សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ជំរុញក្រុមហ៊ុនបោះផ្សាយមូលបត្រ សញ្ញាបណ្ណបៃតង

2023/10/30 07:10:49 pm        274
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានជំរុញក្រុមហ៊ុនឯកជន ពិចារណាទៅលើការបោះផ្សាយមូលបត្រ សញ្ញាបណ្ណបៃតង ដែលធានាដល់និរន្តរភាពផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព។ នៅក្នុងសិក្ខាសាលា ស្តីពីហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ​នៅព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រ​កម្ពុជា បានមានប្រសាសន៍ថា ​នៅក្នុងប្រទេសដែលផ្សារមូលបត្រដែលមានការរីកចម្រើន ផ្សារមូលបត្រ ​នឹងដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ជាហិរញ្ញប្បដល់តួអង្គនានា​នៅក្នុងសេដ្ឋកិច្ច។ ឯកឧត្តម ​បានបន្តថា ប្រសិនបើវិនិយោគិន ​ចាប់ផ្ដើមចាប់អារម្មណ៍ ​និងចង់បានសេដ្ឋកិច្ចបៃតង ក្រុមហ៊ុនបោះផ្សាយត្រូវចាប់ផ្ដើមអនុវត្តតាម ​ដោយប្រកាន់យកនូវគោលនយោបាយនានា ដែលគាំទ្រដល់សេដ្ឋកិច្ចបៃតង។ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ នៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ​ក្នុងទិសដៅអភិវឌ្ឍន៍ទីផ្សារ និងលើកស្ទួយវិស័យមូលបត្រកម្ពុជា និយ័តករ​មូលបត្រកម្ពុជា មិនត្រឹមតែធ្វើការសិក្សា​អភិវឌ្ឍន៍​ បង្កើតនូវផលិតផលហិរញ្ញវត្ថុថ្មីៗ និងធ្វើការ​ផ្សព្វផ្សាយ ព្រមទាំងបញ្រ្ជាបការយល់ដឹងជាសាធារណៈឲ្យបានកាន់តែទូលំទូលាយ​ និងស៊ីជម្រៅ ដើម្បីទាក់ទាញសាធារណជនឲ្យងាកមកចាប់អារម្មណ៍ធ្វើការវិនិយោគនៅក្នុងទីផ្សារមូលបត្រកាន់តែច្រើនឡើងនោះទេ ប៉ុន្តែនិយ័តករមូលបត្រកម្ពុជា ក៏បានធ្វើការរួមចំណែកជាមួយប្រទេសជាតិ​ក្នុងការ ​ការពារបរិស្ថាន ​និងលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួម​សហការយ៉ាងសកម្មជាមួយនឹងដៃគូពាក់ព័ន្ធជាច្រើន ​ដើម្បីជំរុញឲ្យមានការបោះផ្សាយលក់​សញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាព។សូមបញ្ជាក់ថា នេះជាសិក្ខាសាលាលើកទី២ហើយ ដែលផ្សារមូលបត្រកម្ពុជារៀបចំឡើង និង​បានប្រព្រឹត្តទៅក្រោមប្រធានបទ “ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព” ក្នុងគោលដៅ ពាំនាំមកនូវខ្លឹមសារសំខាន់ៗអំពីប្រភពហិរញ្ញប្បទាននិរន្តរភាព រួមមានសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តភាព ​ជាមួយនឹងអត្ថប្រយោជន៍ទៅដល់ក្រុមហ៊ុនសក្តានុពល វិនិយោគិនរូបវ័ន្តបុគ្គល ​និងនីតិបុគ្គល ​ជាពិសេសក្រុមហ៊ុនធានារ៉ាប់រង ​ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម ​ដើម្បីចូលរួមកសាងសង្គមជាតិ ក៏ដូចជាសកលលោកក្នុងដំណើរ​ឆ្ពោះទៅ​រកការរីកចម្រើនប្រកបដោយចីរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រុមហ៊ុនជប៉ុនបង្ហាញបំណងចង់ចូលរួមជាមួយរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

2023/10/30 07:02:32 pm        283
ភ្នំពេញ៖ ក្នុងជំនួបការងារនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុនជប៉ុន KOMATSU បានប្រាប់អំពីបំណងចង់មានកិច្ចសហការក្នុងការចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្មកម្ពុជា​ឱ្យមានភាពរីកចម្រើន។ ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹង​នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៣នេះថា ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានស្វាគមន៍ចំពោះ​ចេតនា​ចង់មានកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍន៍​វិស័យកសិកម្មកម្ពុជា​របស់ក្រុមហ៊ុនជប៉ុន។ ឯកឧត្តម បានគូសបញ្ជាក់ថា ​ស្ថានភាពវិស័យកសិកម្មកម្ពុជា​ គឺមិនមានបញ្ហាក្នុងការផលិត (Upstream) នោះទេ ​តែកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការបោះជំហានធ្វើឱ្យប្រសើរឡើង​លើកែច្នៃ​ផលិតផលកសិកម្ម (Downstream) សម្រាប់ការនាំចេញតាមស្តង់ដា​គោលនយោបាយ ដើម្បី​ទទួលបានតម្លៃបន្ថែមលើផលិតផល និងប្រាក់ចំណេញ។បើតាមឯកឧត្តមរដ្ឋមន្រ្តី ដៃគូអភិវឌ្ឍន៍​ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ និងប្រើប្រាស់ថវិកា​ឱ្យចំទិសដៅស្របតាមគោលនយោបាយរបស់ក្រសួង ​ដើម្បីមានការគាំទ្រ សហការ និងផ្តល់ប្រយោជន៍​ដល់កសិករ ប្រកបដោយប្រសិទ្ធភាព ​និងមាននិរន្តរភាពពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី ​បានបញ្ជាក់បន្ថែមថា ​គោល​នយោបាយវិស័យ​កសិកម្មថ្មី ​កំពុងផ្តោតយកចិត្តទុក​ដាក់ជំរុញ​សហគមន៍កសិកម្មគម្រូថ្មី ​បន្ទាប់ពីបានចាប់ផ្តើម ​និងបន្តការដាក់​ពង្រាយ​មន្ត្រីផ្សព្វផ្សាយ​កសិកម្ម​ឃុំ ដើម្បីផ្ដល់ការគាំទ្រដល់កសិករក្នុងដាំដុះកសិផល​សម្រាប់ទីផ្សារក្នុងទ្រង់ទ្រាយធំ​ (Scale Economy)។ ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ហើយភាគី​ក្រុមហ៊ុននឹង​ធ្វើការ​សិក្សាឱ្យបានច្បាស់លាស់​ ដើម្បីឱ្យការវិនិយោគចំទិសដៅ​ ឆ្លើយតប​នឹងតម្រូវការពិតប្រាកដ៕អត្ថបទ៖ ឈិតបូរ៉ាវី 

សម្តេចធិបតីណែនាំមន្ត្រីឱ្យផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែរហ័សជាមួយនឹងភាពទំនើបកម្ម

2023/10/30 06:37:37 pm        256
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញណែនាំឱ្យមន្ត្រីសាធារណៈទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែរហ័ស និងកាន់តែមានទំនើបកម្មជាងមុន។សម្តេចធិបតី ហ៊ុណ ម៉ាណែត ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ រដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ​ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ​ជាខេត្តអស់មីន នៅ ព្រឹកថ្ងៃទី៣០ ខែតុលានេះ បានថ្លែងអំណរគុណដល់អាជ្ញាធរទាំងអស់ ដែលបានខិតខំ​បម្រើ​ប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាល ក៏ខិតខំធ្វើការកែទម្រង់លើវិស័យសាធារណៈនានា ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។សម្ដេចធិបតី បានធ្វើការជំរុញណែនាំឱ្យមន្ត្រី អាជ្ញាធរទាំងអស់​ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្ដល់ សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។គួរបញ្ជាក់ថា គោលនយោបាយធំៗ ជាអាទិភាព៥ចំណុច របស់រាជរដ្ឋាភិបាល ​អាណត្តិទី៧ មាន ដូចជា ​ការពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ​ជារដ្ឋបាលប្រជាជន និងបម្រើផលប្រយោជន៍​ប្រជាជនពោលគឺការរៀបចំ, ពង្រឹង និងកែលម្អរចនាសម្ព័ន្ធ, ប្រព័ន្ធគ្រប់គ្រងការងារ និងការបែងចែក​មុខងារ, តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈនីមួយៗ​ឱ្យបានច្បាស់លាស់ ក្នុងការ​រៀបចំ​គោលនយោ បាយ, យុទ្ធសាស្ត្រ, ស្តង់ដាជាតិ, ការតាមដានត្រួតពិនិត្យ, អធិការកិច្ច, ការផ្តល់ការគាំទ្រ​ និងអន្តរាគមន៍ ​និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ សំដៅបង្ខិត​សេវា​សាធារណៈឱ្យទៅកៀកជិតជាមួយ ​ប្រជាជន ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការ, សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា ​របស់ប្រជាជន ​ប្រកបដោយប្រសិទ្ធភាព, រហ័ស និងចំគោលដៅ នៃតម្រូវការ ​នៅតាមមូលដ្ឋាននីមួយៗ ៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី៖ កម្ពុជាមានសម្បត្តិវប្បធម៌ច្រើន តែជាអកុសលកម្ពុជាមិនមានឱកាសបង្ហាញ

2023/10/30 06:01:07 pm        293
កំពង់ស្ពឺ៖ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីខេត្ត សមិទ្ធផល​នានា និងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាជាប្រទេសមួយ​ដែលមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសលកម្ពុជា​មិនមានឱកាសបង្ហាញ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។សម្ដេចធិបតីបញ្ជាក់បន្ថែមថា សុខសន្តិភាពមិនមានតម្លៃត្រឹមតែជាការ​បញ្ចប់សង្គ្រាម​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែក៏បានធ្វើឱ្យតំបន់នានា​នៅទូទាំងប្រទេសមានការអភិវឌ្ឍ ពលរដ្ឋមានការងារធ្វើកាន់​តែច្រើន ព្រមទាំងមានជីវភាពកាន់តែប្រសើរថែមទៀត។ កម្ពុជាបើនិយាយត្រឹមតែទឹកដីដែល​នៅ​សល់ក្នុងពេលបច្ចុប្បន្ន ​ដោយមិនរាប់បញ្ចូលទឹកដីដែលបាត់ បង់ទៅប្រទេសក្បែរខាង​នៅ​ក្នុង​ដំណើរប្រវត្តិសាស្ត្ររបស់ខ្លួននោះទេ​ កម្ពុជា​ត្រូវបានគេចាត់ទុកជាប្រទេស​មហាអំណាច​នៃ​សម្បត្តិវប្បធម៌ ​ដែលបុព្វដូនតាខ្មែរបានបន្សល់ទុកតាំងពីរាប់ពាន់ឆ្នាំកន្លងមកហើយ។ភាពល្បាញល្បីនៃមរតកដូនតាខ្មែរត្រូវលិចបាត់ពិភពលោកលែងស្គាល់​ គឺដោយសារតែឥទ្ធិពលនៃ សង្គ្រាមជាច្រើនទសវត្សរ៍នៅកម្ពុជា។ សន្តិភាពបាននាំឱ្យពិភពលោកបានស្គាល់កេរដំណែលដូនតា ខ្មែរឡើងវិញ។ សន្តិភាពបានធ្វើឱ្យមរតកវប្បធម៌របស់បុព្វដូនតាខ្មែរជាច្រើន ត្រូវបាន​ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕ដោយ៖ គង់ ឌិន

សម្ដេចនាយករដ្ឋមន្រ្តី៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានតម្លៃគតិយុត្តិ​ដូចសាលក្រមតុលាការដែរ

2023/10/30 05:36:13 pm        208
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា យន្តការ​អាជ្ញាធរជាតិ​ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ គឺវាមានតម្លៃ​គតិយុត្តិ​ដូចសាលក្រមតុលាការ ដែលមាន​ទម្ងន់​ច្បាប់ជាធរមាន ​យ៉ាងដូច្នេះដែរ ខណៈគោលនយោបាយនេះ ក៏អាចចាត់ទុកថា ជាការកែទម្រង់​លើ​ប្រពន្ធយុត្តិធម៌​នៅអាណត្តិទី៧ របស់រាជរដ្ឋាភិបាលផងដែរ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និង​សមិទ្ធផល​នានា​នៅខេត្តកំពង់ស្ពឺ​ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន​ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៣នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យន្តការអាជ្ញាធរជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ​ នឹងផ្ដល់ការគាំទ្រ ​សម្របសម្រួល និង​ជួយផ្ដល់យោបល់​ផ្នែកច្បាប់​ដល់អាជ្ញាធរមាន សមត្ថភាពនៅថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហានានារបស់​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយ​ភាព​យុត្តិធម៌ជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តី ​ក៏បានអះអាងផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹង​ខិតខំធ្វើការ​កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ​ឱ្យកាន់តែល្អប្រសើរថែមទៀត​តាមរយៈការបង្កើត​យន្តការ​ដោះស្រាយវិវាទ​នៅក្រៅប្រព័ន្ធតុលាការ, ជំរុញ​ពន្លឿន​ការដោះស្រាយ​សំណុំរឿង​ដែល​កកស្ទះនៅតុលាការ ​និងដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសផងដែរថា ឆ្នាំដំបូងនៃអាណត្តិទី៧នេះ ជា​ឆ្នាំពង្រឹង ជាជាងការពង្រីកជាពិសេសការពង្រឹងនៅថ្នាក់មូលដ្ឋាន ​ហើយក៏ជាឆ្នាំដែលរាជ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យតម្លៃលើប្រសិទ្ធភាពរបស់ខ្លួន ​៕អត្ថបទបាន ចក់

សម្តេចធិបតី៖ ហានិភ័យសង្រ្គាម និងគ្រាប់មីនលែងបារម្ភទៀតហើយ នៅឡើយតែគ្រឿងញៀន និងបងតូចបងធំ

2023/10/30 05:20:46 pm        209
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋលែងបារម្ភចំពោះហានិភ័យគ្រាប់មីន និងហានិភ័យសង្រ្គាមហើយ នៅឡើយតែបញ្ហាគ្រឿងញៀន និងបងតូចបងធំទេ ដែលពួកគាត់កំពុងបន្តបារម្ភ ដែលបញ្ហានេះ ទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ចំពោះគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅ​ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា បញ្ហាគ្រឿងញៀន បញ្ហាអសន្តិសុខផ្សេងៗទៀត នៅតាមមូលដ្ឋានគឺជាកង្វល់រួមទាំងអស់គ្នា ដូច្នេះត្រូវខិតខំធ្វើយ៉ាងណាទប់ស្កាត់នូវបញ្ហានេះឲ្យកុំឲ្យមាន ​បន្តទៀត ជាពិសេសគឺគ្រឿងញៀននេះតែម្តងត្រូវតែកម្ចាត់វាឲ្យអស់ចេញពីកម្ពុជា។ជាមួយនឹងការកង្វល់ចំពោះបញ្ហាគ្រឿងញៀននេះដែរ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏លើកឡើងផង​ដែរ​ថា ​ការរៀបចំយន្តការអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន ដោយដាក់បញ្ជូល​សមាសភាពថ្នាក់​ជាឧបនាយករដ្ឋមន្ត្រីរហូតដល់៤រូប ​ដឹកនាំយន្តការនេះ ​គឺបង្ហាញពីឆន្ទៈយ៉ាងមុះមុត និងការយក​ចិត្តទុក​ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ​នីតិកាល​ទី៧នេះ សំដៅធ្វើយ៉ាងណាឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ​ពោលគឺឲ្យអស់ពីកម្ពុជាតែម្តង៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

2023/10/30 04:12:04 pm        233
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។*ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោស សម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃ ក្រោមឆត្រអង្គការសហប្រជាជាតិថែមទៀត។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះផ្សេងទៀតជាមួយ កន្លែង ខ្លះដាក់មានរយៈពេលយូរ និងធ្វើឱ្យខូចរូបរាងដើមជាដើម។-សម្ដេចធិបតី ៖ កម្ពុជាស្គាល់គ្រាប់បែកអាម៉េរិកទម្លាក់លើទឹកដីខ្លួនមុនគេនៅឆ្នាំ១៩៦២។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសល កម្ពុជាមិនមានឱកាសបង្ហាញ។ សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រកបដោយសមធម៌ ដែលគ្រប់ភាគីពាក់ព័ន្ធ និងពលរដ្ឋ ទទួលបានទាំងអស់គ្នា ជាគោលដៅដែលរាជរដ្ឋាភិបាលចង់បាន។-សម្ដេចធិបតី៖ អរគុណមន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងទាំងអស់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាច្រើនដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កំពង់ស្ពឺ ក្រោយសន្តិភាពបានប្រែក្លាយពីតំបន់ចម្ការមីន ទៅចម្ការដំណាំ តំបន់ឧស្សាហកម្ម សាលាហ្វឹកហ្វឺន និងស្ថាប័ននានាជាច្រើនទៀត។-សម្ដេចធិបតី ៖ អាណត្តិទី៧នេះ គឺជាអាណត្តិពង្រឹង ជាជាងពង្រីក ដោយការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យចំគោលដៅ ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គប្បីខិតខំរួមគ្នាបន្តជួយផ្សព្វផ្សាយ និងជំរុញដល់សហគមន៍ទេសចរណ៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍មូលដ្ឋាន ជាអ្នកគ្រប់គ្រងដោយផ្ទាល់លើសហគមន៍ទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឲ្យផលទទួលបានដល់ដៃបងប្អូនប្រជាពលរដ្ឋ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រដ្ឋបាលសាធារណៈត្រូវធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំដើម្បីបម្រើសេវាប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅ ថ្នាក់មូលដ្ឋានជាចម្បង។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងអនុវត្តនូវយុទ្ធសាស្ត្រ ៧០ ពង្រឹង ៣០ ពង្រីក លើការងាររដ្ឋបាលសាធារណៈ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវខិតខំដោះស្រាយបញ្ហាដែលប្រឈម ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់សុទ្ធតែកម្រិតឧបនាយករដ្ឋមន្ត្រីឱ្យដឹកនាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យខានតែបាន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ, ជំរុញពន្លឿនការដោះ ស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ និងទី៣ ដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ជា វិធីសាស្ត្រដែលសង្គមកម្ពុជា បានអនុវត្តតាំងពីយូរលង់កន្លងមកហើយ។-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ គឺជារដ្ឋាភិបាលអនុវត្តនូវវិធីសាស្ត្រជាក់ ស្ដែងនិយម មិនមែនទ្រឹស្ដីនិយម និងត្រូវចេញជាលទ្ធផលជាក់ស្ដែងជូនដល់អ្នកប្រើប្រាស់សេវា និងប្រ ជាពលរដ្ឋ។

សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

2023/10/30 03:20:16 pm        109
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។គោលដៅ "កម្ពុជាគ្មានមីនឆ្នាំ២០២៥" បាននិងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរក​គោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ​ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង ​បន្ទាប់ពីរាជធានី-ខេត្តទាំង ១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង​ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ​ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ "កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីន​ក្រោយឆ្នាំ២០២៥ ទៀតឡើយ" ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពសុខាភិបាល លទ្ធផលការងារដែលសម្រេចបានជារូបរាង និងបន្តសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល

2023/10/30 05:04:18 am        368
កណ្តាល៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល លទ្ធផលការងារក្នុង​អាទិភាពចម្បង នៅមណ្ឌលសុខភាពព្រែកស្តី មន្ទីរពេទ្យបង្អែកស្រុកកោះធំ និង មន្ទីរពេទ្យបង្អែកជ័យជំនះ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាល​ជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំអោយបានកាន់តែប្រសើរហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និង រូបភាពវេជ្ជសាស្ត្រ សំរាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធិភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់។ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល សួរសុខទុក និង​ជូនពរអ្នកជំងឺ ក្រុមគ្រួសារ ដែលមកទទួលសេវាពិគ្រោះ ​ក៏ដូចជាកំពុងសម្រាកព្យាបាលក្នុង​មណ្ឌលសុខភាព ​និងមន្ទីរពេទ្យបង្អែក រួមទាំងជួបសំណេះសំណាលថ្លែងអំណរគុណដល់​មន្រ្តីសុខាភិបាលទាំងអស់ ​ដែលបានខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលផ្តល់ជូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តខិតខំ​ចូលរួមរៀន​សូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រដែលជាជំនាញរបស់ខ្លួន រួមទាំងចូល​រួមអោយ​បានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ​ និងនវានុវត្តន៍ ដែលស្ថាប័នក្រសួងបានរៀបចំរៀងរាល់សប្តាហ៍។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាល​បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច ៣) ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពប្រកប ដោយនវានុវត្តន៍ ៤) បង្កើនការអប់រំសុខភាព និងការផ្សព្វផ្សាយ ៥) ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ៦) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ​ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់​ឧបករណ៍​វេជ្ជសាស្រ្ត ៧) ​ការពង្រឹងកិច្ចសហការពហុវិស័យ ​និងអន្តរវិស័យ ​ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុស​ត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨) ​កសាងភាពជាដៃគូរវាងរដ្ឋ និង​ឯកជន ដៃគូអភិវឌ្ឍន៍ ​និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង ៩) ការអភិវឌ្ឍន៍សុខាភិបាល ឌីជីថល។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ​បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរចំពោះស្មារតីរួបរួមសាមគ្គី ​តម្កល់ផលប្រយោជន៍រួម គោរព​វិន័យការងារ ​ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាប្រកបដោយគុណភាព​ សុវត្ថិភាព ប្រសិទ្ធភាព ​ស័ក្ដិសិទ្ធិ​ភាព និងសមធម៌។

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្ពានកោះនរា ជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីការអភិវឌ្ឍប្រើរូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”

2023/10/30 01:07:14 am        925
ភ្នំពេញ៖ ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១ ។ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ។សមិទ្ធផលថ្មី និងដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ។ សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ដែលស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត ២គន្លងទោចក្រយានយន្ត និង ២គន្លងសម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេទាំងសងខាងផងដែរ។ ស្ពានកោះនរា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលក្រុងសិរីសោភណ្ឌ អំពាវនាវឲ្យពលរដ្ឋរាយការណ៍បន្ទាន់ប្រសិនដឹងមានបទល្មើសពាក់ព័ន្ធនឹងOnline Scam
08/16/2026 11:08 AM
មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ី បញ្ជាក់ឡើងវិញពីទំនាក់ទំនង នៅថ្ងៃទិវារំដោះកូរ៉េ
08/16/2026 11:08 AM
អ៊ីរ៉ង់វាយបកការគំរាមកំហែងរបស់លោក Trump ក្នុងការប្រកាសច្រកសមុទ្រ Hormuz ថាជាទឹកដីរបស់អាមេរិក
08/16/2026 11:08 AM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតពីរញ្ជួយដីដ៏ខ្លាំងក្លា នៅឥណ្ឌូនេស៊ីសម្លាប់មនុស្សជិត ៥០នាក់
08/16/2026 10:08 AM
ក្រសួងការពារជាតិ ប្រាប់ឲ្យកងទ័ពទាំងអស់បើកគណនីធនាគារចាប់ពីពេលនេះតទៅ ហើយត្រូវបញ្ចប់​ឲ្យបានទាំងស្រុងនៅខែមិថុនាឆ្នាំក្រោយ
08/16/2026 10:08 AM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំ​នាវា​កម្ពុជា​ប្រកប​ដោយ​ភាព​ចាស់​ទុំខាងផ្នែកនយោបាយ ការទូត បន្តធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ
08/16/2026 10:08 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះ​សំណាល​ផ្ទាល់​ជាមួយ​តំណាង​ប្រជា​សហគមន៍​ទេទឹក​ពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍
08/16/2026 09:08 AM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM