ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកវាលវែង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី
ពលរដ្ឋស្រុកក្រូចឆ្មាអរគុណរាជរដ្ឋាភិបាល អភិវឌ្ឍន៍ផ្លូវជនបទកាន់តែល្អ ងាយស្រួលធ្វើដំណើរ និង​ជួយលើកកម្ពស់ជីវភាព
BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

2025/08/08 03:12:08 pm        286
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តម ជា ស្រ៊ុន រដ្ឋ​លេខា​ធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និងជា គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណ​ភាព​ការងារ​សាង​សង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និង​ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស របស់មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ ដើម្បីចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួប​ផ្លូវ​ចំនួន​៣​កំណាត់ ​ដោយក្រាលកៅស៊ូឡើងវិញ (Reseal DBST ) ដែលមានទទឹង៦ម៉ែត្រ និង​ប្រវែង​សរុ​ប​៧០០០​ម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន និងឃុំតាលោ ស្រុកតាលោសែនជ័យ អនុវត្តន៍​ដោយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិការរបស់រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។បន្ទាប់ពីបានធ្វើការពិនិត្យ និងវាយតម្លៃរួចមក គណៈកម្មាធិការអន្តរក្រសួង បាន​សម្រេច​ឯកភាព​ទទួល​យក​បញ្ចប់នូវកាធានាគុណភាព ការងារថែទាំផ្លូវទាំង ៣កំណាត់នេះ ដោយផ្អែក​ទៅ​តាម​លក្ខ​ខណ្ឌ​បច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យា ។ ជាមួយគ្នានោះ ឯកឧត្តម ចាន់ ដារ៉ុង មាន​ប្រសាសន៍​លើក​ឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់​របស់​រាជ​រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និង​ជួស​ជុលផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់​បន្ថយ​ពេល​វេលា និងកាត់បន្ថយចំណាយ លើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ ។ឯកឧត្តម ចាន់ ដារ៉ុង ក៏បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ដែល​ប្រើ​ប្រាស់​ផ្លូវ​ទាំង​នេះត្រូវចូលរួមថែរក្សា ដើម្បីការប្រើប្រាស់បានយូរអង្វែង ទប់ស្កាត់ការដឹកលើសទំងន់ កុំចាក់​ដី​ខ្ពស់ជាងផ្លូវ កុំលុបផ្លូវទឹកសងខាងផ្លូវ កុំហាលកសិផលនានានៅលើផ្លូវ មានផ្លូវស្រួល​កុំ​បើក​បរ​លឿនពេកត្រូវគោរច្បាប់ចរាចរណ៍ និងត្រូវចូលរួមថែរក្សាបរិស្ថានអនាម័យតាមដងផ្លូវ ។ឯកឧត្តម ចាន់ ដារ៉ុង បានបន្តថា ផ្លូវមានសារៈសំខាន់ណាស់ ផ្លូវ គឺជាសរសៃឈាម ជំរុញ អន្តរកម្មទាំងផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ ដែលមានភាពរីកចម្រើន។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរ ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ទាំងថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្រ្តីបច្ចេកទេស ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចការងារ ថែទាំផ្លូវ ដោយរក្សាបាននូវគុណភាពល្អប្រសើរ ដែលជាផ្នែកមួយដ៏សំខាន់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមរក្សាគុណភាពផ្លូវ ៕

BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

2025/08/07 02:17:37 pm        727
តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​ការ​ប្រព្រឹ​ត្តទៅ​ដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ សម្ដេចធិបតីបន្តថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។ ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។ ពិធីកម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ៕

TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

2025/07/27 11:53:09 am        416
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចំពោះ​ការ​វិល​ត្រឡប់​ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹក​ដោយ​សារ​ការ​ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់​វិធាន​ការ​ចាំ​បាច់​ជា​បន្ត​បន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល៖ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង ៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។ ជាមួយគ្នាដែលសម្ដេចនាយករដ្ឋមន្រ្ដី ចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។ សម្ដេចក៏បានអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ៕

TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់

2025/07/24 04:36:44 pm        545
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហោះសារបញ្ជាក់ថា ពេលនេះ សម្ដេចកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ផ្ទុយពីការបង្ហោះព័ត៌មានមិនពិតរបស់ព័ត៌មានថៃដែលផ្សាយថាសម្ដេចបានចេញទៅក្រៅប្រទេស។ សម្ដេចតេជោបានសរសេរថា នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។សម្ដេចតេជោបានបញ្ជាក់ថា៖«ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃថា នឹងបិទច្រកចូលប្រាសាទតាមាន់ធំ»។ សម្ដេចតេជោបានបន្តថា មេបញ្ជាការយោធភូមិភាគ២របស់ថៃ នេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។ លោកម្នាក់នេះហើយដែលធ្លាប់បាន ព្រមានថានឹងវាយកម្ពុជាដោយប្រើ ពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។សម្ដេចតេជោបានថ្លែងថា ការចុះផ្សាយដែលចរិតកុហក់នៃ អ្នកនយោបាយថៃនិងសារព័ត៌មានថៃ វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ។“Don’t Thai to me !”

TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា

2025/07/24 01:17:42 pm        1112
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិត​ជូនឯកឧត្តម Asim Iftikhar Ahmad ប្រធាន​ប្តូរ​វេន​​ក្រុ​ម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់ខែកក្កដាឆ្នាំ២០២៥ ស្នើសុំ​​កោះប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​បន្ទាន់ ដើម្បី​សុំ​ការ​អន្តរាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើ​ដែន​អធិប​តេយ្យ​ភាព​របស់កម្ពុជា​។

TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

2025/07/24 10:31:40 am        832
ភ្នំពេញ៖ សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែកក្កដា ឆ្នាំ២០២៥នេះថា នៅព្រឹកថ្ងៃនេះ កង​ទ័ព​ថៃ​បាន​បើកការវាយប្រហារមក​លើ​ទីតាំង​ឈរ​ជើង​របស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និង​បានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ សម្ដេចធិបតី មានប្រសាសន៍ថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែ​ក្នុង​ករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតប​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ដោយ​ប្រដាប់អាវុធនោះទេ។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែ​ក្នុង​ករណី​នេះ​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពីការ​ឆ្លើយ​តប​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ដោយប្រដាប់អាវុធនោះទេ។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជា​ពិសេស​កង​កម្លាំង​ប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកប​ដោយ​ភាព​ក្លាហាន​មោះ​មុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង​ឧត្តម​ប្រយោជន៍​របស់​ជាតិ​យើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។ សម្ដេចធិបតី អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើ​រាជ​រដ្ឋាភិបាល​ និង​កង​កម្លាំង​ប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូម​រក្សា​ភាព​ស្ងាត់ស្ងៀម និងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី៕

TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

2025/07/24 09:59:51 am        852
សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទទួល​បន្ទុក​​ជា​អគ្គភស្តុភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ព ខណៈពេលនេះកងទ័ពកម្ពុជា និង​ថៃ​បាន​កំពុង​ប៉ះ​ទង្គិចគ្នា ដូច្នេះសូមបង​ប្អូន​កុំភ័យ​ស្លន់​ស្លោរ​ហូត​ទិញ​អង្ករ​ទំនិញ​ស្តុក​ទុក​ ឬ​ការ​លក់​ទំនិញ​ដំឡើង​ថ្លៃ​សោះ។ភ្លាមក្រោយកងទ័ពឈ្លានពានថៃធ្វើការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតាមបណ្តោយព្រំ ដែន​ខេត្ត​ឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បាន​សង្កត់​ធ្ងន់ ថា «ការ​ឈ្លាន​ពាន​ដូច​យោធា​ថៃ​ថា​និង​បិទ​ប្រាសាទ​តាមាន់​ធំ​នៅ​ថ្ងៃ​នេះ​ដែល​បាន​ចេញ​បទ​បញ្ជា​ពីម្សិល​ពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។ កង​ទ័ព​កម្ពុជា​គ្មាន​ជម្រើស​អ្វីក្រៅពីតបតនឹងវាយបកនោះឡើយ។ សូម​បង​ប្អូន​ជន​រួម​ជាតិ​កម្ពុជា​កុំភ័យ​ស្លន់​ស្លោរ​ហូត​ទិញអង្ករទំនិញស្តុកទុក ឬការ​លក់​ទំនិញដំឡើងថ្លៃ។ល។»សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សូមប្រកប​កិច្ច​ការ​ធម្មតា​លើ​គ្រប់​វិស័យ និង​គ្រប់​ទី​កន្លែង​លើក​លែង​តែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្ត​ព្រះវិហារ​ដែល​រង​ការ​បាញ់​ផ្លោង​ពី​កងទ័ព​ឈ្លាន​ពា​ន​ថៃ​។ សូម​ជន​រួម​ជាតិ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល និង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​៕

TOP STORY | សម្ដេចតេជោ៖ ពេលនេះទាហ៊ានថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើ​កង​ទ័ព​កម្ពុជា​ហើយ ​កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ

2025/07/24 09:45:01 am        958
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានបញ្ជាក់ថា ពេលនេះទាហ៊ាន​ថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើកងទ័ពកម្ពុជាហើយ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបក​នោះ​ឡើយ។សម្ដេចតេជោ​បានបន្តថា ការឈ្លានពានដូចយោធាថៃថា និង​បិទ​ប្រាសាទ​តាមា​ន់ធំ​នៅ​ថ្ងៃ​នេះ​ដែល​បាន​ចេញ​បទបញ្ជាពីម្សិល ពេលនេះទាហ៊ាន​ថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើ​កង​ទ័ព​កម្ពុជា​ហើយ។សម្ដេចថ្លែងថា៖ «កងទ័ពកម្ពុជា គ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ»។សម្ដេចតេជោ​បានអំពាវនាវដល់ បងប្អូនជនរួមជាតិកម្ពុជាកុំភ័យ​ស្លន់ស្លោរ​ហូត​ទិញ​អង្ករ​ទំនិញ​ស្តុក​ទុក​ ឬការលក់ទំនិញដំឡើងថ្លៃ។ល។សម្ដេចបាន​អំពាវនាវឱ្យពលរដ្ឋប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែង​លើក​លែង​តែ​តំបន់​ជាប់​ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ​ដែល​រង​ការ​បាញ់​ផ្លោង​ពី​កង​ទ័ព​ឈ្លាន​ពា​ន​ថៃ​។សម្ដេចតេជោបញ្ជាក់ថា «សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធ​របស់​យើង​»​៕

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ

2025/07/23 04:00:12 pm        449
កំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ កំពុង​ខិតខំ​ពង្រីក​ការ​ស្ថាបនាផ្លូវ នៅតាមទីជនបទដាច់ស្រយាល ដើម្បីឆ្លើយតបទៅ​នឹង​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពលរដ្ឋ ក្នុងការធ្វើដំណើរកាន់ស្រួល និងងាយនាំកសិផលទៅកាន់ទីផ្សារ ទាំងនៅរដូវប្រាំង និង​រដូវវស្សា ។ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និង​វាយ​តម្លៃ​លើការងារជួសជុលស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ប្រវែងជាង ៧គីឡូម៉ែត្រ និង​ប្រព័ន្ធលូ ស្ថិតក្នុងឃុំក្តីដូង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម នៃក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ក្រសួង​អភិវឌ្ឍន៍​ជនបទ​កំពុង​ខិតខំ​ចូលរួម​កសាង​តំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំង​ផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានា​បាន​កំណើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ប្រកប​ដោយ​ចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង ។ ឯកឧត្តមបានបន្តថា ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន ទី១. ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់,ទី២. ការលើក​កម្ពស់​សុខភាព​ អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ, ទី៣. ការអភិវឌ្ឍ​សហគមន៍​ជន​បទ​, ទី៤. ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និងទី៥. ការពង្រឹង​ស្ថាប័ន​តាម​រយៈ​ការ​រៀប​ចំ​គោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា នៅក្នុងចំណោមការងារអទិភាពទាំងអស់ ការកសាងផ្លូវ គឺ​ជា​វិស័យ​អាទិភាពផងដែរ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដូចនេះក្នុង​នាម​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តប្រឹងប្រែងការស្ថាបនា និងការប្រែក្លាយ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ ទៅជាផ្លូវក្រាលក្រួស ផ្លូវកៅស៊ូ និងផ្លូវបេតុងជាដើម ដោយធ្វើយ៉ាងណា ឲ្យប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារងាយស្រួលជាងមុន ។ជាមួយនេះ ឯកឧត្តម ផូ ផារិទ្ធ ជឿជាក់ថា នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ នឹង​ស្ថាបនា​ផ្លូវ​១​ខ្សែនេះ​ តាមស្ដង់ដារនិងរឹងមាំយូរអង្វែង ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយក៏បាន​អំពាវ​នាវ​ដល់ប្រជាពលរដ្ឋ សូមចូលរួមថែទាំ នៅពេលផ្លូវនេះ ជួសជុលរួចរាល់ ក្នុងនោះ​មិន​ត្រូវ​នាំ​គ្នា​កាប់​គាស់ ជីកកកាយផ្លូវ មិនត្រូវដឹកលើសទម្ងន់ និងមិនត្រូវលើកដីផ្ទះខ្ពស់ជាងផ្លូវ ។ ឯកឧត្តម​ក៏​បាន​ជំរុញ ទៅអាជ្ញាធរមូលដ្ឋាន ត្រូវទប់ស្កាត់សកម្មភាពដឹកលើសទម្ងន់ ធ្វើឲ្យផ្លូវ​ឆាប់​រង​ការ​ខូច​ខាត​ តាមរយៈការដាក់វិធានការនានា ព្រោះផ្លូវមួយខ្សែៗ គឺបានប្រើប្រាស់ថវិកាជាតិច្រើន ក្នុង​ការ​កសាង​៕ អត្ថបទ បាន សុខរិទ្ធិ 

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់

2025/07/20 11:06:42 am        376
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​មហា​គ្រួសារ​ខ្មែរដែលបានជួបជុំគ្នា ក្នុងកម្មវិធី «តស់! យើងទៅច្រៀង​ចម្រៀង​ជាតិ​ផ្តល់​កម្លាំង​ចិត្ត​ជូន​វីរ​ក​ងទ័ពជួរមុខ» និង «ការប្រកួតកីឡាបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ» នៅ​ពហុ​កីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ, ក្នុងឱកាសនេះ​សម្ដេច​ធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ នៅជាមួយកងទ័ពជួរមុខ និង​គាំទ្រ​គ្រប់​មធ្យោបាយទាំងអស់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែល​បាន​ជួប​ជុំ​គ្នា​ជា​លើក​ទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ខណៈ​សកម្មភាពនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុង​ឈរ​យ៉ាង​រឹង​មាំ​ប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិប​តេយ្យ​ភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងនាមប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជា​ប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ ១) យន្តការបច្ចេកទេសទ្វេភាគី ដោយ​គណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង ២) យន្តការច្បាប់អន្តរជាតិ រួមទាំង​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) លើសពីនេះកម្ពុជា ក៏បានត្រៀម​លក្ខណៈរួ​ច​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប​ដោយ​កងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែល​មាន​ការ​រំលោភ​បំពាន​ដោយ​គគ្លើន​លើ​ដែន​អធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។តាមរយៈការជួបជុំ សាមគ្គីគ្នារបស់មហាគ្រួសារខ្មែរ សម្ដេចធិបតីបានបញ្ជាក់ថា «សំឡេងតែមួយ ទឹក​ចិត្តតែមួយ ឆន្ទៈតែមួយមហាសាមគ្គី ផ្តល់កម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល ពិសេស​វីរ​កង​ទ័ព​ជួរ​មុខ​។ ខ្មែរសាមគ្គី ខ្មែរខ្លាំង ខ្មែរតែមួយ ក្រោមទង់ជាតិតែមួយ គោលបំណងតែមួយ គឺការពារ​ជាតិ​ ការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ»។ក្នុងឱកាសនេះ សម្ដេច​នាយករដ្ឋ​មន្រ្ដី​ក៏​ជូន​ពរ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ជួរ​មុខ​កម្ពុជាទាំ​ង​ខ្សែ​ត្រៀម​ និងខ្សែគាំទ្រដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និង​មេ​បញ្ជា​ការ​គ្រប់ជាន់ថ្នាក់។ សម្ដេចបានបញ្ជាក់ថា៖«បងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវ​ចង​ចាំ​ជាក់​ថា​ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និង​បន្ត​គាំទ្រ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់ ជូនដល់បងប្អូនជួរមុខគ្រប់កាលៈទេសៈទាំងអស់»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នៅដើមខែកុម្ភៈនេះ កម្ពុជាបានបណ្តេញចេញជនបរទេសសរុប ៤១៩នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅធ្វើការងារខុសច្បាប់
02/03/2026 08:02 AM
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញចេញជនបរទេសសរុប ១៧៥នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា
02/03/2026 08:02 AM
សហរដ្ឋអាមេរិក នឹងបន្ទាបពន្ធលើឥណ្ឌា មកត្រឹម ១៨% ខណៈឥណ្ឌា យល់ព្រមឈប់ទិញប្រេងរបស់រុស្ស៊ី
02/03/2026 08:02 AM
អ៊ីរ៉ង់ និងអាមេរិកនឹងធ្វើកិច្ចចរចានុយក្លេអ៊ែរនៅថ្ងៃសុក្រ ខណៈលោកTrumpព្រមានថារឿងអាក្រក់នឹងកើតឡើងបើគ្មានកិច្ចព្រមព្រៀង
02/03/2026 08:02 AM
អាល្លឺម៉ង់ចាប់ខ្លួនមនុស្ស ៥នាក់ពីបទផ្គត់ផ្គង់ដល់ក្រុមហ៊ុនការពារជាតិរុស្ស៊ី
02/02/2026 08:02 PM
មេដឹកនាំចក្រភពអង់គ្លេស និង EU ស្វាគមន៍ការបើកច្រកឆ្លងកាត់ Rafah របស់តំបន់ហ្កាហ្សា
02/02/2026 08:02 PM
ពលរដ្ឋនាំគ្នាដើរលេងលើសមុទ្របាល់ទិកកក ខណៈប៉ូឡូញរងការវាយប្រហារដោយអាកាសធាតុត្រជាក់ខ្លាំង
02/02/2026 08:02 PM
ទឹកជ្រោះកកដោយអន្លើរ Niagara បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ស្របពេលរដូវរងាដ៏ត្រជាក់
02/02/2026 08:02 PM
អ៊ីស្រាអែលរារាំងក្រុមគ្រូពេទ្យគ្មានព្រំដែនពីប្រតិបត្តិការនៅតំបន់ហ្កាហ្សាស្រ្ទីប
02/02/2026 08:02 PM
ជប៉ុននិយាយថា រ៉ែកម្ររកឃើញក្នុងដីល្បាប់ ត្រូវបានស្រង់ក្នុងបេសកកម្មសមុទ្រជ្រៅ
02/02/2026 08:02 PM