ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ការរក្សាបាននូវសន្ដិភាព និងស្ថិរភាពឋិតថេរកម្ពុជាបន្តរីកម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ

2023/09/23 06:11:17 pm        276
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក, រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ជាមួយនឹងសន្ដិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្តរីកម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល ២ ទស្សវត្សរ៍ចុងក្រោយនេះ។​សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា អត្រាភាពក្រីក្ររបស់ប្រទេសកម្ពុជា បានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១,៦% ហើយសេដ្ឋកិច្ចរបស់យើងមានការកើនឡើងជាង ៧% ក្នុងមួយឆ្នាំ។ រហូតដល់មានការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ-១៩ កម្ពុជាជាប្រទេសមួយក្នុងចំណៅមប្រទេសដែលជោគជ័យបំផុត នៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងការងើបឡើងវិញក្រោយវិបត្តិ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២២ បានងើបឡើងវិញក្នុងអត្រា ៥,២ % និងត្រូវបានព្យាករថា បន្តកើនឡើងក្នុងរង្វង់ ៥,៦% នៅឆ្នាំ ២០២៣នេះ។ សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ដូចដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ ត្រួតពិនិត្យជាតិស្ម័គ្រចិត្តលើកទី ២ របស់កម្ពុជា (VNRs) កាលពីខែ កក្កដា កន្លងទៅ, ៧២% នៃសូចនាករ និងសូចនាកររងនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ។ ខណៈប្រទេសកម្ពុជា កំពុងផ្លាស់ប្ដូរពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ ២០២៧ ដោយសារតែមានគោលនយោបាយត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលអំពីកំណើនប្រកបដោយសមធម៌ ក៏ដូចជា សហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។ សម្ដេចធិបតីបញ្ជាក់ថា ដំណើការកសាងលទ្ធិប្រជាធិបតេយ្យ ក៏មានការរីកចម្រើនជាលំដាប់។ កាលពីខែ កក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយ ១៨ ចូលរួមប្រកួតប្រជែង ប្រជាជនជាង ៨,២ លាននាក់ បានទៅនោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤,៥៩% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៣។ នេះគឺជាសក្ខីភាព យ៉ាងច្បាស់បង្ហាញពីភាពចាស់ទុំនយោបាយ និង ភាពក្លៀក្លារបស់ប្រជាជនកម្ពុជា។ សម្ដេចធិបតីថ្លែងថា នៅក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយជាសេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្តរជាតិ ៣៣៣ នាក់មកពីប្រទេសចំនួន ៦៥៕ ដោយ ៖ វ៉ន ដារា

ប្រធានសហភាពអឺរ៉ុប៖ គ្មានអព្ភូតហេតុនោះទេ សម្រាប់ទុក្ខលំបាកសកល បើសិនជាពុំមានវិធានការហិរញ្ញវត្ថុ

2023/09/22 09:37:31 pm        312
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michelបានថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយលោកនិយាយថា អព្ភូតហេតុសម្រាប់ការងារលំបាករបស់ពិភពលោក នឹងមិនអាចកើតឡើងបាននោះទេ បើសិនជាគ្មានការផ្តល់ហិរញ្ញប្បទានចាំបាច់ និងទ្រង់ទ្រាយធំ ។ លោក Michel បានចាត់ទុកផងដែរថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20ខូចមុខងារ ហើយនិងបានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ពួកគេលើអ៊ុយក្រែន ។ ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា សង្រ្គាមនៅអ៊ុយក្រែន មិនមែនមានន័យថា ភ្លេចជម្លោះផ្សេងទៀត នោះទេ រួមទាំងបម្រែបម្រួលអាកាសធាតុ និងភាពក្រីក្រ ដោយលោកបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទាន គឺត្រូវការដើម្បីលើកឡើងពីបញ្ហាទាំងអស់នេះ ។ លោកថា វាគឺជាផលប្រយោជន៍របស់អ្នករាល់គ្នា ក្នុងការពង្រឹងសមត្ថភាពប្រទេសកំពុងអភិវឌ្ឍ និងប្តេជ្ញាចិត្តចំពោះអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ខាងមុខ ។ ពួកយើងយល់ឃើញថា ១ភាគ៤នៃការវិនិយោគទុនវិស័យឯកជននៅលើពិភពលោក បានកើតឡើងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ហើយមានតែក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20ទេដែលទទួលខុសត្រូវចំពោះការបំភាយឧស្ម័ន ៨០ភាគរយរបស់ពិភពលោក ។ លោកបន្តថា នៅឆ្នាំនេះ សហគមន៍អន្តរជាតិគួរតែបំពេញការសន្យារបស់ខ្លួនដែលបង្កើតឡើងកាលពីរយៈពេលជាច្រើនឆ្នាំមុន ពោលគឺជាប្រាក់ ១០០ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានលើវិធានការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ ។ សូមបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានកំណត់ធ្វើឡើងរហូតដល់ថ្ងៃទី ២៦ ខែកញ្ញាខាងមុខ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ៕

លោកអាបាស៖ សន្តិភាពមជ្ឈិមបូព៌ា អាចកើតឡើងទៅបាន លុះត្រាតែប៉ាឡេស្ទីន ទទួលបានសិទ្ធិពេញលេញ

2023/09/22 09:22:47 pm        304
ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា សន្តិភាពមជ្ឈិមបូព៌ា មិនអាចសម្រេចបានឡើយ ប្រសិនបើ ប៉ាឡេស្ទីន មិនត្រូវបានផ្តល់ឲ្យនូវសិទ្ធិពេញលេញទេនោះ។លោកបាននិយាយនៅពេលដែលសហរដ្ឋអាមេរិកហាក់ដូចជាធ្វើឲ្យមានការរីកចម្រើនក្នុងសម្របសម្របឲ្យ មានកិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត។លោកអាបាស បាននិយាយថា«អ្នកណាដែលគិតថា សន្តិភាពនៅមជ្ឈិមបូព៌ា អាចធ្វើទៅបាន មុនពេលដែលប្រជាជនរបស់យើងសម្រេចបាននូវសិទ្ធិពេញលេញរបស់ពួកគេ គឺជាការយល់ច្រឡំ»។ការធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើឲ្យមជ្ឈិមបូព៌ាល្អប្រសើរឡើងវិញ ដោយនាំយកដៃគូធំៗពីររបស់សហរដ្ឋអាមេរិកនិងសត្រូវដែលមានរយៈពេលយូរ មករួបរួមគ្នាជាធម្មតាវិញ។កិច្ចពិភាក្សាអំពីការធ្វើប្រក្រតីភាពទំនាក់ទំនង គឺជាចំណុចស្នូលនៃការចរចាដ៏ស្មុគស្មាញ ដែលរួមបញ្ចូលផងដែរនូវការពិភាក្សាអំពីការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក និងជំនួយនុយក្លេអ៊ែរស៊ីវិល ដែលទីក្រុងរីយ៉ាដ បានស្វះស្វែងរក ក៏ដូចជាលទ្ធភាពសម្បទានរបស់អ៊ីស្រាអែលដល់ប៉ាឡេស្ទីន។

មេដឹកនាំពិភពលោក ប្តេជ្ញាបង្កើនកិច្ចប្រឹងប្រែងសម្រាប់ការគ្រប់គ្រងការចំណាយ លើសុខភាពសកលនៅឆ្នាំ ២០៣០

2023/09/22 09:07:46 pm        266
មេដឹកនាំពិភពលោក កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្តីប្រកាសគោលនយោបាយថ្មីមួយ «ការគ្រប់គ្រងការចំណយលើសុខភាពសកល (UHC))ដោយការពង្រីកមហិច្ឆតាសម្រាប់សុខភាព និងសុខុមាលភាពនៅក្នុងពិភពលោកក្រោយជំងឺកូវីដ» ដោយប្តេជ្ញាខិតខំប្រឹងប្រែងទ្វេដង ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ ២០៣០។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានសាទរថាជាកត្តាជំរុញដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិ ដើម្បីចាត់វិធានការធំៗ និងយកចិត្តទុកដាក់ ព្រមទាំងប្រមូលការប្តេជ្ញាចិត្តផ្នែកនយោបាយចាំបាច់ និងការវិនិយោគហិរញ្ញវត្ថុដើម្បីសម្រេចបានគោលដៅនៃការចំណាយលើសុខភាពសកល(UHC) នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០។ដែលត្រូវបានអនុម័តដោយមេដឹកនាំពិភពលោក ចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីការគ្របដណ្តប់សុខភាពសកល កិច្ចប្រជុំដ៏សំខាន់មួយរបស់មេដឹកនាំពិភពលោកដែលត្រូវបានធ្វើឡើងក្នុងសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សេចក្តីប្រកាសនេះមានគោលបំណង វាយតម្លៃសមត្ថភាពរបស់ប្រទេសនានាក្នុងការធានាបានដំណើរការថែទាំសុខភាពសកល ដោយធានាថាមនុស្សគ្រប់គ្នា អាចទទួលបានការថែទាំវេជ្ជសាស្រ្តចាំបាច់ ដោយមិនគិតពីពេលវេលា ឬទីកន្លែង ដោយមិនជួបប្រទះបន្ទុកហិរញ្ញវត្ថុ។ វាគ្របដណ្តប់ការបន្តពេញលេញនៃសេវាកម្មសំខាន់ៗចាប់ពីការធ្វើឲ្យប្រសើរសុខភាពរហូតដល់ការការពារ ការព្យាបាល ការស្តារនីតិសម្បទា និងការថែទាំអ្នកជំងឺ។ មនុស្សយ៉ាងហោចណាស់៤,៥ ពាន់លាននាក់ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក មិនត្រូវបានគ្របដណ្តប់ពេញលេញដោយសេវាសុខភាពសំខាន់ៗនោះទេក្នុងឆ្នាំ ២០២១។ មនុស្សពីរពាន់លាននាក់ បានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ដោយជាង ១,៣ ពាន់លាននាក់ត្រូវបានជំរុញធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយគ្រាន់តែព្យាយាមទទួលបានការថែទាំសុខភាពជាមូលដ្ឋាន។

ចិនជំរុញឲ្យហ្វីលីពីនបញ្ឈប់ការប្រឌិតភាពជាប់គាំងនយោបាយនៅសមុទ្រចិន ខាងត្បូង

2023/09/22 08:56:24 pm        97
កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) ប្រទេសចិនបានជំរុញឱ្យភាគីពាក់ព័ន្ធនៅក្នុងប្រទេសហ្វីលីពីន ឈប់ប្រើប្រាស់ព័ត៌មានប្រឌិត ដើម្បីបង្ហាញពីភាពស្រឡាំងកាំងផ្នែកនយោបាយនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានគំរាមដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសចិន ចំពោះអ្វីដែលខ្លួនហៅថា «ការខូចខាត» ចំពោះតំបន់ថ្មប៉ប្រះទឹកផ្កាថ្មនៅសមុទ្រចិនខាងត្បូង។លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសេចក្តីថ្លែងការណ៍ជាការឆ្លើយតបទៅនឹងសំណួរ ដែលរដ្ឋាភិបាលហ្វីលីពីន កំពុងពិចារណាដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសចិន នៅក្នុងតុលាការអន្តរជាតិសម្រាប់ «ការខូចខាត» ចំពោះតំបន់ថ្មប៉ប្រះទឹកផ្កាថ្ម ដែលខ្លួននិយាយថាជាកម្មសិទ្ធិរបស់ចិន។លោកស្រីបាននិយាយថា ប្រសិនបើហ្វីលីពីនពិតជាយកចិត្តទុកដាក់ចំពោះបរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូងមែន ខ្លួនគួរតែយកនាវាចម្បាំងដែលចុះចតខុសច្បាប់ ចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយបញ្ឈប់នាវានោះពីការបង្ហូរទឹកកខ្វក់ចូលទៅក្នុងមហាសមុទ្រ និងកុំឱ្យនាវាចម្បាំងដែលច្រេះចាប់នោះ នាំមកនូវគ្រោះថ្នាក់ដែលមិនអាចស្រោចស្រង់បានដល់មហាសមុទ្រ។គួររម្លឹកផងដែរថា ភាពតានតឹងរវាងចិន និងហ្វីលីពីន បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរចិន បានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូង និងដោយសារទីក្រុងប៉េកាំង ទាមទារសិទ្ធស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ធ្វើការឆ្លងកាត់តាមរយៈនោះ ហើយចិនបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា ការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់៕

ប្រជាពលរដ្ឋចំនួន១២ភូមិ នៅស្រុកស្ទោង កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

2023/09/22 08:08:34 pm        198
កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន១២ ភូមិ ប្រមាណ៦៦០គ្រួសារ កំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈផ្លូវនិងសាលារៀនមួយចំនួនទៀត ក៏កំពុងរងផល​កំរាមកំហែង​ពីទឹកជំនន់ផងដែរ។ នៅថ្ងៃទី២១ ខែកញ្ញា ម្សិលម៉ិញនេះ​, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី​ចុះពិនិត្យ ស្ថានភាពទឹកស្ទឹងស្ទោង ​ផលប៉ះហេដ្ឋារចនាសម្ព័ន្ធ ​និងស្ថានភាពរស់នៅរបស់​ប្រជាពលរដ្ឋ។ ក្នុងបេសកម្មនេះ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ​ស្ថានភាពទឹកស្ទោងស្ទោងនៅថ្ងៃទី២១ ខែកញ្ញា មានកំពស់៥.៥០ម៉ែត្រ ​ប្រៀបធៀប​ និងម្សិលមិញ​ស្ថានភាពទឹកនឹង កំពស់ទឹកប្រកាសឲ្យមានការ​ប្រុងប្រយ័ត្ន៥.៨០ម៉ែត្រ។ ឯកឧត្តមបន្តថា បើទោះបីជាកំពស់ទឹកស្ទឹងស្ទោង ​មិនទាន់ឈានដល់កម្រិតប្រកាស​ឲ្យមានការ​ប្រុងប្រយ័ត្នក្តី ប៉ុន្តែបរិមាណទឹកនៅតាមបណ្តាទីកន្លែងទំនៀប​នៅក្នុងភូមិសាស្រ្តស្រុក ហាក់ដូចជា​មានសភាពធំធេង ​ដែលជាហេតុធ្វើឲ្យប៉ះពាល់ ​ដល់ប្រជាពលរដ្ឋនៅ្រស្រុកស្ទោងចំនួន៤ ឃុំ លើ១២ភូមិ ​ដែលមានគ្រួសារសរុបចំនួន ៦៦០គ្រួសារ កំពុងរងផលប៉ះពាល់ និងមានសាលារៀន​ចំនួន៧សាលា ​ផ្លូវគ្រួសក្រហម ចំនួន ១.៦១៨ម៉ែត្រ ផ្លូវដីសប្រវែង១.៤៧០ម៉ែត្រ ព្រមទាំងដំណាំស្រូវសរុប ៥.០៣៥ហិកតា ក៏កំពុងទទួលឥទ្ធិពលផងដែរ។ ការលិចលង់នេះ មិនទាន់អាច​សន្និដ្ឋាន​បានថា ការខូចកម្រិតណានោះទេ​ ព្រោះនេះជាជំនន់ភ្លៀងភាគច្រើន ហើយ​ទឹកនឹង​ស្រកទៅវិញ ​នៅផ្នែកខ្លះប្រសិនបើ ​មិនមាន​ភ្លៀងធ្លាក់ចុះបន្ថែមទៀត។ ឯកឧត្តម ងួន រតនៈ ជំរុញដល់អាជ្ញាធរស្រុក​ ត្រូវតាមដាននូវស្ថានភាពកម្ពស់ទឹក ស្រង់ទិន្នន័យ​ខ្នងផ្ទះ បន្ថែមទៀត រាយការណ៍មកថ្នាក់លើ ដើម្បីរៀបចំ​ជំនួយ​ និងអំណោយជូនដល់គ្រួសារ​ដែល​រងផលប៉ះពាល់ ជាពិសេសត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់​លើមធ្យោបាយសង្គ្រោះ និង​ទីលួសសុវត្ថិភាព​ សម្រាប់ប្រជាពលរដ្ឋស្នាក់នៅបណ្តុះអាសន្ន ក្នុងនោះផ្សព្វផ្សាពីអនាម័យ​ការពារកុំឲ្យមានជំងឺឆ្លងកើតឡើងផងដែរ។ ឯកឧត្តម អភិបាលខេត្ត ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់​ឡើងទឹកជំនន់នៅពេលនេះ ​ជាពិសេស ​ត្រូវមើលថែក្មេងៗ​ឲ្យបានល្អ​ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ​ក៏ដូចជាការការពារពីសត្វអសិរពិសនានាទិចឬខាំ។ប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម​ ម្ហូបអាហារ​ ថ្នាំសង្កូវខ្លះៗ ​ដើម្បី​សង្គ្រោះបឋម ដើម្បីជៀសវាង​គ្រោះថ្នាក់ធ្ងន់ធ្ងរ៕ 

ហ្វីលីពីនកំពុងថ្លឹងថ្លែងជម្រើសផ្លូវច្បាប់ប្រឆាំងនឹងចិន ជុំវិញការបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម

2023/09/22 07:48:04 pm        151
ប្រទេសហ្វីលីពីន កំពុងស្វែងរកជម្រើសផ្លូវច្បាប់ប្រឆាំងនឹងប្រទេសចិន ដោយចោទប្រកាន់ថា ប្រទេសនេះ បានបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូងដែលជាការចោទប្រកាន់មួយត្រូវបានច្រានចោលដោយទីក្រុងប៉េ កាំងថាជាការប៉ុនប៉ង«បង្កើតជម្លោះនយោបាយ»។ក្រសួងការបរទេសហ្វីលីពីន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនកំពុងរង់ចាំការវាយតម្លៃពីភ្នាក់ងារផ្សេងៗនៃទំហំការខូចខាតបរិស្ថាន នៅក្នុងតំបន់ថ្មប៉ប្រះទឹក Iroquois នៅក្នុងកោះប្រជុំកោះ ស្ព្រាតលី (Spratly) ហើយនឹងត្រូវបានដឹកនាំដោយអគ្គមេធាវី លោក Menardo Guevarra។លោក Guevarra ត្រូវបានដកស្រង់សម្តីកាលពីថ្ងៃព្រហស្បតិ៍ដោយសារព័ត៌មាន Rappler ដោយនិយាយថា លោកកំពុងសិក្សាពីលទ្ធភាពនៃការប្តឹងផ្តល់ករណីផ្លូវច្បាប់ទីពីរនៅចំពោះមុខតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ទោះបីជាមិនទាន់មានសេចក្តីសម្រេច ត្រូវបានធ្វើឡើងទៅលើចំណាត់ការតាមផ្លូវច្បាប់អ្វី នឹងត្រូវបានធ្វើឡើងនោះ។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ។ក្រសួងបាននិយាយទៀតថា បណ្តារដ្ឋដែលចូលក្នុងតំបន់EEZនិងតំបន់ដែនសមុទ្ររបស់ហ្វីលីពីន ក៏មានកាតព្វកិច្ចការពារ និងថែរក្សាបរិស្ថានសមុទ្ររបស់យើងដែរ»។

គ.ជ.ប ប៉ាន់ស្មានតួលេខពលរដ្ឋអញ្ជើញចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ចំនួនជាង២៨ម៉ឺននាក់

2023/09/22 07:28:26 pm        82
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការប៉ាន់ស្មានតួលេខប្រជាពលរដ្ឋ អញ្ជើញចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ មានចំនួនជាង ២៨ម៉ឺននាក់។នៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣ គ.ជ.ប ​បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធការងារ​សន្តិសុខ​សម្រាប់ការពិនិត្យបញ្ជីឈ្មោះ, ការចុះឈ្មោះបោះឆ្នោត, ការចុះឈ្មោះភ្នាក់ងារ​គណបក្ស​នយោបាយ, ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ​និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ក្រោម​អធិបតិភាពឯកឧត្តម ឌឹក សុវណ្ណារុំ សមាជិក គ.ជ.ប។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ការទទួលខុសត្រូវចំពោះមុខ​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ធ្វើឡើងស្របទៅតាមច្បាប់រៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ននេះ គ.ជ.ប​ កំពុងផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះប្រចាំឆ្នាំ។ ឯកឧត្តម បន្តថា ​គោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះ ​ដើម្បីឲ្យភាគីពាក់ព័ន្ធក្រសួង-ស្ថាប័នត្រៀម​លក្ខណៈបង្ករភាពងាយស្រួលដល់ដំណើរការសម្រាប់ការងារសន្តិសុខនៅអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ឯកឧត្តម បញ្ជាក់ថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំគឺធានាយ៉ាងណា​ឲ្យការរៀបចំ​បញ្ជីនេះមានសុពលភាព ​និងភាពត្រឹមត្រូវសម្រាប់ការបោះឆ្នោត ​ខណៈ គ.ជ.ប បានប៉ាន់ស្មាន​ប្រជាពលរដ្ឋ​នឹងអញ្ជើញចុះឈ្មោះបោះឆ្នោត​ឆ្នាំនេះចំនួនជាង២៨ម៉ឺននាក់។ ជាមួយគ្នា ដើម្បីជំរុញប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត ​ឯកឧត្តម ថ្លែងថា គ.ជ.ប បានប្រើគ្រប់​មធ្យោបាយ និងគ្រប់រូបភាព ដូចជាការផ្សព្វផ្សាយតាមបណ្ដាញសង្គម បណ្ដាញសារព័ត៌មាន​ជាតិនានា អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ​ក្នុងការចូលរួម​ចំណែកបំផុសស្មារតីដល់ប្រជាពលរដ្ឋឲ្យចូលរួមការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣​ រួមទាំងការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ក៏ដូចជា​ការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវចាប់​ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២៣ ដូចបានកំណត់​ក្នុងប្រតិទិន​នៃការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ​ខណៈការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេសត្រូវអនុវត្តចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

មន្ដ្រីជំនាញរកឃើញអ្នកឆ្លងថ្មីមេរោគអេដស៍ និងជំងឺអេដស៍ច្រើនជាងគេ គឺខេត្តតាកែវ និងព្រះសីហនុ

2023/09/22 07:14:34 pm        3470
ភ្នំពេញ៖ ក្នុងកំរិតបច្ចេកទេសមន្ត្រីជំនាញបានបង្ហាញទិន្នន័យសិក្សា និងវិភាគ រកឃើញថា ចំនួនអ្នកឆ្លងថ្មីមេរោគអេដស៍ និងជំងឺអេដស៍ ច្រើនជាងគេគឺមានពីរខេត្ត (ខេត្តតាកែវ និងខេត្តព្រះសីហនុ) ជាពិសេសក្រុមប្រឈមមុខខ្ពស់ ។លោកវេជ្ជបណ្ឌិត កាអឿន ចិត្រា តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ បានធ្វើបទបង្ហាញអំពី ការប៉ាន់ប្រមាណចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្នាក់ ក្រោមជាតិ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឺងជំងឺអេដស៍ ដោយមានការចូលរួមពី អនុប្រធាន និងសមាជិកក្រុមប្រឹក្សាបច្ចេកទេស មកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត ជាសមាជិកអាជ្ញាធរជាតិ តាមរយៈការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។លោកបណ្ឌិត បានបន្តថា ទិន្នន័យនេះបានមកពីការសិក្សា និងវិភាគដោយប្រមូលព័ត៌មាន គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ហើយលទ្ធផលបែងចែក ទៅតាមអាយុភេទ ទីកន្លែង និងអត្រាប្រើប្រាស់ថ្នាំជាដើម។ លោកបន្តថា ចំនួនអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ និងក្រុមប្រឈមគឺមាន៦ខេត្ត ក្នុងចំណោម ២៥ ដែលគ្របដណ្តប់ជាង ៦០ភាគរយ នៃចំនួនសរុប​ទៅទូទាំងប្រទេស។ ដោយឡែក EW មានការធ្លាក់ចុះគិតចាប់ពីឆ្នាំ២០១០នៅពេល ដែលក្រុមប្រឈម ( KP ) មានការកើនឡើងគួរឱ្យកត់សម្គាល់។ក្នុងកំរិតបច្ចេកទេសរកឃើញថា ចំនួនអ្នកឆ្លងថ្មី ច្រើនជាងគេគឺមានពីរខេត្តគឺខេត្តតាកែវ និង​ខេត្តព្រះសីហនុ ជាពិសេសក្រុមប្រឈមមុខខ្ពស់ ហើយទិន្នន័យនេះមិនទាន់បានបញ្ចូលទិន្នន័យ PreP នៅក្នុងកម្មវិធីនៅឡើយ ហើយដែលនឹងមានគម្រោងពង្រីកការគ្របដណ្តប់ឱ្យបានលើសពី ១ម៉ឺននាក់នេះ។ ​ការកើនឡើងនៃអ្នកឆ្លងជំងឺអេសដ៍ច្រើន ​ដោយសារកត្តាផ្សេងៗដូចជា ករណី​គ្រឿងញៀន អត្រា​អ្នកស្រលាញ់ភេទដូចគ្នា​ បុរស និងបុរស និងអត្រាស្ត្រីរកស៊ីសេវា​កំសាន្តសប្បាយ ។ល។បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ​និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា ​ការគិតគូអំពីទិន្នន័យទាក់ទង នឹង​កម្មវិធីឆ្លើយតបមេរោគអេដស៍ ​ជំងឺអេដស៍ ​នៅតែជាចំណុចជាអាទិភាព ដើម្បីទទួលបាននូវ​បទ​អន្តរាគមន៍ បង្ការដែលមានលក្ខណៈ​សុក្រឹត​ ជាក់លាក់ក្នុងការយក មកប្រើប្រាស់ ដើម្បី​សម្រេច​បាននូវការសម្រេចចិត្តបានត្រឹមត្រូវ​ និងទាន់ពេលវេលា។ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ​បានផ្តល់អនុសាសន៍ដល់សមាជិក ​សមាជិកាបន្តសហការ និងសម្របសម្រួល​ការមួយអាជ្ញាធរពាក់ព័ន្ធ និង​អង្គការ​សង្គមស៊ីវិលជំរុញការងារផ្សព្វផ្សាយ​ដល់​ប្រជាជនគោលដៅ ​ឱ្យបន្តការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍​គ្រប់មធ្យោបាយ ដល់ប្រជាជនគន្លឹះ ​ជាពិសេសក្រុមយុវវ័យ​ ដើម្បីបង្ការខ្លួនចៀសពីការឆ្លង​មេរោគ​អេដស៍ និងលុបបំបាត់ការរើសអើង ​និងមាក់ងាយក្នុងចំណោមអ្នក​ផ្ទុកមេរោគអេដស៍ និង​ប្រជាជនគន្លឹះ៕អត្ថបទ រដ្ឋា

កម្ពុជា-បារាំងបន្តរួមគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុគ្រប់គ្រងសំណល់ និងជីវចម្រុះ

2023/09/22 06:50:14 pm        459
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង បានប្រកាស​បន្តពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង​សំណល់ និងជីវចម្រុះនៅក្នុងប្រទេសកម្ពុជា។ប្រទេសទាំងពីរបានប្រកាសជំហរបែបនេះ ក្នុងឱកាស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ឯកឧត្តម H.E Mr. Jacques Pellet ឯកអគ្គរដ្ឋទូត​នៃសាធារណៈរដ្ឋ​បារាំង ​ចូលជួប​សម្តែងការគួរសម ​និងពិភាក្សាការងារ​នៅទីស្តីការក្រសួងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។ថ្លែងក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានទទួលស្គាល់ថា ការគ្រប់គ្រងជីវចម្រុះ និងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំង​ប្រទេសបារាំង និងកម្ពុជា។ ឯកឧត្តមបន្តថា ការផ្តោតលើការស្វែងរក​មូលដ្ឋានរួមនិងធ្វើការសហការគ្នា ​គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថាការខិតខំប្រឹងប្រែង​របស់កម្ពុជា យ៉ាងសកម្មក្នុងការគ្រប់គ្រង គឺជាទឡ្ហីកម្មក្នុងការដោះស្រាយបញ្ហាតំបន់ផ្សារភ្ជាប់​ទៅនឹងសកលទាំងអស់គ្នា។ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឱកាសសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ​និងបានបង្ហាញពីអាទិភាពរបស់ក្រសួង ​ដោយផ្តោតលើការប្រយុទ្ធប្រឆាំង នឹង​សំណល់រឹង ជាអាទិភាព​ទីមួយហើយ​បញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញ​នូវយុទ្ធនាកាកាត់បន្ថយ នឹងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក របស់សិស្សានុសិស្ស​នៅតាមសាលារៀន ​ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះជាក់ស្តែងផងដែរ ហើយនឹងបន្ត​ទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន​ ជាជំហ៊ានៗបន្តទៀត។ ជាលទ្ធផលខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមនេះរួចហើយ ដោយទទួលបានការ​ចូលរួម​គាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ ​និងសិស្សានុសិស្សជាង ១០ ម៉ឺននាក់ផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតលើកឡើងអំពីផែនការរបស់លោកប្រធានាធិបតី Macron ដើម្បីធ្វើ​សន្និសីទនៅទីក្រុង​ Nice ក្នុងឆ្នាំ ២០២៥ ​ស្តីពីការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក ដែល​ជា​គំនិតនៃការបង្កើត «ស្ថានទូតគ្មានដបប្លាស្ទិក»។ ​បន្ទាប់មកទៀតឯកឧត្តម ​ក៏បានចែករំលែកព័ត៌មាន ទាក់ទងនឹង​គម្រោងរបស់បារាំង ​ដើម្បីសាងសង់រោងចក្រកែច្នៃ​ឡើងវិញនៅរាជធានីភ្នំពេញ​ផងដែរ។ ឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកជម្រើសថង់ប្លាស្ទីក ដែលមានមូលដ្ឋាន​លើដំឡូងមី ​សារៈសំខាន់នៃការបង្ការ ជាជាងការសម្អាតសំណល់ និងការដាំដើមឈើឡើងវិញត្រូវ​បាន​លើកឡើង រួមជាមួយនឹងការផ្តល់ឱ្យដើមឈើ ដោយមានគោលដៅសម្រេចបាននូវការ​កាត់​បន្ថយការបំភាយកាបូនមុនឆ្នាំ ២០៥០។ជាកិច្ចប្រជុំបានបញ្ចប់ភាគីទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់​នៃកិច្ចសហប្រតិបត្តិការ និង​ការបន្តទំនាក់ទំនងដើម្បីដោះស្រាយបញ្ហាប្រឈមរួម​ក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង​សំណល់ និងជីវចម្រុះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM