សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកកំពុងតាមដានការបោះឆ្នោតតៃវ៉ាន់ យ៉ាងយកចិត្តទុកដាក់ ខណៈចិនអះអាងសិទ្ធិគ្រប់គ្រងជាថ្មី

2024/01/02 06:01:25 pm        312
កាលពីខែមុន លោក Joe Biden និងលោក Xi Jinping បានដើរកាត់សួនច្បារដ៏ខៀវស្រងាត់នៃវិមានដ៏ធំនៅរដ្ឋកាលីហ្វ័រនីញ៉ា ចូលរួមក្នុងការសន្ទនាដ៏ស្និទ្ធស្នាល និងប្រកបដោយភាពស្មោះត្រង់។នោះគឺជាកិច្ចប្រជុំកំពូលទល់មុខគ្នាលើកដំបូងរបស់មេដឹកនាំទាំង២ក្នុងរយៈពេលមួយឆ្នាំផ្ដោតលើបញ្ហាកោះតៃវ៉ាន់ ដែលលោកប្រធានាធិបតី ចិន Xi បានប្រាប់សមភាគីសហរដ្ឋអាមេរិកថា តៃវ៉ាន់គឺជាបញ្ហាដ៏សំខាន់ និងគ្រោះថ្នាក់បំផុតនៅក្នុងទំនាក់ទំនងដ៏ប្រេះស្រាំរវាងប្រទេសទាំងពីរ។ គោលនយោបាយរបស់ទីក្រុងប៉េកាំងចំពោះកោះស្វ័យគ្រប់គ្រង ដែលខ្លួនអះអាងថាជាឆន្ទៈរបស់ខ្លួនជាថ្មីម្តងទៀតគឺស្ថិតនៅក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលអ្នកបោះឆ្នោតនៅតៃវ៉ាន់ទៅបោះឆ្នោតនៅថ្ងៃទី ១៣ ខែមករា ដើម្បីជ្រើសរើសមេដឹកនាំថ្មី និងសភា ហើយសហរដ្ឋអាមេរិកនឹងតាមដានយ៉ាងដិតដល់បំផុត។ នៅពេលនេះ លោក វីលៀម ឡៃឈីងតេ (William Lai Ching-te)ជាមេដឹកនាំលំដាប់ទី២របស់គណបក្ស និងជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាច (DPP) ត្រូវបានគេរំពឹងថានឹងឈ្នះការបោះឆ្នោតខាងមុខ។ លទ្ធផលនោះទំនងជាដាក់ចំណាត់ថ្នាក់ក្រុងប៉េកាំងដែលហៅលោកមឡៃ ថាជាជនបំបែកខ្លួនទាមទារ ឯករាជ្យភាព និងដុតបញ្ឆេះឲ្យមានភាពតានតឹងបន្តនៅទូទាំងច្រកសមុទ្រតូចចង្អៀតដែលខណ្ឌចែកកោះនេះពីប្រទេសចិន។លោក Rorry Daniels នាយកគ្រប់គ្រងនៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ីបានប្រាប់ សារព័ត៌មាន Al Jazeera ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមយ៉ាងល្អដើម្បីដោះស្រាយនឹងជម្រើសណាមួយដែលម្ចាស់ឆ្នោតតៃវ៉ាន់បង្កើត ប៉ុន្តែពិតជានឹងមានឱកាស និងបញ្ហាប្រឈមផ្សេងៗគ្នាអាស្រ័យលើលទ្ធផលនៃការបោះឆ្នោត ដោយបន្ថែមថាសហរដ្ឋអាមេរិកនឹងកំពុងពិចារណាយុទ្ធសាស្ត្រសម្រាប់សញ្ញានយោបាយសមស្រប ដើម្បីរារាំងការឆ្លើយតបណាមួយរបស់យោធាចិន៕

សម្តេចធិបតី ប្រកាសអបអរសាទរដល់បងប្អូនកម្មករ និយោជិតទទួលបានប្រាក់ខែគោល ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤នេះ

2024/01/02 04:54:55 pm        564
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអបអរសាទរ ដល់​បង​ប្អូន​កម្មករ និយោជិត ទាំងអស់​ដែល​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​២០៤ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៤នេះ គឺកើនឡើងជាងឆ្នាំ២០២៣ចំនួន៤ដុល្លារ។តាមរយៈឆាណែលតេលេក្រាម នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា «អបអរ​សាទរ! ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ បងប្អូនកម្មករ និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា ២០៤ដុល្លារ ក្នុង ១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន ៤ដុល្លារអាមេរិក»។ចាប់​ពីខែមករា ឆ្នាំ ២០២៤ នេះតទៅ កម្មករ-និយោជិត រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ចំនួន ២០៤ដុល្លារ ក្នុងមួយខែ ខណៈប្រាក់ឈ្នួលឆ្នាំកាលពី២០២៣កន្លងទៅទទួលបានត្រឹមតែ ២០០ដុល្លារនោះ។សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លារនេះ គឺជាប្រាក់​ខែ​គោល​ប្រចាំ​ខែ​របស់​កម្មករ និយោជិត ហើយក្រៅពីប្រាក់ខែគោល បងប្អូនកម្មករ-និយោជិត នឹង​ទទួល​បាន​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗទៀត ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ ដុល្លារក្នុងមួយខែ ប្រាក់​រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារ ក្នុងមួយខែ ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្តចំនួន២,០០០ រៀល ក្នុងមួយម៉ោង ឬ ការទទួលបាន​បាយ​មួយ​ពេល​ដោយ​ឥត​គិត​ថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២ ទៅ ១១ ដុល្លារ ក្នុងមួយខែ ដែលធ្វើ​ការ​ចាប់​ពី​ឆ្នាំ​ទី២ ដល់ឆ្នាំទី ១១។ សរុបមកជាមធ្យមក្នុងមួយខែ កម្មករ-និយោជិត ម្នាក់ៗ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​យ៉ាងតិចចំនួនពី ២២០ ទៅ ២៣៦ ដុល្លារអាមេរិក៕ អត្ថបទ៖ បាន ចក់

ឧត្តមនាវីឯក ទៀ សុខា៖ ការយកថ្ងៃទី២៩ធ្នូជា «ទិវាសន្តិភាពនៅកម្ពុជា» ជាការបំផុសស្មារតី​ដល់ខ្មែរជំនាន់ក្រោយ ឲ្យបានជ្រួតជ្រាបបន្ថែមទៀតពីគុណតម្លៃនៃសុខសន្តិភាព

2024/01/02 03:47:49 pm        638
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខលម្ហសមុទ្រ ប្រកាសគាំទ្រ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​សម្រេច​យក​ថ្ងៃ​ទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា«ទិវាសន្តិភាពនៅកម្ពុជា» ខណៈ​ការ​កំណត់​នេះ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​បំផុត​ ដើម្បី​ជា​ការ​បំផុស​ស្មារតី​ដល់​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ជ្រួត​ជ្រាប​បន្ថែម​ទៀត​ពី​គុណ​តម្លៃ​នៃ​សុខ​សន្តិភាព ដែលរកបានដោយកម្រនេះ។ថ្លែងតាមរយៈតេលេក្រាមនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យកំណត់យករាល់ថ្ងៃទី២៩ ជា​រៀង​រាល់​ឆ្នាំ​ជា​ «ទិវាសន្តិភាពនៅកម្ពុជា»ហើយក៏ជាថ្ងៃជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដោយ​ឲ្យ​មានការឈប់សម្រាកជាសាធារណៈផងដែរនោះ ឧត្តមនាវីឯក ទៀ សុខា បាន​លើក​ឡើង​ថា «ខ្ញុំសូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា ទិវាសន្តិភាពនៅកម្ពុជា»។ឧត្តមនាវីឯក បានបន្ថែមទៀតថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជា​គំនិត​ប្រកប​ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ជាតិ​មាតុភូមិ។ ជាពិសេស គឺជាការសម្តែង​នូវ​កត្តញ្ញូ​តា​ធម៌​រលឹក​ដឹង​គុណ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែល​បាន​ខិតខំប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ «កាន់តែសំខាន់បំផុតគឺជាការក្រើនរំលឹក និងបំផុ​ស​ស្មារតី​ដល់​ខ្មែរ​ជំនាន់​ក្រោយ​បាន​ជ្រួត​ជ្រាប​ពី​គុណ​តម្លៃ​នៃ​សុខសន្តិភាព និងត្រូវរួមគ្នា​ថែ​រក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព​ដោយ​មិន​ត្រូវ​ឱ្យ​បាត់​បង់​ពី​ជាតិ​កម្ពុជា​ជា​ដាច់ខាត»។តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បាន​លើក​ឡើង​ផង​ដែរ​ថា «ទិវាសន្តិភាពនៅកម្ពុជា»នេះ ត្រូវបានកំណត់ជាថ្ងៃឈប់ សម្រាកជាសាធារណៈ ហើយ​គ្រប់​ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវ​ចូល​រួម​បំផុសស្មារតីប្រជាជនកម្ពុជាឲ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើក​កម្ពស់​វប្បធម៌​សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្សជារៀងរហូងផងដែរ។ក្នុងនាមកងកម្លាំងមួយរូប និងតំណាងឲ្យបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិសន្តិសុខលម្ហសមុទ្រ ឧត្តមនាវីឯក ទៀ សុខា បានគាំទ្រពេញទំហឹង​ចំពោះ​ទិវា​ដ៏​មានសារៈសំខាន់ចំ ពោះជាតិ និងប្រជាជនខ្មែរគ្រប់រូបគប្បីត្រូវចងចាំ និងគោរពតាម៕ អត្ថបទ៖ បាន ចក់

ក្រសួងការងារបញ្ជាក់ថា ឥទ្ធិពលនៃការកើតស៊ូណាមិ បានថមថយ ខណៈពលរដ្ឋសុវត្ថិភាព

2024/01/02 03:38:13 pm        718
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បាន​ឱ្យដឹង​ថា​ក្រោម​ការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និង​ភាគី​ជប៉ុន​តាំង​ពីម៉ោង២ និង១០នាទីរសៀល រហូតដល់ម៉ោង៩:០០នាទីយប់ម៉ោងនៅកម្ពុជា ពេល​នេះ​ហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល ហើយ​ចំពោះ​មុខ​នេះនៅ​មិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី ឬសហគមខ្មែរនៅជប៉ុន បាន​ទំនាក់​ទំនង​​ស្នើ​​សុំជំនួយពី ស្ថានទូតខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគម​និយោជក​ជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយ។ បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុនបានជម្លៀសពលរដ្ឋ និងជនបរទេស​ដែល​រួម​ទាំង​បង​ប្អូន​ខ្មែរ​យើ​ង​ទៅ​ទី​កន្លែង​មាន​សុវត្ថិភាព។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តតាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​សុវត្ថិភាព និងបន្តទាក់ទងយ៉ាងជិតស្និទចំពោះពលរដ្ឋខ្មែរនៅក្នុងតំបន់កើតហេតុ៕

មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីចិន ផ្ញើសារអបអរឆ្នាំថ្មី និងប្តេជ្ញាបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធ

2024/01/01 08:32:26 pm        107
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្តេជ្ញាថានឹងអភិវឌ្ឍទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតនៅក្នុងសារឆ្នាំថ្មីដែលបានផ្ញើជូនគ្នាទៅវិញទៅមកនៅថ្ងៃច័ន្ទ (០១ មករា) នេះ នេះបើយោងតាមសារព័ត៌មាន យ៉ុនហាប់ (Yonhap) របស់កូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់ពីវិទ្យុរដ្ឋកូរ៉េខាងជើង។នៅក្នុងសាររបស់ខ្លួនទៅកាន់លោក ស៊ី លោក គីម បានប្រកាសថាឆ្នាំ២០២៤ ជា «ឆ្នាំនៃមិត្តភាពរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ជាមួយនឹងប្រទេសចិន» ដែលជាការប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។ ជាការឆ្លើយតប លោក ស៊ី ក៏បានប្រកាសថា ឆ្នាំនេះនឹងត្រូវបានកំណត់ថាជា «ឆ្នាំនៃមិត្តភាពចិន-កូរ៉េខាងជើង» នេះបើយោងតាមការបញ្ជូនសារជាភាសាអង់គ្លេសដាច់ដោយឡែកពីទីភ្នាក់ងារសារព័ត៌មាន KNCA ។ លោក ស៊ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីទាំងពីរបានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតការងារ និងពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាអន្តរជាតិពហុភាគី។ខណៈពេលដែលលោកគីម និងលោកស៊ី ធ្លាប់បានផ្លាស់ប្តូរការស្វាគមន៍ក្នុងឱកាសផ្សេងៗទៅវិញទៅមក វាជារឿងកម្រណាស់សម្រាប់មេដឹកនាំទាំងពីររូបនេះក្នុងការផ្ញើសារចូលឆ្នាំថ្មីក្នុងពេលដំណាលគ្នា៕

មេដឹកនាំកោះតៃវ៉ាន់និយាយថា ទំនាក់ទំនងជាមួយចិន ត្រូវតែសម្រេចដោយឆន្ទៈរបស់ប្រជាជន

2024/01/01 08:10:05 pm        99
មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃចន្ទទី១ ខែ មករា នេះថា ទំនាក់ទំនងរបស់កោះតៃវ៉ាន់ ជាមួយប្រទេសចិន ត្រូវតែសម្រេចដោយឆន្ទៈរបស់ប្រជាជន ហើយសន្តិភាពត្រូវតែពឹងផ្អែកលើ «សេចក្តីថ្លៃថ្នូរ» បន្ទាប់ពីមេដឹកនាំចិន លោក Xi Jinping បាននិយាយថា ការបង្រួបបង្រួមឡើងវិញ ជាមួយកោះនេះ គឺជៀសមិនរួច។ ប្រទេសចិន កំពុងបង្កើនសម្ពាធយោធា ដើម្បីអះអាងសិទ្ធិការទាមទារដែនអធិបតេយ្យភាពរបស់ខ្លួនជុំវិញកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលនៅថ្ងៃទី ១៣ ខែមករា នឹងរៀបចំការបោះឆ្នោតមេដឹកនាំ និងសភា។ ការអត្ថាធិប្បាយរបស់លោក Xi នៅក្នុងសុន្ទរកថា នៅថ្ងៃចូលឆ្នាំសកល បាននិយាយបញ្ជាក់ខ្លាំងជាងឆ្នាំមុន ដែលលោកបាននិយាយថា ប្រជាជនទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាសមាជិកនៃគ្រួសារតែមួយ និងជាគ្រួសារដូចគ្នា។ ដោយត្រូវបានសួរអំពីសុន្ទរកថារបស់លោក Xi នៅក្នុងសន្និសីទសារព័ត៌មានឆ្នាំថ្មី នៅការិយាល័យមេដឹកនាំក្នុងទីក្រុងតៃប៉ិ លោកស្រី សៃ(Tsai) បាននិយាយថា គោលការណ៍សំខាន់បំផុតស្តីពីអ្វីដែលត្រូវអនុវត្តតាមទំនាក់ទំនងជាមួយប្រទេសចិន គឺលទ្ធិប្រជាធិបតេយ្យ។ លោកស្រីនិយាយថា នេះគឺជាការទទួលយកឆន្ទៈរួមគ្នារបស់ប្រជាជនកោះតៃវ៉ាន់ ដើម្បីធ្វើការសម្រេចចិត្ត។ បន្ទាប់មក យើងជាប្រទេសលទ្ធិប្រជាធិបតេយ្យ។លោកស្រី Tsai និយាយថា ប្រទេសចិន គួរតែគោរពលទ្ធផលនៃការបោះឆ្នោតរបស់កោះតៃវ៉ាន់ ហើយវាជាទំនួលខុសត្រូវរបស់ភាគីទាំងពីរ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រ។លោកស្រី Tsai បានជំរុញ និងធ្វើទំនើបកម្ម វិស័យការពារជាតិរបស់កោះតៃវ៉ាន់ ជាវិស័យអាទិភាព រួមទាំងការជំរុញកម្មវិធីនាវាមុជទឹកផលិតក្នុងស្រុកផងដែរ។

មេដឹកនាំកូរ៉េខាងជើងប្រាប់កងទ័ពឱ្យ បំផ្លាញកូរ៉េខាងត្បូង និងអាមេរិក ប្រសិនបើពួកគេ ផ្តួចផ្តើមជម្លោះ

2024/01/01 08:05:43 pm        92
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទ ទី១ ខែមករានេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានប្រាប់មន្ត្រីយោធាជាន់ខ្ពស់របស់លោក ឱ្យប្រើកម្លាំងអតិបរមាប្រឆាំងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រសិនបើពួកគេផ្តួចផ្តើមការប្រឈមមុខដាក់គ្នាផ្នែកយោធា ។ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងការប្រឈមមុខទៅនឹងការសាកល្បងអាវុធដ៏ច្រើនបំផុតជាបន្តបន្ទាប់ ធ្វើឡើងដោយទីក្រុងព្យុងយ៉ាង កាលពីឆ្នាំមុន។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីទីបញ្ជាការសំខាន់ៗរបស់កូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង ក្នុងថ្ងៃចូលឆ្នាំសកល លោក Kim បាននិយាយថា យោធារបស់លោកនឹងបំផ្លាញសត្រូវ ប្រសិនបើមានការបង្កហេតុ។ លោក Kim បាននិយាយថា ប្រសិនបើសត្រូវ ជ្រើសរើសយកការប្រឈមមុខដាក់គ្នា និងការបង្កហេតុខាងយោធាប្រឆាំងប្រទេសកូរ៉េខាងជើង កងទ័ពរបស់យើងនឹងវាយប្រហារដ៏ឃោឃៅ ដើម្បីបំផ្លាញពួកគេ ដោយប្រមូលគ្រប់មធ្យោបាយ និងសក្តានុពលដ៏លំបាកបំផុត ដោយមិនស្ទាក់ស្ទើរ។ ការអត្ថាធិប្បាយរបស់លោកKim បានគាំទ្រការគំរាមកំហែងរបស់លោក ដែលបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំគណបក្សនៅចុងឆ្នាំ ស្តីពីការវាយប្រហារដោយនុយក្លេអ៊ែរលើទីក្រុងសេអ៊ូល និងបញ្ជាឱ្យសាងសង់ឃ្លាំងអាវុធយោធា ដើម្បីត្រៀមសម្រាប់សង្រ្គាម ដែលលោកនិយាយថាអាច ផ្ទុះនៅពេលណាមួយ នៅលើឧបទ្វីបនេះ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ដើម្បីកំណត់របៀបវារៈគោលនយោបាយសម្រាប់ឆ្នាំ ២០២៤ មេដឹកនាំកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្ហាញនូវរូបភាពនៃការគំរាមកំហែងផ្នែកយោធាផ្សេងៗគ្នា។ លោកបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធឱ្យ បំផ្លាញទឹកដីទាំងមូលរបស់ប្រទេសកូរ៉េខាងត្បូង ដែលប្រមូលផ្តុំគ្រប់មធ្យោបាយរូបវន្ត រួមទាំងកងកម្លាំងនុយក្លេអ៊ែរ ក្នុងករណីកើតមានព្រឹត្តិការណ៍អស្ចារ្យ ដែលសំដៅទៅលើជម្លោះប្រដាប់អាវុធ។

អ្នកគាំទ្រលោក Tshisekedi អបអរជ័យជម្នះក្នុងការបោះឆ្នោតនៅកុងហ្គោ ក្នុងរដ្ឋធានី

2024/01/01 07:58:14 pm        103
ហ្វូងមនុស្សបានអបអរសាទរការជាប់ឆ្នោតថ្មី របស់ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Felix Tshisekedi នៅរដ្ឋធានី Kinshasa កាលពីថ្ងៃអាទិត្យ។គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យថា លោក Tshisekedi ត្រូវបានបោះឆ្នោតឱ្យនៅក្នុងអាណត្តិទីពីរ បន្ទាប់ពីទទួលបានសំឡេងច្រើនជាង ៧៣ភាគរយ នៅក្នុងការបោះឆ្នោតស្ទង់មតិកាលពីថ្ងៃទី ២០ ខែធ្នូ។ឧបសគ្គផ្នែកដឹកជញ្ជូន ដំណើរការថ្ងៃបោះឆ្នោត និងការរាប់សន្លឹកឆ្នោតដ៏ស្មុគស្មាញ បានបង្កឱ្យមានជម្លោះ ដែលគំរាមកំហែងធ្វើឲ្យមានអស្ថិរភាពប្រទេសបន្ថែមទៀត។គណបក្សនយោបាយ បេក្ខជន និងអ្នកទាំងឡាយដែលមានកាតព្វកិច្ច មានរយៈពេលពីរថ្ងៃដើម្បីប្រជែងលទ្ធផលនៃការបោះឆ្នោត នៅតុលាការធម្មនុញ្ញ។ បន្ទាប់មក តុលាការមានពេលប្រាំពីរថ្ងៃ ដើម្បីចេញសេចក្តីសម្រេច លើសំណុំរឿង និងប្រកាសលទ្ធផលចុងក្រោយ។ការអបអរសាទរ បានផ្ទុះឡើងពីក្រុមអ្នកគាំទ្ររបស់ លោក Tshisekedi នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្ស បន្ទាប់ពី គណបក្ស Kadima បានប្រកាសថា លោក Tshisekedi ត្រូវបានជ្រើសរើសបណ្តោះអាសន្ន។

សេតវិមាន បានប្រកាសលក់អាវុធបន្ទាន់ចំនួន ១៤៧ លានដុល្លារ ដល់អ៊ីស្រាអែល

2024/01/01 07:30:34 pm        84
រដ្ឋបាលលោកបៃដិន បាននិយាយថា ខ្លួនបានអនុញ្ញាតឲ្យលក់អាវុធបន្ទាន់ចំនួន ១៤៧ លានដុល្លារ ទៅឲ្យ អ៊ីស្រាអែល ដោយគ្មានការយល់ព្រមពីសភា ខណៈដែលក្រុងហ្ស៊េរុយសាឡឹម បង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង។ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បានប្រកាសថា សេតវិមាន បានចាកចេញពីសភាកាលពីថ្ងៃសុក្រ ហើយបានអនុម័តលើការបែងចែកថវិកាគ្រាអាសន្នចំនួន ១៤៧,៥ លានដុល្លារ ដើម្បីបញ្ជូនកាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ និងឧបករណ៍ជំនួយដល់អ៊ីស្រាអែល ក្រោមបទប្បញ្ញត្តិនៃច្បាប់គ្រប់គ្រងការនាំចេញអាវុធ។មន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រសួងការបរទេស បានកំណត់ និងផ្តល់យុត្តិកម្មលម្អិតដល់សភាថា មានស្ថានគ្រាអាសន្នដែលតម្រូវឲ្យលក់ជាបន្ទាន់ទៅឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ដែលមានក្នុងលក្ខខណ្ឌ និងសេវាកម្មការពារជាតិខាងលើ ក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ការសម្រេចនេះ កើតឡើង នៅពេលដែលចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានកើនឡើងដល់ ២១.៦០០នាក់ កាលពីថ្ងៃសៅរ៍ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន។

លោក Putin នៅក្នុងសុន្ទរកថាឆ្នាំថ្មី និយាយយោងទៅរកអ៊ុយក្រែនតែប៉ុណ្ណោះ

2024/01/01 06:22:59 pm        184
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលប្រឈមមុខទៅនឹងការបោះឆ្នោត ក្នុងខែមីនា បាននិយាយនៅក្នុងសុន្ទរកថាចូលឆ្នាំថ្មីរបស់លោក អំពីសង្គ្រាមរបស់លោកនៅអ៊ុយក្រែន ដោយសាទរទាហានថាជាវីរបុរស ប៉ុន្តែភាគច្រើនបញ្ជាក់ច្បាស់លើសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមគ្នា។សុន្ទរកថាដែលបានថតទុកជាមុន ត្រូវបានចាក់ផ្សាយនៅមុនពាក់កណ្តាលអធ្រាត្រ នៅក្នុងតំបន់របស់រុស្ស៊ីនៅម៉ោង១១ ដែលមានភាពផ្ទុយស្រឡះកាលពីឆ្នាំមុន នៅពេលលោកបានឈរនៅពីក្រោយទាហាន ដែលមើលទៅក្រៀមក្រំ ដើម្បីធ្វើការអំពាវនាវដ៏ម៉ឺងម៉ាត់ចំពោះការលះបង់នៅក្នុងអ្វីដែលលោកបានចាត់ទុកថាជាការប្រយុទ្ធសម្រាប់ការរស់រានមានជីវិត។លោកPutin និយាយថា ចំពោះអ្នកគ្រប់គ្នាដែលស្ថិតនៅប៉ុស្តិ៍ប្រយុទ្ធ នៅសមរភូមិជួរមុខនៃការប្រយុទ្ធសម្រាប់ការពិត និងយុត្តិធម៌ អ្នកគឺជាវីរបុរសរបស់យើង បេះដូងរបស់យើងនៅជាមួយអ្នក យើងមានមោទនភាពចំពោះអ្នក យើងកោតសរសើរចំពោះភាពក្លាហានរបស់អ្នក។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសង្រ្គាមបានជាប់គាំង លោក Putin បានកាត់បន្ថយការបញ្ជូនសារជាតិនិយមរបស់លោកដែលមានកាលពីពេលមុនស្តីពីអ៊ុយក្រែន ហើយបានផ្តល់ការយកចិត្តទុកដាក់ជាសាធារណៈបន្ថែមទៀតចំពោះសេដ្ឋកិច្ច និងអតិផរណា ដែលបញ្ហាទាំងអស់ទំនងជាខិតទៅជិតបេះដូងអ្នកបោះឆ្នោត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM