សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

បេះដូងស្អប់សង្គ្រាមកម្ពុជាមិនរាថយ ក្នុងការបញ្ជូនកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាព នៅប្រទេសនានាលើពិភពលោក

2023/12/07 04:47:28 pm        164
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ដើម្បីបុព្វហេតុសន្តិភាព និងបេះដូងស្អប់សង្គ្រាមនោះ កម្ពុជាមិនរាថយឡើយ ចំពោះការបន្តបញ្ជូនកងទ័ព មួកខៀវរបស់ខ្លួន ដើម្បីបេសកកម្មរក្សាសន្តិភាព​នៅតាមបណ្តាប្រទេសនានា នៅលើពិភពលោក។ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ លើកទី៧ ​ដែលប្រទសហ្គាណាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា «ដើម្បីបុព្វហេតុសន្តិភាព និងបេះដូងស្អប់សង្គ្រាម កម្ពុជាមិនរាថយឡើយ ជា​តឹកតាង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​បានថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិកាលពីកន្លងទៅ ដោយ​បានលើកឡើងថា កម្ពុជាបន្ត​បរិច្ចាគ​ដល់ស្ថេរភាព សន្តិសុខ​ សន្តិភាពពិភពលោក ការអភិវឌ្ឍ​ ប្រកបដោយចីរភាព ​និងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ។ ​ទោះក្នុង​កាលៈទេសៈណា​ក៏​ដោយកម្ពុជា​ផ្តល់តំលៃខ្ពស់ដល់ ​សន្តិភាព​ និងមិនគាំទ្រសង្គ្រាមឡើយ»។នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា កម្ពុជាដែលធ្លាប់ទទួលវត្តមាន​បេសកកម្មអ៊ុនតាក់(UNTAC) បានក្លាយជាប្រទេសបញ្ជូនកងទ័ពមួកខៀវចូលរួម បេសកកម្មរក្សា​សន្តិភាពនៅបណ្តាប្រទេសនានា​លើពិភពលោក ​ចាប់ពីឆ្នាំ២០០៦ មកទៅកាន់ប្រទេសចំនួន១០ ក្នុង​បេសកកម្មចំនួន១២ រួមមាន៖ ប្រទេសស៊ូដង់​ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីរី សាយព្រឹស យេមែន ​និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ​សរុប​ចំនួន៩,២០៥នាក់ ក្នុង​នោះនារី​ ចំនួន ៧២៦នាក់ ​ហើយ​បច្ចុប្បន្ន​កម្ពុជា​បាន​ចូលរួម​លើក​កម្ពស់​ការចូលរួម​ពី​សំណាក់​យោធិននារីក្នុងគ្រប់កំរិតនៅតាមតំបន់បេសកកម្មដែលកម្ពុជា​កំពុងមានវត្តមាន ព្រោះយើង​ជឿជាក់ថា ​ស្ត្រីពិតជាអាចធ្វើបានដូចបុរស ​ដូចអ្វីដែលអង្គប្រជុំបានឃើញស្នាដៃ​យ៉ាងត្រចះត្រចង់​របស់​ពួកគេតាមតំបន់ ​បេសកកម្មអង្គការ​សហប្រជាជាតិនាពេលកន្លងមក​យ៉ាងដូច្នេះដែរ។នៅក្នុងកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ​ក៏បានលើកឡើងផងដែរថា ដើម្បី​ឆ្លុះបញ្ចាំង​អំពីការរួមចំណែក​ដ៏សកម្មរបស់កម្ពុជា ​ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការ​សហប្រជាជាតិ កម្ពុជា​សូមប្រកាសបន្តការប្តេជ្ញាចិត្តក្នុងប្រព័ន្ធត្រៀមជាស្រេច( UN PCRS) ដូចជាកងអនុសេនាធំ​វិស្វកម្មចំនួន​០១កង កងរាជអាវុធហត្ថចំនួន០១កង ​និង ​នាយទាហានសេនាធិការ និង​សង្កេតការណ៍។លើសពីនេះ ​កម្ពុជា​សូមប្រកាស​ការប្តេជ្ញាចិត្តចល័តកងកម្លាំងថ្មី០២កង ​ក្នុងប្រព័ន្ធត្រៀមជាស្រេច ( UN PCRS ) ​គឺ​កងអនុសេនាធំស្ពានចល័តចំនួន ០១កង ​និង​កងអនុសេនាធំ​កម្ទេចគ្រឿងផ្ទះចំនួន​០១កងផងដែរ៕ អត្ថបទ បាន ចក់ 

តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្លាប់មាននិន្នាការផ្ទុយប្ដេជ្ញាចូលរួមជាមួយរដ្ឋាភិបាលនីតិកាលទី៧

2023/12/07 03:46:39 pm        86
ភ្នំពេញ៖កាលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបជុំគ្នា ដែលភាគច្រើនជាអ្នករត់ម៉ូតូកង់បី (Pass App) អ្នកដឹកជញ្ជួន អាជីវករ សន្តិសុខ និងកម្មករ ជាដើម បានប្តេជ្ញាចូលរួមជាមួយ រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាកកាល់ទី១។ក្នុងឱកានោះក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសង្គមស៊ីវិល បានធ្វើសេចក្ដីថ្លែងការណ៍ ប្តេជ្ញាគាំទ្រ ចូលរួមជាមួយរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិល បានឲ្យដឹងថា កន្លងមក តំណាងក្រុមនីមួយៗទាំង ១៦ ផែន នេះ កាលកន្លងមក ភាគច្រើនជាអតីតអ្នកមាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿលង់ជាមួយសកម្មជន ក្រុមសមាគម និងអង្គការមួយចំនួនតូច ដែលតែងតែញុះញង់ និងបង្ហាញតែរូបភាពមិនល្អ នាំឱ្យខុសសីលធម៌សង្គម និងមិនរីកចម្រើនក្នុងការងារនាពេលកន្លងមក។ លោកបញ្ជាក់ថា តាមរយៈការចូលរួមជាសមាជិករបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ពួកគាត់បានប្តេជ្ញា គាំទ្រ ចូលរួមរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ពិសេសក្នុងវិស័យអទិភាពនានា ក្រោមដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចមានឱកាសចូលរួមចំណែកក្នុងការរក្សាបាននូវសិទ្ធសេរីភាព ការគាំពារ និងចូលរួមធ្វើសកម្មភាពបុព្វហេតុសង្គម ជាតិ និងអភិវឌ្ឍពិតប្រាកដ។ ក្នុងឱកាសនោះក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់បណ្តាលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សមាគ អង្គការ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវឱកាសអភិវឌ្ឍសង្គមរួមគ្នា និងបញ្ឍប់នូវការធ្វើសម្មភាពទាំងឡាយដែលមិនបានផ្ដល់ប្រយោជន៍ដល់សង្គមជាត។ ជាចុងក្រោយ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដាក់គោលដៅនៅឆ្នាំ២០២៤ ដើម្បីប្រកាសបញ្ចូលសមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ បថ្ថែមចំនួន ៥០០ នាក់ បថ្ថែមទៀត៕

ឯកឧត្តម គីម រិទ្ធី៖ សិក្ខាកាមអាវុធហត្ថទាំងអស់ ត្រូវរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីទទួលបានការជឿទុកចិត្តពីពលរដ្ឋបន្ថែមទៀត

2023/12/06 08:25:10 pm        119
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ដាំផ្ញើដល់សិក្ខាកាមដែលទទួលបានវគ្គហ្វឹកហ្វឺនបំប៉ន ត្រូវចេះរួមសាមគ្គីគ្នា ដោយរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងកសាងបាននូវស្ថាប័នមួយដ៏រឹងមាំ ដើម្បីបន្តបេសកកម្ម របស់ខ្លួនឱ្យកាន់តែទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋបន្ថែមទៀត។ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្លែងបែបនេះនៅថ្ងៃទី០៥ខែធ្នូ ម្សិលមិញនេះ ​ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញ ស្រាវជ្រាវបង្គ្រាបបទល្មើស ប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់កងរាជអាវុធហត្ថខេត្ត​ព្រះវិហារ ដែលមានការចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នតុលាការ និងសិក្ខាកាមជាច្រើនរូប នៅសាលប្រជុំបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត។នៅក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី ផ្តាំផ្ញើ និងជម្រុញទៅដល់សិក្ខាកាមទាំងអស់ ត្រូវយក​ចំណេះដឹង​ដែលទទួលបានពីវគ្គហ្វឹកហ្វឺននាពេលនេះ ទៅបន្តអនុវត្តក្នុងការ ​អន្តរាគមន៍ បង្ក្រាប​បទល្មើសដែលកើតមាននូវក្នុងខេត្ត ​ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរក្សាបាន នូវ​សណ្តាប់ធ្នាប់សង្គម ​និងពង្រឹងនីតិរដ្ឋ។យកឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានចូលរួម នាឱកាសនេះ នឹងបានកោត សរសើរដល់សិក្ខាកាម​ទាំងអស់​ដែលបានចូលរៀនវគ្គហ្វឹកហ្វឺន​ ក្នុងការបំប៉នការងារចិត្តសាស្ត្រ នៃជំនាញស្រាវជ្រាវ​បង្ក្រាប​បទល្មើសប្រចាំឆមាសទី២​ ឆ្នាំ២០២៣​ របស់កងរាជអាវុធហត្ថខេត្ត នាពេលនេះ។ បើយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា វគ្គហ្វឹកហ្វឺននាពេលនេះ មានរយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ​ខែ វិច្ឆិកា ដល់ថ្ងៃទី០១ ​ខែធ្នូ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៣៦នាក់ក្នុង នោះស្រី០៥ នាក់។ វគ្គហ្វឹកហ្វឺននេះ មានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹង​បន្ថែមអំពីតួនាទី ​ភារកិច្ច លើ​ការបំពេញបេសកកម្ម ទាំងចំណេះដឹង ​និងចំណេះធ្វើ លើមុខវិជ្ជាច្បាប់ ​និងជំនាញ​កង​រាជអាវុធហត្ថខេត្ត ​ដើម្បីធ្វើឱ្យនាយទាហាន ​នាយទាហានរង កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ មាន​ស្មារតីទទួលខុសត្រូវ ​គោរពច្បាប់​ មានវិន័យ ក្រមសីលធម៌ ​គុណធម៌​ មានមនសិការ ការងារ និង​អត្តចរិត​ស្លូតត្រង់៕

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវាយតម្លៃគុណភាពផ្លូវលំក្រាលក្រួសក្រហមចំនួន១០ខ្សែ

2023/12/06 07:58:22 pm        208
ឧត្ដរមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៦ធ្នូ ឆ្នាំ២០២៣ នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យចំនួន ១០ខ្សែ ប្រវែងសរុប ១០៣ ៦៨០ម៉ែត្រ ក្នុងភូមិសាស្រ្ត ស្រុកចំនួន៤គឺស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកអន្លង់វែង ។ការចុះត្រួតពិនិត្យនេះដឹកនាំដោយ​ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនតំណាងរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យជាច្រើនរូបផងដែរ។ជាមួយគ្នានោះដែរឯកឧត្តម ជា ស្រ៊ុន បានធ្វើការណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណាត្រូវបន្តធ្វើការខិតខំថែទាំផ្លូវលំក្រាលក្រួសក្រហមទាំងអស់នេះ ដែលជា​សមិទ្ធផលថ្មី​ក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ​ឲ្យបានល្អប្រសើរ​ដើម្បី​ជាប្រយោជន៍​រួមទាំង​អស់គ្នា​និង​ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់​ដឹក​កសិផល​ពីភូមិទៅភូមិមួយ​ប្រកបដោយសុវត្ថិភាពផងដែរ។ឯកឧត្តម បន្តថា ​ដើមឡើយ​តំបន់ទាំងអស់នេះ​ផ្លូវលំមាន​លក្ខណៈលំបាកជាផ្លូវ​កង់រទេះ​​ពិបាក​ក្នុងការធ្វើដំណើរ ប៉ុន្តែដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់​ពី​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍​ជនបទ និងអាជ្ញាធរខេត្ត​ធ្វើឲ្យតំបន់នេះ ​បានកែប្រែមុខមាត់ថ្មី​មានផ្លូវលំក្រាលក្រួសក្រហមខ្វាត់ខ្វែង​ជាច្រើនខ្សែ ក្នុងមូលដ្ឋានរបស់ប្រជាពលដ្ឋ។គួរបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ ទៅលើ​សោភ័ណភាព និងគុណភាពផ្លូវរួច​មកគណៈកម្មការ​អន្តរក្រសួង ​បានសម្រេចឯកភាពទទួលយក មួយរយភាគរយ (១០០% )សម្រាប់ការអនុវត្តការងារថែទាំនេះ៕ អត្ថបទ ​ឃិន សា​រិទ្ធិ

លោក គីម ជុងអ៊ុន យំ ខណៈលោកអំពាវនាវឲ្យស្ត្រីកូរ៉េខាងជើង«យកកូនបន្ថែមទៀត»

2023/12/06 07:29:28 pm        236
លោក គីម ជុងអ៊ុន បានយំ ខណៈដែលលោកអំពាវនាវឲ្យស្ត្រីយកកូនបន្ថែមទៀត ក្នុងគោលបំណងបញ្ឈប់ការបន្តធ្លាក់ចុះនៃអត្រាកំណើតរបស់កូរ៉េខាងជើង និង «ពង្រឹងអំណាចជាតិ»។មេដឹកនាំកំពូលរូបនេះ បានបិទភ្នែករបស់ខ្លួនជាមួយនឹងកន្សែងដៃពណ៌ស នៅពេលដែលលោក បានធ្វើការអំពាវនាវ ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយសម្រាប់ម្តាយនៅទីក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍ ដោយពណ៌នាអំពីបញ្ហាប្រឈមថាជា «កិច្ចការថែទាំងរបស់មនុស្សគ្រប់គ្នា»។លោក បាននិយាយថា៖«ការបញ្ឈប់ការធ្លាក់ចុះនៃអត្រាកំណើត និងការផ្តល់ការថែទាំ និងការអប់រំកូនឲ្យបានល្អ គឺជាកិច្ចការគ្រួសាររបស់យើងទាំងអស់ ដែលយើងត្រូវដោះស្រាយរួមគ្នាជាមួយម្តាយរបស់យើងទាំងអស់គ្នា»។តួលេខរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា គិតត្រឹមឆ្នាំ ២០២៣ អត្រាមានកូន ឬចំនួនជាមធ្យមនៃកុមារដែលកើតពីស្ត្រី នៅក្នុងប្រទេសកូរ៉េខាងជើង គឺមានចំនួន ១,៨ ចំពេលមានការធ្លាក់ចុះនៃ អត្រាការបន្តពូជ ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។តួលេខនេះ នៅតែខ្ពស់ជាងប្រទេសជិតខាងមួយចំនួនរបស់កូរ៉េខាងជើង ដែលកំពុងប្រឈមនឹងនិន្នាការធ្លាក់ចុះស្រដៀងគ្នានេះដែរ។

ប្រជាជនប៉េរូ ខ្វែងគំនិតគ្នាជុំវិញសេចក្តីបង្គាប់តុលាការឲ្យដោះលែងអតីតប្រធានាធិបតីលោក

2023/12/06 07:21:55 pm        127
ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីប៉េរូ លោក Alberto Fujimori បានអបអរកាលពីថ្ងៃអង្គារ បន្ទាប់ពីតុលាការធម្មនុញ្ញបានបង្គាប់ឱ្យមានការដោះលែងជាបន្ទាន់ ជាការកត់សម្គាល់ជំពូកចុងក្រោយក្នុងរឿងរ៉ាវផ្លូវច្បាប់ដ៏ងឿងឆ្ងល់ សម្រាប់អតីតមេដឹកនាំដ៏ចម្រូងចម្រាសនេះ។លោក Fujimori អាយុ៨៥ ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល២៥ ឆ្នាំ ពីបទរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ ក្នុងអំឡុងពេលការគ្រប់គ្រងរយៈពេលមួយទសវត្សរ៍របស់លោករហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ ។ ឯកសារតុលាការបាននិយាយថា តុលាការកំពូលរបស់ប្រទេស បានចេញសេចក្តីសម្រេចថា បណ្តឹងឧទ្ធរណ៍ ដើម្បីទទួលបានការលើកលែងទោសនៅឆ្នាំ ២០១៧ សម្រាប់លោក Fujimori ដែលមានជំងឺ ស្ថិតនៅលើមូលដ្ឋានមនុស្សធម៌ត្រូវបានបង្កើតឡើង។ប៉ុន្តែសាច់ញាតិជនរងគ្រោះក្នុងការសម្លាប់រង្គាល និងការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក បានមកទាមទាររកយុត្តិធម៌ ដោយបារម្ភថាសេរីភាពរបស់លោក អាចជាលទ្ធផលនៃផែនការនយោបាយ។លោក Fujimori ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០០៩ ពីបទចេញបញ្ជាឱ្យមានការសម្លាប់រង្គាលមនុស្ស២៥នាក់ កាលពីឆ្នាំ១៩៩១ និង១៩៩២ ខណៈរដ្ឋាភិបាលរបស់លោកកំពុងប្រយុទ្ធប្រឆាំងក្រុមទ័ពព្រៃ Shining Path ដែលទទួលបានការលើកលែងទោសនៅថ្ងៃបុណ្យណូអែលកាលពីឆ្នាំ២០១៧ ពីសំណាក់អតីតប្រធានាធិបតី លោក ផេត្រូ ផាប្លូ គូហ្សីនស្គី(Pedro Pablo Kuczynski) ។

អាមេរិក ប្រកាសបម្រាមទិដ្ឋាការ បន្ទាប់ពីព្រមានអ៊ីស្រាអែលជុំវិញអំពើហិង្សានៅ West Bank

2023/12/06 07:18:29 pm        181
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារដោយប្រកាសគោលការណ៍រឹតត្បិតទិដ្ឋាការថ្មីថា ក្រសួងការបរទេសអាមេរិកនឹងដាក់បម្រាមទិដ្ឋាការលើបុគ្គលណាដែលពាក់ព័ន្ធទៅនឹងការបំផ្លាញសន្តិភាព សន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់កាន់កាប់ West Bank ។ លោក Blinken និយាយថា ការរឹតត្បិតនឹងកំណត់គោលដៅទៅលើអ្នកទាំងឡាយណាដែលបានប្រព្រឹត្តអំពើហឹង្សា ឬធ្វើសកម្មភាពផ្សេងទៀត ដែលរឹតត្បិតដំណើរការសេវាកម្មសំខាន់ៗ និងតម្រូវការចាំបាច់របស់ជនស៊ីវិល ហើយអាចអនុវត្តចំពោះសមាជិកគ្រួសាររបស់បុគ្គលទាំងនោះផងដែរ។ ប្រធានាធិបតី លោក Joe Biden និងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកផ្សេងទៀត បានព្រមានដដែលៗថា អ៊ីស្រាអែល ត្រូវតែធ្វើសកម្មភាពដើម្បីបញ្ឈប់អំពើហិង្សាដោយអ្នកតាំងលំនៅអ៊ីស្រាអែលមកលើពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ West Bank ដែលបានកើនឡើង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា មកលើអ៊ីស្រាអែល។ លោក Blinken និយាយថា យើងបានបញ្ជាក់ដល់រដ្ឋាភិបាលអ៊ីស្រាអែល នូវតម្រូវការដើម្បីធ្វើការបន្ថែមទៀតនាំយកអ្នកតាំងលំនៅជ្រុលនិយមឲ្យមកទទួលខុសត្រូវ ជាអ្នកដែលបានប្រព្រឹត្តការវាយប្រហារដោយហិង្សាលើពលប៉ាឡេស្ទីននៅតំបន់ West Bank។ ក្នុងអំឡុងពេលជំនួបនៅក្នុងប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន លោក Blinken បានប្រាប់ក្រុមមន្ត្រីថា ទីក្រុងវ៉ាស៊ីនតោន«ត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការដោយប្រើប្រាស់សិទ្ធិអំណាចផ្ទាល់របស់យើង»។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ការដាក់បម្រាមដំបូងក្រោមគោលនយោបាយថ្មី ត្រូវដាក់នៅថ្ងៃអង្គារ ហើយការចាត់តាំងបន្ថែមទៀតនឹងត្រូវបានធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹង បន្តចូលរួមជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល ដើម្បីបញ្ជាក់ឱ្យច្បាស់ថា អ៊ីស្រាអែលត្រូវតែមានវិធានការបន្ថែមទៀតដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន មិនឲ្យរងការវាយប្រហារជ្រុលនិយម ហើយអាជ្ញាធរប៉ាឡេស្ទីន ក៏ត្រូវធ្វើការងារបន្ថែមទៀតដើម្បីទប់ស្កាត់ការវាយប្រហាររបស់ពលរដ្ឋប៉ាឡេស្ទីនទៅលើពលរដ្ឋអ៊ីស្រាអែល។

ជំនាញគណិតវិទ្យា និងការអាន ធ្លាក់ចុះក្នុងកម្រិតមិនធ្លាប់មានពីមុនមកក្នុងចំណោមយុវវ័យ

2023/12/06 07:09:06 pm        152
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) នៅក្នុងការស្ទង់មតិចុងក្រោយរបស់ខ្លួនអំពីស្តង់ដារសិក្សាសកលលោកថា គណិតវិទ្យា និងការអានរបស់ក្មេងជំទង់កំពុងស្ថិតក្នុងការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកនៅទូទាំងរាប់សិបប្រទេស ហើយការបិទសាលាដោយសារបញ្ហាជំងឺកូវីដ១៩ គឺគ្រាន់តែជាផ្នែកមួយនៃមូលហេតុរបស់បញ្ហានេះប៉ុណ្ណោះ។អង្គការ OECD ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះបាននិយាយថា ខ្លួនបានមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃលទ្ធផលចាប់តាំងពីឆ្នាំ២០០០ មកនៅពេលដែលទីភ្នាក់ងារនេះបានចាប់ផ្តើមការធ្វើតេស្តរយៈពេលបីឆ្នាំរបស់ខ្លួនលើការអាន គណិតវិទ្យា និងជំនាញវិទ្យាសាស្ត្ររបស់ក្មេងអាយុ ១៥ឆ្នាំ។យុវជនជិត ៧០ម៉ឺននាក់ បានធ្វើតេស្តរយៈពេលពីរម៉ោងកាលពីឆ្នាំមុននៅក្នុងប្រទេសចំនួន៣៨ ដែលជាសមាជិកប្រទេសអភិវឌ្ឍន៍ភាគច្រើនរបស់អង្គការ OECD និងប្រទេសចំនួន៤៤ ដែលមិនមែនជាសមាជិកសម្រាប់ការសិក្សាចុងក្រោយនេះ និងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយអ្នកបង្កើតគោលនយោបាយថាជាការប្រៀបធៀបអន្តរជាតិដ៏ធំបំផុតនៃដំណើរការអប់រំ។បើប្រៀបធៀបទៅនឹងពេលដែលការធ្វើតេស្តចុងក្រោយត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៨ ការអានបានធ្លាក់ចុះចំនួន ១០ពិន្ទុជាមធ្យមនៅក្នុងបណ្ដាប្រទេស OECD និងធ្លាក់ចុះចំនួន ១៥ពិន្ទុក្នុងគណិតវិទ្យា ដែលជាការបាត់បង់ស្មើនឹងបីភាគបួននៃការសិក្សាក្នុងមួយឆ្នាំ។ អង្គការ OECD បាននិយាយថា ខណៈពេលដែលជាងពាក់កណ្តាលនៃ ៨១ប្រទេសដែលបានស្ទង់មតិ មើលឃើញថាមានការថយចុះ អាល្លឺម៉ង់ អ៊ីស្លង់ ហូឡង់ ន័រវែស និងប៉ូឡូញ បានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃពិន្ទុគណិតវិទ្យា៕

limited កម្មវិធីស្បៀងអាហារពិភពលោកផ្អាកការចែកចាយនៅភាគខាងជើងយេម៉ែន ដោយសារថវិកាមានកំណត់

2023/12/06 07:00:36 pm        100
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថា ខ្លួនបានផ្អាកការចែកចាយស្បៀងអាហារទូទៅនៅភាគខាងជើងប្រទេសយេម៉ែន ដោយសារការផ្តល់មូលនិធិមានកម្រិត និងការមិនយល់ស្របជាមួយក្រុមអាជ្ញាធរមូលដ្ឋានអំពីមធ្យោបាយផ្តោតលើអ្នកក្រីក្របំផុតនៅទីនោះ។តំបន់សាណា (Sanaa) និងភាគខាងជើងយេម៉ែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី (Houthi) សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ដែលបានធ្វើសង្រ្គាមតាំងពីឆ្នាំ២០១៤ ជាមួយរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត មានមូលដ្ឋាននៅទីក្រុងកំពង់ផែ អេឌែន (Aden) ភាគខាងត្បូង។ ការប្រយុទ្ធគ្នាបានធូរស្រាលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយបានបន្ធូរបន្ថយនូវអ្វីដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។ ទោះយ៉ាងណាក៏ដោយ មនុស្សរាប់លាននាក់ក្នុងប្រទេសនេះនៅតែពឹងផ្អែកលើជំនួយមនុស្សធម៌ដោយផ្ទាល់។ទីភ្នាក់ងារ WFP បាននិយាយថាការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងការពិគ្រោះយោបល់ជាមួយម្ចាស់ជំនួយ ហើយកើតឡើងបន្ទាប់ពីការចរចាររយៈពេលមួយឆ្នាំ ហើយមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ដើម្បីកាត់បន្ថយចំនួនមនុស្សត្រូវទទួលបានជំនួយមកនៅត្រឹម ៦,៥លាននាក់ពីតួលេខ ៩,៥លាននាក់នោះទេ។ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្តុកស្បៀងអាហារនៅក្នុងតំបន់នានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី ស្ទើរតែអស់ទៅហើយ ហើយការបន្តជំនួយស្បៀងអាហារឡើងវិញអាចចំណាយពេលរហូតដល់ ៤ខែដោយសារតែការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់៕

លោកBiden ប្រាប់ម្ចាស់ជំនួយថារូបលោក មិនប្រាកដថានឹងចូលរួមប្រកួតប្រជែងការបោះឆ្នោត ឆ្នាំ២០២៤ទេ បើគ្មានលោកTrump

2023/12/06 06:53:15 pm        105
លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ម្ចាស់ជំនួយរបស់គណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអង្គារថាលោកមិនមានទំនុកចិត្តថាលោកនឹងស្វែងរកអាណត្តិមួយទៀតទេ ប្រសិនបើលោក Donald Trump អ្នកកាន់តំណែងមុនរបស់លោកមិនឈរឈ្មោះដណ្ដើមកៅអីសេតវិមាននោះ ជាការវាយតម្លៃយ៉ាងច្បាស់លាស់អំពីហេតុផលនៃការជាប់ឆ្នោតឡើងវិញរបស់លោក ខណៈលោកឈានជើងចូលទៅក្នុងការប្រកួតប្រជែងឡើងវិញ ជាមួយនឹងគូប្រជែងចាស់របស់លោកកាលពីឆ្នាំ ២០២០។ លោកបាននិយាយថា ប្រសិនបើលោក Trump មិនឈរឈ្មោះ លោកមិនប្រាកដទេថាលោកនឹងឈរឈ្មោះ ដោយនិយាយថាគណបក្សប្រជាធិបតេយ្យមិនអាចឲ្យលោកTrump ឈ្នះបានទេ។ យោងតាមប្រភពដែលដឹងពីបញ្ហានេះ និយាយថា ការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងការរៃអង្គាសប្រាក់នៅផ្ទះឯកជនមួយនៅខាងក្រៅទីក្រុង បូស្តុន (Boston) បានផ្តល់ហេតុផលដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតរហូតមកដល់បច្ចុប្បន្នសម្រាប់ការសម្រេចចិត្តចូលរួមការបោះឆ្នោតឡើងវិញរបស់លោក Biden ។ សុន្ទរកថាដែលបានធ្វើឡើងថា លោក Biden អាចមិនស្វែងរកអាណត្តិទីពីរ ទេ ប្រសិនបើលោក Trump មិនសម្រេចចិត្តឈរឈ្មោះម្តងទៀតនោះ បានធ្វើឱ្យមន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សាយុទ្ធនាការ Biden ភ្ញាក់ផ្អើល ។ លោកប្រធានាធិបតី Biden បាននិយាយកាលពីឆ្នាំ២០២០ ថា រូបលោកកំពុង ប្រកួតប្រជែងដើម្បីស្ដារឡើងវិញនូវព្រលឹងជាតិរបស់អាមេរិក លោកបានចូលទៅក្នុងការប្រណាំងប្រជែងបន្ទាប់ពី លោកTrump បាននិយាយថានេះជាអ្វីដែលលោកបានធ្វើបន្ទាប់ពីទីក្រុងឆាឡុតស្វីល(Charlottesville) ហើយលោកចាត់ទុកអតីតប្រធានាធិបតីរូបនេះ គឺជាការគំរាមកំហែងដ៏ធំចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM