ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

បុគ្គលិកថែទាំសុខភាពអាមេរិកជាង៧៥.០០០នាក់ ចាប់ផ្តើមកូដកម្មរយៈពេល៣ថ្ងៃ

2023/10/05 04:47:20 pm        288
អាមេរិក៖ បុគ្គលិកថែទាំសុខភាពរាប់ម៉ឺននាក់ នៅក្នុងសហរដ្ឋអាមេរិក បានដើរចេញពីការងារកាលពីថ្ងៃពុធ ដោយចាប់ផ្តើមធ្វើកូដកម្មធំបំផុតមួយក្នុងវិស័យនេះ នៅក្នុងប្រវត្តិសាស្ត្រថ្មីនេះជុំវិញអ្វីដែលពួកគេនិយាយថាគឺជាការខ្វះបុគ្គលិក ខណៈឆ្នាំនៃភាពមិនពេញចិត្តការងារនៅអាមេរិក នឹងកើតឡើងឆាប់ៗ។ ការធ្វើកូដកម្មរបស់ បុគ្គលិកជាង៧៥.០០០នាក់នៅអង្គការ Kaiser Permanente ជាអង្គការថែទាំសុខភាពមិនរកប្រាក់កម្រៃធំបំផុតរបស់ប្រទេស កើតមានឡើងខណៈការកើនឡើងអតិផរណា ដែលបានជំរុញសកម្មភាពឧស្សាហកម្មនៅទូទាំងសហរដ្ឋអាមេរិក មានចាប់ពីតារាភាពយន្តហូលីវូត រហូតដល់បុគ្គលិករោងចក្រផលិតរថយន្ត Detroit។ គិលានុបដ្ឋាកវិជ្ជាជីវៈនាង Jessica Cruz ដែលបម្រើការនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Kaiser Los Angeles បាននិយាយនៅក្នុងសេចក្តីថ្លែងការសហជីពថា នាយកប្រតិបត្តិ Kaiser មិនព្រមស្តាប់យើងនោះទេហើយកំពុងតវ៉ាពីជំនឿមិនល្អជុំវិញដំណោះស្រាយ ដែលយើងចាំបាច់ត្រូវបញ្ចប់វិបត្តិខ្វះបុគ្គលិករបស់Kaiser ។ខ្ញុំមើលឃើញថាអ្នកជំងឺមានការខកចិត្តនៅពេលខ្ញុំព្យាបាលពួកគេយ៉ាងប្រញាប់ប្រញាល់ ហើយទៅព្យាបាលអ្នកជំងឺបន្ទាប់ទៀត។ នោះពុំមែនជាការមើលថែទាំដែលខ្ញុំចង់បាននោះទេ។ ទីតាំងអចិន្ត្រៃយ៍អង្គការ Kaiser ក្នុងទីក្រុង Washington DC , Virginia, California, Colorado, Oregon និងរដ្ឋ Washington ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ដោយកូដកម្មរយៈពេល៣ថ្ងៃនេះ។ អង្គការ Kaiser និយាយថា មជ្ឈមណ្ឌលនឹងនៅតែបើកទ្វារ ប៉ុន្តែបានព្រមានថាត្រូវរង់ចាំយូរជាងធម្មតា៕

ពលរដ្ឋនៅជនបទប្រទេសអូស្ត្រាលី បានជម្លៀសចេញពីលំនៅឋាន ខណៈមានទឹកជំនន់បន្ទាប់ពីអគ្គិភ័យ

2023/10/05 04:44:08 pm        271
អូស្ត្រាលី៖ ពលរដ្ឋនៅក្នុងទីក្រុងនានា នៅក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី ត្រូវបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា វានៅតែគ្មានសុវត្ថិភាពដើម្បីវិលត្រលប់ទៅកាន់លំនៅឋានវិញ ខណៈមានទឹកជំនន់ដ៏គំហុកបន្ទាប់ពីចំហេះព្រៃ ដែលបានបង្ខំឲ្យពលរដ្ឋជម្លៀសខ្លួន។ ពលរដ្ឋនៅក្នុងតំបន់ជាច្រើន តាមបណ្តោយទន្លេ Macalister នៅរដ្ឋភាគអាគ្នេយ៍ ត្រូវបានគេប្រាប់ឲ្យជម្លៀសខ្លួនចេញកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីទឹកបានកើនឡើង ដល់កម្រិតខ្ពស់យ៉ាងគ្រោះថ្នាក់។អាជ្ញាធរបានព្រមាន ថាអ្នកទាំងឡាយណាដែលបន្តស្នាក់នៅ អាចដាច់អគ្គិសនី ទឹក ប្រព័ន្ធលូបង្ហូរទឹក និងបណ្តាញទូរស័ព្ទ ដោយសារតែទឹកជំនន់។ ទឹកភ្លៀងបានធូស្បើយនៅថ្ងៃព្រហស្បតិ៍នេះ ទោះបីជាមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ទឹកក្នុងចំនួនដ៏ច្រើន នៅតែចាំបាច់ត្រូវបង្ហូរចេញតាមប្រព័ន្ធទន្លេ។អនុប្រធានអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋVictoria លោក David Baker បាននិយាយថា លំនៅឋានប្រមាណ១៣០ខ្នង បានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី សីតុណ្ហភាពខ្ពស់មិនសមស្របតាមរដូវកាល ដែលនាំទៅរកឲ្យមានចំហេះព្រៃ នៅតំបន់តែមួយនេះ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC ថាព័ត៌មានល្អគឺថា គ្មានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានរំពឹងទុកនោះទេ។ ការព្រមានពីគ្រោះអាសន្ន កំពុងជំរុញឲ្យពលរដ្ឋដែលបានជម្លៀសខ្លួន កុំទាន់ត្រលប់ទៅវិញ នៅនឹងកន្លែង ក្នុងទីក្រុងនានានៅក្នុងតំបន់នេះ៕

ក្មេងប្រុសដែលបើកការបាញ់ប្រហារនៅផ្សារទំនើបថៃ ត្រូវចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ខណៈនគរបាលកំណត់គោលដៅលើការលក់កាំភ្លើងអនឡាញ

2023/10/05 04:38:23 pm        374
ថៃ៖ ប្រមុខនគរបាលថៃបាននិយាយកាលពីថ្ងៃពុធ (៤ តុលា) ថា ប្រទេសថៃនឹងបិទភាពចន្លោះប្រហោងផ្លូវច្បាប់ទាក់ទងនឹងការចាត់ថ្នាក់អាវុធ និងការលក់កាំភ្លើងតាមអ៊ីនធឺណិត នៅក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងអាវុធរបស់ខ្លួន រយៈពេលមួយថ្ងៃបន្ទាប់ពីក្មេងប្រុសជំទង់ម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីការបាញ់ប្រហារដ៏រន្ធត់ នៅផ្សារទំនើបមួយកន្លែង ដែលបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់។ក្រុមអាជ្ញាធរថៃ បានចោទប្រកាន់ជនដៃដល់ ដែលជាក្មេងប្រុសអាយុ១៤ឆ្នាំរូបនោះ ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់កាលពីថ្ងៃពុធ (៤ តុលា) បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើបមួយក្នុងទីក្រុងបាងកក ដោយប្រើប្រាស់អាវុធដែលនគរបាលនិយាយថាជាកាំភ្លើងខ្លីកែច្នៃ ក្នុងគោលបំណងបាញ់មិនឲ្យចេញគ្រាប់។ប្រមុខនគរបាលថៃ លោក Torsak Sukvimol បាននិយាយនៅក្នុងបទសម្ភាសទូរទស្សន៍មួយថា កាំភ្លើងដែលប្រើដោយជនដៃដល់វ័យ១៤ឆ្នាំ ដែលត្រូវបានចោទប្រកាន់នោះ ត្រូវបានកែច្នៃ និងរចនាឡើងដើម្បីបាញ់ជុំទទេដោយមិនឲ្យចេញគ្រាប់ មានន័យថាកាំភ្លើងនោះមិនត្រូវបានចាត់ថ្នាក់ជាអាវុធដ៏សាហាវនោះទេ ហើយអាវុធនោះទំនងជាត្រូវបានទិញតាមអ៊ីនធឺណិត។លោក Torsak បាននិយាយថា មានកាំភ្លើងបែបនេះ ដែលនាំចូលស្របច្បាប់ជាង១០.០០០ប្រភេទ កំពុងចរាចរនៅក្នុងប្រទេសថៃ ហើយនគរបាលនឹងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីចាត់ថ្នាក់ពួកវាឡើងវិញជាអាវុធគ្រោះថ្នាក់ ដើម្បីទប់ស្កាត់ការនាំចូលអាវុធប្រភេទនេះ៕

ការដួលរលំអគារនៅប្រទេសគុយបា សម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងច្រើននាក់ទៀតជាប់ក្នុងគំនរបាក់បែក

2023/10/05 04:36:06 pm        253
គុយបា៖ រដ្ឋាភិបាលក្រុងបាននិយាយថា អគារមួយផ្នែកបានដួលរលំនៅក្នុងរដ្ឋធានី ហាឡាវ៉ាន់ ប្រទេសគុយបាកាលពីយប់ថ្ងៃអង្គារ (៣ តុលា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបន្សល់ទុកមនុស្សយ៉ាងហោចណាស់២នាក់ទៀត ជាប់ខ្លួននៅក្រោមគំនរបាក់បែក។ ការបាក់រលំនៅក្នុងតំបន់ទេសចរណ៍ អូល ហាវ៉ាណា បានបំផ្លាញផ្នែកខាងក្នុងនៃអគារដ៏ចំណាស់មួយ ដែលជាលំនៅឋានរបស់ប្រជាជនចំនួន១៣គ្រួសារ និងមនុស្ស៥៤នាក់។ ក្រុមអ្នកជួយសង្រ្គោះបានធ្វើការពេញមួយថ្ងៃកាលពីថ្ងៃពុធ (៤ តុលា) ដើម្បីស្វែងរកមនុស្សពីរនាក់ ដែលនៅសេសសល់ក្នុងបំណែកបាក់បែក បន្ទាប់ពីការដួលរលំផ្នែកទីពីរនៃអាគារនៅពេលព្រឹកព្រលឹម ខណៈដែលខ្យល់ និងភ្លៀងបានបោកបក់ទៅលើទីក្រុងនោះ។ រដ្ឋាភិបាលក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ៕

ទីក្រុង Phoenix សហរដ្ឋអាមេរិក កត់ត្រារដូវភ្លៀងមូសុងដ៏ហួតហែងបំផុតមិនធ្លាប់មាន

2023/10/05 04:33:19 pm        265
អាមេរិក៖ សេវាអាកាសធាតុជាតិទីក្រុង Phoenix (NWS) របស់សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការថា ឆ្នាំនេះជាឆ្នាំមានអាកាសធាតុស្ងួតហួតហែងបំផុតក្នុងកំណត់ត្រា សម្រាប់ទីក្រុង Phoenix រដ្ឋអារីហ្សូណា។ អាកាសយានដ្ឋាន PSH របស់ទីក្រុងនេះ បានជួបប្រទះនូវកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រដែលមានភ្លៀងធ្លាក់ត្រឹមតែកម្រិត ០,១៥អ៊ីញប៉ុណ្ណោះ ពេញមួយរដូវភ្លៀងមូសុងទាំងមូល ដែលជាធម្មតាមានរយៈពេលចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ នេះជាកម្រិតទឹកភ្លៀងទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៨៩៥ នៅពេលដែលទីភ្នាក់ងារអាកាសធាតុ NWS ចាប់ផ្តើមកំណត់ត្រាមក។ទីក្រុង Phoenix ក៏ធ្លាប់ជួបប្រទះរដូវក្តៅក្តៅបំផុតរបស់ខ្លួនកាលពីខែកក្កដាផងដែរ នៅពេលដែលសីតុណ្ហភាពឡើងដល់លើសពីកម្រិត៤៣អង្សាសេ ឬខ្ពស់ជាងនេះ សម្រាប់រយៈពេល៣១ថ្ងៃជាប់គ្នា។ លោកស្រីបណ្ឌិត Erinanne Saffell អ្នកជំនាញអាកាសធាតុនៃរដ្ឋអារីហ្សូណា បានពន្យល់ថា ទឹកភ្លៀងនៅរដូវក្ដៅដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យកសិកម្ម និងកាត់បន្ថយចំហេះព្រៃ ដោយរក្សាបន្លែឱ្យមានជាតិទឹក ហើយភ្លៀងធ្លាក់មិនគ្រប់គ្រាន់ក្នុងរដូវក្តៅអាចនាំឱ្យបាត់បង់ទឹក និងហានិភ័យខ្ពស់នៃចំហេះព្រៃផងដែរ៕

លោក Biden ប្រកាសវិធានការសម្រាលបន្ទុកបំណុលនិស្សិតបន្ថែមចំនួន៩ពាន់លានដុល្លារ

2023/10/05 04:27:53 pm        324
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោក បានអនុម័តវិធានការសម្រាលបន្ទុកបំណុលនិស្សិតបន្ថែមចំនួន៩ពាន់លានដុល្លារ សម្រាប់អ្នកខ្ចី១២៥.០០០នាក់។ លោក Biden បាននិយាយថា សេចក្តីប្រកាសចុងក្រោយ បាននាំឲ្យមានការលុបចោលបំណុលដែលបានអនុម័តសរុប ធ្វើឡើងដោយរដ្ឋបាលរបស់លោកចំនួន១២៧ពាន់លានដុល្លារ សម្រាប់ជនជាតិអាមេ រិកជិត ៣,៦ លាននាក់។លោកប្រធានាធិបតី បាននិយាយថា លោក នឹងបន្តវិធានការថ្មីដើម្បីផ្តល់វិធានការសម្រាលបន្ទុកប្រាក់កម្ចីនិស្សិតដល់ជនជាតិអាមេរិក បន្ទាប់ពីតុលាការកំពូល បានរារាំងផែនការរបស់លោកឲ្យលុបចោលបំណុលរាប់ពាន់លានដុល្លារ ហើយលោកបាននិយាយបន្ថែមថា រដ្ឋាភិបាលរបស់លោក កំពុងធ្វើអ្វីគ្រប់យ៉ាងដែល អាចធ្វើបាន និងឲ្យបានកាន់តែឆាប់រហ័ស៕

ជនអន្តោប្រវេសន៍កាន់តែច្រើនប្រថុយជិវិតតាមទូកឈើដ៏គ្រោះថ្នាក់ក្នុងសមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប

2023/10/05 04:23:00 pm        329
អេស្ប៉ាញ៖ សេវាសង្គ្រោះបន្ទាន់នៅលើកោះ កាណារី(Canary) របស់អេស្ប៉ាញ បាននិយាយកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ជាង៦៥០នាក់ បានទៅដល់កោះ អេល ហៀរ៉ូ (El Hierro) តាមទូកឈើធំៗចំនួន ៥គ្រឿង ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ សេវាសង្គ្រោះបន្ទាន់របស់កោះនេះ បាននិយាយនៅលើបណ្ដាញសង្គម X ថា ទូកមួយក្នុងចំណោម ទូក៤គ្រឿងដែលបានទៅដល់កាលពីថ្ងៃអង្គារ បានដឹកជនអន្តោប្រវេសន៍ ចំនួន២៨០នាក់។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ EFE បាននិយាយថា នេះជាចំនួនដ៏ច្រើនបំផុត នៅក្នុងទូកតែមួយ ចាប់តាំងពីក្រុមអ្នកជួញដូរមនុស្សបានចាប់ផ្តើមប្រើប្រាស់ផ្លូវកោះ Canary ជាប្រចាំកាលពីឆ្នាំ១៩៩៤ ។ ទូកបីផ្សេងទៀតដែលដឹកជនអន្តោប្រវេសន៍កជាង២០០នាក់ក៏បានទៅដល់ កោះ អេល ហៀរ៉ូ កាលពីថ្ងៃអង្គារ ផងដែរ ស្របពេលទូកមួយគ្រឿងទៀតដឹកជនអន្តោប្រវេសន៍ ចំនួន ១២៨ នាក់បានទៅដល់កាលពីថ្ងៃពុធ។ មានតែជនអន្តោប្រវេសន៍៥នាក់ប៉ុណ្ណោះដែលត្រូវការការព្យាបាល។  ក្រុមជនអន្តោប្រវេសន៍រាប់រយនាក់ផ្សេងទៀតត្រូវស្ទាក់ចាប់បានអំឡុងព្យាយាមពទៅដល់កោះផ្សេងទៀតនៅក្នុងប្រជុំកោះ ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក និងកន្លែងផ្សេងទៀតនៅលើដីគោករបស់ប្រទេសអេស្ប៉ាញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។  ក្រុមជនអន្តោប្រវេសន៍ដែលបានទៅដល់តាមទូកទៅកាន់ប្រទេសអេស្ប៉ាញ បានចំណាយពេលរហូតដល់ ៧២ ម៉ោងក្នុងការឃុំឃាំងរបស់កងកម្លាំងនគរបាល ដើម្បីកំណត់អត្តសញ្ញាណ បន្ទាប់មកត្រូវបានបញ្ជូនទៅកាន់កន្លែងសម្រាក ឬកន្លែងឃុំឃាំងផ្សេងៗ អាស្រ័យលើករណីរបស់ពួកគេ។ ទោះបីជាអ្នកខ្លះត្រូវបាននិរទេសឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញក៏ដោយ ភាគច្រើនបានដាក់លិខិតសុំសិទ្ធិជ្រកកោន ហើយត្រូវបានគេនាំទៅកាន់ដីគោកប្រទេសអេស្ប៉ាញ ដើម្បីដាក់ញត្តិរបស់ពួកគេក្នុងការសិក្សា។យោងតាមទិន្នន័យផ្លូវការ នៅក្នុងខែមករាដល់ខែសីហា ជនអន្តោប្រវេសន៍ ចំនួន ២១. ៧៨០នាក់ ទៅដល់ប្រទេសអេស្ប៉ាញ ជិត ១៥ភាគរយ ច្រើនជាងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ខែកញ្ញា គឺជាអំឡុងពេលដ៏មមាញឹកបំផុត ក្នុងចំណោមរដូវកាលឆ្លងដែនជាច្រើន ក្នុងការព្យាយាមឆ្លងសមុទ្រទាំងអស់ ដោយសារទឹកមានភាពស្ងប់ស្ងាត់ជាងពេលផ្សេងៗ៕

សម្តេចនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោកនៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)

2023/10/05 04:14:29 pm        360
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីអបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» ។ពិធីសំណេះសំណាលនេះគឺបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)៕

ជើងហោះហើរចំនួន៣ នឹងចុះចតសាកល្បង នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ

2023/10/05 02:40:14 pm        1122
សៀមរាប៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ចន្លោះពីម៉ោង ០៩:០០-១០:០០នាទីព្រឹក នឹងមានការចុះចតជើងហោះហើរសាកល្បងចំនួន៣ជើង ក្នុងនោះជើងហោះហើរក្នុងស្រុកចំនួន ០២ជើង (មកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ) និងជើងហោះហើរអន្តរជាតិចំនួន ០១ជើង (មកពីទីក្រុងគុនមីង ខេត្តយុនណាន នៃសាធារណរដ្ឋប្រជាមានិតចិន) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តាមកម្មវិធីដូចខាងក្រោម៖១-ជើងហោះហើរនៃក្រុមហ៊ុន Sky Angkor Airlines (ZA):-ភ្នំពេញ-សៀមរាប (PNH-SAI) មកដល់វេលាម៉ោង០៩:០០នាទីព្រឹក មានអ្នកដំណើរ ៨០នាក់-សៀមរាប-ភ្នំពេញ (SAI-PNH) ចេញដំណើរវេលាម៉ោង១០:០០នាទីព្រឹក មានអ្នកដំណើរ ៨៥នាក់២-ជើងហោះហើរនៃក្រុមហ៊ុន China Eastern Airlines (MU) : -គុនមីង-សៀមរាប (KMG-SAI) មកដល់វេលាម៉ោង០៩:១៥នាទីព្រឹក ពុំមានអ្នកដំណើរទេ-សៀមរាប-គុនមីង (SAI-KMG) ចេញដំណើរវេលាម៉ោង១១:០០នាទីព្រឹក ពុំមានអ្នកដំណើរទេ៣-ជើងហោះហើរនៃក្រុមហ៊ុន Cambodia Airways (KR):-ខេត្តព្រះសីហនុ-សៀមរាប (KOS-SAI) មកដល់វេលាម៉ោង០៩:៣០នាទីព្រឹក មានអ្នកដំណើរ ៨០នាក់-សៀមរាប-ភ្នំពេញ (SAI-PNH) ចេញដំណើរវេលាម៉ោង១០:៣០នាទីព្រឹក មានអ្នកដំណើរ ៨០នាក់(បញ្ជាក់៖ រាល់អ្នកដំណើរមកដល់ទាំងអស់ពុំចេញពីអាកាសយានដ្ឋាននោះទេ ហើយនឹងចេញដំណើរត្រឡប់ទៅវិញតាមជើងហោះហើរនីមួយៗ។ 

ប្រជាពលរដ្ឋ ស្នើដល់អាជ្ញាធរខេត្តកោះកុង ជួយពិនិត្យផ្លូវមួយខ្សែ កំពុងរងការខូចខាត ពិបាកក្នុងការធ្វើដំណើរ

2023/10/04 09:17:55 pm        935
កោះកុង៖ ប្រជាពលរដ្ឋ និងអ្នកដំណើរស្នើដល់អាជ្ញាធរខេត្តកោះកុង និងមន្ទីរជំនាញ ជួយពិនិត្យជួសជុលកែលម្អផ្លូវកៅស៊ូសិរីកា ប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ចាប់ពីកែងផ្លូវស្ថានីយប្រេង ស៊ូនឹង រហូតដល់កែងផ្លូវចូលភូមិ៤ និងកែងផ្លូវឆ្ពោះទៅរមណីយដ្ឋានទេសចរណ៍ព្រៃកោងកាងពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។បើតាមពលរដ្ឋតែងតែធ្វើដំណើរតាមកំណាត់ផ្លូវខាងលើ និយាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា ផ្លូវកៅស៊ូនេះ វាខូចពិបាកធ្វើចរាចរណ៍ជិត១ឆ្នាំមកហើយ កន្លងទៅធ្លាប់មានការជួសជុលដែរ មិនមានគុណភាពល្អទេ។ ដូច្នេះទទូចស្នើជួសជុលកែលម្អជាថ្មីម្តង ដោយធ្វើយ៉ាងណារឹងមាំមានគុណភាពប្រើប្រាស់បានយូរឆ្នាំ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM