​សម្តេចតេជោ ហ៊ុន សែន ​៖ ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ដ្រីក្រសួងរ៉ែ និងថាមពល ចុះពិនិត្យក្រុមហ៊ុនអាជីកម្មរ៉ែមាស នៅតំបន់ភ្នំជី ពាក់ព័ន្ធករណីមានជំលោះរវាងពលរដ្ឋ និងក្រុមហ៊ុន

2023/09/29 01:55:41 pm        251
កំពង់ធំ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមមន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានរ៉ែ និងថាមពល នៃក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យ និងសិក្សាពីដំណើរការ នៅទីតាំងក្រុមហ៊ុន​ស្រាវជ្រាវ គឺក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ឯ.ក (LATE CHENG MINING DEVELOPMENT CO.,LTD.) ​ពាក់ព័ន្ធករណីលេចលឺមានជំលោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន។ការចុះពិនិត្យដឹកនាំ​ដោយ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល ​ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ស្រុក ភាគីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។ក្នុងដំណើរការនេះ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ​បញ្ជាក់ថា ក្រុមការងារ​បាន​បែងចែកជាពីរក្រុម គឺ ក្រុមទី១.ចុះសិក្សាទាក់ទងនឹងបច្ចេកទេសរបស់ក្រុមហ៊ុន និង ក្រុមទី២.ចុះសិក្សាស្រាវជ្រាវ​ទាក់ទង នឹងការដោះស្រាយគោល​នយោបាយជាមួយ​ប្រជាពលរដ្ឋ។តំណាងក្រុមហ៊ុនអាជីកម្មរ៉ែមាសលោក សម្បត្តិ ដែលជាប្រធានផ្នែកសម្របសម្រួលផល ប៉ះពាល់​រវាងក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន បញ្ជាក់ថា ​ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណ​អាជីវកម្មស្របច្បាប់ពីរាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ គឺក្រុមហ៊ុនកំពុងធ្វើអាជីវកម្មលើផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​ផ្តល់អាជ្ញាបណ្ណ ​ឲ្យធ្វើអាជីវកម្ម ​និងបានគិតគូរពីផលប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងតំបន់ទាំង​សុខភាពសាធរណៈ និងសុវត្ថិភាព​ជុំវិញមូលដ្ឋានផងដែរ។ករណីដែលមានការចុះផ្សព្វផ្សាយ​ពីស្ថាប័នសារព័ត៌មានមួយចំនួនកាលពីពេល ​កន្លងទៅថ្មីៗ​នេះថា ​មានករណីវិវាទដីធ្លីរវាងក្រុមហ៊ុន ​ជាមួយ​ប្រជាពលរដ្ឋ ​គឺករណីមិនពិតនោះទេ៕

កាកបាទក្រហមកម្ពុជា ទូលថ្វាយអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ នូវព្រះរាជទ្រព្យចំនួន ១០០០ដុល្លារ

2023/09/29 01:19:45 pm        125
កាកបាទក្រហមកម្ពុជាមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សម្តេចកិត្តិ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវ ព្រះរាជទ្រព្យ ចំនួន ១០០០ USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភចំពោះ កាកបាទក្រហមកម្ពុជា សម្រាប់ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។ក្នុងនាមកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយ អំណរព្រះរាជ គុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជ ទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាព​មនុស្សធម៌ របស់កាក បាទក្រហមកម្ពុជា ​សម្រាប់ជួយសង្គ្រោះប្រជារាស្ត្រ ​កម្ពុជាក្រីក្រទទួលរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុ​ស័ក្ដិសិទ្ធិ​នានាក្នុងលោក ព្រះបារមី ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះ មេត្តាប្រោសព្រះរាជទាន​ព្រះពរជ័យបវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត សូមព្រះអង្គប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់​ក្នុងព្រះមហាសិរីរាជសម្បត្តិ ជាម្លប់ ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជា រាស្ត្រកម្ពុជាជ្រកកោនតរៀងទៅ៕ អត្ថបទ៖ សំ ងីម

ពលរដ្ឋចាប់ផ្ដើមនាំគ្នាទៅផ្សារទិញគ្រឿងធ្វើចង្ហាន់យកទៅវត្ត ខណៈថ្ងៃកាន់បិណ្ឌទី១ នឹងចាប់ផ្ដើមថ្ងៃស្អែក

2023/09/29 01:11:50 pm        125
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញានេះ ចាប់ផ្ដើមនាំគ្នាទៅ ផ្សារទិញគ្រឿងធ្វើចង្ហាន់យកទៅវត្ត ខណៈថ្ងៃកាន់បិណ្ឌទី១ នឹងចាប់ផ្ដើមនៅថ្ងៃស្អែក។ប្រជាពលរដ្ឋ ដែលចូលផ្សារទួលទំពូង បានប្រាប់BTVថា និងកំពុងទិញបន្លែ ត្រី សាច់ និងផ្លែឈើ ជាដើមនោះ ដើម្បីរៀបចំធ្វើចង្ហាន់យកទៅប្រគេនលោក នៅថ្ងៃស្អែក ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌទី១ ដែលជាទំនៀមទម្លាប់ប្រពៃណីពីដូនតាមក ដើម្បីឧទ្ទិសកុសលផលបុណ្យទៅ ជូន​ញាតិសន្ដាន ដែលបានចែកឋានទៅ ។អាជីវករផ្សារទួលទំពូង បានឱ្យដឹងដែរថា មុនថ្ងៃកាន់បិណ្ឌចូលមកដល់ ការលក់ដូរមានភាព មមាញឹកជាងមុនបន្តិច និងអាចកាន់តែមមាញឹកទៀត ពេលពិធីបុណ្យកាន់បិណ្ឌ ចាប់ផ្ដើម និងរហូតដល់ ថ្ងៃភ្ជុំបិណ្ឌ ។ចាប់ពីស្អែកទៅ ពិធីបុណ្យភ្ជុំបិណ្យ ​នឹងចាប់ផ្តើម រហូតដល់ថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃបញ្ចប់ ។ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ​នៃព្រះរាជពិធីទា្វរទសមាស ដែលប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមក តែងតែប្រារព្ធពិធីនេះ មិនដែលអាក់ខានឡើយ ពោលគឺចាប់ពីថៃ្ង១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មានរយៈពេល១៥ថៃ្ង ។ តាមទម្លាប់ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ​គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជា​ពិសេសឪពុកម្ដាយ ​ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ​ ចង្ហាន់ ​យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីវត្តអារាមនានា ៕អត្ថបទ៖ ទូច សោភ័ណ

ភាពបែកបាក់គ្នាកាន់តែខ្លាំងឡើងរវាងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់អាមេរិក ខណៈការបោះឆ្នោតជិតមកដល់

2023/09/29 12:39:48 pm        101
ភាពលម្អៀងរវាងគណបក្ស គឺជាលក្ខណៈនៃនយោបាយនៅក្នុងសហរដ្ឋអាមេរិក តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែការបែកបាក់រវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យកាន់តែស៊ីជម្រៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ខណៈប្រទេសនេះកំពុងឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ ជាមួយនឹងការស៊ើបអង្កេតលើការចោទប្រកាន់ដើម្បីទម្លាក់តំណែងលោកប្រធានាធិបតី ចូ បៃដិន និងការចោទប្រកាន់បទឧក្រិដ្ឋរបស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ពីបទប៉ុនប៉ងបង្វែរលទ្ធផលបោះឆ្នោត។ថ្មីៗនេះ គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្តអាមេរិក បានស្ថិតក្នុងភាពមិនរង្គោះរង្គើ ដោយចាប់ផ្តើមដំណើរការនីតិវិធី ដើម្បីព្យាយាមដកលោក បៃដិន ចេញពីតំណែងជុំវិញជំនួញរបស់គ្រួសារលោក។ ដោយសារគណបក្សសាធារណរដ្ឋមិនអាចបង្កើតភស្តុតាងច្បាស់លាស់ណាមួយបានមកទល់ពេលនេះ សេតវិមានបានចាត់ទុកចំណាត់ការនេះថាជា «ភាពស្រឡាំងកាំងផ្នែកនយោបាយ» និង »នយោបាយជ្រុលនិយមដ៏អាក្រក់បំផុត» ផងដែរ៕

រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបរដ្ឋមន្ត្រីឥណ្ឌា ប៉ុន្តែមិនបាននិយាយអំពីករណីឃាតកម្មនៅកាណាដាទេ

2023/09/29 12:36:53 pm        97
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា លោកប្រាកដណាស់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងលើកឡើងពីឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅពេលដែលលោកបានជួបសមភាគីឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ប៉ុន្តែសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបន្ទាប់ពីកិច្ចប្រជុំនោះ មិនបាននិយាយអំពីបញ្ហានេះទេ។លោក Trudeau បានធ្វើការលើកឡើងរបស់ខ្លួនទៅកាន់អ្នកសារព័ត៌មានក្នុងខេត្ត កេប៊ិក (Quebec) រយៈពេល១០ថ្ងៃ បន្ទាប់ពីលោកបានប្រកាសថា ប្រទេសកាណាដាសង្ស័យថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាមានទំនាក់ទំនងនឹងឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក Hardeep Singh Nijjar ដែលបានកើតឡើងនៅក្នុងខេត្ត ប្រ៊ីដធីស កូឡំប៊ី ក្នុងខែមិថុនា។ លោក Nijjar ជាពលរដ្ឋកាណាដា ប៉ុន្តែឥណ្ឌាបានប្រកាសថាលោកជា «ភេរវករ»។សម្ព័ន្ធមិត្តប្រពៃណីរបស់កាណាដា រួមទាំងសហរដ្ឋអាមេរិក បានលេចចេញនូវវិធីសាស្រ្តប្រុងប្រយ័ត្នក្នុងការដោះស្រាយចំពោះបញ្ហានេះ។ ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ការយកចិត្តទុកដាក់ជាពិសេសនេះ គឺជាផ្នែកមួយដោយសារតែទីក្រុងវ៉ាស៊ីនតោន និងតួអង្គសំខាន់ៗផ្សេងទៀតមើលឃើញថា ឥណ្ឌាជាអ្នកប្រឆាំងទៅនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន៕

កាហ្សាក់ស្ថាន បញ្ជាក់ពីចេតនាអនុវត្តទណ្ឌកម្មប្រឆាំង នឹងប្រទេសរុស្ស៊ី

2023/09/29 12:33:46 pm        133
ប្រធានាធិបតីរបស់ប្រទេសនេះ លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ(Kassym-Jomart Tokayev) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ២៨ ខែកញ្ញា បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz)ថា ប្រទេសកាហ្សាក់ស្ថាននឹងអនុវត្តរូបមន្តទណ្ឌកម្មយ៉ាងច្បាស់លាស់ប្រឆាំងនឹងប្រទេសរុស្ស៊ី។ លោកតូកាយ៉េវ ក៏បានជំរុញឲ្យបញ្ចប់យ៉ាងឆាប់រហ័សចំពោះ«អរិភាពនៅអ៊ុយក្រែន» និងការចរចាសន្តិភាព ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។លោកបាននិយាយថា៖«យើងត្រូវបញ្ឈប់ការចោទប្រកាន់គ្នាទៅវិញទៅមក និងចរចារ ដើម្បីស្វែងរកជម្រើសដែលសមស្របសម្រាប់ភាគីទាំងពីរ» ដោយបន្ថែមថា ពេលនេះ គឺពេលវេលាសម្រាប់ ការទូតដ៏ឈ្លាសវៃ និងសមហេតុផល»។លោក តូកាយ៉េវ បានមកដល់ប្រទេសអាល្លឺម៉ង់ កាលពីព្រឹកមិញ ដើម្បីជួបពិភាក្សាជាមួយលោក សូល និងប្រធានាធិបតីអាល្លឺម៉ង់ ហ្រ្វែង វ៉លទឺ ស្ទាញម៉ៃយ៉ើ (Frank-Walter Steinmeier)។បន្ទាប់ពីកិច្ចប្រជុំរបស់ខ្លួមជាមួយលោកសូល លោកតូកាយ៉េវ បានបន្ថែមថា ប្រទេសកាហ្សាក់ស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងដល់ប្រទេសអាល្លឺម៉ង់ «និងធ្វើឲ្យពួកគេប្រើប្រាស់បានយូរ»។

កូសូវ៉ូស្វះស្វែងរកទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងប្រទេសស៊ែរប៊ី

2023/09/29 11:44:28 am        118
ប្រទេសកូសូវ៉ូ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងស៊ែរប៊ី ដោយអះអាងថា ទីក្រុងបែលក្រាដ បានផ្គត់ផ្គង់អាវុធដែលប្រើដោយខ្មាន់កាំភ្លើង ដែលគេសង្ស័យថា បានសម្លាប់មន្ត្រីនគរបាលកូសូវ៉ូម្នាក់ កាលពីចុងសប្តាហ៍មុន។ការសម្លាប់ និងការប្រយុទ្ធគ្នាដោយកាំភ្លើង នៅព្រះវិហារមួយនៅក្នុងភូមិមួយ នៅជិតព្រំដែនស៊ែរប៊ី បានបង្ហាញនូវការកើនឡើងភាពតានតឹងដ៏ធ្ងន់ធ្ងរមួយ នៅក្នុងអតីតខេត្តដែលបែកចែកនេះ ក្នុងរយៈពេលជាច្រើនឆ្នាំ។នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក អាល់ប៊ីន គើទី (Albin Kurti) បានថ្លែងប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា៖«សម្រាប់រឿងនេះ ប្រទេសស៊ែរប៊ី គួរតែត្រូវរងទណ្ឌកម្ម។លោកបានបន្ថែមថា បើមិនដូច្នោះទេ ប្រទេសនេះនឹងធ្វើបែបម្តងទៀត។លោកគើទី ក៏បាននិយាយផងដែរថា៖«គ្រឿងយុទ្ធោបករណ៍របស់អ្នកជំនាញជនជាតិស៊ែរប៊ី ដែលបានវាយប្រហារទៅលើព្រះវិហារBanjska គឺជាអាវុធបានពីប្រទេសស៊ែប៊ី»។

កិច្ចពិភាក្សាចិន-អាមេរិកប្រមូលផ្តុំកម្លាំងជំរុញ ដែលត្រួសត្រាយផ្លូវសម្រាប់ជំនួបកំពូល លោក Xi និងលោក Biden

2023/09/29 11:29:54 am        92
សារព័ត៌មាន the Wall Street បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងត្រួសត្រាយផ្លូវសម្រាប់ប្រធានាធិបតីចិន លោក Xi Jinping ដើម្បីធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ ការរាយការណ៍ បាននិយាយលើកឡើងពីអ្នកដែលបាននិយាយពីបញ្ហានេះថា ភាគីទាំងពីរ កំពុងពិភាក្សាពីដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោនធ្វើឡើងដោយជំនួយការគោលនយោបាយសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក Xi ជាឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ។សារព័ត៌មាន the Wall Street បាននិយាយថា លោក Lifeng នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីប្រធានាធិបតីលោក Joe Biden ឡើងកាន់តំណែង ហើយការរៀបចំផែនការនេះ គឺកំពុងដំណើរការសម្រាប់អ្នកការទូតជាន់ខ្ពស់ចិននិងជារដ្ឋមន្ត្រីការបរទេសលោក Wang Yi ដើម្បីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងខែតុលា ដើម្បីត្រៀមសម្រាប់ជំនួបកំពូលរបស់លោក Xi ជាមួយលោក Biden។

លោក ពូទីន៖ ការបោះឆ្នោតក្នុងតំបន់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី ជាជំហានឆ្ពោះទៅរកការរួមបញ្ចូលពេញលេញ

2023/09/29 11:18:27 am        304
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ថា ការបោះឆ្នោតដែលបានធ្វើឡើងក្នុងខែនេះ នៅតំបន់នានារបស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី បានបង្ហាញពីជំហានឆ្ពោះទៅរកការធ្វើសមាហរណកម្មពេញលេញរបស់តំបន់ទាំងនោះ ចូលទៅក្នុងប្រទេសរុស្ស៊ី។ការបោះឆ្នោតនៅក្នុងតំបន់ Donetsk ទីក្រុង Luhansk តំបន់ Kherson និងតំបន់ទំបន់វារីអគ្គិសនី Zaporizhzhia ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បន្ទាប់ពីការលុកលុយយ៉ាងពេញលេញលើអ៊ុយក្រែនកាលពីឆ្នាំមុន ត្រូវបានថ្កោលទោសដោយរដ្ឋធានី គីវ ថាជារឿងខុសច្បាប់។ រុស្ស៊ីបាននិយាយកាលពីមួយឆ្នាំមុនថា ខ្លួនកំពុងបញ្ចូលតំបន់ទាំងបួននោះ ដោយជាទង្វើមួយដែលត្រូវបានថ្កោលទោសថាខុសច្បាប់ ដោយប្រទេសភាគច្រើននៅអង្គការសហប្រជាជាតិ។លោក ពូទីន បានប្រាប់កិច្ចប្រជុំនៃអភិបាលដែលទើបជាប់ឆ្នោតថ្មី ដោយសំអាងលើការបោះឆ្នោតនាពេលថ្មីៗនេះ ថា «ជាការពិតណាស់ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការបញ្ចូលពេញលេញនៃតំបន់ថ្មីៗទាំងនោះ ទៅក្នុងលំហរដ្ឋស្របច្បាប់តែមួយ នៃប្រទេសដ៏ធំរបស់យើង» ដោយលោកបានពិពណ៌នាការបោះឆ្នោតនោះថា ជារឿងយុត្តិធម៌បំផុតផងដែរ៕

ការផ្ទុះរាលដាលជំងឺគ្រុនឈាមនៅបង់ក្លាដែស ឈានដល់ដំណាក់កាលវិបត្តិ ដែលបានឆក់យកជីវិតមនុស្សជិត១ពាន់នាក់

2023/09/29 10:31:20 am        137
ក្លាដែស៖ សារព័ត៌មានជាច្រើនបានរាយការណ៍ថា ប្រទេសបង់ក្លាដែស កំពុងប្រឹងប្រែងទប់ទល់ការផ្ទុះជំងឺគ្រុនឈាមខ្ពស់បំផុត ដោយមានសេចក្ដីរាយការណ៍ថាមនុស្សជិត១.០០០នាក់ បានស្លាប់ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។ ស្ថានភាពធ្ងន់ធ្ងរនេះ ត្រូវបានរុញដោយរដូវសើមមូសុង ដែលផ្ដល់ឱកាសដល់ការបង្កកំណើតរបស់សត្វមូស ដែលចម្លង វីរុសគ្រុនឈាមនៅក្នុងទឹកមិនហូរ។  ក្រុមអាជ្ញាធរបានព្យាយាមទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ ដែលនាំឱ្យមានការផ្ទុកអ្នកជំងឺលើសចំណុះនៅតាមមន្ទីរពេទ្យនានា។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺគ្រុនឈាមអាចបណ្តាលឲ្យមានការហូរឈាមនៅក្នុងរាងកាយ ដែលជាញឹកញាប់អាចបណ្តាលឲ្យស្លាប់។ រោគសញ្ញារួមមាន ឈឺក្បាល ចង្អោរ ឈឺសន្លាក់ និងសាច់ដុំ។ ជាធម្មតានៅតំបន់ត្រូពិច ការផ្ទុះជំងឺគ្រុនឈាមគឺជារឿងធម្មតានៅក្នុងតំបន់ជាយទីក្រុង ដែលមានអនាម័យមិនគ្រប់គ្រាន់ ជួយជំរុញដល់ការរាលដាលនៃមូសដែលផ្ទុកមេរោគ។កាលពីកន្លងទៅ ជំងឺគ្រុនឈាមគឺជាក្តីកង្វល់តាមរដូវនៅប្រទេសបង់ក្លាដែស។ ទោះយ៉ាងណាក៏ដោយ ការផ្ទុះជំងឺជាញឹកញាប់ អាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយខ្យល់មូសុង ក្តៅ-សើម ចាប់តាំងពីការផ្ទុះឡើងដំបូងដែលបានកត់ត្រាក្នុងឆ្នាំ ២០០០ ។ ការកើនឡើងនៃការឆ្លងចុងក្រោយនេះ បានធ្វើឱ្យប្រទេសមួយនេះមានការប្រុងប្រយ័ត្ន ដែលត្រូវបានជំរុញដោយវីរុសដ៏សាហាវជាងនេះ។ ក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថា ស្ថានភាពអ្នកជំងឺគ្រុនឈាមកាន់តែយ៉ាប់យ៉ឺនលឿនជាងឆ្នាំមុនៗ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM