សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

អង្គការ NASA នឹងជំរុញពេលវេលាបេសកកម្មរបស់ព្រះច័ន្ទ ស្របពេលយានអវកាសមានបញ្ហា

2024/01/09 07:26:02 pm        89
អង្គការ ណាសា (NASA) គ្រោងនឹងពន្យារពេលបេសកកម្មបន្ទាប់មួយចំនួនរបស់ខ្លួនទៅកាន់ឋានព្រះច័ន្ទ ក្រោមកម្មវិធីសំខាន់មួយ ខណៈដែលឧបសគ្គបច្ចេកទេសកើតឡើងជាមួយនឹងយានអវកាសផ្សេងៗ ដែលខ្លួនមានបំណងប្រើប្រាស់ដើម្បីទៅដល់ទីនោះ នេះបើយោងតាមមនុស្សបួននាក់ដែលដឹងពីគម្រោងរបស់អង្គការ ណាសា។ទីភ្នាក់ងារអវកាសអាមេរិក នេះត្រូវបានគេរំពឹងថានឹងប្រកាសផែនការអវកាសខ្លួននៅថ្ងៃអង្គារ (០៩ មករា) នេះបន្ទាប់ពីចំណាយពេលជាច្រើនខែក្នុងការតាមដានវឌ្ឍនភាពជាមួយអ្នកម៉ៅការ និងពិចារណាលើការផ្លាស់ប្តូរកម្មវិធី អាតេមីស (Artemis) ដែលជាកិច្ចខិតខំប្រឹងប្រែងរាប់ពាន់លានដុល្លារ ដែលរួមបញ្ចូលការបញ្ជូនអវកាសយានិកដំបូងទៅកាន់ឋានព្រះច័ន្ទ ចាប់តាំងពីបេសកកម្មអាប៉ូឡូចុងក្រោយក្នុងឆ្នាំ១៩៧២។មនុស្សពីរនាក់ដែលដឹងពីបញ្ហានេះបាននិយាយថា បេសកកម្ម អាតេមីស ទីពីររបស់អង្គការណាសា ត្រូវបានគេរំពឹងថា នឹងត្រូវបានរុញច្រានលើសពីគោលដៅដែលបានគ្រោងទុកនៅចុងឆ្នាំ២០២៤ បន្ទាប់ពីបញ្ហាត្រូវបានរកឃើញជាមួយនឹងថ្មអាគុយរបស់យានអវកាស ដែលផលិតដោយក្រុមហ៊ុន ឡុកហីត ម៉ាទីន (Lockheed Martin) អំឡុងពេលធ្វើតេស្តរំញ័រ។នេះនឹងក្លាយជាការហោះហើរលើកដំបូងដោយមានមនុស្សនៅលើយាន បន្ទាប់ពីបានបាញ់បង្ហោះយានអវកាសដែលមិនមានមនុស្សបើកនៅលើប្រព័ន្ធបង្ហោះយានអវកាសរបស់អង្គការណាសា ក្នុងការសាកល្បងដំបូងក្នុងឆ្នាំ២០២២។ បេសកកម្ម អាតេមីស ៣ (Artemis 3) ដែលគ្រោងនឹងក្លាយជាបេសកកម្មដំបូងគេដែលចុះចតដោយមនុស្សនៅលើឋានព្រះច័ន្ទនៅចុងឆ្នាំ២០២៥ ដោយប្រើប្រព័ន្ធចុះចតអវកាសស្តារស៊ីប ពីក្រុមហ៊ុនម៉ៅការ ស្ពេសអ៊ិច (SpaceX) របស់អង្គការណាសា ក៏នឹងត្រូវរុញទៅមុខផងដែរ៕

ឯកឧត្តម កែវ រតនៈ និងទូតអង្គគ្លេស អញ្ជើញចែករំលែកបទពិសោធន៍​ជូនសិស្ស ១៥០០នាក់ ក្នុងខេត្តពោធិ៍សាត់

2024/01/09 06:18:54 pm        134
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ នៅបរិវេណវិទ្យាល័យអូរតាប៉ោង ស្រុកបាកាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយខេត្តពោធិ៍សាត់ និងឯកឧត្តម Dominic Williams ឯកអគ្គរាជ​ទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ជូនដល់ សិស្សានុសិស្ស​ថ្នាក់ទី១២ ចំនួន១៥០៩នាក់ មកពីវិទ្យាល័យចំនួន៨ ក្នុងស្រុកបាកាន ស្រុក​តាលោ​សែនជ័យ និងក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងឯកឧត្តម​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះជួយស្រុកបាកាន និងស្រុកតាលោសែនជ័យផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា កម្ម​វិធី​ចែក​រំលែក​បទ​ពិសោធន៍​បែប​នេះ​ធ្លាប់​បាន​រៀបចំ​ជា​ច្រើន​លើក​ច្រើន​សារ​មកហើយ ជូនសិស្សានុសិស្សក្នុងស្រុកកណ្តៀង និងស្រុកក្រគរ តែនេះ​ជា​លើក​ទី១ ហើយសម្រាប់ស្រុកបាកានហើយគោល​បំណង គឺ​ដើម្បីចូលរួមចែករំលែកនូវពត៌មាន ការណែនាំ ជូនប្អូនៗដែលជាសិស្សត្រៀមប្រឡងបាក់ឌុបឆ្នាំថ្មី ដែលអាចចង់ដឹងពីឱកាសអប់រំ ក៏​ដូច​ជា​បទពិសោធន៍នានា ដើម្បីត្រៀមខ្លួនក្នុងការកសាងអនាគត់របស់ខ្លួន អនាគត់របស់គ្រួសារ និង​អនាគត​របស់ប្រទេស ។ ជាពិសេសគឺមានវត្តមាន ឯកឧត្តម Dominic Williams ឯកអគ្គរាជ​ទូត​អង់គ្លេសប្រចាំនៅកម្ពុជា អញ្ជើញចែករំលែកពត៌មាន បទពិសោធន៍ការងារ ការទូត​ទំនាក់​ទំនង​ទ្វេរភាគី រវាងអង្គគ្លេស និងកម្ពុជា ដោយបើក​ឱកាស​អោយ​ប្អូនៗ​អាច​សួរ​ជា​សំនួរ​ផ្សេង​ៗ​បាន។ឆ្លើយតបទៅនិងសំនួររបស់សិស្សមកពីវិទ្យាល័យបាកាន អំពីទិសដៅអទិភាព និង​ចក្ខុ​វិស័យ​ចម្បង ក្នុងពេលបំពេញភារកិច្ច ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams បានលើកឡើងថាឯកឧត្តមចង់ឃើញការងាររបស់ ឯកឧត្តម បានផ្តល់​អត្ថ​ប្រយោជន៍​ជូន​ប្រជាជនខ្មែរ ដោយចង់បង្កើនទំនាក់ទំនងពានិជ្ជកម្ម រវាងប្រទេសទាំងពីរ ការជួយ​ដល់​វិស័យ​អប់រំ ជាពិសេសគឺការបង្កើតទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលថ្មីបច្ចុប្បន្ន ។សូមបញ្ជាក់ដែរថា សិស្សានុសិស្សដែលបានចូលរួមទាំង១៥០៩នាក់ មកពីវិទ្យាល័យចំនួន៨ រួមមាន៖ វិទ្យាល័យពោធិ៍សាត់  វិទ្យាល័យទាចំរ៉ាត វិទ្យាល័យតលោ វិទ្យាល័យកោះស្វាយ វិទ្យាល័យបាកាន វិទ្យាល័យរំលេច វិទ្យាល័យព្រះម្លូរ និងវិទ្យាល័យអូរតាប៉ោង ។ ក្នុង​រយៈ​ពេល​មួយ​ព្រឹក​ពេញ សិស្សានុសិស្សជាច្រើនរូប បានសួរសំណួរជាច្រើន និងបានពិភាក្សា​ឆ្លើយ​ឆ្លង​ដោយ​ផ្ទាល់​ជាមួយឯកឧត្តម កែវ រតនៈ និង ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅកម្ពុជា ដោយភានស្និតស្នាលផងដែរ៕ អត្ថបទ៖ ភិរុណ ពៅ

លោកហ្សេឡិនស្គី អនុម័តសមាសភាពគណៈប្រតិភូសម្រាប់កិច្ចពិភាក្សាស្តីពីការធានាសន្តិសុខ

2024/01/09 06:03:24 pm        119
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីគណៈប្រតិភូអ៊ុយក្រែន ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្តីពីការអភិវឌ្ឍការធានាសន្តិសុខ កាលពីថ្ងៃចន្ទ ទី៨ ខែមករា។គណៈប្រតិភូដែលនឹងដើម្បីចូលរួមក្នុង«ការចរចាស្តីពីការអភិវឌ្ឍ និងការរៀបចំកិច្ចព្រមព្រៀងអន្តរជាតិទ្វេភាគី និងពហុភាគី រវាងអ៊ុយក្រែន និងរដ្ឋផ្សេងទៀតស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ត្រូវបានដឹកនាំដោយលោក Andrii Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន។គណៈប្រតិភូនៃការិយាល័យប្រធានាធិបតីអ៊ុយក្រែនរួមមានអនុរបស់លោក Yermak គឺលោក Roman Mashovets និង Ihor Zhovkva និង Ihor Baranetskyi និង Vitalii Martyniuk ក្រុមតំណាងនាយកដ្ឋានទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិក។គណៈប្រតិភូក៏រួមមានរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ លោក Oleksandr Kamyshin រដ្ឋមន្ត្រីការពារជាតិ លោក Rustem Umierov អនុរដ្ឋមន្ត្រីទី១របស់លោក គឺលោក Oleksandr Pavliuk អនុរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ លោក Iryna Mudra និងអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Ihor Fomenko។ក្រសួងការបរទេស ត្រូវបានតំណាងដោយអនុរដ្ឋមន្ត្រី លោក Mykola Tochytskyi និងឯកអគ្គរដ្ឋទូតលោក Anton Korynevych។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកែទម្រង់វិស័យអប់រំជាគ្រាប់ពេជ្យ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិទៅខាងមុខ

2024/01/09 05:57:51 pm        227
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការកែទម្រង់វិស័យអប់រំ ជាពិសេសការប្រឡងសញ្ញាបត្រទុតិយភូមិ ជាគ្រាប់ពេជ្យ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យនាពេលខាងមុខ។ក្នុងវេទិកាជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន១៦៩១នាក់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះសម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រទុតិយភូមិរបស់​ក្មួយៗ​នាពេលនេះ គឺជាសញ្ញាបង្ហាញថា វិស័យអប់រំនៅកម្ពុជា កាន់តែរីកចម្រើន ហើយការរីក​ចម្រើននេះគឺប្រៀប បានដូចជាគ្រាប់ពេជ្យ​សម្រាប់កសាងផលប្រយោជន៍ដល់​ក្រុមគ្រួសាររបស់ខ្លួនផង និងសង្គមជាតិផងដែរ។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ខណៈក្មួយៗបានប្រឡង​ជាប់រហូតដល់ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឱពុកម្តាយ និងអាណាព្យាបាលរបស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់​តបស្នងសងគុណ​ដល់ពួកគាត់​ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា។ក្នុងវេទិកាជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសAនាពេលនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ក៏បានប្រកាសលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡង មិនបាន​លទ្ធផលល្អ សូមកុំបោះបង់ចោលការសិក្សាបន្តផងដែរ ​ដោយគប្បីខិតខំប្រឹងប្រែងបន្តទៅមុខទៀត ខណៈផ្លូវនៅមានវែងឆ្ងាយសម្រាប់ក្មួយៗទាំងអស់គ្នា៕អត្ថបទបាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ»

2024/01/09 05:51:40 pm        170
សម្ដេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍នោះទេ ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុនដែលមានយុទ្ធសាស្រ្ដចតុកោណ រហូតដល់អាណត្តិនេះយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺមានស្នូលមួយនៃការពង្រឹងប្រទេសជាតិ គឺ «អភិបាលកិច្ច» ដែលជាធាតុផ្សំមួយសំខាន់ណាស់។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យចំពោះការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យមើលឃើញកត្តាគន្លឹះ ៤ ធំៗ នៅក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនាពេលកន្លងមក។ ក្នុងនោះមាន ទី១ ត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន។ ទី២ ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់។ ទី៣ ចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន។ ទី៤ ការលះបង់ដើម្បីផលប្រយោជន៍រួម៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ តួអង្គ ៥ បានជំរុញឱ្យកំណែទម្រង់ការប្រឡងបាក់ឌុបទទួលបានជោគជ័យ

2024/01/09 05:46:25 pm        135
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកបង្ហាញតួអង្គចំនួន ៥ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។សម្ដេចធិបតី មានប្រសាសន៍ថា បេក្ខជនជាប់និទ្ទេស A ទាំងអស់ទទួលបានលទ្ធផលល្អប្រសើរទៅបាន ដោយសារមានការចូលរួមពីតួអង្គសំខាន់ចំនួន ៥ ក្នុងនោះទី១ សិស្សានុសិស្សខ្លួនឯងផ្ទាល់ ទី២ ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ ទី៣ ការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ ទី៤ ការយកចិត្តទុកដាក់របស់ ក្រសួងអប់រំ យុវជន និង កីឡា និង ទី៥ ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្សនៅមុនការប្រឡង ដើម្បីជួយក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អក្នុងការសិក្សា និង ការប្រឡង ដោយជោគជ័យ រហូតទទួលបានជ័យលាភីនិទ្ទេស A នេះផងដែរ។ សូមជម្រាបថា សិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនាឆ្នាំកន្លងមក រួមមាននៅឆ្នាំ២០១៤ បេក្ខជនជាប់និទ្ទេស A មានចំនួន ១១ នាក់,ឆ្នាំ២០១៥ បេក្ខជនជាប់និទ្ទេស A មានចួន ១០៨ នាក់, ឆ្នាំ២០១៦ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤០៥ នាក់, ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤២៤ នាក់, ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់និទ្ទេស A ២៩០ នាក់, ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣ នាក់, ឆ្នាំ២០២១ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ៧៥៣ នាក់, ឆ្នាំ២០២២ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ០៤៩ នាក់, ឆ្នាំ២០២៣ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ៦៧៣នាក់៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការអប់រំ និងបង្កើតធនធានមនុស្សជាអាទិភាព

2024/01/09 05:41:16 pm        344
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់។ ជាក់ស្តែងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ ក្រោមទិសស្លោក «អ្នកចេះ គឺជាប់»។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន ១៨ នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង ២០ តុលា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។សម្ដេចធិបតីថ្លែងថា លទ្ធផលសិស្សនិទ្ទេសA ជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់ និងក៏ស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូអ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំរបស់កម្ពុជាផងដែរ ជាពិសេសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ដើម្បីកម្ពុជាអាចអភិវឌ្ឍន៍ទៅបាន គឺត្រូវការធនធានមនុស្ស ហើយចំនុចអាទិភាពនេះ ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានចាត់ទុក « ការអភិវឌ្ឍមូលធនមនុស្ស» គឺជាបញ្ចកោណទី១ ដ៏មានសារៈសំខាន់។ ក្នុងនោះ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមានគោលដៅផ្តោតលើការបង្កើតបរិយាកាសល្អសម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បូជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនាំកម្ពុជាឆ្ពោះទៅសម្រេចបាននូវមហិច្ឆិតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕អត្ថបទ៖ វ៉ន ដារ៉ា

បេក្ខជនមេដឹកនាំបក្សកាន់អំណាចកោះតៃវ៉ាន់ នឹងរក្សាស្ថានភាពដដែលជាមួយចិន

2024/01/09 05:35:02 pm        129
បេក្ខជនមេដឹកនាំនៃបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ (Lai Ching-te) បាននិយាយនៅថ្ងៃអង្គារ (០៩ មករា) នេះថាលោកនឹងរក្សាស្ថានភាពដដែលជាមួយចិន ប្រសិនបើជាប់ឆ្នោត ហើយនៅតែបើកចំហរសម្រាប់ការចូលរួមជាមួយទីក្រុងប៉េកាំង ក្រោមគោលការណ៍សមភាព និងសេចក្តីថ្លៃថ្នូរ។កោះតៃវ៉ាន់ នឹងធ្វើការបោះឆ្នោតនៅថ្ងៃសៅរ៍ (១៣ មករា) ខាងមុខនេះសម្រាប់មេដឹកនាំ និងសភាថ្មីនៅក្នុងការបោះឆ្នោតមួយ ដោយប្រទេសចិនដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលរបស់ទីក្រុងតៃប៉ិក៏ដោយ បាននិយាយថាជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។ទោះបីជាយ៉ាងនេះក្តី លោក ឡៃ បានសន្យាថានឹងព្យាយាមចូលរួមជាមួយប្រទេសចិន ដោយលើកឡើងថា ការសន្ទនាអាចកាត់បន្ថយហានិភ័យឆ្លងច្រកសមុទ្រ ហើយថាការអភិវឌ្ឍន៍ដោយសន្តិវិធីគឺជាផលប្រយោជន៍ល្អបំផុតរបស់ភាគីទាំងពីរ។ លោក ឡៃ ក៏បាននិយាយផងដែរថា ប្រសិនបើជាប់ឆ្នោត កោះតៃវ៉ាន់នឹងបន្តពង្រឹងការការពារខ្លួន ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ចាប់តាំងពីការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០មក កងទ័ពរំដោះប្រជាជនចិនបានបង្កើនសមយុទ្ធយោធានៅជុំវិញកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។ កោះតៃវ៉ាន់បានលើកឡើងពីសម្ពាធយោធា និងសេដ្ឋកិច្ច ព្រមទាំងព័ត៌មានក្លែងក្លាយពីប្រទេសចិន ជាភស្តុតាងនៃការប៉ុនប៉ងរបស់ខ្លួនក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ហើយបាននិយាយថា តៃវ៉ាន់កំពុងចងក្រងជាឯកសារ ហើយនឹងបោះពុម្ពផ្សាយការវិភាគរបស់ខ្លួនភ្លាមៗលើបញ្ហានេះបន្ទាប់ពីការបោះឆ្នោត៕

ហ្ស៊កដានី៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល មិនត្រូវអនុញ្ញាតឲ្យអូសទាញតំបន់ចូលទៅក្នុងសង្រ្គាមកាន់តែធំនោះទេ

2024/01/09 05:22:10 pm        157
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយកាលពីថ្ងៃចន្ទថា វាគឺរឿងមិនអាចទទួលយកបានទេ ដែលសហគមន៍អន្តរជាតិ គួរតែអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) អូសទាញតំបន់មជ្ឈិមបូព៌ា ចូលទៅក្នុងសង្រ្គាមក្នុងតំបន់ កាន់តែធំឡើងនោះទេ។នៅក្នុងការអធិប្បាយដែលបានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Safadi ត្រូវបានដកស្រង់សម្តីដោយប្រាប់សមភាគីបារាំងរបស់ខ្លួន លោកស្រី Catherine Colonna ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ ថា គ្រោះថ្នាក់នៃការរីករាលដាលនៃសង្រ្គាម គឺ «កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ» ជាមួយអ៊ីស្រាអែលដែលបន្តធ្វើឲ្យ «មនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា»។លោក Safadi បានបន្ថែមថា រដ្ឋាភិបាលចម្រុះជាតិនិយមស្តាំនិយម ដែលកំពុងកាន់អំណាចរបស់លោក ណេតាន់យ៉ាហ៊ូ បានព្យាយាមធ្វើឲ្យលោកខាងលិចពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្រ្គាមក្នុងតំបន់ ដែលនឹងគ្រាន់តែ «ធ្វើឲ្យតំបន់នេះ ទៅជាជម្លោះ និងការបំផ្លិចបំផ្លាញបន្ថែមទៀត»។លោក Safadi បាននិយាយថា៖«ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា បានលើសពីដែនកំណត់របស់មនុស្ស ផ្លូវច្បាប់ និងសីលធម៌ទាំងអស់» ដោយបន្ថែមថា វាលែងមានលេសណាមួយដែលរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីការអនុម័តដំណោះស្រាយជាកាតព្វកិច្ច ដើម្បីបញ្ចប់សង្រ្គាមនេះ។

លោកសូល ជំរុញឲ្យមានការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែនពីសមាជិកសហភាពអឺរ៉ុប

2024/01/09 05:15:37 pm        208
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បានជំរុញឲ្យសមាជិកសហភាពអឺរ៉ុបផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន នៅឆ្នាំនេះ ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី។លោកសូល បានថ្លែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីលុចសំបួ លោក Luc Frieden នៅទីក្រុងប៊ែរឡាំងថា៖«ការប្រគល់អាវុធទៅឲ្យអ៊ុយក្រែនដែលបានគ្រោងទុក រហូតមកទល់ពេលនេះដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើន គឺតិចតួចពេក ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់សម្ព័ន្ធមិត្តរបស់យើងនៅក្នុងសហភាពអឺរ៉ុបឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងនាមអ៊ុយក្រែន។មេដឹកនាំអាល្លឺម៉ង់រូបនេះ បាននិយាយថា នៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅថ្ងៃទី ១ ខែកុម្ភៈ នៅចុងក្រោយនេះ សមាជិកសហភាពអឺរ៉ុប គួរតែអាចផ្តល់ទិដ្ឋភាពទូទៅឲ្យបានច្បាស់លាស់តាមដែលអាចធ្វើទៅបានអំពីការចូលរួមចំណែកអ្វីខ្លះដែលដៃគូអឺរ៉ុប គ្រោងនឹងធ្វើសម្រាប់គាំទ្រអ៊ុយក្រែន នៅឆ្នាំនេះ។លោកសូល បានអះអាងថា៖ «អឺរ៉ុបត្រូវតែបង្ហាញថា ខ្លួនឈរនៅកៀកជាមួយអ៊ុយក្រែន ដោយផ្អែកលើសេរីភាព ច្បាប់អន្តរជាតិ និងគុណតម្លៃរបស់អឺរ៉ុប»។ប្រទេសរុស្ស៊ី បានធ្វើសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែន អស់រយៈពេលជាង ២២ខែ។លោកសូល បាននិយាយទៀតថា បច្ចុប្បន្នអាល្លឺម៉ង់ជាប្រទេសគាំទ្រអ៊ុយក្រែនខ្លាំងបំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំនេះតែមួយគត់ ការផ្គត់ផ្គង់ត្រូវបានធ្វើឡើង ដើម្បីផ្តល់អាវុធ និងសម្ភារៈដែលមានតម្លៃ ៨ពាន់លានអឺរ៉ូ។ ទីក្រុងប៊ែរឡាំង ក៏កំពុងផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុរាប់ពាន់លានដុល្លារផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានអាជ្ញាធរប៉ាឡេស្ទីននិយាយថា កងទ័ពអ៊ីស្រាអែល និងអ្នកតាំង​លំនៅឋាន​កំពុង​បំផ្លាញ​ទស្សន​វិស័យសន្តិភាព
08/15/2026 06:08 PM
វេណេស៊ុយអេឡា ដោះលែងអ្នកទោសនយោបាយចំនួន ១៣១នាក់
08/15/2026 06:08 PM
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់​តុលាការពន្លឿនចាត់ការលើសំណុំ​រឿង​ជេរ​ប្រមាថ​របស់​លោក​ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់
08/15/2026 06:08 PM
សហរដ្ឋអាមេរិកចង់ឲ្យលោក Netanyahu ថ្កោលទោសការឡោមព័ទ្ធភូមិប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
08/15/2026 05:08 PM
ប្រធានតុលាការកំពូលកម្ពុជា ប្រាប់ប្រធានតុលាការកំពូលវៀតណាម-ឡាវ ពីការឈ្លា​ន​ពា​ន និង​ការកាន់កាប់ទឹក​ដីដោយខុសច្បាប់​ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុ​ជា
08/15/2026 05:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់៖ ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់
08/15/2026 05:08 PM
ភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា បានធ្វើឲ្យអ្នកដំណើររាប់ពាក់នាក់ជាប់ខ្លួននៅអាកាសយានដ្ឋានក្រុងតូក្យូ
08/15/2026 05:08 PM
យន្តហោះចម្បាំងអង្គការណាតូ បាញ់ទម្លាក់យានដ្រូននៅលើដែនអាកាសប្រទេសឡាតវី
08/15/2026 05:08 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មបាំង ជំរុញ​ឲ្យ​សមាជិក​បក្ស​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​ចំពោះសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន
08/15/2026 05:08 PM
ការបណ្ដុះបណ្ដាលដែលផ្ដល់ដោយរដ្ឋាភិបាល ធ្វើឱ្យយុវជនមានជំនាញពិតប្រាកដ មាន ការងារធ្វើ និងប្រកបរបរបាន
08/15/2026 05:08 PM