សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកប្ល៊ីនខិន៖ ផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន អាចធ្វើឲ្យផ្តាច់ខ្លួនចេញពីអ៊ីរ៉ង់

2024/01/12 06:17:49 pm        407
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធ្វើឲ្យមានស្ថិរភាព ក្នុងតំបន់ដ៏ធំនេះ និងផ្តាច់ខ្លួនពីអ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន ខណៈលោកបានបញ្ចប់ដំណើរទស្សនកិច្ចក្នុងតំបន់ដ៏គួរឲ្យ ភ័យខ្លាចជុំវិញសង្រ្គាមហ្កាហ្សា នៅទីក្រុងគែរ។ការទំនាក់ទំនងរវាងអ៊ីស្រាអែល និងបណ្តារដ្ឋអារ៉ាប់ លោកប្ល៊ីនខិន បាននិងកំពុងជំរុញឲ្យមានផ្លូវមួយឆ្ពោះទៅមុខបញ្ចៀសពីការបង្ហូរឈាម នៅតំបន់ហ្កាហ្សា ទោះបីជាជម្លោះនេះ គំរាមកំហែងដល់ការរីករាលដាលបន្ថែមទៀតទៅកាន់ផ្លូវដឹកជញ្ជូនរបស់លីបង់ អ៊ីរ៉ាក់ និងសមុទ្រក្រហមក៏ដោយ។ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi) លោកប្ល៊ីនខិន បាននិយាយថា តំបន់ប្រឈមមុខនឹងផ្លូវពីរ ដែលទីមួយនឹងមើលឃើញថា៖«អ៊ីស្រាអែលរួមបញ្ចូលជាមួយការធានាសន្តិសុខ និងការប្តេជ្ញាចិត្តពីបណ្តាប្រទេស ក្នុងតំបន់ និងពីសហរដ្ឋអាមេរិក ហើយរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ផ្លូវមួយទទួលបានផ្លូវមួយដែលអាចផ្តាច់ខ្លួនចេញពីអ៊ីរ៉ង់បាន។ លោកបាននិយាយថា៖«ផ្លូវផ្សេងទៀត គឺត្រូវបន្តមើលអំពើភេរវកម្ម ភាពចលាចល ការបំផ្លិចបំផ្លាញដោយក្រុមហាម៉ាស ដោយក្រុមហួទី ដោយក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់»។ប្រសិនបើអ្នកបន្តទៅផ្លូវទីមួយ ...នោះ គឺជាវិធីល្អបំផុតតែមួយគត់ ដើម្បីដាក់ឲ្យនៅដាច់ពីគេ ដើម្បីកាត់បន្ថយអ៊ីរ៉ង់ និងក្រុមតំណាងដែលកំពុងបង្កបញ្ហាច្រើនសម្រាប់ពួកយើង និងសម្រាប់មនុស្សគ្រប់រូបផ្សេងទៀតនៅក្នុងតំបន់។

BREAKING NEWS! សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចដកតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប ដែលជាការអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់"

2024/01/12 04:32:55 pm        851
អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់  នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ឋានន្តរស័ក្ដិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។ ជាមួយគ្នានេះតាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា សម្ដេចមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" បញ្ចប់មុខតំណែងអភិបាលក្រុងកែបដែលប្រើប្រាស់តួនាទីរបស់ខ្លួនប្រព្រឹត្តអំពើនាំឲ្យប៉ះពាល់ផលប្រយោជន៍រដ្ឋ និងប្រជាជន។សម្ដេចធិបតីលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំ មានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែល​បាន​ប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់​លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។»សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា «ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឱ្យបានជាប់ជាប្រចាំ ជាពិសេស​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥៕

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបាន​អញ្ជើញទៅពិនិត្យសុខភាពភ្នែកនៅប្រទេសជប៉ុន

2024/01/12 04:03:56 pm        686
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា សម្តេចកំពុង​ធ្វើដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​បន្ទាប់​ពីបាន​ផលិតកែវភ្នែកសិប្បនិម្មិតចំនួន៥គ្រាប់ សម្រាប់ប្រើរយៈពេល ១០​ឆ្នាំ​ខាង​មុខទៀត។ សម្តេចតេជោ បានអរគុណរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុនដែលបានផ្តល់កែវភ្នែក និងការពិនិត្យ​ព្យាបាលរយៈពេលកន្លងមកក៏ដូចជាពេលនេះ។ សម្តេចតេជោ ក៏បាន អរគុណ​ឯកឧត្តម​នាយករដ្ឋមន្ត្រី ហ្វីមីអូ គីស៊ីដា ដែល​បានទទួលជួប សន្ទនាជា​មួយសម្តេច​កាល​ពី​ថ្ងៃម្សិលមិញ ដើម្បី​ពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕

មន្ត្រីសេតវិមាន គ្រោងទៅទស្សនកិច្ចនៅទីក្រុងបេរូត ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់

2024/01/11 09:20:44 pm        119
ទីប្រឹក្សាជាន់ខ្ពស់សេតវិមានលោក Amos Hochstein ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីក្រុង បេរូត (Beirut) នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់។ទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភថា សង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អាចរីករាលដាលនូវអំពើហិង្សាពាសពេញតំបន់ ដោយក្រុមប្រដាប់អាវុធដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ដែលជាគូប្រជែងរបស់អ៊ីស្រាអែល បានបើកការវាយប្រហារសាមគ្គី នៅក្នុងប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងប្រទេសយេម៉ែន។ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា( Hezbollah) បាននិងកំពុងវាយប្រហារជាមួយយោធាអ៊ីស្រាអែលឆ្លងកាត់ព្រំដែននៃប្រទេសលីបង់ភាគខាងត្បូង ចាប់តាំងពីក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស (Hamas) បានវាយប្រហារលើអ៊ីស្រាអែលពីតំបន់ហ្កាហ្សា កាលពីបីខែមុន ដោយជំរុញឲ្យមានការវាយលុកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីននេះ។អំពើហិង្សាកាន់តែធំនៅតាមព្រំដែន បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ទាំងសងខាង ត្រូវភៀសខ្លួន និងបង្កើនការភ័យខ្លាចថា ជម្លោះនៅតំបន់ហ្កាហ្សាអាចរាលដាលក្នុងតំបន់នេះទាំងមូល។នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ លោក ណាជីប មីកាទី (Najib Mikati) បានប្រាប់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីស្ថិរភាពរយៈពេលវែងនៅព្រំដែនភាគខាងត្បូងរបស់ខ្លួនជាមួយប្រទេសអ៊ីស្រាអែល។លោក Hochstein ដែលជាបេសកជនថាមពលរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានបង្ហាញពីលទ្ធភាពនៃកិច្ចពិភាក្សាស្តីពីការគូសព្រំដែនដីរវាងអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីបានសម្រុះសម្រួលកិច្ចព្រមព្រៀងឆ្នាំ ២០២២កំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។

ក្រុមប្រឹក្សាកោត​សរសើររដ្ឋបាលរាជធានីដែលខែធ្នូកន្លងទៅសម្រេចកិច្ចការសំខាន់ៗជាច្រើន

2024/01/11 08:32:02 pm        214
ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា​រាជធានីភ្នំពេញ​បាន​កោត​សរសើរ​ចំពោះ​មន្ត្រី​រាជការ​រដ្ឋបាលរាជធានី កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនរាជធានីភ្នំពេញ ដែល​បានខិតខំយ៉ាងសកម្ម ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ចូល​រួម​អភិវឌ្ឍន៍​រាជ​ធានី​ភ្នំពេញ​ក្រោម​ការ​ដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេច​បាន​លទ្ធផល​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ ដែលការ​កោត​សរសើរ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញា​លើក​ទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ​២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា តាមរយៈសមិទ្ធផលទាំងនេះ ពិតជា​បាន​រួម​ចំណែក​អនុវត្ត​នូវ​យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​។ ជាមួយគ្នានេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ខិតខំ​បង្ក្រាប​បទ​ល្មើសព្រហ្មទណ្ឌបានប្រមាណ ៩៧% នៃបទល្មើសដែលបានកើតឡើងក្នុងខែធ្នូ។ បាន​បង្ក្រាបក្មេងទំនើង និងបទល្មើសគ្រឿងញៀនបានជាច្រើនករណី។ជាក់ស្ដែង​នៅ​ក្នុង​ឆ្នាំ​២០២៣នេះបទល្មើសព្រហ្មទណ្ឌមានការថយចុះ ៣២លើក បង្ក្រាប​បទ​ល្មើស​ព្រហ្ម​ទណ្ឌបាន ៨៦,៤៤% ដោយរក្សាបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​អនុវត្ត​បានយ៉ាងជោគជ័យនូវរាល់ព្រឹត្តិការណ៍ធំៗ ដែលធ្វើ​ឱ្យ​រាជធានីភ្នំពេញ​ទទួលបាន​នូវការ​កោត​ស្ញប់ស្ញែងទាំងជាតិ និងអន្តរជាតិ។ឯកឧត្តម ម៉ប់ សារិន ក៏បានកោតសរសើរមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែល​បាន​ខិតខំ​ពិនិត្យ​ព្យាបាល​ជំងឺ ជូនប្រជាពលរដ្ឋក្រីក្រតាមរយៈគម្រោងមូលនិធិសមធម៌បានចំនួន ៤៧៨១នាក់ និង​តាម​រយៈគម្រោងបេឡាជាតិរបបសន្តិសុខសង្គមបានចំនួន ៧០៥៤១នាក់ ឆ្លើយតបកម្មវិធីទី១ នៃ​កម្ម​វិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ឆ្នាំថ្មី២០២៤នេះ មន្ត្រី​រដ្ឋបាល​រាជធានី​ត្រូវ​តែ​បំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ពិសេសគឺដាច់​ខាត​មិន​ឱ្យមាន​ការ​យក​តម្លៃ​ក្រៅ​សេវា​ដែល​បាន​កំណត់ឡើយ។ ចំពោះការសំណូមពរពីក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ លើការកាត់បន្ថយឯកសារមួយចំនួនពាក់ព័ន្ធការផ្តល់សេវាដីធ្លី អភិបាល​រាជ​ធានី​នឹង​ធ្វើ​ការ​ស្នើ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់។ ការងារសន្តិសុខ សណ្តាប់ អាជ្ញាធរ និង​កង​កម្លាំង​ចំណុះ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បេ្តជ្ញា​ចិត្ត​អនុវត្ត​ឱ្យ​បាន​ល្អ​បំ​ផុ​ត​ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ជាប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ អត្ថបទ ៖ប្រាក់ វ៉ាន់ដា 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

2024/01/11 08:26:29 pm        319
ព្រះវិហារ៖ នៅរសៀលថ្ងៃទី១០ ខែមករា ម្សិលមិញនេះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត និងមានការចូលរួមពីសំណាក់ លោកជំទាវ ប្រធាន អនុប្រធានសាខា លោកស្រី ជាសមាជិកនៃសមាគមនារីកម្ពុជាខេត្ត ជាច្រើនរូបផងដែរ។បន្ទាប់ពីបានស្តាប់នូវ លទ្ធផលរបាយការណ៍ និងបញ្ហាប្រឈម ដែលក្រុមការងារ របស់សាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តរួចមក លោកជំទាវ សុខា គងពិសី បានលើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះពិតជាបាន​ឆ្លុះបញ្ចាំង​ អំពី​លទ្ធផល​ការងារដែលបាន អនុវត្តរយៈពេល១ឆ្នាំ ​និងបានយល់ដឹងនូវបញ្ហាប្រឈមខ្លះៗក៏ ​ដូចជាចំនុចខ្វះខាត ដែលយើង ត្រូវដោះស្រាយបន្ត។ ជាមួយគ្នានេះផងដែរលោកជំទាវក៏បានថ្លែងកោតសរសើរនិងវាយតម្លៃ ខ្ពស់ ចំពោះលទ្ធផលការងារ​ដែល​ថ្នាក់ដឹកនាំ ​និងសមាជិកប្រតិបត្តិខេត្ត ក្រុង/ស្រុក របស់សាខា សមាគមនារីខេត្តដែល​បាន​ខិតខំប្រឹងប្រែងអនុវត្ត កន្លងមកទទួលបានលទ្ធផលល្អប្រសើរ ទាំងនេះបានបញ្ជាក់អោយឃើញពី​ការយកចិត្តទុកដាក់ ខ្ពស់ដោយស្មារតីទទួលខុសត្រូវ ជួយ ដល់បងប្អូននារី ដែលមានជីវភាពក្រីក្រ​និងជួបការលំបាកអោយមានជីវភាពកាន់តែប្រសើរឡើង ។ក្នុងឱកាសនោះផងដែរលោកជំទាវក៏បាន ផ្តាំផ្ញើនិងជម្រុញបន្ថែមសុំអោយបន្ត នូវ បេសកកម្មលើ​ការងារ​មនុស្សធម៌ កាងារសង្គម ​និងការងារអភិវឌ្ឍន៍ ​ដោយសហការជាមួយ សប្បុរសជន ដៃគូ​អភិវឌ្ឍន៍ជាតិ អន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ក្នុងការបន្តបេសកកម្ម​ផ្សព្វផ្សាយ​អប់រំ ​ក៏ដូចជាការជួយដោះស្រាយ នូវការលំបាក ​ដោយផ្តោត សំខាន់ទៅលើបងប្អូននារី ដែលមានជីវភាពក្រីក្រ ខ្វះខាត ស្រ្តីមេម៉ាយ ចាស់ជរា កុមាកំព្រា ជាដើម៕ 

មន្ដ្រីរាជការ បុគ្គលិកខេត្តព្រះវិហារ ចូលរួមដោយស្ម័គ្របរិច្ចាគឈាម ដើម្បីអបអរខួបជ័យជម្នះ៧មករា (១៩៧៩-២០២៤)

2024/01/11 08:11:30 pm        241
ព្រះវិហារ៖ ដើម្បីអបអរសាទរខួបអនុស្សារីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករា(១៩៧៩-២០២៤) បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ អាជ្ញាធរខេត្តព្រះវិហារ ចូលរួមដោយស្ម័គ្របរិច្ចាគឈាម ក្រោមវត្តមានឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តមអភិបាល រងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង៣ ព្រមទាំងសហភាពសហព័ន្ធ យុវជនកម្ពុជាផងដែល ។ នាឱកាសនោះឯកឧត្ដម គីម រិទ្ធី បានសម្តែងនូវការ រីករាយសប្បាយចិត្តនឹងថ្លែងអំណរ គុណចំពោះ វត្តមានរបស់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលនេះគឺជា ផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។ ឯកឧត្តមក៏បានបន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភព ឈាម តែមួយគត់ដែលអាច ផ្តល់​ឈាមប្រកបដោយ ចីរភាព ដើម្បីផ្គត់ផ្គង់ដល់ ​មន្ទីរពេទ្យ ខេត្តព្រះវិហារយើង ក្នុងការយកទៅ​ជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅដែល បណ្តាលមកពីកត្តាផ្សេងៗ ជាច្រើន ដែលពួកគាត់មានតម្រូវការឈាម ។ ឯកឧត្តមក៏បានលើកឡើងអំពីអត្ថប្រយោជន៍របស់បងប្អូនដែលជាអ្នកបរិច្ចាគឈាម ផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺ ផ្សេងៗ ជាច្រើនទៀត ហើយក៏ទទួល បាននូវការសរសើរ និងមានឈ្មោះថាជាអ្នក ជួយសង្គ្រោះជីវិត មនុស្សជា ពិសេស ទៅទៀតនោះ​គឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុម គ្រួសារខ្លួនត្រូវការ​ឈាមបន្ទាន់ ។សូមបញ្ជាក់ថា មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៩៣នាក់ អ្នក​មិនមាន​លក្ខខ័ណ្ឌ​គ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ៣០នាក់ ឈាមដែលបូមបាន ចំនួន ៦៣នាក់ ក្រុមឈាម O+ ២៤សាក់, AB+ ៣សាក់, A+ ១២សាក់, B+ ២៤សាក់៕ 

បង់ក្លាដែស តែងតាំងលោកស្រី Sheikh Hasina ជានាយករដ្ឋមន្ត្រីថ្មី និងបានអញ្ជើញលោកស្រីឱ្យបង្កើតរដ្ឋាភិបាលថ្មី

2024/01/11 07:42:07 pm        217
ប្រធានាធិបតីបង់ក្លាដែស លោក ម៉ូហាម៉េដ ស្សាហាប៊ូឌីន(Mohammed Shahabuddin) កាលពីថ្ងៃពុធ បានតែងតាំងមេដឹកនាំគណបក្សសម្ព័ន្ធ អាវ៉ាមី លីគ (Awami League) របស់ប្រទេសបង់ក្លាដែស ដែលកំពុងកាន់អំណាច ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ។ នេះគឺជាអាណត្តិទីបួនជាប់ៗគ្នារបស់លោកស្រី Hasina ជានាយករដ្ឋមន្ត្រីរបស់ប្រទេស។គណៈរដ្ឋមន្ត្រីរបស់ប្រទេស បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា ប្រធានាធិបតី ក៏បានអញ្ជើញលោកស្រី ឱ្យបង្កើតរដ្ឋាភិបាលថ្មីផងដែរខណៈគណបក្សរបស់លោកស្រី ទទួលបានទំនុកចិត្តពីសមាជិកសភាភាគច្រើន។ លោកស្រី Hasina រួមជាមួយសមាជិកសភាផ្សេងទៀតមកពីគណបក្សរបស់លោកស្រី បានស្បថចូលកាន់តំណែងជាសមាជិកសភាកាលពីថ្ងៃពុធ បន្ទាប់ពីជ័យជម្នះរបស់គណបក្សលោកស្រី ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។យោងតាមការជូនដំណឹងរបស់សារព័ត៌មាន Gazette ចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកាលពីរសៀលថ្ងៃអង្គារបានឲ្យដឹងថា គណបក្សសម្ព័ន្ធ អាវ៉ាមី លីគ (Awami League) ដឹកនាំដោយលោកស្រី Hasina បានទទួលអាសនៈចំនួន ២២២ ក្នុងចំណោមអាសនៈចំនួន ២៩៨ របស់សភា។ សម្ព័ន្ធដឹកនាំដោយគណបក្សសម្ព័ន្ធ អាវ៉ាមី លីគ (Awami League) បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ដោយទទួលបានអាសនៈចំនួន២២៥អសនៈ។

រាជរដ្ឋាភិបាល កែសម្រួលថវិកាឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ

2024/01/11 07:27:32 pm        366
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលថវិកាឧបត្ថម្ភជូនគ្រួសារក្រីក្រ និង​ងាយរង​គ្រោះ​កំឡុង​ពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។ នេះបើយោងតាមអនុក្រឹត្យ ដែលបានចុះកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣។ ការកែប្រែនេះ គឺចាប់ផ្ដើមអនុវត្តនៅខែ មករា ខែកុម្ភៈ និងខែ មីនា ឆ្នាំ ២០២៤។រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលថវិកា ឧបត្ថម្ភជូនគ្រួសារក្រីក្រ និង​ងាយរង​គ្រោះ​កំឡុង​ពេល​ប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលបានអនុវត្តតាំងពីឆ្នាំ ២០២០មកម្លេះ។ ការកែសម្រួល គឺ​អនុវត្តរយៈពេល ៣ ខែ ដោយចាប់ផ្ដើមពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២៤ ដើម្បី​ឈាន​ទៅ​អនុវត្ត​កម្ម​វិធីជំនួយសង្គមក្នុងក្របខណ្ឌកញ្ចប់គ្រួសារ ចាប់ពីខែមេសា ខាងមុខតទៅ។ ការ​កែ​សម្រួលថវិកាឧបត្ថម្ភនេះ បែងចែកជា ៣ផ្នែកធំៗ ដោយផ្អែកលើទីតំបន់ដែល គ្រួសារ​ក្រីក្រ​គោល​ដៅរ​ស់នៅ។ ផ្នែកទី ១ គឺសំដៅលើគ្រួសារក្រីក្រ និងងាយរង​គ្រោះ​រស់​នៅទីប្រជុំ​ជន​ក្នុង​រាជ​ធានី​ភ្នំពេញ។ ក្នុងចំណុចនេះ បានកំណត់ថា គ្រួសារមានបណ្ណក្រីក្រ ប្រភេទ១ និងប្រភេទ ២ ទទួល​បាន ១២ម៉ឺនរៀលដូចគ្នា។ ចំពោះ​កុមារអាយុ ០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​សមាជិក​ដែល​មានផ្ទុកមេរោគអេដស៍ ទទួលបាន ៤ម៉ឺនរៀលក្នុងមួយនាក់ សម្រាប់ក្រីក្រ ១។ រីឯ កុមារ​អាយុ ០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​សមាជិក​ដែល​មាន​ផ្ទុក​មេរោគអេដស៍ ដែលរស់នៅក្នុងគ្រួសារក្រីក្រ ២វិញ ទទួលបាន ២៨ ០០០រៀល ក្នុង​មួយនាក់។ផ្នែកទី ២ គឺសំដៅលើគ្រួសារក្រីក្រ និងងាយរងគ្រោះរស់នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ។ សម្រាប់​គ្រួសារ​មានបណ្ណសមធម៌ ទាំងកម្រិត ១ និងកម្រិត ២ទទួលបាន ១២ម៉ឺនរៀលដូចគ្នា។ កុមារអាយុ ០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងសមាជិក​ដែល​មាន​ផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងគ្រួសារក្រីក្រកម្រិត ១ ទទួលបាន ៤ម៉ឺនរៀលក្នុង ១នាក់​។ រីឯ កុមារអាយុ ០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​សមាជិក​ដែល​មានផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងគ្រួសារក្រីក្រកម្រិត ២ ទទួលបាន ២៨ ០០០​រៀល​ក្នុង១នាក់។ផ្នែកទី ៣សំដៅលលើគ្រួសារក្រីក្រ និងងាយរងគ្រោះនៅជនបទ។ គ្រួសារក្រីក្រ ដែលមាន​បណ្ណ​សម​ធម៌ ទាំងកម្រិត ១ និងកម្រិត ២ ទទួលបាន ៨ម៉ឺនរៀលដូចគ្នា។ កុមារអាយុ ០-៥ឆ្នាំ ជន​មាន​ពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​សមាជិក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ទទួលបាន ២៤ ០០០រៀលក្នុង ១នាក់ សម្រាប់គ្រួសារក្រីក្រកម្រិត ១។ ចំពោះ​កុមារ​អាយុ ០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​សមាជិក​ដែល​មាន​ផ្ទុក​មេរោគអេដស៍រស់នៅក្នុងគ្រួសារកម្រិត ២វិញ ទទួលបាន ១៦ ០០០រៀលក្នុង១នាក់៕ អត្ថបទ៖ គឹម ហុក

តម្រូវការជ្រើសរើសកម្លាំងពលកម្មនៅតែបន្តមាន ខណៈអ្នកដាក់ពាក្យធ្វើការងារនៅមានកម្រិត

2024/01/11 07:18:26 pm        105
បច្ចុប្បន្ន ទីផ្សារការងារក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា នៅតែមាន​តម្រូវ​ការ​ជា​ច្រើន​មុខ​តំណែង​ និងគ្រប់វិស័យ ខណៈអ្នកដាក់ពាក្យស្វែងរកការងារធ្វើ ហាក់នៅមានកម្រិត និង​មិន​ទាន់​ស៊ី​ចង្វាក់​គ្នាច្រើ​ននៅឡើយ រវាងអ្នកដាក់ពាក្យ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្ម។នៅក្នុងកិច្ចសម្ភាសន៍ រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ កញ្ញា តាំង សុខឡេង បុគ្គលិក​ផ្នែក​ធនធាន​មនុស្ស​ក្រុមហ៊ុន មេគង្គណេត បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ភ្នាក់ងារ​ជាតិមុខរបរ និងការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មមានចំនួនច្រើនលើកមកហើយ និង​កត់សម្គាល់ឃើញថា ចំនួនអ្នកចូលរួមដាក់ពាក្យសម្ភាសន៍ការងារ ហាក់​មិន​ទាន់​ឆ្លើយ​តប​គ្នា​បាន​ល្អ​នៅឡើយ ដោយសារខុសមុខជំនាញ និងខ្វះបទពិសោធន៍ការងារជាដើម។ កញ្ញា​បាន​ឲ្យ​ដឹង​ទៀត​ថា គិតក្នុងរយៈប៉ុន្មានខែក្រោយនេះ អ្នកមកដាក់ពាក្យ មានការយល់ដឹងច្រើន អំពី​របៀប​របប​ដាក់​ពាក្យឲ្យត្រូវនឹងជំនាញ និងការចង់បានរបស់ពួកគេ។ជាមួយគ្នានេះ លោក អាត ផល្លា មន្រ្តីផ្នែកកម្មវិធី នៃវិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា (CGTI) បានចូលរួមចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនជូនដល់អ្នកស្វែងរកការងារ ថា ការងារ​ដែលមិនត្រូវរូវគ្នា រវាងក្រុមហ៊ុន និងអ្នកដាក់ពាក្យ ដោយមូលហេតុថា ការដាក់​ពាក្យ​របស់​អ្នក​ស្វែង​រកការងារធ្វើ អត់ត្រូវនឹងទីផ្សារចង់បាន ឬក៏មិនត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ដាក់​ពាក្យ​។ លោកបានបន្តថា មូលហេតុផ្សេងទៀត គឺខុសជំនាញ និងខ្វះសមត្ថភាព ដោយសារ​ការ​សិក្សា​មុខវិជ្ជា ខុសគ្នាទៅនិងទីផ្សារចង់បាន។សូមជម្រាបជូនថា នៅថ្ងៃទី១១ ខែមករានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយនាំយកឱកាសការងារចំនួន ៩៩​ក​ន្លែង ពីក្រុមហ៊ុនធំៗចំនួន៣ រួមមាន៖ ក្រុមហ៊ុន CBS , ក្រុមហ៊ុន មេគង្គណេត (MEKONGNET) និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI) ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់​តុលាការពន្លឿនចាត់ការលើសំណុំ​រឿង​ជេរ​ប្រមាថ​របស់​លោក​ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់
08/15/2026 06:08 PM
សហរដ្ឋអាមេរិកចង់ឲ្យលោក Netanyahu ថ្កោលទោសការឡោមព័ទ្ធភូមិប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
08/15/2026 05:08 PM
ប្រធានតុលាការកំពូលកម្ពុជា ប្រាប់ប្រធានតុលាការកំពូលវៀតណាម-ឡាវ ពីការឈ្លា​ន​ពា​ន និង​ការកាន់កាប់ទឹក​ដីដោយខុសច្បាប់​ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុ​ជា
08/15/2026 05:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់៖ ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់
08/15/2026 05:08 PM
ភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា បានធ្វើឲ្យអ្នកដំណើររាប់ពាក់នាក់ជាប់ខ្លួននៅអាកាសយានដ្ឋានក្រុងតូក្យូ
08/15/2026 05:08 PM
យន្តហោះចម្បាំងអង្គការណាតូ បាញ់ទម្លាក់យានដ្រូននៅលើដែនអាកាសប្រទេសឡាតវី
08/15/2026 05:08 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មបាំង ជំរុញ​ឲ្យ​សមាជិក​បក្ស​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​ចំពោះសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន
08/15/2026 05:08 PM
ការបណ្ដុះបណ្ដាលដែលផ្ដល់ដោយរដ្ឋាភិបាល ធ្វើឱ្យយុវជនមានជំនាញពិតប្រាកដ មាន ការងារធ្វើ និងប្រកបរបរបាន
08/15/2026 05:08 PM
លោកLavrov ៖រុស្ស៊ីបង្កើនកិច្ចខិតខំប្រឆាំងការគាំទ្រលោកខាងលិចសម្រាប់អ៊ុយក្រែន
08/15/2026 04:08 PM
[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីនឡើងដល់ ៣៨នាក់ ខណៈក្រុម​ជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ
08/15/2026 04:08 PM