សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅក្រុងព្រះសីហនុ

2023/12/22 02:19:28 pm        356
ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” ។

វិបត្តិសមុទ្រក្រហមអាចនឹងដោះស្រាយឥទ្ធិពលខ្សែចង្វាក់ផ្គត់ផ្គង់សកល ដែលត្រូវបានធ្វើវិមជ្ឈការ

2023/12/21 10:10:37 pm        90
សមុទ្រក្រហម ដែលជាផ្លូវដ៏សំខាន់ជាប្រវតិ្តសាស្រ្ត សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ឥឡូវនេះ គឺជាចំណុចស្នូលនៃជម្លោះ ដែលកាន់តែកើនឡើង។ គ្រាប់រ៉ុក្កែត និងយានដ្រូន ដែលស្រោចស្រពមកលើការដឹកជញ្ជូនទំនិញ បាននាំឲ្យមានការវាយតម្លៃឡើងវិញអំពីសុវត្ថិភាពដែនសមុទ្រសកលលោក និងផ្លូវពាណិជ្ជកម្ម។ សក្ដានុពលនៃការកើនឡើងនូវវិបត្តិ ក្នុងសមុទ្រក្រហម បង្ហាញពីឥទ្ធិពលរបស់វាទៅលើពាណិជ្ជកម្មពិភពលោក និងភាពចាំបាច់ សម្រាប់ដំណោះស្រាយរយៈពេលវែង។ការចាប់ផ្តើមនៃវិបត្តិ អាចត្រូវបានគេតាមដានទៅលើការវាយប្រហារគោលដៅលើនាវា ដែលមានភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ដោយកងកម្លាំងហួទីរបស់យេម៉ែន។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្ដិការណ៍ថ្មីៗ បានឈានទៅដល់ការផ្លាស់ប្ដូរដ៏អាក្រក់មួយ ដោយនាវា ដែលហាក់ដូចជាមិនមានជាប់ពាក់ព័ន្ធ បានក្លាយជាជនរងគ្រោះនៃជម្លោះដែនសមុទ្រនេះ។ គួរកត់សម្គាល់ថា នាវា ដែលមានទង់ជាតិប៉ាណាម៉ាលេខ៩ ដែលគ្រប់គ្រងដោយក្រុមហ៊ុន COSCO របស់ចិន ត្រូវបានវាយប្រហារដោយយានដ្រូន ដែលធ្វើហានិភ័យកាន់តែកើនឡើង។ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនដែលបង្កឡើងដោយវិបត្តិសមុទ្រក្រហម ដំណោះស្រាយរយៈពេលវែង គឺជារឿងចាំបាច់ណាស់។ ការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ ក្លាយជាយុទ្ធសាស្ត្រសំខាន់ កាត់បន្ថយភាពងាយរងគ្រោះ ចំពោះការរំខាន ដែលត្រូវបានកំណត់គោលដៅ។ លើសពីនេះ ការអភិវឌ្ឍមជ្ឈមណ្ឌល ក្នុងតំបន់ ទទួលបានការចាប់អារម្មណ៍ថា ជាជម្រើសមួយ ក្នុងការពឹងផ្អែកជាចម្បងលើទីផ្សារធំៗ។ វិមជ្ឈការបែបនេះ មិនត្រឹមតែបង្កើនភាពធន់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មសកល ដែលបន្សាំជាងមុនផងដែរ។តាមរយៈឥទ្ធិពលនៃអង្គការអន្តរជាតិនានា ភាគីពាក់ព័ន្ធក្នុងវិបត្តិសមុទ្រក្រហម អាចស្វែងរកមធ្យោបាយសម្រាប់ដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការដោយសន្តិវិធី។ ការបង្កើតបណ្តាញទំនាក់ទំនងបើកចំហ និងការចូលរួមការទូត អាចរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ការកើនឡើងបន្ថែមទៀត។ វិបត្តិសមុទ្រក្រហមគូសបញ្ជាក់ពីភាពបន្ទាន់នៃការអភិវឌ្ឍផ្លូវធ្វើដំណើរផ្សេង និងការធ្វើវិមជ្ឈការខ្សែចង្វាក់ផ្គត់ផ្គង់។ វិធីសាស្រ្តនេះកាត់បន្ថយហានិភ័យដែលទាក់ទងនឹងជម្លោះក្នុងតំបន់ និងជំរុញការបង្កើតប្រព័ន្ធចង្វាក់ផ្គត់ផ្គង់សកល ដែលប្រឆាំងនឹងភាពផុយស្រួយ។ ការធ្វើពិពិធកម្មក្លាយជារឿងសំខាន់បំផុត ដោយសារការពឹងផ្អែកលើផ្លូវតែមួយបង្ហាញពីភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង នៅពេលប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ៕

បេក្ខជនប្រឆាំងសង្រ្គាម ដាក់ពាក្យឈរឈ្មោះក្នុងការបោះឆ្នោតរុស្ស៊ី ប្រឆាំងទល់នឹងលោក ពូទីន

2023/12/21 09:50:40 pm        107
អតីតអ្នកសារព័ត៌មានទូរទស្សន៍ លោកស្រី យ៉េកាធឺរីណា ដុនត៍សូវ៉ា (Yekaterina Duntsova) កាលពីថ្ងៃពុធ (២០ ធ្នូ) បានដាក់ពាក្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ក្នុងខែមីនា ឆ្នាំក្រោយនេះដែលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានគេរំពឹងថានឹងឈ្នះក្នុងសំឡេងគាំទ្រដ៏លើសលប់។លោកស្រីបានបញ្ជូនឯកសារទៅក្រុមមន្ត្រីនៅគណៈកម្មការរៀបចំការបោះឆ្នោតមជ្ឈិម ដើម្បីចូលការបោះឆ្នោតជាផ្លូវការ ដែលជ័យជម្នះរបស់លោក ពូទីន ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការសន្និដ្ឋានទុកជាមុនដោយអ្នកគាំទ្រ និងគូប្រជែងដូចគ្នា។ លោកស្រី ដុនត៍សូវ៉ា វ័យ ៤០ឆ្នាំបានអំពាវនាវនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ កាលពីខែមុន ឲ្យបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងការដោះលែងអ្នកទោសនយោបាយរួមទាំងមេដឹកនាំគណបក្សប្រឆាំង លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny)។លោកពូទីន វ័យ ៧១ឆ្នាំ បានកាន់អំណាចជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ១៩៩៩ មកហើយកំពុងព្យាយាមរកអាណត្តិ ៦ឆ្នាំទៀត។ ដោយមេដឹកនាំគណបក្សប្រឆាំងសំខាន់ លោក ណាវ៉ាលនី ជាប់ពន្ធនាគារសរុបជាង ៣០ឆ្នាំ និងក្រុមអ្នករិះគន់វិមានក្រឹមឡាំងឈានមុខគេផ្សេងទៀត ត្រូវជាប់ឃុំឃាំង ឬនៅក្រៅប្រទេស ដោយសារតែខ្លាចត្រូវចាប់ខ្លួននោះ មិនមានឥស្សរជនប្រឆាំងណាមួយដើម្បីឈរឈ្មោះបោះឆ្នោតប្រឆាំងនឹងលោកពូទីន នោះទេ៕

បេក្ខជននាំមុខ៖ នៅក្នុងក្រសែភ្នែករបស់ប្រទេសចិន បេក្ខជនមេដឹកនាំកោះតៃវ៉ាន់ ទាំងអស់ជាជនផ្តាច់ខ្លួន

2023/12/21 09:44:43 pm        101
នៅក្នុងក្រសែភ្នែករបស់ប្រទេសចិន បេក្ខភាពមេដឹកនាំកោះតៃវ៉ាន់ ទាំងបីនាក់គឺជាជនផ្ដាច់ខ្លួន នេះបើតាមបេក្ខជននាំមុខដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់កោះនេះ បាននិយាយកាលពីថ្ងៃពុធ (២០ ធ្នូ) នៅក្នុងសុន្ទរកថាតាមទូរទស្សន៍រួមគ្នាដ៏តឹងតែងជាមួយគូប្រជែងផ្សេងទៀត។ការបោះឆ្នោតមេដឹកនាំ និងសភានៅថ្ងៃទី១៣ ខែមករា ខាងមុខនេះនឹងកំណត់ទំនាក់ទំនងរបស់កោះតៃវ៉ាន់ ដែលទាមទារសិទ្ធដោយចិន ជាមួយទីក្រុងប៉េកាំង ហើយការបោះឆ្នោតនោះកំពុងកើតឡើងនៅពេលដែលប្រទេសចិន បង្កើនសកម្មភាពយោធានៅជុំវិញកោះនេះ ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។ប្រទេសចិន បានស្តីបន្ទោសមេដឹកនាំលំដាប់ទី២ បច្ចុប្បន្នលោក ឡៃ ឈីងតេ (Lai Ching-te) ដែលជាបេក្ខជនមេដឹកនាំនៃគណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច និងនាំមុខក្នុងការបោះឆ្នោត ថាជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ហើយបានបង្ហាញពីការបោះឆ្នោតនេះថាជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ និងប្រទេសចិនមិនទទួលស្គាល់គ្នាទៅវិញទៅមកទេ ហើយចិននិយាយថា តៃវ៉ាន់ត្រូវតែទទួលយកថាពួកគេទាំងពីរជាកម្មសិទ្ធិរបស់ «ចិនតែមួយ» ដូច្នេះទើបកិច្ចពិភាក្សាអាចប្រព្រឹត្តឡើងបាន ប៉ុន្តែរដ្ឋបាលដឹកនាំដោយគណបក្សជឿនលឿនប្រជាធិបតេយ្យ DPP បានបដិសេធ ទោះបីជាចិនបានផ្តល់ការចរចាជាច្រើនដងក៏ដោយ៕

ប្រទេសអារ៉ាប់និងរុស្ស៊ី ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងដោះស្រាយតំបន់ហ្កាហ្សា

2023/12/21 09:37:44 pm        99
បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ រួមទាំងការដោះស្រាយវិបត្តិតំបន់ហ្កាហ្សា នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ីលើកទី៦ ដែលធ្វើឡើងនៅទីក្រុង Marrakech ភាគខាងត្បូងប្រទេសម៉ារ៉ុក។កិច្ចប្រជុំនេះ បានជួបជុំគ្នារដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសដែលចូលរួម រួមមានទាំងលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Hossam Zaki ឧបការីអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់។ ក្នុងអំឡុងសន្និសីទសារព័ត៌មាន គណៈប្រតិភូ បានអំពាវនាវឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មរួមចំពោះជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា និងបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតក្នុងការសម្រេចបានបទឈប់បាញ់នៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ។លោក Lavrov បាននិយាយថា ជំហររបស់ប្រទេសរុស្ស៊ីលើបញ្ហាតំបន់ហ្កាហ្សា ស្របគ្នាជាមួយបណ្តាប្រទេសអារ៉ាប់ ហើយរុស្ស៊ីកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានស្ថិរភាពយូរអង្វែងនៃទំនាក់ទំនងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយផ្អែកលើក្របខ័ណ្ឌច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ គណៈប្រតិភូក៏បានពិភាក្សាលើ ប្រធានបទស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ី ជាពិសេសក្នុងវិស័យវប្បធម៌ វិទ្យាសាស្ត្រ និងថាមពល។ដោយបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩ វេទិកាកិច្ចសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ី មានវឌ្ឍនភាពទៅជាវេទិកាដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈ និងជំហរសម្របសម្រួល លើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ។

ប្រធានាធិបតីហ្វីលីពីន បានចុះហត្ថលេខាលើច្បាប់ថវិកាជាតិ ដ៏ច្រើនបំផុតមិនធ្លាប់មានសម្រាប់ឆ្នាំ២០២៤

2023/12/21 09:31:37 pm        124
ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានចុះហត្ថលេខាលើច្បាប់ថវិកាចំនួន ៥,៧៦៨ សែនកោដិ៍ប៉េសូ ដែលស្មើនឹង ១០៣,៣៦ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំក្រោយ ដែលលោកបាននិយាយលម្អិតអំពីផែនការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការធានាសុវត្ថិភាពព្រំដែន និងជំរុញកំណើនសេដ្ឋកិច្ច។លោក Marcos នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធ បន្ទាប់ពីការអនុម័តថវិកាបាននិយាយថា រដ្ឋាភិបាលរបស់ខ្លួនបានប្តេជ្ញាចិត្តលើ «ការគ្រប់គ្រងសារពើពន្ធដ៏ល្អ» ដោយសន្យាថានឹងចំណាយថវិកា ដែលខ្ពស់ជាងផែនការចំណាយនៅឆ្នាំនេះជិតដល់ទៅ១០ដង យ៉ាងមានប្រសិទ្ធភាព។រដ្ឋាភិបាលមិនទាន់បានបញ្ចេញការវិភាគនៃការបែងចែកថវិកានេះនៅឡើយទេ ប៉ុន្តែរដ្ឋធម្មនុញ្ញកំណត់ថា វិស័យអប់រំទទួលបានចំណែកដ៏ដំមួយនៃថវិកាជាតិ។ សម្រាប់ឆ្នាំ២០២៥ រដ្ឋាភិបាលនេះបាននិយាយថា ខ្លួននឹងស្នើសុំថវិកាចំនួន ៦,១២សែនកោដិ៍ប៉េសូ។ប្រទេសហ្វីលីពីន ដែលឆ្នាំនេះបានជួបនឹងកំណើនអតិផរណា រំពឹងថាឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀត ដោយសារប្រទេសនេះកំពុងទប់ទល់នឹងឥទ្ធិពលនៃបាតុភូតអាកាសធាតុក្ដៅ អ៊ែល នីញ៉ូ៕-

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ខាងមុខ

2023/12/21 09:09:10 pm        355
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​សិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៣ និង​ការ​ប្រឡង​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំ២០២៣ ព្រមទាំងនាយក នាយិកា​សាលាដែលមានសិស្សនិទ្ទេស A នាថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០២៤ នៅមជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ទទួលបាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២៣​នេះ ក្រសួងអប់រំ ក៏បានស្នើដល់មន្ទីរចាត់តំណាងឱ្យមកទទួលយកស្លាកឈ្មោះសិស្សនិទ្ទេស A និង​ស្លាក​ឈ្មោះគណៈប្រតិភូ នៅនាយកដ្ឋានកិច្ចការ ប្រឡងនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤ និងរៀប​ចំសម្របសម្រួលការចូលរួមឱ្យមានប្រសិទ្ធភាព ហើយ​រាល់​ការ​ចំណាយ​ក្នុង​ការ​ចូលរួម​ពិធី​របស់​បុគ្គលិក​អប់រំនៃមន្ទីរ ជាបន្ទុករបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តសាមី។សូមបញ្ជាក់ដែរថា បើតាមក្រសួងអប់រំ យុវជន និងកីឡា លទ្ធផលប្រឡងសញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ សិស្សានុសិស្សជាប់សរុបមានចំនួន ៩៨,៤៦០នាក់ ស្មើនឹង៧២.៨៩% ដែលរួមមាននិទ្ទេស A ចំនួន១,៦៧៣នាក់, និទ្ទេស B ចំនួន​៦,៩៦៤នាក់, និទ្ទេស C ចំនួន១៨,៣០៨នាក់, និទ្ទេស D ចំនួន៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន​៣៧,២៦៩នាក់៕

ឧស្សាហកម្មដឹកជញ្ជូន នៅតែស្ថិតក្នុងភាពងងឹត ជុំវិញបញ្ហាកងកម្លាំងសមុទ្រក្រហមដែលដឹកនាំដោយអាមេរិក

2023/12/21 09:07:15 pm        111
ប្រភពបាននិយាយកាលពីថ្ងៃពុធ (២០ ធ្នូ) ថាក្រុមហ៊ុនដឹកជញ្ជូននានានៅតែស្ថិតក្នុងភាពងងឹត ជុំវិញសម្ព័ន្ធកងទ័ពជើងទឹកអន្តរជាតិថ្មីមួយ ដែលត្រូវបានប្រមូលផ្តុំដោយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារនៅសមុទ្រក្រហម ដោយមាននាវាជាច្រើនបន្តគេចពីតំបន់នេះ ឬលុបចោលកិច្ចសន្យាដឹកជញ្ជូនព្រោះតែបារម្ភពីការវាយប្រហារ។ប្រភពដែលរាប់បញ្ចូលទាំងមន្ត្រីដឹកជញ្ជូន និងសន្តិសុខដែនសមុទ្រនោះបាននិយាយថា មានព័ត៌មានលម្អិតជាក់ស្តែងតិចតួចប៉ុណ្ណោះ ត្រូវបានដឹងអំពីគំនិតផ្តួចផ្តើមដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយទីក្រុងវ៉ាស៊ីនតោននេះ ហើយគេមិនច្បាស់ទេថាតើកងកម្លាំងនោះនឹងចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារដោយអាវុធបន្ថែមទៀតនៅសមុទ្រ ឬយ៉ាងណា។ក្រុមសកម្មប្រយុទ្ធ ហ៊ូទី (Houthi) គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា មកបានបង្កើនការវាយប្រហារលើនាវានៅសមុទ្រក្រហម ដើម្បីបង្ហាញការគាំទ្រដល់ក្រុមហាម៉ាស នៅពេលដែលការវាយលុកយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា នៅតែបន្ត។ មេដឹកនាំរបស់ក្រុមឧទ្ទាមហ៊ូទី បាននិយាយកាលពីថ្ងៃពុធថា ក្រុមនេះនឹងវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រសិនបើខ្លួនត្រូវបានកំណត់គោលដៅដោយទីក្រុងវ៉ាស៊ីនតោន។ការវាយប្រហារនៅសមុទ្រក្រហមនោះ បានរំខានដល់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលភ្ជាប់អឺរ៉ុប និងអាមេរិកខាងជើង ជាមួយអាស៊ី តាមរយៈព្រែកជីកស៊ុយអេ និងបណ្តាលឱ្យថ្លៃដឹកជញ្ជូនកុងតឺន័រកើនឡើងយ៉ាងខ្លាំងនៅពេលដែលក្រុមហ៊ុននានាស្វែងរកការដឹកជញ្ជូនទំនិញរបស់ពួកគេតាមមធ្យោបាយជំនួស ដែលវែងឆ្ងាយជាងនេះ៕

អតីតអ្នកវិភាគ CIA៖ លោកពូទីន អាចបាញ់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងទឹកដីរបស់អង្គការណាតូ

2023/12/21 07:14:54 pm        144
អតីតអ្នកវិភាគ CIA និយាយថា អាមេរិកប្រហែលជាកំពុងមើលស្រាលលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែររវាង រុស្ស៊ី និងណាតូ។លោក ភីធឺ ច្រូអេឌឺ (Peter Schroeder) បានសរសេរ នៅក្នុងអត្ថបទមួយសម្រាប់កិច្ចការបរទេសដែលបានចេញផ្សាយ កាលពីថ្ងៃពុធថា«នោះ គឺជាកំហុសមួយ។ ក្រុមមន្ត្រីអាមេរិក បានព្រមានអំពីផលវិបាកនានាអាចកើតឡើង។ លោក ច្រូអេឌឺ បានបន្ថែមថា៖«តាមពិតទៅ វាមិនទំនងទាល់តែសោះ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរ នៅលើសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែវាអាចទៅរួចណាស់ ដែលលោកនឹងឆ្ពោះទៅរកការប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអង្គការណាតូ»។អតីតមន្ត្រីសាធារណៈរូបនេះ បានចំណាយពេលជិតពីរទសវត្សរ៍ធ្វើការលើបញ្ហាទាក់ទងនឹងរុស្ស៊ី។ ក្រៅពីធ្វើការឲ្យ CIA លោកច្រូអេឌឺ ធ្លាប់បានធ្វើការ នៅស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ និងក្រុមប្រឹក្សាចារកម្ម ជាតិ។លោកច្រូអេឌឺ បាននិយាយ នៅក្នុងអត្ថបទរបស់ខ្លួនថា៖ «នៅពេលដែលលោក ពូទីន យកអាវុធរបស់ខ្លួនមកប្រើ លោកមិនព្យាយាមព្រមានថា រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងអ៊ុយក្រែននោះទេ។ផ្ទុយទៅវិញ វោហាស័ព្ទរបស់លោក ពូទីន ត្រូវបានបង្កើតឡើង ដើម្បីគំរាមកំហែងអង្គការណាតូប៉ុណ្ណោះ»។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទទួលបានការគាំទ្រពីរាជធានី-ខេត្តចំនួន ១១ បន្ថែមទៀត

2023/12/21 06:59:30 pm        159
ភ្នំពេញ៖ រាជធានីខេត្តចំនួន១១ បានប្តេជ្ញាចិត្តចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការចុះអនុស្សរណយោគយល់ (MoU) រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី-ខេត្តទាំង១១។ ពិធីចុះអនុស្សរណយោគយល់នេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ២១ ធ្នូ ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។នៅក្នុងឱកាសនោះ តំណាងរាជធានី ខេត្តចំនួន១១ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីនាំមកនូវភាពស្អាត និងកិត្តយសជូនរាជធានី-ខេត្ត និងជាពិសេសលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ និងឈានសំដៅដល់កាត់បន្ថយលំហូរប្លាស្ទិក​ចូលទៅក្នុងទឹក ដែលទឹកជាប្រភពសំខាន់ និងជាជម្រកត្រី ហើយត្រីទៀតសោតក៏ជាប្រភព​ប្រូតេអីនសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ចំពោះការគិតគូរដល់សុខមាលភាពប្រជាពលរដ្ឋនេះ គឺស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមាន មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ។រាជធានីខេត្តចំនួន១១ ដែលបានចុះអនុស្សរណយោគយល់ (MoU) ជាមួយក្រសួងបរិស្ថាននោះរួម​មាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ធំ ព្រះវិហារ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។ គួរបញ្ជាក់ដែរថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការគាំទ្រពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៣លានអង្គ/នាក់ ហើយនិន្នាការគាំទ្រភាពស្អាតនេះ បានកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតនេះគឺសំដៅដល់បុគ្គល សង្គម និងប្រទេសកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM