សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី ជជែកដេញដោលអំពីគោលនយោបាយការបរទេស និងការពារជាតិ

2024/01/08 07:31:09 pm        134
បេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤ ចំនួនបីរូប បានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេ សម្រាប់ការជជែកដេញដោលការបោះឆ្នោតលើកទី ៣ ស្តីពីភូមិសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ សកលភាវូបនីយកម្ម នយោបាយអន្តរជាតិ ការពារជាតិនិងសន្តិសុខ ក្នុងពេលទិដ្ឋភាពក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង និងសម្ពាធសម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងការដាក់ខ្លួនឯងឱ្យកាន់តែប្រសើរ សម្រាប់ជម្លោះដែលអាចកើតមាន។ ក្នុងចំណោមបញ្ហាផ្តោតការយកចិត្តទុកដាក់ខ្លាំង ត្រូវបានគេរំពឹងថានឹងត្រូវបានលើកឡើងក្នុងអំឡុងពេលជជែកដេញដោលនោះ គឺលំហូរចូលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅពេលថ្មីៗនេះ ទៅកាន់កោះស៊ូម៉ាត្រា ព្រមទាំងការធ្វើទំនើបកម្មយោធាឥណ្ឌូនេស៊ី។ អតីតអភិបាលក្រុងហ្សាកាតា លោក Anies Baswedan ឈរឈ្មោះជាប្រធានាធិបតី ដែលដៃគូអ្នកឈរឈ្មោះប្រជែងអនុប្រធានាធិបតីជាប្រធាគណបក្សព្រលឹងជាតិ(PKB) លោក Muhaimin Iskandar ហើយរដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto តំណែងប្រធានាធិបតី លោក Gibran Rakabuming Raka អភិបាលក្រុង Surakarta ក្នុងតំណែងអនុប្រធានាធិបតី ហើយអតីតអភិបាលខេត្តជ្វាភាគកណ្តាល លោក Ganjar Pranowo ឈរតំណែងប្រធានាធិបតី ហើយអ្នកឈរឈ្មោះតំណែងអនុប្រធានាធិបតី គឺលោក Mahfud MD ជារដ្ឋមន្ត្រីកិច្ចការសន្តិសុខ ច្បាប់ និងសម្របសម្រួលនយោបាយបានឡើងកាន់វេទិការបស់ពួកគេកាលពីយប់ថ្ងៃអាទិត្យ។នៅមុនការជជែកដេញដោល ក្រុមរបស់លោក Prabowo បានសរសើររយៈពេលបួនឆ្នាំរបស់លោក ជារដ្ឋមន្ត្រីការពារជាតិ ដែលបានផ្តល់ឱ្យលោកនូវការយល់ដឹងអំពីអាទិភាពការពារជាតិ និងសន្តិសុខ របស់ប្រទេស ខណៈរដ្ឋាភិបាលបន្តធ្វើទំនើបកម្មយោធា។លោក Rahayu Saraswati អ្នកនាំពាក្យក្រុមយុទ្ធនាការរបស់លោក Prabowo បាននិយាយថា លោកយល់ច្បាស់អំពីបញ្ហាបានយ៉ាងល្អ។ លោកយល់ពីប្រព័ន្ធសព្វាវុធចម្បងដែលប្រទេសឥណ្ឌូនេស៊ីពិតជាត្រូវការ និងទីកន្លែងដែលត្រូវទិញសព្វាវុធក្នុងតម្លៃសមរម្យ។

អាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ត្រលប់មកធម្មតាវិញ បន្ទាប់ពីឧបទ្ទវហេតុយន្តហោះបុកគ្នា

2024/01/08 07:21:41 pm        138
ក្រុមមន្ត្រីនិយាយថា ប្រតិបត្តិការជើងហោះហើរបានត្រឡប់មកធម្មតាវិញហើយនៅថ្ងៃចន្ទ ទី៨ ខែមករានេះ នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ រយៈពេល៦ថ្ងៃ បន្ទាប់ពីការបុកគ្នាដ៏មហន្តរាយ រវាងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ និងយន្តហោះធុនតូចឆ្មាំល្បាតឆ្នេរ ដែលបានបណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់ ។អ្នកដំណើរ និងបុគ្គលិកយានិកទាំងអស់ចំនួន ៣៧៩នាក់ បានរត់ចេញពីយន្តហោះឆេះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បន្ទាប់ពីយន្តហោះបុកគ្នាកាលពីថ្ងៃទី ២ ខែមករា ប៉ុន្តែមនុស្ស ៥ នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះឆ្មាំល្បាតឆ្នេរ បានស្លាប់។ផ្លូវយន្តហោះរត់នៅអាកាសយានដ្ឋាន Haneda ដែលផ្លូវរត់មួយក្នុងចំណោមបួន ជាកន្លែងដែលឧបទ្ទវហេតុ បានកើតឡើងត្រូវបានបិទចាប់តាំងពីពេលនោះមក បណ្តាឲ្យមានការលុបចោលជើងហោះហើរក្នុងស្រុករាប់រយជោះងនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។អ្នកនាំពាក្យអាកាសយានដ្ឋានទីក្រុងតូក្យូបានប្រាប់សារព័ត៌មាន AFP ថា «ផ្លូវរត់ C បានដំណើរការឡើងវិញ នៅថ្ងៃចន្ទនេះ» ដូច្នេះអាកាសយានដ្ឋានបានដំណើរការធម្មតាឡើងវិញហើយ។ កំណត់ត្រានៃការទំនាក់ទំនង ដែលចេញផ្សាយដោយក្រសួងដឹកជញ្ជូនកាលពីសប្តាហ៍មុន បានបង្ហាញថាយន្តហោះឆ្មាំល្បាតឆ្នេរ ត្រូវបានណែនាំឱ្យឈប់នៅមុខផ្លូវរត់ ហើយយន្តហោះក្រុមហ៊ុនអាកាសចរណ៍ JAL ត្រូវបានបញ្ជាក់ច្បាស់ដើម្បីចុះចត។យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អាកាសយានិកឆ្មាំល្បាតឆ្នេរ ជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ ជឿថាលោកមានការបញ្ជាក់ច្បាស់ដើម្បីធ្វើដំណើរចូលទៅកាន់ផ្លូវរត់ ដែលយន្តហោះរបស់លោកចុះប្រហែល ៤០ វិនាទី មុនពេលបុកគ្នា។

លោក Trump នៅរដ្ឋ Iowa ទាមទារឱ្យដោះលែងអ្នកជាប់ពន្ធនាគារដោយសារការវាយប្រហារនៅវិមាន Capitol ឆ្នាំ ២០២១

2024/01/08 07:12:13 pm        94
លោក Donald Trump បាននិយាយសម្រាលពីតួនាទីរបស់លោកក្នុងការហ៊ុមព័ទ្ធវិមានកាពីតូល នៅសហរដ្ឋអាមេរិក ក្នុងថ្ងៃខួបលើកទី ៣ នៃការវាយប្រហារ ដោយលើកហេតុផលថាអ្នកដែលត្រូវបានកាត់ទោសពីបទសម្រុកចូលអគារនោះ គួរតែត្រូវបានដោះលែង។ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុងគ្លីនតុន (Clinton) រដ្ឋអាយអូវ៉ា(Iowa) ជាមួយនឹងការប្រកួតប្រជែងជ្រើសតាំងបេក្ខជនគណបក្សសាធារណៈរដ្ឋលើកដំបូងជាងមួយសប្តាហ៍ទៀត លោក Trump បានចាត់ទុកអ្នកទាំងឡាយដែលបានជាប់ពន្ធនាគារបន្ទាប់ពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ថាជាការវាយប្រហារចំណាប់ខ្មាំង និងបាននិយាយថា ពួកគេត្រូវបានរដ្ឋបាលលោក Biden ធ្វើបាប។លោក Trump និយាយថា «ពួកគេបានរងទុក្ខគ្រប់គ្រាន់ហើយ» ។ លោកហៅពួកគេថាជាចំណាប់ខ្មាំង។ អ្នកមួយចំនួនហៅពួកគេថាជាអ្នកទោស។ ថ្លែងទៅកាន់អ្នកគាំទ្រជាងមួយពាន់នាក់នៅក្នុងទីកន្លែងហាត់កីឡានៅសាលារៀនមួយកន្លែង លោក Trump បានអះអាងម្តងទៀតដោយគ្មានហេតុផលថា ការបោះឆ្នោតឆ្នាំ ២០២០ គឺជាការក្លែងបន្លំ ហើយចាត់ទុកខ្លួនលោកថាជាជនរងគ្រោះពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។

សម្តេចធិបតី៖ គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ

2024/01/08 07:07:51 pm        217
កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណង់តែមួយគត់ គឺការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពល្អប្រសើរ សេដ្ឋកិច្ចជាតិមានរីកចម្រើន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង ដែលកាលពីអំឡុងពេលបោះឆ្នោត ដែលបានជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ ៨៥,៧៥ ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះការគាំទ្ររបស់​ការគាំទ្ររបស់ប្រជាពលរដ្ឋយ៉ាងលើសលប់ចំពោះគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល​អាណត្តិទី៧នេះ ​បានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ​និងឱ្យប្រជាពលរដ្ឋកាន់តែមានបាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ថ្លែងថា ​បើគ្មានសន្ដិភាព គឺមិនអាចឱ្យ​ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ។ សន្ដិភាពនេះ គឺកើតឡើងតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ​រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យយកថ្ងៃទី ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃឈប់សម្រាករយៈពេល១ថ្ងៃនៅទូទាំងប្រទេស៕

សម្ដេចធិបតីប្រកាសថា នឹងចុះត្រួតពិនិត្យស្ថានភាពតាមខេត្តដោយមិនឱ្យអាជ្ញាធរដឹងមុនឡើយ

2024/01/08 06:59:53 pm        458
កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងចុះត្រួតពិនិត្យស្ថានភាពនៅតាមបណ្ដាខេត្ត ដោយមិនប្រាប់ដំណឹងឱ្យអាជ្ញាធរដឹងជាមុនឡើយ ដើម្បីត្រួតពិនិត្យជាក់ស្ដែងលើការគ្រប់គ្រង ដឹកនាំ និងការអនុវត្តការងារនានារបស់រដ្ឋបាលខេត្តនីមួយៗ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។សម្ដេចធិបតីថ្លែងថា កាលពីសម្ដេចនៅកាន់កិច្ចការងារកងទ័ព ការចុះពនិត្យជាក់ស្ដែងនៅតាម​មូលដ្ឋាន​ផ្ទាល់នេះ គឺបានអនុវត្តជាប់ជាប្រចាំ ដើម្បីត្រួតពិនិត្យលើគោលនយោបាយ និងផែនការ​ការងារដែលបានដាក់ចេញ ដូច្នេះក្នុងពេលសម្ដេចកាត់ដំណែងជានាយករដ្ឋមន្រ្ដី សម្ដេចក៏នៅតែបន្តចុះពិនិត្យជាក់ស្ដែងដែរ ដោយមិនស្ដាប់តែរបាយការណ៍ដែលបានដាក់មកជូន​សម្ដេចនោះទេ។សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ និងគោល​នយោបាយ​អាទិភាព​ជាបន្តបន្ទាប់ដល់ក្រសួង ​ស្ថាប័ននានាសម្រាប់អនុវត្តដើម្បីជំរុញកំណើនសេដ្ឋកិច្ចដល់ជាតិ និងប្រជាជន៕ អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី បានប្រកាសយកឆ្នាំ២០២៤នេះ ជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី

2024/01/08 06:54:38 pm        368
កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកឆ្នាំ២០២៤នេះ ជាឆ្នាំជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី ជាពិសេសដើម្បីជំរុញការដោះស្រាយ បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។សម្ដេចធិបតីថ្លែងថា នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ សម្ដេចនឹងអញ្ជើញប្រកាសដាក់ចេញនូវកម្មវិធីនយោបាយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចបានដាក់ចេញនូវផែនការជំរុញទេសចរណ៍ខេត្តសៀមរាប។ ដូច្នេះនៅថ្ងៃ ២៥ ខែមករា ឆ្នាំ ២០២៤នេះ សម្ដេចបានកំណត់យកជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ជាពិសេសបញ្ហា សំណង់មួយចំនួនដែលជាប់គាំង។សូមជម្រាបថា គិតត្រឹមឆ្នាំ ២០២៣ កន្លងទៅនេះនៅខេត្តព្រះសីហនុ មានសំណង់អគារប្រមាណ ១ ០០០ កន្លែងកំពុងជាប់គាំងការសាងសង់។ បញ្ហានេះក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបាន និងកំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ដើម្បីស្វែងរកវិនិយោគមកវិនិយោគឡើងវិញ នាពេលឆាប់ៗខាងមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Michel និយាយថា លោកនឹងលាលែងពីតំណែងក្នុងពេលឆាប់ៗនេះ

2024/01/08 06:42:51 pm        130
អ្នកនយោបាយជនជាតិបែលហ្ស៊ិក លោក Charles Michel បានប្រកាសថា លោកនឹងលាលែងពីតំណែងក្នុងពេលឆាប់ៗនេះជាប្រធានក្រុមប្រឹក្សាអឺរ៉ុប បន្ទាប់ពីលោកឈរឈ្មោះក្នុងការបោះឆ្នោតសភាអឺរ៉ុប ដែលកំណត់ពេលធ្វើនៅក្នុងខែមិថុនា។លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកថា លោកបានសម្រេចឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតអឺរ៉ុបនៅខែមិថុនាឆ្នាំ ២០២៤។ ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ទំនងជានឹងបង្កើនការរំពឹងទុកអំពីអ្នកដែលនឹងក្លាយជាមេដឹកនាំសហភាពអឺរ៉ុបបន្ទាប់ ខណៈការចរចាបានចាប់ផ្តើមសម្រាប់ជុំថ្មី នៃការងារកំពូលនៅក្នុងខែវិច្ឆិកា នៅពេលដែលអាណត្តិផ្លូវការរបស់លោក Michel ផុតកំណត់។ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen របស់ប្រទេសអាល្លឺម៉ង់ ដែលពេញចិត្តតែងតាំងលោក Michel ក្នុងឆ្នាំ ២០១៩ រហូតមកដល់ពេលនេះមានភាពស្ងប់ស្ងាត់លើថាតើលោកស្រី មានបំណងស្វែងរកអាណត្តិទីពីរដែរឬយ៉ាងណា។ខណៈជាប្រធានក្រុមប្រឹក្សា ភារកិច្ចចម្បងមួយរបស់លោក Michel កំពុងពិនិត្យមើលកិច្ចប្រជុំកំពូលរបស់ សហភាពអឺរ៉ុប ដែលបានក្លាយជាចំណុចសំខាន់ ដើម្បីស្វែងរកការឆ្លើយតបរួមគ្នាចំពោះវិបត្តិនានា រួមមានទាំងជំងឺរាតត្បាត COVID-19 និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។លោក Michel ជាអតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិកមានអាយុ ៤៨ឆ្នាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកថា រយៈពេលបួនឆ្នាំបន្ទាប់ពីការចាប់ផ្តើមអាណត្តិរបស់លោកជាមេដឹកនាំអឺរ៉ុបម្នាក់ វាជាទំនួលខុសត្រូវរបស់លោកក្នុងការប្រាប់ពីសាច់រឿងការងាររបស់លោកកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ និងដើម្បីស្នើគម្រោងសម្រាប់អនាគតរបស់សហភាពអឺរ៉ុប។ លោក Michel បាននិយាយថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាមួយ នឹងត្រូវធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសភា ហើយ នៅពេលនោះ កិច្ចប្រជុំនឹងត្រូវសម្រេចថាតើពេលណាអ្នកបន្តពីលោក នឹងចូលកាន់តំណែង។

អ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ គាំទ្រលោក Trump យ៉ាងលើសលប់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក

2024/01/08 06:39:39 pm        88
ចំនួនពីរភាគបីនៃអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ និយាយថាពួកគេជឿជាក់លើលោក ដូណាល់ ត្រាំ (Donald Trump) ច្រើនជាងបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋផ្សេងទៀតក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារចំណាត់ថ្នាក់ មីឈីហ្កាន់ រ៉ូស (FT-Michigan Ross) ដែលគូសបញ្ជាក់ពីភាពលេចធ្លោរបស់អតីតប្រធានាធិបតីរូបនេះលើបញ្ហាដ៏ចម្រូងចម្រាស រយៈពេលមួយសប្តាហ៍មុនពេលរដូវកាលបោះឆ្នោតបឋមដំណើរការ។ការរកឃើញនេះគឺជាបញ្ហាប្រឈមជាពិសេសសម្រាប់លោកស្រី នីកគី ហាលី (Nikki Haley) អតីតអភិបាលរដ្ឋ សៅ កាលីហ្វ័រនីញ៉ា (South Carolina) ដែលបាននាំមុខនៅក្នុងការស្ទង់មតិនិងក្លាយជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់លោក ត្រាំ ក៏ដូចជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់បេក្ខជនសាធារណរដ្ឋផ្សេងទៀត។ មានតែចំនួន ៨ភាគរយប៉ុណ្ណោះនៃអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋបាននិយាយថា លោកស្រី ហាលី នឹងក្លាយជាជម្រើសរបស់ពួកគេដើម្បីគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក ខណៈដែលចំនួន ៦៧ភាគរយជ្រើសរើសលោក ត្រាំ។នៅលើផ្លូវនៃយុទ្ធនាការបោះឆ្នោត លោក ត្រាំ បានបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក នៅពេលដែលលោកកាន់តំណែងនៅក្នុងសេតវិមាន ហើយបានទទូចថា «ការរីកចំរើនសេដ្ឋកិច្ចបន្ទាប់» នឹងចាប់ផ្តើម «ភ្លាមៗ» ដែលលោកត្រូវបានជ្រើសរើសជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ៕

ប្រធានសភាអាមេរិក និយាយថា លោកBiden ត្រូវតែបង្ហាញផែនការទាក់ទងនឹងជំនួយអ៊ុយក្រែន

2024/01/08 06:33:11 pm        115
ប្រធានសភាលោកលោក ម៉ៃ ចនសុន(Mike Johnson)បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ត្រូវតែគូសបញ្ជាក់ឲ្យបានច្បាស់នូវគោលដៅបញ្ចប់របស់ខ្លួននៅក្នុងជម្លោះអ៊ុយក្រែន និងថាតើថវិកាបន្ថែមទៀតនឹងត្រូវចំណាយដោយរបៀបណា ខណៈសេតវិមានត្រូវការការអនុម័តពីសភាជាចាំបាច់ ដើម្បីរក្សាលំហូរនៃអាវុធទៅកាន់ទីក្រុងគៀវ(Kiev)។ ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Johnson បានបញ្ជាក់នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យជាមួយទូរទស្សនស៍ CBS ថាសហរដ្ឋអាមេរិកត្រូវតែធានាព្រំដែនរបស់ខ្លួនមុនពេលធានាដល់នរណាម្នាក់ផ្សេងទៀត។ បញ្ហានេះបានឆ្លុះបញ្ចាំងពីការផ្តោតសំខាន់នៃការប្រឆាំងរបស់សមាជិកសភាគណបក្សសាធារណរដ្ឋចំពោះកញ្ចប់ជំនួយរួមបញ្ចូលគ្នាដែលជំរុញដោយប្រធានាធិបតីលោក Biden កាលពីចុងខែតុលា ឆ្នាំ ២០២៣ ក្នុងនោះជាង៦០ ពាន់លានដុល្លារគឺសម្រាប់ទីក្រុងគៀវ។ ក្រុមគណបក្សសាធារណរដ្ឋនៅពេលនោះ បានទទូចលើការរារាំងការគាំទ្ររបស់ពួកគេសម្រាប់កញ្ចប់ជំនួយនៅពីក្រោយការផ្តល់មូលនិធិសម្រាប់ការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងជាមួយប្រទេសជិតខាង ម៉ិកស៊ិក។ ប្រធានសភា រូបនេះ បានពន្យល់ថា ការទប់ស្កាត់សំណើច្បាប់កាលពីឆ្នាំមុនគឺជា សាររបស់គណបក្សសាធារណរដ្ឋទៅកាន់សេតវិមាន ថាពួកគេពុំមានភាពច្បាស់លាស់ជាមួយប្រជាជនអាមេរិក ទេ។ លោក Johnson បានសង្កេតឃើញថា ដើម្បីបញ្ជូនប្រាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក ត្រូវខ្ចីប្រាក់ពីកន្លែងផ្សេងប្រកបដោយប្រសិទ្ធភាព ដោយកត់សម្គាល់ថា បំណុលសហព័ន្ធបានកើនឡើងដល់ ៣៤ សែនកោដិដុល្លារ៕

កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង

2024/01/08 05:56:54 pm        124
យោធាទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យ (០៧ មករា) ថាប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ដែលជាសមយុទ្ធយោធាថ្ងៃទីបីជាប់ៗគ្នានៅជិតព្រំដែនសមុទ្រដែលមានការប្រកួតប្រជែងជាមួយកូរ៉េខាងត្បូង។យោធារបស់ទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ៩០ជុំនៅភាគខាងជើងនៃកោះ យ៉ុនព្យ៉ុង (Yeonpyeong)។ ពួកគេបានចោទប្រកាន់កូរ៉េខាងជើង ពី «ការបាញ់កាំភ្លើងធំម្តងហើយម្តងទៀត» នៅក្នុងតំបន់ការពារមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងដែលឥឡូវនេះត្រូវបានលុបចោល ដោយនិយាយថាការទម្លាក់គ្រាប់បែកបានបង្កជា «ការគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ»។យោធារបស់កូរ៉េខាងជើងបាននិយាយថា ខ្លួនបានអនុវត្ត «ការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅសមុទ្រ» ជាមួយនឹងកាំភ្លើងធំចំនួន ៨៨ជុំ ប៉ុន្តែបាននិយាយថា សមយុទ្ធនេះគឺ «មិនទាក់ទងផ្ទាល់» ទៅនឹងព្រំដែនសមុទ្រនោះទេ។ សមយុទ្ធនេះ «មិនបានបង្កការគំរាមកំហែងដោយចេតនាណាមួយ» ដល់កូរ៉េខាងត្បូងឡើយ និងជាផ្នែកមួយនៃ «ប្រព័ន្ធហ្វឹកហ្វឺនធម្មតានៃយោធា» របស់កូរ៉េខាងជើងប៉ុណ្ណោះ។ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា អ្នកស្រុកនៅលើកោះ យ៉ុនព្យ៉ុង ព្រំដែនកូរ៉េខាងត្បូងត្រូវបានព្រមានឱ្យស្នាក់នៅខាងក្នុងផ្ទះកាលពីថ្ងៃអាទិត្យ ដោយសារតែសមយុទ្ធនេះ និងវិធានការតបតរបស់កូរ៉េខាងត្បូងដែលអាចកើតមាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM
ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញឲ្យមានការជជែកគ្នាជាមួយកូរ៉េខាងជើងដើម្បីជំនួសបទឈប់បាញ់ដោយសន្តិភាព
08/15/2026 07:08 PM
ប្រធានអាជ្ញាធរប៉ាឡេស្ទីននិយាយថា កងទ័ពអ៊ីស្រាអែល និងអ្នកតាំង​លំនៅឋាន​កំពុង​បំផ្លាញ​ទស្សន​វិស័យសន្តិភាព
08/15/2026 06:08 PM
វេណេស៊ុយអេឡា ដោះលែងអ្នកទោសនយោបាយចំនួន ១៣១នាក់
08/15/2026 06:08 PM
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់​តុលាការពន្លឿនចាត់ការលើសំណុំ​រឿង​ជេរ​ប្រមាថ​របស់​លោក​ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់
08/15/2026 06:08 PM