សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅក្រុមមួយចំនួនថា កុំយកនយោបាយបកស្រាយរឿងប្រវត្តិសាស្រ្ត គប្បីយកប្រវត្តិសាស្រ្ត បកស្រាយអំពីប្រវត្តិសាស្រ្ត

2024/01/08 05:47:01 pm        168
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅក្រុមមួយក្តាប់តូច ដែលតែងតែរិះគន់ឥតឈប់ឈរ រឿងថ្ងៃរំដោះជាតិ ៧មករា ឆ្នាំ១៩៧៩ថា សូមកុំយករឿងនយោបាយមកបកស្រាយ អំពីប្រវត្តិសាស្រ្តបន្តទៀត គប្បីសិក្សាឲ្យបានច្បាស់លាស់ ហើយត្រូវយករឿងប្រវត្តិសាស្រ្តមកបកស្រាយរឿងប្រវត្តិសាស្រ្តវិញ។ផ្ញើ​ចម្លើយ​ចេញ​ពីខេត្តកោះកុង ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រាប់ទៅកាន់ក្រុម អ្នកចេះដែលធ្វើល្ងង់​អំពីប្រវត្តិសាស្រ្តទាំងនោះថា ក្នុងសម័យរំដោះពលរដ្ឋចេញពីរបប ប៉ុល ពត នាឆ្នាំ១៩៧៩ ហេតុអ្វីមិនពឹងអង្គភាពសហប្រជាជាតិ បែជាទៅពឹងវៀតណាមទៅវិញ? សំណួរនេះត្រូវបានសម្ដេចនាយករដ្ឋមន្រ្តីឆ្លើយតបថា គឺដោយសារច្បាប់នាគ្រានោះ មិនអនុញ្ញាត​ឱ្យអង្គភាពសហប្រជាជាតិ មកជួយកម្ពុជាបានទាន់ឡើយ ហើយកម្ពុជា ក៏មិនមានជម្រើស​អ្វីផ្សេង​ក្រៅពីពឹងវៀតណាមនោះដែរ ពីព្រោះខ្មែរក្រហមនៅតែបន្តកាប់សម្លាប់​ពលរដ្ឋឥតឈប់ឈរ។ នេះហើយជាប្រវត្តិសាស្រ្តពិត ដែលត្រូវយក ប្រវត្តិសាស្រ្តមកអះអាង។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ​ក៏បានបញ្ជាក់ជាថ្មីម្តងទៀត ផងដែរថា ជា​សច្ចធម៌​ពិតនៃប្រវត្តិសាស្រ្ត ​បើគ្មានថ្ងៃទី៧មករា​ ឆ្នាំ១៩៧៩ទេ គឺពិតជាគ្មានអ្វីគ្រប់​បែបយ៉ាង ​ដូចសព្វថ្ងៃនេះនោះឡើយ ខណៈថ្ងៃទី៧មករានេះហើយជាថ្ងៃកំណើតទីពីរបស់បងប្អូន​ខ្មែរគ្រប់រូបឲ្យរួច ​ផុតពីរបប​ដ៏​យង់ឃ្នង​របស់ប៉ុល ពត។ការលើកឡើងរបស់សម្តេចធិបតី ​នាយករដ្ឋមន្រ្តីនេះ ​គឺបានធ្វើឡើង​ក្នុងឱកាសអញ្ជើញ​សម្ពោធ​«ស្ពាន​សម្តេចតេជោ ​ហ៊ុន សែន កោះយ៉» ​និង​សំណេះសំណាល​ជា​មួយ​បងប្អូនកម្មករ និយោជិត​ជាង ១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង ​នាព្រឹកថ្ងៃទី៨ ខែមករា ​ឆ្នាំ២០២៤នេះ៕អត្ថបទ៖ បាន ចក់

យុទ្ធនាការក្តៅគគុក វាយប្រហារកោះតៃវ៉ាន់ នៅចុងសប្តាហ៍មុនការបោះឆ្នោត

2024/01/08 05:20:33 pm        206
មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅភាគខាងត្បូងកោះតៃវ៉ាន់នៅថ្ងៃនេះសម្រាប់ការប្រមូលផ្តុំគ្នារបស់បេក្ខជនមេដឹកនាំចំនួន៣រូប ជាការជំរុញចុងសប្តាហ៍ចុងក្រោយ សម្រាប់ការបោះឆ្នោតមុនពេលការបោះឆ្នោតដ៏សំខាន់នៅថ្ងៃទី ១៣ ខែមករា សប្ដាហ៍នេះ។ ការបោះឆ្នោតដែលខិតកាន់តែជិត កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅក្នុងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដោយអ្នកឈ្នះ នឹងត្រូវកំណត់អនាគតនៃទំនាក់ទំនងរបស់កោះគ្រប់គ្រងដោយប្រជាធិបតេយ្យមួយនេះ ជាមួយប្រទេសចិន។ ប្រទេសចិនបានអះអាងសិទ្ធិគ្រប់គ្រងកោះតៃវ៉ាន់ ថាជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយលោកប្រធានាធិបតីចិន Xi Jinping ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានបង្កើនវោហាសាស្ត្រអំពី ការជុំជាតិ ខណៈច្រានចោលការប្រើប្រាស់កម្លាំងក្រសោមយកកោះនេះមកដាក់នៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង នៅថ្ងៃណាមួយ។ បេក្ខជនឈានមុខ និងជាមេដឹកនាំលំដាប់ទី២ បច្ចុប្បន្ន គឺ លោក ឡៃ ឆឹង-ទ (Lai Ching-te)មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន(DPP) ដែលកំពុងកាន់អំណាចបានហៅការបោះឆ្នោតនេះ ថាជាជម្រើស រវាងលទ្ធិប្រជាធិបតេយ្យ និងស្វ័យភាព ខណគូប្រជែងដ៏សំខាន់របស់ខ្លួន គឺ លោកហួ យូអ៊ី ( Hou Yu-ih) បានព្រមានថា គណបក្សប្រជាធិបតេយ្យជឿនលឿន នឹងនាំតៃវ៉ាន់ កាន់តែខិតទៅជិតទៅរកសង្រ្គាម។ លោក ហួ គឺជាបេក្ខជនសម្រាប់គណបក្សគូមីងតាង (Kuomintang) របស់កោះនេះ ដែលគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង។គួរម្លឹកថា កោះតៃវ៉ាន់បានដឹកនាំដោយលោកស្រី សៃអ៊ីងវិន (Tsai Ing-wen) អស់រយៈពេល៨ឆ្នាំមកនេះជាមេដឹកនាំដែលទីក្រុងប៉េកាំងមិនពេញចិត្តចំពោះជំហររបស់លោកស្រីលើការការពារអធិបតេយ្យភាពរបស់កោះនេះយ៉ាងម៉ឺងម៉ាត់៕

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ការកំណត់យកថ្ងៃទី២៩ធ្នូជាទិវាសន្តិភាពនៅកម្ពុជា គឺដើម្បីរំលឹកដល់តម្លៃនៃសន្តិភាព

2024/01/08 05:08:55 pm        217
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់មួយក្តាប់តូចថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា» គឺធ្វើឡើងសម្រាប់រំលឹកគុណបុគ្គលនេះ ឬប្រទេសណានោះ គឺមិនពិតនោះឡើយ ខណៈការកំណត់យកថ្ងៃទី២៩ ធ្នូ ឲ្យមានការឈប់សម្រាកជាសាធារណៈនេះ គឺដើម្បីរំលឹកដល់គុណតម្លៃនៃសន្តិភាពនៅកម្ពុជា និងដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដែលស្រលាញ់នូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។ក្នុងឱកាសអញ្ជើញសម្ពោធ«ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»និងសំណេះសំណាល​ជា​មួយបងប្អូនកម្មករ និយោជិតជាង១ម៉ឺននាក់​ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានលើកឡើងថា ការកំណត់យកថ្ងៃ២៩ ធ្នូ ជា«ទិវាជាតិសន្តិភាព» គឺដើម្បីជាការំលឹកគុណតម្លៃនៃសន្តិភាព ដែល​ខិតខំរកបានយ៉ាងលំបាក ​ហើយក៏សម្រាប់ខ្មែរទាំងអស់គ្នា ​ដែលស្រលាញ់សន្តិភាព និង​ស្អប់សង្គ្រាមជាដើម ដូច្នេះសម្តេចបានផ្តាំទៅក្រុមប្រឆាំងថា បើអ្នកណាមិនពេញ ហើយជំទាស់​នឹងទិវាសន្តិភាពនេះ សូមអ្នកទាំងនោះកុំឈប់សម្រាកឱ្យសោះ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ​តម្លៃសន្តិភាពគឺមិនអាចអត់បាននោះទេ ហើយ​ប្រទេសមានការរីកចម្រើនលើគ្រប់វិស័យនាពេលនេះ គឺកើតចេញពីប្រទេសមានសុខ​សន្តិភាព​នេះហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់គប្បីត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន មិនថាកាលៈទេសៈ ណានោះឡើយ៕អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ គោលនយោបាយ និងផែនការរបស់គណបក្សប្រជាជន គឺដើម្បីបម្រើ និងជំរុញសេដ្ឋកិច្ចពលរដ្ឋឲ្យកាន់តែប្រសើរ

2024/01/08 04:40:27 pm        154
នៅចំពោះមុខបងប្អូនកម្មករ និយោជិតជាងមួយម៉ឺននាក់នាខេត្តកោះកុង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា គោលនយោបាយ និងផែនការសកម្មភាពទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលតំណាក់កាលទី៧នៃរដ្ឋសភានេះ គឺធ្វើឡើងដើម្បីបម្រើប្រជាពលរដ្ឋ និងរុញសេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត។ក្នុងឱកាសអញ្ជើញសម្ពោធ«ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាគឺខុសពីរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្ងាយណាស់ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានអំណាចហើយគឺផ្តល់សិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍គ្រប់បែបយ៉ាងដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដោយខុសពីសម័យប៉ុល ពត ទទួលបានអំណាចហើយកាប់សម្លាប់ប្រជាជនខ្លួនឯងទៅវិញ។ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសថ្លែងអំណរអគុណ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទាំងអស់នៅខេត្តកោះកុង ដែលបានបន្តបោះឆ្នោតជូន ដល់គណបក្សប្រជាជនកម្ពុជាឲ្យបន្តកាន់ដឹកនាំប្រទេសជាតិ ដោយសម្តេចធិបតី លើកឡើងថា តាមរយៈការបោះឆ្នោតអាណត្តិទី៧ នាពេលកន្លងទៅគឺបងប្អូន ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ជាង៨៥ ភាគរយ៕ អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង

2024/01/08 04:33:34 pm        89
កោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ មករា ២០២៤ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង” ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ដែលកាលពីអំឡុងពេលបោះឆ្នោត ជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ ៨៥,៧៥ ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងខេត្ត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ។ សន្ដិភាពនេះ គឺកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យយកថ្ងៃទី ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃឈប់សម្រាក១ថ្ងៃនៅទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង

2024/01/08 04:27:32 pm        350
កោះកុង៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង។ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង ១២០ ម៉ែត្រ ទទឹង ១១ ម៉ែត្រ ចំណាយថវិកាសាងសង់ជាង ១,៣ លានដុល្លារអាមេរិក។ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម។

លោកស្រីនាយករដ្ឋមន្ត្រី បង់ក្លាដែស ឈ្នះការបោះឆ្នោតជាថ្មី ក្រោយការបោះឆ្នោតដោយគ្មានបក្សប្រឆាំង

2024/01/08 03:38:42 pm        186
ក្រុមមន្ត្រីបាននិយាយថា លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស សេក ហាស៊ីណា (Sheikh Hasina) បានឈ្នះការបោះឆ្នោតជាថ្មីសម្រាប់អាណត្តិទី៥កាលពីថ្ងៃអាទិត្យ ទី៧ មករា បន្ទាប់ពីការធ្វើពហិការ ដឹកនាំដោយគណបក្សប្រឆាំង ដែលលោកស្រី ហៅថាជា អង្គការភេរវកម្ម ។ អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតមួយរូបបានប្រាប់សារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទនេះបន្ទាប់ពីការបោះឆ្នោតដែលរបាយការណ៍បឋមបានលើកឡើងថាមានអ្នកទៅបោះឆ្នោតតិចជាង៤០ ភាគរយថា គណបក្សសម្ព័ន្ធ អាវ៉ាមី (Awami League)ដែលកំពុងកាន់អំណាចរបស់លោកស្រីហាស៊ីណា(Hasina)បានឈ្នះការបោះឆ្នោត។ លោកស្រីបានដឹកនាំកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះ ដែលធ្លាប់ត្រូវបានរួបរឹតដោយភាពក្រីក្រ ប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រីត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការបង្រ្កាបដ៏ឃោរឃៅលើក្រុមប្រឆាំង។ គណបក្សរបស់លោកស្រីស្ទើរតែគ្មានគូប្រជែងដ៏មានប្រសិទ្ធភាពនៅក្នុងអាសនៈដែលខ្លួនប្រកួតប្រជែងនោះទេ ប៉ុន្តែបានបញ្ចៀសការចុះឈ្មោះបេក្ខជននៅក្នុងមណ្ឌលមួយចំនួន ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីជៀសវាងសភា ដែលត្រូវបានចាត់ទុកថាជាស្ថាប័នឯកបក្ស។ គណបក្សប្រឆាំងជាតិនិយមបង់ក្លាដែស (BNP) ដែលចំណាត់ថ្នាក់របស់ពួកគេត្រូវបានកាត់បន្ថយដោយការចាប់ខ្លួនដ៏ធំ ដែលហៅថាកូដកម្មសកល ហើយរួមជាមួយមនុស្សរាប់សិបនាក់ផ្សេងទៀតបានបដិសេធមិនចូលរួមក្នុង ការបោះឆ្នោតដែលពួកគេហៅថាជាការបោះឆ្នោតគ្មានការអៀនខ្មាស់។ ស្របពេលលទ្ធផលចុងក្រោយ និងតួលេខពិតប្រាកដនឹងត្រូវបានប្រកាសជាផ្លូវការនៅក្នុងពិធីមួយនៅពេលក្រោយនៅថ្ងៃចន្ទនេះ មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា គណបក្សរបស់លោកស្រីហាស៊ីណា បានឈ្នះប្រហែលបីភាគបួននៃអាសនៈយ៉ាងហោចណាស់ ២២០ នៃចំនួន អាសនៈសរុប៣០០៕

សម្តេច ឃួន សុដារី លើកទឹកចិត្តសមាជិកគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកលើកដែកបន្តចុះជាប់ និងដោះស្រាយសំណូមពរពលរដ្ឋឆ្លើយតបជំនឿទុកចិត្តមិនឱ្យខកបំណង

2024/01/08 02:28:05 am        102
កណ្ដាល៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​ សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក បានលើកទឹកចិត្តសមាជិកគណបក្សចុះជួយស្រុកលើកដែកគ្រប់លំដាប់ថ្នាក់ បន្តបម្រើឆ្លើយតបសេវាតម្រូវការ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឆ្លើយតបនឹងជំនឿទុកចិត្ត កុំឱ្យខកបំណងដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជារហូតមកនិងបន្តបន្ទាប់ទៅអនាគតទៀត។ការជំរុញនិងលើកទឹកចិត្តនេះ បានលើកឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលទ្ឋផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍​ ទី៦ ខែមករា ឆ្នាំ២០២៤។មានប្រសាសន៍ទៅកាន់សមាជិកចូលរួមប្រមាណ៣០០នាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណ ពីថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសពី​ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនប្រជាពលរដ្ឋនៅស្រុកលើកដែក ក៏ដូចជាប្រជាពលរដ្ឋនៅទូទំាងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សកាលពីខែកក្កដា កន្លងមកនេះ មានរហូតដល់ជាង៨២% ក្នុងចំណោមប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត ដែលជាចំនួនច្រើនលើសលប់ មិនធ្លាប់មានតំាងពីឆ្នាំ១៩៩៣ មក។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការចូលរួមក្នុងដំណើរការបោះឆ្នោត និងការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនបែបនេះ ជាកត្តាសត្យានុម័តជួយឱ្យដំណើរការផ្ទេរអំណាចពីឥស្សរជនថ្នាក់ដឹកនាំជំនាន់មុន មកឥស្សរជនជំនាន់ក្រោយជាអ្នកបន្តវេន បានប្រព្រឹត្តទៅដោយរលូន ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មិនធ្លាប់មានក្នុងរយៈពេលប្រមាណ៥០០ឆ្នាំកន្លងមកនេះ នៅកម្ពុជា។ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ប្រកបដោយភាពធន់ និងបរិយាប័ន្ន។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី៩​ និងទី១០ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានសម្រេចជ្រើសតាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​ និងសម្រេចបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន៤៩៦រូប ធ្វើឱ្យសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា មានចំនួនសរុប ១៣១២រូប និងការសម្រេចបញ្ចូលសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សចំនួន២៣រូបបន្ថែមទៀតផងដែរ។នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងពីតម្លៃសន្តិភាព ដំណើរការលទ្ធិប្រជាធិបតេយ្យ កំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម និងស្ថានភាពវឹកវររបស់សកលលោកដែលកំពុងកើតមាន។ សម្តេចរដ្ឋសភាធិបតី ក៏បានជម្រាបអង្គពិធីពីលទ្ធផលដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។សម្តេចប្រធានគណៈអចិន្រ្តៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក បានលើកឡើងថា រាជរដ្ឋាភិបាល អាណត្តិទី៧ មានសមាសភាពគណៈរដ្ឋមន្រ្តី ភាគច្រើនជាយុវជន មានអាយុក្រោម៦០ឆ្នាំ មានទំាងចំណេះដឹងនិងសីលធម៌ ពោរពេញដោយថាមពល បានកំពុងបម្រើប្រទេសជាតិ ប្រកបដោយភាពស្វាហាប់។ នៅក្នុងរយៈពេលប្រមាណ៤ខែមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបានលទ្ឋផលជាច្រើនជាទីមោទកភាពយ៉ាងក្រៃលែង បន្ទាប់ពីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព ដោយកំំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍បន្ថែមថា មហាសន្និបាតគណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់ខ្លួន សំដៅការពារ ថែរក្សា ពួនជ្រំ សមិទ្ធិផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ក្រោយពីបានស្តាប់របាយការណ៍របស់គណៈកម្មាធិការកណ្ដាល ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងសេចក្ដីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤រួចមក​ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏ដូចជាសមាជិកសមាជិកាគណបក្សទាំងអស់ បានប្តេជ្ញារួមគ្នាយ៉ាងមុតមាំ នៅក្នុងអនុវត្តឱ្យសម្រេចនូវរាល់សេចក្តីសម្រេច ផែនការ និងទិសដៅរបស់គណបក្សប្រជាជនកម្ពុជាឱ្យទទួល បានជោគជ័យ មានប្រសិទ្ធភាពខ្ពស់ ជាពិសេសការទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតបន្តបន្ទាប់ នៅពេលអនាគតទៀត៕

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមអបអរសាទរទិវាជ័យជម្នះ៧មករាលើរបបប្រល័យពូជសាសន៍

2024/01/08 01:52:06 am        440
ភ្នំពេញ៖ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសមាគមយុវជនខ្មែរមហានគរ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បាន​រួមគ្នា​ ចូលរួម​អបអរសាទរ និង​ចេញសេចក្ដីថ្លែងការណ៍ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៤ ក្រោមប្រធានបទ «ថ្ងៃ៧មករា ឆ្នាំ៧៩ ជាមូលដ្ឋានគ្រឹះនៃសិទ្ធរស់រានមានជីវិត និងការអភិវឌ្ឍ» ដើម្បីរម្លឹកដល់គុណូបការៈដ៏ថ្លៃថ្លា និងការលះបង់ដ៏មហាធំធេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូល។ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរទាំង ១៦ ផែននៃសមាគមយុវជនខ្មែរមហានគរទាំងអស់គ្នា រួមមាន សិស្ស និស្សិត បញ្ញវន្ត អាជីវករ និងអ្នករត់កង់បីជាដើម នៅថ្ងៃទី៧ មករានេះ បានបង្ហាញសេចក្ដីសោមនស្សរីករាយរំឮកដល់គុណបំណាច់ដ៏មហាធំធេង នាឱកាសថ្ងៃទិវាជ័យជម្នះ ៧ មករា ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានឱ្យដឹងថាបណ្តាលក្រុមយុវជនខេត្តក្រុងនានា បានរួមគ្នារៀបចំការអបអរសាទរទិវា ថ្ងៃ៧ មករា ជាមួយ រដ្ឋបាលក្រុង ស្រុក ខេត្តជាបន្តបន្ទាប់ក្នុងថ្ងៃនេះ។ លោកថ្លែងថា អ្វីដែលយុវជនចង់ឃើញ គឺធ្វើយ៉ាងណាចង់ចាំនូវថ្ងៃប្រវត្តិសាស្ត្រ ៧មករា និងឱ្យតម្លៃការធ្វើកិច្ចការងារដើម្បីសង្គមជាតិ និងចូលរួមការពារទឹកដី មាតុភូមិរបស់កម្ពុជាឱ្យទទួលបាននូវសុខសន្ដិភាព។លោកថ្លែងថា យុវជនសង្គមស៊ីវិលនៅតាមណ្តាលខេត្ត ក្រុង នានាបានសម្តែងការអរគុណ និងដឹងគុណដល់វីរភាព អតីតយុទ្ធជន ប្រជាជនដែលបានលះបង់ជីវិត ក្នុងការរក្សាទឹកដីពិសេស ដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទេសឯក សន្តិភាព និងជាអ្នករំដោះកម្ពុជាចេញពីភាពខ្មៅងងឹត យង់ខ្នង ពីរបបសម្លាប់រង្គាល ប្រល័យពូជសាសន៍ ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហម។ក្នុងឱកាសនេះ ក្រុមយុវជនសង្គមស៊ីវិលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនីតិកាលទី៦ និងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដើម្បីបន្តធានាបាន នូវសមិទ្ធផលនានា និងធានាបាននូវសុខ សន្តិភាព របស់កម្ពុជាជានិរន្តន៍៕ 

ក្រុមអ្នកវិភាគ៖ ភាពស្និទ្ធស្នាលរវាងក្រសួងការងារ និងបណ្តាសហជីពគ្រប់និន្នាការ គឺជាសញ្ញាណ នៃសុខដុមនីយកម្មលើវិស័យការងារនៅកម្ពុជា

2024/01/05 10:27:05 pm        138
ក្រុមអ្នកវិភាគមើលឃើញថាភាពស្និទ្ធស្នាលរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ​បណ្តាសហជីពគ្រប់និន្នាការនៅក្នុងស្រុក ជាសញ្ញាណ​នៃ​ការ​ធ្វើ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​រួម​លើ​វិស័យការងារ កម្មករនិយោជិត ជៀសជាងវាយប្រហារគ្នាតាមរយៈរបាយការណ៍ និង​សកម្មភាព​នានាដែលធ្វើឱ្យប៉ះពាល់ដោយប្រយោល និងផ្ទាល់ ដល់ភាព​សុខដុម​នីយកម្ម​ក្នុង​វិស័យ​ការងារ​នៅកម្ពុជា។ ការលើកឡើងបែបនេះបន្ទាប់ពីត្រូវបានគេមើលឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​តែង​មាន​ជំនួប​ជា​រើយៗជាមួយបណ្តាសហជីពគ្រប់និន្នការនៅកម្ពុជា ដើម្បីជជែក ពិភាក្សា​ការងារ ដាក់បញ្ហានៅលើតុរកដំណោះស្រាយរួមមួយ។មិនមែនលើកទី១ទេដែលក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជួប​ជាមួយ​បណ្តាល​មេ​ដឹកនាំ​សហជីព ។ ដូចកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ បានជួបជាមួយបណ្តាសហជីពធំៗដូចជា លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ និង លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងបណ្តាសហជីពក្នុងស្រុកដ៏ទៃទៀត ។ នេះ​បើ​តាមក្រសួងការងារចេញផ្សាយរបាយការណ៍របស់ខ្លួននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ប្រការនេះហើយទើប លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ​នៃ​អគ្គលេខា​ធិការដ្ឋាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បានលើកឡើងថាការខិតជិតរកគ្នារវាងភាគីសហជីព និងរាជរដ្ឋាភិបាល​គឺ​ជា​សញ្ញាណ​មួយ​ល្អណាស់ ពីព្រោះគ្មានអ្វី​ល្អជាង​ការ​ដាក់​បញ្ហា​នៅ​លើ​តុមូល​ហើយ​ជជែក​រក​ដំណោះ​ស្រាយ​នោះ​ទេ ជាពិសេសនោះគឺភាគីទាំងពីរមានគោលបំណងក្នុងការការពារសិទ្ធិ និងផល​ប្រយោជន៍​របស់កម្មករនិយោជិតដូចគ្នា ។ លោកបណ្ឌិតបន្ថែម « ការធ្វើបែបនេះគួរតែធ្វើបែបនេះតាំងតែពីដើម ក៏ប៉ុន្តែរឿង​ហួស​ឱ្យ​វា​ហួស​ទៅ​ចុះ សំខាន់បច្ចុប្បន្នយើងគួរមានយន្តការបែបនេះក្នុងការដោះស្រាយបញ្ហា និង​ការ​ពារ​សិទ្ធិ​ជូន​ពលរដ្ឋ​កម្ពុជា។ ការដាក់ក្បាលមេក្រូ ការប្រើវិធីហឹង្សា ការចេញរបាយការណ៍ទៅក្រៅហួសហេតុ មិន​មែនជាដំណោះស្រាយល្អនោះទេ »។ ដោយឡែកលោក បណ្ឌិតយ៉ង់ ពៅ បានជំរុញឱ្យទាំងសហជីព និងរដ្ឋាភិបាល​ដែល​សុទ្ធ​តែ​ជា​អ្នក​ការពារ​ប្រយោជន៍​ជូនកម្មករដូចគ្នា អាចធ្វើការជាមួយគ្នាបានដោយរលូន និងបង្កើត​ឱ្យ​មាន​យន្តការ​ធ្វើ​ការជា​មួយ​គ្នា​ជៀសជាង​ការ​ប្រើ​វេទិកា​ផ្សេង​ៗក្នុ​ង​ការ​វាយ​ប្រហារ​គ្នា​ដែល​សុទ្ធ​តែ​ជះ​ឥទ្ធិពល និងលទ្ធផលមិនល្អដល់វិស័យការងារនិយាយដាច់ដោយឡែក និងសង្គម​ជាតិ​និយាយ​ជា​រួ​ម​។​លោក បណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និង​ប្រជាធិបតេយ្យ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថាការខិតជិតរកគ្នា​រវាង​សហជីព​ជាមួយ​រាជ​រដ្ឋាភិបាល​នេះ​គឺជារឿងមួយល្អសម្រាប់និរន្តរភាពវិស័យការងារនៅកម្ពុជា ដែលសហជីព និង​រាជ​រដ្ឋាភិបាល​តែង​មានភាពចម្រូងចម្រាស់រវាងគ្នា និងគ្នានាពេលកន្លងមក។ លោកបណ្ឌិតបន្ថែមថា ការធ្វើបែបនេះជារឿងត្រឹមត្រូវ និងមានយន្តការដោះស្រាយបញ្ហារួម ជៀស​ជាង​ធ្វើសកម្មភាពប្រឆាំងគ្នាដែលនាំឱ្យខូចខាតប្រយោជន៍ជាតិជារួម ជាពិសេស​ប៉ះ​ពាល់​ដល់​កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមបណ្តារោងចក្រ ឧស្សាហកម្ម ដែល​ការងារ​នេះ​ជា​ចំណូលបង្គោលសម្រាប់គ្រួសាររបស់ពួកគេ។ លោកបណ្ឌិតបានថ្លែងថា៖ «ជាពិសេសនៅ​ក្នុង​ស្ថាន​ការ​សេដ្ឋកិច្ច​កំពុង​មាន​បញ្ហា​ដូច​ពេល​បច្ចុប្បន្ន​នេះ ការចេញរបាយការណ៍របស់(សហជីព)ទៅខាងក្រៅ ត្រូវមានការ​ប្រយ័ត្ន​ប្រយែង​ដែល​អាច​ធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះ​គឺ​ជាតិ​រប​ស់​យើង​ខូច​ខាត​ ហើយយើងខាតទាំងអស់គ្នា»។ការលើកឡើងដូចនេះដោយសារលោកបណ្ឌិត បានមើលឃើញថា សហជីពមួយចំនួននៅកម្ពុជា តែង​តែ​ធ្វើ​របាយការណ៍​រិះ​គន់​ពី​ស្ថាន​ភាព​កម្មករ​នៅ​កម្ពុជា​ដែល​មិ​ន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ពិត​ប្រាកដ​​។ បើតាមលោកបណ្ឌិត សហជីពគួរ​តែ​អនុវត្ត​ស្មារតី​ស្តីពី​ច្បាប់​ស្តីពីស​ហជីព​ដែល​បាន​ចែង​ឱ្យ​សហជីព​ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែក​ក្នុង​ការ​អភិ​វឌ្ឍ​ការងារ​សមរម្យ បង្កើនផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពារសិទ្ធិកម្មករ។ លោកបញ្ជាក់ថា «...បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយឆ្នាំងបាយធំហើយ ប៉ះពាល់​ការ​វិនិយោគ ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាងក្រៅគេមានសណ្តាប់ធ្នាប់ជាងយើង នោះ​អ្នក​រក​ស៊ី​គេរត់​ទៅ​បណ្តាប្រទេស​ទាំង​នោះ​ហើយ​ពី​ព្រោះប្រ​ទេស​ទាំង​នោះ​គេ​មានស្ថា​រភាព​លើ​ការ​គ្រប់គ្រង​កម្មករ​ហើយគេមានសុវត្ថិភាពជាង»។ ដោយឡែកឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​បាន​លើក​ឡើង​ក្នុង​ជំនួ​បរវាង សហភាព និងសហព័ន្ធសហជីពចំនូន២០៥នៅទូទាំងប្រទេស កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០២៣ថា សហជីព គឺជាដៃគូមិន​អាច​ខ្វះ​បាន​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត ហើយតម្រូវឱ្យ​សហជីព​ទាំង​អស់​ត្រូវ​ពង្រឹង​គុណ​វុឌ្ឍសមត្ថភាព ដើម្បីចូលរួមកសាងបរិយកាសអាជីវកម្មមួយដែលមានភាពសុខដុម និង​ប្រកប​ដោយ​ភាព​ទាក់​ទាញ​ក្នុង​ការ​រក្សា​ប្រយោជន៍​ជូន​ដល់​កម្មករ​និយោជិត​ឱ្យ​បាន​យូរ​អង្វែង​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM
ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញឲ្យមានការជជែកគ្នាជាមួយកូរ៉េខាងជើងដើម្បីជំនួសបទឈប់បាញ់ដោយសន្តិភាព
08/15/2026 07:08 PM
ប្រធានអាជ្ញាធរប៉ាឡេស្ទីននិយាយថា កងទ័ពអ៊ីស្រាអែល និងអ្នកតាំង​លំនៅឋាន​កំពុង​បំផ្លាញ​ទស្សន​វិស័យសន្តិភាព
08/15/2026 06:08 PM