TOP STORY | សម្ដេចធិបតី អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ព ក្នុង​ការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ
ព្រះពុទ្ធបដិមា កសាងអំពីស្ពាន់ និងលោហៈ ទម្ងន់៩តោននឹងត្រូវដាក់តាំងបង្ហាញ​នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូដល់ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព ដើម្បីចូលរួមសន្និសីទ UNOC3 ស្តីពីមហាសមុទ្រ
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើពិធីតភ្ជាប់តួស្ពាន ខណៈការសាងសង់​សម្រេចបាន ៨៥ភាគរយហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ការពង្រីកកំពង់ផែព្រីសីហនុនាពេលនេះ មិនត្រឹមតែជាកំពង់ផែធម្មតាទេ វាគឺជាការរៀបចំប្រព័ន្ធភស្តុភារកម្ម ក្នុងតំបន់ផងដែរ

2024/09/12 11:22:35 am        83
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការពង្រីកចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ មានប្រវែង២៥៣ម៉ែត្រ ដែលជាជំនួយរបស់ជប៉ុននេះ មិនមែនត្រឹមតែជាកំពង់ផែធម្មតានោះទេ វាជាកន្លែងរៀបចំប្រព័ន្ធភស្តុភារកម្មសម្រាប់ក្នុងតំបន់ផងដែរ ខណៈកំពង់ផែនេះ នឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុននៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំពងផែនេះមិនត្រឹម តែបម្រើឲ្យកម្ពុជាប៉ុណ្ណោះទេ វាបានក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ផងដែរ ហើយចំពោះកិច្ច ការនេះកម្ពុជាត្រូវតែធ្វើឲ្យខាងតែបាន ខណៈជប៉ុនក៏កំពុងតែជួយនោះ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានប្រកាសថ្លែង​អំណរអគុណជាថ្មី​ម្តងទៀត ដល់ភាគីជប៉ុនដែលបានជួយដល់កម្ពុជាតាំងពីដើម​រហូតដល់សព្វថ្ងៃនេះ ហើយ​សម្តេចរំពឹង ថានឹងបន្តជួយកម្ពុជាទៅខាងមុខបន្ថែមទៀតផងដែរ។ សម្តេចធិបតីបានបន្ថែមថា« ជប៉ុនគឺជាដៃគូមួយសំ ខាន់របស់កម្ពុជា ដែលបានជួយកម្ពុជាតាំង​ពី​ដំណាក់កាលនៃការស្វែងរកសន្តិភាព ដំណាក់កាលនៃការចចារ ​បង្កើតរាជរដ្ឋាភិបាលដំបូង ក៏ដូចជាការកសាងប្រទេសនៅក្រោយសង្រ្គាម នៅក្រោយឆ្នាំ១៩៩៣ ក៏ ដូចជាមកដល់បច្ចុប្បន្ន ហើយដូច្នេះយើងនឹងបន្តកិច្ចការងារជាមួយគ្នា(ជប៉ុន)»៕អត្ថបទបាន ចក់

សម្ដេចតេជោចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការ​កសាង​សន្តិភាព»នេះ បានបង្ហាញពីការលះបង់របស់សម្ដេចក្នុងការលះបង់ស្វែងរកសន្ដិភាព

2024/09/12 11:14:50 am        160
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​ក្ដី​សោមនស្សរីករាយក្រៃលែង ដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និង​ការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ នៃសាធារណៈរដ្ឋកូរ៉េ ខណៈ​សម្ដេច​បាន​​ចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺបានបង្ហាញ​ពី​ការ​លះបង់​របស់​សម្ដេច​​ក្នុង​ការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងស្វែងរក​សុខ​សន្ដិភាព​រហូត​មក​ដល់​បច្ចុប្បន្ននេះ។ក្នុងឱកាសនោះសម្ដេចតេជោ បានរម្លឹកឡើងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃ​សុខសន្ដិភា​ព​របស់​ប្រ​ទេសនីមួយៗនៅលើសកលលោក ខណៈដែលសោកនាដកម្មសង្គ្រាម អាចឆាប់​ឆេះ​បាន​យ៉ាង​លឿន និងយ៉ាងងាយបំផុត ប៉ុន្ដែការលុបបំបាត់​សង្គ្រាម​ទៅ​វិញ​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​។ សម្ដេចតេជោបានរម្លឹកឡើងថា ជាក់ស្ដែងបទពិសោធន៍របស់កម្ពុជា ដើម្បីស្ដារប្រទេស​ឡើង​វិញ​ពី​របប​ប្រល័យ​ពូជសាសន៍ប៉ុលពត កម្ពុជាត្រូវការពេលជាង ៣០ឆ្នាំ​ទើប​អាច​ស្វែង​រក​សន្ដិភាព​បាន​ដូច​សព្វ​ថ្ងៃ​នេះ ឡើងវិញ។សូមបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ធ្វើ​ដំណើរ​ទៅ​កាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួម​ក្នុង​វេទិកា​ចំណេះដឹ​ង​ពិភព​លោក​លើក​ទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ក្នុងឱកាសនេះ​សម្ដេច​ក៏​បាន​អញ្ជើញ​ចូល​រួម​កម្ម​វិធី និងជំនួបផ្លូវការ​សំខាន់ៗ​ផ្សេង​ទៀត​ជា​មួយ​ថ្នាក់​ដឹកនាំ​កំពូល​នៅ​សាធារណ​រដ្ឋ​កូរ៉េ​ខា​ងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះផងដែរ។នៅ​ព្រឹកនេះសម្ដេចតេជោ បានបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តឃុងសាងបុកដូ ដើម្បីទ​ទួល​សញ្ញា​បត្រ​បណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលរៀបចំ​ដោយ​សាកល​វិទ្យាល័យដុងហ្គុកវ៉ាយស៍ និងសម្ដេចតេជោក៏បានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី «បទ​ពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និង​ការ​កសាង​ជាតិ​ឡើងវិញ» ពីប្រទេសដែលហែកហួរដោយសង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិ​ដែល​ពោរ​ពេញ​ដោយសន្តិភាពការរួមរស់ជាមួយគា្ន (សហត្ថិភាព) និងការអត់ឱន ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ការប្រជែងតំណែងជានាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន ចាប់ផ្ដើមហើយ

2024/09/12 10:51:25 am        107
ការក្រកួតប្រជែងក្នុងបក្សដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ១២ កញ្ញា នេះ ដោយមានបេក្ខភាពចំនួន៩រូប រួមទាំងកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី និងអ្នកជាតិនិយម ដែលប្រជែងគ្នាធ្វើជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសនេះ។ អ្នកដែលឈ្នះការប្រកួតប្រជែងក្លាយជាមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) នៅថ្ងៃទី ២៧ ខែកញ្ញា នឹងបន្តតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក Fumio Kishida ដែលអាណត្តិរយៈពេល៣ ឆ្នាំរបស់លោក ត្រូវបានធ្វើឱ្យប៉ះពាល់ដោយសាររឿងអាស្រូវ ខណៈអ្នកបោះឆ្នោតកំពុងតតាំងនឹងបញ្ហាអតិផរណាក្នុងប្រទេស។ គណបក្សអភិរក្សនិយមLDP បានគ្រប់គ្រងប្រទេសស្ទើរតែគ្មានការរំខានអស់ជាច្រើនទសវត្សរ៍ ហើយទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដែលមានន័យថាអ្នកឈ្នះ គឺត្រូវបានទទួលការគាំទ្រក្លាយជានាយករដ្ឋមន្ត្រី។ ការផ្លាស់ប្ដូរមេដឹកនាំ មិនត្រូវបានគេរំពឹងថានឹងមានការប្រែប្រួលដល់គោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលជប៉ុនទេ ខណៈគណបក្ស LDP នឹងបន្តកាន់អំណាចយូរទៀត៕

ការស្ទង់មតិរបស់CNN៖ ភាគច្រើននៃអ្នកមើលការពិភាក្សាដេញដោលនិយាយថា លោកស្រី Harris ធ្វើបានល្អជាងលោកTrump

2024/09/12 10:02:33 am        172
តាមការស្ទង់មតិរបស់ទូរទស្សន៍ CNN អំពីទស្សនៈរបស់អ្នកមើលការជជែកដេញដោលដែលធ្វើឡើងដោយសេវាវិភាគ SSRS បានឲ្យដឹងថា អ្នកបានចុះឈ្មោះបោះឆ្នោតរួចដែលបានមើលការពិភាក្សាដេញដោលប្រធានាធិបតីកាលពីថ្ងៃអង្គារសប្ដាហ៍នេះយល់ស្របយ៉ាងទូលំទូលាយថាលោកស្រី Kamala Harris ធ្វើបានល្អជាងលោក Donald Trump ។ ការស្ទង់មតិបានរកឃើញថា អនុប្រធានាធិបតីក៏បានធ្វើយ៉ាងល្អលើសពីការរំពឹងទុករបស់អ្នកមើលការជជែកដេញដោលសម្រាប់លោកស្រីនៅលើវេទិកាផងដែរ និងល្អជាងនៅលើវាទិការបស់លោក Joe Biden ទល់នឹងអតីតប្រធានាធិបតី Trump កាលពីដើមឆ្នាំនេះទៅទៀត។ អ្នកមើលការពិភាក្សាដេញដោលបាននិយាយថា ៣៧%ដល់៦៣% លោកស្រី Harris ប្រែក្លាយសកម្មភាពលើវេទិកាក្នុងទីក្រុង ហ្វីឡាដេលហ្វៀ ( Philadelphia) កាន់តែមានភាពទាក់ទាញ។មុនពេលការជជែកដេញដោល អ្នកបោះឆ្នោតដូចគ្នាបានជជែកវែកញែកថាតើបេក្ខជនរូបណានឹងធ្វើបានជាងគេ ដោយមាន៥០% និយាយថាលោកស្រី Harris នឹងធ្វើបានល្អដូចជាលោកTrump ដែរ។ ហើយក្រោយការស្ដាប់សង្រ្គាមពាក្យសម្ដីរវាងបេក្ខជនទាំងពីរមក ៩៦% នៃក្រុមអ្នកគាំទ្រលោកស្រី Harris បាននិយាយថា បេក្ខជនដែលពួកគេបានជ្រើសរើសធ្វើបានល្អជាង ចំណែកក្រុមអ្នកគាំទ្រលោក Trump ដែលមានតិចជាង ៦៩% បានសរសើរលោកថា ធ្វើបានល្អហើយ៕

ទិន្នន័យ៖ ការជជែកដេញដោល Harris-Trump លើទូរទស្សន៍ ABC មានអ្នកទស្សនាជាង ៦៧លាននាក់

2024/09/12 09:58:58 am        137
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកប្រព័ន្ធផ្សព្វផ្សាយ នីលសិន (Nielsen) កាលពីថ្ងៃពុធ (១១ កញ្ញា) បានឱ្យដឹងថា ការជជែកដេញដោលបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក រវាងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានទាក់ទាញអ្នកទស្សនាចំនួន ៦៧,១លាននាក់។ព្រឹត្តិការណ៍កាលពីយប់ថ្ងៃអង្គារនេះគឺជាលើកទីមួយហើយដែលបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ទាំងពីររូបនេះបានជួបជជែកទល់មុខគ្នា។ តួលេខអ្នកទស្សនាក្នុងព្រឹត្តិការណ៍នេះ បានលើសពីតួលេខទស្សនិកជនប្រហែល ៥១លាននាក់ ដែលបានមើលការជជែកដេញដោលរបស់លោក Trump ទល់នឹងលោកប្រធានាធិបតី Joe Biden កាលពីខែមិថុនា។តួលេខនេះមិនបានក្ដោបយកវិសាលភាពពេញលេញនៃអ្នកមើលតាមអ៊ីនធឺណិត ដែលជារឿងដ៏ពេញនិយមនោះទេ ខណៈទស្សនិកជនដែលធ្លាប់តែមើលតាមទូរទស្សន៍ធ្លាក់ចុះខ្លាំង ហើយចំនួននេះក៏មិនឆ្លុះបញ្ចាំងពីអ្នកទស្សនាដែលបានមើលការជជែកដេញដោលនោះនៅទីតាំងផ្សេងទៀត ដូចជានៅតាមភោជនីយដ្ឋានដែរ។ ចំនួនទស្សនិកជនតាមកញ្ចក់ទូរទស្សន៍សម្រាប់ការជជែកដេញដោលបេក្ខភាពប្រធានាធិបតីដ៏ច្រើនបំផុតក្នុងកំណត់ត្រា បានកើតឡើងក្នុងឆ្នាំ២០១៦ នៅពេលដែលមនុស្ស ៨៤លាននាក់បានចូលទស្សនាការជជែកតស៊ូមតិរវាងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី ហីលឡារី ឃ្លីងតុន (Hillary Clinton) ទល់នឹងលោក Trump៕

អ៊ុយក្រែន ថាខ្លួនអាចនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ ជុំវិញការបញ្ជូនមីស៊ីលទៅឱ្យរុស្ស៊ី

2024/09/11 01:24:20 pm        110
ទីក្រុងគីវ បាននិយាយកាលពីថ្ងៃអង្គារ (១០ កញ្ញា) ថាខ្លួនអាចនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ ប្រសិនបើរុស្ស៊ី ប្រើមីស៊ីលបាលិស្ទិកដែលផ្តល់ដោយអ៊ីរ៉ង់ ទៅវាយប្រហារអ៊ុយក្រែន ហើយទីក្រុងគីវ ថ្កោលទោសការចែកចាយសព្វាវុធបែបនេះថាជារឿងមិនអាចទទួលយកបានទេ។សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយដោយសម្អាងលើរបាយការណ៍ចារម្មថា រុស្ស៊ីបានទទួលមីស៊ីលពីអ៊ីរ៉ង់ ហើយលោករំពឹងថាទីក្រុងមូស្គូ នឹងប្រើសព្វាវុធទាំងនោះនៅប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែអ៊ីរ៉ង់បដិសេធថាមិនបានផ្តល់អាវុធបែបនោះឡើយ។អ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងកំណើននៃការវាយប្រហារមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បាននិយាយថា នឹងមានផលវិបាកដ៏អាក្រក់សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយអ៊ីរ៉ង់ ប្រសិនបើរបាយការណ៍នៃការផ្គត់ផ្គង់មីស៊ីលត្រូវបានបញ្ជាក់។ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) មិនបានលើកឡើងដោយផ្ទាល់ស្ដីពីអ៊ីរ៉ង់នៅក្នុងសុន្ទរកថាពេលយប់របស់ខ្លួនទេ ប៉ុន្តែបានសន្យាថានឹងសម្របសម្រួលការឆ្លើយតបដ៏រឹងមាំពីទូទាំងពិភពលោកចំពោះមហាអំណាចណាមួយដែលជួយរុស្ស៊ី និងជួយដល់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ គួររម្លឹកថា អ៊ុយក្រែន បានបន្ទាបទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងឆ្នាំ២០២២ ជុំវិញការផ្គត់ផ្គង់យានដ្រូនវាយប្រហារ សាហេដ (Shahed) របស់ទីក្រុងតេអេរ៉ង់ ឱ្យដល់រុស្ស៊ី ដែលកងទ័ពទីក្រុងមូស្គូ បានប្រើប្រាស់សម្រាប់ការវាយប្រហារចម្ងាយឆ្ងាយជាប្រចាំ៕

លោក Trudeau អាចបន្តធ្វើនាយករដ្ឋមន្ត្រីកាណាដា រហូតដល់ឆ្នាំ២០២៥ ទោះមានហានិភ័យនយោបាយក្ដី

2024/09/11 12:22:23 pm        96
ក្រុមអ្នកវិភាគនយោបាយបាននិយាយថា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) អាចបន្តធ្វើជានាយករដ្ឋមន្ត្រីកាណាដារហូតដល់ឆ្នាំក្រោយបាន ទោះបីជារដ្ឋាភិបាលសេរីនិយមសំឡេងភាគតិចរបស់លោកកំពុងជួបហានិភ័យ បន្ទាប់ពីគណបក្សឆ្វេងនិយមបានដកពាក្យសន្យាគាំទ្ររបស់ខ្លួននៅលើការបោះឆ្នោតសំខាន់ៗដ៏ដោយ។លោក Trudeau ដែលប្រឈមមុខនឹងភាពមិនសប្បាយចិត្តពីអ្នកបោះឆ្នោតបន្ទាប់ពីកាន់អំណាចជិត ៩ឆ្នាំមក បានបាត់បង់ការគាំទ្រដ៏សំខាន់កាលពីសប្តាហ៍មុននៅពេលគណបក្សប្រជាធិបតេយ្យថ្មី (NDP) បានបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ២០២២ ដែលបក្សនេះបានយល់ព្រមគាំទ្រលោកជាថ្នូរនឹងការចំណាយបន្ថែមទៀតសម្រាប់សង្គម។ការបាត់បង់សំឡេងគាំទ្រដ៏សំខាន់មានន័យថាលោកនាយករដ្ឋមន្ត្រី វ័យ ៥២ឆ្នាំរូបនេះមិនអាចមានភាពប្រាកដប្រជាក្នុងការឈ្នះលើការបោះឆ្នោតទំនុកចិត្តនៅក្នុងសភាជាប់ឆ្នោត ដែលក្រុមសេរីនិយមរបស់លោកទទួលបានតែ ១៥៤អាសនៈប៉ុណ្ណោះក្នុងចំណោម ៣៣៨អាសនៈ។ប្រសិនបើសមាជិកសភាបក្សប្រឆាំង ១៧០រូបបោះឆ្នោតប្រឆាំងនឹងក្រុមសេរីនិយម នោះរដ្ឋាភិបាលនឹងត្រូវដួលរលំមុនអាណត្តិរបស់ខ្លួនផុតកំណត់នៅចុងខែតុលា ឆ្នាំ២០២៥ ដោយបង្ខំឱ្យមានការបោះឆ្នោតសកលមុនកាលកំណត់។ ក្នុងស្ថានភាពនោះ ការស្ទង់មតិបង្ហាញយ៉ាងខ្លាំងថា ក្រុមអភិរក្សស្តាំនិយមកណ្តាលអាចនឹងឈ្នះសំឡេងភាគច្រើន។លោក Trudeau ហាក់ដូចជាមិនទាន់ជួបរឿងឈឺក្បាលបែបនេះនៅឡើយទេយ៉ាងហោចណាស់ប្រហែលពីរបីខែខាងមុខទៀត។ ការបោះឆ្នោតទំនុកចិត្តបន្ទាប់ ដែលរដ្ឋាភិបាលត្រូវតែប្រឈម គឺនៅពេលដែលខ្លួនស្នើឱ្យសភាផ្តល់សច្ចាប័នលើអ្វីដែលគេហៅថាការធ្វើបច្ចុប្បន្នភាពថវិកា ដែលនឹងផុតកំណត់នៅចុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ៕

ផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម អំឡុងការជជែកដេញដោលរវាងលោកស្រី HARRIS និងលោក TRUMP

2024/09/11 12:16:27 pm        180
ស្របពេលប្រជាពលរដ្ឋអាមេរិករាប់សិបលាននាក់កំពុងតាមដានការជជែកដេញដោលរវាងបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ចំនួនអ្នកចូលទស្សនាបានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈឃ្លីប និងវីដេអូ ត្រូវបានកែសម្រួល ឬ edits នៃពេលវេលាពិភាក្សាដេញដោលដែលមិនអាចបំភ្លេចបាន។ អ្នកប្រើបណ្ដាញផ្សព្វផ្សាយសង្គម បានចាប់ផ្ដើមបើក និងទស្សនាការជជែកដេញដោលដ៏ក្ដៅគគុក របស់បេក្ខជនមកពីបក្សធំៗទាំង២ ដោយបានមើលឃើញលោកស្រី Harris បង្ហាញខ្លួនជាមួយទឹកមុខញញឹមនៅលើវេទិកា ចាប់ដៃលោក Trump និងណែនាំខ្លួនលោកស្រី។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានឈ្មោះថា Adam James Smith បានបង្ហោះនៅលើបណ្ដាញ X ដោយមានអ្នកចុច Like និងចូលទស្សនារហូតដល់ ៤០.០០០នាក់។ សង្រ្គាមពាក្យសម្ដីដ៏ខ្លាំងក្លា បានរាលដាលយ៉ាងឆាប់រហ័សនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានផ្សព្វផ្សាយដោយអ្នកបង្ហោះរាប់ពាន់នាក់ ដោយរួមទាំងមនុស្សជាច្រើនមានការភាន់ច្រលំចំពោះការពាក់ព័ន្ធរបស់សម្រង់សម្តីនៅក្នុងការជជែកដេញដោលប្រធានាធិបតីបន្ទាប់ពីលោកTrump បាននិយាយដល់ជនភៀសខ្លួនហៃទីគ្មានអាហារទទួលទាន បែជាទទួលទានសាច់សុនខ និងឆ្មា ជាដើម។ ការវាយប្រហារពាក្យសម្ដី និងការចោទដាក់គ្នាជុំវិញការដឹកនាំប្រទេសយ៉ាងក្ដៅគគុក រវាងបេក្ខជនទាំង២លើបញ្ហាជាច្រើន បានរុញឲ្យអ្នកចូលទស្សនានៅលើបណ្ដាញសង្គមកើនឡើងយ៉ាងខ្លាំង៕

រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអនុគ្រោះជាច្រើនដើម្បីលើកកម្ពស់វិស័យកសិកម្ម

2024/09/11 10:14:59 am        291
រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ បានដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើន ដល់​វិស័យ​កសិកម្មរួមមាន ការព្យូរទុក ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ការលើកលែង​អាករ​លើ​តម្លៃ​បន្ថែម និងអាករលើតម្លៃពិសេសបន្ថែមជាដើម ដើម្បីលើកកម្ពស់ វិស័យកសិកម្ម ជាពិសេស​ស្រូវ​អង្ករ​ឱ្យមានការប្រកួតប្រជែងលើទីផ្សារ។  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​លើក​ឡើង​នៅក្នុងពិធីបិទ វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤នេះថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវ ភាពអនុគ្រោះជាច្រើនដូចជា ការ​លើក​លែង​ពន្ធ​ប្រចំាឆ្នាំ លើដីកសិកម្មរបស់កសិករ, ការលើកលែងពន្ធប្រចាំឆ្នាំលើដីសម្បទានសេដ្ឋកិច្ច ពាក់ព័ន្ធ​កសិកម្ម, សហគ្រាសកសិកម្ម​ដែល​សុំការ​អនុ​គ្រោះ​តាម​រយៈ​គម្រោង​មាន​លក្ខណៈ​គ្រប់​គ្រាន់​, អាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ លើការនាំចូលនិងការផ្គត់ផ្គង់ទំនិញដូចជា៖ ជី ពូជ​ដំណាំ ចំណីសត្វ និងការលើកលែងអាករផលិតផលកសិកម្មមិនទាន់កែច្នៃ ហើយ​រាជ​រដ្ឋាភិបាល​ក្នុង​អាណត្តិថ្មី​នេះ ក៏បន្តការដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើនផ្សេងទៀត ដើម្បី​លើក​កម្ពស់​វិស័យ កសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរ។សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា ក្រៅពីគោលការណ៍ខាងលើ រាជរដ្ឋាភិបាល​ក៏​បាន​សម្រួល​នៅ​ក្នុង​ការបញ្ចុះថ្លៃអគ្គិសនី លើវិស័យកសិកម្មផ្សេងៗ ធ្វើយ៉ាងណាកាត់​បន្ថ​យ​ថ្លៃ​ដើម​នៃ​ការ​ប្រកួត​ប្រជែង​ ហើយសម្តេចកំពុងពិនិត្យមើលលទ្ធភាពដើម្បីជួយផ្សេងៗទៀត។ជុំវិញវិស័យស្រូវអង្ករនេះ, ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា ក្រោម​ការ​យកចិត្តទុកដាក់ដ៏ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសេនាធិការដូចជា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ លើការអភិវឌ្ឍពូជស្រូវ និងបច្ចេកទេស ដាំដុះ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងការកិនកែច្នៃ, ក្រសួងពាណិជ្ជកម្ម លើ​ការធ្វើពិពិធកម្មទីផ្សារ និងការផ្សព្វផ្សាយ លើឆាកអន្តរជាតិ, ព្រមទាំង​មាន​ការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​នានា រួមទាំងដៃគូអភិវឌ្ឍន៍របស់ បណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិ នៃ​អង្គការ​សហ​ប្រជាជាតិ បានជួយលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាគឺបានពង្រីកគោលដៅ ទីផ្សារនាំ​ចេញ​ដែល​មាន​ការ​កើន​ពី​ចំនួន ៣៥ គោលដៅនៅឆ្នាំ ២០១០ រហូតដល់ ១២១ គោលដៅត្រឹមឆ្នាំ ២០២៣ បានកំពុងធ្វើឱ្យ អង្ករកម្ពុជាទទួលស្គាល់ពេញពិភពលោក, ជាក់ស្តែង​នៅ​ក្នុង​រយៈពេល ៨ខែឆ្នាំ២០២៤នេះ អង្ករកម្ពុជាបាននាំចេញ មានចំនួន ១១២ ពាន់តោន និងស្រូវ មានចំនួន ៣,៣ លានតោន៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសមាគមវប្បធម៌កូរ៉េ ជួបសំដែងការគួរសម

2024/09/11 10:02:31 am        161
នៅរសៀលថ្ងៃទី១០ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​អនុញ្ញាតឲ្យលោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ(KCA-Korean Culture Association) ចូលជួបសម្ដែងការគួរសម។សម្ដេចតេជោបានសំដែងនូវសេចក្តីសប្បាយរីករាយដែលបានជួបជាមួយសមាគមវប្បធម៌កូរ៉េ ក្នុង​ឱកាស​ដែល​សម្តេចបានអញ្ជើញមកទីក្រុងអ៊ីឆន់ នៃសាធារណរដ្ឋកូរ៉េ ដើម្បី​ចូលរួម​ក្នុង​វេទិកា​ចំណេះ​ដឹង​ពិភ​ព​លោកខួបលើកទី២៥។លោកប្រធានសមាគមបានជំរាបជូនសម្តេចថា លោកក៏ធ្លាប់បានសិក្សាអំពីប្រវត្តិសាស្ត្រ ការ​ដែល​សម្តេច​តេជោ​បាន​បញ្ចប់សង្គ្រាម ហើយនាំមកនូវសុខសន្តិភាព និងប្រទេសកម្ពុជា​ឱ្យ​មាន​ការ​រីក​ចម្រើន​រហូតម​ក​ដល់សព្វថ្ងៃ។លោកប្រធានសមាគមក៏បានគោរពជំរាបជូនសម្តេចថា លោកបាននិងកំពុងធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​​ជាមួយ​​លោកជំទាវ ឯកអគ្គរាជទូតកម្ពុជានៅទីក្រុងសេអ៊ូល ដើម្បីរៀបចំ​សកម្មភាព​នានា​នៃ​គម្រោងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក ដោយកម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​មាន​ទំនាក់​ទំន​ង​ល្អ ហើយកិច្ចសហការនេះ​គឺ​ធ្វើ​តាមរយៈ​ស្ថានទូត​កម្ពុជា​នៅ​ទី​ក្រុង​សេអ៊ូល។ លោក​ក៏​បាន​សំណូមពរ​ ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​គម្រោង​នានា​ដើម្បី​បំរើ​ឱ្យ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​លើវិស័យវប្បធម៌នៃប្រទេសទាំង២ ឱ្យមានការរីកចម្រើន។លោក​ថា កាល​ពី​ខែ​ឧសភា​កន្លង​មក​រូប​ថត​២០០០​សន្លឹក​អំពី​វិស័យ​វប្បធម៌​នៅ​កម្ពុជា​ដូចជា​រូបថត​ប្រាសាទ​អង្គរវត្ត ប្រាសាទបុរាណនានាជាច្រើនត្រូវបានដាក់តាំងនៅទីក្រុងសេអ៊ូល ហើយ​នៅ​ថ្ងៃ​ទី​២៦​កញ្ញា​ខាងមុខនេះ នឹងរៀបចំធ្វើរាត្រីសមោសរមួយ ដើម្បី​រៃអង្គាស​ពីសប្បុរសជន​ជួយ​ដល់​ក្រុម​គ្រូពេទ្យ​ធីតា​នៅកម្ពុជា។ សមាគមវប្បធម៌កូរ៉េក៏មានគម្រោងរៀបចំពិព័រណ៍គំនូរ និង​រាត្រី​ស្រមោល​ស​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីរួមខេត្តសៀមរាបក្នុងគោលដៅធ្វើអោយ រាត្រីស្រមោលស​នោះ​បាន​ប្រព្រឹត្តិ​ទៅ​ជោគជ័យ ដោយ សមាគមវប្បធម៌កូរ៉េនិងនាំយកទៅជាមួយនូវសិល្បករ សិល្ប​ការិនី​ល្បីៗ ទៅធ្វើការបង្ហាញម៉ូតនៅកម្ពុជាផងដែរ។លោកក៏បានជំរាបជូនអំពីបំណងផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដើម្បី​ឱ្យ​បាន​ស្គាល់អំពី​វប្បធម៌​របស់​កម្ពុជា ជាពិសេសកូនៗរបស់​កម្ពុជា​នៅ​ប្រទេស​កូរ៉េបា​ន​ស្គាល់​នូវ​អត្ត​សញ្ញាណ​វប្បធម៌​ជាតិ​របស់​គេ។​ទន្ទឹមនេះ សមាគមក៏មានគម្រោងរៀបចំជាវេទិកា ឬសិក្ខាសាលា ផ្សេងៗឱ្យបាន​សកម្ម​រវាង​ប្រទេស​ទាំង២​។សម្ដេចតេជោ​បានថ្លែងអំណរគុណ ចំពោះគម្រោងនានាដែល លោកប្រធាន​សមាគម​វប្បធម៌​កូរ៉េ​បាន​រៀបរាប់ អំពីទំនាក់ទំនង នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ធ្វើ​កន្ល​ង​មក និ​​ង​នៅ​ពេលអនាគត ដើម្បីជំរុញនូវទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។សម្ដេចបានបញ្ជាក់ថា ដើម្បីឲ្យការផ្លាស់ប្ដូរ និងការតភ្ជាប់​តាមរយៈ​ការ​ផ្លាស់ប្ដូរ​វប្បធម៌​នេះ​គឺ​មាន​តម្លៃ មិនគ្រាន់តែសម្រាប់ប្រជាជន និងប្រជាជនទេ ប៉ុន្តែក៏មានតម្លៃ លើការពង្រឹង​ទំនាក់​ទំនង​រវាងរដ្ឋ និងរដ្ឋ និង​រវាងរាជធានី និងរាជធានីផងដែរ។ សម្តេចថាការផ្លាស់ប្ដូរប្រជាជននិងប្រជាជនក៏ជាចំណែកជួយជំរុញដល់វិស័យទេសចរណ៍ រវាង​ប្រទេស​ទាំង​ពីរ ដោយប្រទេសទាំង២ ជាដន្លងនឹងគ្នា ក្នុងនោះស្ត្រីខ្មែរ​ប្រមាណ​ជា​៨ពាន់​នាក់​បាន​រៀបការ​ជាមួ​យបុរសកូរ៉េ ហើយមានកូន ចៅជាង១ម៉ឺននាក់ ដែលកូនចៅ របស់គេគឺត្រូវ​ស្គាល់​អំពី​វប្បធម៌ នៃ​ប្រទេសទាំងពីរនិងត្រូវបង្កើតឲ្យមានការទៅមក ដើម្បីឲ្យគេបាន​ស្គាល់នូវ​ជីដូនជីតា​របស់​គេ និងធ្វើឲ្យមានការបង្កើនល្បឿនលំហូរទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ។សម្ដេច​ក៏​បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េ បន្តធ្វើការជាមួយគ្នា លើ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌នេះ ហើយសង្ឃឹមថា លោកប្រធាន​សមាគម​វប្បធម៌កូរ៉េ និង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសកម្ពុជាញឹកញាប់។លោកប្រធានសមាគមក៏បញ្ជាក់ថា កាលពីខែសីហាលោក និង​សមាគម​បាន​ទៅ​ទស្សន​កិច្ច និង​ទស្សនា​ប្រាសាទ​អង្គរវត្ដ។ ជាចុងក្រោយសម្តេច បានលើកទឹកចិត្តឲ្យ​សមាគម​ធ្វើ​ការ​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ជាមួយលោកជំទាវឯកអគ្គរាជទូតកម្ពុជា នៅសាធារណរដ្ឋកូរ៉េដើម្បីធ្វើសកម្មភាពក្នុង គោលដៅ​ផ្លាស់​ប្ដូរវប្បធម៌ និងវប្បធម៌ក៏ដូចជាការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដើម្បី​ជំរុញ​ដល់​កំណើន​ទេសចរណ៍​រវាងប្រទេសទាំង២ឲ្យបានកាន់តែច្រើនថែមទៀត៕ អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា
06/09/2025 08:06 PM
អ្នកនាំពាក្យ៖ PLA មានទំនុកចិត្តយកឈ្នះចលនាផ្តាច់ខ្លួនរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ
06/09/2025 08:06 PM
ទីក្រុងមូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន ដោះដូរក្រុមអ្នកទោសសង្រ្គាមវ័យក្មេង
06/09/2025 07:06 PM
ប្រធានាធិបតីថ្មីរបស់ប៉ូឡូញសង្ឃឹមថា មានទំនាក់ទំនងល្អជាមួយមេដឹកនាំហុងគ្រីលោក Orban
06/09/2025 07:06 PM
សមាជិកនាវិក ៤នាក់ បាត់ខ្លួន ក្រោយមានអគ្គិភ័យឆេះនៅលើនាវា ម្ដុំឆ្នេររបស់ឥណ្ឌា
06/09/2025 07:06 PM
វិមានក្រឹមឡាំង៖ គម្រោងការពារដែនអាកាសរបស់ណាតូ គឺជាការបង្កហេតុ ហើយបង់ពន្ធអឺរ៉ុប នឹងខាតបង់ខ្លាំង
06/09/2025 07:06 PM
កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
06/09/2025 06:06 PM
រដ្ឋនានា ថ្កោលទោសការស្ទាក់ចាប់របស់អ៊ីស្រាអែល ចំពោះនាវាផ្ដល់ជំនួយឆ្ពោះទៅតំបន់ហ្កាហ្សា
06/09/2025 06:06 PM
សមាជិកក្រុមហេសបូឡា ត្រូវបានសម្លាប់ និងជនស៊ីវិល ៣នាក់ រងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/09/2025 06:06 PM
អ៊ីរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មចៅក្រមតុលាការICC
06/09/2025 06:06 PM