កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

នយោបាយ​ និង ការអភិវឌ្ឍន៍

បាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងប្តេជ្ញាប្រឹងប្រែងដោយសមត្ថភាពពិត ដើម្បីទទួលបាននិទ្ទេសល្អ

2023/11/06 11:16:26 am        1273
ភ្នំពេញ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែង​ធ្វើឱ្យអស់សមត្ថភាពលើគ្រប់វិញ្ញាសាប្រឡង ដើម្បីទទួលបានលទ្ធផលជាប់ និងនិទ្ទេសល្អផងដែរ ។ ខណៈដែលការប្រឡង បានដំណើរទៅពេញមួយព្រឹកទៅហើយ បេក្ខជនប្រឡង នៃមណ្ឌលជាស៊ីម សន្ធរម៉ុក បានបង្ហាញអារម្មណ៍​សប្បាយចិត្ត ព្រោះវិញ្ញាសាប្រលង​សុទ្ធសឹង​ជាអ្វីដែលពួកគាត់​បាន​រំលឹក ​និង​ទន្ទេញ​មករហូត ។ ​ហើយក្នុងដំណាក់កាលនេះ ​គឺជាអ្វីដែលពួកគាត់ត្រូវបំពេញ​ឱ្យបាន​ល្អបំផុត ដើម្បីបន្តសម្រេចភាពជោគជ័យ ទៅថ្ងៃមុខ ។អាណាព្យាបាល និង​សាច់ញាតិ​ របស់បេក្ខជនប្រឡង ​បាននាំគ្នាទៅជួយ​ផ្តល់​កម្លាំងចិត្តដល់បេក្ខជន ដោយការជូនទៅដល់មណ្ឌលប្រឡង​ដោយផ្ទាល់ ​និងបាន​អង្គុយរងចាំរហូតកូនៗ​ប្រឡងចប់ ។ ពួកគាត់ ​បានលើកឡើងថា​ ក្នុងនាមឪពុកម្តាយ ​បានត្រឹមជាការផ្តល់កម្លាំងចិត្តដល់កូនប៉ុណ្ណោះ ហើយ​ភាពជាក់ស្តែង ​គឺកូនត្រូវប្រឹងប្រែងដោយសមត្ថភាពផ្ទាល់ខ្លួន ​សម្រាប់​ការប្រឡប់​ឱ្យបានជាប់ ដើម្បីភាពជោគជ័យ​សម្រាប់ខ្លួនឯងផង​ សម្រាប់មុខមាត់​ឪពុកម្តាយ និង​ជា​សសរ​ទ្រូង​ដ៏​រឹងមាំ​របស់​សង្គមជាតិផងដែរ ។លោកទៀវ សំអឿន ​អភិបាលរងខណ្ឌទួលគោក ​បានប្រាប់ BTV ​ឱ្យដឹងថា​ ជុំវិញមណ្ឌលប្រឡង ជា​ស៊ីមសន្ធរម៉ុក ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់​របៀបរៀបរយល្អផងដែរ​ ដើម្បីធានាបានថា ​ដំណើរការ ​នៃការប្រឡង អាច​ប្រព្រឹត្តិទៅ​បានដោយរលូន ។គួរបញ្ជាក់ថា មណ្ឌលវិទ្យាល័យជាស៊ីមសន្ធរម៉ុក ​មានបេក្ខជនប្រឡងសរុប១១២៥នាក់ ដែល​មណ្ឌលនេះជាមណ្ឌលមួយ​ ក្នុងចំណោម០៦មណ្ឌលប្រឡង ​នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែល​មានបេក្ខជនសរុប ៥៦៨៦នាក់ ​ស្រី២២៧៦នាក់ ។​ ក្នុងនោះដែរ បើសរុបក្នុងក្របខណ្ឌរាជធានី​ភ្នំពេញទាំងមូល គឺមានមណ្ឌលប្រឡងសរុប ៣១មណ្ឌល ៕ អត្ថបទ ៖ លីហេង

សម្ដេចធិបតីផ្ដល់អនុសាសន៍ចំនួន ៦ ចំណុចដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើនប្រសិទ្ធភាពការ

2023/11/06 11:04:23 am        201
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៦ ចំណុច ដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើតប្រសិទ្ធភាពការងារ ជាពិសេស​ការ​អនុវត្ត​ការងារ​ទៅ​ថ្នាក់​មូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដល់អនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការ​ក្រសួង​មហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។សម្ដេចធិបតីបានផ្តល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជា​ពិសេស​មន្ត្រីណាដែលនៅកៀកនឹងប្រជាពលរដ្ឋឲ្យមាន មនសិការក្រមសីលធម៌ វិជ្ជាជីវៈព្រមទាំ​ង​សមត្ថភាព​សក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ ពង្រឹងការវាយតម្លៃ ការតែងតាំង​ទាំង​ស៊ីវិល​ទាំង​នគរបាល​ឲ្យបានច្បាស់លាស់ ជាពិសេសពិនិត្យមើលរាល់ការតែងតាំង។សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស​ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ជាពិសេសការ​ប្រើប្រាស់​អំណាច​ខុសច្បាប់ និងត្រូវចាត់វិធានការ ត្រឹមត្រូវ ប្រសិនបើមានករណីនេះកើតឡើង។ ក្រសួងមហាផ្ទៃ ត្រូវធ្វើវិចារណកម្ម ប្រសិទ្ធភាព និងភាពងាយស្រួល នៃការផ្ដល់សេវា​សាធារណៈ​របស់​ខ្លួន​ ដើម្បី​ធានាថា​គ្មាន​នីតិវិធីណាមួ​យ​ដែល​បង្ក​ការ​លំបាក​ដែល​មិន​ចាំបាច់​ដល់​ប្រជាពលរ​ដ្ឋ​ឡើយ​។​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹង​នូវ​យន្ត​ការ​ច្រក​ចេញ-ចូ​ល​តែមួយនិងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដោយ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​សេវា​សាធារណៈ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ​ចាំបាច់​ឬ​ជា​ញឹក​ញាប់​ដូច​ជា​សេវា​អត្រា​នុកូលដ្ឋាន ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងសេវាពាណិជ្ជកម្មជាដើម។ក្រសួងមហាផ្ទៃ ត្រូវធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃកា​រ​វិភាគ​ធនធាន​ទៅកា​ន់ថ្នា​ក់​ក្រោម​ជាតិ​ដើម្បី​ធានា​ថាថ្នាក់​ក្រោម​ជាតិ​អាច​បំពេញ​មុខងារ​និង​ធារកិច្ច​ដែល​ត្រូវ​បាន​ធ្វើប្រតិភូកម្មដោយជោគជ័យ។ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដានត្រួតពិនិត្យនិងវាយតម្លៃរាល់គោលនយោបាយទាំងអស់ដែលថ្នាក់ជាតិបានដាក់ចេញឲ្យថ្នាក់ក្រោមជាតិអនុវត្តដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្ដែងនិងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈខ្ពស់៕

លោក អូបាម៉ា៖ សង្រ្គាមនៅហ្កាហ្សា កំពុងសម្លាប់មនុស្ស «ដែលមិនពាក់ព័ន្ធអ្វីដែលក្រុមហាម៉ាសបានធ្វើ»

2023/11/06 11:00:09 am        184
អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បាននិយាយនៅក្នុងអត្ថាធិប្បាយដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា ការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូងគឺ«គួរឲ្យរន្ធត់» និងមិនសមហេតុផល ប៉ុន្តែអ្វីដែល «ជាការពិតផងដែរនោះ គឺថា ការកាន់កាប់ និងអ្វីដែលកំពុងកើតឡើងចំពោះប៉ាឡេស្ទីន គឺមិនអាចទទួលយកបាន» ។ការអធិប្បាយនេះ ធ្វើឡើង បន្ទាប់ពីលោក អូបាម៉ា បានព្រមានថា ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អាច «ថយក្រោយ» ដោយលើកហេតុផលថា ខណៈដែលអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ការស្លាប់ជនស៊ីវិលណាមួយ នឹងបង្កើនការគាំទ្រដល់ភាពជ្រុលនិយម និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ រយៈពេលវែងរបស់ប្រទេសនេះ។នៅក្នុងអន្តរាគមន៍ចុងក្រោយបង្អស់របស់ខ្លួន អតីតប្រធានាធិបតីរូបនេះ បានទាមទារឲ្យភាគីទាំងអស់នៃការជជែកពិភាក្សាគ្នាជុំវិញអ៊ីស្រាអែល និងប៉ាឡេស្ទីន ឲ្យទទួលស្គាល់ «ភាពស្មុគស្មាញ» នៃជម្លោះ និងការការឈឺចាប់ជាក់ស្តែងរបស់ភាគីទាំងអស់។លោក អូបាម៉ា បានថ្លែងថា៖«មានប្រវត្តិរបស់ជនជាតិជ្វីហ្វ ដែលអាចត្រូវបានបណ្តេញចេញ លុះត្រាតែជីដូនជីតារបស់អ្នក ឬជីដូនជីតាទួតរបស់អ្នក ឬពូរបស់អ្នក ឬមីងរបស់អ្នក ប្រាប់អ្នកពីរឿងរ៉ាវអំពីភាពខ្វះការពិចារណាអំពីការប្រឆាំងនឹងជ្វីហ្វនិយម ហើយអ្វីដែលជាការពិត គឺថានៅពេលនេះ មានមនុស្សកំពុងស្លាប់ ដោយមិនមានពាក់ព័ន្ធនឹងអ្វីដែលក្រុមហាម៉ាសបានធ្វើនោះទេ»។

ប្រមុខការទូតអាមេរិក ទៅទស្សនកិច្ចអ៊ីរ៉ាក់ក្នុងបំណងទប់ស្កាត់ការហៀរជម្លោះពីហ្កាហ្សា

2023/11/06 10:57:02 am        120
លោកAntony Blinken ប្រមុខការទូតអាមេរិក បានធ្វើដំណើរទស្សនកិច្ចដោយពុំបានប្រកាសរបស់លោកទៅកាន់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យទី៥វិច្ឆិកា ខណៈលោកធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងបំណងបន្ធូរភាពតានតឹង បន្ទាប់ពីសង្រ្គាមបានផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែល លោក Blinken បានឈប់នៅក្នុងទីក្រុងបាកដាដ កាលពីល្ងាចថ្ងៃអាទិត្យ សម្រាប់ដំណើរលើកដំបូងរបស់លោកទៅកាន់ប្រទេសនោះ ជាអ្នកការទូតជាន់ខ្ពស់អាមេរិក និងបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ មហាម៉េដ អាល់ស៊ូដានី (Mohammed al Sudani)។ លោកនិយាយថា សហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងលំបាកដើម្បី ធានាថា ជម្លោះនៅក្នុងតំបន់ហ្កាហ្សា នឹងមិនហៀរចេញនោះទេ។ លោក Blinken និយាយថា ការសន្ទនារបស់លោកជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ប្រកបដោយភាពស្មោះត្រង់និងរលូន ហើយថាសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីធានាបាននូវការប្រការប្រយុទ្ធគ្នាដើម្បីជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ដែលនឹង ផ្ដល់ចំណុចអាទិភាពសំខាន់ៗមួយចំនួន រួមទាំងការទទួលបានជំនួយបន្ថែមទៀត និង ការរំដោះចំណាប់ខ្មាំងចេញពីក្រុមហាម៉ាស។ ទីក្រុងវ៉ាស៊ីនតោន ចង់បានការទប់ស្កាត់ការហៀរចេញនៃជម្លោះកាន់តែទូលំទូលាយក្នុងតំបន់នេះ និងបានបង្កើនសកម្មភាពផ្នែកការទូតជាមួយបណ្ដាប្រទេសក្នុងតំបន់ ដែលប្រជាពលរដ្ឋរបស់ខ្លួន បានផ្ទុះការខឹងសម្បាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា៕

សម្ដេចធិបតី ស្នើថ្នាក់ក្រោមជាតិរាយការណ៍ពីចំណុចខ្វះខាតរបស់មន្ត្រី ដើម្បីផ្ដល់ការ បណ្ដុះបណ្ដាលជូន

2023/11/06 10:56:34 am        177
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើដល់​គ្រប់​មន្ត្រី​នៅ​ថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំ​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ជាក់ស្ដែងជូនប្រជាពលរដ្ឋ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ក្នុងករណីមន្ត្រីមិន​មាន​សមត្ថភាព​នៅ​ក្នុង​ផ្នែក​ជំនាញ​ណាមួយត្រូវរាយការណ៍មកថ្នាក់ជាតិ ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីក្រសួង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ពង្រឹងស​មត្ថភាពជំនាញបន្ថែមជូនដល់មន្ត្រីនោះ។ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវ​ចេញ​គោលការណ៍កំណត់ឱ្យបានច្បាស់លាស់ថា តើកម្រិតណាគោលការណ៍ណា ដែល​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិមានសិទ្ធិនៅក្នុងការសម្រេចដោះស្រាយបាន ដើម្បីកុំឱ្យបញ្ហាកើតមានឡើងហើយ ត្រូវ​បញ្ជូនមក ថ្នាក់ជាតិដោះស្រាយទាំងអស់ ដែលជា​ហេតុ​ប​ង្ក​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​នៅក្នុ​ង​ការ​បម្រើសេវា​ជូនពលរដ្ឋ។កន្លងមកមានការកកស្ទះសំណុំរឿងជាច្រើននៅក្រសួង និងស្ថាប័ននានា ដោយសារ​តែ​អាជ្ញាធរ​នៅថ្នាក់ក្រោមជាតិ មិនហ៊ាននៅក្នុងការពិនិត្យដោះស្រាយ គឺបានត្រឹមតែសម្របសម្រួល បើ​សម្រប​សម្រួល មិនបាន មានតែបញ្ជូនមកថ្នាក់ជាតិ។ ថ្នាក់ជាតិ ត្រូវរៀបចំ​ក្រុម​ការងារ​ជំនាញ​ចុះ​ទៅ​ដល់​មូលដ្ឋាន សួរនាំទម្រាំដោះស្រាយបានមួយករណីៗ ត្រូវចំណាយពេលយូរ៕ ដោយ៖ គង់ ឌិន

អ្នកការទូតឥណ្ឌា៖ មន្ត្រីជាន់ខ្ពស់កាណាដា បានបំផ្លាញការស៊ើបអង្កេតលើករណីឃាតកម្មមេដឹកនាំសាសនាស៊ីក

2023/11/06 10:45:30 am        107
ឧត្តមស្នងការឥណ្ឌាប្រចាំនៅកាណាដា លោក សានចាយ គូម៉ា វឺម៉ា (Sanjay Kumar Verma) បានប្រាប់សារព័ត៌មាន GM នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ (០៤ វិច្ឆិកា) ថា ការស៊ើបអង្កេតរបស់នគរបាលកាណាដា លើករណីឃាតកម្មកាលពីខែមិថុនា លើមេដឹកនាំចលនាផ្ដាច់ខ្លួនសាសនាស៊ីក នៅខេត្តប្រ៊ីដធីស កូឡំប៊ី ត្រូវបានបំផ្លាញដោយការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់មន្ត្រីជាន់ខ្ពស់កាណាដាម្នាក់។ប្រទេសកាណាដា បានចោទប្រកាន់ថា ឥណ្ឌាមានការជាប់ពាក់ព័ន្ធនៅក្នុងឃាតកម្មនៅតំបន់ជាយក្រុង Vancouver របស់ពលរដ្ឋកាណាដា និងមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក Hardeep Singh Nijjar ដែលឥណ្ឌាហៅថាជា «ភេរវករ» ប៉ុន្តែឥណ្ឌា បានបដិសេធការចោទប្រកាន់នេះ។លោក Verma បានប្រាប់សារព័ត៌មាននោះថា៖ «យើងអាចនិយាយបានថា ឥឡូវនេះការស៊ើបអង្កេតរបស់កាណាដា ត្រូវបានគេបំផ្លាញរួចទៅហើយ។ តម្រុយសម្រាប់ការចោទប្រកាន់នោះ បានមកពីមនុស្សដែលមានឋានៈជាន់ខ្ពស់ម្នាក់ដោយនិយាយថាឥណ្ឌា ឬភ្នាក់ងារឥណ្ឌា នៅពីក្រោយហេតុការណ៍ឃាតកម្មនោះ»។ លោក Verma មិនបានបញ្ចេញឈ្មោះមន្ត្រីជាន់ខ្ពស់នោះទេ។ករណីចោទប្រកាន់មួយនេះ បានបង្កជម្លោះការទូតរវាងប្រទេសទាំងពីរ។ ប្រទេសកាណាដា បានដកអ្នកការទូតចំនួន ៤១រូបចេញពីប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញ៉ូវ ដែលី កាលពីខែកញ្ញា បានស្នើសុំឱ្យទីក្រុងអូតាវ៉ា កាត់បន្ថយវត្តមានការទូតរបស់ខ្លួន បន្ទាប់ពីការចោទប្រកាន់របស់ប្រទេសកាណាដា ជុំវិញការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីក រូបនោះ៕

សម្ដេចធិបតី៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ច សម្រាប់វិស័យដឹកជញ្ជូន

2023/11/06 10:44:23 am        371
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់​បន្ថយ​ពេល​វេលា​ច្រើន ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់​បម្រើ​ឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់របស់កម្ពុជាផងដែរ ជាពិសេស​បាន​ជំរុញ​ឱ្យ​ខេត្ត​ព្រះសីហនុ​កាន់​តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយ​នឹង​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។យោងតាមលិខិតអបអរសាទររបស់សម្តេចធិបតីជូនចំពោះ លោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​១ឆ្នាំ នៃ​ការ​បើក​ឱ្យ​ប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផល​ផ្លូវ​ប្រវត្តិសាស្ត្រ​ដំ​​បូង​បង្អស់របស់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីបាន ចូលរួមអបអរ​សាទរ​យ៉ាងក​ក់​ក្តៅ​បំផុតចំ​ពោះ​ក្រុម​ហ៊ុន Cambodia PPSHV Expressway Co., Ltd ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃ​ការ​បើក​ឱ្យប្រើប្រាស់ជា ផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជា​សមិទ្ធផល​ផ្លូវ​ប្រវត្តិសាស្ត្រ​ដំ​បូងបង្អស់របស់កម្ពុជា។សម្ដេចមានប្រសាសន៍ថាក្រោយពីបានបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ អស់រយៈពេល ១ឆ្នាំ​កន្លងមក យើងសង្កេតឃើញថា ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និង​ការ​ពេញ​ចិត្ត​ពី​សំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ល្បឿន​លឿន​នេះ​ឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយ ភាពសប្បាយរីករាយ ដូច្នេះ​ផ្លូវ​ល្បឿនលឿននេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធ​ភាព នៃ​កា​រ​ធ្វើ​ដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់​បន្ថយ​ពេល​វេលា​ធ្វើដំណើរមកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅមករវាងភ្នំពេញ និង​ខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និង​កាត់​បន្ថយពេលវេលាច្រើន ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្ដែវា​ពិត​ជា​បាន​ក្លាយ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹង​ជំរុ​ញ​ឱ្យ​ខេត្ត​ព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយ​នឹង​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។សម្ដេចបញ្ជាក់ថា បើគិតក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ នៃ​ការ​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​នេះ​គឺជាខ្សែ​ផ្លូវ​ដែល​តភ្ជាប់ ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និង​បណ្ដា​ខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជាគោលដៅតំបន់ឧស្សាហកម្ម សក្តានុពល​ទេសចរណ៍​ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការ ដឹកជញ្ជូនទំនិញ​ឆ្លង​កាត់​តាម​ផ្លូវ​គោក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងមហាផ្ទៃខិតខំសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងករណីចរាចរណ៍

2023/11/06 10:02:01 am        246
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យ​ក្រសួង​មហាផ្ទៃ​ខិតខំ​ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត ក្នុង​ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន, បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើប និងបញ្ហា​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម​ ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាពជូនពលរដ្ឋឲ្យសមស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់​មាន​សុវត្ថិភាព​។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាជា ច្រើន​ដែល​ត្រូវ​រួម​គ្នាប​ន្ត​ឥត​ឈប់​ឈរ និងខិតខំស្វែងរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត ដោះស្រាយ,បង្ក្រាប និង​ទប់ស្កាត់​នូវ​បាតុភាព​នានា​នៅក្នុងសង្គមដែលបញ្ហាទាំងនេះបានកើតឡើងគួរឲ្យព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងមហាផ្ទៃត្រូវពង្រឹងដល់មន្រ្តី របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ ជាពិសេសមន្រ្តីដែលនៅជាប់នឹងមូលដ្ឋាន និងនៅជាប់ជាមួយប្រជាពលរដ្ឋនេះតែម្តង ដោយ​ត្រូវ​រក​មន្រ្តី​ណា​ដែល​សកម្ម​ក្នុងការបម្រើសេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និង​ខិត​រក​ដំណោះ​ស្រាយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​ជាដើម៕ អត្ថបទ៖ បាន ចក់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បញ្ជាក់ពីជំនួបរវាងមេដឹកំពូលអ៊ីរ៉ង់ និងមេដឹកនាំក្រុមហាម៉ាសលោក Haniyeh នៅក្រុងតេអេរ៉ង់

2023/11/06 09:52:11 am        121
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ ( Ayatollah Ali Khamenei) បានជួបជាមួយមេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីនដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ មួយថ្ងៃបន្ទាប់ពីមន្ត្រីក្រុមហាម៉ាស បាននិយាយថា ពួកគេ បានជួបប្រជុំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា លោក Haniyeh ដែលបានរស់នៅចន្លោះប្រទេសកាតា និងទួរគី ចាប់តាំងពីឆ្នាំ២០១៩ បានរៀបរាប់ប្រាប់លោកខាមីណេ អំពីការវិវឌ្ឍចុងក្រោយ នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប និងអំពើឧក្រិដ្ឋកម្មនៃរបបជ្វីហ្វ នៅតំបន់ហ្កាហ្សា ក៏ដូចជាការវិវត្តនៅតំបន់វេសបែងដែរ។សាធារណរដ្ឋឥស្លាមនេះ និយាយថា ខ្លួនគាំទ្រក្រុមហាម៉ាស ប៉ុន្តែមិនបានដើរតួនាទីណាមួយ ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធលើអ៊ីស្រាអែល កាលពីខែមុនទេ។ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា លោក អាយ៉ាតូឡា អាលី ខាមីណេ បានសរសើរចំពោះភាពរឹងប៉ឹង និងភាពធន់របស់ប្រជាជនហ្កាហ្សា ហើយបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអំពើឧក្រិដ្ឋកម្មនៃរបបជ្វីហ្វ ដែលគាំទ្រដោយផ្ទាល់ពីទីក្រុងវ៉ាស៊ីនតោន និងប្រទេសលោកខាងលិចមួយចំនួន។

លោក Zelenskiy ជំរុញឱ្យសហរដ្ឋអាមេរិកផ្ដល់ជំនួយបន្ថែម ខណៈអញ្ជើញលោក ត្រាំ ទៅកាន់អ៊ុយក្រែន

2023/11/06 09:47:57 am        218
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់មូលនិធិបន្ថែមទៀត ដើម្បីជួយកងកម្លាំងរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ព្រមទាំងបានអញ្ជើញអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឱ្យទៅកាន់អ៊ុយក្រែនដើម្បីទៅពិនិត្យមើលផ្ទាល់អំពីទំហំនៃការខូចខាតក្នុងជម្លោះមួយនេះ។លោក Zelenskiy បាននិយាយថា មិនយូរមិនឆាប់ ទាហានអាមេរិកអាចនឹងត្រូវបានទាញចូលទៅក្នុងជម្លោះអឺរ៉ុបកាន់តែខ្លាំងជាមួយរុស្ស៊ី ប្រសិនបើក្រុងវ៉ាស៊ីនតោន មិនបង្កើនការគាំទ្រ។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដឹកនាំដោយគណបក្សសាធារណរដ្ឋ បានដាក់ចេញនូវផែនការផ្តល់មូលនិធិរបស់ខ្លួន ជំនួសឲ្យគម្រោងជំនួយកាលពីមុនរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។ សភានេះបានអនុម័តសេចក្ដីស្នើច្បាប់មួយកាលពីសប្តាហ៍មុន ក្នុងការផ្តល់ជំនួយចំនួន ១៤,៣ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ប៉ុន្តែមិនរាប់បញ្ចូលការកើនឡើងនៃជំនួយសម្រាប់អ៊ុយក្រែនទេ។នៅក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Zelenskiy បានអញ្ជើញអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាសមាជិកគណបក្សសាធារណរដ្ឋឲ្យទៅទស្សនកិច្ចនៅអ៊ុយក្រែន និងពិនិត្យមើលមហន្តរាយនៃជម្លោះ ដែលផ្តួចផ្តើមដោយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។លោក ត្រាំ ដែលកំពុងព្យាយាមទទួលបានការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ និងជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សរបស់ខ្លួន បានរិះគន់យ៉ាងខ្លាំងក្លាចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ទីក្រុង គីវ ហើយបាននិយាយថា លោកអាចបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ម៉ោងបាន ប្រសិនបើលោកជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក ម្ដងទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM