សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកអេរដូហ្គែនប្រាប់សម្តេចប៉ាប៖ ភាពស្ងៀមស្ងាត់របស់សហគមន៍អន្តរជាតិ ជុំវិញការវាយប្រហារនៅតំបន់ហ្គាហ្សា គឺជារឿងគួរឲ្យ«អាម៉ាស់»

2023/10/27 09:04:03 pm        136
ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បានប្រាប់សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា គឺជាការសម្លាប់រង្គាលមួយ ហើយថា ភាពស្ងៀមស្ងាត់របស់សហគមន៍អន្តរជាតិគឺជារឿង«គួរឲ្យអាម៉ាស់»។សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីទួរគី បានឲ្យដឹងថា នៅក្នុងការអំពាវនាវនេះ លោក អេរដូហ្គែន បាននិយាយថា ប្រទេសទាំងអស់ ត្រូវតែបញ្ចេញសំឡេងប្រឆាំងនឹងវិបត្តិមនុស្សធម៌នៅក្នុងតំបន់ នេះ។ អ្នកនាំពាក្យរបស់បុរីវ៉ាទីកង់ បាននិយាយនៅក្នុងកំណត់ហេតុមួយថា ការអំពាវនាវនេះ ធ្វើឡើង នៅពេលព្រឹកនេះ បន្ទាប់ពីមានសំណើរបស់លោកអេរដូហ្គែន។អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖«សម្តេចប៉ាប បានសម្តែងនូវការឈឺចាប់របស់ព្រះអង្គចំពោះអ្វីដែលកំពុងកើតឡើង ហើយបានរំលឹកឡើងវិញនូវគោលជំហររបស់រដ្ឋាភិបាលរបស់បុរីវ៉ាទីកង់ (Holy See) ដោយសង្ឃឹមថា ដំណោះស្រាយរដ្ឋទាំងពីរ អាចឈានដល់ ក៏ដូចជាការទទួលស្គាល់ស្ថានភាពពិសេសមួយសម្រាប់ទីក្រុងហ្ស៊េរុយសាឡិម»។

ប្រមុខការទូតចិន ប្រាប់សមភាគីអាមេរិកថា ការសន្ទនាស៊ីជម្រៅអាចធ្វើឲ្យទំនាក់ទំនងប្រទេសទាំង២ មានស្ថិរភាព

2023/10/27 08:43:45 pm        137
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ អំឡុងដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិក និងចិនមានការខ្វែងគំនិតគ្នា ហើយត្រូវការកិច្ចសន្ទនា ស៊ីជម្រៅ និងទូលំទូលាយ ដើម្បីកាត់បន្ថយការយល់ច្រឡំ និងស្ថិរភាពទំនាក់ទំនង។ដោយឈរក្បែររដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken លោក Wang បាននិយាយថា ប្រទេសទាំងពីរត្រូវចែករំលែកផលប្រយោជន៍រួម និងបញ្ហាប្រឈមសំខាន់ៗដែលប្រទេសទាំង២ត្រូវដោះស្រាយជាមួយគ្នា។ លោក Wang បាននិយាយតាមរយៈអ្នកបកប្រែថា ដូច្នេះ ប្រទេសចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវមានការសន្ទនា។យើងមិនត្រឹមតែគួរបន្តការសន្ទនាប៉ុណ្ណោះ ការសន្ទនាក៏គួរតែស៊ីម្រៅ និងឲ្យបានកាន់តែទូលំទូលាយថែមទៀតផងដែរ ។ លោកបាននិយាយថា ការសន្ទនានឹងជួយកាត់បន្ថយការយល់ច្រលំ ជួយធ្វើឱ្យទំនាក់ទំនងមានស្ថេរភាព និង ត្រឡប់ទៅរកមាគ៌ានៃការអភិវឌ្ឍន៍ប្រកបដោយរលូន ស្ថិរភាព និងនិរន្តរភាព។ លោក Blinken បានឆ្លើយតបថា លោកយល់ស្របនឹងអ្វីដែលរដ្ឋមន្ត្រីការបរទេសបាន លើកឡើង ។មុនការថ្លែងបែបនេះរបស់លោក Wangលោក Blinken បាននិយាយថា លោកទន្ទឹងរង់ចាំកិច្ចពិភាក្សាប្រកបដោយស្ថាបនាជាមួយសមភាគីចិន។ គួរឲ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក Wang គឺជាដំណើរចុងក្រោយបង្អស់ក្នុងភាពចលាចលនៃទំនាក់ទំនងការទូតរវាងគូប្រជែងយុទ្ធសាស្ត្រទាំងពីរ ស្របពេលប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក ពួកគេព្យាយាមគ្រប់គ្រងការខ្វែងគំនិតគ្នា ដើម្បីជៀសវាងជម្លោះ។ ដំណើរទស្សនកិច្ចនេះផ្ដោតជាសំខាន់ក្នុងការរៀបចំសម្រាប់ជំនួបកំពូលដែលរំពឹងទុករវាងលោកប្រធានាធិបតី Joe Biden និងប្រធានាធិបតី Xi Jinping ក្នុងខែវិច្ឆិកា នៅសហរដ្ឋអាមេរិក ៕

សភាអាមេរិក ចោទសួរកងទ័ពជើងទឹក ជុំវិញការពន្យាពេលអនុវត្តន៍សម្រាប់ដំណើរការបញ្ជូនសព្វាវុធទៅកោះតៃវ៉ាន់

2023/10/27 08:28:25 pm        115
គណៈកម្មាធិការសភាសហរដ្ឋអាមេរិក បានចោទសួរកងទ័ពជើងទឹកអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ អំពីអ្វីដែលខ្លួនចាត់ទុកថាជា «ការពន្យារពេលដ៏គួរឱ្យព្រួយបារម្ភ» ក្នុងការដឹកជញ្ជូនសព្វាវុធទៅកាន់កោះតៃវ៉ាន់ ដោយសួរថាហេតុអ្វីបានជាការផលិត ពេលខ្លះធ្លាក់ចុះក្នុងរយៈពេលជាច្រើនខែឬច្រើនឆ្នាំមកនេះ បន្ទាប់ពីកិច្ចព្រមព្រៀងទិញ ត្រូវបានចុះហត្ថលេខា។ សភាតំណាងរាស្ត្រ បាននិយាយក្នុងលិខិតផ្ញើទៅកាន់មេបញ្ជាការកងទ័ពជើងទឹក លោក Carlos Del Toro ថា ពេលវេលាបានអស់ហើយ ដើម្បីរារាំងសកម្មភាពយោធារបស់ប្រទេសចិនមកលើកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងអះអាងថាជាដែនដីរបស់ខ្លួន។ សមាជិកសភាបានសរសេរថា ការពន្យាពេលក្នុងការអនុវត្តន៍នៅក្នុងកងទ័ពជើងទឹក កំពុងតែរារាំងដល់ការផលិត និងការដឹកជញ្ចូនសព្វាវុធសំខាន់ៗទៅកាន់កោះតៃវ៉ាន់ឲ្យទាន់ពេលវេលា រួមទាំងមីស៊ីលប្រឆាំងនាវាសំខាន់ៗ និងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សង្គ្រាម។ពួកគេបានគូសបញ្ជាក់ពីតម្រូវការសម្រាប់មីស៊ីលប្រឆាំងនាវា Harpoon និងមីស៊ីល SLAM-ER ដែលទាំងពីរនេះ សហរដ្ឋអាមេរិក បានព្រមព្រៀងកាលពីឆ្នាំមុនដើម្បីលក់ទៅឱ្យកោះតៃវ៉ាន់។សមាជិកសភា បានសរសេរថា វាត្រូវចំណាយពេលរហូតដល់ខែមេសា ឆ្នាំ ២០២៣ សម្រាប់កងទ័ពជើងទឹកក្នុងការចុះកិច្ចសន្យាសម្រាប់ការផលិតមីស៊ីល Harpoon បាញ់ពីដីគោកចំនួន ៤០០គ្រាប់ ទៅឱ្យកោះតៃវ៉ាន់ ដោយកត់សម្គាល់ថានោះគឺ មានរយៈពេលជាង២ឆ្នាំ បន្ទាប់ពីការប្រកាសរបស់ក្រសួងការពារជាតិ កាលពីខែតុលា ឆ្នាំ ២០២០ នៃការលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់។ ការដឹកជញ្ចូនដែលបានដាក់ហានិភ័យលើសពីឆ្នាំ ២០២៧ ជាឆ្នាំដែលមន្ត្រីសហរដ្ឋអាមេរិកនិយាយថា គឺជាកាលបរិច្ឆេទដាក់គោលដៅរបស់ប្រទេសចិន ដើម្បីត្រៀមខ្លួនធ្វើការឈ្លានពាន ។

សម្តេចតេជោ៖ មរណភាពរបស់ឯកឧត្តម លី ខឺឈាង តំណាងឱ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងបក្ស

2023/10/27 08:00:51 pm        253
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការបាត់បង់ជីវិតរបស់ឯក លី ខឺឈាង អតីតនាយករដ្ឋមន្រ្តីចិន កាលពីយប់មិញ គឺតំណាងឲ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន ហើយសម្តេចក៏បានចាត់ទុកឯកឧត្តមជាមិត្តល្អរបស់កម្ពុជាផងដែរ។តាមរយៈសាររំលែកទុក្ខជូនឯកឧត្តម ស៊ី ជិនពីង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ​ ចំពោះមរណភាព​របស់ឯកឧត្តម លី ខឺឈាង ​អតីតនាយករដ្ឋមន្ត្រីចិន ដែលបានទទួល​មរណភាពកាលពី​យប់មិញ​ក្នុងជន្មាយុ៦៨ឆ្នាំ ដោយបញ្ហាគាំងបេះដូងនោះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ​សម្តេចពិតជាមានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបាន​ដឹងពី​មរណភាព​នៅក្រុងសៀងហៃ នៅព្រឹកមិញនេះរបស់ឯកឧត្តម លី ខឺឈាង សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលទី១៧,១៨ និងទី១៩ នៃបក្សកុម្មុយនីស្តចិន និងជា​អតីតនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋ។សម្តេច បានសង្កត់ធ្ងន់ថា«មរណភាពរបស់ឯកឧត្តម (លី ខឺឈាង) តំណាងឲ្យការបាត់បង់ដ៏ធំមួយ​សម្រាប់​ប្រជាជនចិន និងបក្ស»។នៅក្នុងសាររំលែកទុក្ខនេះដែរសម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា បាន​ចាត់ទុកឯកឧត្តម លី ខឺឈាង «គឺជាមិត្តដ៏ល្អរបស់កម្ពុជា ​ហើយប្រជាជនកម្ពុជា​ នឹងចងចាំ​ជា​និច្ចនូវការរួមចំណែកដ៏មាន ​តម្លៃរបស់ឯកឧត្តមចំពោះទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធរវាងប្រជាជាតិ និងប្រជាជន​នៃប្រទេសយើងទាំងពីរ ​ដែលត្រូវបាន​គូស​បញ្ជាក់​ដោយ​ទំនាក់ទំនង​នយោបាយ​ដ៏​រឹងមាំ​រវាងគណបក្សយើងទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន)»។សម្តេចតេជោ​ បានលើកឡើងទៀតថា ​ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែក​ទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តម​ក្រុមគ្រួសារនៃសព ​ប្រជាជនចិន ​និងបក្សកុម្មុយនីស្តចិន ចំពោះការបាត់បង់រដ្ឋ បុរសដ៏អស្ចារ្យម្នាក់។ សម្តេចតេជោ​ក៏សូមឲ្យ​វិញ្ញាណក្ខន្ធ​ឯកឧត្តម លី ខឺឈាង ​បានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាត​ឡើយផងដែរ៕អត្ថបទបាន ចក់

អាមេរិក៖ យន្តហោះចិន បានខិតមកជិតយន្តហោះទម្លាក់គ្រាប់បែក ក្នុងចម្ងាយ៣ម៉ែត្រដ៏គ្រោះថ្នាក់

2023/10/27 07:50:12 pm        139
យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តចម្បាំងចិន បានខិតមកជិតយន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិកយ៉ាងគ្រោះថ្នាក់កាលពីដើមសប្តាហ៍នេះ នៅលើសមុទ្រចិនខាងត្បូង ជា អ្វីដែលទីក្រុងវ៉ាស៊ីនតោន និយាយថា ជាឥរិយាបថបង្កហានិភ័យខ្ពស់ដោយយន្តហោះយោធារបស់ចិន។ យោធាអាមេរិក និយាយកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងចិន J-11 បានចូលមកជិតយន្តហោះ B-52 ក្នុងចម្ងាយត្រឹមតែ៣ម៉ែត្រ។ សេចក្តីថ្លែងការណ៍របស់យោធាអាមេរិក និយាយថាអំឡុងការស្ទាក់ចាប់នៅពេលយប់ អាកាសយានិករបស់សាធារណៈរដ្ឋប្រជាមានិតចិន បានហោះហើរក្នុងលក្ខណៈគ្មានវិជ្ជាជីវៈ និងគ្មានសុវត្ថិភាព ដែលបង្ហាញថាអកាសយានិកខ្សោយ ដោយការខិតមកជិតក្នុងល្បឿនលឿនហួសពីការគ្រប់គ្រង ហោះនៅពីខាងក្រោម នៅពីខាងមុខ និងក្នុងចម្ងាយតែ៣ម៉ែត្រ ពីយន្តហោះ B-52 ដែលធ្វើឲ្យយន្តហោះទាំងពីគ្រឿងនេះ ស្ថិតក្នុងគ្រោះថ្នាក់នៃការប៉ះទង្គិចគ្នា។ កាលពីដើមខែនេះ មន្ទីរបញ្ចកោណបាននិយាយថាយន្តហោះយោធាចិន បានធ្វើសមយុទ្ធខិតមកជិតយន្តហោះអាមេរិក ជិត២០០ដង ចាប់តាំងពីឆ្នាំ២០២១។ កាលពីសប្តាហ៍មុន ក្រសួងការពារជាតិចិន បាននិយាយថាមន្ទីរបញ្ចកោណ បានចោទប្រកាន់យោធារបស់ខ្លួនពីបទស្ទាក់ចាប់នៅដែនអាកាសដែលមានហានិភ័យនិងបង្ខិតបង្ខំ គឺជាការបង្ខូចឈ្មោះដោយចេតនាមកលើប្រទេសចិនជាការជំរុញផ្នែកនយោបាយ ដែលលាក់កំបាំង។ ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក មានភាពតានតឹងដោយសារតែជម្លោះរវាងប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ជុំវិញរឿងរ៉ាវមានចាប់ពីបញ្ហាកោះតៃវ៉ាន់ និងកំណត់ត្រាសិទ្ធមនុស្សរបស់ចិនរហូតដល់សកម្មភាពយោធារបស់ខ្លួន នៅសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចាប់ផ្តើមដំណើរទស្សនកិច្ចដែលត្រូវបានរំពឹងទុកជាយូរ ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ខណៈសហរដ្ឋអាមេរិក និងចិន ស្វែងរកការរៀបចំដោះស្រាយភាពខ្វែងគំនិតគ្នាជាយុទ្ធសាស្ត្រដ៍ស៊ីជម្រៅ និងត្រួសត្រាយផ្លូវ សម្រាប់ជំនួបកំពូលដែលរំពឹងទុក រវាង ប្រធានាធិបតីលោក Joe Biden និងសមភាគីរបស់លោក លោក Xi Jinping។

តុលាការកូរ៉េខាងត្បូង បានអនុម័តច្បាប់ហាមប្រាមទំនាក់ទំនងភេទដូចគ្នា ក្នុងកងកម្លាំងប្រដាប់អាវុធ

2023/10/27 06:55:20 pm        96
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ (២៦ តុលា) បានអនុម័តយ៉ាងប្រផិតប្រផើយនូវច្បាប់ហាមឃាត់ទំនាក់ទំនងភេទដូចគ្នានៅក្នុងកងកម្លាំងប្រដាប់អាវុធ ដោយលើកឡើងពីហានិភ័យដែលអាចកើតមាន ចំពោះការត្រៀមខ្លួនប្រយុទ្ធរបស់យោធា នៅក្នុងសេចក្តីសម្រេចដែលត្រូវបានរិះគន់ដោយក្រុមសកម្មជនថា ជាជំហានថយក្រោយនៃសិទ្ធិស្រឡាញ់ភេទដូចគ្នា ។ស្ថិតក្រោមច្បាប់នៃអំពើឧក្រិដ្ឋកម្មយោធារបស់ប្រទេស សមាជិកនៃកងកម្លាំងប្រដាប់អាវុធ ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ សម្រាប់ទំនាក់ទំនងភេទដូចគ្នា។ ច្បាប់នេះត្រូវបានបញ្ជូនទៅតុលាការ និងត្រូវបានអនុម័តចំនួនបួនដង ចាប់តាំងពីឆ្នាំ២០០២ មក។ នៅក្នុងសេចក្តីសម្រេច ដោយមានការគាំទ្រ ៥សំឡេងទល់នឹង ៤សំឡេង កាលពីថ្ងៃព្រហស្បតិ៍ តុលាការបាននិយាយថា ការអនុញ្ញាតឱ្យមានទំនាក់ទំនងភេទដូចគ្នា អាចបំផ្លាញវិន័យក្នុងជួរយោធា និងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រយុទ្ធរបស់ខ្លួន។ក្រុមសិទ្ធិមនុស្ស បាននឹងកំពុងជំរុញឱ្យតុលាការលុបចោលនូវអ្វីដែលពួកគេហៅថា ច្បាប់ «ហួសសម័យកាល និងអាក្រក់» បន្ទាប់ពីតុលាការកំពូលកាលពីឆ្នាំមុន បានលុបចោលការកាត់ទោសរបស់តុលាការយោធា លើទាហានពីរនាក់ ដែលត្រូវបានកាត់ទោសឱ្យផ្អាកការជាប់ពន្ធនាគារ សម្រាប់ទំនាក់ទំនងផ្លូវភេទដូចគ្នា។ ក្រុមសកម្មជនបាននិយាយថា ច្បាប់នេះជំរុញឱ្យមានអំពើហិង្សា ព្រមទាំងការរើសអើងប្រឆាំង និងការមាក់ងាយចំពោះទាហានស្រឡាញ់ភេទដូចគ្នាផងដែរ៕

លោក Biden ព្រមានអ៊ីរ៉ង់ ប្រឆាំងនឹងការវាយប្រហារលើកងទ័ពអាមេរិក នៅមជ្ឈិមបូព៌ា

2023/10/27 06:48:15 pm        147
សេតវិមាន របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ តុលា) បន្ទាប់ពីការវាយប្រហារភ្លាមៗជាបន្តបន្ទាប់លើកងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាថា លោកប្រធានាធិបតី Joe Biden បានផ្ញើសារដ៏កម្រមួយ ទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយព្រមានទីក្រុង Tehran ប្រឆាំងនឹងការកំណត់គោលទៅលើកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា។ក្រុមមន្ត្រីអាមេរិក ចង់បញ្ចៀសជម្លោះកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់ប្រជាជនអ៊ីស្រាអែលយ៉ាងហោចណាស់ ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។មន្ទីរបញ្ចកោណបាននិយាយថា ក្រុមទាហានអាមេរិកត្រូវបានវាយប្រហារយ៉ាងហោចណាស់ ១២ដង នៅក្នុងប្រទេសអ៊ីរ៉ាក់ និងចំនួន៤ដង ក្នុងប្រទេសស៊ីរី ក្នុងសប្តាហ៍កន្លងមក។ កាលពីថ្ងៃពុធ លោកប្រធានាធិបតី Biden បាននិយាយថា លោកបានព្រមានលោក Ayatollah ថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតប ប្រសិនបើកងកម្លាំងអាមេរិក នៅតែបន្តជាគោលដៅ ហើយសកម្មភាពឆ្លើយតបនោះ គឺមិនពាក់ព័ន្ធជាមួយជម្លោះនៅអ៊ីស្រាអែលនោះទេ ប៉ុន្តែលោកមិនបាននិយាយពីមធ្យោបាយដែលសារទាំងនោះត្រូវបានទាក់ទងនោះទេ។ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយ ដោយនិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនសារព្រមានទៅអ៊ីរ៉ង់ ក៏ដូចជាសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយចំនួនដូចជា ក្រុមសកម្មប្រយុទ្ធហេសបូឡា របស់លីបង់ ថា ខ្លួនចង់មានការពង្រីកសង្រ្គាមនោះទេ និងបានជំរុញឱ្យពួកគេអនុវត្តនូវការអត់ធ្មត់ផងដែរ៕

ក្រសួងសង្គមកិច្ចធ្វើការពង្រឹងផ្នែកព័ត៌មានដល់មន្ត្រីឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងសាធារណជន

2023/10/27 06:44:32 pm        188
ភ្នំពេញ៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទា នៅថ្ងៃទី២៧ ខែតុលានេះ បានបើកវគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មានដល់មន្ត្រីជាន់ខ្ពស់របស់ខ្លូន ក្នុងន័យដើម្បីងាយស្រួលក្នុងធ្វើបុរេសកម្មនិងប្រតិកម្មរហ័សជុំវិញកិច្ចដែលក្រសួង ​និង មន្ទីរសង្គមកិច្ចបានអនុវត្តកន្លងមក ដើម្បីសរសេរឱ្យមានលក្ខណៈឯកទេស ​និងយល់អំពីរបៀបឆ្លើយ តបជាមួយអ្នកសារព័ត៌មាន ឬសាធារណមតិ ។វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាមន្ត្រីមកពី២៥រាជធានីខេត្ត ក្រោមក្របខណ្ឌនៃក្រសួងចំនួនប្រមាណ២០០នាក់ ដែលប្រព្រឹត្តឡើងរយះពេល១ថ្ងៃពេញនៅក្នុងទីស្តីការក្រសួងសង្គមកិច្ចនាថ្ងៃទី២៧ តុលា ២០២៣ នេះ។ ការបញ្ជៀបចំណេះផ្នែកព័ត៌មាននេះដោយក្រោមការធ្វើបទឧ្ទេសនាមដោយលោក ហ្គេន ហ្វេលហ្គេត (Glen Frlgate) អ្នកជំនាញវិជ្ជាជីវៈផ្នែកសារព័ត៌មានជាច្រើនឆ្នាំរួមជាមួយបណ្តាអ្នក​ជំនាញសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនទៀត។ ឯកឧត្តម ឯម ចាន់មករា​ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ​មានសារៈសំខាន់ណាស់សម្រាប់ការសរសេរព័ត៌មាន ​សម្រាប់ជាទុនក្នុងការធ្វើសកម្ម និង​ប្រតិកម្មរហ័ស​ចំពោះកិច្ចការងារប្រចាំថ្ងៃទៅដល់សាធារណៈមតិ ពីព្រោះសព្វថ្ងៃនេះមន្រ្ដីបាន​ខិតខំប្រឹងប្រែង​ធ្វើសកម្មភាពជាច្រើនតាមជំនាញនីមួយៗ ក៏ប៉ុន្តែរបៀបនៃការផ្សព្វផ្សាយសកម្មភាព​ទាំង​អស់គ្នាទៅដល់មជ្ឈដ្ឋានខាងក្រៅ នៅមិនទាន់បានទូលំទូលាយ និងមានឯកទេសឆ្លើយតប​ឱ្យបានទាន់ពេលវេលានៅឡើយ។ឯកឧត្តម ឯម ចាន់មករា លើកទឹកចិត្តអង្គសិក្ខាកាមទាំងអស់ចូលរួមឱ្យបានផុសផុល សាកសួរវាគ្មិន​ដែលមានជំនាញ និងឯកទេសច្បាស់លាស់ ពីព្រោះវគ្គបណ្ដុះបណ្ដាលនេះ គឺជាឱកាសកម្រមួយ​ដើម្បីបង្កើននូវពុទ្ឋិបន្ថែមទៀត។លោក ហ្គេន ហ្វេលហ្គេត បានឱ្យដឹងថា ក្នុងវគ្គនេះលោកនឹងធ្វើបទបង្ហាញលើការផ្តល់ជាព័ត៌មាន និង បច្ចេកទេសក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដោយឡែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា​មាន​លក្ខណៈពិសេសមួយចំនួន​ដោយធ្វើឱ្យប្រជាជនកម្ពុជា​ភាគច្រើនទទួលបានព័ត៌មាន តាម​ប្រព័ន្ធអ៊ិនធើណិត ​ចំណែកទូរទស្សន៍បែបប្រពៃណី ​ការផ្សាយតាមវិទ្យុ និងបោះពុម្ពជាកាសែត​មិនសូវទទួលបានការពេញនិយមឡើយ៕ អត្ថបទ.ភារម្យ

រដ្ឋមន្ត្រីការបរទេសលីទុយអានីអះអាងថា កូរ៉េខាងជើងបានផ្តល់គ្រាប់រំសេវដល់រុស្ស៊ីច្រើនជាងសហភាពអឺរ៉ុបផ្តល់ទៅឲ្យអ៊ុយក្រែន

2023/10/27 06:34:32 pm        149
លោក Gabrielius Landsbergis រដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី បានអំពាវនាវឲ្យប្រទេសសមាជិកសហភាពអឺរ៉ុប ជៀសវាងការពន្យឺតការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ព្រោះថា កូរ៉េខាងជើងត្រូវផ្តល់គ្រាប់រំសេវដល់រុស្ស៊ី ច្រើនជាងសហភាពអឺរ៉ុបផ្តល់ឲ្យអ៊ុយក្រែន។សហភាពអឺរ៉ុប បានសន្យាឲ្យអ៊ុយក្រែនបាញ់កាំភ្លើងធំចំនួន ១.000.000គ្រាប់។ មកដល់ពេលនេះ យើងបានដឹកជញ្ជូនបានតែ ៣០០.០០០ គ្រាប់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ កូរ៉េខាងជើង បានប្រគល់ ៣៥ម៉ឺនគ្រាប់ទៅឲ្យប្រទេសរុស្ស៊ី»។លោក Landsbergis បានបន្ថែមថា សហភាពអឺរ៉ុប«ប្រាកដណាស់» មានធនធាន «ដើម្បីធ្វើឲ្យប្រសើរជាងប្រទេសកូរ៉េខាងជើង»។ លោក បានសរសេរថា៖ «យើងគួរតែបញ្ចៀសការការភ័យខ្លាច ខណៈពេលដែលជនជាតិអ៊ុយក្រែនដ៏ក្លាហានជាច្រើននាក់ បានស្លាប់»។លោក Landsbergis បានធ្វើអត្ថាធិប្បាយ បន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា សហភាពអឺរ៉ុប កំពុងនៅពីក្រោយផែនការរបស់ខ្លួនក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំមួយលាន នៅខែ មីនា ឆ្នាំ២០២៤។

ឯកឧត្តម កើត រិទ្ធ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាជាការបន្ថែមលើការយន្តការដែលមានស្រាប់

2023/10/27 06:31:40 pm        263
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងយុត្តិធម៌ បានលើកឡើងថា ព្រះរាក្រឹត្យ​ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ​រៀបចំឡើងក្នុងគោលបំណងឲ្យមានយន្តការថ្នាក់ជាតិមួយសម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាបន្ថែមលើការយន្តការដែលមានស្រាប់។ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៧តុលា ក្រោមអធិបតីភាព​សម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ការបង្កើត​យន្តការ​ថ្នាក់ជាតិ​នេះដើម្បីលើកកម្ពស់គុណភាពប្រសិទ្ធភាព និងនិរន្តរភាពក្នុងការ​ដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការ​ ក្នុង​បំណងបង្ខិតសេវាដោះស្រាយវិវាទ​ឲ្យកាន់តែ​ខិតជិត​ប្រជាពលរដ្ឋនៅមូលដ្ឋាន សម្រុះសម្រួល​ដោះស្រាយវិវាទ​មួយ​ដែលអាច​សម្រេចបាន​នូវ​បរិយាកាស​សន្តិភាព​និយម ភាពសុខដុមរមនា​មួយនៅក្នុងសង្គម ជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមតុលាការ។អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលត្រូវបង្កើតឡើង ដោយព្រះរាជក្រឹត្យនេះជាយន្តការថ្មីដែលបំពេញបន្ថែម ទៅលើយន្តការដែលមានស្រាប់។អាជ្ញាធរថ្មីនេះមិនជំនួសឲ្យយន្តការដែលមានស្រាប់នោះទេ ហើយយន្តការដែលមានស្រាប់នៅតែអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដដែល ប៉ុន្តែយន្តការថ្មីនេះ នឹងផ្ដល់ការគាំទ្រខាងផ្នែកបច្ចេកទេស និងផ្ដល់កិច្ចសហប្រតិបត្តិការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានាសំដៅលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទ​ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយប្រើវិធានសម្រស់សម្រួលផ្សះផ្សារវិវាទ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា អំពីមូលដ្ឋានសេចក្ដីព្រាងព្រះរាជក្រឹត្យនេះដោយផ្អែកលើ​មូលដ្ឋាន​ចំនួន៣ គឺមូលដ្ឋានផ្អែកលើគោលនយោបាយមូលដ្ឋានផ្អែកលើច្បាប់​និងមូលដ្ឋានផ្អែក​លើសង្គម។ផ្អែកតាមយុទ្ធសាស្ត្របញ្ចាកោនដំណាក់កាលទីមួយសម្រាប់ទី៧នៃរដ្ឋសភា រដ្ឋាភិបាល​ក្រោមការដឹកនាំ​របស់​សម្ដេច​អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៅតែបានបន្តចាត់ទុកការ​កែទម្រង់ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌នៅតែជាអទិភាពមួយ​ដ៏សំខាន់របស់ខ្លួនសំដៅពង្រឹង​និង​លើកកម្ពស់ប្រសិទ្ធភាពច្បាប់ ​និងប្រព័ន្ធយុត្តិធម៌ក្នុងចក្ខុវិស័យ ដើម្បីពង្រឹង​និងលើកកម្ពស់​គោលការណ៍​នីតិរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គមដែលជាកត្តាសំខាន់​ និងចាំបាច់ក្នុងការរួមចំណែក​ធានាការថែរក្សាស្ថេរភាពសង្គមសន្តិសុខ ​និងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងការអភិវឌ្ឍ​ប្រទេសជាតិប្រកបដោយចីរភាព។ ហើយយន្តការសម្របសម្រួល​និង​ផ្សះផ្សារ​វិវាទ​ទាំងក្នុង​ប្រព័ន្ធតុលាការទាំងក្រៅប្រព័ន្ធតុលាការសំដៅលើក​កម្ពស់ប្រសិទ្ធភាពភាពឆាប់រហ័ស​នៃការ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ បង្ខិតការដោះស្រាយវិវាទ​ដែលមានលក្ខណៈងាយស្រួល​និងសម្បូរបែបឲ្យនៅជិតប្រជាពលរដ្ឋ និងធានាបាននូវបរិយាកាស ​សន្តិភាព​និយម និងភាព​សុខដុមរមនានៅក្នុងសង្គមជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពបែលហ្ស៊ិកចូលរួមដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអាល្លឺម៉ង់ ព្យាយាមពន្លត់ភ្លើងឆេះព្រៃធំបំផុតពុំធ្លាប់មាន
08/16/2026 12:08 PM
មិត្តភាពកម្ពុជា-សិង្ហបុរី មានឫសគល់រឹងមាំជាប្រវត្តិសាស្ត្រឈរលើការគោរព និង​គាំទ្រ​គ្នាទៅវិញ​ទៅមក
08/16/2026 12:08 PM
ក្រសួងការបរទេសអ៊ីរ៉ង់៖ អស្ថិរភាពនៅច្រកសមុទ្រ Hormuz បង្កឡើងដោយសារអាមេរិក និងអ៊ីស្រាអែល
08/16/2026 12:08 PM
ដែនដី Ceuta ក្លាយជាជម្រកបណ្តោះអាសន្នរបស់ជនអន្តោប្រវេសន៍ដែលជួបស្ថានភាពពុំច្បាស់លាស់
08/16/2026 12:08 PM
រុស្ស៊ី-អ៊ុយក្រែន បន្តវាយប្រហារដាក់គ្នាឥតឈប់ ខណៈសង្គ្រាមរីកកាន់តែធំ ហើយគ្មានពន្លឺសន្តិភាព
08/16/2026 12:08 PM
ព្យុះសង្ឃរាLala ធ្វើឲ្យអតិថិជនរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក
08/16/2026 12:08 PM
មនុស្ស ៦នាក់ស្លាប់ ក្រោយព្យុះ និងទឹកជំនន់វាយប្រហាររដ្ឋ Indiana របស់សហរដ្ឋអាមេរិក
08/16/2026 12:08 PM
លីបង់រាយការណ៍ថាមានអ្នកស្លាប់ ១១ នាក់ក្នុងការវាយប្រហារដែលអ៊ីស្រាអែលថាបានកំណត់គោលដៅលើក្រុមហេសបូឡា
08/16/2026 12:08 PM
ពហុកីឡដ្ឋានក្រុង Bogota ក្លាយជាមជ្ឈមណ្ឌលមនុស្សធម៌សម្រាប់ជនរងគ្រោះដោយសារការរញ្ជួយដីនៅកូឡុំប៊ី
08/16/2026 11:08 AM
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយនាយកអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
08/16/2026 11:08 AM