ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំអ៊ីរ៉ង់ និយាយថា អ៊ីរ៉ង់ គ្មានបញ្ហានោះទេជាមួយអធិការកិច្ចរបស់IAEA

2023/09/21 06:38:59 pm        244
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃពុធថាប្រទេសអ៊ីរ៉ង់គ្មានបញ្ហានោះទេ ជាមួយការធ្វើអធិការកិច្ចនៅទីតាំងនុយក្លេអ៊ែររបស់ខ្លួន របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ប៉ុន្មានថ្ងៃបន្ទាប់ពី ទីក្រុងតេអេរ៉ង់ បានហាមឃាត់ក្រុមអធិការកិច្ចចម្រុះ ដែលត្រូវបានចាត់តាំងមកកាន់ប្រទេសនេះ។លោក Raisi បាននិយាយថា ក្រុមអធិការកិច្ចដែលគួឲ្យទុកចិត្តអាចបន្តការងាររបស់ពួកគេ នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ចំណាត់ការរបស់ប្រទេសអ៊ីរ៉ង់ គឺជាការឆ្លើយតបចំពោះការអំពាវនាវដឹកនាំដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ នៅក្រុមគណៈកម្មាធិកានិយ័តករ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកាលពីដើមខែនេះសម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីឲ្យសហការភ្លាមៗជាមួយទីភ្នាក់ងារ លើបញ្ហាជាច្រើន រួមទាំងការស៊ើបអង្កេតអ៊ុយរ៉ានីញ៉ូមដែលបានការពារ ត្រូវបានរកឃើញនៅទីតាំងដែលពុំបានប្រកាស់។ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ លោក Rafael Grossi បានថ្កោលទោសចំពោះចំណាត់ការមិនស្របគ្នា និងពុំធ្លាប់មានពីមុនមករបស់ប្រទេសអ៊ីរ៉ង់ ។ចំណាត់ការរបស់ទីក្រុងតេអេរ៉ង់ ត្រូវបានគេស្គាល់ថាជាការលុបចោលការរៀបចំរបស់ក្រុមអធិការកិច្ច ដែលត្រូវបានអនុញ្ញាត ដែលរដ្ឋជាសមាជិកជាទូទៅអាចប្រើសិទ្ធវ៉េតូចំពោះក្រុមអធិការរកិច្ច ដែលត្រូវបានចាត់តាំងឲ្យមកធ្វើទស្សនកិច្ចនៅទីតាំងនុយក្លេអ៊ែរ ក្រោមសទ្ធិសញ្ញាគ្មានការរីកសាយអាវុធនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងការពាររបស់ប្រទេសនីមួយៗ ជាមួយទីភ្នាក់ងារ ដែលគ្រប់គ្រងការធ្វើអធិការកិច្ច៕

ពលរដ្ឋទីក្រុងលីម៉ា ចេញធ្វើបាតុកម្មដោយទាមទាការធ្វើអន្តរាគមន៍ពីកងទ័ពប្រឆាំងឧក្រិកម្មកំពុងកើនឡើង

2023/09/21 06:36:01 pm        248
ប៉េរូ៖ ពលរដ្ឋរាប់រយនាក់ នៅក្នុងទីក្រុងលីម៉ាប្រទេសប៉េរូ បានចេញធ្វើបាតុកម្ម នៅក្នុងស្រុកចំនួន៣ ដែលទទួលរងដោយការកើនឡើងអំពើឧក្រិដ្ឋកម្ម ជាវិធានការមួយ ដែលអនុញ្ញាតឲ្យយោធាជួយធ្វើប្រតិបត្តិការសន្តិសុខ។ ស្ថានភាពគ្រាអាសន្នត្រូវបានប្រកាស នៅក្នុងសង្កាត់ សានជួន ដឺ លួរីហ្គានចូ (San Juan de Lurigancho) និងសង្កាត់ សាន ម៉ាទីន ដឺ ប៉រ៉ាស់(San Martin de Porras) ដែលសង្កាត់ទាំងពីនេះ ស្ថិតនៅក្នុង រដ្ឋធានីលីម៉ា។ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសប៉េរូ លោក Jorge Chavez បានប្រាប់អ្នកសារព័ត៌មានថា កងកម្លាំងយោធា បានមកដល់កាលពីថ្ងៃពុធ ដើម្បីជួយដល់នគរបាលជាតិ ក្នុងការអនុវត្តន៍រដ្ឋក្នុងគ្រាអាសន្ន។ ពលរដ្ឋបាននិយាយថា ឧក្រិដ្ឋជនកំពុងរំខានពួកគេ ដោយគំរាមទាប្រាក់ដ៏ឃៅពីអាជីវកម្មក្នុងតំបន់ និងបានគំរាមដល់អាយុជីវិត។ យោងតាមការិយាល័យស៊ើបអង្កេតផ្លូវការរបស់ប្រទេស បានឲ្យដឹងថា នគរបាលជាច្រើន បានកត់ត្រាបទឧក្រិដ្ឋនៅក្នុងទីក្រុងលីម៉ា ដែលកើនឡើងជិត១៦០.២០០ករណី កាលពីឆ្នាំមុន ដោយប្រៀបធៀនទៅនឹងឆ្នាំ២០២១ មានចំនួន១២០.៣៥០ករណី៕

អ្នកជំនាញអង្គការសហប្រជាជាតិ ជំរុញសហរដ្ឋអាមេរិកកុំឲ្យផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/09/21 06:33:19 pm        255
UN៖ លិខិតមួយច្បាប់ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា អ្នកជំនាញអង្គការសហប្រជាជាតិ បានជំរុញឲ្យសហរដ្ឋអាមេរិកពិចារណាការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដោយនិយាយថា ការផ្គត់ផ្គង់នេះ អាចធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល ទោះបីច្រើនទសវត្សរ៍បន្ទាប់ពីការបញ្ចប់ជម្លោះនៅទីនោះក៏ដោយ។នៅក្នុងលិខិត្តរបស់លោកស្រីទៅកាន់រដ្ឋាភិបាលអាមេរិក លោកស្រី Alice Jill Edwards អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាននិយាយថា គ្រាប់បែកចង្កោមធ្វើឲ្យរងរបួសដល់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរនិងមិនរើសអើងទាំងនៅពេលប្រើប្រាស់និងក្រោយពេលជម្លោះ ហើយមិនគួត្រូវបានប្រើប្រាស់នោះទេ។ លោកស្រី Edwards អ្នករាយការណ៍ពិសេសទទួលបន្ទុកការដាក់ទណ្ឌកម្ម អំពើឃោឃៅ អមនុស្សធម៌ ឬទាក់ទាក់ទងទៅនឹងការប្រព្រឹត្ត ឬទណ្ឌកម្ម បានសរសេរនៅក្នុងលិខិត្តថា «ខ្ញុំជំរុញដោយក្តីគោរពដល់រដ្ឋាភិបាលរបស់លោក ឲ្យពិចារណាឡើងវិញពីការសម្រេចចិត្តដើម្បីផ្ទេរគ្រាប់បែកចង្កោម ហើយសូមបញ្ឈប់ផែនការណាមួយឈានទៅរកការអនុវត្តន៍ការសម្រេចចិត្តបែបនេះ។ការចេញផ្សាយលិខិត្តនេះ ចុះកាលបរិច្ឆេទថ្ងៃទី១៤ ខែកក្កដា កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពី មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថារដ្ឋបាលលោក Biden ខិតជិតដល់ការអនុម័តការដឹកជញ្ចូនមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្ទុកដោយគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់ឲ្យទីក្រុងគីវនូវសមត្ថភាពដើម្បីបង្កឲ្យមានការបំផ្លាញខ្លាំង កាន់តែជ្រៅនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។គ្រាប់បែកចង្កោមត្រូវបានហាមប្រាម ដោយប្រទេសជាង១០០។ ប្រទេសរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការផលិត ការស្តុកទុក ប្រើប្រាស់ និងផ្ទេរអាវុធនេះនោះទេ៕

កម្ពុជាកំពុងខិតខំចរចាកំណត់ព្រំដែនគោកជាមួយប្រទេសជិតខាង និងឈានទៅកំណត់ព្រំដែនសមុទ្រ

2023/09/21 06:24:44 pm        319
ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងថា បច្ចុប្បន្នប្រទេសកម្ពុជា ​កំពុងខិតខំចរចាកំណត់ព្រំដែនគោក ​ជាមួយប្រទេសជិតខាងទាំងអស់ និងឈានទៅកំណត់ព្រំដែនសមុទ្របន្ថែមទៀត ​ដើម្បីឲ្យព្រំដែនមានសុខសន្តិភាព កិច្ចសហប្រតិបត្តិការ ​និងការអភិវឌ្ឍ ។ក្នុងឱកាសចូលឆ្លើយបំភ្លឺ ​នៅចំពោះមុខសមាជិកព្រឹទ្ធសភា ​ក្នុងសម័យប្រជុំវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ ​ហើយ​ឲ្យយោបល់​ចំនួន ២បៀបវារៈ ទី១. សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត​ក្រសួង​អធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ​ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ​នៅថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០២៣ឯកឧត្តម ឡាំ ​ជា ​មានប្រសាសន៍ថា​ គិតមកដល់ពេលនេះ បានធ្វើការ​ខណ្ឌសីម៉ា​បោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម​ បានចំនួន៨៤ភាគរយ និងបានធ្វើការ​ត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនគោកកម្ពុជា-ឡាវ បានចំនួន៨៦ភាគរយ ។ឯកឧត្តម បានបន្តថា​ រកឃើញបង្គោលព្រំដែនគោក​ កម្ពុជា-ថៃ ចំនួន៧៣ទីតាំង ដែលស្មើ​នឹង៧៤បង្គោល ក្នុងនោះភាគីទាំងពីរ ​បានឯកភាពគ្នាចំនួន ​៤២ទីតាំង​ ដែលស្មើនឹង ៤២បង្គោល និងពុំទាន់បានឯកភាពគ្នាចំនួន ៣១ទីតាំង ស្មើនឹង ៣២បង្គោល ។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ​ពាក់ព័ន្ធព្រំដែនសមុទ្ររវាងកម្ពុជាជាមួយថៃ ​និងជាមួយវៀតណាម មិនទាន់​បានចរចាកំណត់ព្រំដែន ហើយនៅពេលចរចាកំណត់ព្រំដែន​គោក​បានចប់ ទើបនឹងធ្វើការ​ចរចាព្រំដែនសមុទ្រជាមួយគ្នា ។ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាជាតិ ​មានប្រសាសន៍ថា កិច្ចការព្រំដែនជាការងារ​អទិភាព​មួយ ដ៏មានសារៈសំខាន់បំផុត ​ជាអាយុជីវិតរបស់ជាតិ ទាមទារឲ្យមានការយកចិត្តទុក​ដាក់ខ្ពស់ ​ទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស​ និងទិដ្ឋភាពនយោបាយ សំដៅធានា​រក្សាការពារ ​មិនឲ្យមានការរំលោភបានជាដាច់ខាត​ នូវអធិបតេយ្យ ​និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីការបង្កើតក្រសួង​អធិការកិច្ច ​មានចំនួន១០មាត្រា ដោយ​អង្គប្រជុំព្រឹទ្ធសភាជាតិ ​បានពិនិត្យហើយឲ្យយោបល់ឯកភាព​ទាំងស្រុង​ និងឥតកែប្រែចំនួន ៥៩សំឡេង ​ខណៈសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងសំឡេង ៥៩ដូចគ្នា ៕អត្ថបទ បាន សុខរិទ្ធិ

ច្បាប់ហ៊ីចាប(hijab)របស់អ៊ីរ៉ង់៖ ស្ត្រីប្រឈមមុខនឹងការជាប់ពន្ធនាគារ១០ឆ្នាំពីបទស្លៀកពាក់មិនសមរម្យ

2023/09/21 06:13:02 pm        279
អ៊ីរ៉ង់៖សភារបស់ប្រទេសអ៊ីរ៉ង់ បានអនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលនឹងបង្កើនការជាប់ពន្ធនាគារ និងការផាកពិន័យចំពោះស្ត្រី និងក្មេងស្រីដែលបំពានលើច្បាប់ស្លៀកពាក់ដ៏តឹងរ៉ឹងរបស់ខ្លួន។អ្នកដែលស្លៀកពាក់«មិនសមរម្យ» ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ក្រោមច្បាប់នេះ ដែល«ការកាត់ក្តី»រយៈពេល៣ឆ្នាំ ត្រូវបានយល់ព្រម។វានៅតែត្រូវការអនុម័តដោយក្រុមប្រឹក្សាអាណាព្យាបាល ដើម្បីក្លាយជាច្បាប់។ការសម្រេចនេះ កើតឡើងមួយឆ្នាំ បន្ទាប់ពីការតវ៉ា បានផ្ទុះឡើងជុំវិញការស្លាប់របស់នាង Mahsa Amini នៅក្នុងមន្ទីរឃុំឃាំង ដែលនាងត្រូវបាន ឃុំខ្លួនដោយនគរបាលសីលធម៌ចំពោះការពាក់ហ៊ីចាបមិនបានសមរម្យ។ស្ត្រីបានដុតកន្សែងបង់ក ឬគ្រវីទៅលើអាកាស នៅឯបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងគ្រឹះស្ថានបព្វជិត ដែលក្នុងអំឡុងពេលនោះ មនុស្សរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងការបង្ក្រាបដោយកងកម្លាំងសន្តិសុខ៕

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី៖ ទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់ បានឈានដល់កម្រិតថ្មីមួយ

2023/09/21 06:04:44 pm        298
រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ សយហ្គូ (Sergei Shoigu) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់ បានឈានដល់កម្រិតថ្មីមួយ បើទោះបីជាមានការប្រឆាំងជាច្រើនពីលោកខាងលិចក្តី។ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីលោកសយហ្គូ ដោយនិយាយថា៖«យើងកំពុងផ្តោតលើសកម្មភាព ដែលបានគ្រោងទុកទាំងមូល ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចក៏ដោយ។«សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ បង្ហាញពីភាពឥតប្រយោជន៍របស់វានោះ ខណៈដែលទំនាក់ទំនង រុស្ស៊ី-អ៊ីរ៉ង់ កំពុងឈានដល់កម្រិតថ្មីមួយ»។លោកសយហ្គូ បានជួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី អាកបា អាម៉ាឌៀន (Ali Akbar Ahmadian) កាលពីថ្ងៃពុធ ហើយពួកគេ បាននិយាយអំពីប្រធានបទជាច្រើន ជាពិសេសការវិវឌ្ឍ នៅក្នុងតំបន់កូកាស (Caucasus) នេះបើយោងតាមសារព័ត៌មាន Nour News របស់ប្រទេសអ៊ីរ៉ង់។ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ក៏បានទៅសួរសុខទុក្ខកងកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍ឥស្លាម(IRGC)កាលពីថ្ងៃពុធ ជាកន្លែងដែលលោក បានជួបជាមួយប្រធានកងកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍ លោក អាមីរ៉ាលី ហាជីហ្សាដេ ( Amirali Hajizadeh) ខណៈដែលយានដ្រូន មីស៊ីល និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ត្រូវបានដាក់តាំងជូនលោកទស្សនានោះ៕

នាយករដ្ឋមន្ត្រីអ៊ីតាលីស្នើដល់UNធ្វើសង្រ្គាមដោយគ្មានមេត្តាចំពោះការជួញដូរជនអន្តោប្រវេសន៍

2023/09/21 06:01:29 pm        274
អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីកាលពីថ្ងៃពុធ បានជំរុញស្នើឲ្យអង្គការសហប្រជាជាតិ ចាប់ផ្តើមធ្វើ«សង្រ្គាមពិភពលោកដោយគ្មានមេត្តា»ប្រឆាំងនឹងក្រុមអ្នករត់ពន្ធជនអន្តោប្រវេសន៍ បន្ទាប់ពីមានការកើនឡើងនៃក្រុមជនអន្តោប្រវេសន៍មកដល់កោះឡាំពីឌូសា( Lampedusa) ។ថ្លែងទៅកាន់មហាសន្និបាតUN នាយករដ្ឋមន្ត្រីស្តាំនិយមលោកស្រី Giorgia Meloni បាននិយាយថា ប្រទេសអ៊ីតាលី ដែលនៅឆ្នាំក្រោយដឹកនាំក្រុមនៃប្រទេសប្រជាធិបតេយ្យដែលមានធនធានទាំង៧ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹង«ជំនូញទាសករនៃសហវត្សរ៍ទីបី»។លោកស្រីបានសួរថា«តើអង្គការមួយដែលបញ្ជាក់សារជាថ្មីនៅក្នុងការបង្កើតឯកសាររបស់ខ្លួនអំពីជំនឿលើសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស អាចធ្វើមិនដឹងមិនឮចំពោះសោកនាដកម្មនេះ បានដែរឬទេ?លោកស្រី បាននិយាយថា៖«ខ្ញុំជឿថា វាជាកាតព្វកិច្ចរបស់អង្គការនេះ ក្នុងការបដិសេធវិធីសាស្រ្តលាក់ពុតណាមួយចំពោះបញ្ហានេះ និងធ្វើសង្រ្គាមពិភពលោកដោយគ្មានមេត្តាប្រឆាំងនឹងក្រុមអ្នកជួញដូរមនុស្ស»៕

ការស្វែងរកនៅតែបន្តក្នុងទីក្រុង ឌើណា របស់លីប៊ី ខណៈមនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួន

2023/09/21 05:57:13 pm        226
លីប៊ី៖  តំបន់ជាច្រើននៃទីក្រុងឌើណា (Derna) របស់ប្រទេសលីប៊ី នៅតែគ្របដណ្ដប់ដោយល្បប់ ដែលត្រូវបានក្លាយជាទីជម្រករបស់សត្វសុនខ។  មនុស្សរាប់ពាន់នាក់នៅតែបន្តបាត់ខ្លួន ដោយមានសាកសពជាច្រើន បានហូរកួចតាមទឹកចូលទៅក្នុងសមុទ្រ។ អង្គការសុខភាពពិភពលោក WHO និយាយថា មនុស្សស្លាប់ប្រមាណ៤.០០០នាក់ ជាចំនួនខុសគ្នាខ្លាំងដែលត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យនានានៅក្នុងប្រទេសលីប៊ី ។  ក្រុមអ្នកជួយសង្រ្គោះ កំពុងព្យាយាមស្រង់សាកសពដែលកប់ក្រោម អគារបាក់រលំ ឬរសាត់អណ្ដែតមកច្រាំងសមុទ្រ បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយវាយប្រហារទីក្រុងឌើណា ស្ថិតនៅភាគខាងកើតប្រទេសលីប៊ី។  យោងតាមអឌ្ឍចន្ទក្រហមលីប៊ី គ្រោះមហន្តរាយបង្កឡើងដោយព្យុះមេឌីទែរ៉ាណ ដានីញែល(Daniel) គ្រោះទឹកជំនន់ បានឆក់យកជីវិតមនុស្សជាង១១.០០០នាក់ និងជាង១០.១០០នាក់កំពុងបាត់ខ្លួន។ លោក តាវ ហ្វីកមីស្រាទី (Tawfiq Misrati) ដែលដឹកនាំប្រតិបត្តិការសង្រ្គោះនិងស្វែងរក បាននិយាយថា សាកសពជនរងគ្រោះ៤៨៥នាក់ ត្រូវបានរកឃើញ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ  ។ នៅពេលថ្ងៃសីតុណ្ហភាពនៅក្នុងទីក្រុងឌើណា ដែលរងគ្រោះធ្ងន់ធ្ងរជាងគេំផុត បានហក់ឡើងជាង៣០អង្សាសេ បង្កឲ្យមានក្ដីបារម្ភថា សាកសពស្អុយរលួយ នឹងបង្កឲ្យមានជំងឺ៕

កាណាដាប្រមូលផ្តុំសម្ព័ន្ធមិត្ត ខណៈភាពតានតឹងកើនឡើងជាមួយឥណ្ឌា ជុំវិញឃាតកម្មមេដឹកនាំសាសនាស៊ីគ

2023/09/21 05:53:02 pm        235
ឥណ្ឌា៖ ប្រទេសកាណាដានៅសប្តាហ៍នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ខ្លួនមានរបាយការណ៍ចារកម្មដែលអាចជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាចំពោះការស្លាប់របស់មេដឹកនាំ ផ្ដាច់ខ្លួន ឥណ្ឌាកាន់សាសនាស៊ីគ (Sikh) ជាប្រភេទព័ត៌មាន ដែលជាធម្មតាបង្កឱ្យមានភាពចលាចលក្នុងចំណោមសម្ព័ន្ធមិត្តប្រជាធិបតេយ្យ មិនមែនមានតែនៅពេលនេះនោះទេ។ ប្រទេសឥណ្ឌាកំពុងត្រូវបានសហរដ្ឋអាមេរិកតាមលួងលោម និងប្រទេសដទៃទៀត ដែលប្រឆាំងប្រទេសចិន ហើយការវាយប្រហារដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រីកាណាដា ទ្រូដូ (Trudeau) បានកើតមានឡើង ប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុង New Delhi បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ដែលរុញឲ្យប្រទេសលោកខាងលិចស្ថិតក្នុងជំហរមិនរឹងមាំ។ លោកស្រី ស្តេហ្វានី ខាវីន (Stephanie Carvin) សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ottawa's Carleton បាននិយាយថា ឥណ្ឌាមានសារៈសំខាន់នៅក្នុងការគណនារបស់លោកខាងលិចសម្រាប់តុល្យភាពប្រទេសចិនហើយកាណាដា ក៏មិនមែនដែរ។លោកស្រីនិយាយថានេះពិតជាធ្វើឱ្យប្រទេសកាណាដា ធ្លាក់ចុះក្នុងចំណោមប្រទេសលោកខាងលិចផ្សេងទៀត។លោកនាយករដ្ឋមន្ត្រីJustin Trudeau បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាណាដា កំពុង បន្តការចោទប្រកាន់ដ៏គួរឱ្យជឿជាក់ ដែលថាភ្នាក់ងារឥណ្ឌា អាចមានជាប់ពាក់ព័ន្ធខ្លាំង ចំពោះការសម្លាប់ពលរដ្ឋកាណាដាលោក ហាឌីប ស៊ីញ នីចា ( Hardeep Singh Nijjar)កាលពីខែមិថុនា។នៅពេលនោះ ទីក្រុង អូតាវ៉ា(Ottawa) បានពិភាក្សារួចហើយអំពីបញ្ហានេះជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ដូចជា សម្ព័ន្ធភាពការចែករំលែកព័ត៌មានសម្ងាត់ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។  លោក ជីអេទីក បាចប៉ាអ៊ី (Chietigj Bajpaee )អ្នកជំនាញឥណ្ឌានៅស្ថាប័នស្រាវជ្រាវ Chatham House នៅទីក្រុងឡុងបាននិយាយថា ចក្រភពអង់គ្លេសស្ថិតក្នុងស្ថានភាពលំបាក ក្នុងការជ្រើសរើសរវាងការគាំទ្រកាណាដា និងការប្រឆាំងឥណ្ឌា ជាប្រទេសដែលខ្លួនចង់ធ្វើជាដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តក្នុងការជួយទប់ទល់ជាមួយប្រទេសចិន៕

ក្រុមជនអន្ធពាលហៃទីអំពាវនាវឲ្យមានការផ្តួលរំលំនាយករដ្ឋមន្ត្រី Henry ខណៈដែលភាពចលាចល កាន់តែកើនឡើងខ្លាំង

2023/09/21 05:34:18 pm        215
ហៃទី៖ មេដឹកនាំក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសហៃទី បានអំពាវនាវឲ្យមានការផ្តួលរំលំលោកនាយករដ្ឋមន្ត្រី អារៀល ហែនរី ( Ariel Henry) ដោយប្រដាប់អាវុធ ដោយជំរុញប្រជាជនហៃទីឡើងទៅតាមផ្លូវប្រឆាំងនឹងរដ្ឋាភិបាលដែលមិនជាប់ឆ្នោត ដែលជាការកើនឡើងកម្តៅថ្មីបំផុតនៅក្នុងប្រទេសដែលកំពុងជួបវិបត្តិមនុស្សធម៌នេះ។លោក Jimmy "Barbecue" Cherizier អតីតមន្ត្រីនគរបាល ដែលបច្ចុប្បន្នជាប្រធានក្រុមចម្រុះដ៏មានឥទ្ធិពលនៃក្រុមជនអន្ធពាលដែលគ្រប់គ្រងផ្នែកធំៗនៃទីក្រុងព័រអូប្រាំង បានដឹកនាំក្រុមប្រដាប់អាវុធរបស់លោកក្នុងការដើរក្បួនឆ្លងកាត់រដ្ឋធានីនេះ កាលពីថ្ងៃអង្គារ ដោយបិទផ្លូវនិងដំស្គរយ៉ាងគគ្រឹកគគ្រេង។មេដឹកនាំក្រុមជនអន្ធពាល លោក Cherizier បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«យើងកំពុងចាប់ផ្តើមតស៊ូ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អារៀល ហែនរី តាមមធ្យោបាយណាមួយ» ។ «ការតស៊ូរបស់យើង នឹងធ្វើឡើងជាមួយអាវុធ»។លោកបានបន្ថែមថា៖«បាតុកម្មនៅគ្រប់សង្កាត់ដែលមានវណ្ណៈកម្មករ»នឹងធ្វើឡើងជារៀងរាល់ថ្ងៃប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកហែនរី ដែលលោកបាននិយាយថា មិនមានភាពស្របច្បាប់។ក្រុមជនអន្ធពាលហៃទីដែលជារឿយៗចូលរួមជាមួយនគរបាលក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង និងប្រាក់ចំណេញពីសកម្មភាពដូចជាការជំរិតទារប្រាក់ និងការជួញដូរគ្រឿងញៀន បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី ហ្សូវេណែល ម៉ូអីស ( Jovenel Moise) ក្នុងឆ្នាំ២០២១៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM