ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ការតវ៉ាផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីកាណាដា ជុំវិញការស្លាប់សកម្មជនផ្ដាច់ខ្លួន

2023/09/20 04:24:37 pm        116
ឥណ្ឌា៖ ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាភាគខាងជើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau)បានចោទប្រកានទីកក្រុង New Delhi ថាទីភ្នាក់ងារចារកម្មរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ (Sikh)។  ដោយលើកពាក្យស្លោករួមជាមួយរូបផូស្ទ័ររបស់លោក Trudeau ក្រុមកម្មករមកពីតំបន់ Dogra Front នៅក្នុងទីក្រុង ចាំមួ (Jammu) បាននិយាយថា លោកនាយករដ្ឋមន្ត្រីកាណាដាបានចោទប្រកាន់ទីក្រុង New Delhi បំភិតបំភ័យអ្នកបោះឆ្នោតរបស់លោក។ កាណាដា មានចំនួនប្រជាជនកាន់សាសនាស៊ីគច្រើនបំផុត ក្រៅពីរដ្ឋពុនចាប(Punjab) របស់ឥណ្ឌាដោយមានប្រជាជនប្រហែល ៧៧សែននាក់ត្រូវគេរាយការណ៍កាន់សាសនាស៊ីគ ជាសាសនារបស់ពួកគេក្នុងជំរឿនកាលពីឆ្នាំ២០២១។ លោក Trudeau បានប្រាប់សភានៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាន់មួយកាលពីថ្ងៃចន្ទថា រាល់ការជាប់ពាក់ព័ន្ធនៃរដ្ឋាភិបាលបរទេសក្នុងការសម្លាប់ពលរដ្ឋកាណាដា គឺជាការបំពានមិនអាចទទួលយកបាន នៃអធិបតេយ្យភាពរបស់យើង ។មេដឹកនាំការតវ៉ា បាននិយាយថា លោក Trudeau កំពុងព្យាយាមប្រមូលការគាំទ្រខាងនយោបាយក្នុងចំណោមអ្នកកាន់សាសនាស៊ីគ នៅកាណាដា ដោយចោទប្រកាន់ឥណ្ឌាថាមានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះទៅវិញ៕

ម៉ិកស៊ិក រំលឹកខួបរញ្ជួយដីដ៏ខ្លាំង ជាមួយសមយុទ្ធ

2023/09/20 04:22:26 pm        136
ម៉ិកស៊ិក៖ ពលរដ្ឋនៅក្នុងទីក្រុង Mexico City បានជម្លៀសខ្លួនចេញពីលំនៅឋាននិង អគារសម្រាប់ការធ្វើសមយុទ្ធរញ្ចួយដីក្នុងភាពអាសន្នមួយកាលពីថ្ងៃអង្គារ នៅថ្ងៃនៃការរំលឹកខូបរញ្ជួយដីដ៏មហន្តរាយនៅឆ្នាំ២០១៧ និងឆ្នាំ១៩៨៥។អាជ្ញាធរបានបានប្រកាសអាសន្នរញ្ជួយដី នៅក្នុងទីក្រុង Mexico City ហើយបុគ្គលិកការិយាល័យ បានចាប់ផ្តើមអនុវត្តរត់សម្រាប់ការជម្លៀសបន្ទាន់ចេញពីអគារ។ សមយុទ្ធនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីធានបានថាពលរដ្ឋបានត្រៀមខ្លួនសម្រាប់ហេតុការណ៍រញ្ជួយដីធំៗនៅពេលក្រោយ។ រញ្ជួយដីធំចុងក្រោយនៅប្រទេសម៉ិកស៊ិកនៅក្នុងឆ្នាំ២០១៧ បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ រញ្ជួយដីកម្រិត៧,១ រិចទ័រ បានវាយប្រហារប្រទេសម៉ិកស៊ិកភាគកណ្តាល ក្នុងឆ្នាំ២០១៧ ប៉ុន្មានម៉ោងបន្ទាប់ពីសមយុទ្ធជម្លៀសខ្លួននៃការរំលឹកខួប។ អគាររាប់ម៉ឺនកន្លែងត្រូវបានបំផ្លាញ មនុស្សរាប់សិបនាក់បានស្លាប់ ខណៈសាលារៀននិងការិយាល័យបានបាក់រលំ ហើយកាលពីឆ្នាំ ១៩៨៥ រញ្ជួយដីដ៍ធំ បានសម្លាប់មនុស្សរាប់ពាន់នាក់៕

ប្រធានាធិបតីហ្គាតេម៉ាឡា បដិសេធលទ្ធភាពនៃការធ្វើរដ្ឋប្រហារក្រោយការបោះឆ្នោត

2023/09/20 04:19:57 pm        167
ហ្គាតេម៉ាឡា៖ ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei បាននិយាយនៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា លោកនឹងប្រគល់តំណែងប្រធានាធិបតីទៅឱ្យប្រធានាធិបតីជាប់ឆ្នោត លោក Bernardo Arevalo នៅថ្ងៃទី១៤ ខែមករា ខាងមុខនេះ។ ការអត្ថាធិប្បាយរបស់លោក Giammattei នេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អំពីហានិភ័យនៃរដ្ឋប្រហារនៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន។កាលពីសប្តាហ៍មុន ការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់ក្នុងប្រទេសហ្គាតេម៉ាឡា បានឆ្មក់ចូលកន្លែងបោះឆ្នោត និងបើកសន្លឹកឆ្នោតដែលបានបិទជិត ដោយក្នុងនោះប្រធានាធិបតីជាប់ឆ្នោតលោក Bernardo Arevalo និងគណបក្ស Semilla របស់លោកបានទទួលជ័យជម្នះ។ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ភាពមិនប្រក្រតីក្នុងការចុះឈ្មោះសមាជិកបក្ស Semilla មុនការបោះឆ្នោត ដែលគណបក្សនេះបានបដិសេធ។ លោក Giammattei ក៏បានរិះគន់ «ការជ្រៀតជ្រែកពីបរទេសដែលមិនចាំបាច់» នៅក្នុងដំណើរការបោះឆ្នោតនៅប្រទេសមួយនេះផងដែរ៕

ឯកឧត្តម វង្សី វិស្សុត ដឹកនាំមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី ទូងស្គរអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2023/09/20 03:37:16 pm        246
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅខាងមុខបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ជាច្រើនកុះករផងដែរ៕

រដ្ឋមន្ត្រីក្រសួងការងារ៖ ការចុះបញ្ជីប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្លាយជាស្មារតីជាតិតែមួយក្រោមម្លប់សន្តិភាព

2023/09/20 03:19:42 pm        418
ភ្នំពេញ៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីវាយគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ក្នុងពិធីដែលមានមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាប់រយនាក់ ឯកឧត្តម​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មវិធីព្រឹកនេះ គឺជាមោទកភាពជាតិថ្មីបន្ថែមទៀតដែលមិនត្រឹមតែជាការអបអរសាទររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្រោមម្លប់សន្តិសភាព។ ឯកឧត្តមគូសបញ្ជាក់ថា “តាមរយៈការចុះបញ្ជីនេះ សូមឱ្យមានស្មារតីជាតិតែមួយរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឲ្យកម្ពុជារុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង”។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការអបអរសាទរនៅតាមបណ្ដារោងចក្រ នៅតាមសាលារៀនបណ្ដុះបណ្ដាលបច្ចេកទេស និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួមអបអរសាទរចំពោះការចុះបញ្ជីនេះដែលជាមោទកភាពមួយបន្ថែមទៀតរបស់ជាតិក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ និងអាណត្តិទី៧ ដែលបានខ្នះខ្នែងចុះបញ្ជី«រមណីដ្ឋានប្រសាទកោះកេរ»រហូតបានទទួលជោគជ័យនាពេលនេះ។ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ គួរំលឹកថា តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី៤ហើយរបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីរមណីយដ្ឋានអង្គរ ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក, តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា និងតំបន់ប្រាសាទសំបូរព្រៃគុកចុះថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ៕

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងបង្កើតប្រព័ន្ធ Hotline ជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន

2023/09/19 10:50:03 pm        332
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងបង្កើតប្រព័ន្ធ Hotline ជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជុំវិញបញ្ហាគ្រឿងញៀនដែលកំពុងក្លាយជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍​ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ BTV News ឲ្យដឹងនៅថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៣ថា អនុវត្តតាមការប្ដេជ្ញាចិត្តដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្ដេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងគោលបំណងនៃបេសកកម្មអនុវត្តកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ​និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១ លើការបង្ក្រាប ដើម្បីឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន និងក្រោមការដឹកនាំដោយ​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេច​បង្កើតhotline ដើម្បីទទួលព័ត៌មាននានាពីគ្រប់មជ្ឈដ្ឋាន ​មិនថាប្រជាប្រជាពលរដ្ឋ ​និងសង្គមស៊ីវិល ​ហើយធានាការសម្ងាត់​ ​ក្នុងគោលដៅស្វែងរកការពិត ​និងចាត់វិធានការភ្លាមៗ។ នាយឧត្តមសេនីយ៍ ​បញ្ជាក់ថា ​គ្រឿងញៀនដែលរកឃើញ និងបង្ក្រាបបានកន្លងមកមាន​ប្រមាណ ៩០ភាគរយមកពីបរទេស ​ដោយនាំចូលច្រើនជាងគេ​ គឺតាមផ្លូវគោក និងមួយចំនួនទៀតជាករណី​កែច្នៃ​ក្នុងប្រទេស ខណៈឯកឧត្តម អះអាងថា កម្ពុជាជាប្រទេសដែលឧក្រិដ្ឋជនឆ្លងកាត់​សម្រាប់ការដឹក​ជញ្ជូនគ្រឿងញៀនតែប៉ុណ្ណោះ។ នាយឧត្តមសេនីយ៍ បន្តថា ឯកឧត្តមសន្តិបណ្ឌិត នេ សាវឿន ក្នុងនាមប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានដាក់ចេញនូវសកម្មភាពគឺកិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង ដោយអនុវត្តព្រមគ្នាទាំងគោលនយោបាយ​ និងអនុវត្តច្បាប់ ធ្វើយ៉ាងណា​ឲ្យការ​ប្រយុទ្ធប្រឆាំង​ និងបង្ក្រាបការជួញដូរគ្រឿងញៀន​ទទួលបានប្រសិទ្ធភាព​។ លើសពីនេះ ​នាយឧត្តមសេនីយ៍ បន្ថែមថា ផ្អែកតាមការអនុវត្តគោលនយោបាយកន្លងមកពាក់ព័ន្ធ​នឹង​បញ្ហាគ្រឿងញៀន ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានរកឃើញក្នុង​ចំណោម​ក្លឹបកម្សាន្ត ​និងខារ៉ាអូខេនៅទូទាំង​ប្រទេស ​ចំនួនប្រមាណ ១,៣០០កន្លែង​នោះមានពាក់ព័ន្ធ​នឹង​ករណីគ្រឿងញៀន ​ដែលបញ្ហានេះ​ស្ថិតក្នុងការឈាន​ទៅលុបបំបាត់ ​តាមរយៈការធ្វើកិច្ចសន្យា និងការគ្រប់គ្រង​ជាមួយម្ចាស់ទីតាំង ​និងម្ចាស់អាជីវកម្មឱ្យបានច្បាស់លាស់ជាងមុន ដើម្បី​ឲ្យមានការចូលរួមសហការជាមួយសមត្ថកិច្ចក្នុងពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឬបោះសំអាត​គ្រឿងញៀន​នៅតាមទីតាំងទាំងអស់នោះ៕ អត្ថបទ៖ ឧត្តម

មជ្ឈមណ្ឌលកម្ពុជា៤.០ រៀបចំវេទិកាលើកទី១ ស្ដីពី “យុវជន៤.០” ផ្តោតលើយុវជនក្នុងយុគសម័យឌីជីថល

2023/09/19 08:56:41 pm        246
ភ្នំពេញ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានរៀបចំវេទិកាលើកទី ១ ស្ដីពី “យុវជន ៤.០”។ វេទិកានេះ ​រៀបចំឡើងក្រោមកិច្ចពិភាក្សាចំនួនពីរ គឺ “យុវជន និងការអប់រំឌីជីថល ជំនាញឌីជីថល និងអាជីពឌីជីថល” រីឯកិច្ចពិភាក្សាបន្ទាប់គឺផ្តោតលើ “ការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន”។មជ្ឈមណ្ឌលកម្ពុជា៤.០ក្រោមអាធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមប្រឹក្សាភិបាល បានរៀបចំវេទិកាលើកទី ១ ស្ដីពី “យុវជន ៤.០”។ វេទិកានេះ ​គឺមានការចូលរួមពីអ្នកជំនាញ ជាច្រើនវិស័យ ដើម្បីជជែកពិភាក្សា ​លើប្រធានបទពីរផ្សេងគ្នា ​ចែករំលែកជូនអ្នកចូលរួម ដែលភាគច្រើនជានិស្សិត។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា វេទិកានេះជាការប្រមូលផ្តុំអ្នកជំនាញ ​និងភាគីពាក់ព័ន្ធ រួមមាន ​អ្នកជំនាញមកពីវិស័យរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សា ផ្លាស់ប្តូរ​យោបល់ និងចែករំលែកទស្សនៈ ជុំវិញប្រធានបទសំខាន់ៗទាក់ទងនឹងការកសាងសេដ្ឋកិច្ច សង្គមឌីជីថល។ប្រធានបទនៃកិច្ចពិភាក្សានៅក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ​ផ្តោតសំខាន់លើយុវជនក្នុង​យុគសម័យ​ឌីជីថល ដោយហេតុថាយុវជនជាកម្លាំងចលករសំខាន់​សម្រាប់កម្ពុជា​នាថ្ងៃអនាគត​ក្នុងការជំរុញការកសាងសេដ្ឋកិច្ច ​និងសង្គមឌីជីថល។ ឯកឧត្តម បញ្ជាក់ដែរថា ការឈានទៅសម្រេចបានសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមាន​លក្ខណៈពេញលេញ ​គឺទាមទារមូលធនមនុស្ស ដែលមនុស្សនិងបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា ដោយ​តម្រូវឱ្យកម្លាំងពលកម្ម មានចំណេះ មានជំនាញ ​អាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ​ដើម្បីទាញយកសក្តានុពល ​និងផលប្រយោជន៍ពីបច្ចេកវិទ្យា។ ​ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​នេះក៏ស្របតាមគោលនយោបាយរបស់​ រាជរដ្ឋាភិបាលកម្ពុជា នីតតិកាលទី ៧ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា រាជរដ្ឋាភិបាល ​បានកំណត់ក្នុងកម្មវិធីនយោបាយ និង​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ​ដោយកំណត់យកអាទិភាពគន្លឹះ​ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ គួរបញ្ជាក់ថា កិច្ចពិភាក្សាវគ្គទី១ក្នុងវេទិកានេះ គឺមានការចូលរួមពីវាគ្មិនតំណាងក្រសួងអប់រំ សភាពាណិជ្ជកម្មកម្ពុជា ​និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា។ ​កិច្ចពិភាក្សានេះ រំលេចពីតួនាទីរបស់វិស័យអប់រំ និងគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងការដាក់ចេញនូវផែនការ​យុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះបន្ថែម​ ដើម្បីពង្រឹងការអប់រំឌីជីថល​ និងការអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងឈានទៅការជំរុញយុវជនក្នុងការចាប់យកអាជីពឌីជីថល។ លើសពីនេះទៀត នៅក្នុងកិច្ចពិភាក្សាក៏បានលើកពីទំនាក់ទំនងរវាងយុវជន ជាមួយការអប់រំឌីជីថល ជំនាញឌីជីថល ​ក៏ដូចជាអាជីពឌីជីថល ដែលជាភាពចាំបាច់ ​និងមានសារៈសំខាន់សម្រាប់យុវជន ដោយហេតុថា​ការកសាងមូលធនមនុស្សចាំបាច់ណាស់ត្រូវចាប់ផ្តើមពីការអប់រំដែលមានគុណភាព និងចេះប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការអប់រំ និងការសិក្សា សំដៅឆ្លើយតបនឹងតម្រូវការ​ជាក់ស្តែង​នៃអាជីពនាពេលបច្ចុប្បន្ន ដែលទាំងនេះជាកត្តាកំណត់នូវភាពជោគជ័យនៃការចាប់​យកនូវកាលានុវត្តភាពពីការរីកចម្រើននៃបច្ចេកវិទ្យា។សម្រាប់កិច្ចពិភាក្សាវគ្គទី២ មានការចូលរួមពីវាគ្មិនតំណាងក្រសួងសុខាភិបាល វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមហ៊ុនស្មាត ដោយបានពិភាក្សារួមគ្នាលើប្រធាន​បទស្តីពីការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន។ នៅក្នុងកិច្ចពិភាក្សាមានការលើកឡើងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់​បច្ចេកវិទ្យាជាជំនួយ​ក្នុងការ​ដោះស្រាយ​បញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងវិធីសាស្រ្ត ដើម្បីរក្សាលំនឹងក្នុងការប្រើប្រាស់​បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព ​ចំគោលដៅ ​និងមិនប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសយុវជន៕ អត្ថបទ៖ គឹមហុក 

សម្តេច ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលប្តេជ្ញាដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត ដល់កម្មករនិយោជិត

2023/09/19 08:46:55 pm        283
តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ​បានប្ដេជ្ញាចិត្តបន្តអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជន គឺគិតគូរពីផលប្រយោជន៍ប្រទេសជាតិ ​និងប្រជាជនជាចំបង ក្នុងនោះរាជរដ្ឋាភិបាល​បានប្ដេជ្ញាចិត្តរួចហើយក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤។សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះ​សំណាលជាមួយកម្មករ ​និយោជិត តាមរោងចក្រ ​សហគ្រាសជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ ​នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ​គណបក្សប្រជាជនកម្ពុជាមិនសន្យាជាមួយប្រជាជនថាធ្វើបែបនេះ​ ឬបែបនោះទេ ដូចបុគ្គលមួយចំនួនទេ។ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ ផ្ដល់​អត្ថប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ ​និងនៅរួមរស់ជាមួយប្រជាពលរដ្ឋជានិច្ច។សូមជម្រាបថា កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ ២០២៤ កាលពីថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញនេះ ត្រូវបានអង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សា​ចុងក្រោយនៅថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចប្រសិន​បើភាគីសហជីព​ និងភាគីនិយោជកនៅតែប្រកាន់គោលជំហរតួលេខរៀងៗ​ខ្លួនដដែល។ ខណៈក្នុងកិច្ចប្រជុំ ​ភាគីរដ្ឋាភិបាល បានបង្ហាញតួលេខចំនួន ២០២ដុល្លារ, ភាគីសហជីព​បានកំណត់តួលេខចំនួន២ផ្សេងគ្នាចំនួន ២០៤ ​ដុល្លារ និង ២១៣ ដុល្លារ ហើយភាគីនិយោជកកំណត់ ២០១,៥ដុល្លារ៕អត្ថបទ៖ វ៉ន ដារ៉ា 

សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋយកកូនច្រើន ដើម្បីបញ្ចៀសកំណើនមនុស្សវ័យចាស់នៅឆ្នាំ២០៥០

2023/09/19 08:31:59 pm        159
តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកកូនឱ្យបានច្រើនចាប់ពីពេលបច្ចុប្បន្ននេះទៅ ដើម្បីបញ្ចៀសកំណើនមនុស្សវ័យចាស់នៅឆ្នាំ២០៥០ និងធានាលើកម្លាំងពលកម្មគ្រប់គ្រាន់នៅក្នុងប្រទេស ខណៈបច្ចុប្បន្នពិភពលោកកំពុងមានបញ្ហាកង្វះខាតយុវជនជំនាន់ក្រោយដោយសារតែមានកំណើនមនុស្សវ័យចាស់ច្រើន។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញចុះជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសជិត២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា តាមការព្យាករណ៍ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមានមនុស្ស​ចាស់ច្រើន​នៅឆ្នាំ ២០៥០ ដូច្នេះដើម្បីបញ្ចៀសកុំឱ្យដល់ពេលនោះ​មានបញ្ហានេះកើតឡើង គឺប្រជាពលរដ្ឋត្រូវ​យកកូនឱ្យបានច្រើនពីពេលបច្ចុប្បន្ន ​ដើម្បីធានាដល់កម្លាំងពលកម្មគ្រប់គ្រាន់នៅក្នុងប្រទេស ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា បច្ចុប្បន្ននេះតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដូចជា ប្រទេសចិន ប្រទេសជប៉ុន ​និងសិង្ហបុរីជាដើម ក៏កំពុងមានបញ្ហាប្រឈមលើបញ្ហាកំណើន​មនុស្សចាស់ច្រើន ​និងកំណើនយុវជនវ័យក្មេងតិចនេះដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ​ចំពោះការយកកូនច្រើននេះ ក៏មិនត្រូវឱ្យលើស​លុបពេកដែរ គឺធ្វើម៉េចឱ្យ​សមស្រប​ទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីរក្សា​បាននូវស្ថេរភាព ​និងតុល្យភាពនៃការអភិវឌ្ឍ ​ខណៈតាមរបាយការណ៍របស់​ក្រសួងផែនការ បច្ចុប្បន្នប្រទេសកម្ពុជាមាន​ប្រជាជនសរុបប្រមាណ ១៧ លាននាក់៕អត្ថបទ៖ ដារ៉ា

អ្នកជំនាញ៖ ប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើងគឺជាស្រ្តីដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក

2023/09/19 08:11:30 pm        196
អ្នកជំនាញកូរ៉េខាងជើងម្នាក់ បានពិភាក្សាជាមួយទូរទស្សន៍ Fox News ពីហេតុផលដែលនាំឲ្យប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គឺលោកស្រី Kim Yo Jong គឺជាស្រ្តីដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក ក្រោយការបង្ហាញខ្លួនដ៏គួរភ្ញាក់ផ្អើលរបស់លោកស្រីនៅប្រទេសរុស្ស៊ី កាលពីសប្តាហ៍មុន ។ លោក Sung-Yoon Lee គឺជាសាស្រ្តាចារ្យនៅសាលា Fletcher នៃសាកលវិទ្យាល័យ Tufts បាននិយាយថា ខ្ញុំអាចនិយាយបានថា លោកស្រី Kim Yo Jong សព្វថ្ងៃ ពិតជាស្រ្តីដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោកនៅក្នុងប្រវត្តិសាស្រ្តទាំងអស់របស់កូរ៉េ ឬប្រហែលជានៅក្នុងប្រវត្តិសាស្រ្តពិភពលោកទៀតផង ។លោកថា បើទោះបីជាលោកស្រីនៅក្មេង មានវ័យ ៣៦ឆ្នាំនៅដំណាច់ខែកញ្ញានេះក៏ដោយ ក៏លោកស្រីគឺជាស្រ្តីម្នាក់ដែលមើលទៅទន់ភ្លន់ តែឃោឃៅ ស្រលាញ់ជាតិជ្រុល និងមានចរិកដូចមនុស្សប្រុស ។ លោកស្រីមានការប្រិតប្រៀងខ្លាំងណាស់ ។ លោក Lee គឺជាអ្នកនិពន្ធសៀវភៅ "The Sister" ដែលតាមដានការឡើងកាន់អំណាចរបស់លោកស្រី Yo Jong ជាអនុមេដឹកនាំតាមព្រឹត្តន័យបន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong Un ។ លោកស្រី Kim Yo Jong បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកស្រីនៅឆ្នាំ ២០១១ ជាមួយឪពុករបស់លោកស្រី គឺលោក Kim Jong Il ប៉ុន្តែប្រវត្តិរបស់លោកស្រីនៅតែគេមិនទាន់ដឹងច្បាស់ រហូតដល់លោកស្រីបង្ហាញខ្លួននៅព្រឹត្តការណ៍កីឡាអូឡាំពិករដូវរងារក្រុង Pyeongchang របស់កូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៨ ។ រយៈពេលប៉ុន្មានខែក្រោយមក លោកស្រី បានអមដំណើរបងប្រុសរបស់លោកស្រីទៅចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្រ្តជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ។ កាលពីពេលថ្មីៗនេះ លោកស្រី បានអមដំណើរជាបងប្រុសរបស់លោកស្រីទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ជំនួបកំពូលរបស់លោកជាមួយលោកប្រធានាធិបតី Vladimir Putin ។ ក្រុមអ្នកវិភាគ បានកំណត់ថា លោកស្រី Kim Yo Jong អាចជាអ្នកបន្តវេនពីបងប្រុសរបស់លោកស្រីជាមេដឹកនាំរបស់កូរ៉េខាងជើង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM