ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកបៃដិន អរគុណប្រទេសកេនយ៉ា សម្រាប់ការដឹកនាំបេសកកម្មនៅប្រទេសហៃទី

2023/10/04 06:49:06 pm        152
លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងអំណរគុណដល់សមភាគីកេនយ៉ារបស់លោក នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារសម្រាប់ការយល់ព្រមដឹកនាំបេសកកម្មពហុជាតិ ដើម្បីធ្វើអន្តរាគមន៍នៅក្នុងប្រទេសហៃទី មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ។ប៉ុន្តែរដ្ឋបាលលោកបៃដិន នៅតែមិនទាន់បានរៀបរាប់លម្អិតអំពីជំនួយ ដែលបានសន្យាចំនួន ២០០លានដុល្លាររបស់ខ្លួនក្នុងការជួយដល់បេសកកម្មនេះ ដោយប្រាប់សារព័ត៌មាន McClatchy និង Miami Herald ថា វាអាចចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីសម្របសម្រួលជាមួយប្រទេសផ្សេងទៀត ដែលនឹងនាំយកធនធានអ្វីមកទទួល។ សារព័ត៌មានThe Herald បានកំណត់អត្តសញ្ញាណយ៉ាងហោចណាស់ប្រទេសរាប់សិបមកពីតំបន់ការ៉ាអ៊ីប និងអាមេរិកឡាទីន អាស៊ី អាហ្រ្វិក និងអឺរ៉ុប ដែលបានសន្យាជួយបេសកកម្មដោយការបញ្ជូនបុគ្គលិក ការផ្តល់ឧបករណ៍ ឬថវិកា។សេតវិមាន បាននិយាយថា លោកបៃដិនបាននិយាយជាមួយប្រធានាធិបតីកេនយ៉ាលោក លោក វីល្លៀម រូតូ (William Ruto) ដើម្បីអរគុណគាត់សម្រាប់ការឆ្លើយការអំពាវនាវរបស់ហៃទីឲ្យបម្រើជាប្រទេសនាំមុខនៃបេសកកម្មគាំទ្រសន្តិសុខពហុជាតិ«ដែលនឹង»នាំមកនូវការធូរស្បើយដល់ប្រជាជនហៃទី ដែលបានរងទុក្ខជាយូរមកហើយ នៅក្នុងកណ្ដាប់ដៃរបស់ក្រុមឧក្រិដ្ឋជនដ៏ឃោរឃៅ»។

ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនពលរដ្ឋរងគ្រោះ​ដោយជំនន់ចំនួន៩២៥គ្រួសារ នៃស្រុកកណ្តៀង

2023/10/04 06:19:25 pm        264
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសាខាអនុសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយជំនន់​ទឹកភ្លៀង ចំនួន៩២៥គ្រួសារ ដែលមកពី៥៦ភូមិ ៦ឃុំ នៃស្រុកកណ្តៀង ​ខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅ នៅទល់មុខសាលាស្រុកណ្តៀង។សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កម្មវិធីប្រគល់ទទួល ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានបន្តនាំយក​អំណោយ​មនុស្សធម៌ ​ជូន​ដល់ជនចាស់ជរាឥតទីពឹងនៅតាមខ្នងផ្ទះ ដែលមិនអាច​ធ្វើដំណើរ​បានចំនួន៥គ្រួសារទៀត៕

លោក Biden សន្ទនាតាមទូរស័ព្ទជាមួយសម្ព័ន្ធមិត្ត ខណៈមានក្ដីបារម្ភពីការគាំទ្រសម្រាប់អ៊ុយក្រែន

2023/10/04 06:08:24 pm        85
សេតវិមាន បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបសន្ទនាតាទូរស័ព្ទជាមួយក្រុមមេដឹកនាពិភពលោកជាសម្ព័ន្ធមិត្តមួយចំនួនកាលពីថ្ងៃអង្គារ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាជាថ្មីដល់ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីសភា បានអនុម័តសំណើកញ្ចប់មូលនិធិជួយរដ្ឋាភិបាលរយៈពេលខ្លី ដែលពុំបានរាប់បញ្ចូលជំនួយសម្រាប់ប្រទេសនេះទេអំឡុងសង្រ្គាមជាមួយរុស្ស៊ី។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអង្គារអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមានថា លោកប្រធានាធិបតីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដូចជាខ្លួនបានការពារខ្លួនឯងរហូតដល់ទីបញ្ចប់ ដូចដែលមេដឹកនាំផ្សេងទៀតបានបានសន្យាអំឡុងការសន្ទនានោះ ។ ក្រុមមេដឹកនាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវ និងប្រព័ន្ធសព្វាវុធដែលខ្លួនត្រូវការដើម្បីការពារទឹកដីរបស់ខ្លួន និងដើម្បីបន្តពង្រឹងការការពារដែនអាកាសអ៊ុយក្រែន នៅពេលដែលពួកគេត្រៀមសម្រាប់ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។យោងតាមអំណាននៃការសន្ទនារបស់សេតវិមាន ក្រុមនេះក៏បានបញ្ជាក់ផងដែរពីកិច្ចការដែលនៅតែបន្តដើម្បីអនុវត្តន៍ និងបន្ថែមកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយគាំទ្រការស្រោចស្រង់សេដ្ឋកិច្ចរបស់អ៊ុយក្រែន ព្រមទាំងរួមគ្នាជាមួយសហគមន៍ពិភពលោកដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល សេដ្ឋកិច្ច និងសន្តិសុខស្បៀង បណ្ដាលមកពីសង្រ្គាមរបស់រុស្ស៊ី ។ ជំនួបនេះ កើតឡើងស្របពេលក្ដីបារម្ភពីមន្ទីរបញ្ចកោនអំពីកង្វះធនធានក្នុងការបញ្ជូនឲ្យអ៊ុយក្រែន ខណៈប្រទេសនេះ ព្យាយាមបណ្ដេញកងទ័ពរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ និយាយថា ការធ្វើប្រក្រតីភាពទំនាក់ទំនងអ៊ីស្រាអែល នឹងបរាជ័យ

2023/10/04 06:04:56 pm        111
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោកអាយ៉ាតូលឡាហ៍ អាលី ខាមីណេ (Ayatollah Ali Khamenei) បាននិយាយថា បណ្តាប្រទេសដែលស្វែងរកការធ្វើប្រក្រតីភាព ទំនាក់ទំនងជាមួយអ៊ីស្រាអែល «នឹងបរាជ័យ»។លោក ខាមីណេ មិនបានបង្ហាញឈ្មោះនៃប្រទេសទាំងនោះទេ ប៉ុន្តែក្តីសង្ឃឹមដែលថា ប្រទេសអ៊ីស្រាអែល អាចនឹងធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយនឹងគូប្រជែងក្នុងតំបន់របស់អ៊ីរ៉ង់ គឺអារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែង មានទីសក្ការបូជាដ៏ពិសិដ្ឋបំផុតចំនួនពីររបស់សាសនាឥស្លាម មានការកើនឡើង នៅក្នុងខែនេះ។ លោកខាមីណេ បាននិយាយថា៖«ជំហរច្បាស់លាស់របស់សាធារណរដ្ឋឥស្លាម គឺបណ្តាប្រទេសដែលបង្កើតឱកាសនៃការធ្វើប្រក្រតីភាពទំនាក់ទំនងមួយអ៊ីស្រាអែល នឹងបរាជ័យ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយជាការឆ្លើយតបទៅនឹងការអធិប្បាយរបស់លោកខាមីណេថា កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការបញ្ឈប់ប្រទេសនានាក្នុងតំបន់ពីការបង្រួបបង្រួមទំនាក់ទំនងជាមួយអ៊ីស្រាអែល នឹងបរាជ័យ ដោយលើកឡើងពីកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយប្រទេសអារ៉ាប់ក្នុងឆ្នាំ ២០២០។

រុស្ស៊ីបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យសំណល់ទឹកនុយក្លេអ៊ែរ ពីរោងចក្រហ្វ៊ូគូស៊ីម៉ា

2023/10/04 05:56:25 pm        144
ប្រទេសរុស្ស៊ីបានបង្កើតគណៈកម្មការត្រួតពិនិត្យឯករាជ្យមួយ នៅក្នុងតំបន់ចុងបូព៌ារបស់ខ្លួន ដើម្បីត្រួតពិនិត្យផលប៉ះពាល់នៃទឹកកខ្វក់នុយក្លេអ៊ែរ ដែលបញ្ចេញដោយប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានរងការបំផ្លិចបំផ្លាញ ចូលទៅក្នុងមហាសមុទ្រ។ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសារធាតុវិទ្យុសកម្មដូចជាសារធាតុទ្រីទីចូម នៅក្នុងទឹកដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីនៃមហាសមុទ្រ និងសុខភាពមនុស្ស ហើយប្រទេសនេះ កំពុងពិចារណាលើការហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន ដោយសារខ្លាចមានការចម្លងរោគវិទ្យុសកម្មតាមរយៈនោះ។បេសកកម្មវិទ្យាសាស្ត្រដែលបញ្ចូនដោយគណៈកម្មាធិការនេះ បានបង្កើតចំណុចត្រួតពិនិត្យជាច្រើននៅក្នុងដែនទឹកនៃប្រទេសជប៉ុន ដើម្បីយកគំរូទឹកសមុទ្រ ដី និងខ្យល់នៅក្បែរនោះ។ ទោះបីជាមានការទទួលស្គាល់ពីរដ្ឋាភិបាលជប៉ុនថា សារធាតុវិទ្យុសកម្មទ្រីទីចូម ជាសារធាតុពិបាកចម្រោះក៏ដោយ ក៏ប្រតិបត្តិកររោងចក្រ TEPCO បានសម្រេចបញ្ចេញទឹកសំណល់នុយក្លេអ៊ែរទៅក្នុងមហាសមុទ្រ ដែលធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈ ព្រមទាំងការប្រឆាំងយ៉ាងខ្លាំងពីក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕

រុស្ស៊ី និយាយថា ខ្លួនជ្រើសរើសបានទាហានជាង៣៣ម៉ឺននាក់ សម្រាប់ប្រយុទ្ធ តែគ្មានផែនការកែណ្ឌកម្លាំងថ្មីទេ

2023/10/04 05:29:45 pm        108
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះ គ្មានគម្រោងកែណ្ឌកម្លាំងទ័ពថ្មីសម្រាប់ការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនទេ ខណៈទាហានជាង៣៣៥.០០០នាក់ បានចុះឈ្មោះនៅឆ្នាំនេះ សម្រាប់ការប្រយុទ្ធ ក្នុងកងកម្លាំងប្រដាប់អាវុធ ឬអង្គភាពស្ម័គ្រចិត្ត ។ រុស្ស៊ី បាននិងកំពុងបង្កើនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងពន្លឿនការផលិតអាវុធ ក្នុងក្ដីរំពឹងពីការអូសបន្លាយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ជាទីដែលស្ថានភាពនៅសមរភូមិនានា បានប្រែប្រួលក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ លោក ស៊យហ្គូ ( Shoigu)បានប្រាប់ក្រុមឧត្ដមេសនីយជាន់ខ្ពស់តាមកញ្ចក់ទូរទស្សន៍រដ្ឋថា រុស្ស៊ី គ្មានគម្រោងកែណ្ឌកម្លាំងបន្ថែមទៀតទេ ។ កងកម្លាំងប្រដាប់អាវុធមានចំនួនបុគ្គលិកយោធាចាំបាច់គ្រប់គ្រងក្នុងការធ្វើប្រតិបត្តិការសឹកពិសេស។ ប្រមុខការពារជាតិរូបនេះ និយាយថា ចាប់តាំងពីដើមឆ្នាំនេះ មនុស្សជាង៣៣៥.០០០នាក់ បានចូលបម្រើកងទ័ពក្រោមកិច្ចសន្យា និងក្នុងទម្រង់ស្ម័គ្រចិត្ត ។គ្រាន់តែនៅក្នុងខែកញ្ញា ពលរដ្ឋជាង៥០.០០០នាក់ បានចុះកិច្ចសន្យាបម្រើទ័ព ។ គួររម្លឹកថា លោក Putin បានបញ្ជាឲ្យកែណ្ឌកម្លាំងដោយផ្នែកនៃទាហានបម្រុងចំនួន៣០០.០០០នាក់ កាលពីខែកញ្ញាឆ្នាំមុន ដែលជំរុញឲ្យបុរសវ័យជំទង់រាប់ម៉ឺននាក់ រត់គេចខ្លួនចេញពីប្រទេសរុស្ស៊ី គេចពីការចាប់បញ្ជូនទៅប្រយុទ្ធក្នុងសមរភូមិសង្រ្គាមនៅអ៊ុយក្រែន៕

លោក Trump រងដីកាបង្គាប់មិនឲ្យផ្សព្វផ្សាយព័ត៌មានជាសាធារណៈ បន្ទាប់ពីរិះគន់ក្រឡាបញ្ជីជុំវិញករណីក្លែងបន្លំក្នុងទីក្រុង NEW YORK

2023/10/04 05:18:48 pm        117
ចៅក្រមដែលឃ្លាំមើលការកាត់ក្តីករណីក្លែងបន្លំរដ្ឋប្បវេណីរបស់លោក Donald Trump កាលពីថ្ងៃអង្គារ បានចេញដីកាបង្គាប់មិនឲ្យផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយសន្យាថានឹងដាក់ទណ្ឌកម្មចំពោះការបំពានណាមួយ លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និងអ្នកផ្សេងទៀតក្នុងសំណុំរឿងនេះក្រោយលោក Trump ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរិះគន់ក្រឡាបញ្ជីជាន់ខ្ពស់របស់ចៅក្រម។ ចៅក្រមលោក អាស៊ អេនហ្គ័រ៉ុន (Arthur Engoron) នៃតុលាការរដ្ឋញូវយ៉កក្នុងសង្កាត់ Manhattan បានប្រាប់មេធាវីរបស់ លោក Trump និងរដ្ឋអាជ្ញាក្រុងញូវយ៉ក លោកស្រី ឡេទីស្ហា ចេមស៍ (Letitia James) ដែលបាននាំយករឿងក្ដីករណីក្លែងបន្លំ ដែលការលើកឡើងបែបនេះសំដៅលើបុគ្គលិករបស់លោកថាជារឿងគឺមិនអាចទទួលយកបាន មិនសមរម្យ ហើយនឹងមិនត្រូវបានអត់ឱនឱ្យឡើយទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។ ក្នុងអំឡុងពេលសវនាការថ្ងៃទី២ នៃការផ្ដល់សក្ខីកម្ម ចៅក្រមបានហាមឃាត់ភាគីទាំងពីរមិនឱ្យនិយាយអំពីបុគ្គលិករបស់លោក ហើយបានគំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើនរណាម្នាក់មិនគោរពបទបញ្ជានេះ ។ ចៅក្រមរូបនេះ ពុំបានបញ្ជាក់ពីរបៀបនៃការដាក់ទណ្ឌកម្មទាំងនេះទេ ប៉ុន្តែពួកគេអាចរួមបញ្ចូលការរកឃើញកំហុសនៃការការមើលងាយតុលាការដែលអាចអនុវត្តការផាកពិន័យ និង ជាប់ពន្ធនាគារក្នុងករណីកម្រ។ លោកស្រី James បានចោទប្រកាន់លោក Trump កូនប្រុសពេញវ័យពីរនាក់របស់លោក អង្គការ Trump និងអ្នកផ្សេងទៀតពីបទបំប៉ោងតម្លៃទ្រព្យសកម្មក្នុងរយៈពេលមួយទស្សវត្សរ៍ ដើម្បីទទួលបានប្រាក់កម្ចីច្រើនពីធនាគារ និងលក្ខខណ្ឌធានារ៉ាប់រង និងបំផ្លើសចំនួនទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Trump ជាង ២ ពាន់លានដុល្លារ។ការកាត់ក្តីនេះអាចនាំទៅដល់ការរំលាយចក្រភពធុរកិច្ចរបស់លោក Trump ស្របពេលលោកព្យាយាមប្រកួតប្រជែងយកតំណែងប្រធានាធិបតីជាថ្មីនៅឆ្នាំ២០២៤ខាងមុខនេះ៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៅសាលាភូមិន្ទរដ្ឋបាល

2023/10/04 05:12:59 pm        341
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី៤ខែតុលានេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៥ នៅសាលាភូមិន្ទរដ្ឋបាល។ពិធីនេះ មានការអញ្ជើញចូលរួមពីតំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រង​នៃសាលាភូមិន្ទរដ្ឋបាល ​គ្រូបង្គោល និងសិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាំ​និងនវានុវត្តន៍ ជំនាន់ទី៥ សរុបប្រមាណ២៣៧នាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣»

2023/10/04 03:43:26 pm        259
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” ។

[BREAKING NEWS] លោកKevin McCarthy ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានសភានៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ

2023/10/04 02:21:38 pm        154
អាមេរិក៖ ប្រធានសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ត្រូវបានដកចេញពីតំណែងនៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃអង្គារបន្ទាប់ពីការបះបោរស្តាំនិយមចំពោះការពឹងផ្អែករបស់លោកលើគណបក្សប្រជាធិបតេយ្យដើម្បីអនុម័តការផ្តល់មូលនិធិដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល។ការបោះឆ្នោតចុងក្រោយគឺ សំឡេងគាំទ្រ២១៦ ទល់នឹង២១០ដោយមានគណបក្សសាធារណរដ្ឋចំនួន៨រូបចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ដើម្បីបោះឆ្នោតដើម្បីដកលោក McCarthy ចេញពីតំណែង។ នេះគឺជាលើកទីមួយហើយដែលប្រធានសភាត្រូវបានដកចេញនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM