ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សហរដ្ឋអាមេរិករៀបចំដំណើរការជនអន្តោប្រវេសន៍ ដែលកំពុងរង់ចាំនៅចន្លោះរបាំងព្រំដែនរដ្ឋកាលីហ្វ័រនីញ៉ា

2023/09/15 06:48:49 pm        100
ភ្នាក់ងារល្បាតព្រំដែនអាមេរិក បានបើករបាំងដែក នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ក្បែរទីក្រុងសាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍ ហើយបានរៀបចំដំណើរការជនអន្តោប្រវេសន៍ដែលបានប្រមូលផ្តុំនៅទីនោះ កាលពីសប្តាហ៍មុន។ជនអន្តោប្រវេសន៍រាប់រយនាក់មកពីជុំវិញពិភពលោក បានជាប់គាំងនៅចន្លោះរនាំងព្រំដែនដែកទាំងពីរអស់រយៈពេលជាច្រើនថ្ងៃ ដែលជាកន្លែងមួយធ្វើឲ្យនឹកឃើញដល់ជនអន្តោប្រវេសន៍ចំនួនធំ ដែលបានប្រមូលផ្តុំនៅទីនោះ ក្នុងខែឧសភា។ បុគ្គលិកជំនួយកាលពីថ្ងៃអង្គារ បាននាំយកទឹក និងអាហារទៅផ្តល់ឲ្យ មនុស្សរួមទាំងគ្រួសារដែលមានកូន។កាលពីថ្ងៃព្រហស្បតិ៍ ភ្នាក់ងារនេះ បានថតរូបជនអន្តោប្រវេសន៍ និងលិខិតឆ្លងដែនរបស់ពួកគេ ហើយបន្ទាប់មក បានដាក់ពួកគេនិងរបស់របរចូលទៅក្នុងរថយន្តដឹកទៅកាន់ទីតាំងមួយ ដែលពុំបានបញ្ជាក់ច្បាស់។រូបភាពជាច្រើនរបស់សារព័ត៌មានរ៉យទ័រ បង្ហាញពីស្ត្រីមួយជួរមកពីប្រទេសហ្សកហ្ស៊ី ដែលបង្ហាញអត្តសញ្ញាណរបស់ពួកគេ ដល់មន្ត្រីល្បាតព្រំដែន។

ការស្ទង់មតិ៖ ពលរដ្ឋអាមេរិក ខ្វែងគំនិតគ្នាលើការស៊ើបអង្កេតទម្លាក់តំណែងរបស់លោក Joe Biden

2023/09/15 05:44:53 pm        163
យោងតាមការស្ទង់មតិដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ របស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos សហរដ្ឋអាមេរិកបានខ្វែងគំនិតគ្នាជុំវិញការស៊ើបអង្កេតទម្លាក់តំណែងរបស់លោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដោយភាគច្រើនបង្ហាញការគាំទ្រ។ ចំនួន៤១% នៃប្រជាពលរដ្ឋ បាននិយាយថា ពួកគេគាំទ្រគំនិតរបស់សភាក្នុងការបើក ការស៊ើបអង្កេតការទម្លាក់ពីតំណែងលើលោក Biden ដែលបានជាប់ពាក់ព័ន្ធបទចោទប្រកាន់ទាក់ទិននឹងកូនប្រុសរបស់លោក គឺលោក Hunter Biden ខណៈមតិ៣៥ភាគរយបានជំទាស់ និង២៤%និយាយថាពួកគេ មិនប្រាដក។ ការស្ទង់មតិតាមអនឡាញលើប្រជាពលរដ្ឋអាមេរិកចំនួន៤.៤១៣នាក់ ត្រូវបានធ្វើកាលពីថ្ងៃទី៨ខែកញ្ញា ដល់១៤កញ្ញា មានន័យថា អ្នកឆ្លើយតមួយចំនួន បានឆ្លើយសំណួរ មុនសមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងដឹកនាំការស៊ើបអង្កេតនេះ។ គណបក្សសាធារណរដ្ឋនិយាយថា ពួកគេបានរកឃើញវប្បធម៌នៃអំពើពុករលួយ ជុំវិញសកម្មភាពធុរកិច្ចរបស់លោកHunter Biden ជាកូនប្រុសលោក ដែលត្រូវបានស៊ើបអង្កេត។ ពួកគេពុំបានបញ្ចេញភស្តុតាងនៃការប្រព្រឹត្តខុសរបស់ប្រធានាធិបតីបច្ចុប្បន្នរូបនេះទេ ហើយសេតវិមាននិយាយថា ការស៊ើបអង្កេតនេះ គឺជាចេតនានយោបាយដែលគ្មានការពិត៕

អ៊ីស្រាអែលអះអាងថា ខ្លួនបានរកឃើញសារធាតុផលិតគ្រាប់រ៉ុក្កែតចំនួន១៦តោន ដែលដឹកចេញពីទួរគីទៅតំបន់ហ្គាហ្សា

2023/09/15 05:41:49 pm        118
អាជ្ញាធរគយរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរកឃើញសម្ភារៈចំនួន១៦ តោនដែលប្រើសម្រាប់ផលិតគ្រាប់រ៉ុក្កែតក្នុង អំឡុងពេលត្រួតពិនិត្យការដឹកជញ្ជូនទំនិញពីប្រទេសទួរគីឆ្ពោះទៅតំបន់ហ្គាហ្សា ដែលក្រុមហាម៉ាសដែលកំពុងកាន់អំណាច បានច្រានចោលថាជាការប្រឌិត។អាជ្ញាធរគយ បាននិយាយថា ខ្លួនបានបញ្ឈប់សម្រាប់ការត្រួតពិនិត្យក្នុងខែកក្កដានូវកុងតឺន័រចំនួនពីរ ដែលផ្ទុកទំនិញចំនួន៥៤តោនដែលគេសន្មតថា ជាថង់ម្នាងសិលា។អាជ្ញាធរនេះ បានបន្ថែមថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍ បានបញ្ជាក់ថា ថង់មួយចំនួនមានផ្ទុកសារធាតុអាម៉ូញ៉ូមក្លរីន ដែលត្រូវគេបាននិយាយថា ត្រូវបានប្រើប្រាស់ដោយក្រុមមួយចំនួន នៅក្នុងតំបន់ហ្គាហ្សា«ដើម្បីផលិតគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់សំដៅទៅប្រទេសអ៊ីស្រាអែល»។នៅតំបន់ហ្គាហ្សា អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បានពណ៌នារបាយការណ៍នេះថា «ភូតកុហក»។លោក Qassem បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ការចាប់បានសារធាតុនេះ កំពុងក្លែងបន្លំជាធ្វើលេស ដើម្បីរឹតបន្តឹងការបិទផ្លូវនៅតំបន់ហ្គាហ្សា»។

អ្នកជំនាញ៖ អាមេរិកចង់ពិភាក្សាជាមួយកូរ៉េខាងជើង ប៉ុន្តែមិនចេះពីវិធីទំនាក់ទំនង

2023/09/15 05:38:19 pm        115
អស់ជាច្រើនទសវត្សរ៍មកហើយ ដែលលោកខាងលិច និងជាពិសេសទីក្រុងវ៉ាស៊ីនតោន បានសួរខ្លួនឯងនូវសំណួរថា តើអាចដោះស្រាយបញ្ហាដូចកូរ៉េខាងជើងដោយរបៀបណា?ឥឡូវនេះ បញ្ហានោះអាចជារឿងបន្ទាន់ជាងពេលណាៗទាំងអស់ ខណៈរបបដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់លោក គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀ ពូទីន បានឈានចូលដល់អ្វីដែលហាក់ដូចជាយុគសម័យថ្មីនៃមិត្តភាព ប៉ុន្តែអាមេរិកហាក់ដូចជាមិនអាចធ្វើអ្វីបានទាល់តែសោះ។ដូច្នេះ តើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងមមាញឹកក្នុងការបង្កើតសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងប្រទេសចិននោះ អាចនាំមេដឹកនាំកូរ៉េខាងជើងដ៏រឹងរូសមកតុចចារបានដោយរបៀបណា?ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែឧសភាឆ្នាំមុន លោកប្រធានាធិបតី បៃដិន ត្រូវបានសាកសួរដោយអ្នកសារព័ត៌មានថា តើលោកមានអ្វីចង់ផ្ដាំផ្ញើ ឬនិយាយទៅកាន់លោក គីម ដែរឬទេនោះ លោកបៃដិន ឆ្លើយថា «ជំរាបសួរ និងជំរាបលា»។ លោក Frank Aum អ្នកជំនាញអាស៊ីភាគឦសាន មកពីវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក មាននិយាយថា នេះជាឱកាសមួយទៀតដែលអាមេរិកខកខាន ដោយបន្ថែមថា «ការខកខាន និងការបាត់បង់ឱកាសរបស់ភាគីទាំងពីរក្នុងការចចារ កើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប្រាំពីរទស្សវត្សរ៍ចុងក្រោយនេះ នាំឱ្យស្ថានការណ៍របស់កូរ៉េខាងជើងមិនអាចដោះស្រាយបាន ដែលយើងកំពុងប្រឈមមុខសព្វថ្ងៃនេះ។ អាមេរិកចង់ចូលរួមជជែកពិភាក្សាជាមួយកូរ៉េខាងជើង ប៉ុន្តែពួកគេមិនចេះពីវិធីក្នុងការទំនាក់ទំនង និងមិនដឹងថាត្រូវចាត់វិធានការយ៉ាងណាដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងនោះទេ»៕

ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ គ្រោងរក្សាទណ្ឌកម្មនុយក្លេអ៊ែរបាលិស្ទិកលើអ៊ីរ៉ង់

2023/09/15 05:34:38 pm        124
ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងរក្សាទណ្ឌកម្មដែលទាក់ទងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិកលើប្រទេសអ៊ីរ៉ង់ ដែលនឹងត្រូវផុតកំណត់ក្នុងខែតុលា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលជាជំហានមួយអាចបង្កឲ្យមានការសងសឹកពីអ៊ីរ៉ង់។សារព័ត៌មានរ៉ទ័រ បានរាយការណ៍ជាលើកដំបូងនៅក្នុងខែមិថុនាថា ក្រុមអ្នកការទូតអឺរ៉ុបបានប្រាប់អ៊ីរ៉ង់ថា ពួកគេមានផែនការរក្សាវិធានការនេះ។អ្នកនាំពាក្យរបស់ប្រទេសទាំងបី ដែលគេស្គាល់ថា E3 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការមិនអនុវត្តតាមកាតព្វកិច្ច JCPoA (ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ)របស់អ៊ីរ៉ង់ឲ្យបានជាប់លាប់ និងហ្មត់ចត់ ចាប់តាំងពីឆ្នាំ២០១៩មក រដ្ឋាភិបាលនៃប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស មានបំណងរក្សាវិធានការទាក់ទងនឹងការសាយភាយនុយក្លេអ៊ែរលើប្រទេសអ៊ីរ៉ង់ ក៏ដូចជាការហាមឃាត់អាវុធ និងមីស៊ីល បន្ទាប់ពីទិវាផ្លាស់ប្តូរផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPoA) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ប្រភពអឺរ៉ុបជាច្រើន បានលើកឡើងពីហេតុផលបីយ៉ាងសម្រាប់ការរក្សាការដាក់ទណ្ឌកម្មគឺ រុស្ស៊ីប្រើប្រាស់យានដ្រូនរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ុយក្រែន។ លទ្ធភាពដែលអ៊ីរ៉ង់អាចបញ្ជូនមីស៊ីលបាលិស្ទិកទៅប្រទេសរុស្ស៊ី និងការដកហូតផលប្រយោជន៍របស់អ៊ីរ៉ង់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរន ដោយសារទីក្រុងតេអេរ៉ង់ បានរំលោភលើកិច្ចព្រមព្រៀងនេះ ទោះបីជាសហរដ្ឋអាមេរិក បានធ្វើដូច្នេះមុនក៏ដោយ។

សម្ដេចមធិបតី ហ៊ុន ម៉ាណែត ​ជួបពិភាក្សាការងារជាមួយ​ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន

2023/09/15 05:19:44 pm        132
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃសុក្រទី១៥ ខែកញ្ញា ២០២៣ ។

ពលរដ្ឋខ្មែររស់នៅក្រៅស្រុកត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអាមេរិក

2023/09/15 05:11:38 pm        115
បងប្អូនប្រជាពលរដ្ឋខ្មែរ បានប្រកាសស្វាគមន៍វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ (UN) នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។តាមរយៈវីដេអូឃ្លីបបានចេញជាបន្តបន្ទាប់ ជាក្រុមផង និងម្នាក់ឯងផង ​បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅរដ្ឋផ្សេងៗគ្នា នាសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសមួយចំនួនទៀត បានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងត្រៀមខ្លួនរួចជាស្រេច​ដើម្បីទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអាមេរិក។សូមបញ្ជាក់ថា ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅកាន់សហរដ្ឋ​អាមេរិក​នៅចុងខែកញ្ញា ​ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួម​មហាសន្និបាតអង្គការ​សហប្រជាជាតិលើកទី៧៨(UN)។នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាលើកដំបូងលើទឹកដី​អាមេរិក បន្ទាប់ពី​សម្តេចត្រូវបាន​តែងតាំង​ជានាយករដ្ឋមន្រ្តីកម្ពុជា​ នីតិកាលទី៧នេះ សម្តេចធិបតី ​នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងអ្នកធ្វើធុរកិច្ចរបស់អាមេរិក ​និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទី ​នោះផងដែរ។តាមរយៈវីដេអូឃ្លីបរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ​ដែលកំពុងរស់នៅក្រៅប្រទេសទាំងនោះក៏បាន បង្ហាញនូវទឹកចិត្តស្រលាញ់គាំទ្រ និងជូនពរដល់សម្តេច​ធិបតី​ ធ្វើដំណើរទៅកាន់​សហរដ្ឋ​អាមេរិកប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕អត្ថបទបាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន

2023/09/15 04:37:08 pm        183
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។

តាមបណ្តាវត្តអារាមនៅភ្នំពេញ ចាប់ផ្តើមរៀបចំវត្តត្រៀមធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

2023/09/14 10:37:31 pm        187
ភ្នំពេញ៖នៅសល់រយៈពេលប្រមាណ១៥ថ្ងៃទៀតប៉ុណ្ណោះ ​ពិធីបុណ្យកាន់បិណ្ឌថ្ងៃទី១ នឹងឈានចូលមកដល់ ។ដើម្បីធ្វើឲ្យពិធីនេះមានភាព​អធិកអធម​ទាក់ទាញប្រជាពុទ្ធបរិស័ទមកធ្វើបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌមានសុវត្ថិភាព ​ភាពកក់ក្តៅ​ និងជំរុញឲ្យវត្តអារ៉ាមក្លាយជាវត្តទេសចរណ៍ផងដែរនោះ ព្រះសង្ឃតាមវត្តនៅភ្នំពេញ​ និងអាចារ្យជាដើម ​បានសហការចាប់ផ្តើមរៀបចំវត្ត ដើម្បីរៀបចំពិធីបុណ្យនេះ​ឲ្យបានល្អប្រសើរបំផុត។បើតាមព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះគ្រូសូធ្យស្តាំវត្តលង្កា មានថេរដីកា​ប្រាប់BTV នៅថ្ងៃទី១៤ ខែកញ្ញានេះថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីដ៏សំខាន់របស់ពុទ្ធសាសនិកជន ខ្មែរគ្រប់ៗរូបដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ​ដើម្បី​ឧទ្ទិសកុសល​ជូនដល់​ វិញ្ញាណក្ខន្ធ​នៃអ្នកមានគុណទាំង​ឡាយ ​ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ដើម្បីឲ្យពិធីបុណ្យនេះ មានភាព​អធិកអធម ផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពជូនប្រជាពុទ្ធបរិស័ទ ព្រះបវរសត្ថា ហួរ សារិទ្ធិ មានថេរដីកាថា វត្តលង្កា ក៏ដូចវត្តនានាដែរ នឹងបង្កើនរៀបចំ​តាំង​បំភ្លឺភ្លើង​លំអវត្ត រៀបចំចងទង់ជាតិ ​ទង់សាសនាគ្រប់ទម្រង់ជាដើម និងបង្កើនកិច្ចសហការ​ជាមួយអាជ្ញាធរ​មូលដ្ឋាន ត្រៀមចាត់កម្លាំង​ការពារសន្តិសុខ ​សុវត្ថិភាព ​និងសណ្តាប់ធ្នាប់​សាធារណៈ ជួយសម្រួល ចរាចរណ៍​យានយន្តពុទ្ធបរិស័ទ​ ចូលក្នុងបរិវេណវត្តអារាម ​ឱ្យបានឆាប់រហ័ស​ ចៀសវាងការ កក​ស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម។ព្រះបវរសត្ថា ហួរ សារិទ្ធិ មានដីកាទៀតថា បណ្តាវត្តដែលមានទីកម្សាន្ត​ទាក់ទាញភ្ញៀវទេសចរ​ច្រើន គឺត្រូវបង្កើនការរៀបចំទីបរិវេណវត្តឲ្យបានស្អាតថែមទៀត ជាពិសេសត្រូវចាត់ចែង​បោសសម្អាត​បូជនីយដ្ឋាន ស្តូប​ និងកន្លែងតម្កល់អដ្ឋិធាតុ​ សម្អាតអនាម័យ ​បរិស្ថានស្អាត និងត្រូវរៀបចំតុបតែងលម្អទង់ជាតិ ​ទង់សាសនា ទង់ព្រះមហាក្សត្រ ​បដាពាក្យស្លោក និងរចនាដោយបំភ្លឺភ្លើងពណ៌ចម្រុះឱ្យបានសមរម្យ ដើម្បីឲ្យវត្តក្លាយ​ជាវត្តទេសចរណ៍​ដែលមាន​ភាពទាក់ទាញ។សូមបញ្ជាក់ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ​ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ​០១រោច ដល់ថ្ងៃ ១៥រោច ​ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ​ខែកញ្ញា ​ដល់ថ្ងៃទី១៤ ខែតុលា ​ឆ្នាំ២០២៣នេះ៕អត្ថបទ ស៊ុម សុខជា

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងបាតទន្លេ អាចមានជាង២ពាន់តោន ឯការរុករកកំពុងជួបផលលំបាក

2023/09/14 10:24:24 pm        480
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ​ហៅកាត់ថា (CMAC) បានឱ្យដឹងថា ​តាមការវាយតម្លៃ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកំពុងកប់នៅក្រោម​បាតទន្លេ អាចមានប្រមាណជាង២ពាន់តោន ​ខណៈដែលការរុករកកំពុងជួបផលលំបាក ដោយសារគ្រាប់ទាំងនោះនៅកប់ជ្រៅពេក ។ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានឱ្យដឹងថា បច្ចុប្បន្ននេះ ​ការរុករកបោសសម្អាតគ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបាតទន្លេ ​ក្នុងភូមិសាស្ត្រឃុំកោះចេក ស្រុកពាមជរ ​ខេត្តព្រៃវែង កំពុង ត្រូវបានធ្វើឡើង ហើយកងកម្លាំងរបស់អង្គភាពស៊ីម៉ាក់ បានរកឃើញគ្រាប់ជាច្រើនប្រភេទ មានដូចជា គ្រាប់១០៥មីលីម៉ែត្រ, គ្រាប់កាំភ្លើងធំ គ្រាប់កំាំភ្លើងត្បាល់ ជាដើម សរុបជិត២ម៉ឺនគ្រាប់ ដែលស្មើនឹងប្រមាណជាង៤០០តោន ។ឯកឧត្តម បានបញ្ជាក់ថា ប្រតិបត្តិការរុករកនេះ ​មានបញ្ហាលក្ខណៈបច្ចេកទេសខ្លះ ​និងការគាំទ្រខ្លះ នៅមិនទាន់ស៊ីគ្នា ​ហើយការងារមួយចំនួន​ ដូចជាការរកគ្រាប់នៅកប់ក្នុងល្បាប់ភក់ មិនទាន់ស្របតាមផែនការ តែយ៉ាងណាក៏មានមោទកភាព ដែលកងកម្លាំង បានរកឃើញគ្រាប់ច្រើន និងមិនមានគ្រោះថ្នាក់ ។គួរបញ្ជាក់ថា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រស្រុកពាមជរនេះ បានចាប់ផ្ដើមអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២២ ​ដោយកម្លាំងស៊ីម៉ាក់ ​និងអង្គភាពពិសេស៩១១ ៕អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM