ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ទីរសាធារណការខេត្តសៀមរាប ផ្អាកធ្វើចរាចរណ៍ផ្លូវមួយចំនួនយោងលើស្ថានភាពជំនន់ទឹកភ្លៀង

2023/10/03 06:47:07 pm        590
សៀមរាប៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ផ្អាកធ្វើចរាចរណ៍រថយន្តធន់ធ្ងន់ តាមបណ្ដោយផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយយោងលើស្ថានភាពទឹកភ្លៀង ក្នុងវដូវវស្សាឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែល ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់-ស្ពាន។ ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងដែលបាន និងកំពុងជន់ឡើង ជាហេតុបណ្ដាលឱ្យ លិចលង់នៅតាម​កំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលស្ថានភាពបែបនេះ​ធ្វើឱ្យផ្លូវថ្នល់- ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញ​ធុនធ្ងន់បាន។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តសៀមរាប សូមធ្វើការ ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្ន​លើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក- អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ) ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦៨ (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មាន សេចក្តីជូនដំណឹង​សារជាថ្មី។មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះការចូល រួមសហការអនុវត្តរបស់លោក ​លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដើម្បីរួម​ចំណែក​ថែរក្សា ផ្លូវថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង។

ភាពយន្តភាគរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទបូណ៌មី» បានបិទបញ្ចប់ការថត និងការចាក់ផ្សាយដោយជោគជ័យ

2023/10/03 06:14:50 pm        91
ភ្នំពេញ៖ គណៈកម្មការផលិតភាពយន្តភាគ រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទបូណ៌មី» បានរៀបចំពិធីក្រុងពាលី បិទបញ្ចប់កញ្ចក់កាមេរ៉ា ក្រោយការថតនិងចាក់ផ្សាយខ្សែភាគយន្តភាគប្រវត្តិសាស្ត្រ ទាក់ទងនឹងជីវប្រវត្តិពិត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ចប់ដោយជោគជ័យ។ ពិធីដែលរៀបចំឡើងតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនានេះ ប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស នៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទីប្រឹក្សាគណៈកម្មការផលិតភាពយន្តភាគ រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទបូណ៌មី» និងលោកជំទាវ និងមានការចូលរួមពីគណៈកម្មការ ផលិតករ ក្រុមការងារ និងសិល្បករ សិល្បការិនីជាច្រើនរូបទៀត។នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទីប្រឹក្សាគណៈកម្មការផលិតភាពយន្តភាគ រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទបូណ៌មី» មានប្រសាសន៍ថា បន្ទាប់ពីការខិតខំប្រឹងប្រែង​ពីក្រុមការងារនិងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន , ភាពយន្តភាគប្រវត្តិសាស្ត្រអំពីជីវប្រវត្តិរបស់ថ្នាក់ដឹកនាំ បានថតចប់គ្រប់ឈុតឆាក​សំខាន់ៗ ឆ្លុះបញ្ជាក់ពីទិដ្ឋភាពពិតជាក់ស្តែង ហើយគ្រប់សិល្បករ សិល្បៈការិនី តួសំដែងទាំងអស់​ក៏ធ្វើបានល្អ ទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្នុងអំឡុង​ពេលចាក់ផ្សាយនៃភាព​យន្តភាគនេះ។ ហើយការ រៀបចំពិធីក្រុងពាលីនាពេលនេះ ដើម្បីបិទកញ្ចក់កាមេរ៉ា បញ្ចប់ការថតជាស្ថាពរ។ ឯកឧត្តម ហ៊ុយ វាសនា ប្រធានគណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោម​ពន្លឺព្រះចន្ទ​ពេញបូណ៌មី បានបង្ហាញពីមោទនភាពដែលក្រុមការងារទាំងអស់បានសហការគ្នា បានយ៉ាងល្អ ផលិតភាពយន្តភាគពីប្រវត្តិរបស់ថ្នាក់ដឹកនាំប្រទេស និងជាស្នាដៃផលិតរបស់កូនខ្មែរ។ ឯកឧត្តមបន្តថា ​ភាពយន្តភាគនេះ បានថតជារឿងដែលមានបន្ថែមឈុតឆាក វែងជាងរឿងភាគ​និទានដែលធ្លាប់ស្តាប់កន្លងមក គឺបញ្ចប់សាច់រឿងមេបញ្ជាការសម្រេចរហូតដល់មានបុត្រទី២ គឺលោកជំទាវ ហ៊ុន ម៉ាណា ។ ឯកឧត្តមរំពឹងថា រឿងរំលេចពីគំរូវីរៈដ៏អស្ចារ្យដែលសម្តេចតេជោ​បានរំដោះប្រទេសជាតិ​ចេញពីរបបប្រល័យពូជសាសន៍រហូតដល់ការដឹកនាំ​ប្រទេសមាន​ការរីកចំរើននេះ នឹងបន្តទុកជាឯកសារប្រវត្តិដ៏សំខាន់ដល់កូនចៅជំនាន់ក្រោយ និងរំលឹកដល់​គំរូវីរភាព​ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ទាក់ទិនដំណើរជីវិត​ពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាមលន់ នល់ រដ្ឋប្រហារទម្លាក់សម្តេច​ព្រះនរោត្តមសីហនុ ព្រះបរមរតន កោដ្ឋ ការរត់ចូលព្រៃម៉ាកគី , សម័យកាលនៃរបបប្រល័យ​ពូជសាសន៍​ប៉ុលពត ​ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិមករំដោះប្រទេសចេញពីរបប ប៉ុលពត ការជួបជុំភរិយាគឺសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ​បានបញ្ចប់ត្រឹមចំនួន៩៦ភាគ ប្រើ​រយៈពេលផលិតចំនួន១៩ខែ ដោយចាប់ផ្តើមពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សរុបទាំង១២៩៦ឈុតឆាក។ រឿងនេះបានចាប់ផ្តើមការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍បាយ័ន ​កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយចាក់ផ្សាយបណ្តើរថតបណ្តើរ រហូតដល់ថ្មីៗនេះ បានថតចប់និងចាក់បញ្ជាំង​ចប់តាមកញ្ចក់​ទូរទស្សន៍បាយ័ន ។ ដោយសារមានសំណូមពរច្រើនពីអ្នកទស្សនា ​ស្ថានីយ៍ទូរទស្សន៍បាយ័ន បាននឹងកំពុងចាក់ផ្សាយភាពយន្តភាគនេះឡើងវិញនៅតាមកញ្ចក់ទូរទស្សន៍BTV វេលាម៉ោង៩យប់ រៀងរាល់ថ្ងៃចន្ទរហូតដល់ថ្ងៃពុធផងដែរ៕

សម្តេចធិបតី ចំអកឲ្យអ្នកនយោបាយជើងចាស់ម្នាក់ជេរក្មេង ហើយបែជាមកបបួលក្មេងសន្ទនាទៅវិញ

2023/10/03 05:48:27 pm        157
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកទៅឲ្យអ្នកនយោបាយជើងចាស់ម្នាក់ថា មិនចេះខ្មាស់ក្មេង ខណៈអ្នកនយោបាយរូបនោះតែងតែជេរប្រមាថ និងមើលងាយដល់ក្មេងហើយ តែបែជាមកបបួលក្មេងសន្ទនាទៅវិញ ខណៈការបបួលនេះ​ត្រូវបាន​សម្តេចបដិសេធ​មិនធ្វើការសន្ទនាជាមួយនោះឡើយ។ថ្លែងក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត​តាមរោងចក្រសហគ្រាស​ចំនួន១៨០៩៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នំា២០២៣នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ​មានអ្នកនយោបាយជើងចាស់ខ្លះ បានមក​បបួលសម្តេច​ធ្វើការ​សន្ទនាគ្នា ប៉ុន្តែត្រូវបានសម្តេចបដិសេធ ដោយសារអ្នកនយោបាយរូបនេះធ្លាប់​សន្ទនា​ជាច្រើនលើក​ច្រើន​សារមកហើយជាមួយមនុស្សចាស់ដូចគ្នា ប៉ុន្តែក្រោយការ​ចរចា​រួចបែជាអ្នក​នយោបាយ​ជើងចាស់រូបនោះ​បច្ចុប្បន្នកំពុង​នីរទេសខ្លួន​នៅក្រៅប្រទេស ​លួចជេរ និង​ប្រមាថពីក្រោយ​ខ្នងទៅវិញ។បើទោះបីជាសម្តេចធិបតី ហ៊ុន ម៉ាណែត ​មិនបានបញ្ជាក់ឈ្មោះថា អ្នកនយោបាយជើងចាស់ដែល​មិនខ្មាស់ក្មេងនោះ​ជាអ្នកណាក៏ដោយក៏គេអាចដឹងថា អ្នកនយោបាយជើងចាស់​រូបនោះ​ជា​ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្សពួកដែរ៕អត្ថបទបាន ចក់

សម្តេចធិបតី៖ ការដំឡើងប្រាក់ខែជូនដល់កម្មករទោះតិចក្តី ច្រើនក្តី គឺជាគោលនយោបាយឆ្ពោះទៅមុខជានិច្ច

2023/10/03 05:35:52 pm        179
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការដំឡើងប្រាក់ខែ ជូនដល់បងប្អូនកម្មករ និយោជិតសម្រាប់ឆ្នាំ២០២៤នេះទោះតិចក្តី ច្រើនក្តី ប៉ុន្តែវាជាគោលនយោបាយឆ្ពោះទៅមុខរបស់រាជរដ្ឋាភិបាលជានិច្ច គឺគ្មានការថយក្រោយនោះឡើយ ។ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ​តាមរោងចក្រ សហគ្រាស ចំនួន១៨០៩៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នំា២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បរមាជូនដល់បងប្អូនកម្មករ និយោជិតចំនួន៤ដុល្លារបន្ថែមនេះ គឺមានអត្ថន័យណាស់ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចពិភពលោក ខណៈប្រទេសខ្លះគេមិនទាន់មានការដំឡើងផង ដូចជាប្រទេសវៀតណាម ឡាវ ឥណ្ឌា នេប៉ាល និងប្រទេសបង់ក្លាដេសជាដើមនោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការដំឡើងប្រាក់ខែជូនដល់​បងប្អូន​កម្មករ និយោជិតចំនួន២ដុល្លារបន្ថែមសម្រាប់ឆ្នាំ២០២៤នេះ គឺជាការ​បង្ខិតបង្ខំ​ដល់​និយោជកទេ ខណៈក្រុមនិយោជក​គេប្រកាន់គោលជំហរ​រក្សា​ចំនួន២០០ដុល្លារដដែលនោះ។ ប៉ុន្តទោះជាយ៉ាង ​ណាក៏ដោយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា​គឺបន្តធ្វើ ការ​ខិតខំ​ដំឡើងប្រាក់ឈ្នួលអប្បរមានេះ​ជាបន្តបន្ទាប់​ជូន​ដល់ប្អូនជានិច្ច បើទោះបីសេដ្ឋកិច្ចជួបបញ្ហាអ្វីក៏ ដោយនោះ៕អត្ថបទ បាន ចក់ 

ជនអន្តោប្រវេសន៍ នៅម៉ិកស៊ិកភាគខាងត្បូង ឡើងជិះរថយន្តក្រុងក្នុងកម្មវិធីថ្មី កាត់បន្ថយហ្វូងមនុស្សចង្អៀត

2023/10/03 05:29:54 pm        118
ម៉ិកស៊ិក៖ ជនអន្តោប្រវេសន៍រាប់រយនាក់ នៅប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃចន្ទបានរង់ចាំរថយន្តក្រុងទៅកាន់ភាគខាងជើង ក្នុងកម្មវិធីរដ្ឋាភិបាលថ្មី ដែលមានន័យថានឹងជួយរៀបចំចំនួនមនុស្សមកដល់ខណៈប្រធានាធិបតីម៉ិកស៊ិក និយាយថាមនុស្ស ១០.០០០នាក់ បានទៅដល់ព្រំដែនសហរដ្ឋអាមេរិករាល់ថ្ងៃ។ នៅចំណតរថយន្តក្រុមមួយកន្លែង ក្នុងទីក្រុង Juchitan រដ្ឋ Oaxaca ជនអន្តោប្រវេសន៍មួយចំនួន និយាយថា ពួកគេ នឹងចូលទៅសហរដ្ឋអាមេរិកដោយមានការណាត់ជួប ដែលត្រូវធានាបានតាមរយៈ កម្មវិធី របស់រដ្ឋាភិបាលអាមេរិក CBP One និងសំណើសុំសិទ្ធជ្រកកោន។នៅក្នុងតំបន់នេះមនុស្សប្រមាណ៤០០នាក់ រួមមានទាំងគ្រួសារដែលមានកូនតូចៗ បានរង់ចាំរថយន្តក្រុងទៅកាន់រដ្ឋធានីរបស់រដ្ឋ ឬទីក្រុង Mexico City។មន្ត្រីរដ្ឋ Oaxaca បានបើកទីតាំងនេះកាលពីសប្តាហ៍មុនក្នុងកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យសម្រាប់ជនអន្តោប្រវេសន៍ ដែលបានមកប្រមូលផ្តុំគ្នាក្នុងចំនួនដ៍ច្រើននៅចំណតរថយន្តក្រុងក្នុងតំបន់ ខណៈព្យាយាមទិញសំបុត្ររថយន្តក្រុងទៅភាគខាងជើង។ ជនអន្តោប្រវេសន៍ ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនសម្រាប់ថ្លៃឈ្នួល ហើយមនុស្សមួយចំនួនបាននិយាយថាពួកគេរង់ចាំលុយផ្ទេរមកពីសាច់ញាតរបស់ពួកគេ ឬស្វែងរកការងារធ្វើដើម្បីបង្កើនមូលនិធិ។ប្រធានាធិបតី ម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹករបស់លោក កាលពីថ្ងៃចន្ទ បាននិយាយថា មនុស្សប្រមាណ ៦.០០០នាក់ កំពុងចូលមកប្រទេសម៉ិកស៊ិកភាគខាងត្បូងរៀងរាល់ថ្ងៃ ហើយកាលពីសប្តាហ៍មុន ជនអន្តោប្រវេសន៍១០.០០០នាក់ បានទៅដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក រាល់ថ្ងៃ៕

ហ្វីលីពីន អាមេរិក និងសម្ព័ន្ធមិត្ត បន្តសមយុទ្ធកងទ័ពជើងទឹក២សប្ដាហ៍រួមគ្នា ស្របពេលមានភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិក

2023/10/03 05:27:15 pm        115
ហ្វីលីពីន៖ ហ្វីលីពីន សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន បានបន្តសមយុទ្ធជើងទឹករួមគ្នារយៈពេលពីរសប្តាហ៍ នៅថ្ងៃអង្គារ (៣ តុលា) នេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របពេលមានសកម្មភាពអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងភាពតានតឹងនៅក្នុងអាស៊ីប៉ាស៊ីហ្វិក។សមយុទ្ធរួមគ្នានោះឈ្មោះថា «សាម៉ាសាម៉ា» ដែលមានន័យថា «រួបរួមគ្នា» នៅក្នុងភាសា Tagalog របស់ហ្វីលីពីន ហើយសមយុទ្ធនេះមានគោលបំណងជាចម្បង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ប្រទេសនេះ។ សមយុទ្ធនេះ ធ្វើឡើងនៅក្នុង និងជុំវិញកោះឡូហ្សូន (Luzon) ភាគខាងជើងហ្វីលីពីន ហើយនឹងបន្តរហូតដល់ថ្ងៃទី១៣ ខែតុលា។កងទ័ពជើងទឹកហ្វីលីពីនបាននិយាយថា សមយុទ្ធសាម៉ាសាម៉ា មានគោលបំណង «ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិអន្តរជាតិបន្ថែមទៀត និងជំរុញឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់»។ ជាផ្នែកមួយនៃសមយុទ្ធនេះ កងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធអន្តរប្រតិបត្តិការជាមួយកងកម្លាំងមកពីប្រទេសជប៉ុន ចក្រភពអង់គ្លេស កាណាដា បារាំង និងអូស្ត្រាលី។ កងកម្លាំងនាវាចរនូវែលសេឡង់ និងឥណ្ឌូណេស៊ី ក៏ចូលរួមជាអ្នកសង្កេតការណ៍ក្នុងសមយុទ្ធនេះផងដែរ។ ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែខ្លាំងឡើងនេះ កើតឡើងស្របពេលមានកំណើនភាពតានតឹងផ្នែកដែនសមុទ្ររវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ទល់ជាមួយឥទ្ធិពលចិននៅអាស៊ីប៉ាស៊ីហ្វិកផងដែរ៕

មនុស្សរាប់ពាន់នាក់ ភៀសខ្លួនពីប្រទេសស៊ូដង់ភាគខាងត្បូង ខណៈសង្គ្រាមរាលដាល

2023/10/03 05:25:04 pm        141
ស៊ូដង់​៖ ពលរដ្ឋបាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ថា សង្គ្រាមមានរយៈពេលជាច្រើនខែរបស់ប្រទេសស៊ូដង់ បានរាលដាលដល់ទីក្រុងមួយនៅភាគខាងត្បូងប្រទេស ដែលកំពុងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។យោងតាមពលរដ្ឋបានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធកងកម្លាំងគាំទ្ររហ័ស នៅលើយានយន្តប្រដាប់អាវុធរាប់សិបគ្រឿង បានវាយប្រហារទីក្រុង Wad Ashana នៅព្រំដែនរវាងរដ្ឋ Kordofan ខាងជើង និងរដ្ឋ White Nile កាលពីថ្ងៃសៅរ៍។ការមើលឃើញដូចគ្នាត្រូវបានរាយការណ៍ នៅផ្នែកផ្សេងៗរបស់ប្រទេស ដោយអ្នកស្ម័គចិត្តបានបង្ខំចិត្ត ជីកផ្នូរធំរួម និងបានព្រមានថា ចំនួនអ្នកស្លាប់ពិតប្រាកដមានចំនួនខ្ពស់ជាងតួលេខដែលបានលើកឡើង។យោងតាមក្រុមអភិរក្ស បានប៉ាន់ប្រមាណពីគម្រោងទិន្នន័យព្រឹត្តិការណ៍និងទីតាំងជម្លោះប្រដាប់អាវុធបានឲ្យដឹងថា គិតត្រឹមដើមខែវិច្ឆិកា សង្គ្រាមរវាងមេបញ្ជាការកងទ័ពប្រទេសស៊ូដង់លោក Abdel Fattah al-Burhan និងមេបញ្ជាការរងរបស់លោក មេបញ្ជាការកម្លាំងគាំទ្ររហ័សលោក Mohamed Hamdan Daglo ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមេសា បណ្តាលឲ្យមនុស្សជិត ៧.៥០០នាក់ បានស្លាប់៕

ទួរគីចាប់ខ្លួនមនុស្ស២០នាក់ សង្ស័យថាបានជួយដល់ក្រុមសកម្មប្រយុទ្ធឃឺដ បន្ទាប់ពីការការវាយប្រហារដោយគ្រាប់បែក

2023/10/03 05:22:50 pm        153
ទួរគី៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា នគរបាលប្រឆាំងភេរវកម្មទួរគី បានចាប់ឃុំខ្លួនមនុស្ស២០នាក់ កាលពីព្រឹកថ្ងៃចន្ទ (២ តុលា) ក្នុងការវាយឆ្មក់កំណត់គោលដៅក្រុមមនុស្សដែលមានទំនាក់ទំនងនឹងពួកសកម្មប្រយុទ្ធឃឺដ។លោក Yerlikaya បាននិយាយនៅលើបណ្ដាញសង្គម X ថា អ្នកនាំពាក្យថ្នាក់ខេត្តជនជាតិឃឺដម្នាក់ និងបណ្ដាប្រធានស្រុកនៃគណបក្សនយោបាយគាំទ្រជនជាតិឃឺដដ៏ធំមួយ បានស្ថិតក្នុងចំណោមអ្នកដែលត្រូវឃុំខ្លួននោះ ដោយសង្ស័យថាបានប្រមូលជំនួយ និងផ្តល់ទីជម្រកសម្រាប់សមាជិកប្រឆាំងនៃគណបក្សពលករឃើឌីស្ថាន (PKK) ដែលមិនស្របច្បាប់។ កាលពីព្រឹកថ្ងៃអាទិត្យ (១ តុលា) ក្រុមអ្នកវាយប្រហារពីរនាក់ បានបំផ្ទុះគ្រាប់បែកនៅជិតអគាររដ្ឋាភិបាលក្នុងទីក្រុងអង់ការ៉ា ដោយបានបណ្ដាឲ្យជនដៃដល់ទាំងពីរនាក់បានស្លាប់ និងរបួសមន្ត្រីនគរបាលពីរនាក់។គណបក្សពលករ PKK ដែលត្រូវបានចាត់ទុកជាអង្គការភេរវករដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្រោយមកបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកលើរដ្ឋធានីប្រទេសទួរគីមួយនេះ។ ការវាយប្រហារដោយគ្រាប់បែកនៅលើមហាវិថី Ataturk គឺជាឧបទ្ទវហេតុលើកទីមួយក្នុងទីក្រុងអង់ការ៉ា ចាប់តាំងពីឆ្នាំ២០១៦មក នៅពេលមានការវាយប្រហារនៅក្នុងបណ្ដាទីក្រុងរបស់ទួរគី ដែលអះអាងទទួលខុសត្រូវដោយពួកសកម្មប្រយុទ្ធឃឺដ រដ្ឋអ៊ីស្លាម និងក្រុមផ្សេងៗទៀតផងដែរ៕

ចំហេះព្រៃនៅផ្នែកជាច្រើន នៅប្រទេសអូស្ត្រាលីភាគអាគ្នេយ៍ ក្នុងពេលរលកកម្តៅនិទាឃរដូវ

2023/10/03 05:20:28 pm        123
អូស្ត្រាលី៖ ចំហេះព្រៃនៅរដ្ឋVictoria ប្រទេសអូស្ត្រាលី មានចំនួនច្រើនជាង៣ដងកាលពីពេលយប់ ហើយអាជ្ញាធរ បានជំរុញឲ្យពលរដ្ឋ នៅក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋ Tasmania ឲ្យជម្លៀសខ្លួន ខណៈរលកកម្តៅនិទាឃរដូវបានវាយបក់អគ្គិភ័យ នៅទូទាំងភាគអាគ្នេយ៍របស់ប្រទេស។ យោងតាមអាជ្ញាធរអគ្គិភ័យរដ្ឋ បានឲ្យដឹងថា ផ្ទៃដីប្រមាណ១៧.០០០ហិចតា ត្រូវបានឆាបឆេះនៅថ្ងៃអង្គារនេះនៅផ្នែកភាគខាងកើត តំបន់ Gippsland រដ្ឋ Victoria បន្ទាប់ពីខ្យល់បក់ខ្លាំងរាលដាលអគ្គិភ័យកាលពីពេលយប់ ដែលក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ ៦៥០ នាក់ត្រូវបានដាក់ពង្រាយ ។នៅទូទាំងច្រកសមុទ្រ Bass ក្នុងរដ្ឋ Tasmania ពលរដ្ឋនៅជាយភាគខាងជើងនៃកោះ Flinders ត្រូវបានប្រាប់ឲ្យជម្លៀសខ្លួនពីចំហេះព្រៃដែលហួសពីការគ្រប់គ្រង។ អគ្គិភ័យបានឆាបឆេះដោយកម្តៅ និងខ្យល់ស្ងួតនៅទូទាំងភាគអាគ្នេយ៍ខណៈប្រទេសនេះជួបប្រទះរដូវនិទាឃរដូវ ក្តៅខ្លាំងមិនសមស្របតាមរដូវកាល។យោងតាមការិយាល័យឧតុនិយមបានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានចាប់ផ្តើមនិទាឃរដូវក្នុងខែកញ្ញាស្ងួតហួតហែងក្នុងកំណត់ត្រា ដោយមានភ្លៀងធ្លាក់៧១ភាគរយ ជាកម្រិតក្រោមមធ្យមនៅក្នុងឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៩០។ស្ថានភាពត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរឆាប់រហ័សនៅក្នុងរដ្ឋ Victoria នៅរសៀលថ្ងៃអង្គារនេះ ដោយ មានភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងទុកដើម្បីជួយពន្លត់ភ្លើង ប៉ុន្តែអាចបង្កឲ្យមានទឹកជំនន់យ៉ាងគំហុក៕

ទីក្រុងប៉េកាំងរបស់ចិន មានភ្ញៀវទេសចរជាង៦,៨២លាននាក់ ក្នុងរយៈពេល៣ថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក

2023/10/03 05:18:02 pm        120
ចិន៖ ទីក្រុងប៉េកាំងរបស់ប្រទេសចិន បានស្វាគមន៍ភ្ញៀវទេសចរជាង៦,៨២លាននាក់ ក្នុងរយៈពេលបីថ្ងៃដំបូងនៃពិធីបុណ្យពាក់កណ្តាលសរទរដូវ និងថ្ងៃបុណ្យជាតិ ដែលបន្តពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំនេះ។យោងតាមការិយាល័យវប្បធម៌ និងទេសចរណ៍ទីក្រុងប៉េកាំង បានឱ្យដឹងថា ចាប់ពីថ្ងៃសុក្រ (២៩ កញ្ញា) រហូតដល់ថ្ងៃអាទិត្យ (១ តុលា) តំបន់ទេសចរណ៍សំខាន់ៗរបស់ទីក្រុងនេះ បានកត់ត្រាចំនួនភ្ញៀវទេសចរសរុបចំនួន៦,៨២៥លាននាក់ ដោយកើនឡើងចំនួន៦០,៦% ពីឆ្នាំមុន និងកើនឡើងចំនួន៣១,៨% ធៀបនឹងតួលេខមុនពេលមានជំងឺកូវីដកាលពីឆ្នាំ២០១៩។ទិន្នន័យបានបង្ហាញថា ប្រាក់ចំណូលទេសចរណ៍សរុបបានឈានដល់៤១៨,៧៦លានយ័ន (ប្រហែល ៥៧,៣៥លានដុល្លារអាមេរិក) ក្នុងអំឡុងពេលបីថ្ងៃ ដោយកើនឡើងចំនួន២៥,២ភាគរយ បើធៀបនឹងឆ្នាំមុន និងកើនឡើងចំនួន៨៩,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM