TOP STORY | សម្ដេចធិបតី អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ព ក្នុង​ការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ
ព្រះពុទ្ធបដិមា កសាងអំពីស្ពាន់ និងលោហៈ ទម្ងន់៩តោននឹងត្រូវដាក់តាំងបង្ហាញ​នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូដល់ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព ដើម្បីចូលរួមសន្និសីទ UNOC3 ស្តីពីមហាសមុទ្រ
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើពិធីតភ្ជាប់តួស្ពាន ខណៈការសាងសង់​សម្រេចបាន ៨៥ភាគរយហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន ប្រកាន់ខ្ជាប់ពហុភាគីនិយម ផ្តោតលើប្រជាជន និងយកប្រជាជនធ្វើជាស្នូល

2024/09/10 02:01:12 pm        786
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​ចែករំលែកនូវទស្សនៈវិស័យសាមគ្គីភាព សក្តានុពល ពហុភាគីនិយម របស់អាស៊ាន ជាពិសេស​អាស៊ានបានប្រកា​ន់​ខ្ជាប់​ដោយយកប្រជាជនជាស្នូល។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានគូសបញ្ជាក់បែបនេះតាមរយៈសុ​ន្ទរក​ថា​​ពិសេសក្រោមប្រធានបទ (មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាននិងវិបុលភាពក្នុងអាស៊ាន) ក្នុង «វេទិកា​ចំណេះ​ដឹង​ពិភពលោកលើកទី២៥» នៅ​សាធា​រណរដ្ឋកូរ៉េ នាថ្ងៃទី១០ខែកញ្ញានេះ។សម្តេចតេជោថ្លែងថា អាស៊ានបានទាក់ទាញវិនិយោគ និងដៃគូពីខាងក្រៅមកវិនិយោគយ៉ាងច្រើន​ដោយ​ពុំ​មានថម​ថយ​នោះទេ​គឺមានតែការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចបន្តថា បើ​ទោះបីពេលខ្លះ នៅក្នុងបរិបទសកល បានជួបប្រទះនូវការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ បាន​ក្លាយ​ពីតំបន់ដែលរ​ងកា​រអ​ភិវ​ឌ្ឍ​ន៍ទៅជាតំបន់​ដែលជួយ​ដឹកនាំកំណើនសេដ្ឋកិច្ចតំបន់ និង​សកល​ផងដែរ។សម្តេចតេជោ​បានបញ្ជាក់ពីភាពខ្លាំងរបស់អាស៊ាន ដែលបានផ្តល់​អាទិភាព​ខ្ពស់​បំផុត​ទៅ​ដល់​ការ​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ច ជាពិសេសការ​បង្កើត​ឡើង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ជា​ច្រើន​ដូច​ជាកូរ៉េ ចិន ជប៉ុន អូស្ត្រាលី​ជាដើម ​និង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែល​ទាំង​អស់នេះ កម្ពុជាគាំទ្រជានិច្ច ដល់ពហុភាគី និយម ដោយសេរី បើក​ចំហរ មានបរិយាបន្ន និង​តម្លាភាពដែល មានអង្គការពាណិជ្ជកម្មពិ​ភពលោ​កជាស្នូល។ សម្តេចថា ​អាស៊ាន​ក៏បាននិង​កំពុង​ខិតខំគិតគូរ ស្វែងរកប្រភពកំណើនថ្មី ខ្សែច្របាក់ផ្គត់ផ្គង់តំបន់ ឲ្យកាន់តែប្រសើរ ពី​ការត​ភ្ជាប់​​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ដែលតំបន់អាស៊ា​នប​ន្តស​ម្រេច​បាន​មិន​ត្រឹមតែ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប៉ុណ្ណោះ​ទេ​ ​តែថែមទាំង​មានភាពធន់​និងមាន​ជីវភាពកំណើនផងដែរ។ អាទិភាពទាំងអស់នេះ ត្រូវ​បាន​ច្បាស់​ក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ​ក៏ដូចជាផែនការ​យុទ្ធសាស្ត្រ នៃ​សសរស្ដម្ភទាំងបីរបស់សហគមន៍អាស៊ានផងដែរ។ អាស៊ានបានប្រកាន់ខ្ជាប់នូវគោលការណ៍​បរិយាប័ន្ន​នៅក្នុងការកសាងសហគមន៍របស់ខ្លួន ដែលផ្ដោតលើប្រជាជន និង​យក​ប្រជាជ​ន​ជា​ស្នូល​​ជា​មួយ​នឹងចក្ខុវិស័យមិនទុកកន្លែងណាមួយ ឬប្រជាជនណាម្នាក់ចោលនោះទេ។ សម្ដេចសង្ឃឹមថា បទប​ង្ហាញនេះនឹង​ចូល​រួមចំណែកផ្ដល់ជាពុទ្ធិ​សម្រាប់​សាធារណ​ជន​នៅ​​​វេទិកា​អន្តរជាតិ ដើម្បីឲ្យពួកគេបានស្គាល់ និងយល់កាន់​តែច្បាស់​ពី​អាស៊ាន និង​ពី​សមិទ្ធផល​ក៏ដូចជា​យន្តការ​របស់​អាស៊ាន ដែលយកសន្តិភាព ស្ថេរភាពតំបន់​ធ្វើជាមូលដ្ឋាន​ស្នូល ​ដើម្បី​ជំរុញ​សមាហរណកម្ម និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់៕ អត្ថបទ៖ មុត សុទ្ធ

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើត​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរបានយ៉ាងល្អ

2024/09/10 12:04:53 pm        239
នៅទីក្រុងសែអ៊ូលព្រឹកថ្ងៃទី១០កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា បាន​ដឹ​ក​នាំគណៈប្រតិភូអញ្ជើញចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងឯកឧត្តម អ៊ូ វ៉ន់ ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។ឯកឧត្តម ប្រធានរដ្ឋសភាកូរ៉េ បានសំដែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ ដែល បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជាពិសេសគឺបានអញ្ជើញទៅវិមានរដ្ឋសភាកូរ៉េ។ ឯកឧត្តមបានកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានា យករ​ដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំប្រទេសមករកសុខសន្តិភាពនិងមានការរីកចម្រើន​ហើយក្នុ​ងឱកាសនេះ​ឯក​ឧត្តម​បានសូមអបអរសាទរជាថ្មីចំពោះសម្ដេចតេជោដែលត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភានៅឆ្នាំនេះ។បើតាមឯកឧត្តម ស៊្រី ថាមរ៉ុង្គ ប្រតិភូអមដំណើរសម្តេចតេជោបានឱ្យដឹងថា ភាគីកូរ៉េបានអរគុណចំពោះសម្តេចតេជោ ដែលបាននាំមកនូវការកសាងទំនាក់ទំនងរវាងប្រទេសទាំង២បានយ៉ាងល្អ។ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភាពផងដែរដែលឯកឧត្តមបានដឹងថាសម្ដេចបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការកសាងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជាដោយបានស្ដារនូវទំនាក់ទំនងឡើងវិញនៅឆ្នាំ ១៩៩៧ ហើយឯកឧត្តមសង្ឃឹមថាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសាធារណៈរដ្ឋកូរ៉េនិងកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀតនៅពេលអនាគត។ឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថាកម្ពុជាបានបង្កើតឡើងហើយ នូវសមាគមមិត្តភាពព្រឹទ្ធសភា​និង​រដ្ឋ​សភា​កម្ពុជា ជាមួយនឹងសភានៃសាធារណរដ្ឋកូរ៉េ ឱ្យឯកឧត្តមសូមស្វាគមន៍យ៉ា​ងកក់ក្តៅ​ចំពោះ​ការបង្កើត​ស្វាគម​នេះឡើង​ហើយ​ឯកឧត្តមមានការសោកស្ដាយ​ដែលខាងភាគីកូរ៉េមិន​ទាន់បានបង្កើតឡើង​នៅឡើយ ហើយសន្យាថា​នឹង​បង្កើត​ឡើងនៅពេលឆាប់ៗនេះ។ ឯកឧត្តមបានសម្ដែងនូវការពេញចិត្តនិងរីករាយនៅការកើតឡើងទំនាក់ទំនងវិស័យពាណិជ្ជកម្មនិងកិត្តិយោគដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានការកើតឡើងយ៉ាងខ្លាំង ហើយការបង្កើតនៅកិច្ចព្រមព្រៀង​ពាណិ​ជ្ជ​​កម្ម​សេរីកន្លងមក និងបានបង្ករលក្ខណៈកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០បានទៅចូលរួម វិនិយោគ​នៅកម្ពុជា។ ឯកឧត្តមក៏បានស្នើសុំ សម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងសម្រួល​ដល់​ការ​វិនិ​យោគរបស់សាធារណរដ្ឋកូរ៉េផងដែរ ដើម្បីអាចឲ្យពួក​គេមា​នលទ្ធ​ភាព​ពង្រី​កនៅទំ​នាក់ទំនងនិងកិច្ច​សហប្រតិ​បត្តិ​ការ​បង្កើន​ការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយការឯកភាពគ្នាប​ង្កើត​នូវ​តំប​ន់សេដ្ឋកិច្ចពិសេស ​សម្រាប់ក្រុម​ហ៊ុន​កូរ៉េ​ដែលបានព្រមព្រៀងក្នុងដំណើរទស្សនកិ​ច្ចរបស់ស​ម្ដេច​ធិបតីនាយក​រដ្ឋ​មន្ត្រី​កន្លងមក ​ភាគីកូរ៉េនឹង​ពិចារណា រៀប​ចំ​បង្កើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេសនេះ។ ឯកឧត្តមបន្តថា កូរ៉េនិងបន្តដល់តួនាទីសំខាន់ក្នុងការ​ផ្ទាល់​នៅគំរោងODA ដើម្បីគាំទ្រដល់ការរីកចម្រើននិងការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ ហើយតាមអង្គការ កយ កា របស់​កូរ៉េ ក៏បានចូលរួមចំណែកនៅក្នុងការដោះមាននិងគម្រោងជាច្រើនទៀត។នៅពេលបច្ចុប្បន្នក៏ដូចជាអនាគត។ឯកឧត្តមក៏បានសម្ដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនានាដែលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុហើយឯកឧត្តមសង្កេតឃើញថាប្រទេសកម្ពុជាបានខិតខំយ៉ាងច្រើន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក៏បាន​និងកំពុង​គាំទ្រ​នូវ​គ​ម្រោងរបស់កម្ពុជា​ក្នុងការកាត់​បន្ថយឧស្ម័ន​ដែល​កើត​ចេញ​​ពីផ្ទះកញ្ចក់និង សកម្មភាពនានានៃគម្រោងមេគង្គផងដែរ និងរីករាយដែលបានឃើញទំនាក់​ទំនង​រវាង​ប្រជា​ជន​នៅប្រជាជនមានការផ្លាស់ប្ដូរឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩ ជាពិសេសប្រជាជន​កូរ៉េ​បានទៅទ​ស្ស​នកិ​ច្ចប្រា​សាទរ​អង្គ​រ​វត្ដ​និងខិតខំធ្វើយ៉ាង​ណាស​ម្រួល​សេវាទេ​ស​ចរណ៍ដើម្បីប្រជាជនកម្ពុជាបាន​ទៅទ​ស្ស​នកិច្ចនៅកូរ៉េផងដែរ​ហើយសង្ឃឹម​ថាទំហំទេសចរនៃប្រទសទាំង២​នឹងមានកា​រកើ​នឡើ​ង។ទន្ទឹមនេះ​រដ្ឋាភិបាលកូរ៉េ​ក៏បាន​និងកំពុង​ជួយ​សម្រួលដល់ការ រស់​នៅរបស់ប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េប្រមាណជា៦ម៉ឺននាក់ ដោយកែសម្រួលលក្ខខណ្ឌ​ការងារ ប្រកប​ដោយសន្តិភាព និងការពារពលករទាំងនោះឲ្យបានត្រឹមត្រូវ។       សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភាកូរ៉េ ដែលបា​នទទួ​ល​ស្វា​គមន៍យ៉ាងកក់ក្តៅចំពោះ​ដំណើរ​ទស្សនកិច្ចរបស់សម្ដេចជាលើកដំបូងក្នុងឋានៈជាអង្គការនីតិបញ្ញត្តិ។ សម្ដេចក៏បានអបអរសាទរ ឯកឧត្តម អ៊ូ វ៉ន់ស៊ីក ដែលត្រូវបានតែចង់ជាប្រធានរដ្ឋសភាកន្លងមក និង បានថ្លៃអំណរគុណ ដែលឯកឧត្តមប្រ​ធាន​រដ្ឋ​សភាព​កូរ៉េបានសម្ដែងនូវការលើកទឹកចិត្តឲ្យមាន ការរីកចម្រើនថែមទៀតនាយទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជា។ សម្ដេចក៏បានសម្ដែងនៅក្រោយរីករាយផ្ទាល់តែចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ ហើយសម្ដេចក៏​បាន​រំលឹកផ​ង​ដែរថាការផ្ដួ​ច​ផ្ដើមឲ្យមានទំនាក់ទំនង​ឡើងវិញ​រវាង​កម្ពុជា​និង​សាធារណរដ្ឋកូរ៉េ​ពិតជាមិ​ន​ងាយស្រួលទេ។ហើយ​ដែលសម្ដេចបានតស៊ូស្វះ​ស្វែងខិត​ខំធ្វើឲ្យទំនាក់​ទំនងចាប់​តាំង​ពីឆ្នាំ១៩៩៦មកធ្វើឲ្យទំនាក់ទំនងនេះមានការរីក​ចម្រើនឡើងវិ​ញហើយរហូតដល់ពេលនេះ​យើងមាន​ការរីក​ចម្រើន​ទាំង​ក្នុងវិស័យសេដ្ឋកិច្ចនិងនយោបាយ។សម្តេចពិតជាមានមោទនភាពដែលខ្លួនសម្តេចផ្ទាល់ជាស្ថាបនិក បាន​រួម​ចំណែក កសាងនៅទំនាក់​ទំ​នង​នេះហើយពេញចិត្តចំពោះ​ការ​រីក​លូ​តលាស់លើគ្រប់វិស័យ​រវាងប្រទេសទាំងពីរ។ ​ឆ្លៀត​ឱកាស​នេះដែរសម្ដេចតេជោក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េដែលបានរួមចំណែកនិងជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជាដែលមានការរីកចម្រើនរហូតដល់សព្វថ្ងៃហើយ សម្តេចក៏មិនភ្លេចសំដែងការដឹកគុណ​ចំពោះសាធារណរដ្ឋ​កូរ៉េ​ដែលពុំបានបិទច្រកចេញចូលចំពោះកម្ពុជានៅពេលដែលមានជំងឺរាតត្បាតកូវីដ-១៩ ដោយនៅតែមា​ន​ការ​ហោះ​ហើរ​ជាធម្មតាដែលជា​ច្រកចេញសម្រាប់ប្រជាជនកម្ពុជានិងជនបរទេសចេញចូលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបានសម្ដែងនូវក្តីសង្ឃឹមថាតាមរយៈនៃការបើកព្រលានយន្តហោះថ្មីនៅសៀមរាបនិងគម្រោងបើកព្រលានយន្តហោះនៅភ្នំពេញនៃឆ្នាំក្រោយអាចទៅជួយពង្រីកថែមទៀតនៅទំហំទេសចរណ៍និងបានថ្លែងអំណរគុណដល់សា​ធា​រ​ណ​រដ្ឋកូរ៉េដែលបានអនុគ្រោះនិងសម្រួលលក្ខ័ណ្ឌការរងារដល់ពលករកម្ពុជា ដើម្បីពេលត្រឡប់ទៅកម្ពុជាវិញបាន​នាំយក​នូវ​បច្ចេកប្រជាបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជារួមចំណែកដោយការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ សម្ដេចថាប្រទេសទាំងពីរកម្ពុជានិងកូរ៉េជា ប្រទេសដន្លងនឹងគ្នាដោយប្រជាជនកម្ពុជា ជាពិសេសស្ត្រីកម្ពុជា​បានរៀប​ការជាមួយនឹងជនជាតិកូរ៉េជាច្រើនប្រមាណជាប្រាំបីពាន់នាក់ដែលមានកូនចៅរហូតដល់ទៅប្រមាណជា១៥.000 នាក់​​ហើយសម្តេចក៏សំណូមពរឲ្យរដ្ឋាភិបាលកូរ៉េផ្ដល់ឱកាសឲ្យកូនចៅរបស់ពួកគេបានរៀនទាំងភាសាខ្មែរនិងកូរ៉េផង ដើម្បីឲ្យគេមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជាការជួយដល់សេ​ដ្ឋកិច្ចរ​បស់​ប្រទេ​សកូរ៉េផងដែរ។​ សម្ដេចក៏បាន ជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មី​របស់សម្ដេច​ធិបតី​នាយក​រដ្ឋ​មន្ត្រីបា​ន​ខិត​ខំការពារ​ថែទាំ​អ្នក​​វិនិយោគទុនកូរ៉េ ហើយរាជរដ្ឋា​ភិ​បាល​នឹង​ខិត​ខំប្រឹងប្រែងការពារធានា​នូវសុខ​សន្តិភាព​ជារួម​សម្រាប់ ការពារដល់​អ្នក​វិនិយោគផងដែរ។ សម្ដេចក៏បា​នស​ម្ដែងនូ​វ​ការ​អប​អរសាទរនិង​ទន្ទឹងរង់​ចាំ ការ​ស្ថាបនាស្ពាន​មិត្ត​ភាព​កម្ពុជា-កូរ៉េ ឆ្លងទន្លេសាបនិង​ទ​ន្លេមេគ​ង្គ​ដែ​លនឹងចេញជារូបរាង​នៅពេលមិនយូរ​ខាងមុខហើយ​ក៏សូមថ្លែង​អំណរ​គុណ​ដល់​សា​ធា​រ​ណៈរដ្ឋកូរ៉េដែលកំពុងបន្តជួយផ្លូវលេខ៤៨ ផ្លូវជាតិលេខ២ និងលេខ២១៕

រដ្ឋបាលអាមេរិក បញ្ជូនរបាយការណ៍យុទ្ធសាស្ត្រអ៊ុយក្រែន ដែលរង់ចាំជាយូរមកហើយទៅកាន់សភា

2024/09/10 11:41:27 am        193
ប្រភពចំនួនបីបាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជូនឱ្យសភានូវរបាយការណ៍សម្ងាត់មួយស្តីពីយុទ្ធសាស្ត្រក្នុងសង្គ្រាមអ៊ុយក្រែន ប៉ុន្មានខែបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ខែមិថុនា ជាមួយសំណើច្បាប់ចំណាយរាប់ពាន់លានដុល្លារដែលសមាជិកសភាបានអនុម័តកាលពីខែមេសា។ជំនួយការសភាម្នាក់និយាយថា របាយការណ៍ដែលរង់ចាំជាយូរមកហើយនោះបានទៅដល់ដៃសមាជិកសភាកាលពីថ្ងៃចន្ទ ប៉ុន្តែពួកគេមិនទាន់ពិនិត្យមើលនៅឡើយទេ។ ប្រភពពីរផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា របាយការណ៍នោះត្រូវបានប្រគល់ជូនសភារួចហើយ។ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។សភាបានអនុម័តជំនួយក្នុងសង្រ្គាម និងជំនួយយោធាជិត ១៧៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងប្រទេសសម្ព័ន្ធមិត្ត។ បន្ទាប់ពីពន្យារពេលជាច្រើនខែ សភាតំណាងរាស្រ្តដែលដឹកនាំដោយបក្សសាធារណរដ្ឋ បានអនុម័តសំណើច្បាប់ចំណាយបន្ថែមចំនួន ៩៥ពាន់លានដុល្លារនៅក្នុងខែមេសា ដែលរួមមានទឹកប្រាក់ចំនួន ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ជាផ្នែកមួយនៃច្បាប់នោះ សភាបានស្នើឱ្យរដ្ឋបាលលោក Biden បញ្ជូនយុទ្ធសាស្ត្រលម្អិតសម្រាប់សង្រ្គាមអ៊ុយក្រែននៅដើមខែមិថុនា។ ការគាំទ្ររបស់លោក Biden សម្រាប់អ៊ុយក្រែនត្រូវបានគាំទ្រដោយបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋជាច្រើននៅក្នុងសភា។ ទោះជាយ៉ាងនេះក្ដី សមាជិកបក្សសាធារណរដ្ឋខ្លះបានរិះគន់រដ្ឋបាលលោក Biden ចំពោះការដាក់កម្រិតលើអ៊ុយក្រែនក្នុងការប្រើគ្រឿងយុទ្ធោបករណ៍របស់អាមេរិក ដោយការបដិសេធមិនផ្គត់ផ្គង់អាវុធដែលអាចវាយប្រហារគោលដៅជ្រៅក្នុងប្រទេសរុស្ស៊ី៕

លោក Josep Borrell៖ អឺរ៉ុប ត្រៀមជាស្រេចផ្តល់សមត្ថភាពដឹកជញ្ជូនក្នុងការបើកច្រកព្រំដែន Rafah ឡើងវិញ

2024/09/10 11:38:55 am        83
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ផ្នែកខាងប្រទេសអេហ្ស៊ីប នៅច្រកឆ្លងកាត់ព្រំដែនទីក្រុង Rafah ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយ កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា ថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនផ្នែកដឹកជញ្ជូនរបស់ខ្លួន ដើម្បីជួយក្នុងការបើកច្រកឆ្លងកាត់ព្រំដែនឡើងវិញ។លោក Borrell បានពិនិត្យប្រតិបត្តិការព្រំដែន ដឹកនាំដោយអង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីប និងបានជួបជាមួយប្រធានាធិបតីរបស់ប្រទេសលោក Abdel Fattah al-Sisi នៅក្នុងទីក្រុងគែរ។លោក Borrell ក៏បានលើកឡើងផងដែរអំពីការដាក់ទណ្ឌកម្មដែលត្រូវបានស្នើឡើងទៅលើរដ្ឋមន្ត្រី ទីភ្នាក់ងារ និងស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រីកអាណានិគមខុសច្បាប់នៅតំបន់ West Bank ។លោក Borrell បានប្រកាសពីការដាក់ទណ្ឌកម្មកាលពីសប្តាហ៍មុន ហើយលោកបានរិះគន់ជាសាធារណៈទៅលើរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ចំពោះសេចក្តីថ្លែងការណ៍ដែលលោកបានចាត់ទុកថា «អាក្រក់» និង «ជាការញុះញង់ឱ្យមានឧសក្រិដ្ឋកម្មសង្រ្គាម»។ ពលរដ្ឋនៅទីក្រុង Khan Younis និងគ្រួសារភៀសខ្លួនពីទីក្រុង Rafah បានបន្តទៅមន្ទីរពេទ្យ ដែលមានមនុស្សច្រើន ដោយនាំកូនៗរបស់ពួកគេទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺស្វិតដៃជើង។

មន្ត្រីបោះឆ្នោតអាមេរិក រិះគន់ការគំរាមរបស់លោក Trump ក្នុងការចាប់មន្រ្តីដាក់ពន្ធនាគារ បើជាប់ឆ្នោត

2024/09/10 11:17:43 am        112
ក្រុមមន្រ្តីគ្រប់គ្រងការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កាលពីថ្ងៃចន្ទ (០៩ កញ្ញា) បានរិះគន់ខ្លាំងៗលើការគំរាមកំហែងរបស់លោក Donald Trump ក្នុងការចាប់មន្ត្រីបោះឆ្នោត “ពុករលួយ” ដាក់ពន្ធនាគារប្រសិនបើលោកឈ្នះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដោយចោទប្រកាន់បេក្ខភាពបក្សសាធារណរដ្ឋរូបនេះពីការបំភិតបំភ័យ និងញុះញង់ឱ្យមានលទ្ធភាពនៃអំពើហិង្សាក្នុងប្រទេស។មន្រ្តីបោះឆ្នោតទាំងនេះបានឆ្លើយតបទៅនឹងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក Trump កាលពីថ្ងៃសៅរ៍ ដែលលោកបានគំរាមមនុស្សមួយចំនួនជាមួយនឹងការកាត់ទោស ប្រសិនបើពួកគេចូលរួមក្នុងការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតឆ្នាំ២០២៤។ គួររម្លឹកថា ការសិក្សាជាច្រើនបានរកឃើញថាការក្លែងបន្លំក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក គឺកម្រមានខ្លាំងណាស់។លោក Trump ក៏បានអះអាងដោយគ្មានមូលដ្ឋានម្តងទៀតថា ការចាញ់ឆ្នោតឆ្នាំ២០២០ របស់លោកទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden គឺព្រោះតែការក្លែងបន្លំ ដោយនេះជាសារដូចគ្នាដែលលោកបានផ្តល់ឱ្យអ្នកគាំទ្រមុនពេលមានការសម្រុកចូលដ៏កម្រោលក្នុងវិមានកាពីតូលរបស់អាមេរិក កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។អ្នកប្រជាធិបតេយ្យជាច្រើនបានពណ៌នាការបង្ហោះរបស់លោក Trump នេះថាជា «អំពើទុច្ចរិត» ហើយបាននិយាយថា នេះអាចជាការញុះញង់ឱ្យមានអំពើហិង្សាផ្នែកនយោបាយ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិននីគែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/09/10 09:31:27 am        122
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ​លោក Jacco Van Der Linden អគ្គនាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្តិភាព។ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (Heineken Cambodia) មានវត្តមាននៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ ហើយមានវឌ្ឍនភាពក្នុងដំណើរអាជីវកម្មប្រកបដោយភាពជោគជ័យ និងទទួល​បាន​ការគាំទ្រយ៉ាងច្រើន។ ជាមួយគ្នានេះ ការចូលរួមចំណែករបស់ក្រុមហ៊ុន ក៏បានលើក​កម្ពស់​ដល់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងអាជីវកម្មលើទីផ្សារជាច្រើន។

មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា៖ យើងនឹងបន្តតស៊ូ ដើម្បីសេរីភាព បន្ទាប់ពីទៅដល់អេស្ប៉ាញ

2024/09/09 12:00:33 pm        60
មេដឹកនាំគណបក្សប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា លោក Gonzalez បាននិយាយថា លោកជឿជាក់ថា លោកនឹងបន្តការតស៊ូសម្រាប់ការត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅក្នុងការថតសំឡេង ដែលទទួលបានដោយសារព័ត៌មាន Reuters បន្ទាប់ពីលោកបានទៅដល់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា។លោក Gonzalez ជាអ្នកដែលបានជំទាស់ទៅនឹងការប្រកាសជ័យជម្នះរបស់ប្រធានាធិបតី លោក Nicolas Maduro នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែកក្កដា បានទៅដល់មូលដ្ឋានយោធា Torrejon de Ardoz ជាមួយភរិយារបស់លោក បន្ទាប់ពីបានស្វែងរកសិទ្ធិជ្រកកោននៅទីនោះ។នៅក្នុងការថតសំឡេង លោក Gonzalez បាននិយាយថា ការចាកចេញរបស់លោកពីទីក្រុង Caracas គឺ «ត្រូវបានហ៊ុព័ទ្ធដោយសម្ពាធ ការបង្ខិតបង្ខំ និងការគំរាមកំហែង។ការចាកចេញរបស់បុរសវ័យ៧៥ឆ្នាំរូបនេះ ត្រូវបានចាត់ទុកដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមហាអំណាចផ្សេងទៀតនៅក្នុងតំបន់ ថាជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត ដែលមានភាពចម្រូងចម្រាស់ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីអាជ្ញាធរប្រទេសវ៉េណេស៊ុយអេឡា បានចេញដីកាចាប់ខ្លួនលោក ដោយចោទប្រកាន់លោក ពីបទសមគំនិត និងបទព្រហ្មទណ្ឌផ្សេងៗទៀត។ បេក្ខជនប្រធានាធិបតីគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោក Edmundo Gonzalez បានភៀសខ្លួនទៅកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ខណៈលោកស្វែងរកសិទ្ធិជ្រកកោនចាកចេញពីរដ្ឋាភិបាលរបស់លោក Nicolas Maduro ក្នុងពេលវិបត្តិកំពុងបន្ត ជុំវិញការបោះឆ្នោតដែលមានភាពចម្រូងចម្រាស់។ក្រសួងការបរទេសអេស្ប៉ាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Gonzalez ដែលបានជំទាស់ទៅនឹងការប្រកាសជ័យជម្នះរបស់លោក Maduro បានទៅដល់មូលដ្ឋានយោធា Torrejon de Ardoz ជាមួយភរិយារបស់លោក ។

អាកាសយានដ្ឋានអន្តរជាតិតេជោបើកការហោះហើរសាកល្បងជាលើកដំបូង

2024/09/09 10:14:54 am        438
បន្ទាប់ពីសាងសង់រួចរាល់នូវដំណាក់កាលទីមួយ អាកាសយានដ្ឋានអន្តរជាតិតេជោ បាន​បើក​ប្រតិបត្តិកា​រហោះ​ហើរសាកល្បងជាលើកដំបូង ត្រួតពិនិត្យប្រព័ន្ធហោះហើរ ដើម្បី​ធានា​ថា​ឧបករណ៍​ទាំង​អស់​នេះធ្វើការដោយសុវត្ថិភាព មុននឹងសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ។ក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យ​នូវ​ប្រតិបត្តិការ​ការ​ហោះ​ហើរ​សាកល្បង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមពី លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា គ្រុប ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង​ក្រុម​ការងារ​បច្ចេក​ទេស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និង​សម្រប​សម្រួល​ដោះស្រា​យការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់​កាល​ទីមួយ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។ប្រតិបត្តិការហោះហើរសាកល្បងជាលើកដំបូងនេះ បានប្រើប្រាស់យន្តហោះខ្នាតតូច ដើម្បី​ត្រួ​ត​ពិនិត្យ​ឧបករណ៍​បញ្ជាការហោះហើរ ដោយផ្តោតលើប្រព័ន្ធស្ទង់មើលទិសទី និងគមនាគមន៍ នៅ​មុន​ថ្ងៃ​ដាក់​ឱ្យដំណើរការហោះហើរជាផ្លូវការនាដើមឆ្នាំ២០២៥ខាងមុខ។តាមការឱ្យដឹងពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ការហោះហើរសាកល្បង នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោនាពេលនេះ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិន​មែន​ជា​ការ​ហោះហើរ​សាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ។ ការហោះហើរសាកល្បងនេះ នឹង​ត្រូវ​ធ្វើ​ឡើងចំនួន២ដង៖ លើកទី១ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨-១២ ខែកញ្ញា ឆ្នាំ២០២៤ និងលើកទី២ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២៤។អាកាសយានដ្ឋានអន្ដរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ 4F និងជាអាកាស​យានដ្ឋាន​ដ៏​ធំ​លំដាប់​ថ្នាក់​ទី៩ នៅលើពិភពលោក ដែលសាងសង់លើផ្ទៃដី ២៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ បច្ចុប្បន្នមានបុគ្គលិក និងកម្មករប្រមាណ១៧០០ នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​នេះ។ មកដល់ពលនេះ​ ការ​សាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោនេះ សម្រេច​បាន ៨៤% នៃ​ថវិកាចំនួន ១,២ពាន់​លាន​ដុល្លារ​ នៃ​ថវិកាសរុប ១,៥ពាន់​លាន​ដុល្លារ​ដែល​​ត្រូវ​ចំណាយ។គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ត្រូវបានបែងចែកជា ៣​ដំណាក់​កាល​។ ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នក​ដំណើរ​បាន​ប្រមាណ ១៣​លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០​លាន​នាក់​ក្នុង​១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០​លាន​នាក់ក្នុងមួយឆ្នាំ។កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យ​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស និយាយជារួម។ បន្ថែមពីនេះ ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគ​នៅ​កម្ពុជា​ រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សុភានាថ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ

2024/09/09 08:53:24 am        204
តបតាមការអញ្ជើញរបស់ស្ថាបនិកនៃវេទិកាចំណេះដឹងពិភពលោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)” ព្រមទាំងអញ្ជើញចូលរួម កម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។អញ្ជើញអមដំណើរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញ ថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន”។ វេទិកា នេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញ ពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកល ប្រកបដោយតុល្យភាព។ក្នុងអំឡុងពេលស្នាក់នៅទីក្រុងអ៊ុនឆន់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបការងារជាមួយ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ រួមមាន ប្រធានាធិបតី និងប្រធានសភា និងទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់ សាធារណរដ្ឋកូរ៉េ។ ជាកិច្ចបន្ទាប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តស្យុង សាងបុកដូដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ដែល រៀបចំដោយសាកលវិទ្យាល័យដុងហុកវ៉ាយស៍ និងផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ” ពីប្រទេសដែលហែកហួរដោយ សង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា(សហត្ថិភាព)និងការអត់ឱន។ ជាមួយគ្នានេះសម្តេចតេជោប្រធាន ព្រឹទ្ធសភានិងគណៈប្រតិភូ នឹងអញ្ជើញទស្សនាតំបន់ទេសចរណ៍“បូមុន”និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភព លោកស្យុងយូ នៅក្នុងខេត្តឈៀងសាងបុកដូ។អញ្ជើញជូនដំណើរសម្តេចតេជោដល់អាកាសយានដ្ឋានអន្តរជាតិមានសម្តេច ឯកឧត្តមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិការ ព្រឹទ្ធសភា មន្ត្រីអ្នកមុខ អ្នការសំខាន់ៗជាច្រើនទៀត។គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយ សម្តេចតេជា ប្រធានព្រឹទ្ធសភា នឹងធ្វើមាតុភូមិនិវត្តន៍ នៅវេលាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕

ក្រុមយុវជនសង្គមស៊ីវិលបន្តជួបជុំគ្នាថ្កោលទោសទណ្ឌិតក្បត់ជាតិនៅក្រៅស្រុកដែលបំផុសព័ត៌មានញុះញង់លាបពណ៌មកលើរាជរដ្ឋាភិបាលលើបញ្ហាព្រំដែន

2024/09/08 02:18:06 pm        615
ភ្នំពេញ៖ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងប្រធានក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៃបណ្ដុំអង្គការ​សង្គម​ស៊ីវិល​ប្រមាណ ១០០ នាក់កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្ត​ជួប​ជុំគ្នា​ថ្លែង​សារ​ថ្កោលទោសទណ្ឌិតក្បត់ជាតិនៅក្រៅស្រុក ដែលបំផុសព័ត៌មានញុះញង់​លាបពណ៌​មក​លើរា​ជរដ្ឋាភិបាលលើបញ្ហាព្រំដែនកម្ពុជា ជាពិសេសរឿង​កិច្ចសហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានថ្លែងឲ្យដឹងថា ការចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម គឺជារឿងដែលល្អ ប៉ុន្តែកុំឲ្យក្លាយជាជនរងគ្រោះដោយព័ត៌មាន ក្រឡៃការពិត​ណា​មួយ​ ចេញពីនិន្នាការ ក្រុមប្រឆាំងជ្រុលនិយម ភាគច្រើន កើតចេញពី បុគ្គលទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលជាជន មានចិត្តគំណិតមិនចង់ឲ្យសង្គមជាតិខ្លួន រីកចម្រើននោះទេ។ ការធ្វើ​វេទិកាសាធារណៈនេះ បានបន្តបើកវាំង​នននយោបាយ​ខ្មៅ​កខ្វក់​របស់​ទណ្ឌិត​ក្បត់​ជាតិ​ជ្រុលនិយមនៅក្រៅស្រុក ដែលបន្តបំផុសចលនាក្បត់ជាតិដដែលៗ មានចរិក ញុះញង់ ធ្វើ​នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមហួសហេតុ ក្នុងគោលដៅបំផ្លាញសន្ដិភាព និង​ការ​អភិវឌ្ឍ​របស់កម្ពុជា ដើម្បីបំពេញមហ្ចិចតាប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោ។លោកបន្ថែម​ថា ក្រុមយុវជន បានចាត់ទុកចលនារបស់ក្រុមប្រឆាំង ដែលជំទាស់ និងបន្តបំផុស​ព័ត៌មាន​ក្លែង​ក្លាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្ម គឺជាចរន្តនយោបាយជ្រុលនិយមទុច្ចរិត ញុះញង់​ដើម្បី​ផ្ដួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់។ជាចុងក្រោយ ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន​រួម​គ្នា​កម្ចាត់​ចោល​នូវ​មនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែ​មាន​បំណង​បំផ្លាញ​សន្ដិភាព និងបង្កភាពវឹកវរដល់ប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេសកជន៖ សម្ពាធរបស់អាមេរិក ទំនងជាមិនអាចរារាំងដល់កំណើននៃទំនាក់ទំនងបច្ចេកទេសយោធា រុស្ស៊ីនិងឥណ្ឌាទេ
06/09/2025 04:06 PM
តម្រូវការម៉ាស៊ីនត្រជាក់កើនឡើង ខណៈឥណ្ឌាត្រៀមប្រឈមរលកកម្ដៅច្រើនថ្ងៃជាងមុន នៅឆ្នាំ២០២៥
06/09/2025 04:06 PM
អាជ្ញាធរអាមេរិក៖ យន្តហោះមានអ្នកជិះ ២០នាក់លើនោះ ធ្លាក់ក្នុងរដ្ឋ Tennessee តែគ្មានអ្នកស្លាប់ទេ
06/09/2025 04:06 PM
លោក Trump ជំពប់ជើងរកដួល នៅលើជណ្តើរយន្តហោះ Air Force ក្រោយធ្លាប់ចំអកឲ្យលោក Biden
06/09/2025 04:06 PM
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង៖ លោក Lee និងនាយករដ្ឋមន្ត្រីជប៉ុន យល់ព្រមពង្រឹងទំនាក់ទំនង
06/09/2025 04:06 PM
តុលាការ៖ សវនាការករណីបំពានច្បាប់បោះឆ្នោតរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានពន្យារដោយគ្មានពេលកំណត់
06/09/2025 04:06 PM
មានអ្នករបួស ៤នាក់ ក្នុងហេតុការណ៍ផ្ទុះនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក នៅភាគខាងត្បូងជប៉ុន
06/09/2025 04:06 PM
មនុស្សរាប់ម៉ឺននាក់ចូលរួមការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅទីក្រុងម៉ាឌ្រីដ
06/09/2025 03:06 PM
ប្រជាជនស៊ីរីជាង ៤០០.000នាក់ ត្រឡប់ទៅប្រទេសវិញ តាមច្រកព្រំដែនដីគោក បន្ទាប់ពីលោក Assad ត្រូវផ្តួលរំលំ
06/09/2025 03:06 PM
កូរ៉េខាងត្បូង៖ការបញ្ឈប់ការផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេង គឺអាស្រ័យលើសកម្មភាពរបស់កូរ៉េខាងជើង
06/09/2025 03:06 PM