ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនប្រឆាំងការពង្រីកខ្លួនតាមទំនើងចិត្តនៃសម្ព័ន្ធភាពយោធា ខណៈអាមេរិកបង្កើនទំនាក់ទំនងសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក

2023/09/26 09:04:37 pm        447
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃអង្គារ (២៦ កញ្ញា) នេះថា ទីក្រុងប៉េកាំងប្រឆាំងនឹង «ការពង្រីកសម្ព័ន្ធមិត្តយោធាតាមទំនើងចិត្ត» ដែលជាការព្រមានចុងក្រោយបង្អស់ ខណៈគូប្រជែងក្រុងវ៉ាស៊ីនតោន បង្កើនទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ចិនបានព្រមានជាយូរមកហើយថា កិច្ចខិតខំប្រឹងប្រែងណាមួយក្នុងការបង្កើតសម្ព័ន្ធភាពយោធា ដូចអង្គការណាតូ នៅអាស៊ីប៉ាស៊ីហ្វិក នឹងមានតែការបង្កជាជម្លោះប៉ុណ្ណោះ។ ចិនក៏បានលើកឡើងផងដែរថា ការពង្រីកយ៉ាងឆាប់រហ័សរបស់ប្លុកនៅអឺរ៉ុបខាងកើត គឺជាផ្នែកមួយនៃមូលហេតុចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលខ្លួនបដិសេធមិនថ្កោលទោស។លោក វ៉ាង បាននិយាយថា ទីក្រុងប៉េកាំងនឹងស្វែងរក «ការដោះស្រាយភាពខុសគ្នា និងជម្លោះរវាងប្រទេសនានា តាមរយៈការសន្ទនា និងការពិគ្រោះ» ដោយមិនបានបញ្ជាក់អំពីប្រជាជាតិណាមួយ ដែលកំពុងចោទសួរនៅក្នុងករណីនោះឡើយ។ លោក វ៉ាង ក៏បានបដិសេធមិនបញ្ជាក់ថា តើលោកប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយសមភាគីអាមេរិកលោក ចូ បៃដិន ឬយ៉ាងណានោះទេ។ សូមបញ្ជាក់ថា មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងជួបគ្នានៅក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។ ការលើកឡើងរបស់លោក វ៉ាង បានធ្វើឡើងនៅពេលដែលលោកបានបង្ហាញពីកម្មវិធីទូលំទូលាយមួយ ដែលដាក់ចេញនូវគោលដៅគោលនយោបាយការបរទេសរបស់ទីក្រុងប៉េកាំង សម្រាប់ឆ្នាំខាងមុខនេះផងដែរ៕

សហរដ្ឋអាមេរិក និងចិន បង្កើនការវិនិយោគទុនលើបច្ចេកវិទ្យាទីអវកាស ដើម្បីវិលត្រឡប់ទៅកាន់ឋានព្រះចន្ទវិញ

2023/09/26 08:19:58 pm        573
ប្រធានអង្គការណាសា លោក Bill Nelson បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការប្រកួតប្រជែងនៅទីអវកាសជាមួយចិន ដើម្បីវិលត្រឡប់ទៅកាន់ឋានព្រះចន្ទវិញ ។ នៅក្នុងបទសម្ភាសជាមួយ BBC លោក Nelson និយាយថា លោកចង់ឲ្យប្រាកដថា ពួកយើងត្រូវតែទៅដល់ទីនោះមុនគេ ។ សេចក្តីអធិប្បាយរបស់លោក នឹងធ្វើឲ្យគេនឹកឃើញដល់កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ និងឆ្នាំ ១៩៧០ ពេលដែលអង្គការណាសា ចូលរួមប្រកួតប្រជែងជាមួយសហភាពសូវៀត ។ ប៉ុន្តែពាក់កណ្តាលសតវត្សរ៍ក្រោយមក អង្គការណាសា នឹងជួលក្រុមហ៊ុនឯកជន ដើម្បីធ្វើការងារឲ្យបានច្រើនជាងនេះបន្ថែមទៀត ។ លោក Nelson និយាយថា ពួកគេសំខាន់ ពីព្រោះថា វានឹងអនុញ្ញាតឲ្យមានការរួមចំណែកចំណាយច្រើន ហើយសម្រាប់អង្គការណាសា នឹងប្រើប្រាស់គំនិតឆ្នៃប្រឌិតរបស់សហគ្រិននៅក្នុងវិស័យឯកជន ។ លោកចង់សំដៅលើក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលត្រូវបានផ្តល់កិច្ចព្រមព្រៀងតម្លៃ ៣ពាន់លានដុល្លារដើម្បីផលិតយានចុះចតលើឋានព្រះច័ន្ទកាលពីឆ្នាំ ២០២១ ហើយនិងផលិតរ៉ុក្កតដែលមានកម្លាំងខ្លាំងបំផុតពុំធ្លាប់ដែលបានផលិតកាលពីមុន ។ ក្រុមហ៊ុនឯកជនដទៃទៀត នឹងយល់ឃើញផងដែរពីអត្ថប្រយោជន៍នៃការប្រកួតប្រជែងនៅទីអវកាស ។ កាលពីដើមខែនេះ ទីភ្នាក់អវកាសរបស់សហរដ្ឋអាមេរិកមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣,៤ពាន់លានដុល្លារជាមួយក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos ដើម្បីផលិតយានចុះចតលើឋានព្រះច័ន្ទ ។ ទាំងនោះគឺជាក្រុមហ៊ុន ២ដែលរកបានអត្ថប្រយោជន៍ពីការផ្តល់មូលនិធិរាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិក ។ វាគឺជាប្រាក់ដែលត្រូវចំណាយលើបច្ចេកវិទ្យាទីអវកាស យ៉ាងហោចណាស់ក៏ដើម្បីព្យាយាមបន្តនាំមុខចិន ស្របពេលដែលកើតមានភាពតានតឹងខ្លាំងជាងមុនរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ។ សូមបញ្ជាក់ថា កាលពីចុងខែសីហាកន្លងទៅ ឥណ្ឌាបានក្លាយជាប្រទេសទី ៤នៅលើពិភពលោក សម្រេចបានការចុះចតនៅលើឋានព្រះច័ន្ទ ហើយនិងជាប្រទេសលើកដំបូងគេ ដែលបានឡើងដល់ប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ធ ៕

ប្រធានាធិបតីអាមេរិក ទទួលស្គាល់ប្រទេសប៉ាស៊ីហ្វិកចំនួនពីរ ក្នុងសកម្មភាពប្រឆាំងនឹងប្រទេសចិន

2023/09/26 08:13:35 pm        539
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកបានទទួលស្គាល់ជាផ្លូវការ នូវប្រជាជាតិប៉ាស៊ីហ្វិកនៃប្រជុំកោះ ឃុក (Cook) និងប្រទេសកោះ នីញូអេ (Niue) កាលពីថ្ងៃចន្ទ (២៥ កញ្ញា) ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំក្នុងតំបន់ ក្នុងគោលបំណងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន។ សេចក្តីប្រកាសនេះ បានធ្វើឡើងនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូល ជាមួយវេទិកាប្រជុំកោះប៉ាស៊ីហ្វិក ដែលមានសមាជិក១៨ប្រទេស ដោយក្រុមមន្ត្រីអាមេរិកបាននិយាយថា លោកប្រធានាធិបតីកំពុងប្រកាសជំហររបស់អាមេរិក ដែលមានការអះអាងបន្ថែមទៀតនៅក្នុងតំបន់។លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ប្រជុំកោះ ឃុក និងប្រទេសកោះ នីញូអេ ជារដ្ឋ «អធិបតេយ្យភាព និងឯករាជ្យ» ហើយនឹងបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសទាំងពីរនេះផងដែរ។ ប្រជុំកោះ ឃុក និងប្រទេសកោះ នីញូអេ រួមគ្នា មានអ្នករស់នៅតិចជាង២០.០០០ នាក់ប៉ុណ្ណោះ ប៉ុន្តែបង្កើតបានជាតំបន់សេដ្ឋកិច្ចដ៏ធំទូលាយមួយនៅប៉ាស៊ីហ្វិកខាងត្បូង។បន្ទាប់ពីរយៈពេលរាប់ទស្សវត្សរ៍ នៃការត្រូវបានចាត់ទុកជាប្រភពទឹកដែលទាក់ទងគ្នា ប៉ាស៊ីហ្វិកខាងត្បូងបានក្លាយជាសង្វៀនដ៏សំខាន់មួយ សម្រាប់ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលមានការអះអាងកាន់តែខ្លាំងឡើង។ ប្រទេសចិនក៏បានបង្កើនជំហានសេដ្ឋកិច្ច នយោបាយ និងយោធាយ៉ាងខ្លាំងក្នុងតំបន់មហាសមុទ្រយុទ្ធសាស្ត្រនេះផងដែរ៕

កូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះទទួល ជប៉ុននិងចិន ខណៈព្យាយាមផ្ដល់ទំនុកចិត្តដល់ទីក្រុងប៉េកាំងឡើងវិញ

2023/09/26 07:47:17 pm        457
នៅថ្ងៃអង្គារ (២៦ កញ្ញា) នេះ ប្រទេសកូរ៉េខាងត្បូង បានធ្វើជាម្ចាស់ផ្ទះទទួលអ្នកការទូតជាន់ខ្ពស់មកពីប្រទេសចិន និងជប៉ុន សម្រាប់កិច្ចប្រជុំត្រីភាគីដ៏កម្រមួយ ដែលត្រូវបានគេមើលឃើញថា មានគោលបំណងធានាផ្ដល់ទំនុកចិត្តនូវការព្រួយបារម្ភរបស់ទីក្រុងប៉េកាំង ចំពោះការរឹតបន្តឹងកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តទាំងពីររវាងខ្លួន និងទីក្រុងវ៉ាស៊ីនតោន។អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆុង យ៉ុងវ៉ុន (Chung Byung-won) បានស្វាគមន៍អនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់ជប៉ុន លោក តាកេហីរ៉ូ ហ្វ៊ូណាកូស៊ី (Takehiro Funakoshi) និងលោក នុង យ៉ុង (Nong Rong) ជំនួយការរដ្ឋមន្ត្រីការបរទេសចិន ខណៈដែលបណ្ដាអ្នកការទូតទាំងនោះដើរចូលទៅក្នុងបន្ទប់ប្រជុំ។ អ្នកទាំងបីបានចាប់ដៃគ្នាដើម្បីបង្ហាញមុខអ្នកសារព័ត៌មាន មុនពេលអង្គុយជាមួយគណៈប្រតិភូសម្រាប់ការពិភាក្សារបស់ពួកគេ។កិច្ចប្រជុំនេះមានគោលបំណងមួយផ្នែក ដើម្បីកំណត់ដំណាក់កាលសម្រាប់ការបន្តនៃកិច្ចប្រជុំកំពូលបីភាគី រវាងមេដឹកនាំប្រទេស ដែលបានធ្វើឡើងចុងក្រោយក្នុងឆ្នាំ២០១៩។ កិច្ចពិភាក្សាទាំងនោះ ត្រូវបានផ្អាកស្របពេលមានជម្លោះផ្លូវច្បាប់ ការទូត និងពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ជុំវិញបញ្ហានៃ ការកាន់កាប់របស់ជប៉ុនលើកូរ៉េ ក្នុងអំឡុងឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូបបាននិយាយថា ប្រទេសចិនបានសកម្មក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការត្រីភាគី និងរៀបចំកិច្ចប្រជុំ ចាប់តាំងពីទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំងមានភាពរង្គោះរង្គើក្នុងឆ្នាំ២០១៧ ជុំវិញការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូងមក៕

អាមេរិកកំពុងពិចារណាបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ជាមួយចិន ដើម្បីបញ្ចៀសវិបត្តិ

2023/09/26 07:11:04 pm        272
សារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងពិចារណាបង្កើតខ្សែរទូរស័ព្ទទាន់ហេតុការណ៍ជាមួយចិនដើម្បីបញ្ជៀសវិបត្តិដែនអាកាសស្របពេលភាពតានតឹងកាន់តែធ្ងន់ធ្ងរ។ ប្រធានប្រតិបត្តិការដែនអាកាសលោកឧត្ដមសេនីយ៍ ឆានស៍ សាលស្មែន (Chance Saltzman) បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា អាមេរិក បានរៀបចំពិភាក្សាផ្ទៃក្នុងអំពីការបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍(hotline)មួយដើម្បីកាត់បន្ថយវិបត្តិដែនអាកាស។ទោះយ៉ាងណា លោកបានគូសបញ្ជាក់ថាសហរដ្ឋអាមេរិក ពុំទាន់បានចូលរួមជាមួយចិន នៅឡើយទេចំពោះបញ្ហានេះ ។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានធ្លាក់ចុះដោយសារវិបត្តិជាច្រើន រួមទាំង ការប្រឈមដាក់គ្នាយ៉ាងខ្លាំងដោយយោធានៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ឧបទ្ទវហេតុបាញ់ទម្លាក់បាឡុងចារកម្ម កាលពីខែកុម្ភៈកន្លងទៅ និងរបាយការណ៍ថ្មីៗដែលថា ចិន កំពុងតាមដានអាមេរិកពីប្រទេសគុយបារយៈពេលជាច្រើនឆ្នាំមកនេះ។ លោកនិយាយថា វិធានការដ៏សំខាន់ ក្នុងការបង្កើតប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីឆ្លើយតបទៅនឹងវិបត្តិដែនអាកាស គឺជាសញ្ញាមួយប្រទេស ទាំង២អាចបើកចំហឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។ លោកបានប្រាប់សារព័ត៌មាន Reuters ការប្រាស្រ័យទាក់ទងគ្នាកាន់តែច្រើនជាមួយបណ្តាប្រទេសដូចជាប្រទេសជប៉ុននឹងរារាំងប្រទេសចិន ក៏ដូចជាប្រឆាំងនឹង "សកម្មភាពបង្កហេតុផ្សេងៗ" ដូចជាការរារាំងសញ្ញារបស់ផ្កាយរណបជាដើម៕

វិមានក្រឹមឡាំង៖ ការទទួលស្គាល់របស់កាណាដា ចំពោះអតីតយុទ្ធជនដែលបានបម្រើការឱ្យពួកណាស៊ីគឺជារឿង «គួរឱ្យខឹងសម្បា»

2023/09/26 06:30:31 pm        251
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) ថាវាជារឿង «គួរឲ្យខឹងសម្បា» ដែលប្រធានសភាកាណាដា បានលើកសរសើរបុគ្គលម្នាក់នៅក្នុងកិច្ចប្រជុំសភា ដែលបានបម្រើការនៅក្នុងអង្គភាពណាស៊ី ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ។ ប្រធានសភាកាណាដា លោក Anthony Rota បានសូមអភ័យទោសកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) បន្ទាប់ពីបានទទួលស្គាល់លោក Yaroslav Hunka វ័យ៩៨ ឆ្នាំថា ជា «វីរបុរសអ៊ុយក្រែន» នៅចំពោះមុខសភាកាណាដា។លោក Hunka ដែលបានបម្រើការក្នុងសង្គ្រាមលោកលើកទី២ ក្នុងនាមជាសមាជិកនៃកងពលធំ Waffen Grenadier ទី១៤ នៃក្រុមប្រដាប់អាវុធ SS របស់ណាស៊ី បានទទួលការស្វាគមន៍ពីរពីសមាជិកសភាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅក្នុងប្រទេសកាណាដាផងដែរ៕

អាមេរិក និងប៉ូឡូញចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីការពារជាតិចំនួន ២ពាន់លានដុល្លារ

2023/09/26 06:27:12 pm        259
ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីផ្ទាល់ចំនួន ពីរពាន់លានដុល្លារ ដើម្បីគាំទ្រដល់កម្មវិធីទំនើបកម្មផ្នែកការពារជាតិរបស់ប្រទេសប៉ូឡូញ។កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានយោធាបរទេសជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរបស់ប្រទេសទាំងពីរ ខណៈដែលប៉ូឡូញ កំពុងស្វែងរកការជំរុញកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន។ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖«បន្ថែមពីលើតួនាទីគាំទ្រកណ្តាលរបស់ខ្លួនក្នុងការសម្របសម្រួលជំនួយអន្តរជាតិដល់ប្រទេសអ៊ុយក្រែនដែលនៅជិតខាង ប៉ូឡូញ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងសន្តិសុខក្នុងតំបន់ តាមរយៈការវិនិយោគដ៏រឹងមាំរបស់ខ្លួន ក្នុងការចំណាយលើវិស័យការពារជាតិ»។ប្រទេសប៉ូឡូញ គឺជាសម្ព័ន្ធមិត្តឈានមុខរបស់សហរដ្ឋអាមេរិក ហើយបានឈរនៅលើកំពូលតារាងចំណាយរបស់អង្គការណាតូ នៅឆ្នាំនេះ។ សម្ព័ន្ធភាពយោធានេះ បានព្យាករថា ប្រទេសប៉ូឡូញ នឹងផ្តល់ឲ្យ ៣,៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ទៅក្នុងគោលដៅយោធា ដែលជិតស្មើពីរដងនៃគោលដៅពីរភាគរយបច្ចុប្បន្នរបស់អង្គការណាតូ។

ប្រឡាយក្រវាត់រាជធានីប៉ែកខាងលិច កំពុងត្រូវបានស្ដារបាន ៨០ភាគរយ ដើម្បីទប់ទល់នឹងការជន់លិច

2023/09/26 06:21:15 pm        438
ភ្នំពេញ៖ ប្រឡាយអូរតាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលស្ថិតនៅប៉ែកខាងលិច នៃរាជធានីភ្នំពេញ ត្រូវបានក្រុមអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញ ​កំពុងបន្តដំណើរការចុះកាយ និង​ស្តារប្រលាយទាំងមូល ​ដើម្បីឱ្យប្រព័ន្ធបង្ហូរទឹកអាចហូរបានទៅដោយរលូន បញ្ចៀស​បាន​នូវជន់លិច​ភូមិពលរដ្ឋរស់នៅ ខណៈរដូវនេះជារដូវវស្សាផងដែរនោះ ។ប្រឡាយអូរតាគុជខាងលើនេះ មានប្រវែងសរុប ៣១១៥ម៉ែត្រ ( ៣គីឡូម៉ែត្រ ) គិតចាប់ពីផ្លូវ​លេខ២០១១ ដល់ផ្លូវលេខ៥៩៨ ដែលមានភូមិមួយចំនួន​ ស្ថិតក្នុងសង្កាត់ចំនួន០៤ នៅ​ប្របសងខាងប្រលាយ​ រួមមានសង្កាត់ភ្នំពេញថ្មី , សង្កាត់គោកឃ្លាង , សង្កាត់ទឹកថ្លា , និងសង្កាត់ អូរបែកក្អម ។លោក សាំង សុភះវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានប្រាប់ BTV ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ​អាជ្ញាធរខណ្ឌបានកាយ និងស្តារប្រឡាយអស់រយៈពេល១៥ថ្ងៃហើយ ដោយសម្រេចលទ្ធិផលបានប្រមាណពី៧០ ទៅ៨០ភាគរយ ​ហើយនឹងត្រូវស្តាររួចរាល់ ១០០ភាគរយ នៅក្នុងសប្តាហ៍នេះតែម្តង ។ ដោយការស្តារនេះ ​ធ្វើឡើងចាប់ពីគល់ស្ពានលេខ២០០៥ និងផ្លូវលេខ១០០៣ ដោយប្រើអេស្កាវ៉ាទ័០៣គ្រឿង ​និងសាឡង់០១គ្រឿង ។ លោកអភិបាលរងខណ្ឌ បន្ថែមថា ការកាយ និងស្តារប្រឡាយនេះ វានឹងជួយរំដោះទឹក បញ្ចៀស​ការជន់លិចនៅតាមបណ្តាភូមិពលរដ្ឋមួយចំនួនឱ្យកាន់តែប្រសើរឡើងផងដែរ ។ ទន្ទឹមនឹងសកម្មភាពចុះកាយ ​និងស្តារនោះ ​លោកអភិបាលរង ក៏បាន​សំណូមពរដល់​ពលរដ្ឋរស់នៅប្របសងប្រឡាយ​ មេត្តាចូលរួមថែរក្សាបរិស្ថានអនាម័យ​ទាំងអស់គ្នា ដោយ​សូម​បញ្ចៀសឱ្យបាននូវការបោះចោលសំរាម ​និងកាកសំណល់ផ្សេងៗ​ចូលទៅក្នុងប្រឡាយ​ ដែលជា​កត្តាបង្កឱ្យប្រឡាយ​មានការកកកុញស្ទះ ​មិនអាចហូរទឹកបានលឿន ​រាល់ពេលមេឃភ្លៀងខ្លាំងម្តងៗ ។ពលរដ្ឋរស់នៅប្របសងខាងប្រលាយ ក៏បានសម្តែងអារម្មណ៍រីករាយ ចំពោះសកម្មភាព​គិតគូរយកចិត្តទុកដាក់របស់អាជ្ញាធរខណ្ឌ​ ដែលបានចុះកាយ ​និងស្តារប្រឡាយ​ឱ្យបានជ្រៅ និង​បើកមុខទឹកឱ្យកាន់តែធំ ​ដើម្បីធ្វើឱ្យប្រព័ន្ធទឹកអាចហូរបានលឿនរហ័ស ​ដោយមិនមានការរាំងស្ទះ បង្កជាការជន់លិច​ប៉ះពាល់​ដល់​ការរស់នៅរបស់ពលរដ្ឋបន្តទៀត ។ សូមបញ្ជាក់ថា ​ដើម្បីឆ្លើយតប ​និង​បញ្ចៀស​បាននឹងការជន់លិចនៅក្នុងរាជធានីភ្នំពេញផងដែរនោះ ក្នុងមួយរយៈក្រោយមកនេះ ​ប្រឡាយ​មេ​សំខាន់ៗ​ជាច្រើន​នៅក្នុងរាជធានីភ្នំពេញ មានដូចជា​ប្រឡាយ​បឹងសាឡាង ​និងប្រឡាយ​បឹងត្របែកជាដើម ​ត្រូវបានក្រុម​អាជ្ញាធរមូលដ្ឋាន និង​មន្ត្រីជំនាញ បាន​គិតគូរ​យកចិត្តទុកចុះកាយ ​និងស្តារជាបន្តបន្ទាប់រួចរាល់ហើយផងដែរ ដើម្បី​ទប់ស្កាត់​ការជន់លិច ៕ អត្ថបទ៖ លីហេង 

ក្មេងប្រុសម្នាក់ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្រ្គោះជីវិតទាន់ពេលក្រោយពស់ស្រកាចាស់ចឹក​រលួយដៃ

2023/09/26 06:12:20 pm        485
ក្មេងប្រុសម្នាក់ មានអាយុ៦ឆ្នាំ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្រ្គោះបានទាន់ពេលវេលា បន្ទាប់ពីក្មេងប្រុសរូបនេះ ត្រូវពស់ស្រកាចាស់ចឹកហើយពិសជ្រាបចូលក្នុងឈាម បណ្តាលឲ្យរលួយដៃ ខ្សោយដង្ហើម និងខូចតម្រងនោម​ស្រួចស្រាវ​យ៉ាង​ធ្ងន់ធ្ងរនោះ។យោងតាមផេកហ្វេសបុក​ ដែលមានឈ្មោះថា Dr Beat Richner ដែលបានបង្ហោះនាថ្ងៃទី២៦ ខែកញ្ញានេះ ​បានឲ្យដឹងថា ក្មេងប្រុសអាយុ៦ឆ្នាំនេះ ត្រូវបានពស់ស្រកាចាស់ចឹកនិងត្រូវបានបញ្ជូន​មកពី​មន្ទីរពេទ្យខេត្តកំពត២ថ្ងៃបន្ទាប់មកពិសពស់បានជ្រាបចូលក្នុងឈាម ធ្វើឲ្យរលួយដៃ​និងខ្សោយដង្ហើម ហើយចុងក្រោយបណ្តាលឲ្យពុលខ្សោយតម្រងនោមស្រួចស្រាវ​យ៉ាងធ្ងន់ធ្ងរ​បំផុត។ ប៉ុន្តែក្មេងប្រុសត្រូវបានជួយសង្រ្គោះជីវិត ​ដោយចាក់ថ្នាំបន្សាបចម្រុះពិស លាងឈាម​តាមស្រោមពោះសង្រ្គោះតម្រងនោម​ និងសង្រ្គោះដង្ហើមដោយម៉ាស៊ីនសប់ដង្ហើម អស់រយៈពេល២១ថ្ងៃ ​តែថ្ងៃនេះ(ថ្ងៃទី២៦) ក្មេងប្រុសបានរួចជីវិត និងត្រូវបន្តព្យាបាល​បណ្តុះស្បែកឡើងវិញ។តាមរយៈផេកហ្វេសបុកខាងលើនេះដែរ ​បានបញ្ជាក់ឲ្យដឹងផងដែរថា ពស់ស្រកាចាស់ មាន​ពិសចម្រុះគ្នា ធ្វើឲ្យរលួយសាច់វិបត្តិកំណកឈាម និងហូរឈាម អាចធ្វើឲ្យប្រព័ន្ធប្រាសាទ​ឈប់ដំណើរការ និងធ្វើឲ្យតម្រងនោមលែងដំណើរការទៀតផង។យ៉ាងណាក៏ដោយក្មេងប្រុសរងគ្រោះខាងលើនេះត្រូវបាន​ជួយសង្រ្គោះជីវិតទាន់ពេលា ហើយការព្យាបាលក្មេងប្រុសនេះ ​ដូចអ្នកជំងឺក្មេងៗ​នាពេលកន្លងមកផងដែរ គឺការព្យាបាល​ដោយឥតគិតថ្លៃទាំង អស់៕អត្ថបទ បាន ចក់

កូរ៉េខាងត្បូង ធ្វើក្បួនព្យុហយាត្រាយោធាដ៏កម្រ ក្នុងទីក្រុងសេអ៊ូល ខណៈមានការគំរាមពីកូរ៉េខាងជើង

2023/09/26 05:30:18 pm        307
ប្រទេសកូរ៉េខាងត្បូងនឹងធ្វើព្យុហយាត្រាយោធាធំបំផុតមិនធ្លាប់មានលើកដំបូងរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំ នៅថ្ងៃអង្គារទី២៦ខែកញ្ញា នេះ ដោយមានអាវុធ ចាប់ពីមីស៊ីលបាលីស្ទីក រហូតដល់ឧទ្ទម្ភាចក្រវាយប្រហារទូទាំងទីក្រុងសេអ៊ូល ជាការបង្ហាញកម្លាំង ខណៈខ្លួនប្រកាន់ជំហរកាន់តែខ្លាំងប្រឆាំងប្រទេសកូរ៉េខាងជើង។ព្រឹតិ្តការណ៍នេះ កើតឡើងខណៈលោកប្រធានាធិបតីកូរ៉េខាងត្បូង យ៉ុន សុកយ៉ូល ( Yoon Suk Yeol) បានប្រកាន់ជំហរដ៏រឹងមាំប្រឆាំងកូរ៉េខាងជើង ដែលជាការបង្ហាញសមយុទ្ធអាវុធនិងយោធាដ៏មានអំណាចនៃយុទ្ធសាស្ត្ររបស់លោកក្នុងការទប់ទល់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។ក្បួនព្យុហយាត្រានេះ ប្រារព្ធដល់ទិវាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ដែលធម្មតា ជាព្រឹត្តិការណ៍ស្ងៀមស្ងាត់ ខុសពីព្រឹត្តិការណ៍ដ៏ធំគគ្រឹកគគ្រេងរបស់កូរ៉េខាងជើងក្រោមការដឹកនាំរបស់លោក Kim Jong Un ដែលរួមទាំង អាវុធយុទ្ធសាស្ត្រ ដូចជាមីស៊ីល្ទីកអន្តរទ្វីប (ICBM)។ក្រសួងការពារជាតិនិយាយថា ព្រឹត្តិការណ៍ពេញមួយថ្ងៃនៅក្នុងទីក្រុងសេអ៊ូល នឹងមានការចូលរួមពីទាហានរាប់ពាន់នាក់ និងរថក្រោះផលិតក្នុងស្រុករបស់កូរ៉េខាងត្បូង និងកាំភ្លើងធំ ព្រមទាំងយន្តហោះវាយប្រហារ និងយានដ្រូន ដែលត្រូវបានចូលរួមដោយទាហាន៣០០នាក់ ក្នុងចំណោមទាហានអាមេរិក២៨.៥០០នាក់ ដែលតាំងមូលដ្ឋាននៅក្នុងប្រទេសនេះ ។ការបង្ហាញនេះ មានក្បួនព្យុហយាត្រាចម្ងាយ២គីឡួម៉ែត្រឆ្លងកាត់ស្រុកពាណិជ្ជកម្មនិងធុរកិច្ចសំខាន់របស់ក្រុងសេអ៊ូល រហូតដល់តំបន់ ក្វាងវ៉ាម៉ុន (Gwanghwamun) ដែលជាមាត់ច្រកទៅកាន់វិមានដ៏ធំស្កឹមស្កៃនៅកណ្ដាលទីក្រុងសេអ៊ូល។គួររម្លឹកថា កូរ៉េខាងត្បូង បានរៀបចំក្បួនព្យុហយាត្រាយោធាតាមផ្លូវចុងក្រោយកាលពីឆ្នាំ២០១៣៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM