ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋបាលខណ្ឌ៧មករារៀបចំពិធីទូងស្គរ អបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

2023/09/20 05:50:05 pm        131
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំ​មន្រ្តីរាជការ​ក្រោមឱវាទរៀបចំពិធី ទូងស្គរ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ជាសម្បត្តិ​បេតិកភណ្ឌវប្បធម៌ ពិភពលោក ដែលរៀបចំឡើងនៅរដ្ឋបាលខណ្ឌ៧មករា ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។រដ្ឋបាលខណ្ឌ៧មករា ចេញសេចក្តីជូនដំណឹងសង្កាត់ទាំង៨សហការឱ្យបាន​ជិត​ស្និទ្ធបំផុត ជា​រដ្ឋបាលខណ្ឌ ត្រៀមរៀបចំវាយគង ជួង ទូងស្គរ និងគោះត្រដោក ព្រមៗគ្នា​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង០០នាទីព្រឹក ដើម្បី​អបអរ​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត និងជាទីមោទនកភាពជាតិ។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ​បានចាត់ទុកថា​ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មី​មួយ​ទៀត និងជាមោទកភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី​ដោយគណៈកម្មាធិការបេតិកភណ្ឌពិភព​លោក ​នៃអង្គការយូណេស្កូ ​ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ​ ប្រទេសអារ៉ាប៊ីសាអូឌីត បាន​សម្រេច​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទកោះកេរ ​របស់ខ្មែរជាសម្បត្តិ​បេតិកភណ្ឌពិភពលោក ដែល​បង្ហាញយ៉ាងច្បាស់​ទៅអន្តរជាតិ និង​ពិភពលោកថា ​ប្រទេសកម្ពុជា​សម្បូរទៅដោយ​សម្បត្តិ​បេតិកភណ្ឌជាច្រើន ​នៅមិនទាន់ដាក់បញ្ចូល ​ហើយសាកសម​ជាព្រះរាជាណាចក្រអច្ឆរិយៈ៕អត្ថបទ៖ កុម្ភៈ

UN៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅលីប៊ី រួមមានជនអន្តោប្រវេសន៍ចំនួន៤០០នាក់

2023/09/20 05:36:09 pm        85
UN៖របាយការណ៍ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ដោយសំអាងដល់របាយការណ៍ពីមន្ទីរពេទ្យថា ជនអន្តោប្រវេសន៍ប្រហែល៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់ ដែលបានវាយប្រហារភាគខាងកើតប្រទេសលីប៊ីកាលពីសប្តាហ៍មុន។ របាយការណ៍នេះបានដកស្រង់ពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក ដែលបាននិយាយថា រហូតមកដល់ពេលនេះ តួលេខអ្នកស្លាប់ចំនួន៤,០០០នាក់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសលីប៊ីដោយមន្ទីរពេទ្យ រួមទាំងជនអន្តោប្រវេសន៍ចំនួន៤០០នាក់ផងដែរ។ជនអន្តោប្រវេសន៍អាហ្វ្រិក និងមជ្ឈិមបូព៌ារាប់ពាន់នាក់ មានមូលដ្ឋានបណ្តោះអាសន្នក្នុងប្រទេសលីប៊ី ហើយមនុស្សជាច្រើនបានធ្វើដំណើរឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ ដ៏គ្រោះថ្នាក់ជារៀងរាល់ឆ្នាំ ដើម្បីគេចចេញពីភាពក្រីក្រ និងជម្លោះ។ អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ ធ្លាប់បាននិយាយថា ជនអន្តោប្រវេសន៍ជាង១០០.០០០ នាក់ បានរស់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ រួមទាំងជាង៨.០០០នាក់រស់នៅក្នុងទីក្រុង Derna របស់លីប៊ី ហើយពួកគេភាគច្រើនមកពីប្រទេសឆាដ អេហ្ស៊ីប និងស៊ូដង់ ផងដែរ៕

មនុស្ស២៧នាក់ស្លាប់ និង២០០នាក់របួស ក្នុងការវាយប្រហាររបស់អាស៊ែបៃហ្សង់ លើតំបន់ណាហ្គ័រណូ-ការ៉ាបាក់

2023/09/20 05:34:06 pm        100
អាមេនី៖ យោងតាមព័ត៌មាន ដែលទទួលបានពីកន្លែងបញ្ចុះសព Stepanakert ប្រទេសអាមេនី ដោយការិយាល័យអ្នកការពារសិទ្ធិមនុស្ស គិតត្រឹមម៉ោង២២:៣០នាទី (ម៉ោងក្នុងស្រុក) មានជនរងគ្រោះចំនួន២៧នាក់បានស្លាប់ ដែលជាលទ្ធផលនៃការវាយប្រហារភេរវកម្មយ៉ាងពេញទំហឹងដោយប្រទេសអាស៊ែបៃហ្សង់ ដែលក្នុងនោះជនរងគ្រោះ២នាក់ជាជនស៊ីវិល ហើយចំនួនអ្នករងរបួសមានលើសពី២០០នាក់ហើយនៅពេលនេះ។តួលេខនេះមិនរាប់បញ្ចូលជនរងគ្រោះនៅស្ថាប័នវេជ្ជសាស្ត្ររបស់តំបន់ Askeran និងតំបន់ Martuni ទេ ដោយសារនៅមិនទាន់ទំនាក់ទំនងពីទីនោះ។ អាស៊ែបៃហ្សង់ បានបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ការ៉ាបាក់ គ្រប់គ្រងដោយអាមេនី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃទឹកដីរបស់អាស៊ែបៃហ្សង់ កាលពីព្រឹកថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងការប៉ុនប៉ងនាំយកតំបន់នេះឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើងវិញដោយប្រើកម្លាំង ដែលបង្កើនការគំរាមកំហែងនៃសង្រ្គាមថ្មីមួយជាមួយប្រទេសជិតខាងអាមេនី ផងដែរ៕

រុស្ស៊ី៖ លោក ពូទីន និងលោក ស៊ី នឹងជួបប្រជុំគ្នានៅទីក្រុងប៉េកាំងក្នុងខែតុលាខាងមុខនេះ

2023/09/20 05:29:48 pm        94
រុស្ស៊ី៖រុស្ស៊ីប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងខែតុលា ខាងមុខនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីននៅក្រៅប្រទេស ចាប់តាំងពីដីកាចាប់ខ្លួនត្រូវបានដាក់ចេញប្រឆាំងនឹងលោក ជុំវិញការនិរទេសកុមារពីអ៊ុយក្រែន។លោក Nikolai Patrushev ដែលជាមនុស្សជំនិតរបស់លោក ពូទីន និងជាលេខានៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា រុស្ស៊ី និងចិន គួរតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ នៅពេលប្រឈមមុខនឹងការប៉ុនប៉ងរបស់លោកខាងលិចដើម្បីទប់ស្កាត់ពួកគេទាំងពីរ។ លោក ពូទីន នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ បន្ទាប់ពីការអញ្ជើញរបស់លោក ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចដ៏ខ្ពង់ខ្ពស់នៅទីក្រុងមូស្គូកាលពីខែមីនា។ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី នោះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទសង្ស័យថា បាននិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ ឬច្រើនជាងនេះពីអ៊ុយក្រែន។ លោក ពូទីន បានធ្វើទស្សនកិច្ចចុងក្រោយនៅប៉េកាំងក្នុងខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការលុកលុយអ៊ុយក្រែន ជាទីដែលលោក និងលោក ស៊ី បានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» ដោយទីក្រុងមូស្គូនិយាយថា នេះមិនមែនមានន័យថាជាសម្ព័ន្ធមិត្តយោធានោះទេ៕

ប្រទេសឡាតវី នឹងបិទច្រកព្រំដែនមួយក្នុងចំណោមច្រកព្រំដែនបេឡារុសចំនួនពីរ ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ខុសច្បាប់

2023/09/20 05:23:32 pm        98
ឡាតវី៖ រដ្ឋាភិបាលនៃប្រទេសឡាតវីកាលពីថ្ងៃអង្គារ បានសម្រេចចិត្តបិទច្រកព្រំដែនមួយក្នុងចំណោមច្រកព្រំដែនពីររបស់ខ្លួនជាមួយប្រទេសបេឡារុស ខណៈដែលនាយករដ្ឋមន្ត្រី បានចោទប្រកាន់ទីក្រុងមីនស្កិ៍( Minsk) ម្តងទៀតថា បានប្រើប្រាស់ជនអន្តោប្រវេសន៍ខុសច្បាប់ជា «ការគំរាមកំហែងចម្រុះ» ដើម្បីធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរដ្ឋបាល់ទិក។នៅឆ្នាំ២០២១ ប្រទេសឡាតវី ប៉ូឡូញ និងលីទុយអានី បានប្រឈមមុខនឹងវិបត្តិអន្តោប្រវេសន៍ នៅពេលដែលមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក បានចាប់ផ្តើមឆ្លងមកពីបេឡារុស។ ប្រទេសទាំងបី ដែលជាសមាជិកទាំងអស់របស់អង្គការណាតូ និងសហភាពអឺរ៉ុប នៅទីបំផុត បានងាកទៅរកការជំរុញជនអន្តោប្រវេសន៍ត្រឡប់មកវិញ ដែលជាគោលនយោបាយមួយ នៅមានដដែល។មន្ត្រីចំនួន៥០នាក់ដែលកំពុងធ្វើការនៅប៉ុស្តិ៍ព្រំដែនSilene នឹងត្រូវដាក់ពង្រាយឡើងវិញ ដើម្បីការពារព្រំដែនពិតប្រាកដ នៅក្នុងអ្វីដែលប្រធានឆ្មាំល្បាតព្រំដែនរបស់ប្រទេសឡាតវី បានពណ៌នាថាជា «ស្ថានភាពដ៏តានតឹងបំផុត ចាប់តាំងពីឆ្នាំ២០២១» ដោយសារលំហូរចូលនៃជនអន្តោប្រវេសន៍មកពីប្រទេសបេឡារុស។

ចិន ជំរុញឲ្យមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅថែមទៀតជាមួយរុស្ស៊ី ទោះមានការរិះគន់ពីលោកខាងលិចក៏ដោយ

2023/09/20 05:18:30 pm        97
ចិន៖ ប្រទេសចិន កាលពីថ្ងៃអង្គារ បានបង្កើនទំនាក់ឆ្លងព្រំដែន ជាមួយរុស្ស៊ី និង ពាណិជ្ជកម្មទៅវិញទៅមកកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការវិនិយោគ ខណៈសម្ព័ន្ធមិត្តទាំង២ បានប្ដេជ្ញាបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែប្រសើរជាងមុន ទោះបីជាមានការមិនពេញចិត្តពីលោកខាងលិច បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុន ក៏ដោយ ស្របពេលដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក Wang Yi ទៅកាន់ទីកក្រុង មូស្គូ សម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រដែលឈានទៅរកការបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់ទីក្រុងប៉េកាំងនៅខែក្រោយ។  យោងតាមសេចក្ដីថ្លែងការណ៍ពីក្រសួងពាណិជ្ជកម្មរបស់លោក រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក  វ៉ាង   វ៉ិនតាវ (Wang Wentao) បាននិយាយក្នុងកិច្ចពិភាក្សានៅទីក្រុងប៉េកាំង ថា សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាង ចិន រុស្ស៊ី បានបន្តយ៉ាងស៊ីជម្រៅ និងកាន់តែរឹងមាំ ក្រោមការណែនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋទាំង២។   ខណៈសង្រ្គាមអ៊ុយក្រែនឈានចូលដល់ឆ្នាំទី២ ហើយរុស្ស៊ី រងទណ្ឌកម្មពីលោកខាងលិច ទីក្រុងមូស្គូ បានពឹងផ្អែកលើសម្ព័ន្ធមិត្តក្រុងប៉េកាំង សម្រាប់ការគាំទ្រសេដ្ឋកិច្ច ការផ្គត់ផ្គង់លើតម្រូវការរបស់ចិនផ្នែក ប្រេង និងឧស្ម័ន ព្រមទាំងគ្រាប់ធញ្ញជាតិផងដែរ។ ទិន្នន័យពន្ធគយចុងក្រោយបង្អស់របស់ចិន បង្ហាញថា កាលពីខែសីហា ការនាំចូលទំនិញរបស់ចិនពីរុស្ស៊ី បានឡើងដល់៣% កាលពីដើមឆ្នាំមុន រហូតដល់១១,៥ពាន់លានដុល្លារអាមេរិក ផ្ទុយពីខែកក្កដា ដែលធ្លាក់ចុះ៨% ៕

អារ៉ាប៊ីសាអ៊ូឌីត ស្វាគមន៍លទ្ធផលវិជ្ជមាននៃកិច្ចចរចា ដើម្បីគាំទ្រដំណើរការសន្តិភាពនៅយ៉េម៉ែន

2023/09/20 05:05:51 pm        107
អារ៉ាប៊ីសាអ៊ូឌីត៖ អារ៉ាប៊ីសាអ៊ូឌីត បានស្វាគមន៍លទ្ធផលវិជ្ជមានពីការពិភាក្សា ដើម្បីឈានដល់ផែនទីបង្ហាញផ្លូវ ដែលគាំទ្រដល់ដំណើរការសន្តិភាពក្នុងប្រទេសយ៉េម៉ែន បន្ទាប់ពីកិច្ចពិភាក្សារបស់ក្រុមអ្នកចរចាហ៊ូធីជាមួយអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងរីយ៉ាដ។ ប្រភពដែលដឹងច្បាស់ពីកិច្ចប្រជុំនេះ និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមហ៊ូធី បាននិយាយថា ក្រុម បេសកជនពិសេសហ៊ូធី បានចាកចេញពីទីក្រុងរីយ៉ាដ កាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចារយៈពេល៥ជាមួយមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតស្តីពីការបញ្ចប់ជម្លោះរយៈពេល៨ឆ្នាំ នៅប្រទេសយ៉េម៉ែន។រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បានថ្លែងកាលពីថ្ងៃពុធថា ព្រះរាជាណាចក្រនេះ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការសន្ទនាក្នុងចំណោមភាគីជម្លោះទាំងអស់ក្នុងប្រទេសយេម៉ែន។ រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីបានជួបជាមួយគណៈប្រតិភូហ៊ូធី។ព្រះអង្គម្ចាស់ Khalid bin Salman បានថ្លែងនៅក្នុងសារបង្ហោះនៅលើកម្មវិធីផ្ញើសារXថា៖«ខ្ញុំបានសង្កត់ធ្ងន់លើការគាំទ្ររបស់ព្រះរាជាណាចក្រសម្រាប់ប្រទេសយ៉េម៉ែន និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ការសន្ទនាក្នុងចំណោមភាគីទាំងអស់ ដើម្បីឈានទៅដល់ដំណោះស្រាយនយោបាយដ៏ទូលំទូលាយមួយ ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ»៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

2023/09/20 04:32:40 pm        233
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្ត​ទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖ ១-របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្ដើមអនុវត្តដំណាច់ឆ្នាំ២០២៣ ២-សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ៣-របាយការណ៍ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ៤-សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៥-សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ៦-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ៧- បញ្ហាផ្សេងៗ ៕

អ៊ីរ៉ង់ទាមទារឲ្យសហរដ្ឋអាមេរិកបង្ហាញសុច្ឆន្ទៈ ក្រោយពីការចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2023/09/20 04:29:36 pm        101
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែបង្ហាញ «សុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត»របស់ខ្លួនក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ខណៈដែលការចរចាដោយប្រយោលជាច្រើនខែរវាងគូសត្រូវ ដែលមានរយៈពេលយូរ មិនបានឈានទៅដល់ចំណុចណាមួយឡើយ។លោករ៉េស៊ី បាននិយាយនៅក្នុងសុន្ទរកថានៅឯមហាសន្និបាតUN ដោយសំដៅទៅលើផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) រវាងទីក្រុងតេអេរ៉ង់ និង មហាអំណាចទាំង៦ថា៖«តាមរយៈការចាកចេញពីJCPOA សហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀង និងគោលការណ៍នៃសេចក្តីស្មោះត្រង់។ សហរដ្ឋអាមេរិក គួរតែបង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួន»។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបោះបង់ចោលកិច្ចព្រមព្រៀងនោះ ក្នុងឆ្នាំ២០១៨ ដោយបានលើកហេតុផលថា វាមានចិត្តល្អពេកចំពោះទីក្រុងតេអេរ៉ង ហើយបានស្តារឡើងវិញនូវទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់បំពានបន្តិចម្តងៗនូវដែនកំណត់នុយក្លេអ៊ែររបស់កិច្ចព្រមព្រៀងនេះ។បន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានព្យាយាមចរចារអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលប្រទេសអ៊ីរ៉ង់ បានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ៕

ពលរដ្ឋអាមេនីតវ៉ាសុំជំនួយពីអង្គការសហប្រជាជាតិ ខណៈអាស៊ែបៃហ្សង់វាយប្រហារតំបន់ការ៉ាបាក់

2023/09/20 04:27:22 pm        139
អាមេនី៖ នគរបាលអាមេនី បានប្រើគ្រាប់បែកដៃដើម្បីបំបែកក្រុមបាតុករ ដែលព្យាយាមសម្រុកចូលទៅក្នុងអគាររដ្ឋាភិបាលមួយក្នុងរដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan) កាលពីថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងបាតុកម្មប្រឆាំងនឹងអំពើហិង្សានៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh)។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សជាច្រើននាក់បានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នា រួមទាំងមន្ត្រីនគរបាល ហើយអ្នកតវ៉ាមួយចំនួនក៏ត្រូវបានចាប់ខ្លួនផងដែរ។ក្រុមអ្នកតវ៉ាបាននិយាយថា «អង្គការសហប្រជាជាតិត្រូវតែធ្វើតាមអាណត្តិរបស់ខ្លួន ព្រោះតែប្រជាជននៅទីតំបន់នេះកំពុងរងទុក្ខ។ មានអំពើប្រល័យពូជសាសន៍ មានការបោសសម្អាតជនជាតិភាគតិច មានភាពអត់ឃ្លាន មានអ្វីៗគ្រប់យ៉ាងដែលអង្គការសហប្រជាជាតិប្រឆាំង កំពុងកើតឡើងនៅទីនេះ ហើយពួកគេត្រូវធ្វើអ្វីម្យ៉ាង ព្រោះពួកគេជាអង្គការពិភពលោកតែមួយគត់ ដែលមានអាណត្តិអាចរកដំណោះស្រាយសម្រាប់បញ្ហាទាំងនេះបាននាពេលបច្ចុប្បន្ន»។អាស៊ែបៃហ្សង់បានបញ្ជូនកងទ័ព ដែលគាំទ្រដោយការវាយប្រហារដោយកាំភ្លើងធំចូលទៅក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ ដែលគ្រប់គ្រងដោយអាមេនីកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងការប៉ុនប៉ងនាំយកតំបន់ដែលបែកបាក់មួយនេះ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដោយបង្ខំ ដោយបង្កើនការគំរាមកំហែងនៃសង្រ្គាមថ្មីមួយជាមួយប្រទេសជិតខាងអាមេនី។ ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាទឹកដីអាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកមួយនៃតំបន់នេះត្រូវបានគ្រប់គ្រងដោយក្រុមអាជ្ញាធរផ្ដាច់ខ្លួនអាមេនី ដែលនិយាយថាតំបន់នេះជាទឹកដីកំណើតដូនតារបស់ពួកគេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM