ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្រ្តីក្រសួងធនធានទឹក ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង

2023/10/03 10:24:05 pm        214
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី២ខែតុលាម្សិលមិញ បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយលោកស្រេង វីទូ អនុប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ចុះត្រួតពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង ស្ថិតក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងខណ្ឌដង្កោ រាជធានីភ្នំពេញ។នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហោះនៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៣។ប្រព័ន្ធធារាសាស្ត្រខាងលើ ត្រូវបានជួសជុលស្តារឡើងវិញក្នុងឆ្នាំ២០០៤ បញ្ចប់នៅឆ្នាំ២០០៧ ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន។ ប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង មានលទ្ធភាពស្រោចស្រពលើផ្ទៃដី រដូវវស្សាចំនួន ១ ៩៥០ហិកតា និងស្រូវប្រាំងចំនួន ៩០០ហិកតា។ចាប់តាំងពីឆ្នាំ២០១៧ រហូតមក នាយកដ្ឋានធារាសាស្ត្រកសិកម្មបាន​អនុវត្តគម្រោងការងារថែទាំ​ជាប្រចាំ ​លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទាំងមូល ​នៃប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង សំដៅធានា​បាននូវនិរន្តរភាព ​និងប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន​ ១ ៦០០ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ៨០០ហិកតា ​ស្រូវប្រាំងលើកទី២ចំនួន ៨០០ហិកតា ដំណាំរួមផ្សំ​មួយចំនួន ដែលស្មើប្រមាណ ៨៥% និង ផ្ទៃដីស្រោចស្រពប្រមាណ ១៥% បានកែប្រែជាដី​លំនៅដ្ឋាន និងដីឧស្សាហកម្ម ជូនប្រជាពលរដ្ឋ ​ចំនួន៥ឃុំ និងក្នុងសង្កាត់ ចំនួន៣ របស់ខណ្ឌដង្កោ។ប្រព័ន្ធធារាសាស្ត្រនេះទទួលបានប្រភពទឹកពីស្ទឹងព្រែកត្នោត ​ដែលមានអាងទឹកទំនប់៧មករា ស្ទឹងតូច ​និង មួយផ្នែកទៀតពីទឹកភ្លៀងក្នុងទំនប់ ដែលមានផ្ទៃរងទឹកភ្លៀងហូរចូលមកបំពេញ ហើយបរិមាណទឹកមួយចំនួនទៀត​ដែលលើសពីសេចក្តីត្រូវការត្រូវបានរំដោះតាមសំណង់​បង្ហៀរចំនួន ១កន្លែង ​សំណង់ដោះទឹកជំនន់ចំនួន១កន្លែង សំណង់ទ្វារលំហូរទឹកស្ទឹងចំនួន ១កន្លែង និងសំណង់​ទ្វារដោះទឹកជំនន់​ ទឹកថ្លាមានទ្វារទឹកចំនួន ២៤សន្លឹក សម្រាប់រំដោះទឹកជំនន់ចេញ​ពីតំបន់​ដែលមាន​ការលិចលង់ដោយ ​ជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះបានដើរតួនាទីយ៉ាង​សំខាន់​សម្រាប់ការងារស្រោចស្រព ការ​គ្រប់គ្រងទឹកជំនន់ក្នុងតំបន់ ជាផ្លូវគមនាគមន៍ ជាមធ្យោបាយសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ​បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

ឧត្តមនាវីឯក ទៀ សុខា ប្រកាសប្តេជ្ញាមិនឲ្យគ្រឿងញៀនកើតមានក្នុងជូរកងទ័ពជើងទឹកនោះឡើយ

2023/10/03 09:54:02 pm        2385
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានប្រកាសប្តេជ្ញា មិនឲ្យគ្រឿងញៀនជាប់នឹងខ្លួនដល់កងទ័ពនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនោះឡើយ ហើយប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធ នឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងយកទៅផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា ដើម្បីអនុវត្ត​ទៅតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងការពារជាតិកម្ពុជា «សូន្យគ្រឿង​ញៀន​ក្នុងវិស័យកងទ័ព» បញ្ជាការដ្ឋានកងទ័ពជើងទឹក នឹងមិនអនុញ្ញាត​ឲ្យ​នាយទាហាន​ពល​ទាហាន​រូបណាជាប់ពាក់ព័ន្ធ​គ្រឿងញៀន​នោះទេ ហើយឯកឧត្តម​ក៏ប្រកាស​គាំទ្រពេញ​ទំហឹង​រាល់បទបញ្ជាថ្មីៗនេះរបស់រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ចំពោះវិធានការក្តៅ​ពាក់ព័ន្ធលើករណី​មួយនេះផងដែរ។ឧត្តមនាវីឯក បានបញ្ជាក់ថា«ក្នុងនាមខ្ញុំតំណាងឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក​ ខ្ញុំសូមគាំទ្រ ពេញ​ទំហឹងបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ​នេះហើយដែលយើងបានអនុវត្តនាពេលកន្លងមក ខណៈក្នុងនាម​ជាកងទ័ព​គឺត្រូវមានវិន័យ ​មាន​ភាព​ថ្លៃថ្នូរ​ប្រកប​ទៅដោយចំណេះដឹង ដែលជាកត្តា​មួយរួមទាំង​សុខភាព ដោយប្រកាសដាច់ខាត​ចំពោះ​គ្រឿងញៀន​ ដែលជាការរួមចំណែកដ៏ធំ​ជាមួយ​រាជ​រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ជាពិសេសគឺក្នុងជូរកងទ័ពតែម្តង»។ជាមួយគ្នានេះដែរឧត្តមនាវីឯក ទៀ សុខា​ ក៏បាន​បញ្ជាក់អះអាងផងដែរថា ​តាំងពីដើមរហូត ដល់​បច្ចុប្បន្ននេះក្នុង​ជូរបញ្ជាការដ្ឋានកងទ័ពជើងទឹកគ្មាននាយទាហាន​ពលទាហាន​ណាម្នាក់​ បាន​ប្រើប្រាស់ ​និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀន​នោះឡើយ ​ដោយសារ​តែក្នុងអង្គភាពរបស់​ឯកឧត្តមមានបទ​ បញ្ជាផ្ទៃក្នុង ដូចជា​វិន័យ​កងកម្លាំង​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ព្រមទាំងមានការ​ផ្សព្វផ្សាយ​នានាជាប្រចាំ ស្តីពីផលប៉ះពាល់អំពី​គ្រឿងញៀន​នេះដល់​កងទ័ពជើងទឹកផងដែរ។យ៉ាងណាក៏ដោយ​ឯកឧត្តមឧត្តមនាវីឯកទៀ ​សុខា ​ក៏បានលើកឡើងផងដែរថា ​បញ្ជាការដ្ឋាន កងទ័ពជើងទឹកនឹងខិតខំឲ្យសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដើម្បីទប់ ស្កាត់ ​និងប្រយុទ្ធប្រឆាំងនូវគ្រឿងញៀននេះ។មួយវិញទៀតឯកឧត្តមឧត្តមនាវីឯក​ក៏បានផ្ញើសាររំលឹក ​ដល់យោធិនគ្រប់រូប ជាពិសេស​គឺ​នៅក្នុងជូរកងទ័ពជើងទឹកនេះតែម្តង​ ត្រូវតែអនុវត្តវិន័យឲ្យបាន​ត្រឹមត្រូវ និងត្រូវ​ជៀសវាង​ឲ្យឆ្ងាយ​ចំពោះគ្រឿងញៀន ​ខណៈគ្រឿងញៀននេះវានាំឲ្យយើងទាំងអស់គ្នាខូច​សុខភាព ​បំផ្លាញ​អនាគត​យើង និងក្រុមគ្រួសារ ​រួមទាំងសង្គមជាតិទាំងមូលផងដែរ។សូមបញ្ជាក់ថា ​នៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន ​នាយទាហានរងនៅក្នុងយោធភូមិ ភាគទី៤ ​និងទី៥កាលពីកន្លងទៅនេះ ​នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិកម្ពុជា​ បានដាក់បទបញ្ជា ​និង​ដាស់តឿន ដល់កងទ័ពទាំងអស់​មិន​ត្រូវសេព និង​ជាប់ពាក់ព័ន្ធនឹងការ​ជួញដូរ​គ្រឿងញៀន​នោះឡើយ​ហើយ​ប្រសិនបើរកឃើញថា​ទាហាន​រូបណាដែលសេព ​និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំង​ដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ៕អត្ថបទ៖ បាន ចក់

យុវជនសង្គមស៊ីវិលគាំទ្រគោលនយោបាយដំឡើងប្រាប់ឈ្នួល ជូនកម្មករចំនួន ២០៤ ដុល្លារ ឆ្នាំ២០២៤

2023/10/03 08:30:27 pm        281
ភ្នំពេញ៖ យុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិលនានា រួមទាំងប្រជាជន ពិសេសកម្មករ​កម្មការិនី បានសាទរ​ចំពោះការខិតខំរបស់ក្រសួងការងារ ពិសេស ​ក្រោមគោលនយោបាយ បញ្ចកោណ​ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ​ដែលដឹកនាំ​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានកំពុងនឹងមានការគាំទ្រ ​ចំពោះការដំឡើង​ប្រាក់ខែជូនកម្មករ កម្មការិនី ទោះបី​ស្ថានភាព​ពិភពលោកកំពុងរងគ្រោះ នឹងវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងការរីករាយរបស់ប្រជាជនគ្រប់មជ្ឃដ្ឋាន​ បែរជាមានក្រុម NGOs ​និងក្រុមនយោបាយប្រឆាំង​មួយចំនួនតូច ​កំពុងតែរកទំនុកប្រតិកម្ម និងរិះគន់ ​គ្រប់រឿង ​ធ្វើយ៉ាងណា ឲ្យបានបង្កនូវបញ្ហា​គ្រប់វិស័យ។ នេះ​ស​បញ្ជាក់​យ៉ាងច្បាស់ថា វប្បធម៌ ​របស់ក្រុមប្រឆាំង នេះហើយទើបធ្វើឲ្យអ្នកគាំទ្រ​របស់ខ្លួន ឈប់គាំទ្រ ដើរចេញថែមទាំង​ទៅវាយបក​ នឹងគោលនយោបាយទុច្ចរិត​របស់ខ្លួនថែម​ទៀត។ យុវជនសង្គមស៊ីវិល ដែលធ្វើកិច្ចការ លើវិស័យសិទ្ធមនុស្ស បរិស្ថាន ការអប់រំ មនុស្សធម៌ បាន​អំពាវនាវដល់បណ្តាលក្រុមនិន្នាការប្រឆាំង ​សូមបញ្ឈប់នូវវប្បធម៌មិនល្អរបស់ខ្លួន ហើយចូលរួម​ជាមួយគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ​ដើរស្របតាមច្បាប់​ ប្រសើរជាងអង្គុយ​រកទំនុក​រិះគន់ គ្រប់វស័យ ​មិនបានហុយប្រយោជន៍ជូនសង្គមជាតិ ពិតប្រាកដ៕

រយៈពេល៩ខែឆ្នាំ២០២៣ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ២៧លានដុល្លារ

2023/10/03 08:17:11 pm        847
ភ្នំពេញ៖ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា រយៈពេល ៩ខែ ឆ្នាំ២០២៣កន្លងមកនេះ មានយានយន្តជាង ៣លាន ៥សែនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​រកចំណូលបានប្រមាណ ២៧លានដុល្លារ​សហរដ្ឋអាមេរិក។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បន្ថែមថា ដោយឡែកបើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹង​ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​រកចំណូលបានប្រមាណ ៣២លានដុល្លារសហរដ្ឋអាមេរិក ​ដោយមានយានយន្តធ្វើចរាចរណ៍ជាង ​៤លាន ២សែនគ្រឿង។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បន្ថែមដែរថា ក្នុងរយៈពេល ៩ខែនេះ ​ក៏មានអ្នកដំណើរស្នើសុំសង្គ្រោះ​ចំនួន​ប្រមាណ ៣ពាន់លើក​ និងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ ​២៥០ករណី ក្នុងនោះបង្កឱ្យមានមនុស្សរបួសចំនួន ​៣៣នាក់​ និងបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៤នាក់។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា ​តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់កើតឡើង​តិចជាង​មួយដង ក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗ​ដែលមានចរាចរណ៍ម​មាញឹក​ដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់ និងចំណេញពេល​វេលា​ធ្វើដំណើរ។ក្នុងនាមក្រសួងសាធារណការ ​និងដឹកជញ្ជូន ​ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានក្រើនរំលឹក​ដល់​អ្នកប្រើប្រាស់ដងផ្លូវទាំងអស់ត្រូវបើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​មិនថានៅលើផ្លូវថ្នល់ប្រភេទណានោះទេ ​ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អ្នកជំនាញ៖ ការកាត់ផ្តាច់ជំនួយរបស់អាមេរិក នឹងធ្វើឲ្យអន្តរាយដល់ទាហានអ៊ុយក្រែន

2023/10/03 07:43:14 pm        206
អ្នកជំនាញនិយាយថាកងទ័ពរបស់អ៊ុយក្រែន នឹងខ្វះគ្រាប់រំសេវនិងយុទ្ធោបករណ៍ខ្លាំងក្នុងពេលឆាប់ៗនេះ ប្រសិនបើអ្នករឹងរុសរបស់គណបក្សសាធារណៈរដ្ឋ ទទួលជោគជ័យ ក្នុងការបញ្ឈប់ជំនួយយោធាសហរដ្ឋអាមេរិកដែលនឹងធ្វើឲ្យអន្តរាយដល់ប្រតិបត្តិការលើដែនដី និងកាត់បន្ថយសមត្ថភាពរបស់ពួកគេដើម្បីការពារប្រឆាំងការវាយប្រហាររបស់រុស្ស៊ី។ មន្ត្រីជាន់ខ្ពស់អាមេរិកបានទទូចដដែលៗថា សហរដ្ឋអាមេរិកនឹងគាំទ្រទីក្រុងគីវ រយៈពេលយូរអង្វែងដែលខ្លួនអាចធ្វើបាន ហើយទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាផ្តល់ជំនួយសន្តិសុខជាង៤៣ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ី ឈ្លានពានអ៊ុយក្រែន កាលពីខែ កុម្ភះ ឆ្នាំ២០២២ ដែលមានជាងពាក់កណ្តាលនៃជំនួយសរុបគឺមកពីម្ចាស់ជំនួយប្រទេសលោកខាងលិចទាំងអស់។ប៉ុន្តែការជំទាស់របស់គណបក្សសាធារណៈរដ្ឋ ដែលបានដឹកនាំសភា នឹងដកចេញការផ្តល់មូលនិធិថ្មីសម្រាប់ប្រទេសអ៊ុយក្រែនពីសំណើច្បាប់សម្របសម្រួលថ្មី ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលអាមេរិក ដែលគូសបញ្ជាក់ថា ការគាំទ្ររបស់អាមេរិកដែលបន្តនឹងមិនត្រូវបានធានានោះទេ។ លោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បាននិយាយថាវានឹងធ្វើឲ្យអន្តរាយដល់អ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់ជំនួយ។ លោកនិយាយថា យោធាអ៊ុយក្រែន នឹងចុះខ្សោយ ហើយក្រោយមកនឹងដួលរលំ ទោះបីជាខ្លួនអាចបន្តការការពារក៏ដោយ។ សហរដ្ឋអាមេរិក បានផ្គត់ផ្គង់ឃ្លាំងអាវុធដ៏ធំដើម្បីជួយទីក្រុងគីវ ប្រយុទ្ធដើម្បីយកទឹកដីមកវិញ ដែលត្រូវបានដណ្តើមយកដោយរុស្ស៊ី មានចាប់ពីគ្រាប់រំសេវអាវុធធុនស្រាល និងជុំកាំភ្លើងធំ រហូតដល់យានយន្ត ជើងទម្របាញ់គ្រាប់រ៉ុក្កែតទំនើប រថក្រោះ និងឧបករណ៍បោសសម្អាតគ្រាប់មីន។

សភាអាមេរិកពិភាក្សាអំពីជំនួយអ៊ុយក្រែន ខណៈមន្ទីរបញ្ចកោណព្រមានថា ទឹកប្រាក់នៅមានតិច

2023/10/03 07:36:39 pm        170
កិច្ចព្រមព្រៀងចំណាយចុងសប្តាហ៍ចុងក្រោយ បានបញ្ចៀសការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានធ្វើឲ្យមន្ត្រីគាំទ្រអ៊ុយក្រែន នៅទីក្រុងវ៉ាស៊ីនតោន មានដំណើរការរអាក់រអួល កាលពីថ្ងៃចន្ទ ដើម្បីកំណត់ផ្លូវឆ្ពោះទៅមុខដ៏ល្អបំផុតសម្រាប់ការធានាការអនុម័តសម្រាប់ជំនួយរាប់ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ទីក្រុងគីវ។ក្រុមមេដឹកនាំនៅក្នុងព្រឹទ្ធសភា ដែលត្រូវបានគ្រប់គ្រងយ៉ាងចង្អៀត ដោយសមាជិកបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី ចូ បៃដិន បានសន្យាថា នឹងអនុម័តច្បាប់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីធានាបាននូវការគាំទ្រផ្នែកសន្តិសុខ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន បន្តទៅទៀត។ប៉ុន្តែនៅក្នុងសភាតំណាងរាស្រ្តដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ ប្រធានលោក Kevin McCarthy បាននិយាយថា លោកចង់បានព័ត៌មានបន្ថែមពីរដ្ឋបាលលោកបៃដិន ហើយសមាជិកគណបក្សសាធារណរដ្ឋជំរុញឲ្យមានការដកតំណែងរបស់គាត់ ខណៈដែលវាគ្មិនចោទប្រកាន់លោក McCarthy ពីការកាត់ផ្តាច់កិច្ចព្រមព្រៀងសម្ងាត់ ជាមួយលោកបៃដិន ដើម្បីអនុញ្ញាតឲ្យសភាបោះឆ្នោតលើច្បាប់មួយ។ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ចំនួន ១១៣ ពាន់លានដុល្លារដល់រដ្ឋាភិបាលទីក្រុងគីវ ចាប់តាំងពីរុស្ស៊ី បានឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ លោកប្រធានាធិបតី ចូ បៃដិន បានស្នើសុំសភាកាលពីខែកក្កដាដើម្បីអនុម័តថវិកាចំនួន២៤ ពាន់លានដុល្លារផ្សេងទៀតទាក់ទងនឹងអ៊ុយក្រែនដែលអ្នកគាំទ្រអ៊ុយក្រែន ដោយគណបក្សសាធារណរដ្ឋក៏ដូចជាអ្នកប្រជាធិបតេយ្យ បានសង្ឃឹមអាចក្លាយជាច្បាប់ជាផ្នែកមួយនៃច្បាប់ចំណាយ។

អ្នកវិទ្យាសាស្ត្រហុងគ្រី និងអាមេរិក ឈ្នះរង្វាន់ណូបែលសម្រាប់ការរកឃើញវ៉ាក់សាំងកូវីដ១៩

2023/10/03 07:24:13 pm        133
អ្នកវិទ្យាសាស្ត្រជនជាតិហុងគ្រី លោកស្រី ខាតាលីន ខារីកូ (Katalin Kariko) និងសហការីជនជាតិអាមេរិក លោក ឌ្រូ វ៉ីសមែន (Drew Weissman) បានប្រារព្ធជ័យជម្នះក្នុងការរកឃើញម៉ូលេគុល mRNA ដែលត្រួសត្រាយផ្លូវសម្រាប់វ៉ាក់សាំងកូវីដ១៨ជាច្រើន បានឈ្នះរង្វាន់ណូបែលវេជ្ជសាស្ត្រឆ្នាំ២០២៣ កាលពីថ្ងៃចន្ទ (២ តុលា)។ពានរង្វាន់ ដែលក្នុងចំណោមរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងពិភពវិទ្យាសាស្ត្រ ត្រូវបានជ្រើសរើសដោយសភាណូបែល នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ការ៉ូលីនស្កា (Karolinska) របស់ប្រទេសស៊ុយអែត ហើយភ្ជាប់មកជាមួយមកុដពានរង្វាន់ ដែលមានតម្លែចំនួន១១លានរូបិយប័ណ្ណស៊ុយអែត (ប្រហែល១លានដុល្លារអាមេរិក) សម្រាប់ការចែករំលែករវាងម្ចាស់ជ័យលាភីទាំងពីររូបផងដែរ។លោកស្រី ខារីកូ ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Szeged ក្នុងប្រទេសហុងគ្រី និងជាសាស្ត្រាចារ្យបន្ថែមនៅសាកលវិទ្យាល័យរដ្ឋផេនស៊ីលវ៉ានីញ៉ា (UPenn) របស់សហរដ្ឋអាមេរិក ព្រមទាំងបានតស៊ូអស់ជាច្រើនឆ្នាំដើម្បីស្វែងរកជំនួយសម្រាប់ការស្រាវជ្រាវរបស់ខ្លួន បាននិយាយនៅក្នុងសុន្ទរកថាជាមួយលោក វ៉ីសមែន អំពីភាពជោគជ័យរបស់ពួកគេ។ សហម្ចាស់ជ័យលាភី លោក វ៉ីសមែន ដែលជាសាស្ត្រាចារ្យផ្នែកស្រាវជ្រាវវ៉ាក់សាំងផងដែរនៅសាកលវិទ្យាល័យ UPenn បាននិយាយថា នេះគឺជា «ក្តីសុបិនពេញមួយជីវិត» ក្នុងការឈ្នះពានរង្វាន់ណូបែល ហើយជ័យជម្នះនេះក៏បានរំលឹកពីការងារយ៉ាងហត់នឿយជាមួយលោកស្រី ខារីកូ អស់រយៈពេលជាង២០ឆ្នាំមកនេះផងដែរ៕

ក្រសួងកសិកម្ម ត្រៀមពូជស្រូវ និងដំណាំរួមផ្សំ ដើម្បីជួយកសិកររងគ្រោះដោយសារទឹកជំនន់

2023/10/03 07:06:09 pm        214
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួងបាន​នឹងកំពុងត្រៀមបម្រុងគ្រាប់ពូជស្រូវ ​និងពូជដំណាំរួមផ្សំមួយចំនួនហើយ ដើម្បីទុកសម្រាប់​ជួយសង្គ្រោះប្រជាកសិករ ​ខណៈក្រុមការងារកំពុងបន្តតាមដានបញ្ហាទឹកជំនន់ និងផលប៉ះពាល់លើដំណាំស្រូវ។លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី​ នៅព្រឹកថ្ងៃទី៣ ខែតុលានេះថា ពេលនេះ ​យើងមិនអាចវាយតម្លៃបានច្បាស់លាស់ពីផលប៉ះពាល់ ​និងការខូតខាតជាក់ស្តែង ក្រោយពេលដែលទឹកស្រកអស់ ​ដើម្បីកំណត់ពីវិសាលភាពនៃវិធានការឆ្លើយតប និងការ​អន្តរាគមន៍​ណាមួយក្នុងករណីចាំបាច់។លោកជំទាវបន្តថា ចំពោះការផ្តល់ពូជ​ រាជរដ្ឋាភិបាលកម្ពុជា ​មានប្រព័ន្ធស្បៀងបំរុងសម្រាប់ផ្ដល់ជូន ប៉ុន្តែការផ្ដល់ជូនក្នុងកម្រិតណា ​ចំនួនប៉ុន្មាន ​ត្រូវរង់ចាំការវាយតម្លៃជាមុនសិន។លោកជំទាវ បានបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី១ ខែតុលា​ ជំនន់ទឹកភ្លៀង និងទឹកទន្លេ ដែលបានហក់ឡើង​នៅចុងខែកញ្ញា ឆ្នាំ២០២៣ បានបណ្តាលឲ្យជន់លិចដំណាំ​កសិកម្មនៅក្នុងស្រុកមួយចំនួន​ក្នុង​ខេត្តចំនួន១០ មានដូចជា៖ កំពង់ធំ ត្បូងឃ្មុំ ព្រះសីហនុ ព្រះវិហារ បាត់ដំបង ក្រចេះ ពោធិ៍សាត់ កំពង់ចាម ប៉ៃលិន និងខេត្តកណ្តាល។លោកជំទាវ បានបន្តទៀតថា យ៉ាងណាក៏ដោយ បើតាមការចុះពិនិត្យមើលផ្ទាល់នៅតាមទីតាំងដែលរងផលប៉ះពាល់នៅក្នុងបណ្តាខេត្តទាំង១០ ”ក្រសួងកសិកម្ម បានរកឃើញផលប៉ះពាល់ទៅលើដំណាំស្រូវ និងដំណាំសាកវប្បកម្ម ព្រមទាំងដំណំាផ្សេងៗទៀតមិនមានលក្ខណៈធ្ងន់ធ្ងរ ដូចកាលពីឆ្នាំ២០២២ទេ ប៉ុន្តែក្រុមការងារក្រសួងទាំងថ្នាក់កណ្តាល ហើយនិងមន្រ្តីនៅតាមមន្ទីរ នៅតាមខេត្តដែលរងផលប៉ះពាល់នោះកំពុងបន្តតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ ហើយការវាយតម្លៃពុំទាន់អាចធ្វើបានទាំងស្រុងនៅឡើយទេ ដោយសារទឹកពុំទាន់ស្រកអស់ អញ្ចឹងហើយយើងនឹងអាចវាយតម្លៃបានច្បាស់លាស់ពីផលប៉ះពាល់ និងការខូចខាតជាក់ស្តែង ក្រោយពេលដែលទឹកស្រករួចអស់ បន្ទាប់ពីនេះទៀតយើងនឹងកំណត់អំពីវិសាលភាពនៃវិធានការឆ្លើយតប ហើយនិងការអន្តរាគមន៍ណាមួយនៅក្នុងករណីចាំបាច់”។សូមជម្រាបថា ​នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយផលិតគ្រាប់ពូជស្រូវចំនួន ​៦កន្លែង និង​មានការសហការបន្ថែមជាមួយសហគមន៍កសិករអ្នកផលិតគ្រាប់ពូជស្រូវនៅច្រើនកន្លែងថែមទៀត ដែលជាផ្នែកសំខាន់មួយ​នៃគោលនយោបាយប្រព័ន្ធស្បៀង​បម្រុង​របស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី

សម្ដេចធិបតី ណែនាំដល់មន្រ្ដីតាមក្រសួងស្ថាប័ន កុំអនុវត្តការងារលើសនីតិវិធីដែលបានកំណត់

2023/10/03 06:58:31 pm        254
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ណែនាំដល់មន្រ្ដី​នៅ​តាមបណ្ដា​ក្រសួង ស្ថាប័ននានាត្រូវអនុវត្តការងារកុំឱ្យលើសពីនីតិវិធីដែល​រាជរដ្ឋាភិបាល​បានកំណត់ និងដាក់ចេញឱ្យសោះចំពោះការអនុវត្តការងាររបស់ខ្លួន ​ដើម្បីកុំឱ្យករណីបុគ្គល ១ រូប ២ រូប ធ្វើឱ្យប៉ះពាល់ដល់ការខិតខំបំពេញការងាររបស់រាជរដ្ឋាភិបាល។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ​បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះជួប​សំណេះសំណាលជាមួយកម្មករ និយោជិត ​នៅតាមរោងចក្រ សហគ្រាស ចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ​ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៣នេះថា កន្លងមកនេះ​ មានមន្រ្ដីមួយចំនួនតូចបានអនុវត្តការងារ ​ពិសេសពាក់ព័ន្ធនឹងការងារយកពន្ធ ឬភាស៊ី​នៅ​តាមទីសារធារណៈ គឺបានអនុវត្តលើសពីនីតិវិធីដែលរដ្ឋាភិបាលបានដាក់ចេញ ​ដែលករណីនេះ គឺត្រូវលុបបំបាត់មិនត្រូវឱ្យកើតមានឡើយ ​ពីព្រោះបញ្ហានេះបង្កឡើងដោយមន្រ្ដីខិលខូច ១រូប ឬ២រូប ប៉ុន្ដែបានធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាលនាពេលកន្លងមក​យ៉ាងខ្លាំង។ក្នុងឱកាសនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា របៀបធ្វើការរបស់សម្ដេច ​ទោះពេលខ្លះ មិនបានចេញសារ ​ដោយផ្ទាល់ជូនប្រជាពលរដ្ឋ ប៉ុន្ដែកិច្ចការងារទាំងធំ​ ឬតូច ​គឺសម្ដេចបានពិនិត្យ ដោះស្រាយ ​និងបានដាក់បទបញ្ជាទៅដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដោយផ្ទាល់​ក្នុងការ​ដោះស្រាយទាំងអស់។ ខណៈពេលខ្លះម៉ោង ​១២ ទៅ ១ ​នាទីយប់ ក៏សម្ដេចនៅតាមដានព័ត៌មាន​ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាដោះស្រាយជូនប្រជាពលរដ្ឋ ៕ អត្ថបទ៖ វ៉ន ដារ៉ា

ការងារសំខាន់ចំនួន៣ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរពេលបង្កើតរដ្ឋាភិបាលថ្មី

2023/10/03 06:54:09 pm        170
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងពេលបង្កើតរាជ​រដ្ឋាភិបាល​អាណត្តិទី៧នេះការងារសំខាន់ៗចំនួន ៣ ដែលសម្ដេចតែងតែគិតគូរ​ដល់ជីវភាព​ប្រជាពលរដ្ឋជាប្រចាំ រួមមាន ការគិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ​នឹង​ត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត, បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ក្រៅពីការផ្ដល់ថវិកា តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀតដែលអាចជួយសម្រួល​ដល់ជីវភាព​ប្រជាពលរដ្ឋ​ដើម្បីមានជីវភាពរឹតតែប្រសើរឡើង។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញ​ចុះជួប​សំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៣នេះថា រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្នមិនមានលុយច្រើនដូចប្រទេសអ្នកមាននោះទេ ប៉ុន្ដែគោល​នយោបាយ​របស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ​ រហូតមកដល់អាណត្តិទី៧នេះ គឺតែងតែគិតគូរ​ដល់ប្រជាពលរដ្ឋជាចំបង និងមិនឱ្យប្រជាជនអត់បាយនោះទេ។ បើតាម ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារបានឱ្យដឹងថា ក្រសួងកំពុងពន្លឿនការងារ​អាទិភាព​ចំនួន ៤ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងក្នុងការអនុវត្តក្នុងឆ្នាំ ២០២៣នេះ រួមមាន៖ ទី១ ការត្រៀមសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ បង្កើត​ទារកដ្ឋាន និងមត្តេយ្យសហគមន៍​នៅតាមរោចក្រ ​ហើយការងារនេះកំពុងបន្តសិក្សា​ជាមួយ​ដៃគូពាក់ព័ន្ធ។ ទី២ ការរៀបចំកន្លែងហូបបាយ​ អាហារដ្ឋាន​ តាមរោងចក្រសម្រាប់កម្មករនិយោជិត។ ទី៣ ក្រសួងកំពុងសិក្សាជាមួយភាគីពាក់ព័ន្ធលើការៀបចំមធ្យោបាយ​ដឹកជញ្ជូនកម្មករឱ្យ​មាន​លក្ខណៈស្ដង់ដា ស្របតាមបច្ចេកទេស ​និងទី៤ ក្រសួងកំពុងជំរុញកម្មវិធីធ្វើតេស្ដ​ទទួលស្គាល់​ជំនាញដល់កម្មករ ​និងកំពុងកំណត់លក្ខខណ្ឌសម្រាប់កម្មករនិយោជិតចូលធ្វើតេស្ដ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM