ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសថៃមានភ្ញៀវទេសចរបរទេសចំនួន១៩លាននាក់ ក្នុងឆ្នាំ ២០២៣

2023/09/19 08:01:54 pm        83
ក្រសួងទេសចរណ៍ថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះថា ប្រទេសថៃមានភ្ញៀវទេសចរចំនួន ១៩លាននាក់ ចាប់ពីខែមករា រហូតមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣ ។ ពួកគេបន្តថា ការមកដល់របស់ភ្ញៀវបរទេស បានបង្កើតប្រាក់ចំណូល ៧៩៥ពាន់លានបាត(ស្មើនឹង ២២,២៦ពាន់លានដុល្លារ) ហើយស្ថានភាពទេសចរណ៍នៅក្នុងប្រទេសថៃ កំពុងបង្ហាញសញ្ញារីកចម្រើន ខណៈដែលការលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ភ្ញៀវទេសចរចិន នឹងធ្វើឲ្យវិស័យមួយនេះ កាន់តែលូតលាស់ខ្លាំង ។ ការមកដល់របស់ភ្ញៀវទេសចរបរទេស ត្រូវបានគេរំពឹងថា នឹងបន្តហក់ឡើងខ្ពស់ទៀត ពេលដែលឧស្សាហកម្មគ្មានផ្សែងមួយនេះ ចូលដល់រដូវវិស្សមកាលកម្រិតខ្ពស់ក្នុងសប្តាហ៍នេះ ពិសេសគឺភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន ។ រដ្ឋាភិបាលថ្មីរបស់ថៃ មានគម្រោងជំរុញការមកដល់របស់ភ្ញៀវទេសចរ ជាមួយនឹងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសកាហ្សាក់ស្ថាន និងប្រទេសចិន ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា រហូតដល់ដំណាច់ខែកុម្ភៈឆ្នាំក្រោយ ។ សូមបញ្ជាក់ថា វិស័យទេសចរណ៍ បានក្លាយជាកម្លាំងដ៏សំខាន់មួយក្នុងការលើកស្ទួយប្រទេសសេដ្ឋកិច្ចធំបំផុត ទី ២នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។ រដ្ឋាភិបាលថៃ រំពឹងថានឹងមើលឃើញការមកដល់របស់ភ្ញៀវទេសចរបរទេស ២៨លាននាក់ក្នុងឆ្នាំ ២០២៣នេះ ។ កាលពីឆ្នាំ ២០១៩ ប្រទេសថៃ មាននូវភ្ញៀវទេសចរបរទេសចំនួន ៣៩,៩លាននាក់ ដែលរួមទាំងភ្ញៀវទេសចរ ១១លាននាក់មកពីចិន ៕

អ៊ីរ៉ង់ដោះលែងជនជាតិអាមេរិក៥នាក់ ខណៈអាមេរិកបញ្ចេញប្រាក់ចំណូលប្រេងរាប់ពាន់លាន ដែលបានបង្កកទៅឲ្យទីក្រុងតេអេរ៉ង់

2023/09/19 07:48:24 pm        90
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា ជនជាតិអាមេរិកចំនួន៥ នាក់ដែលត្រូវបានជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសនេះ កាលពីថ្ងៃចន្ទទី១៨កញ្ញា បន្ទាប់ពីការចរចាដែលបានជាប់គាំងរយៈពេល ២ឆ្នាំ ដែលសហរដ្ឋអាមេរិកបានយល់ព្រមបញ្ចេញប្រាក់ចំនួន៦ ពាន់លានដុល្លារនៃប្រាក់ចំណូលប្រេងរបស់អ៊ីរ៉ង់ និងច្រានចោលការចោទប្រកាន់របស់សហព័ន្ធប្រឆាំង នឹងការចោទប្រកាន់ចំនួន៥លើអ៊ីរ៉ង់ពីបទបំពានទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។សេចក្ដីប្រកាសដែលជនជាតិអាមេរិកបានចុះពីលើយន្តហោះពីទីក្រុងតេអេរ៉ង់មុនម៉ោង ៩ ព្រឹកនៅភាគខាងកើតបានកើតឡើងខណៈលោក Biden និងលោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់នឹងចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅទីក្រុង New York ថ្ងៃអង្គារនេះ។ យោងតាមមន្ត្រីអាមេរិក ជនជាតិអាមេរិកទាំង៥នាក់ ដែលខ្លះត្រូវបានឃុំខ្លួនអស់ជាច្រើនឆ្នាំនៅក្នុងពន្ធនាគារ Evin ដែលជាមជ្ឈមណ្ឌលឃុំឃាំងដ៏ល្បីបំផុតមួយក្នុងប្រទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅកាន់ទីក្រុងដូហា(Doha) រដ្ឋធានីនៃប្រទេសកាតា ដើម្បីផ្លាស់ប្តូរតាមរបៀបសង្រ្គាមត្រជាក់ជាមួយជនជាតិអ៊ីរ៉ង់ពីរនាក់ក្នុងចំណោម៥នាក់។ ៣នាក់ផ្សេងទៀតបដិសេធមិនវិលត្រឡប់ទៅអ៊ីរ៉ង់វិញ ។ ក្រុមមន្ត្រីបាននិយាយថា ជនជាតិអាមេរិកត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាពរយៈពេលខ្លីនៅទីក្រុងដូហា មុនពេលពួកគេឡើងយន្តហោះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឆ្ពោះទៅកាន់តំបន់វ៉ាស៊ីនតោន។ ការដោះលែងអ្នកទោសគឺជារបត់ដ៏សំខាន់មួយនៅក្នុងការប្រឈមដាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំលើជនជាតិអាមេរិកដែលជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីរ៉ង់។ ប៉ុន្តែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ បានបង្កើតការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសាធារណរដ្ឋ ដែលនិយាយថា ការដោះលែងប្រាក់ចំណូលពីប្រេងរាប់ពាន់លាន ស្មើនឹងការបង់ថ្លៃលោះខ្លួន ហើយនឹងនាំឱ្យមានការចាប់ចំណាប់ខ្មាំងបន្ថែមទៀត៕

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ និងជប៉ុន ព្រមព្រៀងបន្តការពិនិត្យឡើងវិញ ពីសុវត្ថិភាពទឹកដែលបានបញ្ចេញពីរោងចក្រហ្វូគូស៊ីម៉ា

2023/09/19 07:38:15 pm        83
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា (IAEA) បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងទីក្រុង New York ថា ទីភ្នាក់ងារនេះ បានព្រមព្រៀងជាមួយជប៉ុនលើការត្រួតពិនិត្យឡើងវិញ ពីសុវត្ថិភាពដែលនៅតែបន្តរបស់ខ្លួននៃការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរដែលបានធ្វើប្រព្រឹត្តិកម្មរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដៃអ៊ីឈិ (Fukushima Daiichi)រងការបំផ្លិចបំផ្លាញ ។ប្រទេសជប៉ុន បានចាប់ផ្ដើមបញ្ចេញសំណល់ទឹកមានសារធាតុវិទ្យុសកម្ម ដែលបានធ្វើប្រព្រឹត្តិកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (9501.T) របស់រោងចក្រថាមពលអគ្គិសនី តូក្យូ ដំណាក់កាលពី១កាលពីខែមុន បង្កឲ្យមានភាពតានតឹងផ្នែកការទូត ជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន ។ស្ថានទូតចិននៅក្នុងប្រទេសជប៉ុន បានលើកឡើងដដែលៗ កាលពីថ្ងៃចន្ទថា ខ្លួនមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងក្រាប់ខណ្ឌការងារអន្តរជាតិដើម្បីតាមដានទឹកដែលបានបញ្ចេញពីរោងចក្រហ្វូគូស៊ីម៉ានោះទេ ដែលខ្លួនហៅថាជា ទឹកកង្វក់៕

ប្រមុខUNនិយាយថា លោកគ្មានអំណាចអ្វីទាល់តែសោះ នៅមុនកិច្ចប្រជុំប្រចាំឆ្នាំ

2023/09/19 07:15:42 pm        117
ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បាននិយាយថា លោកគ្មានអំណាចអ្វីទាំងអស់ ​មុនពេលកិច្ចប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតUN។នៅពេលត្រូវបានសួរនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ​CNN អំពីអំណាចប្រតិបត្តិ ដែលលោកមាននៅក្នុងកិច្ចប្រជុំនោះ លោកហ្គុយតឺរេស បាននិយាយថា«ពុំមានអំណាចអ្វីទាំងអស់»។លោកហ្គុយតឺរេស បានបន្តថា៖ « អគ្គលេខាអង្គការសហប្រជាជាតិនេះ គ្មានអំណាច ហើយក៏គ្មានលុយដែរ។ អ្វីដែលយើងមានគឺសំឡេង ហើយសំឡេងនោះអាចឮខ្លាំង ហើយខ្ញុំមានកាតព្វកិច្ចធ្វើឲ្យវាឮកាន់តែខ្លាំង»។ការជជែកដេញដោលជាទូទៅសម្រាប់សម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតUN បានចាប់ផ្តើមនៅសប្តាហ៍នេះ ដែលប្រទេសនានា នឹងអាចផ្សព្វផ្សាយផែនការ កង្វល់ និងការអំពាវនាវរបស់ពួកគេចំពោះសកម្មភាពនៅចំពោះមុខមេដឹកនាំពិភពលោកផ្សេងទៀត។លោក ហ្គុយតឺរេស បាននិយាយថា មហាសន្និបាតជួនកាលអាចកោះប្រជុំបានច្រើនជាងមួយប្រទេស ខណៈពេលដែលកត់សម្គាល់ពីអំណាចរបស់បណ្តារដ្ឋជាសមាជិក។

ចិននិងហ្វីលីពីនកំពុងឈ្លោះគ្នាពាក់ព័ន្ធនឹងនាវាដែលលិចក្នុងសម័យសង្គ្រាមលោកលើកទី២

2023/09/19 06:44:47 pm        93
ហ្វីលីពីន៖ នាវាBRP Sierra Madreរបស់កងទ័ពជើងទឹកនៃសាធារណរដ្ឋហ្វីលីពីន មានប្រវត្តិយូរអង្វែង ហើយទោះបីជាវាត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ១៩៤៤ក៏ដោយ ក៏វានៅតែបម្រើគោលបំណងយុទ្ធសាស្ត្រដ៏សំខាន់បំផុតសម្រាប់ហ្វីលីពីន គឺធ្វើយ៉ាងណាឲ្យប្រទេសចិននៅឲ្យឆ្ងាយពីដែនទឹករបស់ខ្លួន។កប៉ាល់BRP Sierra Madre ពិតជា បានចាប់ផ្តើមជីវិតរបស់ខ្លួនក្នុងនាមនាវាដឹករថក្រោះរបស់អាមេរិកអំឡុងសង្គ្រាមលោកលើកទី២។ ដោយត្រូវសាងសង់ក្នុងរដ្ឋIndiana ដោយក្រុមហ៊ុន Missouri Valley Bridge & Iron Company ដើមឡើយវាត្រូវបានដាក់ឈ្មោះថា USS Harnett County។ នាវា Harnett County បានផ្តល់សេវាសម្រាប់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមលោកលើកទី២ ហើយបានចូលរួមក្នុងការចូលចតនៅសមរភូមិ Eniwetok កោះអូគីណាវ៉ា និងកោះហ្គាំ។នាវា Harnett County ត្រូវបានដាក់ឲ្យធ្វើដំណើរការជាសាជាថ្មីនៅឆ្នាំ១៩៩៦ ហើយត្រូវបានបញ្ជូនទៅបម្រើក្នុងសង្គ្រាមវៀតណាម ជាទីដែលវាត្រូវបានគេប្រើជាមូលដ្ឋានឧទ្ធម្ភាគចក្រអណ្តែតទឹក នៅតំបន់ដីសណ្តទន្លេមេគង្គ។ បន្ទាប់ពីសង្គ្រាមចំនួនពីរ នាវានេះទទួលបានផ្កាយរង្វាន់ចំនួន៩សម្រាប់ការប្រយុទ្ធ និងលិខិតសរសើរចំនួនបីសម្រាប់កងនាវាចរណ៍ វាត្រូវបានផ្ទេរទៅសាធារណរដ្ឋវៀតណាមខាងត្បូង។ ដោយត្រូវបានប្តូរឈ្មោះជា RVNS My Tho កប៉ាល់នេះ បានបម្រើការនៅក្នុងកងទ័ពជើងទឹកវៀតណាមខាងត្បូងរហូតដល់ទីក្រុងSaigon បានធ្លាក់ទៅក្នុងវៀតណាមខាងជើង ក្នុងឆ្នាំ១៩៧៥។ជនភៀសខ្លួន បានចូលទៅនៅក្នុងនាវា RVNS My Tho ឡើងពេញ បន្ទាប់ពីការដួលរលំនៃរដ្ឋធានីនៃប្រទេសវៀតណាមខាងត្បូង។ នាវានេះបានជួបជាមួយកប៉ាល់វៀតណាមខាងត្បូងផ្សេងទៀតដែលរត់គេចខ្លួនរហូតដល់ពួកគេ បានបង្កើតកងនាវាតូចមួយនៅសមុទ្រ ហើយបើកសំពៅទៅឈូងសមុទ្រSubic របស់ហ្វីលីពីន។ បន្ទាប់មក ហ្វីលីពីន បានកាន់កាប់នាវា RVNS My Tho និងអតីតកប៉ាល់វៀតណាមខាងត្បូងផ្សេងទៀតនៅក្នុងឈូងសមុទ្រ។ រហូតមកដល់ទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសហ្វីលីពីន បានដំណើរការកប៉ាល់នេះ ក្នុងនាមជា នាវាBRP Sierra Madre ដោយប្រើវាជាមធ្យោបាយដឹកជញ្ជូនទាំងនៅក្នុងទឹកនិងលើគោក៕

ប្រមុខនុយក្លេអ៊ែអង្គការសហប្រជាជាតិ ជំរុញឲ្យអ៊ីរ៉ង់ អនុញ្ញាតដល់ក្រុមអ្នកអធិការកិច្ច

2023/09/19 06:42:20 pm        70
អ៊ីរ៉ង់៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានជំរុញឲ្យអ៊ីរ៉ង់ ពិចារណា ការសម្រេចចិត្តរបស់ខ្លួនក្នុងការបដិសេធដំណើរការរបស់ក្រុមអធិការកិច្ចជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ដោយបានប្រាប់សារព័ត៌មាន AFP ថាបរាជ័យក្នុងការសហការនឹងមានផលវិបាកធ្ងន់ធ្ងរ។ ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិបាននិយាយថា អ៊ីរ៉ង់បានដកលិខិតតែងតាំងជាផ្លូវការពីអ្នកធ្វើអធិការកិច្ចជាច្រើន ជាចំណាត់ការមួយដែលទីក្រុងតេអេរ៉ង់ចាត់ទុកថាជាការសងសឹកសម្រាប់ការបំពានខាងនយោបាយ ធ្វើឡើងដោយសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា យើងត្រូវស្នើឲ្យពួកគេពិនិត្យឡើងវិញការសម្រេចចិត្តនេះ។ ប្រសិនបើពួកគេមិនសហការជាមួយទីភ្នាក់ងារ IAEA ពួកគេនឹងមិនទទួលបាននូវអ្វីដែលពួកគេចង់បាននោះទេ ដូចជា ការធានាដែលពួកគេចង់បាន ការបញ្ជាក់ដែលពួកគេចង់ឃើញ និងការអនុម័តពីសហគមន៍អន្តរជាតិ។លោក Grossi បានព្រមានផងដែរថា សកម្មភាពយោធាបានកើនឡើងនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលចូលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២។ លោក បានប្រាប់សារព័ត៌មាន AFPថា ប្រតិបត្តិការយោធា កំពុងកើនឡើងនៅតំបន់នោះ ក្រុមអធិការកិច្ចរបស់លោក ប្រាប់លោកថាកម្រិតសកម្មភាពយោធាគឺជាក់ស្តែង វាខិតកាន់តែជិត។ លោកនិយាយថា រៀងរាល់ថ្ងៃ ដែលបានកន្លងផុតទៅ គ្មានឧបទ្ទវហេតុនុយក្លេអ៊ែរ គឺជាថ្ងៃដ៏ល្អសម្រាប់យើង៕

ជនអន្តោប្រវេសន៍ប្រមាណ១៩០នាក់ បានមកដល់កោះ Lampedusa

2023/09/19 06:39:47 pm        70
អ៊ីតាលី៖ ជនអន្តោប្រវេសន៍ ប្រមាណ១៩០នាក់បានមកដល់កោះ Lampedusa ប្រទេសអ៊ីតាលី ភាគខាងត្បូង កាលពីថ្ងៃចន្ទខណៈរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Giorgia Meloni អនុម័តវិធានការ ដើម្បីបន្ថែមពេល ដែលពួកគេអាចត្រូវបានឃុំខ្លួន និងធានាបានថាមនុស្សកាន់តែច្រើនដែលពុំមានសិទ្ធស្របច្បាប់ស្នាក់នៅ ត្រូវបាននិរទេស។ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីជនអន្តោប្រវេសន៍ជិត១ម៉ឺននាក់ បានទៅដល់ កោះ Lampedusa ប្រទេសអ៊ីតាលីភាគខាងត្បូងកាលពីសប្តាហ៍មុនដែលធ្វើឲ្យប៉ះពាល់ដល់ភាពជឿជាក់របស់នាយករដ្ឋមន្ត្រី ស្តាំនិយមលោក Giorgia Meloni ដែលបានឡើងកាន់តំណែងកាលពីឆ្នាំមុន ដោយសន្យាទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។លោក Meloni ដែលបានទៅពិនិត្យកោះ Lampedusa កាលពីថ្ងៃអាទិត្យ ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសន្យាផែនការសកម្មភាពរបស់សហភាពអឺរ៉ុប ចំនួន១០ចំណុច ប៉ុន្តែវិធានការទាំងនេះដូចទៅនឹងគំនិតផ្តួចផ្តើមកាលពីលើកមុន ដែលបានបរាជ័យធ្វើឲ្យមានផលប៉ះពាល់ច្រើន។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រមាណ ១៣០.០០០នាក់ បានមកដល់ប្រទេសអ៊ីតាលី រហូតមកដល់ពេលនេះនៅឆ្នាំនេះ ជាតួលេខជិត២ដងសម្រាប់អំឡុងពេលដូចគ្នានៅឆ្នាំ២០២២។ ជនអន្តោប្រវេសន៍ទាំងនេះ បានមកពី បណ្តាប្រទេសរួមមានហ្គីណេ កូឌីវ័រ ទុយនេស៊ី អេហ្ស៊ីប បួគីណាហ្វាសូ បង់ក្លាដែស និងប្រទេសប៉ាគីស្ថាន៕

ពលរដ្ឋលីប៊ី តវ៉ាប្រឆាំងរដ្ឋាភិបាល រយៈពេល១សប្តាហ៍បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមានមនុស្សជាច្រើន

2023/09/19 06:36:59 pm        79
លីប៊ី៖ ១សប្តាហ៍បន្ទាប់ពីទឹកជំនន់ ដែលបានហូរកាត់កណ្តាលទីក្រុង Derna ចូលទៅក្នុងសមុទ្រ ពលរដ្ឋលីប៊ីបានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទនៅខាងក្រៅព្រះវិហារ Al Sahaba ក្នុងការតវ៉ា ប្រឆាំងរដ្ឋាភិបាល។ វីដេអូរបស់សារព័ត៌មាន រ៉យទ័រ បានបង្ហាញហ្វូងមនុស្ស កំពុងស្រែកពាក្យផ្សេងៗ និងកំពុងកាន់បដានៅខាងក្រៅព្រះវិហារ។ទំនប់ទឹកនៅខាងលើទីក្រុង បានបាក់ធ្លាយ ដោយសារព្យុះកាលពីសប្តាហ៍កន្លងទៅនេះដោយបញ្ចូនលំហូរទឹកខ្លាំងទៅទន្លេ ដែលបានហូរឆ្លងកាត់កណ្តាលទីក្រុងដែលមានពលរដ្ឋ១២០.០០០នាក់រស់នៅ។ មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបាត់ខ្លួន។ ក្រុមមន្ត្រីដែលប្រើប្រាស់វិធីសាស្ត្រខុសៗគ្នា បានផ្តល់តួលេខផ្សេងៗគ្នាច្រើននៃចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះ ដែលអភិបាលក្រុង បានប៉ាន់ប្រមាណថាមនុស្ស២០.០០០នាក់ បានបាត់ខ្លួន។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថាមនុស្ស ៣.៩២២នាក់ បានស្លាប់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅក្រុមអ្នកវិភាគកុំបាច់ព្រួយបារម្ភ ពេលឃើញកម្ពុជា​ស្និទ្ធស្នាល​ជាមួយចិន

2023/09/19 06:35:29 pm        250
តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅក្រុម​អ្នកវិភាគ​មួយក្តាប់តូច ​ដែលបាននិយាយថា កម្ពុជា ​មានការ​ស្និទ្ធស្នាល​ជាមួយចិន ​នឹង​ធ្វើឲ្យកម្ពុជាបាត់បង់​អធិបតេយ្យ​ភាព​របស់ខ្លួននោះ «កុំបាច់ព្រួយបារម្ភអី» ​ព្រោះរាជរដ្ឋាភិបាលចេះគិតហើយ ខណៈរាជរដ្ឋាភិបាល​បច្ចុប្បន្នមានគោលជំហរដូចរាជរដ្ឋាភិបាលមុនៗ​យ៉ាងដូច្នេះដែរ គឺ​មិនរណបប្រទេសណាមួយនោះឡើយ។ការលើកឡើងរបស់សម្តេចធិបតី ​នាយករដ្ឋមន្រ្តីនេះ​គឺបានធ្វើឡើងក្នុងឱកាស ​អញ្ជើញបន្ត​ជួប​សំណេះសំណាល​ជាមួយបងប្អូនកម្មករ ​និយោជិតជិតពីរម៉ឺននាក់​ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៣នេះ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ​ខណៈការដែលសម្តេចទៅប្រទេសចិនប៉ុន្មានថ្ងៃ កន្លងមកនេះ​គឺមានក្រុមអ្នកវិភាគមួយ​ចំនួន​បានបកស្រាយ​ច្រើនណាស់ ហើយសម្តេច​សូម​សរសើរ​ពួក គាត់ទាំងនោះពូកែខ្លាំង​ណាស់ក្នុងការវាយតម្លៃ ​ប៉ុន្តែការវាយ​តម្លៃ​របស់ពួកគាត់គឺពុំដែល​ត្រូវទាល់​តែសោះ ពីព្រោះថា ​រាល់សកម្មភាព ​និងគោលនយោបាយការទូត​របស់រាជរដ្ឋាភិបាល​អាណត្តិទី៧ ​ដែលដឹកនាំដោយ​សម្តេចនាពេលនេះ​គឺអនុវត្តទៅតាមគោលនយោបាយចាស់ ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ​គឺធ្វើអ្វីក៏ដោយគឺគិតពីផលប្រយោជន៍​ជាតិជាធំទាំងអស់។នៅក្នុងឱកាសជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករ ​និយោជិតនោះដែរ សម្តេចប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​ក៏បានវាយបកទៅកាន់​អ្នករិះគន់​ដែល​លើកឡើងថា មានប្រទេស​ជាច្រើន​រិះគន់កម្ពុជា​ដែលប្រកាន់គោល​ជំហរគោល​នយោបាយចិនតែមួយ។សម្តេចបានបញ្ជាក់ទៅកាន់ពួកទាំងនោះវិញថា កម្ពុជានៅតែប្រកាន់គោលជំហរ​នយោបាយចិនមួយ​ដដែល ដោយជំហរកម្ពុជានេះគឺមិនខុសនោះទេ ខណៈមានប្រទេសនៅ​លើពិភពលោក ក៏បាន​ប្រកាន់ជំហរ​ដូចកម្ពុជា​យ៉ាងដូច្នេះដែរ​ដូចជាសហរដ្ឋអាមេរិក ​និងប្រទេសដែលមានជា​សមាជិក​របស់អង្គការសហប្រជាជាតិ ទាំង១៩៣ប្រទេសគឺមាន ១៨១ប្រទេសសុទ្ធតែប្រកាន់​នូវគោល​នយោបាយចិន​មួយទាំងអស់ ​៕អត្ថបទបាន ចក់

សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន លុបលើសមយុទ្ធនៅសមុទ្របាល់ទិកភាគខាងជើងឆ្នាំ២០២៣ របស់NATO

2023/09/19 06:33:19 pm        80
NATO៖ អ្នកចាត់ចែងសមយុទ្ធ បាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធសម្ព័ន្ធយោធាNATO ឆ្នេរភាគខាងជើង នៅសមុទ្របាល់ទិក ត្រូវបានដាក់បញ្ចូលជាសារជូនដំណឹងនៃភាពប្រាកដនិយមដ៏ស្មុគស្មាញនៅដើមដំបូងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សមយុទ្ធនេះរួមមានការអនុវត្តន៍ ប្រតិបត្តិការទាំងក្នុងទឹកនិងលើគោក និងការវាយប្រហារពីសមុទ្រមកដីគោក ហើយធានាបាន ផ្លូវឆ្លងកាត់តំបន់បាល់ទិកនៅសមុទ្រ នៅប្រទេសឡាតវី និងអេស្តូនី ជាសមាជិករបស់ម្ព័ន្ធយោធាNATO ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី ទៅភាគខាងកើត ហើយគិតថាមានការបង្ហាញការគំរាមកំហែងពីអតីតសហភាពសូវៀត ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំមុន។ សមយុទ្ធ បានចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ហើយរួមមាន នាវាចំនួនប្រមាណ៣០គ្រឿង និងបុគ្គលិកជាង៣.០០០នាក់ មកពីប្រទេសសម្ព័ន្ធយោធាណាតូទាំងអស់នៅក្នុងតំបន់បាល់ទិក បូករួមទាំងសមាជិកដែលនឹងចូលរួមក្នុងពេលឆាប់ៗនេះគឺប្រទេសស៊ុយអែត និងសម្ព័ន្ធមិត្តពុំមែននៅតំបន់បាល់ទិក មានសហរដ្ឋអាមេរិក កាណាដា ហូឡង់ បែលហ្សិក និងប្រទេសបារាំង។ ឧត្តមនាវីឯកអាល្លឺម៉ង់ និងជានាយកសមយុទ្ធ លោក Stephan Haisch បាននិយាយថាវត្តមានរបស់រុស្ស៊ី នៅសមុទ្របាល់ទិក រួមទាំងនាវាប្រមូលការស៊ើបការណ៍ នាវាចម្បាំង និងយន្តហោះ គឺជារឿងធម្មតា និងត្រូវបានរំពឺងទុក ប៉ុន្តែសមយុទ្ធសម្ព័ន្ធយោធាណាតូ នៅឆ្នាំនេះបានចេញឆ្ងាយពី សេណារីយ៉ូសម្បនិម្មិតទៅជាពិតៗ។កាពីទែន លោក Maris Polencs មេបញ្ជាការកងទ័ពជើងទឹកប្រទេសឡាតវី បាននិយាយថាកងទ័ពជើងទឹកចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពពេលអនាគតរបស់ពួកគេនៅសមុទ្រ ពីការដាក់មីន និងដោះមីន នៅពេលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM