ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមមេដឹកនាំអាស៊ានព្យាយាមស្វែងរកសន្តិភាពឲ្យមីយ៉ាន់ម៉ា និងបញ្ហាតានតឹងនៅសមុទ្រចិនខាងត្បូង

2023/09/05 04:56:53 pm        70
ឥណ្ឌូនេស៊ី៖ ក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍នៅថ្ងៃអង្គារនេះនឹងជួបប្រជុំគ្នានៅរដ្ឋធានីរបស់ឥណ្ឌូនេស៊ីសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំស្របពេលមានការបែកបាក់គ្នាក្នុងប្លុកតំបន់ដែលមានសមាជិកទាំង ១០ ប្រទេស ជុំវិញកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពដែលកំពុងជាប់គាំងនៅក្នុងសហភាពមីយ៉ាន់ម៉ា និងការប្រជែងគ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់។សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន កំពុងស្វែងរកការបញ្ជាក់ពីភាពពាក់ព័ន្ធរបស់ខ្លួន ខណៈការខ្វែងគំនិតគ្នាលេចឡើងក្នុងការឆ្លើយតបរបស់ខ្លួនចំពោះជម្លោះនៅមីយ៉ាន់ម៉ា ដែលយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ២០២១។ លោកស្រី រិនតូ ម៉ាស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ាន បាននិយាយកាលពីថ្ងៃចន្ទថា ខ្សែភ្នែករបស់ប្រជាជនរបស់យើងគឺសំឡឹងមករកពួកយើងដែលបង្ហាញថាអាស៊ាននៅតែជាបញ្ហា ហើយអាចរួមចំណែកឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ក្រុមមេដឹកនាំប្រទេសជាសមាជិកទាំងនោះ នឹងពិនិត្យឡើងវិញនូវផែនការសន្តិភាពអាស៊ាន ដែលអំពាវនាវឲ្យបញ្ឈប់អំពើអរិភាព និងការសន្ទនារួមគ្នា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលរយៈពេលពីរឆ្នាំមកនេះ ពុំមានសញ្ញាធូរស្រាលភាពតានតឹងនៅឡើយនោះទេ។វឌ្ឍនភាពតិចតួច បានធ្វើឲ្យមានការខកចិត្តកាន់តែខ្លាំង និងបង្ហាញការបែកបាក់ផ្ទៃក្នុងនៅក្នុងប្លុកដែលផ្តល់អាទិភាពដល់ការរួបរួមនិងការមិនជ្រៀតជ្រែកកិច្ចការអធិបតេយ្យភាពរបស់សមាជិក។  កិច្ចប្រជុំកំពូលអាស៊ានចុងក្រោយនៅឆ្នាំនេះក៏កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិនបានចេញផ្សាយផែនទី បន្ទាត់ ១០ចំណុច  ដែលអះអាងចំណែកដ៏ធំនៃសមុទ្រចិនខាងត្បូង ហើយទំនងជានឹងបន្ថែមសម្ពាធដល់ការចរចាជាមួយប្រទេសចិនលើក្រមប្រតិបត្តិដែលបានពន្យារពេលជាយូរមកហើយនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ប្រទេសសមាជិកអាស៊ាន មានម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ដែលបានអះអាងសិទ្ធិគ្រប់គ្រងតំបន់ត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង បានច្រានចោលផែនទីនេះ៕

មេដឹកនាំកូរ៉េខាងជើង នឹងជួបជាមួយលោក ពូទីន នៅប្រទេសរុស្ស៊ីក្នុងខែនេះ

2023/09/05 04:52:21 pm        81
កូរ៉េខាងជើង៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃចន្ទ (៤ កញ្ញា) ដោយសំអាងដល់ប្រភពសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែកញ្ញានេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធសម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។សារព័ត៌មាននោះបាននិយាយថា លោក គីម នឹងធ្វើដំណើរពីទីក្រុងព្យុងយ៉ាង ដោយប្រហែលជាធ្វើដំណើរដោយរថភ្លើងពាសដែក ទៅកាន់ទីក្រុង Vladivostok ( វ្ល៉ាឌីវ៉ូស្តុក) នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសរុស្ស៊ី ជាទីដែលលោកនឹងជួបជាមួយលោកពូទីន។ មេដឹកនាំកូរ៉េរូបនោះបានជួបរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅទីក្រុងព្យុងយ៉ាងក្នុងខែកក្កដា ជាទីដែលអ្នកទាំងពីរបានចូលរួមពិធីដង្ហែរក្បួនយោធាដ៏ធំមួយដើម្បីរំលឹកខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ៕

តុលាការនីហ្ស៊េរីយ៉ា សម្រេចឃុំខ្លួនមនុស្សរាប់សិបនាក់ក្នុងពន្ធនាគារពីបទចោទចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ភេទដូចគ្នា

2023/09/05 04:49:46 pm        116
នីហ្ស៊េរីយ៉ា៖ មនុស្សជាង៦០នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននៅក្នុងប្រទេសនីហ្ស៊េរីយ៉ា ពាក់ព័ន្ធនឹងការចោទប្រកាន់ថាចូលរួមក្នុងអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា ដែលជាអំពើខុសច្បាប់នៅក្នុងប្រទេសនោះ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ នេះបើយោងតាមនគរបាល និងមេធាវីរបស់ពួកគេបាននិយាយកាលពីថ្ងៃច័ន្ទ(៤កញ្ញា)។ តុលាការបានផ្តល់សំណើសុំដីកាពីនគរបាល បន្ទាប់ពីសវនាការមួយកាលពីថ្ងៃច័ន្ទ នៅទីក្រុង Warri ភាគខាងត្បូងនៃរដ្ឋ Delta ជាទីដែលជនសង្ស័យត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការផ្តល់ព័ត៌មាន។នៅក្នុងប្រទេសនីហ្ស៊េរីយ៉ា ដូចទៅនឹងផ្នែកភាគច្រើននៃទ្វីបអាហ្រ្វិកដែរ ការស្រឡាញ់ភេទដូចគ្នាជាទូទៅត្រូវបានចាត់ទុកថាមិនអាចទទួលយកបាន ហើយច្បាប់ប្រឆាំងការស្រឡាញ់ភេទដូចគ្នាឆ្នាំ២០១៤ បានចូលជាធរមាន ទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ។ ច្បាប់ប្រឆាំងមនុស្សស្រលាញ់ភេទដូចគ្នាក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិកមួយនេះ រួមមានការជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំសម្រាប់អ្នកដែលត្រូវបានកាត់ទោស និងហាមប្រាមការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ទំនាក់ទំនងភេទដូចគ្នា ព្រមទាំងសមាជិកភាពនៃក្រុមសិទ្ធិស្រឡាញ់ភេទដូចគ្នាផងដែរ៕

អ៊ុយក្រែន និយាយថា យានដ្រូន រុស្ស៊ី វាយប្រហារប្រទេសរ៉ូម៉ានី ជាសមាជិកណាតូ ខណៈក្រុងប៊ុយចារ៉េស ច្រានចោល

2023/09/05 04:37:09 pm        204
អ៊ីរ៉ង់៖ កាលពីថ្ងៃចន្ទទីក្រុងគីវ (Kyiv) បាននិយាយថា យានដ្រូនរុស្ស៊ីផលិតដោយអ៊ីរ៉ង់ បានធ្លាក់ និងផ្ទុះនៅលើដែនដីរបស់ប្រទេសរ៉ូម៉ានី អំឡុងការវាយប្រហារពេលយប់ លើកំពង់ផែអ៊ីស្មេល(Izmail) របស់អ៊ុយក្រែន ជាការអះអាងមួយ ដែលប្រទេសរ៉ូម៉ានី សមាជិកសម្ព័ន្ធយោធាណាតូ បានច្រានចោល។អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក អូឡេក នីកូឡេនកូ (Oleg Nikolenko) បាននិយាយនៅលើបណ្ដាញសង្គមថា យោងតាមសេវាឆ្មាំល្បាតព្រំដែនរដ្ឋ របស់អ៊ុយក្រែន ថា យានដ្រូន ហ្សាហីដ (Shaheds)បានធ្លាក់ និងផ្ទុះនៅលើដែនដីប្រទេសរ៉ូម៉ានីទាំងយប់ជ្រៅ។  លោកបាននិយាយថា ឧបទ្ទវេហតុនេះ បានកើតឡើង អំឡុង ការវាយប្រហារដ៏ធំ របស់រុស្ស៊ី ជិត កំពង់ផែអ៊ីស្មេល ដែលស្ថិតនៅលើទន្ល ដានូបេ (Danube) ឆ្លងកាត់ពីប្រទេសរ៉ូម៉ានី ។   ក្រសួងការពារជាតិរ៉ូម៉ានី បានច្រានចោលយ៉ាងច្បាស់លាស់អំពីការអះអាងរបស់ក្រសួងការបរទេសអ៊ុយក្រែន ដែលថាយ៉ាងហោចណាស់យានដ្រូនរបស់រុស្ស៊ី មួយគ្រឿងបានបាញ់អំឡុងការវាយប្រហារទាំងយប់ជ្រៅ លើកំពង់ផែរបស់អ៊ុយក្រែន បានធ្លាក់និងផ្ទុះឆេះនៅក្នុងទឹកដីរបស់រ៉ូម៉ានី។  ទីក្រុងគីវ និយាយកាលពីថ្ងៃទី៤ កញ្ញា ថា រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែរបស់អ៊ុយក្រែន ។  ទោះយ៉ាងណាក៏ដោយ ក្រសួងការបរទេសរ៉ូម៉ានី បាននិយាយថាព័ត៌មានដែលបានបញ្ចេញដោយអ៊ុយក្រែន ជាព័ត៌មានក្លែងក្លាយ ៕

មេដឹកនាំរដ្ឋប្រហារហ្គាបុង បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន

2023/09/05 04:29:25 pm        105
ហ្គាបុង៖ មេដឹកនាំនៃរដ្ឋប្រហារហ្គាបុង ដែលបានទម្លាក់តំណែងប្រធានាធិបតី លោក Ali Bongo បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន និងត្រូវបានអបអរសាទរដោយអ្នកគាំទ្រដ៏រីករាយកាលពីថ្ងៃចន្ទ(៤ កញ្ញា) នៅក្នុងពិធីតាមទូរទស្សន៍មួយ ដែលរៀបចំឡើងដើម្បីធ្វើឲ្យយោធាជាអ្នករំដោះសង្គមដែលត្រូវបានជិះជាន់មួយនេះ។នៅក្នុងរដ្ឋប្រហារលើកទី៨របស់អាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំមួយនេះ ក្រុមមន្ត្រីកងទ័ពដែលដឹកនាំដោយលោកឧត្តមសេនីយ Brice Oligui Nguema ( ប៊្រីស អូលីហ្គី ង្វែម៉ា) បានដណ្តើមអំណាចនៅថ្ងៃទី៣០ ខែសីហា ប៉ុន្មាននាទីបន្ទាប់ពីការប្រកាសថាលោកប្រធានាធិបតី Bongo បានឈ្នះការបោះឆ្នោត ដែលពួកគេលុបចោល ហើយនិយាយថាមិនគួរឱ្យទុកចិត្ត។រដ្ឋប្រហារនោះ បានទាក់ទាញការអបអរសាទររបស់ហ្វូងមនុស្សនៅតាមដងផ្លូវនៃរដ្ឋធានី Libreville ប៉ុន្តែបានទទួលការថ្កោលទោសពីបរទេស រួមទាំងមកពីប្លុកតំបន់អាហ្វ្រិកកណ្តាល ECCAS ដែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងផ្អាកសមាជិកភាពហ្គាបុង រហូតដល់ការវិលត្រឡប់ទៅកាន់សណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញវិញ។នៅក្នុងសុន្ទរកថា លោកឧត្តមសេនីយ ង្វែម៉ា បានស្នើកំណែទម្រង់រួមទាំងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវអនុម័តដោយប្រជាមតិ ច្បាប់បោះឆ្នោតថ្មី និងក្រមព្រហ្មទណ្ឌ ព្រមទាំងវិធានការផ្តល់អាទិភាពដល់ធនាគារ និងក្រុមហ៊ុនក្នុងស្រុកសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ៕

រដ្ឋសភាបន្តសម័យប្រជុំ បោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា

2023/09/05 04:06:52 pm        274
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​មហា​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​ ដើម្បី​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញទាំង១០ នៃរដ្ឋសភា នីតិកាលទី៧។ បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់​សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បាន​រៀបចំ​បោះឆ្នោត​ផ្ទៃ​ក្នុង​តាម​គណៈកម្មការ​នីមួយៗ​បន្ត​ទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។ ក្នុងនោះ គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីមួយៗ​ដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការ​គណៈកម្មការ​មួយ​រូប​ និងមានសមាជិកចំនួន៦រូប។ គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មានដូចជា៖- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា - គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ - គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន- គណៈកម្មការនីតិកម្ម និងយុត្តិធម៌- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី- គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ - គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ

2023/09/05 03:46:49 pm        349
សម្តេច ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងឡាវ ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣នេះបានជួបទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគីជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបីតែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់។នៅក្នុងជំនួបនេះ, ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និង បានឯកភាពជាគោការណ៍ដូចជា ទី១. បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និង ពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ។ ទី២. បន្តដោះស្រាយជាមួយគ្នា និង ជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ ។ ទី៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ។ ទី៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង ប្រពៃណី ។ ទី៥. ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍ ។នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និង ក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង បានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ ខាងមុខ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ផ្ដល់ផ្ទះមនុស្សធម៌ជូនពលរដ្ឋជួបការលំបាកចំនួន២គ្រួសារ

2023/09/05 12:48:24 am        369
ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ​និងសហការី ព្រមទាំង ព្រះសង្ឃ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ​បាននិមន្ត ​និងអញ្ជើញប្រគល់​ផ្ទះមនុស្សធម៌ ទី១៥ និងទី១៦ នៅទីតាំង២កន្លែងផ្សេងគ្នា ជូន​ពលរដ្ឋទ័លលំបាក ២គ្រួសារ ​ដោយ១គ្រួសារ ស្ថិតក្នុងស្រុកកំពង់សៀម និង១គ្រួសារទៀត ក្នុងស្រុកកងមាស។លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឱ្យដឹងថា​ គ្រួសារទី១ រស់នៅភូមិគគរ ២ ឃុំគគរ ស្រុកកំពង់សៀម មានប្តីជាជនពិការភ្នែក ​និងជើង​ មិនអាចធ្វើការបាន មានជីវភាពលំបាកយ៉ាប់យ៉ឺនខ្លាំង​ ដោយរស់នៅពឹងផ្អែកតែលើការជួយពីរាជរដ្ឋាភិបាល តាម​រយៈបណ្ណសមធម៌ ក្រ ២ គួបផ្សំចំណូលតិចតួច ​ដែលបានពីប្រពន្ធ ដើរស៊ីឈ្នួលបោកខោអាវ​តាមផ្ទះអ្នកស្រុក។ ចំណែក គ្រួសារទី២. ជាស្រ្តីមេម៉ាយពិការភ្នែក មានកូនស្រី១នាក់ ​រស់នៅភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ​ដោយរស់នៅពឹងផ្អែកលើសប្បុរសជន​ អ្នកជិតខាង រួមជាមួយ​ការ​ឧបត្ថម្ភរបស់អាជ្ញាធរភូមិឃុំ ​និងការជួយពីរាជ ​រដ្ឋាភិបាល​ តាមរយៈប័ណ្ណសមធម៌ ក្រ ១ផងដែរ ។ដោយឡែកដើម្បីជួយសម្រាលជីវភាពរស់នៅ ​ឯកឧត្ដម អ៊ុន ចាន់ដា បានផ្តល់សម្ភារៈ គ្រឿង​ឧបភោគ បរិភោគ ជូនគ្រួសារទាំង២ សម្រាប់​សង្កត់ផ្ទះថ្មីនេះ​ ដោយក្នុង១គ្រួសារ ​ទទួលបាន​ អង្ករ ៥០គក្រ គ្រឿងឧបភោគបរិភោគ ប្រើប្រាស់ និងថវិកា២០ម៉ឺនរៀល។ ទន្ទឹមនឹងនោះ ​លោកតា លោកយាយ ​ដែលចូលរួមជាសាក្សី ​ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មី ទាំង២ខ្នងនេះ ក្នុងម្នាក់ៗ​ ទទួលបានអង្ករ ត្រីខ ឃីត ​មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ អាវយឺត ព្រមទាំង​ថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕អត្ថបទ៖ ថុង សីហា

កិច្ចប្រជុំប្រាក់ឈ្នួល៖ ភាគីសហជីពស្នើតួលេខ២១៥ដុល្លារ ឯភាគីនិយោជកស្នើតួលេខ២០១ ដុល្លារ

2023/09/04 09:20:22 pm        808
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា នឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។នៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ​ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវ​ការពន្យល់បន្ថែមលើចំណុចនានា ​ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក​មានចម្ងល់ផងដែរ។ ជាលទ្ធផល ​តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន ២១៥ដុល្លារអាម៉េរិក ​និងតំណាងភាគីនិយោជកបានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារ​អាម៉េរិក។អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេច​កំណត់​ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ ​កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើដំណើរ និងកាបូប ​សម្រាប់ឆ្នាំ២០២៤ ​ឱ្យបានចប់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ​តាមការអនុសាសន៍​ណែនាំរបស់​សម្ដេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អាស៊ាន នឹងធ្វើការឆ្ពោះទៅមុខប្រសិនបើបញ្ហាមីយ៉ាន់ម៉ា ត្រូវបានដោះស្រាយ

2023/09/04 08:57:33 pm        607
ឥណ្ឌូនេស៊ី បានទទួលស្គាល់ថាវិបត្តិនៅមីយ៉ាន់ម៉ា បានរារាំងដល់ផែនការអាស៊ានជាច្រើន ក្នុងការធ្វើការឆ្ពោះទៅមុខ។ ទាក់ទងទៅនឹងបញ្ហានេះ អាស៊ាន ត្រូវតែដឹកនាំការស្វែងរកដំណោះស្រាយប្រកប ដោយសន្តិវិធី សម្រាប់សហភាពមីយ៉ាន់ម៉ា។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលមានជាបន្តបន្ទាប់ នៅថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣នេះ ក្នុងទីក្រុងហ្សាកាតា គឺជាឱកាសមួយផ្សេងទៀតសម្រាប់ការស្វែងរកនេះ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បាននិយាយថាអាស៊ាន បានដឹងអំពីផលលំបាកជាច្រើននៅក្នុងតំបន់។ ទោះជាយ៉ាងណា យើងមិនត្រូវបណ្តោយឲ្យបញ្ហាទាំអអស់នេះ ប៉ះពាល់ដល់កិច្ចប្រឹងប្រែងបំពេញការងាររបស់យើងនោះទេនៅក្នុងកិច្ចប្រជុំកំពូល។ លោកស្រីបាននិយាយនៅក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន(AMM) នៅថ្ងៃចន្ទនេះក្នុងទីក្រុងហ្សាកាតា ថា ការសំឡឹងមើលរបស់ពលរដ្ឋរបស់យើងមកលើយើងដើម្បីបញ្ជាក់ថាអាស៊ាននៅតែសំខាន់ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿងនៅក្នុងតំបន់។ បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់ដែលចាំបាច់ត្រូវដោះស្រាយដោយអាស៊ាន គឺបញ្ហាសហភាពមីយ៉ាន់ម៉ា។ ភាពជាអ្នកដឹកនាំរបស់យើងកំពុងធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រសើរដំណោះស្រាយរួមគ្នា ជាមួយអាស៊ាន។ អាស៊ានអាចធ្វើការឆ្ពោះទៅមុខក្នុងល្បឿនពេញលេញប្រសិនបើយើងអាចធានាបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី និងនិរន្តរភាពក្នុងសហភាពមីយ៉ាន់ម៉ា។ ខណៈកិច្ចប្រជុំជាច្រើនរបស់អាស៊ានកាលពីពេលមុន ធ្វើជាប្រធានដោយប្រទេសឥណ្ឌូនេស៊ី សហភាពមីយ៉ាន់ម៉ានៅតែគ្មានអ្នកតំណាងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។ កៅអីសម្រាប់អ្នកតំណាងមីយ៉ាន់ម៉ា នៅក្នុងបន្ទប់កិច្ចប្រជុំនេះគឺពុំមាននោះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM