ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជានិងអូស្ត្រាលីរួមគ្នាជំរុញសមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្មនិង SMEs.

2023/09/28 04:21:15 pm        468
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញានេះ ស្ថានទូតអូស្ត្រាលី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ​អំពីផែនការយុទ្ធសាស្ត្រ​បញ្ជ្រាបយេនឌ័រ​ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ ២០២៣-២០២៨ ​ទៅក្នុងវិស័យឧស្សាហកម្ម ​និងសហគ្រាសធុនមីក្រូ តូច​ និងមធ្យមនៅកម្ពុជា។

នាយករដ្ឋមន្រ្តីថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការប្រទេសកម្ពុជា នៅថ្ងៃនេះ

2023/09/28 04:04:54 pm        412
ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នឹងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈដំណើរទស្សនកិច្ចនេះ គឺជាថ្នាក់ដឹកនាំដំបូងបំផុត ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយកម្ពុជាធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិ កាលទី៧ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន ឯកឧត្តមនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងសម្តេចប្រធានរដ្ឋសភាជាដើម។

កូនទាហានអាមេរិក Travis King កំពុងស្ថិតក្នុងការឃុំខ្លួននៅអាមេរិក បន្ទាប់ពីកូរ៉េខាងជើងបណ្តេញចេញ

2023/09/28 03:26:25 pm        220
អាមេរិក៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ពលបាល លោក Travis King  ជាកូនទាហានសហរដ្ឋអាមេរិក ដែលបានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង កាលពីខែកក្កដាកន្លងទៅ កំពុងស្ថិតក្នុងការឃុំខ្លួននៅសហរដ្ឋអាមេរិក និងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីកូរ៉េខាងជើងបណ្តេញចេញចូលទៅក្នុងប្រទេសចិន ។ ខណៈព័ត៌មានអំពីការទូតដែលឈានដល់ការបញ្ជូនខ្លួនរបស់ King នៅតែពុំទាន់ច្បាស់លាស់នៅឡើយ ព័ត៌មានវិវត្តន៍នេះ គឺជាឧទាហរណ៍ដ៏កម្រមួយនៃកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក កូរ៉េខាងជើង និងប្រទេសចិន។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ទាហានរូបនេះ ត្រូវគេរំពឹងថានឹងត្រូវបានវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញនៅពេលក្រោមមកកាលពីថ្ងៃពុធ។ កូនទាហាន King វ័យ២៣ឆ្នាំ បានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើងពីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ខែកក្កដា ខណៈមានដំណើរកម្សាន្តរបស់ក្រុមជនស៊ីវិលទៅកាន់ព្រំដែនប្រទេសទាំង២ដែលមានការយាមកាមសន្តិសុខតឹងរ៉ឹងបំផុត និងត្រូវបានចាប់ឃុំខ្លួនភ្លាមៗនៅក្នុងប្រទេសកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោន ពុំបានប្រកាសថារូបគេជាឈ្លើយសឹកនោះទេ ទោះបីមានការជជែកវែកញែកដ៏ចម្រូងចម្រាសនៅក្នុងរដ្ឋាភិបាលក៏ដោយ។ជ្រុងមួយទៀត កូរ៉េខាងជើង ទំនងជានឹងចាត់ទុកករណីរបស់កូនទាហានរូបនេះជាការធ្វើអន្តោប្រវេសន៍ខុសច្បាប់ប៉ុណ្ណោះ ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បាននិយាយថា King បានប្រាប់ទីក្រុងព្យុងយ៉ាងថា រូបគេបានចូលទៅក្នុងទឹកដីកូរ៉េខាងជើងដោយខុសច្បាប់ ព្រោះគេមិនពេញចិត្តចំពោះវិសមភាពនៅក្នុងសង្គមសហរដ្ឋអាមេរិក។  រដ្ឋាភិបាលស៊ុយអែត ដែលតំណាងឲ្យផលប្រយោជន៍អាមេរិកក្នុងប្រទេសកូរ៉េខាងជើងព្រោះក្រុងវ៉ាស៊ីនតោនពុំមានស្ថានទូតក្នុងប្រទេសនេះ បានទទួល King នៅក្នុងទឹកដីកូរ៉េខាងជើង ទាំងមានសុខភាពល្អធម្មតា រួចនាំគេទៅកាន់ប្រទេសចិន៕

អាស៊ែរបៃហ្សង់ ចាប់ខ្លួនអតីតប្រមុខរដ្ឋាភិបាលបំបែកខ្លួន បន្ទាប់ពីដណ្តើមបានតំបន់ណាហ្គ័រណូ-ការ៉ាបាក់ មកកាន់កាប់វិញ

2023/09/28 03:19:24 pm        209
អាស៊ែរបៃហ្សង់៖ ប្រទេសអាស៊ែរបៃហ្សង់ បាននិយាយថា ខ្លួនបានចាប់ខ្លួនអតីតប្រមុខរដ្ឋាភិបាលផ្តាច់ខ្លួនរបស់ណាហ្គ័រណូ-ការ៉ាបាក់ ខណៈដែលអតីតមេដឹកនាំរូបនេះ បានព្យាយាមឆ្លងចូលទៅក្នុងប្រទេសអាមេនី កាលពីថ្ងៃពុធ រួមជាមួយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ដែលបានភៀសខ្លួន បន្ទាប់ពីការវាយប្រហារ២៤ម៉ោងកាលពីសប្តាហ៍របស់អាស៊ែរបៃហ្សង់ ដើម្បីដណ្តើមយកដែនដីដែលនៅឆ្ងាយនេះ មកគ្រប់គ្រងវិញ។ការចាប់ខ្លួន លោក រ៉ូបិន វ៉ាដានយ៉ាន ( Ruben Vardanyan) ត្រូវបានប្រកាសដោយសេវាកម្មឆ្មាំល្បាតព្រំដែនរបស់ប្រទេស អាស៊ែរបៃហ្សង់។ វាហាក់ដូចជាឆ្លុះបញ្ចាំងពីចេតនារបស់អាស៊ែរបៃហ្សង់ ក្នុងការពង្រឹងការកាន់កាប់តំបន់នេះយ៉ាងឆាប់រហ័ស និងដោយកម្លាំងខ្លាំងក្លា បន្ទាប់ពីការវាយលុករបស់យោធា ដែលបានជំរុញឲ្យមានការភៀសខ្លួនដ៏ឆាប់រហ័សនៃជនជាតិភាគតិចអាមេនី។លោក វ៉ាដានយ៉ាន ជាពាណិជ្ជករមានប្រាក់រាប់ពាន់លាន ដែលបានបង្កើតទ្រព្យសម្បត្តិរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ជាកន្លែងលោកជាម្ចាស់ធនាគារវិនិយោគដ៏ធំមួយ បានផ្លាស់ប្តូរទីតាំងទៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ក្នុងឆ្នាំ២០២២ ហើយបានបម្រើការជាប្រមុខរដ្ឋាភិបាលក្នុងតំបន់អស់រយៈពេលជាច្រើនខែ មុនពេលចុះចេញពីតំណែង កាលពីដើមឆ្នាំនេះ។សេវាឆ្មាំល្បាតព្រំដែន បាននិយាយថា លោក វ៉ាដានយ៉ាន ត្រូវបានអមដំណើរទៅកាន់រដ្ឋធានីបាគូរបស់ប្រទេសអាស៊ែរបៃហ្សង់ ហើយបានប្រគល់ទៅឲ្យ «ស្ថាប័នរដ្ឋពាក់ព័ន្ធ» ដែលនឹងសម្រេចជោគវាសនារបស់អតីតមេដឹកនាំផ្តាច់ខ្លួនរូបនេះ។ សេវានេះ បានបង្ហោះរូបភាពរបស់ លោក វ៉ាដានយ៉ាន ដែលត្រូវបានចាប់ខ្លួនដោយឆ្មាំល្បាតព្រំដែនពីរនាក់ នៅក្បែរឧទ្ធម្ភាគចក្រ៕

សម្ដេចធិបតី ប្ដេជ្ញាបន្តវីរភាពគំរូសម្តេចតេជោ ក្នុងការស្តារលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

2023/09/27 10:06:34 pm        572
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្ដេជ្ញាបន្តនូវវីរភាពគំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ ខណៈរយៈពេល៨ខែ ឆ្នាំ២០២៣នេះកម្ពុជា បានទទួលទេសចរអន្តរជាតិចំនួនជាង ៣,៥ លាននាក់ កើនឡើង២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់នៅក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ ​និងការវិនិយោគបតង» ​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ។ សម្ដេចធិបតីបានមានប្រសាសន៍ថា ឆ្នាំ២០២៣ នេះ ក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) កម្ពុជារំពឹងទទួល បានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ កើនឡើង ១២០% ​និងទេសចរជាតិប្រមាណ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់។សម្ដេចធិបតីបញ្ជាក់ថា ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលចំណែក​ពី​វិស័យនានា ជាពិសេសការចូលរួម ​ចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តផែនទី​ចង្អុលផ្លូវនៃផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជា ក្នុងអំឡុងពេល​និងក្រោយ​វិបត្តិនៃជំងឺកូវីដ-១៩ ​ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញ នាពេលកន្លងមក។ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្ដចធិបតី បានប្ដេជ្ញា​បន្តនូវវីរភាព​គំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារលើកស្ទួយ និងអភិវឌ្ឍន៍​វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់​កិត្យានុភាព និងភាពធន់របស់កម្ពុជា ​តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍​សកលឈានមុខ ប្រកបដោយភាពសម្បូរបែប​ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។ ក្នុងឱកាសទិវាទិសរណ៍ពិភពលោកនេះ ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ឱ្យ បង្កើនការវិនិយោគ ​និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត ​រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយ​ភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួន​បានទៅនឹងការប្រែប្រួលនាពេល អនាគត​ និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែង​ខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ សម្ដេចធិបតី បានណែនាំដល់ក្រសួង ​ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ផ្នែកឯកជន ជួយសហការ​គាំទ្រក្រសួង ​ទេសចរណ៍ ក្នុងការបន្តពង្រឹង​ការអនុវត្តផែនការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម​យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្ដុះបណ្តាលជំនាញ​ទេសចរណ៍ដល់​ បុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ភាពជោគជ័យ​នៃការទាក់ទាញ និងការរក្សា​បាននូវទេពកោសល្យក្នុងវិស័យទេសចរណ៍ នឹងចូលរួមជំរុញ​ដល់យុទ្ធសាស្ត្រពិពិធកម្ម ទេសចរណ៍ ការអភិវឌ្ឍ​សេដ្ឋកិច្ចច្នៃប្រឌិត ​ការចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ ​ធម្មជាតិ និងប្រពៃណីទំនៀមទំលាប់ខ្មែរ៕

ហ្វីលីពីនជំរុញឲ្យអ្នកនេសាទបន្តវត្តមាននៅដែនទឹកគ្រប់គ្រងដោយចិន

2023/09/27 09:51:50 pm        133
ឆ្មាំល្បាតសមុទ្រនៃប្រទេសហ្វីលីពីន បានជំរុញអ្នកនេសាទរបស់ប្រទេសនេះ កាលពីថ្ងៃពុធឲ្យបន្តប្រតិបត្តិការ នៅឯតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលមានជម្លោះ និងកន្លែងផ្សេងទៀត នៅក្នុងសមុទ្រចិនខាងត្បូង ដោយសន្យាបង្កើនការល្បាត នៅទីនោះ បើទោះបីជាវត្តមានរបស់ចិនក្តី។អ្នកនាំពាក្យឆ្មាំល្បាតសមុទ្រ លោកឧត្តមនាវាត្រី Jay Tarriela បាននិយាយថា កប៉ាល់ហ្វីលីពីន មិនអាចរក្សាវត្តមានថេរបានទេ ប៉ុន្តែបានប្តេជ្ញាការពារសិទ្ធិរបស់អ្នកនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសនេះ។លោកបានប្រាប់វិទ្យុDZRHថា៖«យើងនឹងបង្កើនការល្បាតនៅតំបន់ Bajo de Masinloc និងតំបន់ផ្សេងទៀត ដែលអ្នកនេសាទហ្វីលីពីននៅ» ដោយនិយាយសំដៅលើតំបន់ថ្មប៉ប្រះទឹក ជាតំបន់មួយនៃតំបន់ដែនសមុទ្រដែលមានជម្លោះខ្លាំងបំផុត នៅអាស៊ី។ កាលពីថ្ងៃចន្ទ ឆ្មាំល្បាតឆ្នេរសមុទ្រ បានកាត់របាំងបណ្តែតទឹកប្រវែង៣០០ ម៉ែត្រ ( ៩៨០ហ្វីត) ដែលដំឡើងដោយប្រទេសចិន ដែលរារាំងការចូលទៅកាន់តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ជាការឆ្លើយតបដ៏ក្លាហាន នៅក្នុងតំបន់មួយ ដែលទីក្រុងប៉េកាំង បានគ្រប់គ្រងអស់រយៈពេលជាងមួយទសវត្សរ៍ជាមួយនឹងកប៉ាល់ឆ្មាំល្បាតឆ្នេរសមុទ្រ និងកងនាវានៃនាវានេសាទធំៗ។

ពុំមានសញ្ញានៃការចាកចេញពីបេសកជនបារាំងទេ បន្ទាប់ពីលោក Macron ប្រកាសដកទ័ពពីប្រទេសនីហ្សេ

2023/09/27 09:29:20 pm        229
រយៈពេលពីរថ្ងៃ បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា បេសកជនរបស់លោកនៅក្នុងប្រទេសនីហ្សេ នឹងត្រលប់មកបារាំងវិញក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីបារាំងបានសម្រេចដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនេះ ប៉ុន្តែទីតាំងរបស់ឯកអគ្គរដ្ឋទូតបារាំង លោក Sylvain Itte ដែលកំពុងស្ថិតនៅ គឺមិនច្បាស់លាស់ឡើយ ដែលហាក់ដូចជាមិនមានសញ្ញានៃការចាកចេញរបស់បេសកជនបារាំងរូបនេះនោះទេ។ក្នុងពេលភ្លាមៗកាលពីថ្ងៃអាទិត្យ លោក Macron បាននិយាយថា កងទ័ពប្រឆាំងភេរវកម្មចំនួន១.៥០០នាក់របស់បារាំង នឹងដកខ្លួនចេញពីអតីតអាណានិគមរបស់ខ្លួនមួយនេះ បន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់រយៈពេលពីរខែ ចាប់តាំងពីរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំលោកប្រធានាធិបតី Mohamed Bazoum មក។ ក្រុមកងទ័ពដែលបានដណ្តើមអំណាចនៅរដ្ឋធានីនីញ៉ាម៉េ បានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ក៏ដូចជាអភ័យឯកសិទ្ធិការទូតរបស់ឯកអគ្គរដ្ឋទូតបារាំង ហើយខ្លួនក៏បានទាមទារឱ្យឯកអគ្គរដ្ឋទូតរូបនោះចាកចេញពីប្រទេសនីហ្សេ កាលពីជិតមួយខែមុនផងដែរ។លោក Macron បាននិយាយថា លោកចង់ដកខ្លួនចេញដោយសន្តិភាព។ អ្នកនាំពាក្យរបស់របបសឹកបាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការដកបេសកជន និងការដកទ័ពនេះ គួរតែធ្វើឡើងក្នុងក្របខណ្ឌការចរចា និងដោយមានកិច្ចព្រមព្រៀងរួមមួយ។ ប៉ុន្តែប្រភពការទូតបារាំងបាននិយាយថា ពួកគេជឿថាក្រុមមេដឹកនាំកុម្មុយនិស្តទាំងនោះ កំពុងប្រើប្រាស់ឯកអគ្គរដ្ឋទូត និងក្រុមរបស់លោក ជាមធ្យោបាយមួយដើម្បីបង្កភាពអាម៉ាស់ជាអតិបរមាលើទីក្រុងប៉ារីស៕

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រេស៊ីលធ្វើដំណើរទៅលើកំពូលភ្នំ ដើម្បីនាំមគ្គុទេសទេសចរណ៍ម្នាក់មកប្តូរសរីរាង្គ

2023/09/27 09:22:27 pm        235
ពេលត្រូវការប្តូរសរីរាង្គ រាល់វិនាទីត្រូវតែរាប់ ។ នោះហើយគឺជាហេតុផលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រេស៊ីលនិយាយថា ពួកគេបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅលើកំពូលភ្នំស្ថិតនៅរដ្ឋភាគអាគ្នេយ៍ Rio de Janeiro ក្នុងខែនេះ ដើម្បីនិយាយប្រាប់មគ្គុទេសទេសចរណ៍ Ricardo Medeiros de Oliveira ថា ពួកគេអាចប្តូរសរីរាង្គថ្មីជូនគាត់ និងនាំគាត់មកប្តូរតម្រងនោមថ្មី ។ លោក Oliveira គឺជាមគ្គុទេសទេសចរណ៍វ័យ ៤៨ឆ្នាំម្នាក់ ដែលបានរង់ចាំប្តូរសរីរាង្គអស់រយៈពេល ៩ឆ្នាំមកហើយហើយលោកបានដើរព្រៃនៅលើភ្នំដាច់ស្រយាល ពេលដែលគាត់ទទួលបានការជូនដំណឹងថាមាននូវតម្រងនោមត្រូវគ្នាសម្រាប់រូបគាត់ ។ ប៉ុន្តែដោយសារតែពុំអាចទំនាក់ទំនងបានភ្លាមៗជាមួយលោក Oliveira ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានសម្រេចចិត្តទៅទទួលយករូបលោកផ្ទាល់នៅលើកំពូលភ្នំ ។ លោក Oliveira អាចមកដល់ទាន់ពេលនៅមន្ទីរពេទ្យ ហើយការវះកាត់របស់គាត់ សម្រេចបានជោគជ័យ ។ លោក Oliveira និយាយថា វាគឺជាអារម្មណ៍រំភើបញាប់ញ័រខ្លាំងណាស់ ខ្ញុំមិនដឹងថាត្រូវសើច ឬយំបែបណានោះទេ ពីព្រោះថាវាគឺជារឿងដែលមិនគួរឲ្យជឿទាល់តែសោះ ។ លោកបន្តថា វាគឺជាដំណើរផ្សងព្រេងដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់លោក ។ លោកមិនធ្លាប់ដែលនឹកស្មានទាល់តែសោះថា វាអាចកើតឡើងទៅបាននៅទីនេះ ទទួលបានដំណឹងពីការវះកាត់នៅទីនេះ ។ ដោយឡែក លោក Fabio Contreirasគឺជាអ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យប្រេស៊ីល និយាយថា បេសកកម្មរបស់ពួកយើង គឺត្រៀមខ្លួនជួយសង្រ្គោះជីវិតមនុស្ស ពួកយើងធ្វើបែបនេះរាល់ថ្ងៃ ប៉ុន្តែក្នុងករណីមួយនេះ គឺជារឿងផ្សេងដោយសារតែពួកយើងត្រូវធ្វើដំណើរទៅដល់កំពូលភ្នំ ដើម្បីសង្រ្គោះមនុស្ស ៕

អាជ្ញាធរជាតិអប្សរាដាំកូនឈើចំនួន១,៣៥០ ដើម ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំនេះ

2023/09/27 09:07:46 pm        258
សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានរួមគ្នាដាំកូនឈើ ចម្រុះចំនួន១,៣៥០ដើម នៅលើផ្ទៃដីជាង២ហិកតា ក្បែរបរិវេណមណ្ឌលបដិសណ្ឋារកិច្ចសៀមរាបអង្គរ ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”៕

ជំនួយអាមេរិក១៨លានដុល្លារដល់កម្ពុជា នឹងយកទៅប្រើប្រាស់លើការងារអាទិភាពចំនួន ៤

2023/09/27 08:53:26 pm        440
ភ្នំពេញ៖ ជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID) ដល់ប្រទេសកម្ពុជា នឹងត្រូវយកទៅប្រើប្រាស់លើការងារអាទិភាពចំនួន ៤ គឺ វិស័យសុខាភិបាល បរិស្ថាន ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាព និងការប្រយុទ្ធប្រឆាំងជំងឺរបេងនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ​នៅវិមានសន្តិភាព ​នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ​បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់​ជូនឡើងវិញ​នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ​១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ​(US AID) ដល់ប្រទេសកម្ពុជា។ សម្ដេចធិបតីបញ្ជាក់ថា ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់​នៅក្នុងវិស័យសំខាន់ៗ ​ដូចជា៖ (១) ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំង​ក្នុងផ្នែករដ្ឋ និងផ្នែកឯកជន (២) ការការពារបរិស្ថានប្រកប​ដោយចិរភាព (៣) ការការពារ និងការប្រយុទ្ធ​នឹងជំងឺរបេង និង (៥) ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM