សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនអំពាវនាវឲ្យប្រជាជនកោះតៃវ៉ាន់ លើកស្ទួយការបង្រួបបង្រួមជាតិដោយសន្តិវិធី

2024/01/02 08:00:00 pm        401
ប្រធានការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យប្រជជនកោះតៃវ៉ាន់ ជួយលើកស្ទួយដំណើរការនៃការបង្រួមបង្រួមជាតិប្រកបដោយសន្តិវិធី ដោយនិយាយថា នោះគឺជាបំណងប្រាថ្នារួមគ្នារបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។ សាររបស់លោកសុង តាវ (Song Tao)ដែលបានកើតឡើងមិនដល់២ប្ដាហ៍មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងសភា របស់កោះតៃវ៉ាន់ នៅថ្ងៃទី១៣ខែ មករាខាងមុខ ដោយ សុន្ទរកថារបស់ជូនពរឆ្នាំថ្មីរបស់លោកប្រធានាធិបតីចិន Xi Jinping ដែលសង្កត់ធ្ងន់ថា ការបង្រួបបង្រួមរបស់ចិន ជាមួយកោះតៃវ៉ាន់ គឺជារឿងជៀសមិនរួច។ លោកសុង បាននិយាយនៅក្នុងសារឆ្នាំថ្មីរបស់លោកនៅលើគេហទំព័រការិយាល័យ ថា មាតុភូមិ នេះ នឹងត្រូវតែបង្រួបបង្រួមឡើងវិញ។ លោក បានបន្ថែមថា នេះគឺជាបំណងប្រាថ្នា និងបេសកកម្មរួមរបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។ លោក និយាយថា ប្រជាជនកោះតៃវ៉ាន់ គួរតែគាំទ្រទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រដើម្បីវិលទៅរកមាគារដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍ និងលើកស្ទួយដំណើរការបង្រួបបង្រួមជាតិប្រកបដោយសន្តិវិធីនៃមាតុភូមិនេះ។ រដ្ឋាភិបាលកោះតៃវ៉ាន់ បានច្រានចោលការអះអាងសិទ្ធិរបស់ប្រទេសចិន។ទាំងគណបក្សកាន់អំណាចប្រជាធិបេតេយ្យជឿនលឿន និងគណបក្សប្រឆាំងដ៏ធំ គឺគណបក្សគូមីងតាង (Kuomintang) បាននិយាយថា ប្រជាជនកោះតៃវ៉ាន់ អាចសម្រេចអនាគតរបស់ខ្លួនដោយខ្លួនឯងបាន៕

កងទ័ពជើងទឹកអាមេរិក បញ្ចប់ការដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅមជ្ឈិមបូព៌ា

2024/01/02 07:56:47 pm        221
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា នាវាផ្ទុកយន្តហោះ Gerald R Ford នឹងត្រឡប់ទៅកាន់កំពង់ផែរបស់ប្រទេសវិញ ដោយបញ្ចប់ការដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដែលបានចាប់ផ្តើមគាំទ្រអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។ នាវា Ford ដើរដោយថាមពលនុយក្លេអ៊ែរ ជានាវាផ្ទុកយន្តហោះថ្មីបំផុតរបស់កងទ័ពជើងទឹក មានបុគ្គលិកជាង ៤.០០០នាក់ និងយន្តហោះចំនួន៨គ្រឿង បានក្លាយជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃការគាំទ្ររបស់អាមេរិក ដោយបានប្រញាប់ប្រញាល់ទៅកាន់តែជិតប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ការវាយប្រហារនេះ បានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយកងកម្លាំងអ៊ីស្រាអែល បានពង្រាបទឹកដីភាគច្រើនឱ្យទៅជាកម្ទេចកម្ទី បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងធ្វើឱ្យមនុស្សចំនួន ២,៣ លាននាក់ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។ កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភ្លាមៗបន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ក្រុមវាយប្រហាររបស់នាវា USS Gerald R ត្រូវបានបញ្ជាឱ្យទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដើម្បីចូលរួមរារាំង និងជំហរការពារនៅក្នុងតំបន់នោះ។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានពង្រីកការដាក់ពង្រាយនាវា Ford បីលើក ដោយសង្ឃឹមថា វត្តមានរបស់នាវានេះនឹងរារាំងក្រុមគាំទ្រអ៊ីរ៉ង់ និងនិងសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាពិសេសក្រុមហេសបូឡា នៅប្រទេសលីបង់ មិនឲ្យវាយប្រហារមកលើអ៊ីស្រាអែល។ទាហានអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី បានអត់ធ្មត់នឹងការវាយប្រហារដោយយានដ្រូន និងគ្រាប់រ៉ុក្កែត ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រុមហ៊ួទី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានរំខានដល់ពាណិជ្ជកម្មពិភពលោកដោយការវាយប្រហារទៅលើនាវាដឹកប្រេង និងនាវាដឹកទូរទំនិញនៅសមុទ្រក្រហមដោយប្រើប្រាស់យានដ្រូន និងមីស៊ីល។

ប្រធានាធិបតីអ៊ុយក្រែន និយាយថារុស្ស៊ី ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ

2024/01/02 07:34:15 pm        438
ប្រធានាធិបតីអ៊ុយក្រែនលោក វ្លូឌីមី ហ៊្សេលិនស្គី (Volodymyr Zelenskiy) បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយការយល់ឃើញដែលថាទីក្រុងមូស្គូ កំពុងឈ្នះសង្រ្គាមជិតពីរឆ្នាំនេះគឺគ្រាន់តែជា «ការគិតស្មាន» ដែលមិនផ្អែកលើការពិតប៉ុណ្ណោះ។លោកបានប្រាប់ទស្សនាវដ្តី ដឹអ៊ីកូណូមីស (The Economist) នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (០១ មករា) ថា «ទាហានរុស្ស៊ីរាប់សិបម៉ឺននាក់ត្រូវបានសម្លាប់ ហើយគ្មាននរណាម្នាក់យកសពពួកគេចេញនោះទេ» ដោយសំដៅលើការប្រយុទ្ធគ្នាជុំវិញទីក្រុងដែលឡោមព័ទ្ធនៅភាគខាងកើតនៃទីក្រុង អាវឌីវកា (Avdiivka) ដែលលោកបានទៅទស្សនាកាលពីសប្តាហ៍មុន។លោកហ៊្សេលិនស្គី មិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងរបស់លោកទេ ប៉ុន្តែក្រុមអ្នកវិភាគយោធាលោកខាងលិចយល់ស្របថា រុស្ស៊ីកំពុងចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ទាហាន និងគ្រឿងយុទ្ធោបករណ៍ដោយទទួលបានការចំណេញតិចតួចប៉ុណ្ណោះនៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន។ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការប៉ាន់ប្រមាណលោកខាងលិចនៃចំនួនអ្នកស្លាប់របស់រុស្ស៊ី គឺជាការបំផ្លើស ហើយតែងតែមើលស្រាលការខាតបង់របស់អ៊ុយក្រែន។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែមុនថា ជំហររបស់រុស្ស៊ីកំពុងប្រសើរឡើង ហើយខ្លួននឹងមិនបញ្ឈប់នូវអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» នោះទេរហូតដល់គោលដៅរបស់ខ្លួន រួមទាំង «ការបង្រួបបង្រួម ភាពគ្មានយោធា និងស្ថានភាពអព្យាក្រឹត» របស់អ៊ុយក្រែនត្រូវបានសម្រេច៕

លោកហ្សេឡិនស្គី ធ្វើការសន្ទនាជាអន្តរជាតិលើកដំបូងនៃឆ្នាំ ២០២៤ ជាមួយនាយករដ្ឋមន្ត្រីកាណាដា

2024/01/02 07:29:50 pm        363
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានធ្វើសន្ទនាជាអន្តរជាតិលើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២៤ ជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau)។លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ពួកគេ បានពិភាក្សាជាចម្បងលើបញ្ហាសន្តិសុខ ដែលលោកបានជូនដំណឹងទៅនាយករដ្ឋមន្ត្រីកាណាដាអំពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីទៅលើទីក្រុង និងភូមិនានារបស់អ៊ុយក្រែន។លោកហ្សេឡិនស្គី បានបញ្ជាក់ថា ភាគីទាំងពីរ បានពិភាក្សាការងារលើការធានាសន្តិសុខ ហើយបានព្រមព្រៀងថា ក្រុមរបស់ពួកគេ នឹងបង្កើនកិច្ចសន្ទនាទ្វេភាគី ក្នុងពេលឆាប់ៗនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធ។មេដឹកនាំអ៊ុយក្រែនរូបនេះ បានថ្លែងថា៖«ខ្ញុំដឹងគុណចំពោះលោកនាយករដ្ឋមន្រ្តី ទ្រូដូ សម្រាប់ឆន្ទៈរបស់លោកក្នុងការជួយពួកយើង ក្នុងការការពារដែនអាកាសរបស់អ៊ុយក្រែន ជាពិសេសតាមរយៈការផ្តល់នូវប្រព័ន្ធការពារដែនអាកាស NASAMS និងមីស៊ីលបន្ថែមទៀត»។លោកបានបន្ថែមថា ពួកគេក៏បាននិយាយអំពីការរៀបចំកិច្ចប្រជុំទី៤នៃក្រុមទីប្រឹក្សា ដែលកំពុងធ្វើការដើម្បីអនុវត្តរូបមន្តសន្តិភាព ដែលវានឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមករា នៅទីក្រុង Davos ប្រទេសស្វ៊ីស។

រុស្ស៊ីចាប់ខ្លួនជនអន្តោប្រវេសន៍រាប់ពាន់នាក់ នៅឯពិធីបុណ្យចូលឆ្នាំថ្មី

2024/01/02 07:25:17 pm        395
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃចន្ទថា នគរបាលរុស្ស៊ីបានឃុំខ្លួនជនអន្តោប្រវេសន៍រាប់ពាន់នាក់នៅទូទាំងប្រទេសក្នុងការវាយឆ្មក់ក្នុងឱកាសចូលឆ្នាំសកល ដោយភាគច្រើននៃពួកគេ ប្រឈមនឹងការនិរទេសទៅប្រវេសន៍កំណើតវិញ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានរាយការណ៍ថា ជនអន្តោប្រវេសន៍ប្រហែល៣ពាន់នាក់ ត្រូវបានឃុំខ្លួននៅទីក្រុង សេន ភីធឺស្បើក (St. Petersburg) ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសរុស្ស៊ី ក្នុងអំឡុងឆែកឆេរ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់ប្រភពពីភ្នាក់ងារអនុវត្តច្បាប់ដែលមិនបញ្ចេញឈ្មោះថា ជនអន្តោប្រវេសន៍ជាង ៦០០ នាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងការបំពានផ្សេងៗនៃច្បាប់ធ្វើអនន្តោប្រវេសន៍ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋខាងលើ បានបន្ថែមថា មនុស្សជាង ១០០ នាក់ប្រឈមនឹងការនិរទេស។សារព័ត៌មានអនឡាញ SOTA របស់រុស្ស៊ីបាននិយាយថា បុរសម្នាក់មកពីប្រទេសតាជីគីស្ថាន ដែលស្លៀកពាក់ជាតាណូអែល ស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍ជាច្រើនដែលត្រូវបានឃុំខ្លួននៅទីក្រុងមូស្គូ។នៅទីក្រុងឆេលយ៉ាប៊ីនស៍(Chelyabinsk)ភាគខាងលិចរបស់ប្រទេសរុស្ស៊ី ស្ថាប័នស៊ើបអង្កេតកំពូលរបស់រុស្ស៊ី ដែលជាគណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ខ្លួនកំពុងបើកសំណុំរឿងព្រហ្មទណ្ឌលើក្រុមជនអន្តោប្រវេសន៍បីនាក់ពាក់ព័ន្ធនឹងសកម្មភាពហឹង្សា ប្រឆាំងនឹងទាហានរុស្ស៊ី និងប្រពន្ធរបស់ពួកគេ។ គណៈកម្មាធិការនេះ បាននិយាយនៅលើ Telegram ថា ក្រុមជនអន្តោប្រវេសន៍ក្នុងស្ថានភាពស្រវឹងបានវាយប្រហារយុវជនពីរនាក់ដែលត្រូវបានពង្រាយពីខ្សែបន្ទាត់ជួរមុខ ក្នុងនោះ ទាហានម្នាក់ត្រូវបានវាយដោយដំបង៕

នាយករដ្ឋមន្ត្រីហ្វាំងឡង់ប្តេជ្ញាគាំទ្រអ៊ុយក្រែន បន្ថែមទៀត និងបង្កើនការផលិតគ្រាប់រំសេវ

2024/01/02 07:12:42 pm        366
នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo បានប្រកាសថា រដ្ឋាភិបាលរបស់ខ្លួន នឹងរក្សាការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន និងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។លោក Orpo បាននិយាយថា៖«ប្រទេស និងរដ្ឋហ្វាំងឡង់ ឈរយ៉ាងរឹងមាំនៅពីក្រោយអ៊ុយក្រែន។ ការសម្រេចចិត្តរបស់យើង នៅថ្នាក់ជាតិ ដូចជាការបង្កើនសមត្ថភាពផលិតសម្រាប់គ្រាប់រំសេវធុនធ្ងន់ អនុញ្ញាតឲ្យយើងគាំទ្រអ៊ុយក្រែន ក្នុងរយៈពេលវែង។ យើងក៏កំពុងពង្រឹងសមត្ថភាពការពារផ្ទាល់ខ្លួនរបស់យើង»។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានបន្តអស់ រយៈពេលជិតពីរឆ្នាំហើយ ដោយកត់សម្គាល់ថា វាបានផ្លាស់ប្តូរស្ថានភាពសន្តិសុខ នៅអឺរ៉ុប ខណៈដែល«ទាហានអ៊ុយក្រែន កំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីប្រទេសរបស់ពួកគេ ដើម្បីអឺរ៉ុបទាំងមូល និងសម្រាប់គុណតម្លៃរបស់លោកខាងលិច»។លោក Orpo បាននិយាយថា៖ «យើងកំពុងធ្វើការយ៉ាងសកម្ម នៅក្នុងសហភាពអឺរ៉ុប ដើម្បីធានាថា អឺរ៉ុបត្រូវបានរួបរួមជាមួយអ៊ុយក្រែន។ ការចាប់ផ្តើមនៃការចរចាចូលជាសមាជិកជាមួយអ៊ុយក្រែន គឺជាសារនៃក្តីសង្ឃឹមសម្រាប់ប្រជាជនអ៊ុយក្រែន៖ អ៊ុយក្រែនត្រូវបានអញ្ជើញឲ្យចូលរួមជាមួយគ្រួសារអឺរ៉ុប ហើយប្រទេសនេះជាកម្មសិទ្ធិរបស់សហភាពអឺរ៉ុប។

ភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងជិត ២០០០អគារ និងមានគម្រោងថ្មី ជាង៥០០គម្រោង

2024/01/02 07:05:37 pm        768
រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានបុរីជាង៣០០កន្លែង និងមានអគារខ្ពស់ៗជាច្រើន​រហូតជិត ២០០០អគារ។ភ្នំពេញជារាជធានី និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត។ រាជ​ធានី​ភ្នំពេញ​មាន​ការ​កែ​សម្រួល​ដែនដី​ព្រំប្រទល់​ជា​បន្តបន្ទាប់ដោយសារតែភាពរីកចម្រើននៃសង្គមជាតិ។ បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ច​ជាតិ​ត្រូវ​បាន​រាំង​ស្ទះដោ​យវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏​គម្រោងអភិវឌ្ឍន៍ជាច្រើន បាននឹងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុង​នោះ​នៅ​រា​ជ​ធានី​ភ្នំពេញមានសំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧ អគារ និងបាននឹងកំពុងពិនិត្យលើឯកសារស្នើសុំ លិខិត​អនុញ្ញាត​សាងសង់​ក្នុង​គម្រោង​ថ្មី​ចំនួន ៥៣៦ គម្រោង លើផ្ទៃក្រឡាសំណង់សរុប ២៦៩.១៦៦ ម៉ែត្រការ៉េ ដែលមាន​ទំហំ​ទុន​វិនិយោគ​ប៉ាន់ស្មានប្រមាណ ១៣២ លានដុល្លាអាមេរិកបន្ថែមទៀត។ នេះបើតាម​ប្រសាសន៍​របស់​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការងារ​ឆ្នាំ​២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០២៣កន្លងទៅ។ឯកឧត្តម ឃួង ស្រេង បន្ថែមថា ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន ៧៦៣ រោងចក្រ ក្នុងនោះ​រោងចក្រ​ដែល​បាន​ស្នើ​សុំ​ចុះ​បញ្ជី​នៅ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជ​ធានី​ភ្នំពេញ​មានចំនួន ៨១ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផល សរុប ៦.៥៩៣ លានដុល្លាអាមេរិក គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ ២១៨% បើ​ធៀប​នឹង​តម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២ កន្លងទៅ ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​សញ្ញាណ​វិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញ ឡើង​វិញ​លើ​គ្រប់​វិស័យនារយៈពេល ២ ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

សិស្សជាង១ម៉ឺននាក់ ប្រឡងប្រជែងចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃនេះ

2024/01/02 06:54:13 pm        559
ឆ្នាំសិក្សា ២០២៣-២០២៤នេះ ជាឆ្នាំដំបូង ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អនុវត្ត​ការ​ផ្លាស់​ប្ដូរ​ថ្មី ដោយតម្រូវឱ្យសិស្សគ្រប់រូបត្រូវប្រឡងចូល។ ការប្រឡងដែលធ្វើឡើងនៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤នេះ គឺមានវត្តមានសិស្សចូលរួមប្រឡងរហូតជាង ១៣ ០០០នាក់។ ចំនួននេះ មិន​ទាន់​រាប់​បញ្ចូលបេក្ខជនត្រៀមប្រឡងចូលវិទ្យាស្ថានភាសាបរទេស នៅចុង​សប្ដាហ៍​ខាង​មុខ​នេះ​នោះ​ទេ​។នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤នេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំការ​ប្រឡង​ដើម្បី​ជ្រើស​រើស​សិស្ស​ដែល​មានសមត្ថភាពឱ្យចូលសិក្សាឆ្នាំ មូលដ្ឋាន។ នេះជាឆ្នាំដំបូង នៃកំណែ​ទម្រង់​ទាំង​ស្រុង ក្នុងការជ្រើសរើសនិស្សិតរបស់សាកលវិទ្យាល័យ។ ការប្រឡងនៅថ្ងៃនេះ គឺមាន​បេក្ខជន​រហូត​ដល់​ជាង១៣ ០០០នាក់។ ចំនួននេះមិនទាន់បានរាប់បញ្ចូលចំនួនបេក្ខជន ដែល​ដាក់​ពាក្យ​ប្រឡង​ចូល​សិក្សា​នៅ​វិទ្យាស្ថានភាសាបរទេស នៅចុងសប្ដាហ៍នេះនោះទេ។បេក្ខជន ដែលមកប្រឡងនៅថ្ងៃនេះ ពួកគេម្នាក់ៗលើកឡើងជាការគាំទ្រ ចំពោះ​ការ​រៀបចំ​ឱ្យ​មាន​ការ​ប្រឡង​ចូល​ដើម្បីសិក្សានេះ។ ការគាំទ្រដោយពួកគេមើលឃើញថា ការរៀបចំនេះ​គឺ​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​បេក្ខជន បូករួមទាំង​ភាព​វិជ្ជមាន​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​ក្នុង​ការ​បណ្ដុះ​ធន​ធាន​មនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ពាក់ព័ន្ធនឹងការតម្រូវឱ្យសិស្សគ្រប់រូប ត្រូវឆ្លងកាត់ការប្រឡងប្រជែងចូលសិក្សានេះ គឺធ្វើ​ឡើង​ក្រោម​ហេតុផល​សំខាន់ចំនួន ២។ នេះជាការលើកឡើងកន្លងទៅ របស់ ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញ។ ហេតុផលសំខាន់ទី ១គឺការ​ចម្រាញ់​យក​ធនធាន​មនុស្ស​ដែល​ពូកែ និងហេតុផលទី ២គឺដោយសារខ្វះបន្ទប់សិក្សា។សូមជម្រាបថា កន្លងទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំណត់​ឱ្យ​មាន​ការ​ប្រឡង​ចូល​សិក្សា​សម្រាប់​តែ មុខជំនាញមួយចំនួនប៉ុណ្ណោះ។ ការប្រឡងចូលកន្លងទៅ គឺសម្រាប់សិស្ស នៅ វិទ្យាស្ថាន​ភាសាបរទេស ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ជាដើម។ តែ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ គឺគ្រប់មុខជំនាញសិក្សាទាំងអស់ ត្រូវតែឆ្លងកាត់ការប្រឡងប្រជែង ដើម្បីមានសិទ្ធិ មាន​សមត្ថភាពគ្រប់គ្រាន់សម្រាប់ការសិក្សា៕ អត្ថបទ៖ គឹមហុក

ពលរដ្ឋ និងអ្នកវិភាគ៖ ទិវាសន្តិភាព ជាស្មារតីជាតិរួមគ្នាបន្តរក្សាសន្តិភាព និងស្ថិរភាព

2024/01/02 06:33:52 pm        423
ប្រជាពលរដ្ឋ និងអ្នកវិភាគ លើកឡើងថា ការកំណត់ទិវាសន្តិភាពរបស់កម្ពុជា គឺជាស្មារតីជាតិ​រួម​គ្នា​បន្ត​រក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសកម្ពុជា។ស្របពេលរាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវា​សន្តិភាព​នៅ​កម្ពុជា» ប្រជាពលរដ្ឋ បានសម្តែងការគាំទ្រចំពោះការកំណត់នេះ ដែលជា​ការ​បំផុស​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេសយុវជនជំនាន់​ក្រោយ​ចងចាំ​ជានិច្ច​នូវ​សុខ​សន្តិភាព​ពេញ​លេញ និងការឯកភាពជាតិដែលកម្ពុជាខិតខំរកមកដោយលំបាករហូតមានស្ថិរភាព ការ​រីក​ចម្រើន​មក​ដល់​បច្ចុប្បន្ន។ជាមួយគ្នាលោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយ លើកឡើងថា ទិវាសន្តិភាព គឺជា​ការ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋចងចាំចំពោះសន្តិភាព និងជាសារសន្តិភាពសម្រាប់បណ្តាប្រទេសក្នុងតំបន់ ដើម្បី​ឲ្យ​ក្លាយជាស្មារតីរួមគ្នាដើម្បីសន្តិភាព ហើយបញ្ជៀសបាននូវសង្គ្រាមទាំងស្រុង។សូមជម្រាបថា ការកំណត់ ទិវាសន្តិភាពរបស់កម្ពុជា ២៩ ធ្នូ ជារៀងរាល់ឆ្នាំ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បំណង​ប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ហើយជា​ការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការ​កសាង​បាន​នូវ​សន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨៕ អត្ថបទ សេក ឧត្តម

អ៊ីរ៉ង់បានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រក្រហម ស្របពេលភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំង

2024/01/02 06:05:17 pm        565
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា នាវាចម្បាំង អាល់បស (Alborz) របស់អ៊ីរ៉ង់បានចូលក្នុងសមុទ្រក្រហមតាមរយៈច្រកសមុទ្រ បាប អាល់ ម៉ាន់ដេប(Bab al-Mandeb)ជាយុទ្ធសាស្ត្រ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើផ្លូវទឹកដ៏សំខាន់ជាសកល។ទីភ្នាក់ងារព័ត៌មាននេះ បាននិយាយកាលពីថ្ងៃចន្ទថា នាវាពិឃាត Alborz បានចូលសមុទ្រក្រហម ដោយឆ្លងកាត់ផ្លូវទឹក Bab al-Mandeb នៅចុងភាគខាងត្បូងនៃសមុទ្រក្រហម ដោយភ្ជាប់ជាមួយឈូងសមុទ្រ អាដែន(Aden) ក្នុងមហាសមុទ្រឥណ្ឌា។ ប្រភពខាងលើបានបន្ថែមថា កងនាវាជើងទឹករបស់អ៊ីរ៉ង់បាននិងកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ ដើម្បីធានាផ្លូវដឹកជញ្ជូន ការវាយប្រហារពីចោរសមុទ្រ ក្នុងចំណោមគោលបំណងផ្សេងទៀតចាប់តាំងពីឆ្នាំ ២០០៩មក។ សហរដ្ឋអាមេរិកកាលពីដើមខែធ្នូ បានបង្កើតក្រុមការងារកងទ័ពជើងទឹកចម្រុះជាតិសាសន៍សម្រាប់សមុទ្រក្រហម បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនពីសំណាក់ក្រុមឧទ្ទាមហ៊ួធី(Houthi) របស់ប្រទេសយេម៉ែន ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ លើនាវាជំនួញ ដែលនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនផ្អាកការឆ្លងកាត់តំបន់ដែលមានភាពតានតឹងខាងយោធាខ្លាំងនាពេលបច្ចុប្បន្ននេះ។ក្រុមហ៊ួទីនិយាយថា ការវាយប្រហារនេះគឺជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានរងការឡោមព័ទ្ធ ជាទីដែលអ៊ីស្រាអែលកំពុងបន្តយុទ្ធនាការទម្លាក់គ្រាប់បែករយៈពេលជាច្រើនខែមកនេះ។យោងតាមសភាដឹកជញ្ជូនអន្តរជាតិ ១២ ភាគរយនៃពាណិជ្ជកម្មពិភពលោកឆ្លងកាត់សមុទ្រក្រហម ដែលផ្តល់ផ្លូវកាត់ឆ្លងកាត់ទ្វីបអាហ្រ្វិកតាមរយៈព្រែកជីកស៊ុយអេ។របាយការណ៍របស់សារព័ត៌មានTasnim កើតឡើងមួយថ្ងៃបន្ទាប់ពីឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិកបានបាញ់ទៅលើក្រុមឧទ្ទាមហ៊ួធី ដែលប៉ុនប៉ងឡើងលើនាវាដឹកទំនិញមួយក្បែរប្រទេសយេម៉ែន ដោយក្រុមឧទ្ទាមរាយការណ៍ថា អ្នកប្រយុទ្ធចំនួន ១០ នាក់បានស្លាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM