លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

2026/10/09 06:25:37 pm        194
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយចំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ សម្ដេចបានចាត់ទុកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមមកកាន់កម្ពុជានៅពេលនេះ នឹងញ៉ាំងអោយទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមកាន់តែរឹងមាំបន្ថែមទៀត។នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានឡើងថា សម្ដេចតេជោគឺជាមិត្តដ៏ជិតស្និតបំផុតរបស់វៀតណាម ទន្ទឹមនេះឯកឧត្តមក៏បានលើកឡើងដោយសរសើរពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជាដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់។ទន្ទឹមនឹងនេះ ឯកឧត្តមក៏អបអរសាទចំពោះកម្ពុជាដែលបានរៀបចំយ៉ាងជោគជ័យនូវសន្និសិទប្រធានសភានៃអន្តរសភាដែលបានរៀបចំជោគជ័យកាលពីពេលកន្លងទៅនេះ។ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីជំនួបរវាងសម្ដេចតេជោ ជាមួយសម្ដេចធិបតី ហ៊ុន ណែត ដោយបានជជែកគ្នាទាក់ទងទៅនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងវៀតណាមឲ្យកាន់តែរឹងមាំ ហើយជាពិសេសគឺផ្ដោតទៅលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលធ្វើយ៉ាងណាជំរុញការធ្វើពាណិជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង។ ចំណុចដែលកត់សម្គាល់ឯកឧត្តមបានជម្រាបសម្ដេចតេជោនោះគឺផ្ដោតសំខាន់ទៅលើពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ឲ្យមានភាពមមាញឹកថែមទៀត ដើម្បីជំរុញនូវសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជុំវិញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមហើយជាពិសេសគឺពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលសម្ដេចតេជោបានលើកឡើងនៅចំពោះមុខឯកឧត្តមថា សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយសម្ដេចជំរុញបន្ថែមទៀតឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជំរុញនូវពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឲ្យមានការកើនឡើង។ សម្ដេចក៏បានសម្ដែងនូវការពេញចិត្តចំពោះទំហំពាណិជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសម្ដេចចង់ឃើញនូវការដាក់គោលដៅរវាងប្រទេសទាំងពីរទៅលើវិស័យដែលមានសក្តានុពលជាមួយគ្នា ហើយកិច្ចការទាំងអស់នេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។ចុងក្រោយ សម្ដេចតេជោ សែន ហ៊ុន បានជូនពរឲ្យដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ឯកសារ

2026/10/09 04:50:05 pm        202
នារសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ឯកសារ ស្ដីពី៖១. កិច្ចសហប្រតិបត្តិការសាងសង់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្វាយរៀង២. កិច្ចសហប្រតិបត្តិការលើ វិស័យអប់រំសម្រាប់រយៈពេល ២០២៦-២០៣០៣. ការអភិរក្ស និងការផ្សព្វផ្សាយស្តូប មិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា៤. កិច្ចសហប្រតិបត្តិការសន្តិសុខ រវាងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន៥. ការបង្កើតគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះ៦. កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី

សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន

2026/10/08 05:16:26 pm        140
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា ចូលដល់ឆ្នាំ២០២៧ កម្ពុជានឹងមានសេចក្តីសុខសាន្ត និងការរីកចម្រើន ជាពិសេសប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែន សង្ឃឹមថា បញ្ហាអាក្រក់ដែលបានជួបប្រទះក្នុងឆ្នាំ២០២៥ និង២០២៦ ដោយមិនបានព្យាករនឹងបញ្ចប់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែតុលា នេះ បានសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេលកន្លងមក កម្ពុជាបានប្រឈមនឹងបញ្ហាធំៗមួយចំនួនដោយមិនបានរំពឹងទុក រួមមានសង្គ្រាមឈ្លានពានដែលប៉ះពាល់ដល់តំបន់ជាប់ព្រំដែន និងបញ្ហាទឹកជំនន់ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ សម្ដេចសង្ឃឹមថា នៅឆ្នាំ២០២៧ខាងមុខ បញ្ហាទាំងនេះនឹងត្រូវចប់អស់នូវបញ្ហាអាក្រក់ ហើយនាំមកនូវសេចក្ដីសុខ ការរីកចម្រើនទៅដល់បណ្ដាខេត្តជួរមុខ ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានកោតសរសើរដល់រដ្ឋបាលខេត្ត និងសមត្ថកិច្ចខេត្តបាត់ដំបង ដ៏ដូចជាបណ្ដាខេត្តជួរមុខគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការជួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសខេត្តបាត់ដំបង ក៏ដូចជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានប្រឈមនូវបញ្ហាដែលមិនបានព្យាករទុកធំៗជាច្រើន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាមួយនឹងក្ដីរំពឹងវិជ្ជាមាន ក៏មិនអាចពឹងផ្អែកតែលើការបន់ស្រន់ ដើម្បីឲ្យមានសុខសន្តិភាព និងការរីកចម្រើននោះទេ ប៉ុន្តែត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង តាមរយៈការថែរក្សា និងការពារមិនឲ្យបញ្ហាឈឺចាប់កើតឡើង ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយបញ្ហា និងបន្តពង្រឹងសមត្ថភាពរបស់ជាតិលើគ្រប់វិស័យ។ ប្រទេសជាតិ មិនអាចអង្គុយរង់ចាំអ្វីៗ ដែលធ្លាក់ពីលើមេឃ ឬរង់ចាំអព្ភូតហេតុណាមួយមកជួយបានឡើយ ប៉ុន្តែត្រូវបង្កើតអនាគតរបស់ខ្លួនតាមរយៈការខិតខំប្រឹងប្រែង និងការពង្រឹងខ្លួនឯង៕

សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ

2026/10/07 06:56:58 pm        151
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចតេជោសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវនឹងរួមសាមគ្គីគ្នា និងបន្តនូវការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក គ្រប់វិស័យ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមថងលី ស៊ីសូលីតនិងប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេច ចាត់ទុកដំណើរទស្សនៈកិច្ចនេះ ក៏ជាផ្នែកមួយនៃជំរុញទំនាក់ទំនងរវាងកម្ពុជា និងឡាវឲ្យកាន់តែរីកចម្រើន ខណៈឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ខួប ៧០ឆ្នាំ។ សម្ដេចបានបញ្ជាក់ថា ប្រទេសកម្ពុជា និងឡាវ មានទំនាក់ទំនង មិនត្រឹមតែជាអ្នកជិតខាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាទំនាក់ទំនងបងប្អូនល្អជាមួយគ្នាថែមទៀតផង។ នៅក្នុងឱកាសនោះ ឯកឧត្តម ថងលី ស៊ីសូលីត បានអរគុណសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃដំណើរទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានជួបជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាបន្តបន្ទាប់ ជាពិសេសជួបជាមួយនឹង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ជួបជាមួយនឹង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាដើមដែលបានជជែកពីការផ្លាស់ប្ដូរយោបល់គ្នាក្នុងការពង្រឹងនូវកិច្ចការរវាងយុវជននៃប្រទេសទាំងពីឲ្យកាន់តែផុសផុលបន្ថែមទៀត។ ឯកឧត្តម ថងលី ស៊ីសូលីត ចង់ឃើញយុវជនកម្ពុជា និងយុវជនឡាវ កាន់តែបន្តនូវកិច្ចការគ្រប់វិស័យទាំងនៅក្នុងក្របខណ្ឌវប្បធម៌ នយោបាយនិងវិស័យផ្សេងដទៃទៀតឲ្យកាន់តែមានភាពរីកចម្រើន។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ថងលី ស៊ីសូលីត ចំពោះរបាយការណ៍ដែលបានធ្វើឡើងនៅក្នុងអំឡុងពេល នៃទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានសម្ដែងការគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការរវាងយុវជន នៃប្រទេសទាំងពីរ ហើយសម្ដេចសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវនឹងរួមសាមគ្គីគ្នា និងបន្តនូវការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌនៃយុវជនទាំងគណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកនូវសារមួយចំនួនដែលជាបទពិសោធន៍ដល់ឯកឧត្តម ថងលី ស៊ីសូលីត បានស្ដាប់បន្ថែមពីពិសោធន៍អតីតកាលរបស់សម្ដេចក្នុងការដឹកនាំប្រទេស តាំងពីសម្ដេចនៅជាយុវជន រហូតដល់ដឹកនាំប្រទេសក្លាយទៅជាប្រទេសមួយដែលមានការអភិវឌ្ឍ និងជាប្រទេសដែលមានសន្តិភាព។ ឯកឧត្តមក៏បានសម្ដែងនូវការអរគុណចំពោះការចែករំលែកដ៏មានអត្ថន័យរបស់សម្ដេចតេជោ ហើយឯកឧត្តមបានលើកឡើងថា វាជាកិត្តិយសបំផុតសម្រាប់ឯកឧត្តម ដែលបានស្ដាប់នូវការចែករំលែកដ៏មានតម្លៃរបស់សម្ដេច ឯកឧត្តមក៏បានលើកឡើងថា ដំបូន្មាន ពាក្យពេជ្យដ៏មានតម្លៃរបស់សម្ដេចតេជោ នឹងក្លាយទៅជាមេរៀនមួយដ៏សំខាន់របស់ឯកឧត្តមនៅក្នុងការអនុវត្តក្នុងពេលខាងមុខ។ ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមនិងប្រតិភូបានទទួលជោគជ័យនៅក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា៕ ដោយ ៖ វីរះ

សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ

2026/10/02 03:50:42 pm        243
ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ។សម្ដេច​តេជោ មានប្រសាសន៍ថា ថ្ងៃនេះ សម្ដេច​បានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឈឃ្លាថា «បរាជ័យនៅក្នុងសាលាប្រសើរជាងបរាជ័យនៅក្នុងជិវិត» ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-និស្សិត។សម្ដេច​តេជោមានប្រសាសន៍ថា​៖«សម្រាប់ខ្ញុំយល់ថា ពាក្យមួយឃ្លានេះ មិនគ្រាន់តែជាពាក្យនិយាយឲ្យរួចពីមាត់នោះទេ តែជាពាក្យណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល»។សម្ដេច​តេជោថ្លែង​ថា​៖«ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែងតែពាក្យមួយឃ្លានេះ ខ្ញុំចាត់ទុកថាជាពាក្យស្លោកដែលមានតម្លៃ​មិនសាបសូន្យ «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត»។សូមជម្រាបថា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានលើកឡើងថា «បរាជ័យនៅក្នុងការសិក្សា ប្រសើរជាងបរាជ័យនៅក្នុងជីវិត រៀននៅក្នុងសាលាក៏ជាមេរៀននៅក្នុងជីវិត» គឺជាការដាស់តឿន និងផ្ដល់កម្លាំងចិត្តយ៉ាងជ្រាលជ្រៅដល់សិស្ស-និស្សិតកម្ពុជា។សម្ដេច​ធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ៕

សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

2026/09/28 05:09:16 pm        1147
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បសួរសុខទុក្ខដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍គ្រោះទឹកជំនន់ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន និងជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព។ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ សម្តេចធិបតី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន និងអាទិភាពជីវិតប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់។ បន្ថែមលើនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមអន្តរាគមន៍គ្រប់មធ្យោបាយសម្រាប់ជួយសង្គ្រោះ ដោយសហការនិងគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ត។ សម្ដេចធិបតីក៏បានណែនាំដល់ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដាននិងព្យាករណ៍អាកាសធាតុ ជាពិសេសការប្រែប្រួលកម្ពស់ទឹក ត្រូវបង្កើនការជូនដំណឹងជាប្រចាំនិងទាន់ពេលវេលាដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះ និងតាមបណ្តោយមាត់ទន្លេ ដើម្បីត្រៀមបង្ការហានិភ័យខ្ពស់ចំពោះជីវិតមនុស្ស សត្វពាហនៈ និងទ្រព្យសម្បត្តិ និងជូនដំណឹងណែនាំដល់ប្រជានេសាទនៅតាមសមុទ្រ ឱ្យមានការយកចិត្តទុកដាក់លើអាកាសធាតុ និងគ្រោះថ្នាក់ផ្សេងៗ៕យោងតាមតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា គិតត្រឹមថ្ងៃនេះ កម្ពុជាមានខេត្តចំនួន១០ រងគ្រោះទឹកជំនន់ ក្នុងនោះពលរដ្ឋជិត ៤ពាន់គ្រួសារត្រូវជម្លៀសទៅទីទួលសុវត្ថិភាព និងដំណាំជិត ៥ម៉ឺនហិកតាបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ខេត្តទាំង១០នោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង

2026/09/25 05:40:04 pm        238
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន  បានសម្ដែងនូវក្តីរីករាយក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់នូវែលសេឡង់ប្រចាំនៅកម្ពុជា។សម្ដេចចាត់ទុកវត្តមានរបស់លោកជំទាវនៅពេលនេះថានឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។នៅក្នុងឱកការនោះ លោកជំទាវបានសម្ដែងនូវការអរគុណសម្ដេចតេជោដែលបានបានអនុញ្ញាតឲ្យលោកជំទាវចូលជូនសាតាំងនិងសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកជំទាវបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ដែលកំពុងតែឈានទៅមុខ។ លោកជំទាវបានឆ្លៀតកោតសរសើរចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជាដោយលោកជំទាវបានរំលេចថា កាលពី២០ឆ្នាំមុនលោកជំទាវបានអញ្ជើញមកទស្សនាប្រទេសកម្ពុជាជាមួយស្វាមី ហើយ២០ឆ្នាំក្រោយលោកជំទាវបានមកដល់ប្រទេសកម្ពុជាសារជាថ្មី ដែលលោកជំទាវបានបញ្ជាក់ថាលោកជំទាវមិនគួរឲ្យជឿថាកម្ពុជាអាចអភិវឌ្ឍលឿនរហ័សមកដល់បច្ចុប្បន្ននេះទាល់តែសោះ លោកជំទាវបានបង្ហាញនូវការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើនរបស់កម្ពុជា។ លោកជំទាវក៏បានលើកឡើងថា កម្ពុជាគឺមានភាពធុនខ្លាំងណាស់ដែលគួរឲ្យសរសើរចំពោះការរីកចម្រើនរបស់ប្រទេសមួយនេះ បន្ថែមពីលើនេះ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកជំទាវបានលើកឡើងថា នូវែលសេឡង់ តែងតែជួយដល់កម្ពុជានៅពេលកន្លងមក ជាពិសេសគឺការបោសសម្អាតមីន និងការផ្ដល់អាហាររូបករដល់និស្សិតកម្ពុជាទៅសិក្សានៅនូវែលសេឡង់ ដែលមកដល់ពេលនេះមាននិស្សិតកម្ពុជាប្រមាណ ១០០០នាក់ បានទៅសិក្សានៅក្នុងប្រទេសនូវែលសេឡង់។សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសគឺទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ ហើយសម្ដេចបានអរគុណចំពោះនូវែលសេឡង់ ដែលតែងតែចូលរួមចំណែកជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលកន្លងមក ជាពិសេសគឺការបណ្ដុះបណ្ដាលនូវធនធានមនុស្សរបស់កម្ពុជា ហើយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចក៏បានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរសិក្សាជាមួយគ្នា ទៅលើចំណុចណាដែលអាចមានសក្កានុពល នៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ ឲ្យកាន់តែរីកចម្រើន ទន្ទឹមនោះ សម្ដេចបានសង្កត់ធ្ងន់ទៅលើចំណុចទាក់ទងទៅនឹងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចបានសម្ដែងនៅក្តីរីករាយនៅពេលដែលឃើញពាណិជ្ជកម្មរវាងកម្ពុជា និងនូវែលសេឡង់ កាន់តែកើនឡើង បើទោះបីជាមានចំនួនតិច ក៏ប៉ុន្តែមានការកើនឡើង ហើយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់នូវែលសេឡង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យលោកជំទាវបំពេញបេសកកម្មជាឯករដ្ឋទូតនូវែលសេឡង់ ប្រចាំនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

2026/09/24 06:50:31 pm        211
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត ព្រមទាំងសហការីដែលបានអញ្ជើញមកកាន់វិមានសាមគ្គីភាព សម្ដេចពិតជារីករាយក្នុងការពិភាក្សាការងារជាមួយនឹងឯកឧត្តមនៅពេលនេះ។ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តម ព្រមទាំងសហការីបានជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ឯកឧត្តមបានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលសហភាពអឺរ៉ុបបានចូលរួមចំណែកជួយដល់កម្ពុជា ដូចជាការដោះមីនជាដើម។សម្ដេចតេជោ និងឯកអគ្គរដ្ឋទួលសហភាពអឺរ៉ុបក៏បានជជែកផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់ ក៏ដូចជាបញ្ហាពិភពលោកមួយចំនួនផងដែរ។ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារនាពេលបន្តបន្ទាប់ទៀត៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

2026/09/24 04:35:04 pm        202
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ( EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦...។

ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

2026/09/23 07:45:46 pm        209
នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនប្រចាំតំបន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) និងការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា។ ទន្ទឹមនេះ, លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរលើវិស័យបច្ចេកវិទ្យាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​ ព្រមទាំងបានគោរពរាយការណ៍ជូនសម្ដេចធិបតី​ អំពីការរួមចំណែករបស់ក្រុមហ៊ុនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដោយបានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីថ្នាក់ដឹកនាំ និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT) ដើម្បីបន្តបណ្ដុះបណ្ដាលដល់សិស្ស និងនិស្សិតកម្ពុជា។ បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុន បានចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមដាន និងស្វែងរកទីតាំងប្រតិបត្តិការរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការការពារទិន្នន័យឌីជីថល និងការកសាងធនធានមនុស្សលើវិស័យឌីជីថល។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុននាឱកាសនេះ។ សម្ដេចធិបតី បានយល់ស្របជាមួយលោកប្រធានក្រុមហ៊ុនអំពីសារៈសំខាន់នៃធនធានមនុស្សឌីជីថល ព្រមទាំងបានលើកឡើងពីហានិភ័យមួយចំនួននៃការប្រើប្រាស់បច្ចេកវិទ្យា AI ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយកចិត្តទុកដាក់ខ្ពស់។ ចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សម្ដេចធិបតី បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់, លើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប្រកបដោយភាពបុរេសកម្ម ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា, សម្តេចធិបតី ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ, ការធានាសុវត្ថិភាពក្នុងការប្រើប្រាស់ AI, ការពង្រឹងសន្តិសុខសាយប័រ និងការការពារអធិបតេយ្យភាពទិន្នន័យ (Data Sovereignty) ព្រមទាំងការជំរុញការផ្ទេរបច្ចេកវិទ្យាជាដើម។មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកប្រធានក្រុមហ៊ុន បន្តពិភាក្សា និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
10/30/2026 08:10 PM
វត្ថុសិល្បៈចំនួន ១៨ អាយុប្រមាណ ១ពាន់ឆ្នាំ នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ពី ចក្រភពអង់គ្លេស
10/30/2026 08:10 PM
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
10/30/2026 07:10 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឺកជំនន់ដ៏គំហក់នៅតំបន់ភាគខាងជើង និងខាងកើតស៊ីរី សម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន
10/30/2026 07:10 PM
ប្រធានាធិបតី៖ ចិន និងអាល្លឺម៉ង់ គួររួមគ្នាលើក​បន្ត​កម្ពស់​សណ្តាប់ធ្នាប់អន្តរជាតិ
10/30/2026 07:10 PM
អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា ខណៈក្រសួងសុខាភិបាលតំបន់មួយនេះ ជំរុញឲ្យបើកច្រកព្រំដែន Rafahឡើងវិញ
10/30/2026 06:10 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅ​ទីក្រុង​គីវ​ ខណៈ​ជំនួយ​ឆ្ពោះ​ទៅទីក្រុង​​ Oleshky ​របស់​អ៊ុយក្រែន
10/30/2026 06:10 PM
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ជំរុញឲ្យមានទោសប្រហារជីវិតសម្រាប់លោកអតីតប្រធានាធិបតី Yoon
10/30/2026 06:10 PM
ប្រភពនយោបាយជាន់ខ្ពស់រិះគន់ខ្លាំងលើលោក Qassem ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក
10/30/2026 06:10 PM
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
10/30/2026 06:10 PM