ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ចំហេះព្រៃដ៏ធំបានបំផ្លាញផ្ទៃដីតំបន់ព្រៃអាម៉ាហ្សូន រាប់ពាន់ហិចតានៅប្រទេសបូលីវី

2023/10/18 03:59:20 pm        140
បូលីវី៖​ ក្រុមមន្ត្រីក្នុងតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសបូលីវី បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា ចំហេះព្រៃដ៏ធំបានលេបត្របាក់លើផ្ទៃដីរាប់ពាន់ហិចតា នៅតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសនេះ។ ចំហេះព្រៃជាច្រើនកន្លែង បានបំផ្លាញដំណាំនៅក្នុងតំបន់សាន់តា គ្រូស (Santa Cruz) និងបំផ្លាញផ្ទៃដីរាប់ពាន់ហិចតានៃឧទ្យានជាតិ ណូអែល មឺខាដូ (Noel Mercado) ដែលជាច្រកចូលទៅកាន់ព្រៃជប់ភ្លៀងអាម៉ាហ្សូនដ៏ធំ។រដ្ឋាភិបាលតំបន់សាន់តា គ្រូស បាននិយាយកាលពីថ្ងៃអង្គារថា មានចំហេះព្រៃសកម្មចំនួន១២កន្លែង ដែលភាគច្រើននៅក្នុងទីក្រុងសាន ម៉ាទីយ៉ាស (San Matias) ទីក្រុង ខនសេបស៊ីអន (Concepcion) និងទីក្រុងសាន់ អ៊ីណាស៊ីអូ (San Ignacio) ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានបញ្ជូនដើម្បីជួយក្រុមពន្លត់អគ្គិភ័យ និងក្រុមអាជ្ញាធរ ដែលកំពុងទប់ទល់នឹងនៅលើដី៕

ក្រុមហាម៉ាស និងអ៊ីស្រាអែល ស្តីបន្ទោសដាក់គ្នាចំពោះការផ្ទុះដែលសម្លាប់មនុស្សរាប់រយនាក់នៅឯមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា

2023/10/18 03:55:57 pm        154
អ៊ីស្រាអែល៖ ក្រសួងសុខភាពគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការបំផ្ទុះដ៏ធ្ងន់ធ្ងរបំផុតមួយបានធ្វើឲ្យកក្រើកមន្ទីរពេទ្យទីក្រុងហ្គាហ្សា(Gaza) ដែលផ្ទុកពេញទៅដោយអ្នករបួស និងប្រជាជនប៉ាឡេស្ទីនផ្សេងទៀតដែលកំពុងស្វែងរកកន្លែងជ្រកកោនកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ។ក្រុមហាម៉ាស់បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលបាននិយាយថា មន្ទីរពេទ្យត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតដែលបាញ់ខុសគោលដៅដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ក្រសួងសុខាភិបាលបាននិយាយថាមនុស្សយ៉ាងហោចណាស់៥០០នាក់ បានស្លាប់ ក្នុងការវាយប្រហារលើមន្ទីរពេទ្យ Anglican Al-Ahli Baptist ។ វីដេអូដែលសារព័ត៌មាន AP បានបញ្ជាក់ពីខាងមន្ទីរពេទ្យ បង្ហាញពីអណ្ដាតភ្លើងបានឆាបឆេះអគារមន្ទីរពេទ្យនេះ ហើយបរិវេណមន្ទីរពេទ្យពោរពេញដោយរាងកាយសាកសពដាច់រយៈ ដែលភាគច្រើនជាកុមារតូចៗ។ នៅជុំវិញវាលស្មៅត្រូវបានរាយប៉ាយដោយភួយ  កាបូបស្ពាយសិស្សសាលា និងរបស់របរផ្សេងៗទៀត។ ការសម្លាប់រង្គាលបានកើតឡើងនៅពេលសហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែលអនុញ្ញាតឱ្យមានការចែកចាយការផ្គត់ផ្គង់ជំនួយដល់ជនស៊ីវិលដែលអស់សង្ឃឹម ក្រុមជំនួយ និងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាដ៏តូច ដែលបានស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុងចាប់តាំងពីការវាយលុកដ៏សាហាវរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីសប្តាហ៍មុន។ ការវាយប្រហារនេះក៏បានកើតឡើង ផងដែរ មួយថ្ងៃមុនពេលលោកប្រធានាធិបតី Joe Biden ទៅបំពេញទស្សនកិច្ចក្នុងតំបន់ ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល និងព្យាយាមការពារកុំឱ្យសង្រ្គាមរីករាលដាល។ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានភៀសខ្លួននៅក្នុងមន្ទីរពេទ្យ al-Ahli និងមន្ទីរពេទ្យផ្សេងទៀតក្នុងទីក្រុង ហ្គាហ្សា កាលពីប៉ុន្មានថ្ងៃមុន ដោយសង្ឃឹមថាពួកគេនឹងរួចផុតពីការទម្លាក់គ្រាប់បែក បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនទាំងអស់នៅក្នុងទីក្រុង និងតំបន់ជុំវិញនោះ ជម្លៀសទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា៕

[BREAKING NEWS] ដំណើរទស្សនកិច្ចរបស់Joe Biden ទៅកាន់ប្រទេសហ្ស៊កដានី ត្រូវបានលុបចោល

2023/10/18 02:41:52 pm        175
[BREAKING NEWS] ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ប្រទេសហ្ស៊កដានី ត្រូវបានលុបចោល ។ការលុបចោលនេះ គឺជាការឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកដ៏ធ្ងន់ធ្ងរទៅលើមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់ ។ ដំបូងឡើយ លោក Biden មានគម្រោងជួបជាមួយមហាក្សត្រហ្ស៊កដានី បន្ទាប់ពីជំនួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu៕

[BREAKING NEWS] មនុស្សជាង៥០០នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងការផ្ទុះមួយនៅមន្ទីរពេទ្យក្នុងទីក្រុង Gaza

2023/10/18 02:23:16 pm        157
[BREAKING NEWS] មនុស្សជាង ៥០០នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការផ្ទុះមួយនៅឯមន្ទីរពេទ្យក្នុងទីក្រុង Gaza ដោយអាជ្ញាធរប៉ាឡេស្ទីន បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ប៉ុន្តែ អ៊ីស្រាអែល​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​វាយ​ប្រហារតាមអាកាស។មន្ទីរពេទ្យ Anglican Al-Ahli Baptist Hospital នៅ តំបន់Gaza ត្រូវ​បានកក្រើកដោយ​ការ​ផ្ទុះ​មួយ​កាលពី​ថ្ងៃ​អង្គារ មុន​ដំណើរ​ទស្សនកិច្ចរបស់លោក​ប្រធានាធិបតី​អាមេរិក Biden ក្នុង​ប្រទេស​អ៊ីស្រាអែល៕

ក្រសួងទេសចរណ៍លើកទឹកចិត្តអាជីវកម្មបន្ទប់ស្នាក់នានាបញ្ចុះតម្លៃ ដូចសណ្ឋាគារនៅខេត្តសៀមរាប

2023/10/18 12:51:41 am        346
សៀមរាប៖ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បានប្រកាសបើកដំណើរការផ្លូវការទទួលការចុះចតយន្តហោះពាណិជ្ជកម្មរួចហើយ នៅពេលនេះ មានសណ្ឋាគារផ្ទះស្នាក់មួយចំនួនធំ នៅខេត្តសៀមរាបសហការជាមួយសមាគមការីទេសចរណ៍កម្ពុជា CATA បានរៀបចំបញ្ចុះតម្លៃ ដើម្បីទាក់ទាញទេសចរជាតិអន្តរជាតិទស្សនាខេត្តសៀមរាប។ សម្រាប់ការងារនេះ ក្រសួងទេសចរណ៍ ក៏បានជំរុញសណ្ឋាគារនៅខេត្តរាជធានីផ្សេងៗរៀបចំតម្លៃសមរម្យដើម្បីទាក់ទាញទេសចរផងដែរ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៧ ខែតុលានេះថា នៅពេលនេះ កត់សំគាល់ឃើញថា​ មូលដ្ឋានអាជីវកម្មទេសចរណ៍នានា បានខិតខំរៀបចំផលិតផលទេសចរណ៍បានល្អប្រសើរ ពិសេសនៅខេត្តសៀមរាប ហើយបើមូលដ្ឋាន​អាជីវកម្មនោះ​ខិតខំបន្ថែមការផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព ភាពកក់ក្តៅ និងរៀបចំ​តម្លៃសមរម្យ និងមានការប្រកួតប្រជែងទៀតនោះ គឺនឹងអាចទាក់ទាញទេសចរនោះ​ទៅទទួល​សេវាម្តងហើយ ហើយចង់ទៅទទួលសេវាម្តងទៀត។បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ថ្លែងថា ក្នុង​អំឡុងពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ បើកដំណើរការ គឺយើងឃើញថា មានតែ​អាជីវកម្មសណ្ឋាគារ និងផ្ទះស្នាក់ ​នៅខេត្តសៀមរាមនោះទេ ​ដែលបានសហការជាមួយCATA រៀបចំបញ្ចុះតម្លៃ៣០% ដើម្បីទាក់ទាញទេសចរជាតិអន្តរជាតិអញ្ជើញទស្សនាខេត្តសៀមរាប ហើយប្រធានCATAរូបនេះ ​ក៏បានស្នើអាជីវកម្មទេសចរណ៍ផ្សេងៗទៀត គួររួមគ្នាគិតគូររៀបចំថ្លៃ និងរៀបចំផ្តល់សេវាប្រកបដោយគុណភាពដូចគ្នានេះដែរ។លោកស្រី ឆាយ សៀវលីន ថ្លែងថា នៅក្នុងកិច្ចសហការរៀបចំបញ្ចុះតម្លៃសណ្ឋាគារ​នៅ​ខេត្តសៀមរាប​​នេះ ក្រុមហ៊ុនការីទេសចរណ៍នានា ក៏បាននាំគ្នារៀបចំបញ្ចុះតម្លៃការលក់កញ្ចប់​ខែ្សទស្សនកិច្ចទស្សនាខេត្តសៀមរាប​ទៅតាមនោះដែរ ហើយអាចថា តម្លៃកញ្ចប់ខ្សែ​ទស្សនកិច្ច​នោះនឹងអាចប្រកួតប្រជែងតម្លៃកញ្ចប់ខ្សែទស្សនកិច្ចជាមួយប្រទេសជិតខាងយើង និង​ហើយអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ហើយអាចស្នាក់នៅកម្ពុជា​បានលើសពី១៥ថ្ងៃ៕ អត្ថបទ ស៊ុម សុខជា 

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានជិត៣,៧ លាននាក់ ក្នុងរយៈពេល៩ខែនេះ

2023/10/17 10:28:50 pm        338
ភ្នំពេញ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ មានចំនួន ៣,៧ លាននាក់ កើនឡើង ១៦២ ភាគរយ និងទទួលបានចលនាជើងហោះហើរជាង ៣៧ ពាន់ជើង កើនឡើង ១០២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ ២០២២។ឯកឧត្តមបណ្ឌិត ម៉ៅ ហាវាណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិល លើកឡើង​ក្នុង​ពិធីស្វាគមន៍ទទួលជើង ហោះហើរពាណិជ្ជកម្មដំបូង ​មកកាន់អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ (SAI) នៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២៣ នេះថា ​នៅក្នុងដើមខែតុលា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ ​និងទំនិញតាមផ្លូវអាកាស ​ជាមធ្យម មានចលនា​ជើងហោះហើរចំនួន ៨៥០ ជើងក្នុងមួយសប្តាហ៍ ​នៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ និងមានក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន ៣០ ក្រុមហ៊ុន ដែលកំពុងតភ្ជាប់ជើង​ហោះ​ហើរឡើងវិញពីប្រទេសអាស៊ានទាំង​ ៨ និងចិន កូរ៉េខាងត្បូង ​តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។ចំណែកនៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៣ នេះកម្ពុជា ទទួលបានអ្នក ដំណើរតាមផ្លូវអាកាស មានចំនួនជិត ៣,៧ លាននាក់ ​និងទទួលបានចលនាជើងហោះហើរ ​មានចំនួន ៣៧,២០០ ជើង ក្នុងនោះ ​បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ​ទាំងចំនួនអ្នកអ្នកដំណើរ ចលនាជើងហោះហើរ​បានកើនឡើងជាងរយដង ដែលបង្ហាញឲ្យឃើញនៃការងើបឡើងវិញជាបណ្តើរៗ ​សម្រាប់ការ​ចរាចរ​ទំនិញ និងអ្នកធ្វើដំណើរ ។ឯកឧត្តមបណ្ឌិត ម៉ៅ ហាវាណ្ណាល់ លើកឡើងបន្តថា សកម្មភាពដឹកជញ្ជូន តាមផ្លូវអាកាស​នៅ​ព្រះរាជាណាចក្រកម្ពុជា ​បានកំពុងវិលត្រឡប់មកវិញ ​ឬស្តារឡើងវិញជាបណ្តើរៗ​បានជិត ៥០ ភាគរយហើយ ​បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩​ មុនវិបត្តិនៃជំងឺកូវីដ-១៩​ ផ្ទុះឡើង។ អត្ថបទ៖ សុន រ៉ាឌី

រុស្ស៊ីបានចូលរួមជាមួយចិន ក្នុងការផ្អាកការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន

2023/10/17 09:14:39 pm        123
អង្គភាពឃ្លាំមើលកសិកម្មរុស្ស៊ី រូសែលឃូសណាដ័រ (Rosselkhoznadzor) បាននិយាយកាលពីថ្ងៃចន្ទ (១៦ តុលា) ថា ប្រទេសរុស្ស៊ី បានចូលរួមជាមួយប្រទេសចិន ក្នុងការដាក់ការរឹតបន្តឹងលើការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន។ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊គូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងខែសីហា ហើយជាវិធានការដែលទីក្រុងតូក្យូនិយាយថា មានសុវត្ថិភាព ព្រមទាំងត្រូវបានរិះគន់ដោយប្រទេសចិន ដែលជាបន្តបន្ទាប់បានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន។ប្រទេសរុស្ស៊ី បាននិយាយថា ការរឹតបន្តឹងនេះត្រូវបានដាក់ ជា «វិធានការប្រុងប្រយ័ត្ន» ហើយនឹងនៅតែមានប្រសិទ្ធភាព រហូតដល់មានព័ត៌មានទូលំទូលាយបង្ហាញថា អាហារសមុទ្រជប៉ុនមានសុវត្ថិភាព។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ក្យូដូ បានរាយការណ៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថា បម្រាមរបស់រុស្ស៊ីនេះ គឺគ្មានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ ហើយមិនយុត្តិធម៌ និងជារឿងគួរឱ្យសោកស្ដាយ ដោយអំពាវនាវឱ្យរុស្ស៊ីលុបចោលបម្រាមនោះវិញផងដែរ៕

ប្រទេសចិន រឹតបន្តឹងការធ្វើដំណើរទៅបរទេសសម្រាប់មន្ត្រីរាជការ និងបុគ្គលិកក្រោមការគ្រប់គ្រងរបស់រដ្ឋ

2023/10/17 09:10:30 pm        142
បណ្ដាមន្ត្រីរាជការ និងនិយោជិតនៃសហគ្រាសទាក់ទងជាមួយរដ្ឋរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងឧបសគ្គកាន់តែតឹងរ៉ឹងលើការធ្វើដំណើរឯកជនទៅបរទេស ព្រមទាំងការត្រួតពិនិត្យទំនាក់ទំនងបរទេសរបស់ពួកគេ នេះបើយោងតាមការជូនដំណឹងផ្លូវការ និងមនុស្សជាងរាប់សិបនាក់ ដែលដឹងពីបញ្ហានេះ ខណៈដែលទីក្រុងប៉េកាំង ធ្វើយុទ្ធនាការប្រឆាំងនឹងឥទ្ធិពលបរទេស។បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិកចំនួន១០នាក់ បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ការទប់ស្កាត់ការធ្វើដំណើរនោះ ត្រូវបានពង្រីកចាប់តាំងពីឆ្នាំ ២០២១មក ដើម្បីរួមបញ្ចូលការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេស ដែនកំណត់កាន់តែតឹងរ៉ឹងលើភាពញឹកញ៉យ និងរយៈពេលនៃការធ្វើដំណើរ ដំណើរការអនុម័តដ៏លំបាក ព្រមទាំងការបណ្តុះបណ្តាលរក្សាការសម្ងាត់មុនពេលចេញដំណើរផងដែរ ហើយពួកគេនិយាយថា វិធានការនេះមិនពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ នោះទេ។សកម្មភាពនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លើសន្តិសុខជាតិ ស្របពេលមានទំនាក់ទំនងដ៏អាក្រក់ជាមួយលោកខាងលិច នេះបើតាមអ្នកជំនាញពីរនាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ។ ប្រទេសចិន ក្នុងប៉ុន្មានខែថ្មីៗនេះ បានលើកទឹកចិត្តពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពប្រឆាំងចារកម្ម និងបានណែនាំច្បាប់ថ្មីដែលពង្រីកនិយមន័យនៃចារកម្មពីក្រៅប្រទេសផងដែរ៕

កូរ៉េ អាមេរិក ជប៉ុន ដំឡើងខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់ត្រីភាគី ចំពេលមានបញ្ហាប្រឈមជាមួយកូរ៉េខាងជើង និងចិន

2023/10/17 08:56:52 pm        142
មន្ត្រីជាន់ខ្ពស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានបង្កើតបណ្តាញទំនាក់ទំនងត្រីភាគី ដែលជាសញ្ញាមួយផ្សេងទៀតនៃវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខបីភាគីរបស់ពួកគេ ចំពេលមានការគំរាមកំហែងផ្នែកយោធាដែលកំពុងវិវឌ្ឍន៍របស់ប្រទេសកូរ៉េខាងជើង និងភាពអារិភាពកាន់តែកើនឡើងរបស់ចិន។ការបង្កើតបណ្តាញទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះ បានកើតឡើងបន្ទាប់ពី លោកប្រធានាធិបតី Yoon Suk Yeol និងសមភាគីអាមេរិក និងជប៉ុនរបស់លោកគឺ លោក ចូ បៃដិន និង លោក ហ្វូមីអូ គីស៊ីដា ម្នាក់ៗ បានយល់ព្រមលើ «ការប្តេជ្ញាចិត្ត ដើម្បីពិគ្រោះ» គ្នាទៅវិញទៅមក នៅក្នុងព្រឹត្តិការណ៍នៃការគំរាមកំហែងជាទូទៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេនៅឯវិមានលំហែកម្សាន្ត Camp David នៅជាយក្រុងវ៉ាស៊ីនតោន ក្នុងខែសីហា។ខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះ ត្រូវបានគេនិយាយថា ដើម្បីភ្ជាប់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសទាំងបី ដោយអនុញ្ញាតឲ្យមានការទំនាក់ទំនងជាសំឡេង និងវីដេអូក្នុងចំណោមមេដឹកនាំ និងមន្ត្រីសន្តិសុខជាន់ខ្ពស់ របស់ពួកគេ នៅពេលណាក៏បាន។មន្ត្រីរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap តាមទូរស័ព្ទ ដោយសុំមិនបញ្ចេញឈ្មោះថា៖«បណ្តាញទូរស័ព្ទទំនាក់ទំនងបន្ទាន់ក្នុងចំណោមប្រទេសទាំងបី ត្រូវបានបង្កើតឡើង ហើយការធ្វើតេស្តក្នុងចំណោមអ្នកបច្ចេកទេសរបស់ប្រទេសទាំងនេះ ក៏ត្រូវបានបញ្ចប់ហើយ ដែរ។

ប្រទេសចិនធ្វើជាម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ចអន្តរជាតិខ្សែក្រវ៉ាត់ និងផ្លូវ

2023/10/17 08:51:46 pm        169
ប្រទេសកំពុងធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ ក្នុងទីក្រុងប៉េកាំង។ ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានកំណត់ជួបពិភាក្សា នៅក្រៅវេទិកានេះ។ រដ្ឋាភិបាលចិន បាននិយាយថាព្រឹត្តិការណ៍រយៈពេល២ថ្ងៃត្រូវបានគេរំពឹងថាទទួលគណៈប្រតិភូមកពីបណ្តាប្រទេសជាង១៤០ប្រទេស។ កាលបរិច្ឆេទនៅថ្ងៃអង្គារនេះរួមមានវេទិកាធុរកិច្ច និងពិធីជប់លៀងសម្រាប់មេដឹកនាំរដ្ឋ។ លោក Xi នឹង ថ្លែងសុន្ទរកថា នៅថ្ងៃពុធ។ ការិយាល័យប្រធានាធិបតីរុស្ស៊ី និយាយថា ជំនួបរវាងលោក Xi និងលោក Putin ត្រូវបានកំណត់ពេលនៅថ្ងៃពុធ។ លោក Putin ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន គឺជាលើកដំបូងចាប់តាំងពីការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន។ វិមានក្រឹមឡាំង និយាយថាមេដឹកនាំទាំងពីរ នឹងពិភាក្សាអំពីបញ្ហាអន្តរជាតិ និងបញ្ហាតំបន់នាពេលបច្ចុប្បន្ន។ វិមានក្រឹមឡាំងនិយាយផងដែរ ថា រដ្ឋាភិបាលចិន និងរុស្ស៊ី មានជំហរដូចគ្នាលើបញ្ហាសកលដ៏មានសារៈសំខាន់។មេដឹកនាំទាំងពីរនឹងមានកិច្ចពិភាក្សាសម្រាប់លើកដំបូង ចាប់តាំងពីមេដឹកនាំទាំងពីរបានជួបគ្នា ក្នុងទីក្រុងមូស្គូកាលពីខែមីនា។ ក្រុមអ្នកអង្កេតការណ៍កំពុងយកចិត្តទុកដាក់ថាតើមេដឹកនាំទាំងពីរ នឹងពិភាក្សាពីការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន និងការឈ្លានពានដែលនៅបន្តរបស់រុស្ស៊ី នៅអ៊ុក្រែនដែរឬយ៉ាងណា ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/16/2026 02:08 PM
គណៈប្រតិភូហាម៉ាសនឹងទៅកាន់អេហ្ស៊ីបដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា
08/16/2026 02:08 PM
ប្រធានាធិបតីអ៊ីរ៉ង់ដាក់ការសម្តីបន្ទោសអតិផរណាខ្ពស់លើការបិទផ្លូវរបស់អាមេរិក និងទណ្ឌកម្មប្រេង
08/16/2026 02:08 PM