សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្រ្ដីសហប្រជាជាតិថ្កោលទោសការបដិសេធន៍របស់អ៊ីស្រាអែល លើការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាខាងជើង

2024/01/14 07:12:23 pm        176
មន្រ្ដីសហប្រជាជាតិជាច្រើន បានលើកឡើងពីការព្រួយបារម្ភអំពីការបដិសេធន៍របស់អ៊ីស្រាអែលដែលនៅតែបន្ដ ហើយនិងការដាក់បម្រាបយ៉ាងតឹរឹងលើការដឹកជញ្ជូនជំនួយរបស់សហប្រជាជាតិទៅកាន់តំបន់ហ្កាហ្សា ស្រ្ទីប ភាគខាងជើង ដែលជាហេតុធ្វើឲ្យវិបត្ដមនុស្សធម៌កាន់តែចុះដុនដាបថែមទៀត ក្នុងតំបន់ហ៊ុមព័ន្ធមួយនេះ។លោកស្ទេហ្វាន់ ឌូចារីក អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូតេរេសបាន និយាយនៅឯសន្និសីទសារព័ត៌មានខ្លីជាទៀងទាត់ កាលពីថ្ងៃព្រហស្បតិ៍ថា រថយន្ដដឹកជញ្ជូនជំនួយចំនួន២១គ្រឿង ដែលបានគ្រោងទុក មានតែ៣គ្រឿងប៉ុណ្ណោះ អាចចូលទៅកាន់តំបន់ហ្កាហ្សាបានពីចន្លោះថ្ងៃ១មករា ដល់ថ្ងៃ១០មករា ។អ្នកនាំពាក្យរូបនោះ បាននិយាយថា ការផ្គត់ផ្គង់ជំនួយ ក្នុងនោះរួមមាន ការផ្គត់ផ្គង់វេជ្ជសាស្រ្ដ និងសម្ភារៈប្រើប្រាស់ផ្នែកអនាម័យ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលបដិសេធន៍មិនឲ្យចូល។លោកឌូចារីក បានប្រៀបធៀបស្ថានភាពថ្មីៗទៅនឹងខែមុនៗ ដោយបង្ហាញនូវការធ្លាក់ចុះនៅក្នុងការនាំយកជំនួយទៅតំបន់ហ្កាហ្សា។ក្រសួងសុខាភិបាលដែលមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងថា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ ចាប់ពីអ៊ីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនេះ បានកើនឡើង២៣.៧០៨នាក់។អត្ថបទ មករា (Makara)

នាយករដ្ឋមន្រ្ដីអង់គ្លេស លោកស៊ូណាក់ បានប្រកាសថា អង់គ្លេសបង្កើនជំនួយផ្នែកយោធា ដល់អ៊ុយក្រែន

2024/01/14 06:55:26 pm        180
នាយករដ្ឋមន្រ្ដីអង់គ្លេសលោក រីស៊ី ស៊ូណាក់ បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ក្រុងគីវ កាលពីថ្ងៃសៅរ៍ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិសុខថ្មីមួយ និងបានប្រកាសពីការបង្កើនការផ្ដល់មូលនិធិយោធាសម្រាប់ប្រទេសអ៊ុយក្រែន យកទៅទិញយានដ្រូន ក្នុងនោះរួមមានការឈ្លបយកការ មីស៊ីលរយៈចម្ងាយឆ្ងាយនិងយានដ្រូនតាមសមុទ្រផងដែរ។លោកស៊ូណាក់ បាននិយាយថា ប្រទេសអង់គ្លេស ដែលជាសម្ព័នមិត្ដដ៏ជិតស្និទបំផុតនៅក្នុងចំណោមសម្ព័ន្ធមិត្ដជាច្រើនរបស់អ៊ុយក្រែន នឹងបង្កើនការគាំទ្ររបស់ខ្លួន ដោយផ្ដល់ប្រាក់ចំនួន២,៥ពាន់លានផោនស្មើនឹង (៣,១៩ពាន់លានដុល្លាអាមេរិក)សម្រាប់ឆ្នាំហិរញ្ញវត្ថុនៅឆ្នាំក្រោយ។ពោលគឺនឹងបង្កើនដល់២០០ពាន់លានផោននៅរយៈពេលពីរខាងមុខទៀត។ទីក្រុងគីវ បានទទួលជំនួយផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងច្រើនពីលោកខាងលិចចាប់តាំងពីរុស្ស៊ី បានចូលលុកលុយ កាលពីខែកុម្ភៈឆ្នាំ២០២២មក។ប្រធានាធិបតីវ៉្លូឌីមៀ ហ្សេលិនស្គី បានប្រាប់សន្និសីទសារព័ត៌មានថា លោកមានជំនឿថា ការផ្ដល់ជំនួយហិរញ្ញវត្ថុដ៏មានសារៈសំខាន់របស់សហរដ្ឋអាមេរិក នឹងចាប់ផ្ដើម ដោយបន្ថែមថា លោកកាន់តែមានអារម្មណ៍វិជ្ជមានឥឡូវនេះជាងពីខែមុន។កិច្ចព្រមព្រៀងអង់គ្លេស-អ៊ុយក្រណ ស្ដីពីកិច្ចសហប្រតិបត្ដការផ្នែកសន្ដិសុខ បានធ្វើឡើង បន្ទាប់ពីកិច្ច ព្រមព្រៀងកាលពីពេលមុនរបស់ក្រុមប្រទេសG-7 (ជីប្រាំពីរ) នៅក្នុងការផ្ដល់ឲ្យអ៊ុយក្រែននូវការធានាផ្នែកសន្ដិសុខទ្វេភាគី៕អត្ថបទ មករា(Makara)

ឯកឧត្តម ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល

2024/01/14 06:40:09 pm        379
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរជដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិត និងប្រជាពលរដ្ឋនៅឯនាយសមុទ្រតែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរ និងមោទនភាពជាទីបំផុត។ ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់និស្សិត និងប្រជាពលរដ្ឋជាច្រើនពាន់នាក់តែងស្កាត់ទៅទទួលស្វាគមន៍ និងជួបជាមួយប្រមុខដឹកនាំប្រទេស។ ឯកឧត្តម ប៉ែន បូណា ថ្លែងថា ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រថែមទៀត។ឯកឧត្តមបន្តថា សំឡេងគាំទ្រនេះទៀតសោតមាននិន្នាការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិចុងក្រោយ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ជាង ៨២%ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨៣%ដែលបានទៅចូលរួមបោះឆ្នោត ខណៈដែលចំនួនពលរដ្ឋខ្មែរនៅក្រៅប្រទេសបានងាកមកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បញ្ជាក់ថា សុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រលឿនរហ័ស សុទ្ធសឹងជាសក្ខីកម្មច្បាស់លាស់មិនអាចប្រកែកបានបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត។ឯកឧត្តមបញ្ជាក់ថា សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល។ ឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេសនិងលើឆាកអន្តរជាតិ៕

ចៅក្រមសម្រេចឃុំខ្លួន អតីតអភិបាលក្រុងកែប ក្រោមបទចោទរំលោភអំណាច និងសម្អាតប្រាក់

2024/01/14 05:59:46 pm        977
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ខេង យ័ន ក្រោមបទចោទរំលោភអំណាច និងសម្អាតប្រាក់។លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែបជាបណ្ដោះអាសន្ន ក្រោមបទចោទ ប្រកាន់ចំនួន២ គឺបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ​សម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញនារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បន្ទាប់​ពីត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី សម្រេចចេញអនុក្រឹត្យបញ្ចប់មុខតំណែង ពីអភិបាលក្រុងកែបនៃខេត្តកែប​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមអភិក្រមទាំង៥ គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ចំពោះការបញ្ចប់តំណែងលោក ខេង យ័ន ត្រូវបានសម្ដេចធិបតីបញ្ជាក់ថា មានការចាំបាច់ត្រូវ​អនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" តាមរយៈការចុះហត្ថលេខា ដើម្បី​បញ្ចប់មុខតំណែងរបស់​អភិបាលក្រុងកែប ដែលបានប្រើប្រាស់​អំណាច​នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំ​ឲ្យប៉ះពាល់​ដល់ផលប្រយោជន៍រដ្ឋ ​និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

2024/01/14 05:02:02 pm        332
ថ្លែងក្នុងមហាសន្និបាតលើកទី១៦ របស់សមាគមវាយនភណ្ឌ សំលៀកបំពាក់ និងផលិតផល​ធ្វើដំណើរនៅកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤នេះ បាន​អំពាវនាវឱ្យថៅកែរោងចក្រ​សហគ្រាស​ទាំងអស់​ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ ​“សហគ្រាសមួយជាសហគមន៍​សុខសាន្ត​មួយ”ដែលជាអនុសាសន៍របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានដាក់ចេញកាលពីដើមអាណត្តិ។ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ “រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ ​គឺជាកម្មវត្ថុនៃការប្រឡង​ប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ ​តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រ​សហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជា​ការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម ប៉ុន្តែបើជាប់ជ័យលាភីកម្រិត(A)៣ឆ្នាំផ្ទួនគ្នា ​ក៏នឹងទទួល​បានការលើកលែងអធិការកិច្ចរយៈពេល​៣ឆ្នាំ​ ឬ៥ឆ្នាំជាប់ៗគ្នាដែរ”។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការបង្កើតឱ្យមានវប្បធម៌អនុឡោមភាព វប្បធម៌​នៃការគោរពច្បាប់ដោយស្ម័គ្រចិត្តពីគ្រប់ភាគីប៉ុណ្ណោះដែលអាចធ្វើឱ្យនិយោជក ​និងនិយោជិត អាចរស់នៅ​ជាមួយដោយសុខសាន្តដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមការបញ្ជាក់របស់​ឯកឧត្តមរដ្ឋមន្ត្រី ជំហ៊ានទី១​នៃការប្រកួតប្រជែងសហគ្រាសមួយ​ជា​សហគមន៍សុខសាន្តមួយនេះ ​នឹងអនុវត្តចំពោះរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ ខណៈដែលរោងចក្រក្នុងវិស័យផ្សេងទៀតអាចចូល​បានតាមរយៈការស្ម័គ្រចិត្ត។ សូមបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិ ប្រឡងប្រណាំងសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយនេះ គឺជាអនុសាសន៍ទី៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ​ឱ្យ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈអនុវត្តដើម្បី​សុខដុមនីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅកម្ពុជា៕

សម្តេចធិបតី ថ្លែងអំណរគុណពលរដ្ឋ និងនិស្សិតខ្មែរ​នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ

2024/01/14 03:37:10 pm        174
ភ្នំពេញ៖សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ថ្លែង​អំណរគុណដល់​បងប្អូន​ប្រជាពលរដ្ឋ និង​និស្សិតខ្មែរ ដែលកំពុង​រស់នៅទ្វីបអឺរ៉ុប ដែលបាន​នាំគ្មាយ៉ាងច្រើនកុះករ​មកទទួលស្វាគមន៍នូវវត្តមាន​របស់​សម្ដេច​ធិបតី និង​លោកជំទាវ ដែលដឹកនាំគណៈប្រតិភូកម្ពុជា​ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស​បារាំង នាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេច​ធិបតី មាន​ប្រសាសន៍ថា៖«សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស»។

ប្រជាពលរដ្ឋច្រើនកុះករ មកទទួលស្វាគមន៍ដំណើរអញ្ជើញដល់សហភាពអ៉ឺរ៉ុបរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត

2024/01/14 03:14:21 pm        194
នៅសណ្ឋាគារកន្លែងស្នាក់នៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ក្នុងទីក្រុងប៉ារីស មុនធ្វើដំណើរបន្តទៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះ មានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស បារាំង និងបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបច្រើនកុះករ បានអញ្ជើញមកស្វាគមន៍ដំណើររបស់ សម្តេច ធិប តី និងលោកជំទាវបណ្ឌិត ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងនឹករលឹកយ៉ាង ជ្រាលជ្រៅ បំផុត ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព

2024/01/14 03:03:45 pm        190
បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេលប្រមាណជា១៧ម៉ោង តាមជើងហោះហើរ ពិសេស របស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅវេលាម៉ោង២៖៤០ទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាម៉ោង ម៉ោង២០៖៤០យប់ថ្ងៃទី១៣ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។ ដំណើរ អញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍ យ៉ាង កក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។ដំណើរអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីមួយ ចំនួនដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេស នានាក្នុងទ្វីបអឺរ៉ុប, អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ច បារាំង, ជួបជាមួយលោកស្រី លូអីស ម៊ូស៊ីគី វ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់បារាំង៕

ស្អែកនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត នឹង“បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស

2024/01/12 10:13:51 pm        373
ព្រឹកថ្ងៃទី១៣ ខែមករា ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤” ។

អង់គ្លេស នឹងបង្កើនជំនួយអ៊ុយក្រែនដល់ ២,៥ពាន់លានផោន នៅឆ្នាំក្រោយ

2024/01/12 09:57:33 pm        452
លោក រីស៊ី ស៊ុណាក់ (Rishi Sunak) បាននិយាយថា ចក្រភពអង់គ្លេស នឹងផ្តល់ជំនួយផ្នែកយោធាចំនួន ២,៥ពាន់លានផោនដល់អ៊ុយក្រែន នៅឆ្នាំក្រោយ ដែលជាការប្តេជ្ញាចិត្តប្រចាំឆ្នាំដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។លោកនាយករដ្ឋមន្ត្រី បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់អ៊ុយក្រែន ជាទីដែលលោក ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដែលគាំទ្រដល់សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែនផងដែរ។ក្រុមមន្ត្រី បាននិយាយថា កញ្ចប់ជំនួយនេះ នឹងផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រព័ន្ធការពារដែនអាកាស និងគ្រាប់កាំភ្លើងធំ។ទឹកប្រាក់ប្រហែល ២០០លានផោន នឹងត្រូវចំណាយលើយានដ្រូន ដែលភាគច្រើនផលិត នៅចក្រភពអង់គ្លេស។ក្រុមមន្ត្រីនោះ បានបន្តថា នេះនឹងនាំឲ្យមានការបញ្ជូនយានដ្រូនដ៏ច្រើនបំផុតទៅកាន់ប្រទេសអ៊ុយក្រែនដោយប្រទេសណាមួយ។គួរឲ្យកត់សម្គាល់ផងដែរ លោកនាយករដ្ឋមន្ត្រី បានសម្រេចចិត្តមិនធ្វើការសន្យាផ្នែកហិរញ្ញវត្ថុដែលមាន រយៈពេលច្រើនឆ្នាំទេ។រដ្ឋមន្ត្រីនិងឥស្សរជនយោធាជាន់ខ្ពស់មួយចំនួន បានបញ្ជាក់លក្ខណៈឯកជនថា ការសម្រេចនេះ នឹងបញ្ជូនសញ្ញាកាន់តែខ្លាំងទៅកាន់ទីក្រុងមូស្គូអំពីការគាំទ្ររយៈពេលវែងរបស់ចក្រភពអង់គ្លេស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកចង់ឲ្យលោក Netanyahu ថ្កោលទោសការឡោមព័ទ្ធភូមិប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
08/15/2026 05:08 PM
ប្រធានតុលាការកំពូលកម្ពុជា ប្រាប់ប្រធានតុលាការកំពូលវៀតណាម-ឡាវ ពីការឈ្លា​ន​ពា​ន និង​ការកាន់កាប់ទឹក​ដីដោយខុសច្បាប់​ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុ​ជា
08/15/2026 05:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់៖ ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់
08/15/2026 05:08 PM
ភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា បានធ្វើឲ្យអ្នកដំណើររាប់ពាក់នាក់ជាប់ខ្លួននៅអាកាសយានដ្ឋានក្រុងតូក្យូ
08/15/2026 05:08 PM
យន្តហោះចម្បាំងអង្គការណាតូ បាញ់ទម្លាក់យានដ្រូននៅលើដែនអាកាសប្រទេសឡាតវី
08/15/2026 05:08 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មបាំង ជំរុញ​ឲ្យ​សមាជិក​បក្ស​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​ចំពោះសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន
08/15/2026 05:08 PM
ការបណ្ដុះបណ្ដាលដែលផ្ដល់ដោយរដ្ឋាភិបាល ធ្វើឱ្យយុវជនមានជំនាញពិតប្រាកដ មាន ការងារធ្វើ និងប្រកបរបរបាន
08/15/2026 05:08 PM
លោកLavrov ៖រុស្ស៊ីបង្កើនកិច្ចខិតខំប្រឆាំងការគាំទ្រលោកខាងលិចសម្រាប់អ៊ុយក្រែន
08/15/2026 04:08 PM
[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីនឡើងដល់ ៣៨នាក់ ខណៈក្រុម​ជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ
08/15/2026 04:08 PM
គ្រោះរាំងស្ងួតក្នុងប្រទេសបូស្នី ធ្វើឲ្យសត្វសេះព្រៃនៅតំបន់ខ្ពស់រាប Kruzi បោលស្វែងរកទឹកផឹក
08/15/2026 04:08 PM