ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាបានរៀបចំទីតាំសុវត្ថិភាពសម្រាប់និស្សិតកម្ពុជា ដែលកំពុងស្ថិតនៅប្រទេសអ៊ីស្រាអែល

2023/10/14 07:09:43 pm        407
ថ្លែងតាមរយៈសារសំឡេងពិសេសនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នពលរដ្ឋ និងជាពិសេសនិស្សិតកម្ពុជាចំនួន ៤៥២ នាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល គឺទទួលបាននូវការការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹងពីសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ទោះបីជានិស្សិត និងពលរដ្ឋកម្ពុជា កំពុងស្ថិតនៅកន្លែង ដែលមានសុវត្ថិភាពក្ដី ក៏កម្ពុជាបានរៀបចំទីកន្លែងសុវត្ថិភាពសម្រាប់និស្សិត និងពលរដ្ឋទាំងនោះជាដដែល។ ទីកន្លែងសុវត្ថិភាពនោះ ត្រូវបានរៀបចំនៅតំបន់ព្រំដែនរវាងអ៊ីស្រាអែល ជាប់នឹងប្រទេសអេហ្ស៊ីប និង ជាប់នឹងប្រទេសហ្សកដង់។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែតាមដាន​ជាប្រចាំអំពីស្ថានភាពដែលកំពុងកើតមាននៅអ៊ីស្រាអែល។ ​សម្ដេចធិបតីបានអំពាវនាវដល់និស្សិត និងពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្ថិតនៅអ៊ីស្រាអែល សូមស្ដាប់តាមការណែនាំរបស់អាជ្ញាធរនៅទីនោះ។កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កងកម្លាំងហាម៉ាស់ ស្ថិតនៅទឹកដីគ្រប់គ្រងដោយប៉ាឡេស្ទីន បានវាយចូលតំបន់ Gaza ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ​ហើយបណ្ដាឱ្យមានអ្នកស្លាប់ប្រមាណ ១០០០នាក់ ​និងអ្នករងរបួសជាច្រើនពាន់នាក់។ ​បន្ទាប់មក ​កងកម្លាំងអ៊ីស្រាអែល បានវាយបកលើ​ កងកម្លាំងហាម៉ាស់វិញ ​ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើនពាន់នាក់ដូចគ្នា។ បច្ចុប្បន្នស្ថានភាពនៅទីនោះ នៅបន្តតានតឹងនៅឡើយ៕ដោយ៖ គង់ ឌិន

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបន្តនាំយកចង្ហាន់ប្រគេនព្រសង្ឃ ខណៈពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់នៅថ្ងៃនេះ

2023/10/14 06:46:43 pm        212
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ជាបិណ្ឌទី១៥ ហើយក៏ថ្ងៃបង្ហើយនៃពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។ ទន្ទឹមនេះ បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋជាច្រើនមកពីតំបន់ផ្សេងៗគ្នា បាននាំគ្នាទៅវត្តធ្វើបុណ្យជាមួយទឹកមុខសប្បាយរីករាយ ដែលជាផ្នែកមួយនៃការចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ។ប្រជាពលរដ្ឋដែលបានចូលរួមធ្វើបុណ្យនៅវត្តឧណ្ណាលោម ស្ថិតនៅក្បែរមាត់ទន្លេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានលើកឡើងថា ការទៅវត្តក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាកាតព្វកិច្ចដែលត្រូវបំពេញ។ បន្ថែមពីនេះ ការធ្វើបុណ្យ និងធ្វើទាន ​គឺដើម្បីសន្សំទឹកចិត្តឱ្យចេះចែករំលែកជាមួយសហគមន៍ ដូចជាប្រគេនចង្ហាន់ដល់ព្រះសង្ឃ​ និងហូបអាហារជុំគ្នាជាមួយពុទ្ធបរិស័ទឯទៀត។ ជាមួយគ្នានេះ ​ក្រុមពុទ្ធបរិស័ទ​ បានសម្តែងការជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងមូល ឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ ​និងទៅណាមកណាប្រកបដោយសុខសុវត្តិភាព។សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ​គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ​នៃព្រះរាជពិធីទ្វាទសមាស ដែលប្រជារាស្ដ្រទូទាំងកម្ពុជា​តែងតែប្រារព្ធមិនដែលអាក់ខានឡើយ ​គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ​ដែលហៅថា បិណ្ឌ១, បិណ្ឌ២, បិណ្ឌ៣ រហូតដល់បិណ្ឌ១៥ ដែលថ្ងៃបញ្ចប់​ពិធីបុណ្យភ្ជុំបិណ្ឌ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ប្រជាជននូវ៉ែលហ្សេឡង់ ចេញទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសកល

2023/10/14 06:40:47 pm        166
ប្រជាជននូវ៉ែលហ្សេឡង់ នៅថ្ងៃសៅរ៍ (ទី១៤ តុលា)នេះ បានចេញទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសកលមួយ ដែលអាចមើលឃើញនាយករដ្ឋមន្ត្រី Chris Hipkins បន្តគ្រប់គ្រងរបស់គណបក្សពលករ រយៈពេល ៣ ឆ្នាំទៀត ឬការផ្លាស់ប្តូរទៅគណបក្សអភិរក្សដែលដឹកនាំដោយលោក Christopher Luxon ។មេដឹកនាំគណបក្សពលករ លោក Hipkins មានអាយុ៤៥ ឆ្នាំ និងមេដឹកនាំគណបក្សអភិរក្សាលោក Luxon មានវ័យ៥៣ឆ្នាំ កំពុងប្រឈមមុខនឹងការបង្កើតសភាទី៥៤របស់ប្រទេសនេះ។ទ្វារចូលទៅបន្ទប់បោះឆ្នោត បើកនៅម៉ោង ៩ព្រឹក ( ២០០០ ម៉ោងសកល នៅថ្ងៃសុក្រ) ទោះបីជាអ្នកបោះឆ្នោតជាងមួយលាននាក់ បានបោះឆ្នោតរបស់ពួកគេរួចហើយក្តី។ការរឹតត្បិត គឺស្ថិតនៅលើអ្វីដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អាចរាយការណ៍អំពីការប្រកួតប្រជែងរហូតដល់ការបោះឆ្នោត បិទនៅម៉ោង៧យប់ នៅថ្ងៃសៅរ៍នេះ។ បន្ទាប់ពីនោះ គណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបញ្ចេញលទ្ធផលបឋម។

ពលរដ្ឋមួយចំនួនសម្រាកលំហែរកាយនៅក្រុងភ្នំពេញ ខណៈមួយចំនួនចេញដំណើរកម្សាន្តតាមខេត្ត

2023/10/14 06:37:04 pm        245
ភ្នំពេញ៖ ក្នុងអំឡុងថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ មើលឃើញថា នៅតាមតំបន់កម្សាន្តសំខាន់ៗនៅក្រុងភ្នំពេញ ដូចជា ព្រះបរមរាជវាំង មាត់ទន្លេ វត្តភ្នំ និងតាមផ្សារទំនើបនានា ឃើញមានប្រជាពលរដ្ឋមកដើរកម្សាន្តលំហែរកាយ និងជួបជុំក្រុមគ្រួសារ ខណៈប្រជាពលរដ្ឋយ៉ាងច្រើនផ្សេងទៀតជួបជុំសាច់ញាតិនៅស្រុកកំណើត និងពលរដ្ឋខ្លះទៀតកំពុងដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា។អ្នកស្រី ជាន ភឿយ មកពីខេត្តសៀមរាប ដើម្បីជួបជុំសាច់ញាតិនៅរាជធានីភ្នំពេញ បាននិយាយប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៤ ខែតុលានេះថា ក្រៅពីនាំយក​ចង្ហាន់ទៅវត្ត អ្នកស្រីបានសម្រាកលំហែរកាយនៅរមណីយដ្ឋានសំខាន់ៗ​មួយចំនួននៅក្រុងភ្នំពេញ ដូចជា ព្រះបរមរាជវាំង​ និងរមណីយដ្ឋានវត្តភ្នំជាដើម​ ក្រៅពីជួបជុំក្រុមគ្រួសារ។ដោយឡែក ប្រជាពលរដ្ឋដទៃផ្សេងទៀត បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បានឲ្យ ប៊ីធីវី ដឹងដែរថា ក្នុងអំឡុងថ្ងៃឈប់សម្រាកជាច្រើនថ្ងៃនេះ​ មិនទាន់មានគម្រោងដើរកម្សាន្តនៅទីណាទេ ដោយ​សារចង់សម្រាកជួបជុំគ្រួសារជាមុនសិន​ ទើបសម្រេចតាមក្រោយទៀត។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋទាំងអស់ខាងលើនេះ ​បានធ្វើការជូនពរដល់ប្រជាជនខ្មែរទាំងមូល ធ្វើដំណើរកម្សាន្តទីជិត ​ទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព ​និងជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ ជាពិសេសរក្សាសេចក្តីថ្លៃថ្នូរ ​និងចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលបើកបរ។សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌមានរយៈពេល ​១៥ថ្ងៃដូចរៀងរាល់ឆ្នាំ សម្រាប់ឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៤ ខែតុលា៕ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីការបរទេសចិន ជួបជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប

2023/10/14 06:27:14 pm        181
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងលោក ចូសិប បូរ៉ែល (Josep Borrell) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់ចិន-សហភាពអឺរ៉ុបជុំទី១២ នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ។ក្នុងជំនួបនោះ លោកវ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងថា ភាគីទាំងពីរ គួរតែបង្កើតការយោគយល់គ្នាទៅវិញទៅមកត្រឹមត្រូវតាមរយៈការសន្ទនាជាយុទ្ធសាស្ត្រ រៀបចំយ៉ាងពេញលេញសម្រាប់កិច្ចប្រជុំរបស់មេដឹកនាំដែលបានកំណត់ នៅមុនពេលចុងឆ្នាំ ដោះស្រាយភាពខ្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវ និងលើកបដានៃពហុភាគីនិយមឲ្យខ្ពស់។លោកបូរ៉ែល បាននិយាយថា EU នឹងមិនបិទទ្វាររបស់ខ្លួនចំពោះប្រទេសចិន នឹងមិនចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម គ្មានចេតនាដាក់កម្រិតលើការអភិវឌ្ឍរបស់ប្រទេសចិន ហើយរីករាយដែលបានឃើញវិលបុលភាពនិងស្ថិរភាពរបស់ប្រទេសចិន។ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិអ៊ុយក្រែន និងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ហើយបានឯកភាពថា ដំណោះស្រាយនយោបាយរវាងភាគីពាក់ព័ន្ធក្នុងជម្លោះ គួរតែត្រូវបានស្វះស្វែងរក។

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតី អញ្ជើញទៅភ្ជុំបិណ្ឌនៅវត្តវាំងចាស់

2023/10/14 06:14:40 pm        350
កណ្តាល៖ នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំ ហើយដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់មជ្ឈដ្ឋានតែងបានគោរពប្រណិបត្តិជាដរាបមក, នាឆ្នាំនេះក៏ដូចប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់នៅគ្រប់ទិសទីទូទាំ ងប្រទេសដែរ នាព្រឹកថ្ងៃទី១៤ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យភ្ជុំនៅវត្តវាំងចាស់ ដែលស្ថិតនៅក្នុងស្រុកព ញាឮ ខេត្តកណ្តាល។នៅលើឧបដ្ឋានសាលាវត្តវាំងចាស់ ពេលអញ្ជើញដល់ទីអារាម សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិ ត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងក្រុមគ្រួសារបានអ ញ្ជើញបូជាទៀន ធូប ថ្វាយផ្កាចំពោះព្រះពុទ្ធបដិមា និងបា្ររព្ធពិធីសូត្រមន្ត សមាទានសីលតាមទំនៀម ទម្លាប់ព្រះពុទ្ធសាសនា ដើម្បីជាការរំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។គួរកត់សម្គាល់ថា ដោយគោរពខ្ជាប់ខ្ជួនចំពោះព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ នៅរៀងរាល់ឆ្នាំ ក្នុងថ្ងៃភ្ជុំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារតែងអញ្ជើញទៅចូលរួមប្រារព្ធពិធីបុណ្យភ្ជុំ នៅវត្តវាំងចាស់ នេះពុំសូវអាក់ខានឡើយ។តាមរយៈព្រះសង្ឃ តាមរយៈព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ ជាពិសេសការគោរពប្រណិបត្តិដោយសទ្ធាជ្រះថ្លា នូវកិច្ចសាសនានៃពិធីបុណ្យភ្ជុំនាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេច ឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារ បុត្រធិតា សូមឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជនមាន មាតាបិតា បងប្អូនរបស់សម្តេចទាំងទ្វេរួមមាន៖ វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, វិញ្ញាណក្ខន្ធម ហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្តេចតេជោ ហ៊ុន សែន, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និង អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បិតាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធប ណ្ឌិត, វិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ, វិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ប្អូនស្រីបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ បុត្រាច្បងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធប ណ្ឌិត ព្រមទាំងញាតិមិត្ត សាច់សាលោហិតទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខហើ យនោះ សូមបានសោយសុខ ក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ដោយសេចក្តីជ្រះថ្លា នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនក្រុមគ្រួ សារ សាច់ញាតិ បាននាំយកចង្ហាន់គ្រឿង ឧបភោគបរិភោគ នំចំណី ភេសជ្ជៈ និងបច្ច័យវេរប្រគេនព្រះ សង្ឃ និងចូលរួមរីករាយជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងថ្ងៃបុណ្យភ្ជុំ នៅវត្តវាំងចាស់ នាឱកាសនេះ ។ទេយ្យទានដែលនាំយកមកប្រគេនព្រះសង្ឈនៅវត្តវាំងចាស់ក្នុងថ្ងៃនេះរួមមាន៖ ទឹកក្រូចចំនួន ២០ កេ ស, ទឹកបរិសុទ្ធចំនួន ៣០ កេស, ទឹកសណ្ដែកចំនួន ៥ កេស, ទឹកគូលែនចំនួន ៥ កេស, ទឹកត្រឡាចចំ នួន ៥ កេស, ទឹកដោះគោខាប់ចំនួន ២ កេស, ស្ករសចំនួន ២០ គីឡូក្រាម, កាកាវចំនួន ៣ កេស, មៀន កំប៉ុងចំនួន ៥ កេស, តែចំនួន ៥ គីឡូក្រាម, ត្រីខចំនួន ៥ កេស, មីចំនួន ៣ កេសធំ, អង្ករចំនួន ៥០០ គី ឡូក្រាម, ត្រីងៀតចំនួន ១០ គីឡូក្រាម, សាច់ក្រកចំនួន ១០ គីឡូក្រាម, នំចិនចំនួន ២ កន្ត្រក, ផ្លែឈើ ចំនួន ៨ កន្ត្រក, ទេយ្យទានរួមទាំងថវិកាចំនួនមួយសែនរៀល មានចំនួន ៣០ កញ្ចប់, ទេយ្យទានរួមទាំ ងថវិកាពីរលានរៀល មានចំនួន ១ កញ្ចប់, ប្រគេនបច្ច័យកសាងចំនួន ដប់លានរៀល។សម្តេចទាំងទ្វេ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាបុត្រាបុត្រី ចៅប្រុសស្រី បានអញ្ជើញរាប់បា ត្រ បង្សុកូល ដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន វីរជនអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងវិញ្ញាណក្ខន្ធជនរួមជាតិខ្មែរស្លូតត្រង់ជាងបីលាននាក់ ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សូមឱ្យវិញ្ញាណក្ខន្ធ អ្នកទាំងអស់នោះ បានសោយសុខក្នុងឋានសុគតិភពគ្រប់ៗគ្នា។ម្យ៉ាងវិញទៀត តាមរយៈផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃបុណ្យភ្ជុំនេះ ព្រះថេរានុថេរគ្រប់ព្រះអង្គដែលគង់ក្នុងទីអារាមវត្តវាំងចាស់ ឧទ្ទិសថ្វាយដល់វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាការពារ ជួយប្រោសព្រហ្មប្រសិទ្ធីពរជ័យ សិរីមង្គលគ្រប់ប្រការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមមានសុខភាពល្អ បរិបូរណ៍ ជន្មាយុយឺនយូរ ពលំនុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំកំពូលនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែទទួលបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស កាន់តែទទួលបាននូវភាពសុខដុមរមនា រីកចម្រើនគ្រប់ក្រុមគ្រួសារ សូមឱ្យកម្ពុជាជៀសចាកឆ្ងាយពីគ្រោះមហន្តរាយផងទាំងពួង និងរក្សាបាននូវសុខសន្តិភាពជាយូរអង្វែងតរៀងទៅ៕

ប្រធានាធិបតីហ្គាណា ស្វែងរកក្រុមចម្រុះ ដើម្បីប្រយុទ្ធប្រឆាំងនឹង «អំពើភេរវកម្ម» របស់ អាហ្វ្រិកខាងលិច

2023/10/14 05:39:22 pm        188
ប្រធានាធិបតីហ្គាណា Nana Akufo-Addo កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមាន «សម្ព័ន្ធនៃលទ្ធិប្រជាធិបតេយ្យសកល» ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមហិង្សានៅអាហ្វ្រិកខាងលិច ដែលបាននិងកំពុងរីករាលដាលភាគខាងត្បូងពីសាហែល (Sahel) ឆ្ពោះទៅកាន់ប្រទេសហ្គាណា និងប្រទេសជិតខាង។លោក Afuko-Addo បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុងវ៉ាស៊ីនតោនដែលលោកបានប្រៀបធៀបជំនួយរបស់លោកខាងលិចសម្រាប់អ៊ុយក្រែនជាមួយនឹងការផ្តល់ដល់បណ្តាប្រទេសប្រជាធិបតេយ្យ នៅអាហ្វ្រិកខាងលិចថា«ការគំរាមកំហែងដែលបង្កឡើងដោយក្រុមភេរវករ គឺយើងត្រូវតែចែករំលែកបន្ទុកនៃការប្រយុទ្ធប្រឆាំងនឹងពួកគេ»។«នេះគឺជាពេលវេលាសម្រាប់សម្ព័ន្ធប្រជាធិបតេយ្យសកល ដែលជាសម្ព័ន្ធនៃឆន្ទៈ ដែលបានប្តេជ្ញាចិត្តក្នុងលុបបំបាត់នូវវត្តមាននៃអំពើភេរវកម្មនិងលទ្ធិជ្រុលនិយមដ៏ឃោរឃៅ»។ជាមួយនឹងក្រុមសកម្មប្រយុទ្ធឥស្លាមនិយមគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសម៉ាលី បួគីណាហ្វាសូ និងនីហ្សេ សហរដ្ឋអាមេរិកនិងដៃគូលោកខាងលិចផ្សេងទៀត បាននឹងកំពុងស្វែងរក ដើម្បីជួយប្រទេសហ្គាណា និងរដ្ឋនៅអាហ្វ្រិកខាងលិច នៅតាមឆ្នេរសមុទ្រផ្សេងទៀត ពង្រឹងការការពាររបស់ពួកគេ។

ថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ នៅតែបន្ដធ្វើដំណើរមកលេងស្រុកកំណើតជាបន្ដបន្ទាប់

2023/10/14 04:28:55 pm        1392
នៅថ្ងៃទី១៤ ខែតុលា ឆ្ឆ្នាំ២០២៣នេះ ដែលជាថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ នៅតែបន្ដធ្វើដំណើរមកលេងស្រុកកំណើតជាបន្តបន្ទាប់ នៅតាមច្រកព្រំដែននានា ហើយមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកនីមួយៗ បានសម្រួលការធ្វើដំណើរចេញ-ចូល របស់ពលករបានយ៉ាងល្អប្រសើរ និងឆាប់រហ័ស។ជាក់ស្តែងនៅនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ សង្កេតឃើញពលករខ្មែរ ជាច្រើននាក់ បានចូលមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានសម្របសម្រួលបែបបទរហ័សជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅស្រុកកំណើត។

កម្ពុជា និងតួកគី កំណត់ទិសដៅដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ក្នុងទំហំ ១ ប៊ីលានដុល្លារអាមេរិក

2023/10/13 06:28:16 pm        484
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិ​ការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ លោក​ជំទាវ Ulkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាស​ដែល​លោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ខណៈដែលកម្ពុជា និងតួកគីនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់​ទំនង​ការ​ទូត​នៅ​ឆ្នាំ​ក្រោយ​ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញ​នូវ​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការរៀបចំសកម្មភាពរួមគា្ននានា ដើម្បីអបអរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរ យោបល់អំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និង​ផ្តល់​អាទិភាព​លើវិស័យសក្តានុពលនានា នៃកិច្ចសហប្រតិបត្តិការ​ដែល​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ។ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បី​បង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​ពាណិជ្ជ​កម្ម​ក្នុង​ទំហំ១ ប៊ីលានដុល្លារអាមេរិក។ ក្នុងន័យនេះ លោកជំទាវ ülkù Kocaefe បានគូស​បញ្ជាក់​ថា​ តួកគី បានបង្កើតឱ្យមានជាលើកដំបូងនូវ ការិយាល័យ​ទីប្រឹក្សា​ទទួល​បន្ទុ​ក​កិច្ច​ការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរនូវ កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញពាណិជ្ជកម្ម និ​ង​ការវិនិយោគទ្វេភាគី។កម្ពុជាឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានសម្តែង​នូវ​អំណរ​គុណ​យ៉ាង​ស្មោះ​សរ​ចំពោះ​រដ្ឋាភិបាល​តួកគី​សម្រាប់ ការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មីន ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលតួកគីក្នុងការជួយដល់កម្ពុជា ជាពិសេស​ការ​បន្ត​កិច្ច​សហប្រតិបត្តិការតាមរយៈទីភ្នាក់ងារសម្របសម្រួល និងសហប្រតិបត្តិការតួកគី (TIKA)។ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ និង​អប់រំ​ រួមមានការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់មន្ត្រីការទូត និងនិស្សិតកម្ពុជា។ កិច្ច​សហ-ប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕

កម្ពុជា និងរុស្ស៊ី នឹងពង្រឹងពង្រីកចំណងមិត្តភាពជាប្រពៃណី

2023/10/13 06:15:08 pm        486
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម ឯក​អគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ជាកិច្ចចាប់ផ្តើម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែល​បាន​បន្ត ផ្តល់ការគាំទ្រ និងជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងគ្រាដ៏លំបាក។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្តី ក៏បានកោតសរសើរដល់ការប្ដេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ ដែលដើរតួជា មូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និង​ប្រជាជន​បន្ថែមទៀត។ ក្នុងនាមជាសាក្សី ដែលបានឃើញផ្ទាល់ភ្នែកពីស្ថានភាពកម្ពុជា នៅ​ទសវត្សរ៍​ឆ្នាំ១៩៨០ ឯកឧត្តម Anatoly Borovik បាន កោតសរសើរ​កម្ពុជា​ចំពោះ​ការ​ស្តារ​ឡើង​វិញ​ប្រកប​ដោយភាពជោគជ័យក្រោយសង្គ្រាម។ ឆ្លៀតឱកាសនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារនៃនិស្សិតកម្ពុជាមួយរូប ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្ម​ថ្មី​ៗ​នេះ​ នៅប្រទេសអ៊ីស្រាអែល។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសាររំលែកទុក្ខរបស់ ឯក​អគ្គរដ្ឋទូតរុស្ស៊ី ក្នុងគ្រាដ៏លំបាកនេះ ហើយបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ចាត់​រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ នៅប្រទេសអ៊ីស្រាអែល។ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះ​ចំណង​មិត្ត​ភាព​ជា​ប្រពៃណី រវាងកម្ពុជា និងរុស្ស៊ី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និង​ផល​ប្រយោជន៍រួម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ បានគូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃការបន្តកិច្ចសហ ប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន ពាណិជ្ជកម្ម ការវិនិយោគ និងវប្បធម៌ក្នុងចំណោម​វិស័យជាច្រើនទៀត។ ក្នុងស្មារតីនេះ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រផុត។អន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ីលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ស្របពេលនឹងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ នេះ។ ភាគីទាំងពីរក៏បានពិភាក្សា និងចែក​រំលែក​ព័ត៌មាន​អំពី​បញ្ហា​អន្តរជាតិ​មួយចំនួនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/16/2026 02:08 PM