ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ សម្ដេចធិបតី លើកឡើងពីសារៈសំខាន់ នៃការចូលរួមធ្វើសកម្មភាពពីគ្រប់ភាគី

2023/10/13 06:05:20 pm        705
ក្នុងសារលិខិត ផ្ញើជូនជនរួមជាតិ នាឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​កត់​សម្គាល់​អំពី​ផលវិបាកផ្សេងៗដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងកាត់បន្ថយហានិភ័យ នៃការប្រែប្រួល​អាកាស​ធាតុ រួមទាំងភាពចាំបាច់ នៃការចូលរួមធ្វើសកម្មភាពពីគ្រប់ភាគី។បើតាម សម្ដេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជាក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើ​ពិភព​លោក​ដែរ បានប្រឈមនឹងសា្ថនភាពអាកាសធាតុ ដូចជាការកើនឡើងកម្ដៅ និងរដូវ​វស្សា​ជួប​នឹង​របាយ​ទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អជាដើម។ សម្ដេចបាន​កត់​សម្គាល់​អំពី​មុខ​សញ្ញា​គ្រោះ​ថ្នាក់​នានា ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត ជំងឺកូវីដ-១៩ អគ្គិភ័យ គ្រោះថ្នាក់ផ្លូវគោក ផ្លូវទឹក រលំបាក់អគារ ព្រមមុខ​សញ្ញា​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត​ដែល​បាន​ផ្តាច់​អាយុ​ជីវិត​មនុស្ស បង្កការខូចខាតទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។សម្ដេចនាយករដ្ឋមន្ត្រី បានអះអាងថារាជរដ្ឋាភិបាលកម្ពុជា តែងតែប្រើប្រាស់គ្រប់វិធានការសរុប មធ្យោបាយ សរុប ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយមកលើប្រជាជន ហើយថា​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ គឺជាការងារពហុវិស័យ ជាការងារ​ប្រទាក់​ក្រឡា​ដែល​មាន​ការ​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​ទិដ្ឋភាព ទាំងសេដ្ឋកិច្ច និងសង្គម របស់ប្រទេសជាតិ ដែលត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយ​បរិយាបន្ន​។ ភ្ជាប់នឹងសារអំពាវនាវសំខាន់ៗ  សម្ដេចធិបតី បានគូសបញ្ជាក់ថា មិនថាវិស័យណាមួយ ស្ថាប័ន​ណា​មួយ ឬផ្នែកណាមួយ ទាំងស្ថាប័នរដ្ឋ ឯកជន គិតទាំងបុគ្គលគ្រប់រូបគឺសុទ្ធតែមានភារកិច្ច និង​ជាប់​ពាក់​ព័ន្ធក្នុងការរួមចំណែកដោយផ្ទាល់ ឬដោយ​ប្រយោល​ទៅ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ម​ហន្តរាយ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​គឺ​មាន​តួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕

ប្រព័ន្ធផ្សព្វផ្សាយសង្គមចិន កំពុងផ្ទុះការគាំទ្រសម្រាប់ប៉ាឡេស្ទីន ហើយដាក់ការស្ដីបន្ទោសលើទីក្រុងវ៉ាស៊ីនតោន

2023/10/12 09:35:54 pm        193
កាលពីល្ងាចថ្ងៃអាទិត្យ ស្ថានកុងស៊ុលអ៊ីស្រាអែល នៅទីក្រុងក្វាងចូវ ប្រទេសចិន បានផ្សព្វផ្សាយសារបង្ហោះក្នុងបណ្ដាញសង្គម ទៅកាន់អ្នកតាមដានរបស់ខ្លួន ចំនួន២៦៤.០០០នាក់ ដោយពណ៌នាអំពីរបាយការណ៍របស់ស្ត្រីជនជាតិចិន-អ៊ីស្រាអែលម្នាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់ខ្លួន។ ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន កំពុងផ្ទុះឡើងជាមួយនឹងការគាំទ្រដល់ប៉ាឡេស្ទីន ហើយបានទម្លាក់កំហុសទៅលើទីក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្ររដ្ឋជ្វីហ្វ អ៊ីស្រាអែល ដែលបាននឹងកំពុងបង្កការខូចខាតដែលមិនអាចស្រោចស្រង់វិញបាន ចំពោះតំបន់ហ្គាហ្សា។ការបញ្ចេញមតិយោបល់មិនសមរម្យរាប់រយសារពីអ្នកប្រើប្រាស់ បានបង្ហោះពីក្រោមសាររបស់ស្ថានកុងស៊ុលអ៊ីស្រាអែល ហើយអ្នកបញ្ចេញមតិយោបល់ខ្លះ បានប្រៀបធៀបអ៊ីស្រាអែល ទៅនឹងប្រទេសជប៉ុន ដែលត្រូវបានប្រជាជនមិនចូលចិត្តយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយសាររបបឃោរឃៅរបស់ខ្លួននៅក្នុងសង្គ្រាមលោកលើកទីពីរ ហើយអ្នកផ្សេងទៀតបានចោទប្រកាន់អ៊ីស្រាអែល ថាជារដ្ឋណាស៊ីនិយម។ជាផ្លូវការ ប្រទេសចិនបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ខណៈដែលក្រុមសកម្មប្រយុទ្ធ ហាម៉ាស បានបើកការវាយប្រហារដ៏ធំបំផុតរបស់ខ្លួនលើប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយខណៈដែលអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារដ៏ច្របូកច្របល់ និងការឡោមព័ទ្ធតំបន់ហ្គាហ្សា ប៉ុន្តែនៅលើបណ្ដាញសង្គមវៃប៉ូ (Weibo) របស់ចិន ដែលមានអ្នកប្រើប្រាស់ជិត ៦០០លាននាក់ បាននឹងកំពុងផ្ទុះរលកនៃការប្រឆាំងសាសនា និងកំហឹងចំពោះអ៊ីស្រាអែល។ស្របពេលមានរលកការបង្ហោះ និងការបញ្ចេញមតិរិះគន់អ៊ីស្រាអែល សារដែលបានបង្ហោះឡើងវិញជាញឹកញយ បានបង្ហាញពីហេតុផលកាន់តែស៊ីជម្រៅសម្រាប់ការបង្ហោះប្រឆាំងអ៊ីស្រាអែលមួយចំនួន ដោយបានស្ដីបន្ទោសលើសហរដ្ឋអាមេរិកផងដែរ៕

ប្រធានEU ចាត់ទុកការវាយប្រហាររបស់ក្រុមហាម៉ាសជា«អំពើភេរវកម្ម» ដែលឆ្លុះបញ្ចាំងពី «អំពើព្រៃផ្សៃបុរាណកាល»

2023/10/12 09:31:35 pm        174
ប្រធានគណៈកម្មការអឺរ៉ុប លោក ស្រី Ursula von der Leyen បានចាត់ទុកការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែលថា ជា «អំពើភេរវកម្ម» ដែលឆ្លុះបញ្ចាំងពី«អំពើព្រៃផ្សៃបុរាណកាល»។លោកស្រី von der Leyen បាននិយាយក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រុមគ្រប់គ្រងកាលពីថ្ងៃពុធថា៖«ជនស្លូតត្រង់ទាំងនេះ ត្រូវបានសម្លាប់ដោយហេតុផលតែមួយ គឺដោយសារជាជនជាតិជ្វីហ្វ និងរស់នៅក្នុងរដ្ឋអ៊ីស្រាអែល។ វាជាអំពើអាក្រក់ពីបុរាណ ដែលរំលឹកយើងពីអតីតកាលដ៏ខ្មៅងងឹតបំផុត ហើយធ្វើឲ្យយើងទាំងអស់គ្នា តក់ស្លុតបំផុតរកអ្វីមកប្រៀបពុំបានឡើយ»។ លោកស្រី បានបន្តថា៖«យើងត្រូវតែច្បាស់លាស់ក្នុងការកំណត់ប្រភេទភាពភ័យរន្ធត់នេះ វាជាអំពើភេរវកម្ម ហើយវាជាទង្វើនៃសង្រ្គាមមួយ»។ លោកស្រី Von der Leyen បានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់គណៈកម្មការអឺរ៉ុបចំពោះជម្លោះដែលកំពុងបន្ត ដោយនិយាយថា អឺរ៉ុបឈរជាមួយអ៊ីស្រាអែល និង «គាំទ្រយ៉ាងពេញទំហឹងចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល»។

សហភាពអឺរ៉ុប ឱ្យពេល២៤ម៉ោងដល់ម្ចាស់ក្រុមហ៊ុន មេតា ដើម្បីឆ្លើយតបនឹងកង្វល់ព័ត៌មានមិនពិតរបស់អ៊ីស្រាអែល

2023/10/12 08:14:35 pm        211
បន្ទាប់ពីលោក Elon Musk ដែលជាមហាសេដ្ឋីនាយកប្រតិបត្តិរបស់បណ្ដាញសង្គម X ដោយកាលពីមុនត្រូវគេស្គាល់ថាឈ្មោះ Twitter បានទទួលលិខិតព្រមានក្នុងសប្តាហ៍នេះ ពីលោក Thierry Breton ដែលជាស្នងការនិយតកម្មរបស់សហភាពអឺរ៉ុបមក លោក Breton បានបង្ហោះសារការឆ្លើយតបមួយទៀត ដែលលោកបានផ្ញើទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន មេតា គឺលោក Mark Zuckerberg នៅថ្ងៃព្រហស្បតិ៍ (១២ តុលា) នេះ ដោយផ្តល់ឱ្យស្ថាបនិកបណ្ដាញសង្គមហ្វ៊េសប៊ុក រូបនេះ នូវរយៈពេល២៤ម៉ោង ដើម្បីឆ្លើយតប។សារនោះបានទទួលស្គាល់តំបន់នានា ដែលមានការសម្របសម្រួលខ្លឹមសារពីក្រុមហ៊ុនមេតា ធ្វើឲ្យមានភាពប្រសើរឡើង ប៉ុន្តែបានបង្កើនការព្រួយបារម្ភបន្ថែមអំពីព័ត៌មានមិនពិត រួមទាំងការក្លែងបន្លំយ៉ាងជ្រាលជ្រៅ នៅលើវេទិកាសង្គមរបស់ក្រុមហ៊ុនមួយនេះ ខណៈសង្រ្គាមដ៏បង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្ត។ ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA) តម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមដូចជា ក្រុមហ៊ុនមេតា សម្របសម្រួល និងលុបខ្លឹមសារដែលខុសច្បាប់ និងបង្កគ្រោះថ្នាក់ចេញពីវេទិការបស់ខ្លួន។សារមួយនោះ បានលើកឡើងពីការព្រួយបារម្ភអំពីការក្លែងបន្លំយ៉ាងជ្រាលជ្រៅ និងខ្លឹមសារដែលផ្លាស់ប្តូរការពិតតាមឌីជីថលផ្សេងទៀត ជាមួយនឹងផលប៉ះពាល់ដ៏មានសក្តានុពលទៅលើពិភពលោកពិត។ លោក Breton បានស្នើឱ្យលោក Zuckerberg ទំនាក់ទំនងជាមួយក្រុមការងាររបស់ស្នងការ «ដោយមិនមានការពន្យារពេល» លើព័ត៌មានលម្អិតនៃវិធានការដែលក្រុមហ៊ុនបានអនុវត្ត ដើម្បីកាត់បន្ថយការក្លែងបន្លំពីបញ្ហានៅអ៊ីស្រាអែល និងការប្រឆាំងព័ត៌មានមិនពិតទាក់ទងនឹងការបោះឆ្នោតនានាផងដែរ៕

លោក បៃដិន ជំរុញឲ្យអ៊ីស្រាអែលអនុវត្តតាមច្បាប់សង្គ្រាម

2023/10/12 08:07:09 pm        118
កាលពីថ្ងៃពុធ (១១ តុលា) ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានជំរុញឱ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ឱ្យអនុវត្តតាមច្បាប់នៃសង្គ្រាម បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន មួយនេះទៅលើអ៊ីស្រាអែល។ ប្រធានាធិបតីអាមេរិក វ័យ៨០ឆ្នាំ ដែលបានបញ្ជូននាវាផ្ទុកយន្តហោះអាមេរិក ទៅកាន់តំបន់សង្រ្គាម ក្នុងការបង្ហាញការគាំទ្រដល់អ៊ីស្រាអែលរូបនេះ ក៏បានព្រមានអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាសឱ្យ «ប្រុងប្រយ័ត្នខ្លួន» ផងដែរ។លោក បៃដិន បានថ្លែងប្រាបើនៅក្នុងការប្រមូលផ្តុំមេដឹកនាំសហគមន៍ជ្វីហ្វអាមេរិក នៅសេតវិមាន ថា ការវាយប្រហារលើអ៊ីស្រាអែល ដែលមនុស្ស ១.២០០នាក់ត្រូវបានសម្លាប់ គឺជា «ថ្ងៃដ៏អាក្រក់បំផុតសម្រាប់ជនជាតិជ្វីហ្វ ចាប់តាំងពីការសម្លាប់រង្គាលប្រល័យពូជសាសន៍ជនជាតិជី្វហ្វ កាលពីសង្រ្គាមលោកលើកទី២ មក»។ ប៉ុន្តែត្រង់ចំណុចថា អ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សា ដែលមន្ត្រីប៉ាឡេស្ទីនបាននិយាយថាបានសម្លាប់មនុស្សជាង ១.០០០នាក់នោះ លោកបៃដិន បាននិយាយថា លោកបាននិយាយពីបញ្ហានេះកាលពីថ្ងៃពុធទៅកាន់លោក Netanyahu រួចហើយ។ការលើកឡើងនេះ ជាលើកទីមួយហើយ ដែលលោកបៃដិន បានធ្វើការអំពាវនាវឲ្យមានការអត់ធ្មត់ចំពោះការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះអ្វីដែលលោកបានហៅថាជា «អំពើអាក្រក់បំផុត» នៃការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍នោះមក៕

អង្គការ NASA បង្ហាញគំរូអាចម៍ផ្កាយសម្បូរដោយសារធាតុកាបូន ដែលទើបត្រលប់មកផែនដីវិញ

2023/10/12 08:03:09 pm        194
អង្គការ ណាសា (NASA) កាលពីថ្ងៃពុធ (១១ តុលា) បានផ្តល់ឱ្យសាធារណជននូវទិដ្ឋភាពដំបូងនៃអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ នៅក្នុងយានបិទជិតមួយ ដែលត្រូវបានត្រឡប់មកផែនដីវិញកាលពីខែមុន ដោយផ្ទុកនូវគំរូដីសម្បូរដោយសារធាតុកាបូន ដែលបានស្រង់ចេញពីផ្ទៃនៃអាចម៍ផ្កាយ រួមទាំងម៉ូលេគុលទឹក ដែលជាប់នៅខាងក្នុងសារធាតុរ៉ែមានសភាពដូចដីឥដ្ឋនោះផងដែរ។ផ្នែកតូចមួយនៃសម្ភារៈ ដែលប្រមូលបានដោយយានអវកាស OSIRIS-REx កាលពីបីឆ្នាំមុន ពីអាចម៍ផ្កាយឈ្មោះ បេននូ (Bennu) ដែលស្ថិតនៅជិតផែនដី ត្រូវបានដាក់បង្ហាញនៅក្នុងសាលប្រជុំនៅមជ្ឈមណ្ឌលអវកាសចនសុន របស់អង្គការ ណាសា ក្នុងទីក្រុង Houston រយៈពេលជាងពីរសប្តាហ៍បន្ទាប់ពីយាននោះចុះចតចូលទៅក្នុងតំបន់វាលខ្សាច់រដ្ឋ Utah សហរដ្ឋអាមេរិក។រូបភាពនោះបានបង្ហាញពី ចង្កោមរលុងមួយដុំនៃថ្មពណ៌ធ្យូងតូចៗ ដុំគ្រួស និងធូលី ដែលត្រូវបានគេរកឃើញថា បានបន្សល់ទុកនៅខាងក្រោមនៃផ្នែកប្រមូលសំណាក និងគម្រប នៅពេលដែលដីរបស់អាចម៍ផ្កាយនោះ ត្រូវបានបឺតចូលទៅក្នុងធុងផ្ទុករបស់យានអវកាស។ យោងតាមក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា អាចម៍ផ្កាយ បេននូ ដែលជាបណ្ដុំតូចមួយសម្បូរទៅដោយសារធាតុកាបូន ត្រូវបានរកឃើញក្នុងឆ្នាំ១៩៩៩ ហើយវាហាក់ដូចជាត្រូវបានបង្កើតឡើងដោយបណ្តុំនៃថ្មដែលរលុង ដូចជាគំនរកម្ទេចថ្មជាដើម៕

ពលករខ្មែរវិលត្រឡប់មកលេងស្រុកកំណើត តាមច្រកព្រំដែនអន្តរជាតិដូង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2023/10/12 07:52:10 pm        258
បាត់ដំបង៖ បងប្អូនពលករខ្មែរបាននិងកំពុងវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។យោងតាមគេហទំព័រហ្វេសប៊ុករបស់ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិដូង បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិដូង ​នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ​បានបែងចែកកម្លាំងតាមគោលដៅ​ ដើម្បី​ទទួលបដិសណ្ឋារកិច្ច​ និង​សម្របសម្រួល​បែបបទជូនបងប្អូនពលករ​បានឆាប់រហ័ស ​និងទាន់ពេលវេលា។បន្ថែមពីលើនោះទៀត ​លោកនាយប៉ុស្តិ៍ ក៏បានចែកក្រមា ជូនដល់​បងប្អូន​ពលករខ្មែរត្រឡប់​មក​លេងស្រុកកំណើត​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរ ​និង​បងប្អូន​ពលករខ្មែរចេញ​ទៅ​ធ្វើការនៅប្រទេសថៃ ចំនួន ៥០០ ក្រមា ដើម្បីទុកជា​អនុស្សាវរីយ​ផងដែរ៕

លោក Zelenskiy សម្តែងការដឹងគុណសម្រាប់ជំនួយ បន្ទាប់ពីជួបជាមួយប្រមុខការពារជាតិ ណាតូ នៅទីក្រុងព្រុចស៊ែល

2023/10/12 07:44:57 pm        140
បណ្ដាសមាជិកអង្គការណាតូ បានធានាដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃពុធ (១១ តុលា) ថា ពួកគេនឹងទ្រទ្រង់ជំនួយយោធាដល់ប្រទេសរបស់លោក ខណៈដែលប្រទេសនេះ ត្រៀមសម្រាប់រដូវរងាក្នុងសង្គ្រាមមួយផ្សេងទៀត បើទោះបីជាការយកចិត្តទុកដាក់របស់លោកខាងលិច កំពុងផ្តោតលើការផ្ទុះឡើងពីការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែលក៏ដោយ។ដោយថ្លែងនៅក្នុងវីដេអូមួយ លោក Zelenskiy បាននិយាយថា លោកមានមានការដឹងគុណយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ ដំណើរទស្សនកិច្ចរបស់លោក Austin បានធ្វើឡើងប្រឆាំងនឹងភាពបែកបាក់ផ្ទៃក្នុង ហើយមិនត្រឹមតែភាពចលាចលដោយហិង្សានៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ថែមទាំងមានភាពច្របូកច្របល់ផ្នែកនយោបាយនៅក្នុងសភាសហរដ្ឋអាមេរិក ដែលបានអនុម័តលើជំនួយសម្រាប់អ៊ុយក្រែនផងដែរ។អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា លោកមានទំនុកចិត្តថា សមាជិកនៃសម្ព័ន្ធភាពយោធា នឹងបន្តគាំទ្រអ៊ុយក្រែន ដូចដែលពួកគេស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខផ្ទាល់ខ្លួនផងដែរ៕

ប្រមុខUN និយាយថា ត្រូវតែបញ្ចៀសឲ្យបាននូវការហៀរចេញនៃជម្លោះនៅក្នុងប្រទេសអ៊ីស្រាអែល

2023/10/12 07:33:04 pm        121
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធថា ការហៀរចេញនៃជម្លោះនៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវតែបញ្ចៀសឲ្យបាន ហើយបញ្ហានេះ លោកមានការព្រួយបារម្ភអំពីការវាយប្រហារជាច្រើនដែលបានរាយការណ៍មកលើប្រទេសអ៊ីស្រាអែលពីប្រទេសលីបង់ភាគខាងត្បូង។លោក បានប្រាប់អ្នកសារព័ត៌មានថា លោកបានអំពាវនាវដល់ភាគីទាំងអស់ និងអ្នកទាំងឡាយណា ដែលមានឥទ្ធិពលលើភាគីទាំងនេះ ឲ្យបញ្ចៀសការរីកធំ និងហៀរចេញនៃជម្លោះបន្ថែមទៀត។ លោក Guterres បាននិយាយថា លោកមានការព្រួយបារម្ភខ្លាំង ចំពោះការប្រកាសថាអ៊ីស្រាអែល នឹងដាក់ការឡោមព័ទ្ធទាំងស្រុងនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មជនហាម៉ាស់ប៉ាឡេស្ទីន កាលពីចុងសប្តាហ៍កន្លងទៅ។លោកបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសឡោមព័ទ្ធនេះ ដែលគ្មានអ្វីត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងតំបន់នេះឡើយ គ្មានអគ្គិសនី ស្បៀងអាហារ ឬប្រេងឥន្ធនៈ។ លោក Guterres និយាយថាស្ថានភាពនៅក្នុងតំបន់ហ្គាហ្សាមានសភាពធ្ងន់ធ្ងរខ្លាំង មុនពេលការវាយប្រហារដ៏ភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធ ហើយវានឹងកាន់តែយ៉ាប់យឺតថែមទៀត។

ទីភ្នាក់ងារ IAEA រួមមានអ្នកជំនាញចិន នឹងប្រមូលសំណាកនៅជិតរោងចក្រ Fukushima នៅសប្តាហ៍ក្រោយ

2023/10/12 07:29:33 pm        119
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ និយាយថាអ្នកជំនាញមួយក្រុមមកពីប្រទេសជាច្រើន រួមមានទាំងប្រទេសចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅសប្តាហ៍ក្រោយ ដើម្បីប្រមូលសំណាកទឹកសមុទ្រ ដីល្បប់ និងត្រី ពីទីជិតខាងនៃរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ។ ប្រតិបត្តិកររោងចក្រ បានចាប់ផ្តើមជុំទី២ នៃការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួច កាលពីសប្តាហ៍មុន ពីរោងចក្រដែលត្រូវបានបំផ្លាញ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមនេះ ដែលរួមមានទាំងអ្នកជំនាញមកពីប្រទេសកាណាដាចិន និងកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែតុលា ដើម្បីប្រមូលគំរូ។សំណាកទាំងនេះនឹងត្រូវបានប្រៀបធៀបជាមួយគំរូសំណាកទាំងឡាយដែលបាននាំយកកាលពីឆ្នាំមុន ដើម្បីពិនិត្យមើលការផ្លាស់ប្តូរ ជាពិសេសក្នុងកម្រិតសារធាតុវិទ្យុសកម្ម។ កិច្ចប្រជុំប្រចាំឆ្នាំរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កាលពីខែមុន គណៈប្រតិភូប្រទេសចិន បានចាត់ទុកទឹកដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាមរួច ថាជា«ទឹកមានសារធាតុពុលនុយក្លេអ៊ែរ» និងបានថ្កោលទោសប្រទេសជប៉ុន សម្រាប់ការបញ្ចេញទឹកចូលទៅសមុទ្រ។គណៈប្រតិភូ បានជំរុញឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បង្កើតយន្តការតាមតានជាអន្តរជាតិរយៈពេលអង្វែង និងប្រសិទ្ធភាព ដែលបញ្ជាក់ថា ប្រទេសជប៉ុនមិនបានផ្តល់ការពន្យល់ដែលគួរឲ្យជឿជាក់បែបវិទ្យាសាស្ត្រសម្រាប់សកម្មភាពរបស់ខ្លួន។ មុនពេលបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងសមុទ្រ ប្រតិបត្តិកររោងចក្រ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ បានពង្រាវទឹកនេះដើម្បីកាត់បន្ថយសារធាតុទ្រីចូម ដល់ប្រមាណ១ភាគ៧ នៃកម្រិតណែនាំដែលបានកំណត់ដោយ អង្គការសុខភាពពិភពលោក សម្រាប់គុណភាពទឹកទទួលទាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/16/2026 02:08 PM