ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រាប់រុស្ស៊ីឲ្យបញ្ឈប់សង្រ្គាម និងថាលោក Zelenskiy មិនចាំបាច់និយាយទេ

2023/09/21 05:28:27 pm        107
UN៖ នេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskiy នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការលុកលុយរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសរបស់លោក ពេលឯកអគ្គរដ្ឋទូតរុស្ស៊ីលោកវ៉ាស៊ីលីណេបេនស៊ៀ(Vassily Nebenzia) បានជំទាស់នឹងរូបលោកនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ។  លោកនាយករដ្ឋមន្ត្រីអាល់បានី អេឌី រ៉ាម៉ា (Edi Rama)ដែលកាន់តំណែងជាប្រធានកិច្ចប្រជុំដ៏តានតឹងនេះ បានឆ្លើយតបសម្ដីខ្លាំងៗ ទៅកាន់ទីក្រុងមូស្គូ ដោយបាននិយាយថា ការវាយលុកនេះពុំមែនបង្កើតទៅជាសង្គ្រាម តែជាប្រតិបត្តិការយោធាពិសេសដ៏ព្រៃផ្សៃ។ លោក Rama ដែលគេស្គាល់ថាជាមនុស្សចូលចិត្តលេងសើច បាននិយាយទាំងសើចបិទមាត់ថា ខ្ញុំចង់ធានាដល់សហសេវិករុស្ស៊ីរបស់យើង និងអ្នករាល់គ្នានៅទីនេះថា នេះមិនមែនជាប្រតិបត្តិការពិសេសរបស់ប្រធានអង្គសន្និបាត ប្រទេស អាល់បានី  ទេ ។ លោក បានបន្តថា ដោយថ្លែងទៅកាន់លោក ណេបេនស៊ៀ ដោយផ្ទាល់ថានេះគឺជាសេចក្ដីសម្រេចសម្រាប់បញ្ហានេះ ប្រសិនបើអ្នកយល់ព្រម អ្នកត្រូវបញ្ឈប់សង្រ្គាមនេះ ហើយលោក Zelenskiyនឹងមិនចាំបាច់ឡើងនិយាយអ្វីទាំងអស់។  លោក ណេបេនស៊ៀ ពុំបានយល់ព្រមទេ ។ លោកបាននិយាយថា សម័យប្រជុំនេះ គឺជាការបង្ហាញ និងបានរិះគន់លោក Rama ចំពោះអ្វីដែលលោកបាននិយាយថា លោក Rama កំពុងបង្កើតសេចក្ដីថ្លែងការណ៍ចោទប្រកាន់នយោបាយជាងការធ្វើជាអាណាព្យាបាលអព្យាក្រឹត្យនៃនិតិវិធី។ បន្ទាប់ពីសម័យប្រជុំ លោក Zelenskiy បានថ្លែងអំណរគុណលោក Rama នៅលើបណ្ដាញសង្គម ដោយនិយាយថាលោកនាយករដ្ឋមន្ត្រីអាល់បានី ដែលជាសីល្បករនិងជាអតីតកីឡាករបាល់បោះ បានបង្ហាញពិភពលោកពីរបៀបដោះស្រាយដោយផ្ទាល់ចំពោះរុស្ស៊ី ការកុហក់របស់ខ្លួន និង ពុតត្បុតរបស់ខ្លួន៕

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញបិទសមយុទ្ធសុខាពិបាល «ទេវតាសន្តិភាព ឆ្នាំ២០២៣» កម្ពុជា-ចិន

2023/09/21 04:26:45 pm        379
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធសុខាភិបាល កងយោធពលខេមរភូមិន្ទ ជាមួយ​កងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា «ទេវតាសន្តិភាព ឆ្នាំ២០២៣» នា​បញ្ជាការដ្ឋាន​កង​ទ័ព​ពិសេស ​កងទ័ពជើងគោក ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ។សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃ​ទី​២៦​ ខែកញ្ញាឆ្នាំ២០២៣នេះ ហើយការធ្វើនេះ គឺដើម្បីអបអរសាទរខួប លើកទី៦៥ឆ្នាំ នៃ​ការ​បង្កើត​ចំណង​ការ​ទូតរវាងកម្ពុជា-ចិន, ដើម្បីលើកកម្ពស់​សមត្ថភាព​,ការផ្លាស់ប្តូរ​បទ​ពិសោធន៍​ក្នុង​កិច្ច​សហប្រតិបត្តិការ​ផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ​ឲ្យ​ប្រកប​ដោយ​ប្រសិទ្ធ​ភាពជាដើម។សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនជា លើកដំបូង ផ្នែកសុខាភិបាលនេះ ភាគីទាំងពីរ​បាន​កំណត់​យក​ប្រធានបទ​ «ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់​ព្យុះ ​និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ សមយុទ្ធនេះនឹងធ្វើនៅទីតាំងផ្សេងគ្នា ដោយ​ក្នុង​នោះ​នៅ​ទីកន្លែង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក(អតីតកងពលតូច 911) នៅមន្ទីរពេទ្យព្រះកេតុមាលា នៅ​ព្រលាន​យន្ត​ហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។ក្រៅពីធ្វើសមយុទ្ធសុខាភិបាលរួមគ្នាជាមួយកងទ័ពកម្ពុជានោះ កងទ័ពរំដោះប្រជាជនចិនក៏នឹង មាន​គម្រោង​ធ្វើ​កិច្ចការមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ដោយកិច្ចការ​មនុស្សធម៌​នេះ​នឹង​ចុះ​ព្យាបាល​ជំងឺ​ដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ និង​នៅ​មន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប៕ អត្ថបទ៖ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ

2023/09/21 04:17:16 pm        468
តាមរយៈសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំង អស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និង ភាតរភាពជាអន្តរជាតិ។ សម្ដេចបន្តថា ភ្នក់ភ្លើងសង្គ្រាម សោកនាដ៍កម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មានដែលប្រជាជាតិយើងបានឆ្លងកាត់ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និងបទ ពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបាន ហើយដែលនាំឱ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ ពីគុណតម្លៃនៃសន្តិភាព។ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖

ចិនត្រៀមទប់ទល់សម្រាប់អាកាសធាតុមិនអំណោយផលបន្ថែមទៀត បន្ទាប់ពីព្យុះកួចដ៏កំណាច បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់

2023/09/21 03:58:48 pm        358
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃពុធថា មន្ត្រីអាកាសធាតុប្រទេសចិន បានបង្កើនការព្រមាន អំពីភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង នៅក្នុងតំបន់ជាច្រើន មួយថ្ងៃបន្ទាប់ពីព្យុះកួចកំណាចដ៏ខ្លាំងក្លា បានវាយបោកបក់បំផ្លាញនៅខេត្តJiangsu ភាគខាងកើត បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់។ ឧបទ្ទវហេតុចុងក្រោយក្នុងអាកាសធាតុដ៏មហន្តរាយនិងមានមនុស្សស្លាប់ច្រើនសប្តាហ៍មកនេះ បង្កឲ្យអាជ្ញាធរអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង នៅតាមតំបន់ឆ្នេរសមុទ្រ នៅជិតសមុទ្រលឿងនៅខេត្ត Jiangsu ( ជាំងស៊ូ)។  ព្យុះកួចដ៏កំណាចកាលពីថ្ងៃអង្គារកើតឡើងមួយភ្លែត ប៉ុន្តែខ្លាំង ដោយរូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីរថយន្តក្រឡាប់ បណ្តាញអគ្គិសនីបាក់រលំ និងកម្ទេចកម្ទីហោះហើរ ដែលភាគច្រើនបានរាយប៉ាយនៅតាមដងផ្លូវនៃក្រុង Suqian (ស៊ូឈាន) ជាទីក្រុងនៅភាគខាងជើងនៃខេត្តនេះ។  ប្រព័ន្ធផ្សពផ្សាយ CCTV និយាយថាតំបន់ទាំងពីរ នៅក្នុងខេត្ត បានរងផលប៉ះពាល់ មានតំបន់ Suqian និងYancheng (យ៉ានឆឹង) ។ មនុស្ស៥នាក់បានស្លាប់ និង៤នាក់រងរបួសធ្ងន់ នៅពេលព្យុះកួចដ៏កំណាច វាយបោកបក់ភ្លាមៗ ទៅលើតំបន់មានប្រជាជនរស់នៅច្រើន នៅម៉ោង៥: ២០នាទីល្ងាចម៉ោងក្នុងតំបន់ ក្នុងតំបន់ Suqian ដោយបានបំផ្លាញលំនៅឋាន១.៦៤៦ខ្នង និងបានបំផ្លាញដំណាំជាច្រើនហិចតា។ ក្រោយមក ព្យុះកួចដ៏កំណាចនេះ បានបោកបក់ឆ្លងកាត់ ទីក្រុង Yancheng បណ្តាលឲ្យមនុស្សស្លាប់៥នាក់បន្ថែមទៀត និងរងរបួស៤នាក់។ ការព្រមានអំពីអាកាសធាតុ បានដាក់ចេញកាលពីថ្ងៃពុធ សម្រាប់តំបន់ភាគនិរតី នៃ ទីក្រុង Chongqing (ឆុងឈីង) និងតំបន់ជាច្រើនទៀត នៅខេត្ត Guizhou (ហ្គួយចូវ) ភាគនិរតី ខេត្ត Hunan ភាគខាងត្បូង ខេត្ត Anhui ( អានហួយ) ភាគខាងកើត និងខេត្ត Hubei ភាគកណ្តាល៕

ក្រុមបាតុករអាមេនី ទាមទារឲ្យនាយករដ្ឋមន្ត្រីរបស់ខ្លួនចុះចេញពីតំណែង ក្រោយការទម្លាក់អាវុធចុះចាញ់នៅតំបន់ការ៉ាបាក់

2023/09/21 03:34:21 pm        280
អាមេនី៖ ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីអាមេនីកាលពីថ្ងៃពុធ ទី២០ខែកញ្ញា ដើម្បីប្រឆាំង ការបរាជ័យរបស់រដ្ឋាភិបាលអាមេនីក្នុងការគាំទ្រពួកបំបែកខ្លួនអាមេនី នៅតំបន់ការ៉ាបាក់(Karabakh )បន្ទាប់ពីតំបន់ផ្ដាច់ខ្លួន ត្រូវបានបង្ខំឱ្យចុះចាញ់ដោយអាស៊ែរបៃហ្សង់។  ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គសាធារណៈនៅកណ្តាលក្រុងយ៉េរ៉េវ៉ាន់(Yerevan)។  មនុស្សជាច្រើនបានទាមទារឱ្យលោកនាយករដ្ឋមន្រ្តីអាមេនីនីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) ចុះចេញពីតំណែង ដែលលោកបានធ្វើជាអធិបតីលើការចាញ់អាស៊ែរបៃហ្សង់ក្នុងសង្រ្គាមកាលពីឆ្នាំ២០២០ ហើយឥឡូវនេះ គឺការដួលរលំចុងក្រោយ នៃក្រុមអាជ្ញាធរអាមេនីនៅតំបន់ការ៉ាបាក់។  អ្នកចូលរួមជាច្រើននាក់បានគ្រវីទង់តំបន់ណាហ្គ័រណូ -ការ៉ាបាក់ (Nagorno-Karabakh) ហើយខ្លះបានប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។ ហើយអ្នកផ្សេងទៀតបានគប់ដបទឹក និងដុំថ្មទៅលើការិយាល័យនាយករដ្ឋមន្ត្រីនៅទីលានចតុរង្គសាធារណៈ។   នគរបាលបង្ក្រាបកុបកម្មបានបិទទ្វារការិយាល័យរដ្ឋាភិបាល ខណៈរថយន្តដឹកទំនិញបែបយោធាត្រូវបានចតនៅជិតទីលាននេះ ស្របពេលមានវត្តមានកងកម្លាំងសន្តិសុខយ៉ាងច្រើនកុះករ។ ប្រទេសអាស៊ែរបៃហ្សង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបញ្ឈប់ការវាយលុករបស់ខ្លួន បន្ទាប់ពីកងកម្លាំងបំបែកខ្លួនរបស់អាមេនីនៅតំបន់ណាហ្គ័រណូ -ការ៉ាបាក់ បានយល់ព្រមលើបទឈប់បាញ់ ដែលលក្ខខណ្ឌរបស់ពួកគេជាសញ្ញាថា តំបន់នេះ នឹងត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ទីក្រុងបាគូ (Baku) វិញ។ លោកនាយករដ្ឋមន្ត្រី អាមេនី បានចោទប្រកាន់រុស្ស៊ីជាសាធារណៈក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីគាំទ្រអាមេនី។ លោកបាននិយាយកាលពីថ្ងៃអង្គារថាកងកម្លាំងមិនស្គាល់អត្តសញ្ញាណកំពុងនិយាយអំពីរដ្ឋប្រហារនៅ ទីក្រុង យ៉េរ៉េវ៉ាន់ (Yerevan) ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវដឹកនាំគណៈប្រតិភូចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨នៅញូយ៉ក

2023/09/21 03:27:09 pm        367
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣”។ 

សម្តេចទៀ បាញ់៖ មកពីកត្តាសន្តិភាពទើបពិភពលោកដាក់ប្រាសាទខ្មែរជាបន្តបន្ទាប់ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2023/09/20 11:53:13 pm        582
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ដោយសារពិភពលោក មើលឃើញកម្ពុជាមានសុខសន្តិភាពនេះហើយ ទើបគេសម្រេចដាក់ប្រសាទបុរាណខ្មែរជាបន្តបន្ទាប់ទៅជា សម្បត្តិបេតិកភណ្ឌពិភពលោកនោះ។ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ​បន្ទាប់ពីធ្វើការទូងស្គរ​ វាយជួងដើម្បីអបអរសាទរ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ​ដែលរមណីយដ្ឋានប្រាសាទកោះកេរ​ ត្រូវបានដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ​នៅវិមាន ឈ្នះ ឈ្នះ សម្តេចពិជ័យ​សេនា ទៀ បាញ់ ​បានបញ្ជាក់ថា ប្រាសាទជាច្រើនដែលដូនតាបន្សល់ទុកមកគឺច្រើន​ណាស់ ជាក់ស្តែងដូច ​ជាប្រាសាទកោះកេរនេះជាដើមគឺបានកសាងមករាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែកម្ពុជា​យើងទើបមានឱកាស ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយសារតែ កម្ពុជាយើងទើប​មានឱកាសពោលគឺមកពីកត្តាសុខសន្តិភាពនេះតែម្តង។សូមបញ្ជាក់ថា រហូតដល់សព្វថ្ងៃនេះកម្ពុជា បានដាក់បញ្ចូលជាសម្បត្តិវប្បធម៌ពិភពលោក​ដោយ​អង្គការយូណេស្កូ មានចំនួន៤ហើយ ​ក្នុងនោះរួមមាន​ រមណីយដ្ឋានអង្គរ នៅឆ្នាំ១៩៩២ ប្រាសាទ​ព្រះវិហារ ​នៅឆ្នាំ២០០៨ ​តំបន់ប្រាសាទសំបូរព្រៃគុក​ ឆ្នាំ២០១៧ និងឆ្នាំ២០២៣នេះ​គឺរមណីដ្ឋានប្រាសាទកោះកេរ៕អត្ថបទ៖ បាន ចក់

ការចោទប្រកាន់ពីបទពុករលួយ បន្តដាក់បន្ទុកលើជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន

2023/09/20 08:46:48 pm        294
ក្នុងរយៈពេលប៉ុន្មានឆ្នាំរបស់លោក Oleh Maiboroda ជានាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់អ៊ុយក្រែន លោកបានទទួលយកសំណូកជាច្រើន។ លោក Maiboroda បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សំណូកទាំងនោះមានបំណងសូកប៉ាន់ក្រុមមន្ត្រីសាធារណៈ ដើម្បីអនុម័តគម្រោងសាងសង់។ លោកបានបន្តថា ភារកិច្ចប្រគល់សំណូកត្រូវបានប្រគល់ឱ្យមេធាវីម្នាក់ ឈ្មោះ Oleh Tatarov ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។លោក Maiboroda បាននិយាយថា សំណូកទាំងនោះបានឆ្លងកាត់លោក Tatarov ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៩។ ទំនាក់ទំនងរបស់មេធាវីរូបនេះជាមួយនគរបាល តុលាការ និងព្រះរាជអាជ្ញា បានធ្វើឱ្យលោក Tatarov មានភាពល្អងាយស្រួលក្នុងការទំនាក់ទំនងពួកគេ។ លោក Maiboroda បាននិយាយថា «ពិតណាស់ លោក Tatarov បានចំណាយប្រាក់ដើម្បីឱ្យគម្រោងដំណើរការដោយរលូនជាមួយក្រុមអាជ្ញាធរ រួមទាំងដោយការធានាការអនុញ្ញាតសាងសង់ផងដែរ»។ ដោយបន្ថែមថា «លោកឲ្យលុយទៅពួកគេ ដូច្នេះទើបការរៀបចំទាំងនេះត្រូវបានធ្វើឡើង»។ការលើកឡើងរបស់លោក Maiboroda បង្កការគំរាមកំហែងឱ្យមានភាពចម្រូងចម្រាសឡើងវិញ ដែលបានធ្វើទុក្ខបុកម្នេញលោកប្រធានាធិបតី Volodymyr Zelenskiy បន្ថែមទៀត ដែលប្រទេសកំពុងស្ថិតនៅក្នុងសម័យសង្គ្រាមរួចទៅហើយនោះ។ លោក Tatarov ដែលជាទីប្រឹក្សាប្រធានាធិបតី ស្តីពីការអនុវត្តច្បាប់ និងភ្នាក់ងារសន្តិសុខ ចាប់តាំងពីឆ្នាំ២០២០មក បានបដិសេធថាមិនបានធ្វើអ្វីខុសនោះទេ ហើយក៏មិនត្រូវបានកាត់ទោសពីបទឧក្រិដ្ឋអ្វីនោះដែរ៕

កូរ៉េខាងត្បូង ជំរុញឱ្យរុស្ស៊ីបញ្ឈប់កិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង

2023/09/20 08:42:59 pm        277
កាលពីថ្ងៃអង្គារ (១៩ កញ្ញា) កូរ៉េខាងត្បូងបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីព្រមានទីក្រុងមូស្គូ ប្រឆាំងនឹងកិច្ចសហប្រតិបត្តិការយោធាណាមួយជាមួយកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងនូវកង្វល់អំពីកិច្ចព្រមព្រៀងអាវុធដែលអាចកើតមាន។ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនុរដ្ឋមន្ត្រីការបរទេសទីមួយ លោក ចាង ហូជីន (Chang Ho-jin) បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅទីក្រុងសេអ៊ូល ដើម្បីជំរុញឱ្យ «រុស្ស៊ីបញ្ឈប់ជាបន្ទាន់ នូវរាល់វិធានការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង និងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។លោក ចាង បាននិយាយថា រុស្ស៊ីគួរតែធ្វើតាមតួនាទីរបស់ខ្លួន ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានបន្ថែមថា សកម្មភាពណាមួយដែលគំរាមកំហែងសន្តិសុខរបស់ខ្លួន នឹងធ្វើឱ្យខូចទំនាក់ទំនងរបស់រុស្ស៊ីជាមួយកូរ៉េខាងត្បូងយ៉ាងធ្ងន់ធ្ងរ។សារផ្ដាំផ្ញើរបស់ទីក្រុងសេអ៊ូលនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ត្រូវបានផ្ដល់ជម្រើសសម្រាប់កិច្ចសហប្រតិបត្តិការយោធានៅមជ្ឈមណ្ឌលអវកាស វ៉ូស្តុចឈ្នី កូសម៉ូដ្រូម (Vostochny Cosmodrome) របស់រុស្ស៊ីកាលពីសប្តាហ៍មុន នៅពេលដែលរុស្ស៊ីកំពុងជំរុញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន និងកូរ៉េខាងជើង កំពុងជំរុញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

ទីក្រុងព្រំដែនម៉ិកស៊ិក សម្របតាមតម្រូវការរបស់ជនអន្តោប្រវេសន៍អាហ្វ្រិក

2023/09/20 08:35:01 pm        238
អ្នកស្រី ការីណា ហ្សាយាស (Karina Zayas) បានរៀនធ្វើជំនួញជាមួយពលរដ្ឋ ដែលទើបមកដល់ថ្មីពីប្រទេសហ្គាណា សេណេហ្គាល់ និងកាមេរូន ដែលមិនចេះភាសាអង់គ្លេស ឬអេស្ប៉ាញ។«ភាគច្រើន ពួកគេចង្អុលទៅវត្ថុនានា។ ខ្ញុំចង់បាននេះ ខ្ញុំចង់បាននោះ។ ពេលនិយាយដល់និយាយពីចំនួន យើងធ្វើបែបនេះ អ្នកលក់ភេសជ្ជៈផ្លែឈើ និងការ៉េមម៉ិកស៊ិក និយាយដោយលើកម្រាមដៃមួយ ពីរ ឬបី។ «ប្រសិនបើចំនួនតិច គឺយកថ្លៃត្រឹមតែ ៥ប៉េសូ យើងធ្វើនេះ។ … ប្រសិនបើពួកគេមានការដូរកើតឡើង ខ្ញុំគ្រាន់តែឲ្យវត្ថុនោះទៅពួកគេ ជាការស្រេច»។ជនអន្តោប្រវេសន៍អាហ្រ្វិកដែលដើរតាមផ្លូវនៅទីក្រុងសូណូយតា (Sonoyta) ទល់មុខទីក្រុងលូកេវីល (Lukeville) រដ្ឋអារីហ្សូណា (Arizona) គឺជាផ្នែកមួយនៃការកើនឡើងថ្មី សមាជិកសភា និងមន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក បាននិយាយថា ធនធានដំណើរការ និងការឃុំឃាំងរបស់សហព័ន្ធមានចំនួនលើសលប់ ហើយនាំឲ្យមានការដោះលែងនៅតាមផ្លូវ។ក្រុមអ្នករត់ពន្ធកំពុងដឹកនាំជនអន្តោប្រវេសន៍ចូលទៅក្នុងវាលខ្សាច់អារីហ្សូណាដាច់ស្រយាល ដែលបង្កបញ្ហាប្រឈមថ្មីសម្រាប់ល្បាតតាមព្រំដែន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM