សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump នឹងមិនផ្តល់សក្ខីកម្មនៅក្នុងសវនាការស្តីពីការបន្លំ នៅទីក្រុងញូវយ៉កទៀតទេ

2023/12/11 08:45:39 pm        156
លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានសម្រេចចិត្តប្រឆាំងការផ្តល់សក្ខីកម្មជាលើកទីពីរ នៅសវនាកាស្តីពីការក្លែងបន្លំរដ្ឋប្បវេណី នៅទីក្រុងញូវយ៉ក។នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម អតីតប្រធានាធិបតីរូបនេះ បាននិយាយថា លោក «បានជោគជ័យ និងប្រាកដប្រជាយ៉ាងខ្លាំង» ដែលបានផ្តល់សក្ខីកម្មកាលពីខែមុន ហើយមើលឃើញថា ពុំចាំបាច់បង្ហាញខ្លួនម្តងទៀតឡើយ។ លោក Trump ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅកាន់បន្ទប់ផ្តល់ចម្លើយនៅថ្ងៃច័ន្ទ ទី ១១ ខែធ្នូនេះ ក្នុងនាមជាសាក្សីការពារក្តីដ៏ធំចុងក្រោយនៅក្នុងសំណុំរឿងនេះ ដែលគំរាមកំហែងដល់ក្រុមហ៊ុនអចលនទ្រព្យរបស់លោក និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់លោកជាអ្នកជំនួញជោគជ័យម្នាក់។លោក Trump បានប្រកាសថា លោកកំពុងលុបចោលសក្ខីកម្មរបស់លោក ជាអក្សរធំទាំងអស់ ជាសេចក្តីថ្លែងការណ៍ពហុចំណែក នៅលើវេទិកា Truth Social របស់លោកដោយសរសេរថា «ខ្ញុំនឹងមិនផ្តល់សក្ខីកម្មនៅថ្ងៃច័ន្ទនេះទេ» ។ ជារឿយៗ លោក Trump មានការមានះ និងប្រឈមមុខ នៅពេលលោកផ្តល់សក្ខីកម្ម កាលពីថ្ងៃទី ៦ ខែវិច្ឆិកា។ លោកបានលេងសើចជាមួយចៅក្រម និងបានរិះគន់អគ្គមេធាវីទីក្រុងញូវយ៉កលោកស្រី Letitia James ដែលកំពុងប្តឹងលោក។ លោក Trump បានការពារទ្រព្យសម្បត្តិរបស់លោក និងបានបដិសេធថា មិនបានធ្វើខុសឡើយ។នៅពេលលោកត្រូវបានចោទសួរដោយមេធាវីរដ្ឋ ដែលកំពុងប្តឹងលោក លោកតែងតែឆ្លើយតបដោយការរិះគន់ រយៈពេលយូរ។ ចម្លើយដោយពាក្យឥតប្រយោជន៍ច្រើនរបស់លោក Trump បានធ្វើឲ្យចៅក្រមធុញទ្រាន់ ដែលបានសួរម្តងហើយម្តងទៀតឲ្យលោក Trump ផ្តល់ចម្លើយរបស់លោកឲ្យបានខ្លី។ ចៅក្រមបាននិយាយថា «នេះពុំមែនជាការជួបជុំនយោបាយនោះទេ»។ ប្រសិនបើ លោក Trump ត្រឡប់មកបន្ទប់ផ្តល់ចម្លើយវិញនៅថ្ងៃចន្ទនេះ មេធាវីការពារក្តីរបស់លោក នឹងដឹកនាំការសាកសួរ ប៉ុន្តែមេធាវីរបស់រដ្ឋ អាចសួរកាត់លោកបាន។

សម្ដេចតេជោ ហ៊ុន សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ជាង ២១៧កន្លែង ដល់សិស្សនិស្សិត សម្រាប់ប្រទ្បង ឬដាក់ពាក្យចូលសិក្សា

2023/12/11 07:17:51 pm        523
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ជាង ២១៧កន្លែង សម្រាប់ប្រទ្បង ឬដាក់ពាក្យចូលសិក្សា នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា ២០២៣-២០២៤ ដូចខាងក្រោម៖១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ នៅទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១០កន្លែង និងសាខាខេត្តត្បូងឃ្មុំ មិនកំណត់ចំនួន (ឆ្លងកាត់ការប្រឡង)២. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០កន្លែង៣. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង (ឆ្លងកាត់ការប្រឡង)៤. សាកលវិទ្យាល័យលីមកុកវីង(LUCT)ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០កន្លែង (ឆ្លងកាត់ការប្រឡង)៥. វិទ្យាស្ថានភាសាបរទេស(IFL) និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(IISPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ២២ កន្លែង (ឆ្លងកាត់ការប្រឡង)៦. សាកលវិទ្យាល័យបញ្ញាជាតិ(PCU) ថ្នាក់បរិញ្ញាបត្រ ចំនួន ២៥កន្លែង។

ពិធីការិនីទូរទស្សន៍ BBC សូមអភ័យទោសចំពោះការប្រើប្រាស់ម្រាមដៃកណ្តាល អំឡុងពេលផ្សាយព័ត៌មាន

2023/12/11 07:12:06 pm        103
ពិធីការិនីព័ត៌មានទូរទស្សន៍មួយរូបមកពីចក្រភពអង់គ្លេស កំពុងសុំអភ័យទោសចំពោះការលើកម្រាមកណ្ដាលក្នុងពេលកំពុងផ្សាយផ្ទាល់ព័ត៌មាន។ពិធីការនីរបស់ទូរទស្សន៍ BBC អ្នកស្រី Maryam Moshiri ទើបតែ បានផ្សាយបន្តផ្ទាល់សម្រាប់ការផ្សាយកាលពីថ្ងៃពុធ នៅពេលដែលអ្នកស្រី ប្រើកាយវិការមិនសមរម្យ នៅពេលកំពុងថត។នៅក្នុងវីដេអូឃ្លីបនោះ ចាប់តាំងពីពេលនោះមក អ្នកស្រី Moshiri បានលើកម្រាមដៃកណ្តាលរបស់អ្នកស្រី ឡើងលើតិចជាងមួយវិនាទី មុនពេលបង្វែរទៅនិយាយព័ត៌មានសំខាន់ៗ នៅពេលល្ងាច។អ្នកស្រី Moshiri បានចេញការសុំអភ័យទោស នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅលើបណ្តាញសង្គមX (អតីត Twitter។ អ្នកស្រី បានលើកឡើងថា៖«វាគឺជារឿងកំប្លែងឯកជន» ដែលមានន័យសម្រាប់តែមិត្តមួយចំនួនតូចរបស់ខ្ញុំ ដើម្បីមើលប៉ុណ្ណោះ។អ្នកស្រី បានពន្យល់ថា៖«ខ្ញុំកំពុងធ្វើពុតរាប់ថយក្រោយ ខណៈលោកប្រធាន កំពុងរាប់ខ្ញុំថយចុះពីលេខ១០មកលេខ០ … រួមទាំងប្រើម្រាមដៃ ដើម្បីបង្ហាញលេខផង»។ពិធីការិនីរូបនេះថា៖ នៅពេលដែលយើងរាប់ដល់លេខ ១ ខ្ញុំបានបង្វែរម្រាមដៃទៅជារឿងកំប្លែងហើយមិនដឹងថា វានឹងត្រូវបានកាមេរ៉ាថតជាប់នោះទេ»។

ការបង្ហោះលើបណ្តាញសង្គមរបស់អភិបាលតំបន់រុស្ស៊ី បង្ហាញថា អ្នកស្លាប់កើនឡើងក្នុងចំណោមទាហាន

2023/12/11 07:00:32 pm        224
ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអភិបាលតំបន់ចុងបូព៌ារបស់រុស្ស៊ី បង្ហាញពីការកើនឡើងនៃចំនួនបុគ្គលិកយោធា ដែលត្រូវបានបញ្ជូនពីតំបន់នោះ ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលពីរខែកន្លងទៅនេះ។ ខណៈរដ្ឋាភិបាលរុស្ស៊ី កម្របង្ហាញការពីអ្នកស្លាប់ក្នុងចំណោមទាហាន ដែលចូលរួមក្នុងប្រតិបត្តិការសិកនៅប្រទេសអ៊ុយក្រែន អភិបាលតំបន់ Sakhalin លោក Valery Limarenko បានធ្វើពិធីរំលឹកដល់សមាជិកម្នាក់ៗដែលបានស្លាប់ ដោយការចែករំលែកឈ្មោះ និងឋានៈរបស់ពួកគេនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ការប្រយុទ្ធគ្នាយ៉ាងខ្លាំង កំពុងបន្តនៅក្នុងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងតំបន់ផ្សេងទៀត ខណៈកងកម្លាំងអ៊ុយក្រែនបង្កើនការវាយបករបស់ពួកគេ។ ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស និងប្រភពផ្សេងទៀត បាននិយាយថា ចំនួនអ្នកស្លាប់កើនឡើងក្នុងចំណោមកងកម្លាំងរុស្ស៊ី។ ព័ត៌មានដែលបានចែករំលែកនៅក្នុងការបង្ហោះរបស់អភិបាលតំបន់ Sakhalin ទំនងជាគាំទ្រទស្សនៈនេះ។ លោក Limarenko បានប្រកាសនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយថា ពិធីមួយត្រូវបានធ្វើឡើងដើម្បីដាក់បង្ហាញទីតាំងរំលឹក ដើម្បីគោរពដល់បុគ្គលិកអង្គភាពដែលបានស្លាប់។ វាត្រូវបានសាងសង់ នៅទីបញ្ចុះសពមួយកន្លែង ក្នុងទីក្រុង Yuzhno-Sakhalinsk ភាគកណ្តាលរបស់តំបន់។ លោកអភិបាលតំបន់ បាននិយាយនៅក្នុងសុន្ទរកថា ថា ប្រជាជនបានមកប្រមូលផ្តុំគ្នានៅទីតាំងនេះ ដើម្បីមើលកូនប្រុសរបស់ពួកគេចាកចេញសម្រាប់ដំណើរលាចុងក្រោយ។ ស្ត្រីម្នាក់ ដែលបានបាត់បង់កូនប្រុសនិយាយថា គាត់តស៊ូដើម្បីការពារគ្រួសារ និងទឹកដី ហើយ លោកស្រីមានមោទនភាពចំពោះកូនប្រុសរបស់គាត់។ ស្ត្រីម្នាក់ទៀតដែលបានបាត់បង់ប្អូនប្រុស បាននិយាយថា នាងមិនអាចអធិប្បាយបានពីការឈឺចាប់របស់នាងដោយពាក្យសម្ដីបាននោះទេ។ ទីរំលឹកកម្ពស់ ៤ ម៉ែត្រនេះ មានការរចនាបង្ហាញអក្សរ «Z» ជានិមិត្តសញ្ញានៃការគាំទ្រដល់ការវាយលុក របស់យោធា ទៅលើអ៊ុយក្រែន ដែលជាក់ស្តែងមានគោលបំណងជំរុញសាមគ្គីភាពរបស់ប្រជាជន ក្នុងអំឡុងពេលជម្លោះ។

ភាពខ្វែងគំនិតគ្នាធំៗកើតឡើងលើឥន្ធនៈហ្វូស៊ីល ខណៈកិច្ចពិភាក្សា COP28 ឈានទៅដល់ដំណាក់កាលចុងក្រោយ

2023/12/11 06:57:12 pm        120
ប្រធានកិច្ចប្រជុំកំពូលអាកាសធាតុ COP28 កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យក្រុមអ្នកចរចា ខិតខំធ្វើការបន្ថែមទៀត ដើម្បីស្វែងរកឲ្យឃើញការឯកភាពគ្នាលើកិច្ចព្រមព្រៀងដំបូងដែលបានស្នើឡើង ដើម្បីបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលរបស់ពិភពលោក ខណៈសន្និសីទរយៈពេលពីរសប្តាហ៍ បានឈានចូលដល់ដំណាក់កាលចុងក្រោយរបស់ខ្លួន។កិច្ចពិភាក្សានៅក្នុងទីក្រុងឌូបៃ បានបង្ហាញពីភាពខ្វែងគំនិតគ្នាជាអន្តរជាតិដ៏ជ្រៅ ជុំវិញតួនាទីនាពេលអនាគតនៃប្រេង ឧស្ម័ន និងធ្យូងថ្ម ដែលធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយប្រទេសជិត២០០ ដើម្បីពិភាក្សាឲ្យឈានដល់កិច្ចព្រមព្រៀងមួយ មុនពេលការបញ្ចប់កិច្ចប្រជុំកំពូលតាមការគ្រោងទុកនៅថ្ងៃទី ១២ ខែធ្នូ។ សម្ព័ន្ធនៃបណ្តាប្រទេសជាង៨០ រួមមានទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសកោះតូចៗកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងនៅនៅកិច្ចប្រជុំកំពូលអាកាសថាតុ COP28 ដែលរួមមានភាសាដើម្បី «បញ្ឈប់» ឥន្ធនៈហ្វូស៊ីល ជាប្រភពចម្បងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលអ្នកវិទ្យាសាស្ត្រ បានដាក់កំហុសចំពោះការឡើងកម្តៅផែនដីសកល។ ពួកគេកំពុងឡើងទប់ទល់ទៅនឹងការប្រឆាំងដ៏តឹងតែងដឹកនាំដោយក្រុមប្រទេសផលិតប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន។ បេសកជនជាន់ខ្ពស់អាកាសធាតុរបស់ចិន លោក Xie Zhenhua បាននិយាយថា កិច្ចព្រមព្រៀង COP28 អាចត្រូវបានចាត់ទុកថាជាជោគជ័យ ប្រសិនបើវារួមបញ្ចូលកិច្ចព្រមព្រៀងស្តីពីឥន្ធនៈហ្វូស៊ីល ទោះបីជាលោកមិនបាននិយាយថាតើ ទីក្រុងប៉េកាំងនឹងគាំទ្រកិច្ចព្រមព្រៀង «ការបញ្ឈប់ប្រើប្រាស់» ក៏ដោយ។

ជនជាតិរ៉ូហ៊ីងយ៉ា ប្រហែល៤០០នាក់ មកដល់ឥណ្ឌូនេស៊ី ដោយបង្កើនចំនួនអ្នកមកដល់នាពេលថ្មីៗនេះ

2023/12/11 06:53:32 pm        181
ប្រធានសហគមន៍នេសាទខេត្ត បានអះអាងថា ទូកដែលចាស់ទ្រុឌទ្រោមមួយគ្រឿង ដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ប្រមាណ ៤០០ នាក់ បានមកដល់ខេត្ត អាឆេរ(Aceh) ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ។ការមកដល់ចុងក្រោយនេះ បានបន្ថែមការកើនឡើងនាពេលថ្មីៗនេះ នៃជនជាតិភាគតិចមូស្លីមរបស់សហភាពមីយ៉ាន់ម៉ា ទៅដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលមានការរិះគន់ខ្លាំងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងការរុញច្រានពីអ្នកស្រុកក្នុងខេត្ត Aceh ជាតំបន់ភាគខាងលិចផុត ដែលទូកភាគច្រើនបានមកចូលចត។មុនពេលការមកដល់កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ១.២០០នាក់ ដែលជាជនជាតិភាគតិចត្រូវបានធ្វើទុក្ខបុកម្នេញមកពីសហភាពមីយ៉ាន់ម៉ា បានចូលចតនៅឆ្នេរសមុទ្រក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីខែវិច្ឆិកាមក។ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ថា លោកសង្ស័យថាការជួញដូរមនុស្សនៅពីក្រោយការកើនឡើងនៅពេលថ្មីៗនេះ ក្នុងការមកដល់តាមទូក ហើយបានសន្យាថា នឹងធ្វើការជាមួយអង្គការអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះ។ជាច្រើនឆ្នាំមកនេះ ជនជាតិរ៉ូហ៊ីងយ៉ា បានចាកចេញពីសហភាពមីយ៉ាន់ម៉ា ដែលភាគច្រើនជាពុទ្ធសាសនិក ជាកន្លែងដែលពួកគេត្រូវបានគេចាត់ទុកជាទូទៅថា ជាអ្នកបង្កការរំខានបរទេស មកពីអាស៊ីខាងត្បូង ដោយត្រូវបានគេច្រានចោលសញ្ជាតិ និងទទួលរងការរំលោភបំពាន។

ចិន និងជប៉ុន ស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការប្រឈមមុខដាក់គ្នានៅជិតកោះជម្លោះ

2023/12/11 06:36:41 pm        123
ចិន និងជប៉ុន បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការលុកលុយដែនសមុទ្របន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងឆ្មាំល្បាតឆ្នេររបស់ពួកគេនៅក្នុងដែនទឹកជុំវិញកោះដែលមានជម្លោះនៅសមុទ្រចិនខាងកើត។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាទូកនេសាទរបស់ជប៉ុន និងនាវាល្បាតជាច្រើនគ្រឿងកាលពីថ្ងៃមុននោះ បានចូលចូលទៅក្នុងទឹកជុំវិញប្រជុំកោះតូចៗដែលមានឈ្មោះថា តាវយ៉ូ (Diaoyu) ក្នុងប្រទេសចិន និងឈ្មោះថា សេនកាគូ (Senkaku) ក្នុងប្រទេសជប៉ុន។ប្រជុំកោះដែលគ្មានមនុស្សរស់នៅនេះត្រូវបានគ្រប់គ្រងដោយប្រទេសជប៉ុន ប៉ុន្តែក៏ទាមទារសិទ្ធដោយប្រទេសចិនផងដែរ។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាត់វិធានការចាំបាច់ស្របតាមច្បាប់ដើម្បីព្រមាននាវាជប៉ុន។ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា នាវាល្បាតដែនសមុទ្ររបស់ចិនពីរគ្រឿងបានចាកចេញពីដែនទឹករបស់ប្រទេសជប៉ុន ជុំវិញប្រជុំកោះនោះបន្ទាប់ពីទទួលបានការព្រមាន។ អង្គភាពនេះបាននិយាយទៀតថា នាវាល្បាតរបស់ខ្លួនកំពុងការពារទូកនេសាទជប៉ុន ដែលត្រូវបាននាវាចិនចូលទៅជិត។ជម្លោះដែនសមុទ្រអាស៊ីដែលពាក់ព័ន្ធនឹងចិនបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ខណៈប្រទេសចិន និងហ្វីលីពីន បានធ្វើការចោទប្រកាន់កាលពីថ្ងៃអាទិត្យជុំវិញការប៉ះទង្គិចគ្នារវាងនាវារបស់ពួកគេនៅក្នុងផ្នែកមួយនៃសមុទ្រចិនខាងត្បូង ដែលប្រទេសនីមួយៗអះអាងថាជាការប្រឈមមុខគ្នាលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ៕

អ៊ុយក្រែនបញ្ជូនរថយន្តដឹកទំនិញដែលប្រើក្នុងការតវ៉ាទៅប៉ូឡូញ តាមផ្លូវដែកតាមព្រំដែនដែលបានបិទ

2023/12/11 06:31:02 pm        165
អង្គភាពផ្លូវរថភ្លើងរដ្ឋអ៊ុយក្រែន អ៊ុយហ្សាលីសនីសា (Ukrzaliznytsia) បាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាប្រទេសអ៊ុយក្រែន បានដឹកជញ្ជូនរថយន្តដឹកទំនិញលើកដំបូងដែលដាក់រារាំងផ្លូវក្នុងការតវ៉ា ទៅកាន់ប្រទេសប៉ូឡូញ តាមផ្លូវដែកដោយឆ្លងកាត់ព្រំដែនដីដែលបានបិទរវាងប្រទេសទាំងពីរដោយអ្នកបើកបរជនជាតិប៉ូឡូញ។ការតវ៉ាដោយអ្នកដឹកទំនិញប៉ូឡូញ បានចាប់ផ្តើមកាលពីខែមុនប្រឆាំងនឹងលក្ខខណ្ឌនៃការចូលប្រើរបស់សហភាពអឺរ៉ុបសម្រាប់រថយន្តដឹកទំនិញអ៊ុយក្រែន។ ពួកគេបានបិទច្រករបៀងផ្លូវធំចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលនាំឱ្យតម្លៃប្រេងឥន្ធនៈ និងអាហារមួយចំនួនកាន់តែខ្ពស់ ក៏ដូចជាការពន្យារពេលក្នុងការបញ្ជូនយានដ្រូនទៅឱ្យកងទ័ពអ៊ុយក្រែន។អាជ្ញាធរអ៊ុយក្រែនបាននិយាយថា រថយន្តដឹកទំនិញប្រហែល ៣.៥០០គ្រឿង ត្រូវបានរារាំងនៅផ្នែកខាងប៉ូឡូញនៃព្រំដែនប៉ូឡូញ-អ៊ុយក្រែន គិតត្រឹមព្រឹកថ្ងៃអាទិត្យ ហើយរហូតមកដល់ពេលនេះអាជ្ញាធរមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមបាតុករដើម្បីបញ្ឈប់សកម្មភាពនោះទេ។ តម្រូវការចម្បងរបស់ក្រុមបាតុករដឹកជញ្ជូនប៉ូឡូញទាំងនោះ គឺបញ្ឈប់អ្នកដឹកទំនិញអ៊ុយក្រែនពីការមានសិទ្ធិចូលសហភាពអឺរ៉ុបដោយមិនមានការអនុញ្ញាតជាអ្វីដែលទីក្រុងគីវ និងទីក្រុងព្រុចស៊ែល និយាយថាមិនអាចចរចារបានឡើយ៕

ជនជាតិរុស្ស៊ីដែលហាមប្រាមមិនអោយធ្វើដំណើរ នឹងត្រូវប្រគល់លិខិតឆ្លងដែនឲ្យអាជ្ញាធរក្នុងពេលប្រាំថ្ងៃ

2023/12/11 06:27:42 pm        157
យោងតាមក្រឹត្យរបស់រដ្ឋាភិបាលរុស្ស៊ីដែលចូលជាធរមាននៅថ្ងៃច័ន្ទ (១១ ធ្នូ) នេះបានឲ្យដឹងថា ប្រជាជនរុស្ស៊ីដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស នឹងត្រូវប្រគល់លិខិតឆ្លងដែនរបស់ពួកគេទៅឱ្យអាជ្ញាធរក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់ពីការជូនដំណឹង។យោងទៅតាមច្បាប់របស់រុស្ស៊ី អាជ្ញាធរអាចដាក់បម្រាមធ្វើដំណើរលើទាហាន បុគ្គលិកនៃសេវាសន្តិសុខសហព័ន្ធ (FSB) ទណ្ឌិត ឬមនុស្សដែលមានសិទ្ធិទទួលបានព័ត៌មានសម្ងាត់របស់រដ្ឋ ឬ «ព័ត៌មាននៃសារៈសំខាន់ពិសេស» ក្នុងចំណោមករណីដទៃទៀត។លិខិតឆ្លងដែនដែលប្រគល់មកវិញនឹងត្រូវរក្សាទុកដោយអាជ្ញាធរដែលបានចេញលិខិតនោះ ដូចជាក្រសួងមហាផ្ទៃ ឬអាជ្ញាធរក្រសួងការបរទេសជាដើម។ បន្ទាប់ពីការហាមឃាត់ការធ្វើដំណើរត្រូវបានដកចេញ លិខិតឆ្លងដែនអាចត្រូវបានប្រគល់ជូនវិញនៅពេលពាក្យស្នើសុំត្រូវបានបំពេញ នេះបើយោងតាមក្រឹត្យរបស់រដ្ឋាភិបាល។សេចក្ដីសម្រេចនោះបាននិយាយថា ជនជាតិរុស្ស៊ីដែលសិទ្ធិធ្វើដំណើររបស់ពួកគេត្រូវបានកំណត់ជាបណ្ដោះអាសន្នលើមូលដ្ឋាននៃការចុះឈ្មោះសម្រាប់សេវាកម្មយោធា ឬស៊ីវិល នឹងត្រូវផ្តល់បន្ថែមនូវអត្តសញ្ញាណប័ណ្ណយោធាជាមួយនឹងភស្តុតាងថាពួកគេបានបញ្ចប់កាតព្វកិច្ចរួចរាល់៕

លោក Zelenskyy នឹងជួបលោក Biden នៅសេតវិមាន ខណៈព្យាយាមជំរុញឲ្យសភាអាមេរិក អនុម័តជំនួយយោធាបន្ថែម

2023/12/11 06:21:44 pm        150
លោកប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងជួបគ្នានៅសេតវិមាននៅថ្ងៃអង្គារស្អែកនេះ ខណៈរដ្ឋបាលអាមេរិក បង្កើនសម្ពាធលើសភាឲ្យផ្ដល់ជំនួយរាប់ពាន់លានដល់ក្រុងគីវ (Kyiv) ក្នុងសង្រ្គាមជាមួយរុស្ស៊ី។ សេតវិមានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ដំណើរទស្សកិច្ចនេះ ក្នុងបំណងបញ្ជាក់ការប្ដេជ្ញាចិត្តឥតបែកបែររបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន ខណៈពួកគេការពារប្រឆាំងការវាយលុកដ៏ព្រៃផ្សៃរបស់រុស្ស៊ី។ ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារដោយមីស៊ីល និងយានដ្រូនដាក់គោលដៅលើអ៊ុយក្រែន មេដឹកនាំទាំង២ នឹងពិភាក្សាពី តម្រូវការបន្ទាន់របស់អ៊ុយក្រែន និង សារៈសំខាន់របស់សហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រនៅក្នុងពេលវេលាដ៏យ៉ាប់យ៉ឺននេះ។ការិយាល័យរបស់លោក Zelenskyy បានបញ្ជាក់ថា លោកបានទទួលការអញ្ជើញរបស់លោក Biden ។ លោកក៏ត្រូវបានស្នើឲ្យថ្លែងទៅកាន់កិច្ចប្រជុំនៃសមាជិកព្រឹទ្ធសភាទាំងអស់ ផងដែរ។ លោក Biden បានស្នើទៅសភានូវកញ្ចប់ជំនួយសម្រាប់សង្រ្គាមចំនួន១១០ពាន់លានដុល្លារអាមេរិក ក្នុងនោះឲ្យទៅអ៊ុយក្រែន និង អ៊ីស្រាអែលចំនួន ៦១,៤ពាន់លានដុល្លារអាមេរិក រួមទាំងកិច្ចការអាទិភាពសម្រាប់សន្តិសុខជាតិផ្សេងទៀត។ ប៉ុន្តែសំណើនេះ ត្រូវបានជាប់គាំង នៅក្នុងការពិភាក្សាដេញដោលជុំវិញគោលនយោបាយអន្តោប្រវេសន៍ និងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM