ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រលើកម្មវិធីកែទម្រង់វិស័យអប់រំពីឆ្នាំ២០២៣-២០២៨

2023/10/05 07:12:57 pm        497
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រលើកម្មវិធីកែទម្រង់វិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទៅលើមូលធនមនុស្សកម្ពុជាតាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា និងការបន្ដកែទម្រង់សាលារដ្ឋនៅទូទាំងប្រទេស។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជា​អធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃទី៥ ​ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជាដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ​ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ គុណវុឌ្ឍ និងគុណតម្លៃគ្រូបង្រៀននាពេលកន្លងមក។ សម្ដេចធិបតីបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តយកចិត្តទុក​ដាក់​ក្នុងការអភិវឌ្ឍទៅលើមូលធនមនុស្សកម្ពុជា ជាក់ស្ដែងយុទ្ធសាស្រ្ដ បញ្ចកោណ ដំណាក់​កាលទី១ បានផ្ដល់អាទិភាពលើការពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ដ​ និងបច្ចេកវិទ្យា និងការបន្ដកែទម្រង់សាលារដ្ឋ ​ដោយផ្ដោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់ ការជំរុញ​ការបង្កើត​សាលារៀនគំរូ ការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពគ្រប់គ្រងនៅ​តាមមន្ទីរអប់រំ​រាជធានីខេត្ត ព្រមទាំងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីមាតាបិតា វិស័យឯកជន ជាដើម។ សម្ដេចធិបតីមានប្រសាសន៍ថា ​នៅក្នុងយុទ្ធសាស្រ្ដបញ្ជកោណ រាជរដ្ឋាភិបាលបានដាក់ចេញរួហើយ នៅក្នុងនោះក៏មានយន្តការ ​គិតគូរអំពីការពង្រឹងវិស័យអប់រំ ​ដែលអនុវត្តបន្តវីយុទ្ធសាស្រ្ដចតុកោណ ខណៈការធ្វើកំណែទម្រង់នេះ ​គឺមិនមែនធ្វើតែមួយឆ្នាំត្រូវប្ដូរនោះទេ​ ប៉ុន្ដែមាននិរន្តរភាព។ សម្ដេចធិបតីបញ្ជាក់ថា ​វិធានការគន្លឹះដែលសម្ដេច​បានដាក់ចេញក្នុងការធ្វើកំណែទម្រង់វិស័យ​អប់រំ​នេះ គឺក្រោមទ្រឹស្ដី គិតធំ ប៉ុន្ដែត្រូវចាប់ផ្ដើមធ្វើពីតូចទៅ។​ មានន័យថាការធ្វើកំណែទម្រង់នេះ គឺ​ត្រូវគិត​ឱ្យបានគ្រប់ជ្រុងជ្រោយ ​ប៉ុន្ដែការអនុវត្តគឺត្រូវ​ជ្រើសរើស​ចំណុចណា​ដែលជាអាទិភាព​ហើយ​ត្រូវអនុវត្តឱ្យចំគោលដៅជាជំហានៗតែម្ដង៕អត្ថបទៈ វ៉ន ដារ៉ា

សម្ដេចធិបតី៖ រដ្ឋសន្សំថវិកាបានជាង២០០ លានដុល្លារពីការលុបគម្រោង ដែលមិនចាំបាច់តាមក្រសួងនានា

2023/10/05 07:08:39 pm        652
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័ននានា ត្រូវពិនិត្យក្នុងការលុបចោលនូវគម្រោងមួយចំនួនដែលមិនចាំបាច់នៅតាមសាមីក្រសួង ខណៈក្នុងពេលថ្មីៗនេះ ក្រោយការលុបគម្រោងដែលមិនចាំបាច់មួយចំនួន រាជរដ្ឋាភិបាលអាចសន្សំថវិកាបានជាង ២០០ លានដុល្លារអាមេរិក។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញ​ជា​អធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ​នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជាថា ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងហ៊ានលុបចោលចំពោះគម្រោងដែលមិនចាំ​បាច់​នៅតាមសាមីក្រសួងរបស់ខ្លួន ​ដើម្បីចូលរួមក្នុងការសន្សំថវិកាជាតិ។ទោះជាយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ​រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្ត​គោលនយោបាយជាអាទិភាពលើវិស័យអប់រំ ​និងវិស័យសុខាភិបាល​នៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះរាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។ សម្តេចធិបតី បញ្ជាក់ថា សម្រាប់ការជ្រើសរើសគ្រូបង្រៀនឆ្នាំនេះ រាជរដ្ឋាភិបាលអនុញ្ញាត​ឱ្យជ្រើរើស​បន្ថែមចំនួន ៣០០០ នាក់ផងដែរ៕អត្ថបទវ៉ន ដារ៉ា

នាយករដ្ឋមន្រ្តី ណែនាំឲ្យកងយោធពលខេមរភូមិន្ទពិនិត្យឡើងវិញ ចំពោះការជ្រើសរើសក្របខណ្ឌកងទ័ព

2023/10/05 06:03:27 pm        514
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ត្រូវពិនិត្យ និងធ្វើការសិក្សាឡើងវិញ ចំពោះការជ្រើសរើស ក្របខណ្ឌកងទ័ព មួយវិញទៀតត្រូវកាត់បន្ថយការជ្រើសរើស និងដំឡើង​ឋានន្តរសក្ដិ​ថ្នាក់នាយទាហាន ដោយត្រូវបង្កើនពលទាហានវិញ។ថ្លែងនៅក្នុងអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាងពីរពាន់នាក់ ដើម្បី​អបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ​ក្រោមប្រធានបទ«គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» ​នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ) ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា ចាប់ពីពេល​នេះតទៅ​កងយោធពលខេមរភូមិន្ទ ​គប្បីពិនិត្យឡើងវិញ​ លើការបណ្ដុះបណ្ដាល និងការជ្រើសរើស​ក្របខណ្ឌកងទ័ព។សម្តេចធិបតី ​នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា នាពេលកន្លងមក សម្តេចសង្កេតឃើញថា​ការបណ្ដុះបណ្ដាល​នាយទាហាន​មាន​អត្រាខ្ពស់ជាងការ​បណ្ដុះបណ្ដាល​ពលទាហាន ហើយពេល​ដែលមាននាយទាហាន​ច្រើនពេក វានឹងធ្វើឲ្យប៉ះពាល់​ដល់​ការ​តែងតាំង​តួនាទី​នាយទាហាន​ទាំងនោះផងដែរ ហើយមួយវិញទៀត​ការធ្វើការកំណែ​ទម្រង់បែបនេះ​ក៏កាត់បន្ថយការ​ចំណាយ​ថវិកា​របស់ជាតិផងដែរ៕ អត្ថបទបាន ចក់

សម្តេចធិបតី នាយករដ្ឋមន្រ្តី ណែនាំឲ្យពិនិត្យការលក់ដូរតាមសាលានានា ដើម្បីបង្ការសុខុមាលភាពដល់សិស្ស

2023/10/05 05:48:31 pm        771
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំងអស់ទាំងវិស័យឯកជន និងរដ្ឋ ខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។សម្តេចធិបតី បានបញ្ជាក់ថា ក្រៅពីការពង្រឹងនូវការសិក្សាដល់សិស្សានុសិស្សក៏ត្រូវពង្រឹង និងបង្ការសុខភាពដល់សិស្សានុសិស្សផងដែរ ។ សម្តេចធិបតី ក៏បានអំពាវនាវ​ដល់អ្នកលក់ដូរ​នៅ​តាមសាលារៀនទាំងអស់​ឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស ខណៈអាហារណា​ដែលនឹងធ្វើ​ឲ្យប៉ះពាល់ដល់សុខភាព គប្បីបញ្ឈប់ការលក់ជាបន្ទាន់។ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាងពីរពាន់នាក់ ​ដើម្បីអបអរសាទរអបអរសាទរ​ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងទិវាគ្រូបង្រៀនពិភពលោក នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)

2023/10/05 05:25:10 pm        602
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីអបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» ។ពិធីសំណេះសំណាលនេះគឺបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វិស័យអប់រំ ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill)។សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ពីព្រោះនាយកសាលាគឺមានសារៈសំខាន់ណាស់ក្នុងការដឹកនាំលើការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា។ សម្ដេចណែនាំដល់ក្រសួងអប់រំ ត្រូវរៀបចំគោលការណ៍ជ្រើសរើសនាយកសាលានេះមកសម្ដេចពិនិត្យ និងសម្រេច។សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង និងគុណធម៌ សីលធម៌ ដែលគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ជាពិសេសជាការពង្រឹង និងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា។សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស ខណៈបច្ចុប្បន្នគ្រូបង្រៀន ក្របខណ្ឌ (ក) ទទួលបានប្រាក់បៀវត្សក្នុងរង្វង់ជិត ១លានរៀល។សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចបានណែនាំឱ្យលុបគម្រោងដែលមិនចាំបាច់តាមបណ្ដាក្រសួងស្ថាប័នមួយចំនួនចោល ក្នុងនោះរាជរដ្ឋាភិបាលអាចសន្សំថវិកាបានជាង ២០០ លានដុល្លារ។ ដូច្នេះសម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងអនុវត្តលុបចោលចំពោះគម្រោងដែលមិនចាំបាច់នៅតាមសាមីក្រសួងរបស់ខ្លួន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅត្រូវកាត់បន្ថយ ការដំឡើង​ឋានន្តរសក្ដិថ្នាក់នាយទាហាន ដោយត្រូវបង្កើនការជ្រើសរើសពលទាហានវិញ ដើម្បីកាត់បន្ថយការចំណាយថវិការបស់ជាតិ។សម្តេចធិបតី លើកទឹកចិត្តដល់តាមបណ្ដាសាលារៀន ក្រៅពីការបង្រៀនសិស្សតាមមុខវិជ្ជាគោលដែលមានស្រាប់ សាលារៀនក៏ត្រូវបង្រៀនសិស្សបន្ថែមទៀត លើការស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការងារសង្គមផ្សេងៗបន្ថែមទៀត ដើម្បីឱ្យយុវជនចេះចូលរួមធ្វើកិច្ចការងារក្នុងសង្គមជាតិ។សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអប់រំ និងសាលារៀនចំពោះការផ្ដល់ពិន្ទុដល់សិស្ស កុំគិតតែលើលទ្ធផលលើក្រដាស ប៉ុន្ដែក៏ត្រូវពិនិត្យមើលលើសកម្មភាព និងឥរិយាបថជាក់ស្ដែងរបស់សិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះ រាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំង អស់ទាំងវិស័យឯកជន និងរដ្ឋ ខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។ សម្ដេចធិបតី អំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀនឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស។

ហ្វីលីពីនដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅកាន់ទីបញ្ជាការយោធានៅសមុទ្រចិនខាងត្បូង បើទោះជាចិនព្យាយាម រារាំងក៏ដោយ

2023/10/05 05:21:45 pm        505
ហ្វីលីពីន៖ ប្រទេសហ្វីលីពីន បាននិយាយថា ខ្លួនបានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ថ្មីៗដោយជោគជ័យទៅកាន់ទីបញ្ជាការយោធា នៅក្នុងតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាអ្វីដែលខ្លួនបានពិពណ៌នាថាជាការប៉ុនប៉ងដោយនាវាចិន «ដើម្បីរារាំង យាយី និងជ្រៀតជ្រែក»ក្នុងបេសកកម្មនេះក្តី។ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ចំនួនដ៏ច្រើន»នៃឆ្មាំល្បាតឆ្នេរចិន និងនាវាកងជីវពលដែនសមុទ្រ បានព្យាយាមបញ្ឈប់បេសកកម្មផ្គត់ផ្គង់ឡើងវិញចុងក្រោយបង្អស់ ដែលធ្វើឡើងដោយយោធាហ្វីលីពីន និងឆ្មាំល្បាតឆ្នេរសមុទ្រ កាលពីថ្ងៃពុធ។ប្រទេសចិន បាននិយាយថា ខ្លួនបានព្រមាននាវាផ្គត់ផ្គង់ហ្វីលីពីនពីរគ្រឿង និងនាវាឆ្មាំល្បាតឆ្នេរសមុទ្រពីរគ្រឿង ឲ្យចាកចេញពីតំបន់សមុទ្រក្បែរប្រជុំកោះ ណានសា (Nansha) កាលពីថ្ងៃពុធ ហើយដេញតាមនាវាទាំងអស់នោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីឆ្មាំល្បាតឆ្នេរសមុទ្រចិន។ប្រជុំកោះណានសា គឺជារបៀបដែលទីក្រុងប៉េកាំងហៅថា ប្រជុំកោះស្រ្បាតលី (Spratly) នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានទាមទារដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម និងកោះតៃវ៉ាន់៕

ក្មេងស្រីអ៊ីរ៉ង់ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរបួសធ្ងន់ បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានបំពានច្បាប់ហ៊ីចាប់

2023/10/05 05:17:33 pm        443
អ៊ីរ៉ង់៖ ក្មេងស្រីជំទង់វ័យ១៦ឆ្នាំម្នាក់រងរបួសធ្ងន់នៅក្នុងទីក្រុងតេអេរ៉ង់ (Tehran) បន្ទាប់ពីបានដួលសន្លប់កាលពីថ្ងៃអាទិត្យ ក្រោយការប្រឈមជាមួយក្រុមទីភ្នាក់ងារនៅលើរថភ្លើងក្រោមដីពីបទបំពានច្បាប់ស្លៀកពាក់តាមសាសនាអ៊ីស្លាមហ៊ីចាប់ (hijab)។  ការអះអាងនេះយោងតាមសកម្មជនសិទ្ធិមនុស្សធំៗចំនួន២ ដែលបានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញអត្តសញ្ញាណ។ វីដេអូពី CCTV ដែលបានចែករំលែកដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បង្ហាញពីនារីជំទង់ឈ្មោះ អាមីតា ហ្គេរ៉ាវ៉ានដ៍ (Armita Geravand) ពុំបានស្លៀកបំពាក់តាមច្បាប់ហ៊ីចាប់ជាកាតាព្វកិច្ចទេ។ នាងត្រូវបានអមដំណើរដោយមិត្តស្រីៗ២នាក់ ដើរទៅកាន់រថភ្លើង ។ ដោយកំពុងឡើងចូលក្នុងទូរថភ្លើង ក្មេងស្រីជំទង់ម្នាក់ក្នុងចំណោមពួកគេទាំង៣ត្រូវគេមើលឃើញចេញមកវិញភ្លាមៗនិងដួលនៅលើដី។ ក្រោយមកក្មេងស្រីម្នាក់ទៀត ត្រូវបានទាញចេញទាំងសន្លប់ពីទូរថភ្លើងដោយក្រុមអ្នកដំណើរ។    សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ ទេពីការពិតនៃវីដេអូនេះ ។   ករណីរបស់នាង ហ្គេរ៉ាវ៉ាន់ កំពុងបង្កើនក្ដីបារម្ភ ថានាងអាចជួបវាសនាដូចនាង ម៉ាសាអាមីនី (Mahsa Amini)ជាស្រ្តីវ័យ២២ឆ្នាំដែលបានស្លាប់អំឡុងការសាកសួររបស់នគរបាលសីលធម៌ ដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេសអ៊ីរ៉ង់។  ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ឳពុកម្ដាយរបស់នាងនិយាយថា កូនស្រីរបស់ពួកគាត់ មានអាការៈធ្លាក់សម្ពាធឈាម បាត់បង់ជំហរ ហើយក្បាលរបស់នាងត្រូវបានបោកនឹងជញ្ជាំងទូរថភ្លើងក្រោមដី ៕

នាយករដ្ឋមន្ត្រីប្រទេសអាមេនីនឹងចូលរួមកិច្ចពិភាក្សាជាមួយEU បើទោះបីជាអាស៊ែរបៃហ្សង់ បដិសេធក៏ដោយ

2023/10/05 05:13:19 pm        405
អាមេនី៖ រដ្ឋាភិបាលរបស់ប្រទេសអាមេនី បានរាយការណ៍កាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីពិភាក្សាជាមួយសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) បានដកខ្លួនចេញពីព្រឹត្តិការណ៍ដូចគ្នាក្តី។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអាស៊ែរបៃហ្សង់ បាននិយាយនៅមុននេះបន្តិចថា លោកអាលីយ៉េវ បានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍សម្របសម្រួលដោយសហភាពអឺរ៉ុបនៅក្នុងប្រទេសអេស្ប៉ាញ ដែលលោកអាចជួបពិភាក្សាជាមួយលោក ប៉ាស៊ីនយ៉ាន។ទីភ្នាក់ងារព័ត៌មាន Interfax របស់ប្រទេសរុស្ស៊ី បានដកស្រង់សម្តីលោកប៉ាស៊ីនយ៉ាន ដោយនិយាយថា លោកមានការសោកស្តាយ ដែលបាត់បង់ឱកាសក្នុងការជួបពិភាក្សាជាមួយលោកអាលីយ៉េវ ហើយបានបន្តថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើអ្វីដែលលោកហៅថាជា «ឯកសារទម្លាយភាពទាល់ច្រក»ទាក់ទងនឹងកិច្ចចរចាសន្តិភាពរបស់ប្រទេសទាំងពីរ។កិច្ចប្រជុំ៥ភាគីជាមួយមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អាមេនី អាស៊ែរបៃហ្សង់ និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ឆាល មីសែល (Charles Michel) គ្រោងនឹងប្រព្រឹត្តទៅ នៅទីក្រុងហ្គ្រាណាដា (Granada) ប្រទេសអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍នេះ៕

ប្រជាជនហៃទី ដែលភៀសខ្លួនសង្ឃឹមថា កម្លាំងដែលគាំទ្រដោយUNនឹងនាំមកនូវសន្តិសុខ

2023/10/05 05:10:48 pm        385
ហៃទី៖ លោក ឆាល អេឌីសុន (Charles Adison) បាននិយាយនៅក្នុងសាលាមួយក្នុងចំណោមសាលាជាច្រើន ដែលត្រូវបានបំប្លែងទៅជាជំរុំជនភៀសខ្លួនបណ្តោះអាសន្នក្នុងរដ្ឋធានីព័រអូប្រាំងនៃប្រទេសហៃទី ដោយនិយាយអំពីដំណោះស្រាយរបស់អង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះថា នឹងឃើញកងកម្លាំងបរទេសចូលមកក្នុងប្រទេសនេះថា៖«យើងមានកាតព្វកិច្ចទទួលយកពួកគេ ដើម្បីជួយនគរបាលស្តារសណ្តាប់ធ្នាប់ឡើងវិញ។អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រជាជនហៃទីប្រហែល ២០០.000 នាក់ត្រូវបានផ្លាស់ទីលំនៅ ចំពេលមានអំពើហិង្សាកាន់តែខ្លាំងឡើង ដោយក្រុមជនអន្ធពាលប្រដាប់អាវុធ បានធ្វើការសម្លាប់ដោយគ្មានរើសមុខ ការចាប់ជំរិត ការចាប់រំលោភជាក្រុម និងដុតបំផ្លាញផ្ទះរបស់ប្រជាជន។កាលពីមួយឆ្នាំមុន រដ្ឋាភិបាលដែលមិនបានជាប់ឆ្នោតរបស់ប្រទេសហៃទី បានស្នើសុំជំនួយជាបន្ទាន់ពីកងកម្លាំងប្រដាប់អាវុធបរទេស ប៉ុន្តែវាមិនទាន់ដល់ខែកក្កដាទេ ដែលប្រទេសកេនយ៉ា បានក្លាយជាប្រទេសដំបូងគេ ដែលស្នើឲ្យដឹកនាំកងកម្លាំងបែបនេះ ហើយកាលពីថ្ងៃចន្ទ ប្រទេសនេះ ត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។លោក ណិបទូន ដ្យូឌូនី (Neptune Dieudonne) ដែលកំពុងស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្ន នៅទីប្រជុំជន រិក សៀធឺ (Rex Theatre) បាននិយាយថា៖«ប្រសិនបើពួកគេធ្វើការងារ ស្របតាមអ្វី ដែលពួកគេនិយាយ វាអាចល្អសម្រាប់ពួកយើង យើងអាចត្រឡប់ទៅផ្ទះសម្បែងរបស់យើងវិញបាន»៕

សហរដ្ឋអាមេរិក នឹងបញ្ជូនអាវុធដែលរឹបអូសបានពីអ៊ីរ៉ង់ទៅឲ្យអ៊ុយក្រែន

2023/10/05 04:54:25 pm        305
អាមេរិក៖ ក្រុមមន្ត្រីអាមេរិក និយាយថា សហរដ្ឋអាមេរិក នឹងបញ្ជូន អាវុធ និងគ្រាប់រំសេវ របស់អ៊ីរ៉ង់ដែលខ្លួនរឹបអូសបាន ទៅឲ្យអ៊ុយក្រែន ជាចំណាត់ការមួយដែលអាចជួយបន្ធូរបន្ថយការខ្វះខាតអាវុធបានមួយផ្នែក ដែលយោធាអ៊ុយក្រែនកំពុងប្រឈម ខណៈខ្លួនរង់ចាំកញ្ចប់លុយនិងគ្រឿងយុទ្ធោបករណ៍បន្ថែម ទៀតពីសហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន ។  ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានបញ្ជូនគ្រាប់រំសេវ១លានគ្រាប់ដែលរឹបអូសបានពីអ៊ីរ៉ង់ឲ្យទៅកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនរួចទៅហើយ ដែលខ្លួនបានប្រកាសកាលពីថ្ងៃពុធ។ ទីបញ្ជាការកណ្ដាលអាមេរិកខាងលើបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ការបញ្ជូននេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ។ សេចក្ដីថ្លែងការណ៍នេះបាននិយាយថា រដ្ឋាភិបាលបានទទួលសិទ្ធិគ្រប់គ្រងអាវុធទាំងនោះកាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៣ តាមរយៈការអះអាងការរឹបអូសស៊ីវិលរបស់ក្រសួងយុត្តិធម៌ ប្រឆាំងនឹងសាជីវកម្មឆ្នាំបដិវត្តន៍អ៊ីស្លាម(IRGC)របស់អ៊ីរ៉ង់ ។  ក្រសួងយុត្តិធម៌បានប្រកាសកាលពីខែមីនាថា ខ្លួនកំពុងស្វែងរកការរឹបអូសគ្រាប់រំសេវរបស់អ៊ីរ៉ង់ចំនួនមួយលានគ្រាប់ ឆ្នួនបំផ្ទុះស្វ័យប្រវត្តសម្រាប់ប្រភេទបេ កងស្មា RGP-40 រាប់ពាន់គ្រាប់និង ឧបករណ៍ជំរុញរាប់ពាន់ផោនសម្រាប់គ្រាប់បែកដៃរ៉ូកែត ដែលកងទ័ពជើងទឹករឹបអូសបានពីប្រទេសអ៊ីរ៉ង់ ខណៈកំពុងឆ្លងកាត់ទៅកាន់ប្រទេសយ៉េមែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM