សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូងសង្ឃឹមថា នឹងបញ្ចប់ «នយោបាយស្អប់ខ្ពើម» បន្ទាប់ពីការវាយប្រហារ

2024/01/10 07:54:54 pm        141
មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយកាលពីថ្ងៃពុធ (ទី១០ មករា) នេះថា លោកសង្ឃឹមថា ការវាយប្រហារដោយចាក់ដែលលោកបានទទួលរង អាចបង្ហាញពីការបញ្ចប់នៃ «នយោបាយស្អប់ខ្ពើម» នៅក្នុងប្រទេសនេះ។លោកកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន និងអ្នកគាំទ្រ បន្ទាប់ពីត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល ជាកន្លែងដែលលោកបានជាសះស្បើយ តាំងពីការវាយប្រហារកាលពីសប្តាហ៍មុន នៅក្នុងទីក្រុងប៊ូសានភាគខាងត្បូង។លោក Lee ដែលបានថ្លែងអំណរគុណបុគ្គលិកពេទ្យនៅមន្ទីរពេទ្យ និងបានប្តេជ្ញាបម្រើប្រទេសរបស់ខ្លួន បាននិយាយថា៖«ខ្ញុំសង្ឃឹមថា ករណីនេះដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល អាចដើរតួជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីបញ្ចប់នយោបាយនៃការស្អប់ និងការប្រឈមមុខដាក់គ្នា និងស្តារនយោបាយត្រឹមត្រូវឡើងវិញ»។ការវាយប្រហារនេះ ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយថា ជា «អំពើភេរវកម្ម» និងជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យដោយប្រធានាធិបតីលោក Yoon Suk Yeol និងអ្នកនយោបាយមកពីទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។នគរបាល គ្រោងនឹងប្រកាសលទ្ធផលនៃការស៊ើបអង្កេតលើការវាយប្រហារនៅល្ងាចថ្ងៃពុធនេះ។ មុននេះ ជនជាប់ចោទបានប្រាប់អ្នកយកព័ត៌មានថា ខ្លួនមានការសោកស្តាយចំពោះការលទ្ធផលកើតចេញពីការវាយប្រហារនេះ ខណៈដែលខ្លួន កំពុងចាកចេញពីប៉ុស្តិ៍នគរបាល។សមាជិកបីនាក់នៃគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំ បានប្រកាសថា ពួកគេនឹងចាកចេញពីគណបក្ស ដោយលើកឡើងពីការមិនចុះសម្រុងគ្នាលើការដឹកនាំរបស់លោក Lee ខណៈពេលដែលជូនពរគាត់ឲ្យឆាប់ជាសះស្បើយ៕

ម៉ាឡេស៊ីគ្រោងនឹងសម្រេចលើការស្នើសុំរបស់អតីតនាយករដ្ឋមន្ត្រី លោក Najib ដើម្បីឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រ

2024/01/10 07:52:43 pm        119
ក្រុមប្រឹក្សាលើកលែងទោសរបស់ប្រទេសម៉ាឡេស៊ីដែលដឹកនាំដោយព្រះមហាក្សត្រ គ្រោងនឹងកំណត់ក្នុងពេលឆាប់ៗនេះថា តើត្រូវផ្តល់ព្រះរាជលើកលែងទោសដល់អតីតនាយករដ្ឋមន្ត្រី លោក Najib Razak ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ សម្រាប់ការកាត់ទោសពាក់ព័ន្ធនឹងបញ្ហា 1Malaysia Development Bhd (1MDB) ជាការសម្រេច ដែលអាចមានផលប៉ះពាល់ផ្នែកនយោបាយសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Anwar Ibrahim និងរបបរាជានិយមរបស់ប្រទេស។ការស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រជាលើកដំបូងរបស់លោក Najib បានកើតឡើងនៅចំពោះមុខក្រុមប្រឹក្សាលើកលែងទោស ក្នុងកិច្ចប្រជុំមួយក្នុងខែធ្នូ ប៉ុន្តែបញ្ហានេះត្រូវបានពន្យារពេលទៅសម័យប្រជុំក្នុងខែនេះ ដែលឥឡូវនេះត្រូវបានកំណត់នៅសប្តាហ៍ទី៣ នៃខែមករា និងដែលទំនងជានឹងឃើញការសម្រេច ត្រូវបានធ្វើឡើង។នៅក្នុងកិច្ចប្រជុំ ដែលមានការយាងចូលរួមពីព្រះមហាក្សត្រ Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah និងពីលោក Anwar ផងដែរនោះ ស្ថាប័នដែលមានសមាជិក ៦រូប បានសម្រេចថា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិភាក្សាលើបញ្ហានេះ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលបាននិយាយទៅកាន់សារព័ត៌មាន CNA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។កិច្ចប្រជុំដ៏សំខាន់ ក្នុងខែនេះ នឹងក្លាយជាកិច្ចការផ្លូវការចុងក្រោយរបស់ព្រះមហាក្សត្រ Sultan Abdullah Ri’ayatuddin មុនពេលទ្រង់ចុះពីរាជបល្ល័ង្ក នៅថ្ងៃទី៣១ ខែមករា ហើយប្រគល់រាជ្យសម្បត្តិដល់ព្រះមហាក្សត្រ Sultan Ibrahim Sultan Iskandar ក្រោមប្រព័ន្ធបង្វិលគ្រងរាជ្យប្ដូរវេនរបស់ប្រទេស។នៅពេលទាក់ទងដោយសារព័ត៌មាន CNA មេធាវីលោក Shafee Abdullah ដែលដឹកនាំក្រុមមេធាវីការពារក្តីឲ្យលោក Najib បានបដិសេធការអត្ថាធិប្បាយដោយហេតុផលថា លោកមិនចង់ធ្វើឲ្យស្មុគស្មាញដល់ដំណើរការលើកលែងទោស៕

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មីចេញ-ចូលប្រទេស នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

2024/01/10 06:38:25 pm        90
បន្ទាយមានជ័យ៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃព្រឹកទី១០ ខែមករា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ-ចូល ដើម្បីកាត់បន្ថយការកក់ស្ទះអ្នកដំណើរចេញ-ចូលប្រទេស នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ក្នុងនោះ ប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា៨បញ្ជារចេញ ៨បញ្ជារចូល។ក្នុងពិធីសំណេះសំណាលនោះឯកឧត្តមសន្តិបណ្ឌិត បានផ្តាំផ្ញើ​ដល់មន្រ្តីអន្តោប្រវេសន៍​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុងការបំរើសេវា​សាធារណៈជូនភ្ញៀវជាតិ ​អន្តរជាតិ ឲ្យបានល្អ និងគោរពវិន័យ០០៦ នគរបាល​ជាតិ​ និងអនុវត្តតាមជំនាញរបស់ខ្លួនឲ្យមានប្រសិទ្ធភាពដែលថ្នាក់ដឹកនាំប្រគល់ជូន។ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក៏បានសួរសុខទុក្ខផ្តាំផ្ញើដល់កម្លាំងប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត។សូមបញ្ជាក់ថា ក្នុងឱកាសចុះពិនិត្យនោះ ​ក៏មានមានវត្តមានអមដំណើរអគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានច្រកទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ។ 

បារាំងរើសនាយករដ្ឋមន្រ្តីថ្មីមានវ័យក្មេងបំផុត ខណៈលោកម៉ាក្រុង ចាប់ផ្ដើមកំណត់នយោបាយឡើងវិញ

2024/01/10 06:00:57 pm        161
ប្រព័ន្ធផ្សព្វផ្សាយបារាំងបាននិយាយថា លោកប្រធានាធិបតី អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានតែងតាំងរដ្ឋមន្ត្រីក្រសួងអប់រំវ័យ ៣៤ឆ្នាំ លោក ហ្កាប្រ៊ីអ៊ែល អាតតាល់ (Gabriel Attal) ជានាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ (៩ មករា) ខណៈដែលប្រធានាធិបតីបារាំងរូបនេះព្យាយាមដកដង្ហើមជីវិតថ្មីនៅក្នុងអាណត្តិទីពីររបស់លោកមុនពេលការបោះឆ្នោតសភាអឺរ៉ុប។ការផ្លាស់ប្តូរនេះនឹងមិនចាំបាច់នាំទៅរកការផ្លាស់ប្តូរនយោបាយធំណាមួយនោះទេ ប៉ុន្តែជាសញ្ញានៃបំណងប្រាថ្នាមួយសម្រាប់លោក ម៉ាក្រុង ដើម្បីព្យាយាមផ្លាស់ប្តូរលើសពីកំណែទម្រង់សោធននិវត្តន៍ និងអន្តោប្រវេសន៍ដែលមិនពេញនិយមកាលពីឆ្នាំមុន និងធ្វើអោយប្រសើរឡើងនូវឱកាសរបស់គណបក្សកណ្តាលនិយមរបស់ខ្លួននៅក្នុងការបោះឆ្នោតសហភាពអឺរ៉ុបនៅខែមិថុនា ខាងមុខនេះ។វិទ្យុ RTL និងទូរទស្សន៍ BFM បាននិយាយ លោក អាតតាល់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ម៉ាក្រុង និងបានក្លាយជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នឹងជំនួសតំណែងអតីតនាយករដ្ឋមន្រ្តី លោកស្រី អេលីហ៊្សាបេត បន (Elisabeth Borne) ដែលត្រូវចាកចេញពីតំណែង។ដោយជាអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតមួយរូបរបស់ប្រទេសក្នុងការស្ទង់មតិនាពេលថ្មីៗនេះ លោក អាតតាល់ ទទួលបានកេរ្ដិ៍ឈ្មោះថាជារដ្ឋមន្ត្រីដែលចេះដឹង និងងាយស្រួលចេញតាមកម្មវិធីវិទ្យុ និងក្នុងសភា។ លោកអាតតាល់ នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់បារាំង និងជានាយករដ្ឋមន្ត្រីស្រលាញ់ភេទដូចគ្នាដោយបើកចំហដំបូងគេ៕

ប្រធានាធិបតីអ៊ុយក្រែន មើលឃើញសញ្ញាច្បាស់លាស់នៃការធ្លាក់ចុះនៅក្នុងឧស្សាហកម្មការពារជាតិរុស្ស៊ី

2024/01/10 05:52:03 pm        176
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េលិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (០៩ មករា) ថាមាន «"សញ្ញាច្បាស់លាស់នៃការធ្លាក់ចុះ» នៅក្នុងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀតដើម្បីលុបបំបាត់ចន្លោះប្រហោងនៅក្នុងទណ្ឌកម្មដែលដាក់លើទីក្រុងមូស្គូ។លោក ហ្ស៊េលិនស្គី ដែលបាននិយាយនៅក្នុងវីដេអូនៅពេលយប់របស់ខ្លួន មិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងរបស់លោកលើស្ថានភាពនៃឧស្សាហកម្មការពារជាតិរុស្ស៊ីនោះទេ ខណៈក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការផលិតឧបករណ៍យោធាត្រូវបានបង្កើនឡើង។លោក ហ្ស៊េលិនស្គី បាននិយាយថា «មានសញ្ញាច្បាស់លាស់នៃការធ្លាក់ចុះនៅក្នុងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។ ប៉ុន្តែដើម្បីឱ្យលទ្ធផលនៃទណ្ឌកម្មឈានដល់ ១០០% នោះចន្លោះប្រហោងនៃទណ្ឌកម្មក៏ត្រូវតែត្រូវបានបិទឲ្យជិត ១០០% ដែរ»។នៅក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយថា កិច្ចប្រជុំនៃមេបញ្ជាការ និងមន្ត្រីក្រសួងបានពិចារណាលើការផ្គត់ផ្គង់អាវុធ និងការជំរុញផលិតកម្មក្នុងស្រុក ហើយភស្តុភារត្រូវតែពន្លឿនបន្ថែមទៀត។ ក្រុមអាជ្ញាធរបានសន្មតថាចំនួនដ៏ច្រើននៃមីស៊ីលផ្លោងដែលបាញ់ដោយរុស្ស៊ី មានការពិបាកក្នុងការស្ទាក់ចាប់កាន់តែខ្លាំង៕

វិមានក្រឹមឡាំង នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ឈប់ការវាយប្រហារលើទីក្រុងបែលហ្គោរូដ

2024/01/10 05:45:59 pm        235
វិមានក្រឹមឡាំង បានប្តេជ្ញាថា នឹងធ្វើ «អ្វីគ្រប់យ៉ាង» ដែលវាអាចធ្វើទៅបាន ដើម្បីបញ្ឈប់ការវាយប្រហារញឹកញាប់កាន់តែខ្លាំងឡើងរបស់អ៊ុយក្រែន ទៅលើទីក្រុងព្រំដែនបែលហ្គោរូដ(Belgorod)។កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានសម្លាប់ និងធ្វើឲ្យអ្នកស្រុករាប់សិបនាក់ រងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីល និងយានដ្រូនម្តងហើយម្តងទៀតលើទីក្រុងនេះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា៖«ជាការពិតណាស់ យោធារបស់យើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាមុន ហើយបន្ទាប់មកលុបបំបាត់វាទាំងស្រុង។លោក Vyacheslav Gladkov អភិបាលតំបន់ បាននិយាយថា មីស៊ីល១០គ្រាប់ត្រូវបានបាញ់ទៅលើទីក្រុងបែលហ្គោរូដ ដែលមានចម្ងាយតែ២០ម៉ាយ ក្នុងប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃចន្ទ បានបណ្តាលឲ្យជនស៊ីវិលបីនាក់ រងរបួសធ្ងន់ធ្ងរ។ការវាយប្រហាររបស់អ៊ុយក្រែនដែលសម្លាប់មនុស្សច្រើនបំផុតមកលើទីក្រុងនេះ បានកើតឡើង នៅថ្ងៃទី ៣០ ខែធ្នូ ដែលមនុស្ស ២៥នាក់ បានស្លាប់ និងជាង ១០០នាក់ បានរងរបួស។លោក Peskov បានចោទប្រកាន់អ៊ុយក្រែនថា មានចេតនាកំណត់គោលដៅលើជនស៊ីវិល នៅកណ្តាលទីក្រុងដោយប្រើអាវុធដែលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិច។

ក្រសួងបរិស្ថានស្នើដល់អភិបាលរាជធានី-ខេត្ត ត្រៀមពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

2024/01/10 02:55:24 pm        231
ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែល ក្រសួងបរិស្ថានបានធ្វើការតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល អណ្ដែតក្នុងខ្យល់ (PM10 និងPM2.5) អាចមានកម្រិតលើសស្តង់ដារកំណត់ ដែលជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។ តាមការអង្កេតប្រភព និងសកម្មភាពសំខាន់ៗដែលបង្កឱ្យមានកំណើនកំហាប់ ភាគល្អិតនិចលនេះរួមមាន៖ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្ត ជាពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្មការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។ក្នុងន័យនេះ ដើម្បីការពារ និងទប់ស្កាត់បញ្ហាការបំពុលខ្យល់នៅរាជធានី-ខេត្ត ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងត្រៀមមធ្យោបាយ ព្រមទាំងចាត់វិធានដូចខាងក្រោម៖ទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទំចំហ។ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោលនិងដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម។ ទី៣៖ ចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។សូមបញ្ជាក់ថា តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថាកំឡុងពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយ។ ពោលគឺកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងស្តង់ដារដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង៕

ការបោះឆ្នោតតៃវ៉ាន់៖ គណបក្សគួមីនតាង ស្នើឲ្យអ្នកបោះឆ្នោតជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព

2024/01/09 08:00:32 pm        167
តន្ត្រីរ៉ុក ត្រូវបានប្រគុំយ៉ាងគគ្រឹកគគ្រេង មានអ្នករាំនៅលើឆាកយ៉ាងសប្បាយរីករាយ ហើយមនុស្សរាប់ពាន់នាក់ កំពុងគ្រវីទង់ជាតិតៃវ៉ាន់។ ការប្រមូលផ្តុំនយោបាយដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍សម្រាប់បេក្ខជនរបស់របស់គណបក្សគួមីនតាង (KMT) សម្រាប់ការបោះឆ្នោតមេដឹកនាំនៅថ្ងៃទី១៣ ខែមករា បានដំណើរការយ៉ាងពេញទំហឹង។អ្នករៀបចំបានស្រែកថា៖«សូមផ្តល់ឲ្យខ្ញុំនូវមេដឹកនាំម្នាក់មក។ អ្នកចូលរួមដ៏ច្រើន បានស្រែកបន្ទរថា «លោក Hou You-ih!»នៅពេលដែលលោក Hou សម្លឹងមើលនោះ មិត្តរួមការងាររបស់ខ្លួនគឺ លោក Jaw Shaw-kong បានយកមីក្រូហ្វូន ហើយបានចាប់ផ្តើមរិះគន់ជាទូទៅប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាច(DPP)។លោកបាននិយាយដោយគ្រវីម្រាមដៃថា៖«តើពួកគេដើរតាមផ្លូវណា? ផ្លូវទៅសង្រ្គាម!»។ «ផ្លូវដែលនាំកោះតៃវ៉ាន់ ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់ ឬក៏ផ្លូវដែលនាំទៅរកភាពមិនប្រាកដប្រជា!»។ នៅពេលដែលកោះតៃវ៉ាន់ កាន់តែខិតជិតដល់ការបោះឆ្នោត នៅចុងសប្តាហ៍នេះ គណបក្ស KMT កំពុងប្រឹងប្រែងបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថា ពួកគេប្រឈមមុខនឹងជម្រើសរវាងសង្រ្គាម និងសន្តិភាពជាមួយនឹងប្រទេសចិន។ទីក្រុងប៉េកាំង បានទាមទារកោះស្វ័យគ្រប់គ្រងនេះថា ជាកម្មសិទ្ធិរបស់ខ្លួន ហើយខណៈពេលដែលខ្លួន ជំរុញឲ្យមាន«ការបង្រួបបង្រួមដោយសន្តិភាព» នោះ ប៉ុន្តែទីក្រុងនេះ ក៏មិនបានច្រានចោលការប្រើប្រាស់កម្លាំងក្នុងការដណ្តើមយកកោះតៃវ៉ាន់ដែរ។ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនៃការគ្រប់គ្រងរបស់គណបក្ស DPP ដែលគាំទ្រអធិបតេយ្យភាព ប្រទេសចិន បានបង្កើនវត្តមានយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដោយឥតឈប់ឈរ ដោយធ្វើអ្វីដែលហៅថា សង្គ្រាមតំបន់ប្រផេះ។

ប្រទេសប្រេស៊ីល ប្រារព្ធខួបនៃការវាយប្រហារថ្ងៃទី ៨ ខែមករា លើលទ្ធិប្រជាធិបតេយ្យ

2024/01/09 07:45:48 pm        101
អាជ្ញាធរប្រទេសប្រេស៊ីល បានអបអរប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស កាលពីថ្ងៃចន្ទ ទី៨ ខែ មករា មួយឆ្នាំបន្ទាប់ពីហ្វូងមនុស្សស្តាំនិយម បានសម្រុកចូល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិតុលាការកំពូល សភា និងវិមានប្រធានាធិបតី ក្នុងការតវ៉ាប្រឆាំងលទ្ធផលការបោះឆ្នោត។ នៅក្រោមផ្ទាំងអេក្រង់ដែលនិយាយថា «លទ្ធិប្រជាធិបតេយ្យមិនរង្គោះរង្គើ» មេដឹកនាំសភា តុលាការយុត្តិធម៌កំពូល និងមន្ត្រីរដ្ឋាភិបាល ដឹកនាំដោយប្រធានាធិបតី លោក Luiz Inacio Lula da Silva បានរំលឹកពីថ្ងៃដែលរដ្ឋធានី Brasilia ត្រូវបានវាយលុកដោយក្រុមអ្នកតវ៉ាអំពាវនាវឱ្យមានរដ្ឋប្រហារយោធា។ កាលពីមួយឆ្នាំកន្លងទៅនេះ អ្នកគាំទ្រលោក Jair Bolsonaro អតីតប្រធានាធិបតីស្តាំនិយមប្រកាន់តឹង បានសម្រុកចូលអគារដែលជានិមិត្តរូបលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីល មួយសប្តាហ៍បន្ទាប់ពី លោក Lula da Silva បានចូលកាន់តំណែង។ ពួកគេបានច្រានចោលការទទួលជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ហើយបានជំរុញឱ្យយោធាផ្តួលរំលំលោក។ មនុស្សប្រហែល ២.០០០នាក់ ត្រូវបានចាប់ខ្លួនជុំវិញការវាយប្រហារនៅទីក្រុង Brasilia ទោះបីជាភាគច្រើនត្រូវបានដោះលែងនៅពេលក្រោយក៏ដោយ។ អ្នកផ្សេងទៀត ត្រូវបានកាត់ទោសដោយតុលាការកំពូល លើការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងចំណោមបទព្រហ្មទណ្ឌផ្សេងទៀត បន្ទាប់ពីការស៊ើបអង្កេតរបស់នគរបាលដែលនៅបន្ត ទៅលើអ្នកដែលចូលរួមក្នុងកុបកម្ម និងអ្នកគាំទ្រ ឬផ្តល់មូលនិធិដល់ការវាយប្រហារនោះ។ លោក Bolsonaro កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយតុលាការកំពូលសម្រាប់ការចោទប្រកាន់ថាជាមេផ្តើមគំនិតកុបកម្មខុសច្បាប់ ជាអ្វីដែលលោកបានបដិសេធ។ អាជ្ញាធរបោះឆ្នោតរបស់ប្រទេសប្រេស៊ីល បានហាមឃាត់លោក Bolsonaro ពីការឈរឈ្មោះសម្រាប់តំណែងជាប់ឆ្នោតរយៈពេល៨ឆ្នាំ ជុំវិញការរំលោភបំពានអំណាច និងការប្រើប្រាស់មិនត្រឹមត្រូវប្រព័ន្ធផ្សព្វផ្សាយ នៅមុនការបោះឆ្នោតឆ្នាំ ២០២២ នៅពេលនោះលោកបានកោះហៅឯកអគ្គរដ្ឋទូត ឱ្យបញ្ចេញការអះអាងគ្មានមូលដ្ឋានអំពីប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករបស់ប្រទេសប្រេស៊ីល។ កាលពីថ្ងៃចន្ទ ប្រជាជនប្រេស៊ីល នៅក្នុងទីក្រុងសៅប៉ូឡូ (Sao Paulo) បានចេញធ្វើបាតុកម្ម ដើម្បីប្រារពខូបលើកទី១ នៃថ្ងៃដែលរដ្ឋធានី Brasilia ត្រូវបានសម្រុកចូលដោយក្រុមអ្នកតវ៉ាអំពាវនាវឲ្យមានរដ្ឋប្រហារយោធា។

អ្នកក្រុងហុងកុង ដែលកំពុងស្វែងរកការស្នាក់នៅក្នុងកោះតៃវ៉ាន់ ប្រឈមនឹងភាពមិនច្បាស់លាស់ ខណៈគោលនយោបាយអន្តោប្រវេសន៍កំពុងវិវត្ត

2024/01/09 07:30:58 pm        137
ប្រជាជនហុងកុងកំពុងពិបាកក្នុងការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងកោះតៃវ៉ាន់ ដោយគ្មានមានភាពច្បាស់លាស់លើលក្ខខណ្ឌនៃការដាក់ពាក្យ ឬពេលវេលាកំណត់។ កោះនេះត្រូវបានគេលើកសរសើរថាជាកំពង់ផែសុវត្ថិភាពសម្រាប់អ្នកដែលចង់ផ្លាស់ទីចេញពីទីក្រុងហុងកុង បន្ទាប់ពីច្បាប់សន្តិសុខជាតិត្រូវបានអនុម័តកាលពីឆ្នាំ ២០២០ ដើម្បីឆ្លើយតបទៅនឹងការតវ៉ាច្បាប់ប្រឆាំងការធ្វើបត្យាប័នឆ្នាំកាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណាក៏ដោយ ស្របពេលភាពតានតឹងឆ្លងកាត់ច្រកសមុទ្រ កើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋបាលរបស់មេដឹកនាំកោះតៃវ៉ាន់ លោកស្រីសៃ អ៊ីងវិន (Tsai Ing-wen) បានបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះការជ្រៀតពីបរទេស ដោយបញ្ជាឱ្យត្រួតពិនិត្យប្រវត្តិរូបបន្ថែមទៀត លើអ្នកក្រុងហុងកុង ដែលស្វែករកសិទ្ធិការតាំងទីលំនៅ ក្នុងកោះតៃវ៉ាន់។ ទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្របានធ្លាក់ចុះចាប់តាំងពីគណបក្សប្រជាធិបតេយ្យជឿនលឿនគាំទ្រឯករាជ្យ (DPP) របស់លោកស្រី សៃ បានឡើងកាន់អំណាចកាលពីឆ្នាំ ២០១៦ កន្លងទៅ ខណៈមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកពីប្រទេសចិន។ នេះកាន់តែបង្ហាញឲ្យឃើញកាន់តែច្បាស់ ខណៈការបោះឆ្នោតជ្រើសរើសជិតមកដល់។ អ្នកបោះឆ្នោតតៃវ៉ាន់ នឹងទៅកាន់ការិយាល័យបោះឆ្នោតនៅថ្ងៃសៅរ៍ ១៣ ខែ មករា សប្ដាហ៍នេះ ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ពួកគេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានអាជ្ញាធរប៉ាឡេស្ទីននិយាយថា កងទ័ពអ៊ីស្រាអែល និងអ្នកតាំង​លំនៅឋាន​កំពុង​បំផ្លាញ​ទស្សន​វិស័យសន្តិភាព
08/15/2026 06:08 PM
វេណេស៊ុយអេឡា ដោះលែងអ្នកទោសនយោបាយចំនួន ១៣១នាក់
08/15/2026 06:08 PM
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់​តុលាការពន្លឿនចាត់ការលើសំណុំ​រឿង​ជេរ​ប្រមាថ​របស់​លោក​ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់
08/15/2026 06:08 PM
សហរដ្ឋអាមេរិកចង់ឲ្យលោក Netanyahu ថ្កោលទោសការឡោមព័ទ្ធភូមិប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
08/15/2026 05:08 PM
ប្រធានតុលាការកំពូលកម្ពុជា ប្រាប់ប្រធានតុលាការកំពូលវៀតណាម-ឡាវ ពីការឈ្លា​ន​ពា​ន និង​ការកាន់កាប់ទឹក​ដីដោយខុសច្បាប់​ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុ​ជា
08/15/2026 05:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់៖ ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់
08/15/2026 05:08 PM
ភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា បានធ្វើឲ្យអ្នកដំណើររាប់ពាក់នាក់ជាប់ខ្លួននៅអាកាសយានដ្ឋានក្រុងតូក្យូ
08/15/2026 05:08 PM
យន្តហោះចម្បាំងអង្គការណាតូ បាញ់ទម្លាក់យានដ្រូននៅលើដែនអាកាសប្រទេសឡាតវី
08/15/2026 05:08 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មបាំង ជំរុញ​ឲ្យ​សមាជិក​បក្ស​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​ចំពោះសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន
08/15/2026 05:08 PM
ការបណ្ដុះបណ្ដាលដែលផ្ដល់ដោយរដ្ឋាភិបាល ធ្វើឱ្យយុវជនមានជំនាញពិតប្រាកដ មាន ការងារធ្វើ និងប្រកបរបរបាន
08/15/2026 05:08 PM