សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព
សម្ដេចធិបតី៖គ្រប់គោលនយោបាយដែលយើងបង្កើតឡើង ត្រូវចងចាំជានិច្ចថា «វិបុលភាពដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន»
សម្ដេចធិបតី៖ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលគឺជាការគិតបែបស្រមៃប៉ុណ្ណោះ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញនិវត្តន៍ពីទីក្រុងហាណូយ បន្ទាប់ពីបានចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

2023/09/20 09:32:40 am        220
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្ត​ទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖ ១-របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្ដើមអនុវត្តដំណាច់ឆ្នាំ២០២៣ ២-សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ៣-របាយការណ៍ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ៤-សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៥-សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ៦-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ៧- បញ្ហាផ្សេងៗ ៕

អ៊ីរ៉ង់ទាមទារឲ្យសហរដ្ឋអាមេរិកបង្ហាញសុច្ឆន្ទៈ ក្រោយពីការចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2023/09/20 09:29:36 am        92
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែបង្ហាញ «សុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត»របស់ខ្លួនក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ខណៈដែលការចរចាដោយប្រយោលជាច្រើនខែរវាងគូសត្រូវ ដែលមានរយៈពេលយូរ មិនបានឈានទៅដល់ចំណុចណាមួយឡើយ។លោករ៉េស៊ី បាននិយាយនៅក្នុងសុន្ទរកថានៅឯមហាសន្និបាតUN ដោយសំដៅទៅលើផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) រវាងទីក្រុងតេអេរ៉ង់ និង មហាអំណាចទាំង៦ថា៖«តាមរយៈការចាកចេញពីJCPOA សហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀង និងគោលការណ៍នៃសេចក្តីស្មោះត្រង់។ សហរដ្ឋអាមេរិក គួរតែបង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួន»។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបោះបង់ចោលកិច្ចព្រមព្រៀងនោះ ក្នុងឆ្នាំ២០១៨ ដោយបានលើកហេតុផលថា វាមានចិត្តល្អពេកចំពោះទីក្រុងតេអេរ៉ង ហើយបានស្តារឡើងវិញនូវទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់បំពានបន្តិចម្តងៗនូវដែនកំណត់នុយក្លេអ៊ែររបស់កិច្ចព្រមព្រៀងនេះ។បន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានព្យាយាមចរចារអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលប្រទេសអ៊ីរ៉ង់ បានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ៕

ពលរដ្ឋអាមេនីតវ៉ាសុំជំនួយពីអង្គការសហប្រជាជាតិ ខណៈអាស៊ែបៃហ្សង់វាយប្រហារតំបន់ការ៉ាបាក់

2023/09/20 09:27:22 am        130
អាមេនី៖ នគរបាលអាមេនី បានប្រើគ្រាប់បែកដៃដើម្បីបំបែកក្រុមបាតុករ ដែលព្យាយាមសម្រុកចូលទៅក្នុងអគាររដ្ឋាភិបាលមួយក្នុងរដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan) កាលពីថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងបាតុកម្មប្រឆាំងនឹងអំពើហិង្សានៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh)។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សជាច្រើននាក់បានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នា រួមទាំងមន្ត្រីនគរបាល ហើយអ្នកតវ៉ាមួយចំនួនក៏ត្រូវបានចាប់ខ្លួនផងដែរ។ក្រុមអ្នកតវ៉ាបាននិយាយថា «អង្គការសហប្រជាជាតិត្រូវតែធ្វើតាមអាណត្តិរបស់ខ្លួន ព្រោះតែប្រជាជននៅទីតំបន់នេះកំពុងរងទុក្ខ។ មានអំពើប្រល័យពូជសាសន៍ មានការបោសសម្អាតជនជាតិភាគតិច មានភាពអត់ឃ្លាន មានអ្វីៗគ្រប់យ៉ាងដែលអង្គការសហប្រជាជាតិប្រឆាំង កំពុងកើតឡើងនៅទីនេះ ហើយពួកគេត្រូវធ្វើអ្វីម្យ៉ាង ព្រោះពួកគេជាអង្គការពិភពលោកតែមួយគត់ ដែលមានអាណត្តិអាចរកដំណោះស្រាយសម្រាប់បញ្ហាទាំងនេះបាននាពេលបច្ចុប្បន្ន»។អាស៊ែបៃហ្សង់បានបញ្ជូនកងទ័ព ដែលគាំទ្រដោយការវាយប្រហារដោយកាំភ្លើងធំចូលទៅក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ ដែលគ្រប់គ្រងដោយអាមេនីកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងការប៉ុនប៉ងនាំយកតំបន់ដែលបែកបាក់មួយនេះ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដោយបង្ខំ ដោយបង្កើនការគំរាមកំហែងនៃសង្រ្គាមថ្មីមួយជាមួយប្រទេសជិតខាងអាមេនី។ ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាទឹកដីអាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកមួយនៃតំបន់នេះត្រូវបានគ្រប់គ្រងដោយក្រុមអាជ្ញាធរផ្ដាច់ខ្លួនអាមេនី ដែលនិយាយថាតំបន់នេះជាទឹកដីកំណើតដូនតារបស់ពួកគេ ៕

ការតវ៉ាផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីកាណាដា ជុំវិញការស្លាប់សកម្មជនផ្ដាច់ខ្លួន

2023/09/20 09:24:37 am        109
ឥណ្ឌា៖ ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាភាគខាងជើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau)បានចោទប្រកានទីកក្រុង New Delhi ថាទីភ្នាក់ងារចារកម្មរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ (Sikh)។  ដោយលើកពាក្យស្លោករួមជាមួយរូបផូស្ទ័ររបស់លោក Trudeau ក្រុមកម្មករមកពីតំបន់ Dogra Front នៅក្នុងទីក្រុង ចាំមួ (Jammu) បាននិយាយថា លោកនាយករដ្ឋមន្ត្រីកាណាដាបានចោទប្រកាន់ទីក្រុង New Delhi បំភិតបំភ័យអ្នកបោះឆ្នោតរបស់លោក។ កាណាដា មានចំនួនប្រជាជនកាន់សាសនាស៊ីគច្រើនបំផុត ក្រៅពីរដ្ឋពុនចាប(Punjab) របស់ឥណ្ឌាដោយមានប្រជាជនប្រហែល ៧៧សែននាក់ត្រូវគេរាយការណ៍កាន់សាសនាស៊ីគ ជាសាសនារបស់ពួកគេក្នុងជំរឿនកាលពីឆ្នាំ២០២១។ លោក Trudeau បានប្រាប់សភានៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាន់មួយកាលពីថ្ងៃចន្ទថា រាល់ការជាប់ពាក់ព័ន្ធនៃរដ្ឋាភិបាលបរទេសក្នុងការសម្លាប់ពលរដ្ឋកាណាដា គឺជាការបំពានមិនអាចទទួលយកបាន នៃអធិបតេយ្យភាពរបស់យើង ។មេដឹកនាំការតវ៉ា បាននិយាយថា លោក Trudeau កំពុងព្យាយាមប្រមូលការគាំទ្រខាងនយោបាយក្នុងចំណោមអ្នកកាន់សាសនាស៊ីគ នៅកាណាដា ដោយចោទប្រកាន់ឥណ្ឌាថាមានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះទៅវិញ៕

ម៉ិកស៊ិក រំលឹកខួបរញ្ជួយដីដ៏ខ្លាំង ជាមួយសមយុទ្ធ

2023/09/20 09:22:26 am        121
ម៉ិកស៊ិក៖ ពលរដ្ឋនៅក្នុងទីក្រុង Mexico City បានជម្លៀសខ្លួនចេញពីលំនៅឋាននិង អគារសម្រាប់ការធ្វើសមយុទ្ធរញ្ចួយដីក្នុងភាពអាសន្នមួយកាលពីថ្ងៃអង្គារ នៅថ្ងៃនៃការរំលឹកខូបរញ្ជួយដីដ៏មហន្តរាយនៅឆ្នាំ២០១៧ និងឆ្នាំ១៩៨៥។អាជ្ញាធរបានបានប្រកាសអាសន្នរញ្ជួយដី នៅក្នុងទីក្រុង Mexico City ហើយបុគ្គលិកការិយាល័យ បានចាប់ផ្តើមអនុវត្តរត់សម្រាប់ការជម្លៀសបន្ទាន់ចេញពីអគារ។ សមយុទ្ធនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីធានបានថាពលរដ្ឋបានត្រៀមខ្លួនសម្រាប់ហេតុការណ៍រញ្ជួយដីធំៗនៅពេលក្រោយ។ រញ្ជួយដីធំចុងក្រោយនៅប្រទេសម៉ិកស៊ិកនៅក្នុងឆ្នាំ២០១៧ បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ រញ្ជួយដីកម្រិត៧,១ រិចទ័រ បានវាយប្រហារប្រទេសម៉ិកស៊ិកភាគកណ្តាល ក្នុងឆ្នាំ២០១៧ ប៉ុន្មានម៉ោងបន្ទាប់ពីសមយុទ្ធជម្លៀសខ្លួននៃការរំលឹកខួប។ អគាររាប់ម៉ឺនកន្លែងត្រូវបានបំផ្លាញ មនុស្សរាប់សិបនាក់បានស្លាប់ ខណៈសាលារៀននិងការិយាល័យបានបាក់រលំ ហើយកាលពីឆ្នាំ ១៩៨៥ រញ្ជួយដីដ៍ធំ បានសម្លាប់មនុស្សរាប់ពាន់នាក់៕

ប្រធានាធិបតីហ្គាតេម៉ាឡា បដិសេធលទ្ធភាពនៃការធ្វើរដ្ឋប្រហារក្រោយការបោះឆ្នោត

2023/09/20 09:19:57 am        145
ហ្គាតេម៉ាឡា៖ ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei បាននិយាយនៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា លោកនឹងប្រគល់តំណែងប្រធានាធិបតីទៅឱ្យប្រធានាធិបតីជាប់ឆ្នោត លោក Bernardo Arevalo នៅថ្ងៃទី១៤ ខែមករា ខាងមុខនេះ។ ការអត្ថាធិប្បាយរបស់លោក Giammattei នេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អំពីហានិភ័យនៃរដ្ឋប្រហារនៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន។កាលពីសប្តាហ៍មុន ការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់ក្នុងប្រទេសហ្គាតេម៉ាឡា បានឆ្មក់ចូលកន្លែងបោះឆ្នោត និងបើកសន្លឹកឆ្នោតដែលបានបិទជិត ដោយក្នុងនោះប្រធានាធិបតីជាប់ឆ្នោតលោក Bernardo Arevalo និងគណបក្ស Semilla របស់លោកបានទទួលជ័យជម្នះ។ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ភាពមិនប្រក្រតីក្នុងការចុះឈ្មោះសមាជិកបក្ស Semilla មុនការបោះឆ្នោត ដែលគណបក្សនេះបានបដិសេធ។ លោក Giammattei ក៏បានរិះគន់ «ការជ្រៀតជ្រែកពីបរទេសដែលមិនចាំបាច់» នៅក្នុងដំណើរការបោះឆ្នោតនៅប្រទេសមួយនេះផងដែរ៕

ឯកឧត្តម វង្សី វិស្សុត ដឹកនាំមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី ទូងស្គរអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2023/09/20 08:37:16 am        233
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅខាងមុខបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ជាច្រើនកុះករផងដែរ៕

រដ្ឋមន្ត្រីក្រសួងការងារ៖ ការចុះបញ្ជីប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្លាយជាស្មារតីជាតិតែមួយក្រោមម្លប់សន្តិភាព

2023/09/20 08:19:42 am        381
ភ្នំពេញ៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីវាយគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ក្នុងពិធីដែលមានមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាប់រយនាក់ ឯកឧត្តម​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មវិធីព្រឹកនេះ គឺជាមោទកភាពជាតិថ្មីបន្ថែមទៀតដែលមិនត្រឹមតែជាការអបអរសាទររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្រោមម្លប់សន្តិសភាព។ ឯកឧត្តមគូសបញ្ជាក់ថា “តាមរយៈការចុះបញ្ជីនេះ សូមឱ្យមានស្មារតីជាតិតែមួយរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឲ្យកម្ពុជារុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង”។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការអបអរសាទរនៅតាមបណ្ដារោងចក្រ នៅតាមសាលារៀនបណ្ដុះបណ្ដាលបច្ចេកទេស និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួមអបអរសាទរចំពោះការចុះបញ្ជីនេះដែលជាមោទកភាពមួយបន្ថែមទៀតរបស់ជាតិក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ និងអាណត្តិទី៧ ដែលបានខ្នះខ្នែងចុះបញ្ជី«រមណីដ្ឋានប្រសាទកោះកេរ»រហូតបានទទួលជោគជ័យនាពេលនេះ។ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ គួរំលឹកថា តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី៤ហើយរបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីរមណីយដ្ឋានអង្គរ ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក, តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា និងតំបន់ប្រាសាទសំបូរព្រៃគុកចុះថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ៕

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងបង្កើតប្រព័ន្ធ Hotline ជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន

2023/09/19 03:50:03 pm        302
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងបង្កើតប្រព័ន្ធ Hotline ជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជុំវិញបញ្ហាគ្រឿងញៀនដែលកំពុងក្លាយជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍​ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ BTV News ឲ្យដឹងនៅថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៣ថា អនុវត្តតាមការប្ដេជ្ញាចិត្តដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្ដេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងគោលបំណងនៃបេសកកម្មអនុវត្តកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ​និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១ លើការបង្ក្រាប ដើម្បីឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន និងក្រោមការដឹកនាំដោយ​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេច​បង្កើតhotline ដើម្បីទទួលព័ត៌មាននានាពីគ្រប់មជ្ឈដ្ឋាន ​មិនថាប្រជាប្រជាពលរដ្ឋ ​និងសង្គមស៊ីវិល ​ហើយធានាការសម្ងាត់​ ​ក្នុងគោលដៅស្វែងរកការពិត ​និងចាត់វិធានការភ្លាមៗ។ នាយឧត្តមសេនីយ៍ ​បញ្ជាក់ថា ​គ្រឿងញៀនដែលរកឃើញ និងបង្ក្រាបបានកន្លងមកមាន​ប្រមាណ ៩០ភាគរយមកពីបរទេស ​ដោយនាំចូលច្រើនជាងគេ​ គឺតាមផ្លូវគោក និងមួយចំនួនទៀតជាករណី​កែច្នៃ​ក្នុងប្រទេស ខណៈឯកឧត្តម អះអាងថា កម្ពុជាជាប្រទេសដែលឧក្រិដ្ឋជនឆ្លងកាត់​សម្រាប់ការដឹក​ជញ្ជូនគ្រឿងញៀនតែប៉ុណ្ណោះ។ នាយឧត្តមសេនីយ៍ បន្តថា ឯកឧត្តមសន្តិបណ្ឌិត នេ សាវឿន ក្នុងនាមប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានដាក់ចេញនូវសកម្មភាពគឺកិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង ដោយអនុវត្តព្រមគ្នាទាំងគោលនយោបាយ​ និងអនុវត្តច្បាប់ ធ្វើយ៉ាងណា​ឲ្យការ​ប្រយុទ្ធប្រឆាំង​ និងបង្ក្រាបការជួញដូរគ្រឿងញៀន​ទទួលបានប្រសិទ្ធភាព​។ លើសពីនេះ ​នាយឧត្តមសេនីយ៍ បន្ថែមថា ផ្អែកតាមការអនុវត្តគោលនយោបាយកន្លងមកពាក់ព័ន្ធ​នឹង​បញ្ហាគ្រឿងញៀន ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានរកឃើញក្នុង​ចំណោម​ក្លឹបកម្សាន្ត ​និងខារ៉ាអូខេនៅទូទាំង​ប្រទេស ​ចំនួនប្រមាណ ១,៣០០កន្លែង​នោះមានពាក់ព័ន្ធ​នឹង​ករណីគ្រឿងញៀន ​ដែលបញ្ហានេះ​ស្ថិតក្នុងការឈាន​ទៅលុបបំបាត់ ​តាមរយៈការធ្វើកិច្ចសន្យា និងការគ្រប់គ្រង​ជាមួយម្ចាស់ទីតាំង ​និងម្ចាស់អាជីវកម្មឱ្យបានច្បាស់លាស់ជាងមុន ដើម្បី​ឲ្យមានការចូលរួមសហការជាមួយសមត្ថកិច្ចក្នុងពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឬបោះសំអាត​គ្រឿងញៀន​នៅតាមទីតាំងទាំងអស់នោះ៕ អត្ថបទ៖ ឧត្តម

មជ្ឈមណ្ឌលកម្ពុជា៤.០ រៀបចំវេទិកាលើកទី១ ស្ដីពី “យុវជន៤.០” ផ្តោតលើយុវជនក្នុងយុគសម័យឌីជីថល

2023/09/19 01:56:41 pm        233
ភ្នំពេញ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានរៀបចំវេទិកាលើកទី ១ ស្ដីពី “យុវជន ៤.០”។ វេទិកានេះ ​រៀបចំឡើងក្រោមកិច្ចពិភាក្សាចំនួនពីរ គឺ “យុវជន និងការអប់រំឌីជីថល ជំនាញឌីជីថល និងអាជីពឌីជីថល” រីឯកិច្ចពិភាក្សាបន្ទាប់គឺផ្តោតលើ “ការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន”។មជ្ឈមណ្ឌលកម្ពុជា៤.០ក្រោមអាធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមប្រឹក្សាភិបាល បានរៀបចំវេទិកាលើកទី ១ ស្ដីពី “យុវជន ៤.០”។ វេទិកានេះ ​គឺមានការចូលរួមពីអ្នកជំនាញ ជាច្រើនវិស័យ ដើម្បីជជែកពិភាក្សា ​លើប្រធានបទពីរផ្សេងគ្នា ​ចែករំលែកជូនអ្នកចូលរួម ដែលភាគច្រើនជានិស្សិត។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា វេទិកានេះជាការប្រមូលផ្តុំអ្នកជំនាញ ​និងភាគីពាក់ព័ន្ធ រួមមាន ​អ្នកជំនាញមកពីវិស័យរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សា ផ្លាស់ប្តូរ​យោបល់ និងចែករំលែកទស្សនៈ ជុំវិញប្រធានបទសំខាន់ៗទាក់ទងនឹងការកសាងសេដ្ឋកិច្ច សង្គមឌីជីថល។ប្រធានបទនៃកិច្ចពិភាក្សានៅក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ​ផ្តោតសំខាន់លើយុវជនក្នុង​យុគសម័យ​ឌីជីថល ដោយហេតុថាយុវជនជាកម្លាំងចលករសំខាន់​សម្រាប់កម្ពុជា​នាថ្ងៃអនាគត​ក្នុងការជំរុញការកសាងសេដ្ឋកិច្ច ​និងសង្គមឌីជីថល។ ឯកឧត្តម បញ្ជាក់ដែរថា ការឈានទៅសម្រេចបានសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមាន​លក្ខណៈពេញលេញ ​គឺទាមទារមូលធនមនុស្ស ដែលមនុស្សនិងបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា ដោយ​តម្រូវឱ្យកម្លាំងពលកម្ម មានចំណេះ មានជំនាញ ​អាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ​ដើម្បីទាញយកសក្តានុពល ​និងផលប្រយោជន៍ពីបច្ចេកវិទ្យា។ ​ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​នេះក៏ស្របតាមគោលនយោបាយរបស់​ រាជរដ្ឋាភិបាលកម្ពុជា នីតតិកាលទី ៧ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា រាជរដ្ឋាភិបាល ​បានកំណត់ក្នុងកម្មវិធីនយោបាយ និង​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ​ដោយកំណត់យកអាទិភាពគន្លឹះ​ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ គួរបញ្ជាក់ថា កិច្ចពិភាក្សាវគ្គទី១ក្នុងវេទិកានេះ គឺមានការចូលរួមពីវាគ្មិនតំណាងក្រសួងអប់រំ សភាពាណិជ្ជកម្មកម្ពុជា ​និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា។ ​កិច្ចពិភាក្សានេះ រំលេចពីតួនាទីរបស់វិស័យអប់រំ និងគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងការដាក់ចេញនូវផែនការ​យុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះបន្ថែម​ ដើម្បីពង្រឹងការអប់រំឌីជីថល​ និងការអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងឈានទៅការជំរុញយុវជនក្នុងការចាប់យកអាជីពឌីជីថល។ លើសពីនេះទៀត នៅក្នុងកិច្ចពិភាក្សាក៏បានលើកពីទំនាក់ទំនងរវាងយុវជន ជាមួយការអប់រំឌីជីថល ជំនាញឌីជីថល ​ក៏ដូចជាអាជីពឌីជីថល ដែលជាភាពចាំបាច់ ​និងមានសារៈសំខាន់សម្រាប់យុវជន ដោយហេតុថា​ការកសាងមូលធនមនុស្សចាំបាច់ណាស់ត្រូវចាប់ផ្តើមពីការអប់រំដែលមានគុណភាព និងចេះប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការអប់រំ និងការសិក្សា សំដៅឆ្លើយតបនឹងតម្រូវការ​ជាក់ស្តែង​នៃអាជីពនាពេលបច្ចុប្បន្ន ដែលទាំងនេះជាកត្តាកំណត់នូវភាពជោគជ័យនៃការចាប់​យកនូវកាលានុវត្តភាពពីការរីកចម្រើននៃបច្ចេកវិទ្យា។សម្រាប់កិច្ចពិភាក្សាវគ្គទី២ មានការចូលរួមពីវាគ្មិនតំណាងក្រសួងសុខាភិបាល វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមហ៊ុនស្មាត ដោយបានពិភាក្សារួមគ្នាលើប្រធាន​បទស្តីពីការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន។ នៅក្នុងកិច្ចពិភាក្សាមានការលើកឡើងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់​បច្ចេកវិទ្យាជាជំនួយ​ក្នុងការ​ដោះស្រាយ​បញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងវិធីសាស្រ្ត ដើម្បីរក្សាលំនឹងក្នុងការប្រើប្រាស់​បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព ​ចំគោលដៅ ​និងមិនប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសយុវជន៕ អត្ថបទ៖ គឹមហុក 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំបន់ទេសចរណ៍នៅគុយបា មានសភាពស្ងប់ស្ងាត់ខ្លាំង ស្របពេលជួបវិបត្តិសេដ្ឋកិច្ច
06/10/2026 06:06 PM
រុស្ស៊ីថ្កោលទោសផែនការរបស់ EUសម្រាប់នាវាចម្បាំងដើម្បីឃាត់នាវា «កងនាវាស្រមោល» នៅសមុទ្រមេឌីទែរ៉ាណេ
06/10/2026 06:06 PM
ក្រុមមេដឹកនាំអៀរឡង់ខាងជើងជំរុញឲ្យមានភាពស្ងប់ស្ងាត់ ក្រោយបាតុកម្មប្រឆំាងនឹងអន្តោប្រវេសន៍
06/10/2026 06:06 PM
អ៊ីរ៉ង់និយាយថា អាមេរិក និងអ៊ីស្រាអែលកំពុងបំផ្លាញដំណើរការការទូតតាមរយៈការរំលោភលើបទឈប់បាញ់
06/10/2026 06:06 PM
រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
06/10/2026 06:06 PM
សល់៤ថ្ងៃទៀតប្រតិភូពិភពលោក ត្រៀមជួបជុំនៅខេត្តសៀមរាប ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩
06/10/2026 06:06 PM
ក្រុមភ្លេងកាយរឹទ្ធិខេត្តប៉ៃលិនត្រៀមប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
06/10/2026 06:06 PM
អ្នកវិនិយោគទុនចិននៅជុំវិញពិភពលោកនាំគ្នាមកបើកប្រជុំត្រៀមរៀបចំមហាសន្និបាតធុរកិច្ចនៅកម្ពុជាចុងឆ្នាំនេះ
06/10/2026 05:06 PM
ពលរដ្ឋអ៊ីរ៉ង់និយាយថា ទីក្រុងតេអេរ៉ងមិនត្រូវនៅអសកម្មនោះទេ ស្របពេលភាពតានតឹងអាមេរិក-អ៊ីរ៉ង់កើនឡើង
06/10/2026 05:06 PM
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
06/10/2026 05:06 PM