ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នករាយការណ៍ពិសេសរបស់UNទទួលបន្ទុកសិទ្ធិមនុស្សកូរ៉េខាងជើងនឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលក្នុងសប្តាហ៍នេះ

2023/09/04 05:18:05 pm        265
កូរ៉េខាងជើង៖ អ្នករាយការណ៍ពិសេសរបស់UNទទួលបន្ទុកសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង គ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយមន្ត្រីក្រុងសេអ៊ូល និងអ្នករត់ចោលស្រុកពីរបបផ្តាច់ការនេះ។អ្នកស្រី Elizabeth Salmon ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងសេអ៊ូលនៅថ្ងៃចន្ទសម្រាប់ការស្នាក់នៅរយៈពេល៩ថ្ងៃ ដើម្បីជួបជាមួយមន្ត្រីបរទេស បង្រួបបង្រួម និងយុត្តិធម៌ ក៏ដូចជាអ្នករត់ចោលស្រុកកូរ៉េខាងជើង និងក្រុមសិទ្ធិមនុស្ស នេះបើយោងតាមក្រសួងការបរទេស។អ្នកស្រី ក៏គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី១២ ខែកញ្ញាដែរ។អ្នករាយការណ៍ពិសេសរូបនេះ នឹងបញ្ជូនរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើងទៅកាន់អង្គការសហប្រជាជាតិ ដោយផ្អែកលើលទ្ធផលនៃដំណើរទស្សនកិច្ច នៅសប្តាហ៍នេះ។មុខតំណែងអ្នករាយការណ៍ពិសេសនេះ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៤ ដើម្បីស៊ើបអង្កេត និងរាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស និងមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងរបបផ្តាច់ការនេះ ដោយយោងលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕

ឥណ្ឌាបានបាញ់បង្ហោះយានចម្លងដើម្បីសិក្សាពីព្រះអាទិត្យ បន្ទាប់ពីបេសកម្មឋានព្រះចន្ទ

2023/09/04 05:08:32 pm        309
ឥណ្ឌា៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងឆាប់រហ័សនៃការចុះចតនៅឋានព្រះចន្ទរបស់ឥណ្ឌា ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ បានបាញ់បង្ហោះយានចម្លងមួយកាលពីថ្ងៃសៅរ៍ (២កញ្ញា) ដើម្បីសិក្សាព្រះអាទិត្យនៅក្នុងបេសកកម្មព្រះអាទិត្យលើកដំបូងរបស់ខ្លួន។ ការផ្សាយផ្ទាល់នៅលើគេហទំព័ររបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបង្ហាញថា រ៉ុកែតនោះបានបន្សល់ទុកនូវផ្សែង និងអណ្ដាតភ្លើង ខណៈពេលដែលអ្នកវិទ្យាសាស្ត្របានទះដៃអបអរ។ក្រោយមក ទីភ្នាក់ងារអវកាសរបស់ឥណ្ឌាបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនមានឈ្មោះថាបណ្ដាញសង្គម Twitter ថា ឥឡូវនេះ ផ្កាយរណបមួយនោះកំពុងស្ថិតនៅក្នុងគន្លងតារាវិថី។ ការចាក់ផ្សាយនេះត្រូវបានមើលដោយអ្នកទស្សនាជាង៨៦០.០០០នាក់ ខណៈមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅវិចិត្រសាល នៅជិតកន្លែងបាញ់បង្ហោះ ដើម្បីមើលការហោះចេញរបស់យាននោះ ដោយវាមានគោលបំណងសិក្សាពីខ្យល់ព្រះអាទិត្យ ដែលអាចបង្កឱ្យមានការរំខាននៅលើផែនដី ដោយជាទូទៅគេមើលឃើញថាជាពន្លឺអារ៉ូរ៉ា។យានអវកាសនេះមានឈ្មោះថា អាទិត្យា-L1 (Aditya-L1) ដែលដាក់ឈ្មោះតាមពាក្យហិណ្ឌូសម្រាប់ព្រះអាទិត្យ បានធ្វើការហោះហើរត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌាបានយកឈ្នះលើប្រទេសរុស្ស៊ី ដើម្បីក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតនៅលើប៉ូលខាងត្បូងនៃព្រះចន្ទ។ ខណៈពេលដែលរុស្ស៊ីមានគ្រាប់រ៉ុកែតដ៏ខ្លាំងជាងប្រទេសឥណ្ឌានេះ យានចន្ត្រាយាន៣ (Chandrayaan-3) របស់ឥណ្ឌាបានស៊ូទ្រាំនឹងឧបសគ្គនានាក្នុងបេសកម្មប៉ូលខាងត្បូងព្រះចន្ទរបស់ខ្លួន ហើយបានអនុវត្តការចុះចតដោយជោគជ័យជាប្រវត្តិសាស្រ្តកាលពីថ្ងៃទី២៣ សីហា ផងដែរ៕

ជនជាតិស៊ូដង់នៅទីក្រុង Omdurman ជួបផលលំបាកក្នុងការចិញ្ចឹមជីវិត ខណៈសង្រ្គាមនៅតែបន្ត

2023/09/04 05:05:10 pm        247
ស៊ូដង់៖ មនុស្សងមួយចំនួនតូច កំពុងតម្រង់ជួរនៅមុខហាងនំប៉័ងនេះក្នុងទីក្រុង Omdurman នៃប្រទេសស៊ូដង់ ដើម្បីទិញនំប៉័ង ស្របពេលមនុស្សជាច្រើនមិនមានលទ្ធភាពទិញសូម្បីតែមួយដុំ ដែលឥឡូវនេះនំប៉័ងមួយដុំមានតម្លៃ៧០ផោនស៊ូដង់ (០,១ដុល្លារ)។ អ្នកដុតនំ និងអតិថិជននៅក្នុងទីក្រុងនិយាយថា មនុស្សជាច្រើនមិនបានទទួលប្រាក់ខែចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសាមក ដូចនេះមានមនុស្សតិចណាស់ដែលមានលទ្ធភាពទិញនំប៉័ង។មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងរដ្ឋធានី Khartoum និងនៅទីក្រុង Omdurman នៃប្រទេសស៊ូដង់ ប៉ុន្តែអ្នកដែលនៅតែរស់នៅក្នុងទីក្រុងនេះ កំពុងជួបផលលំបាកក្នុងការចិញ្ចឹមជីវិត។ និយោជិតម្នាក់ឈ្មោះ Amr Faragallah និយាយថា បុគ្គលិកជាច្រើនរួមទាំងរូបលោកផងនោះ មិនបានទទួលប្រាក់ខែរយៈពេល៤ខែមកហើយ ដោយសារថវិការបស់រដ្ឋាភិបាលស៊ូដង់ត្រូវបានកាត់ផ្តាច់ដោយសង្រ្គាម។សង្គ្រាមក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងកាលពីខែមេសា រយៈពេល៤ឆ្នាំបន្ទាប់ពីការផ្តួលរំលំអតីតប្រធានាធិបតី លោក Omar al-Bashir ក្នុងអំឡុងពេលការបះបោរដ៏ពេញនិយមមួយ។ ភាពតានតឹងរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF ដែលរួមគ្នាធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២១នោះ បានផ្ទុះឡើងជុំវិញការខ្វែងគំនិតគ្នាអំពីផែនការផ្លាស់ប្តូរទៅជាការគ្រប់គ្រងស៊ីវិល៕

អ៊ីរ៉ាក់ដាក់ពង្រាយកងកម្លាំងសន្តិសុខនៅទីក្រុងឃើឃុក បន្ទាប់ពីមានអ្នកស្លាប់៤នាក់ក្នុងការប៉ះទង្គិចជនជាតិភាគតិច

2023/09/04 04:49:20 pm        285
អ៊ីរ៉ាក់៖ ប្រភពពីនគរបាល និងសន្តិសុខបាននិយាយថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ត្រូវបានដាក់ពង្រាយនៅទីក្រុងប្រេងភាគខាងជើងប្រទេសអ៊ីរ៉ាក់ គឺទីក្រុងឃើឃុក (Kirkuk) កាលពីថ្ងៃអាទិត្យ (៣កញ្ញា) ដើម្បីការពារអំពើហិង្សាបន្ថែមទៀត ខណៈដែលចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងក្រុមជនជាតិភាគតិចកាលពីថ្ងៃមុននោះ បានកើនឡើងដល់៤នាក់។អ្នកតវ៉ាចំនួន៤នាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ (២កញ្ញា) នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមជនជាតិភាគតិចនៅទីក្រុងឃើឃុក ដែលបានផ្ទុះឡើងបន្ទាប់ពីភាពតានតឹងជាច្រើនថ្ងៃ។ ប្រភពពីនគរបាល និងក្រុមវេជ្ជសាស្ត្របាននិយាយថា អ្នកស្លាប់ទាំងបួននាក់នោះជាជនជាតិឃឺដ។ លោក Amir Shwani អ្នកនាំពាក្យរបស់នគរបាលទីក្រុងគើគុក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានថា បម្រាមគោចរត្រូវបានដកចេញ ហើយយានយន្តនានាអាចធ្វើដំណើរបានធម្មតានៅក្នុងទីក្រុងកាលពីថ្ងៃអាទិត្យ។ប៉ុន្តែកងកម្លាំងសន្តិសុខបានដាក់ពង្រាយទាហានបន្ថែមទៀតនៅតាមដងផ្លូវដើម្បី «ទប់ស្កាត់អំពើហិង្សា និងការពារជនស៊ីវិល»។ ជម្លោះនេះស្ថិតនៅលើអគារមួយក្នុងទីក្រុងគើគុក ដែលធ្លាប់ជាទីស្នាក់ការសម្រាប់គណបក្សប្រជាធិបតេយ្យ ឃើឌីស្ថាន (KDP) ប៉ុន្តែដែលកងទ័ពអ៊ីរ៉ាក់បានប្រើប្រាស់មូលដ្ឋានចាប់តាំងពីឆ្នាំ២០១៧មក។ភាពតានតឹងបានកើតឡើងជិតមួយសប្តាហ៍នៅក្នុងទីក្រុងឃើឃុក ដែលមានជម្លោះជាប្រវត្តិសាស្ត្ររវាងរដ្ឋាភិបាលសហព័ន្ធនៅក្នុងរដ្ឋធានី បាកដាដ (Baghdad) និងក្រុមអាជ្ញាធរនៅក្នុងតំបន់ពាក់កណ្តាលស្វយ័តឃឺដនៅភាគខាងជើង៕

ពលរដ្ឋហ្គាបុង មានអារម្មណ៍ថាមានសុវត្ថិភាពមុនការឡើងកាន់អំណាចរបស់មេដឹកនាំយោធា

2023/09/04 04:47:07 pm        278
ហ្គាបុង៖ ពលរដ្ឋនៅរដ្ឋធានី Libreville ប្រទេសហ្គាបុង បាននិយាយថាពួកគេមានអារម្មណ៍ថាស្ងប់ស្ងាត់ និងមានសុវត្ថិភាពកាលពីថ្ងៃអាទិត្យ មួយថ្ងៃមុនការឡើងកាន់អំណាចតាមផែនការរបស់មេដឹកនាំយោធា លោក Brice Oligui Nguema( ប៊្រីស អូលីហ្គី ង្វែម៉ា) ជាប្រធានាធិបតីអន្តរកាលរបស់ប្រទេស។លោក Nguema និងសមាជិកផ្សេងទៀត នៃកងអង្គរក្សប្រធានាធិបតីរបស់ប្រទេសហ្គាបុង បានដណ្តើមអំណាចក្នុងការធ្វើរដ្ឋប្រហារកាលពីថ្ងៃពុធ ទី៣០ ខែសីហា ដោយបានបណ្តេញចេញប្រធានាធិបតីកាន់តំណែងរយៈពេលយូរ លោក Ali Bongo ជាការដណ្តើមអំណាចយោធាលើកទី៨ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាល និងខាងលិច ក្នុងរយៈពេល៣ឆ្នាំមកនេះ។។រដ្ឋប្រហារនេះ បានបង្កើនក្តីបារម្ភអំពីការរាលដាលការដណ្តើមអំណាចរបស់យោធនៅពាសពេញតំបន់ ដែលបានលុបចោលភាពរីកចម្រើនលទ្ធិប្រជាធិបតេយ្យបង្កើតឡើងក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។  មេដឹកនាំរដ្ឋប្រហារកំពុងស្ថិតក្រោមសម្ពាធអន្តរជាតិដើម្បីឲ្យស្តារឡើងវិញរដ្ឋាភិបាលស៊ីវិល ប៉ុន្តែបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេមិនប្រញាប់ប្រញាល់រៀបចំការបោះឆ្នោតនោះទេ៕

លោក Biden បង្ហាញការខកចិត្ត ដែលលោក Xi នឹងមិនចូលរួមកិច្ចប្រជុំកំពូលG20

2023/09/04 04:44:30 pm        315
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក  Joe Biden បាននិយាយកាលពីអាទិត្យទី៣ខែកញ្ញា ថា រូបលោកខកចិត្តដែលលោកប្រធានាធិបតីចិន Xi Jinping នឹងមិនចូលរួមជំនួបកំពូលក្រុមមេដឹកនាំ G20 នៅប្រទេសឥណ្ឌា ប៉ុន្តែ បានបន្តថា លោកនឹងស្វះស្វែងជួបលោក Xi ។  លោក Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងតំបន់ឆ្នេររ៉េហូបូត រដ្ឋដេឡាវ៉ែ(Delaware) ដោយពុំបានបញ្ជាក់ឲ្យច្បាស់លាស់ថា ខ្ញុំខកចិត្ត ប៉ុន្តែខ្ញុំនឹងមិនបានជួបលោកទេ។ លោក Biden នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៧ដល់១០ ខែកញ្ញានេះ សម្រាប់ការចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 ក្រោយដំណើរទៅកាន់ប្រទេសវៀតណាម ខណៈរដ្ឋបាលរបស់លោកស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។  ប្រភពនានាដែលបានដឹងពីដំណឹងនេះ បានប្រាប់សារព័ត៌មាន Reuters ថា លោក Xi ទំនង មិនចូលរួមកិច្ចប្រជុំកំពូលនេះទេ ហើយ គេរំពឹងថាលោកនាយករដ្ឋមន្ត្រីចិន លីឈាង(Li Qiang)នឹងដំណាងឲ្យទីក្រុងប៉េកាំង នៅជំនួបក្នុងទីក្រុង New Delhi ។   មេដឹកនាំទាំង២បានជួបគ្នាចុងក្រោយនៅកិច្ចប្រជុំកំពូលមួយក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន ។ លោក Xi ធ្លាប់បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ឥណ្ឌាដើម្បីចូលរួមកិច្ចប្រជុំនោះ ប៉ុន្តែក្រសួងការបរទេសរបស់ចិន នឹងពុំបញ្ជាក់ពីការចូលរួមរបស់លោកទេ នៅពេលអ្នកព័ត៌មានសួរនៅសន្និសីទសាព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ៕

UNស្នើឲ្យបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើប្រទេសរុស្ស៊ី ដើម្បីស្តារកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ

2023/09/04 04:39:42 pm        332
UN៖ ដោយមានការគាំទ្រពីប្រទេសទួរគី អង្គការសហប្រជាជាតិ បានរៀបចំកញ្ចប់ថ្មីនៃសំណើ ដើម្បីចាប់ផ្តើមឡើងវិញនូវគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិដែលជាប់គាំង ដែលបានទម្លាយការរារាំងរបស់រុស្ស៊ី និងអនុញ្ញាតឲ្យអ៊ុយក្រែននាំចេគ្រាប់ធញ្ញជាតិចេញពីកំពង់ផែចំនួនបីនៅសមុទ្រខ្មៅ។ទីភ្នាក់ងារព័ត៌មានទួរគី Anadolu បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសទួរគី ហាកាន ហ្វីដាន (Hakan Fidan) បានប្រកាសពីការរៀបចំកញ្ចប់នេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergei Lavrov) បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងមូស្គូ កាលពីថ្ងៃទី២ ខែកញ្ញា។ជាពិសេស មានសំណើជាច្រើន ដើម្បីភ្ជាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ Rosselkhozbank ទៅ SWIFT(សង្គមសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក) និងដកការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជីរុស្ស៊ីនៅអឺរ៉ុប។ ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) អាចនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី នៅថ្ងៃទី៤ ខែកញ្ញានេះ ដើម្បីពិភាក្សាអំពីការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ៕

ភ្លៀងធ្លាក់ខ្លាំងបានស្រោចស្រពពាសពេញប្រទេសអេស្ប៉ាញ

2023/09/04 04:36:59 pm        271
អេស្ប៉ាញ៖ នេះគឺជាទីតាំងកើតហេតុនៅទូទាំងតំបន់ជាច្រើនរបស់ប្រទេសអាស្ប៉ាញកាលពីថ្ងៃអាទិត្យ ខណៈភ្លៀងធ្លាក់ខ្លាំង និងព្យុះបានវាយបោកបក់នៅទូទាំងប្រទេសនេះ។ នៅក្នុងរដ្ឋធានី អភិបាលក្រុង Madrid បានព្រមានដល់ពលរដ្ឋឲ្យស្នាក់នៅផ្ទះ។ ការព្រមានពណ៌ក្រមពីទីក្រុង Madrid ដល់ទីក្រុង Cadiz នៅភាគខាងត្បូង ត្រូវបានចេញដោយទីភ្នាក់ងារអាកាសធាតុជាតិ ដែលមានន័យថា គ្រោះថ្នាក់ខ្លាំងអាចកើតមានឡើង។អង្គភាពសេវាសង្គ្រោះបន្ទាន់ទីក្រុងMadrid បានបញ្ជូនសារទៅកាន់ពលរដ្ឋ ដោយព្រមានពួកគេពីហានីភ័យទឹកជំនន់ និងបានណែនាំពួកគេមិនឲ្យប្រើប្រាស់រថយន្ត។ នៅឆ្នេរភាគខាងកើត ពលរដ្ឋទីក្រុងAlcanar ត្រូវបានអង្គភាពសេវាសង្គ្រោះបន្ទាន់ប្រាប់ឲ្យស្នាក់នៅផ្ទះ។ វីដេអូ ដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញទឹកជំនន់ខ្លាំងហូរកាត់ផ្ទះជាច្រើនខ្នង។បុរសម្នាក់និយាយថាគាត់បានភ្ញាក់ឡើងឃើញទឹកហូរកាត់ជាន់ទី២នៃអគារលំនៅឋានរបស់គាត់។ គាត់និយាយថាសហគមន៍បានទាញបុរសវ័យក្មេង២នាក់ចេញពីទឹកដោយប្រើខ្សែពួធ្វើឡើងពីកន្សែងនិងកម្រាលគ្រែ។ គាត់បានចាត់ទុកបទពិសោធន៏នេះថាគួឲ្យភ័យខ្លាច។ ក្រុមអ្នកពន្លត់អគ្គិភ័យបានបញ្ចេញវីដេអូអំពីពលរដ្ឋដែលត្រូវបានជួយសង្គ្រោះ បន្ទាប់ពីយានយន្តរបស់ពួកគេបានជាប់នៅក្នុងទឹកជំនន់៕

អាហ្វ្រិកខាងត្បូងនិយាយថាការស៊ើបអង្កេតពុំបានរកឃើញភស្តុតាងនៃការដឹកជញ្ជូនអាវុធទៅរុស្ស៊ីនោះទេ

2023/09/04 04:31:09 pm        281
អាហ្វ្រិកខាងត្បូង៖ ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងអាទិត្យថា ការស៊ើបអង្កេតលើកាករចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា នាវារុស្ស៊ីមួយគ្រឿង បានដឹកជញ្ជូនអាវុធនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីចុងឆ្នាំមុន ពុំបានរកឃើញភស្តុតាងថានាវានោះបានដឹកជញ្ចូនអាវុធទៅកាន់ប្រទេសរុស្ស៊ីនោះទេ។លោក Ramaphosa បាននិយាយនៅក្នុងសុន្ទរកាថាមួយទៅកាន់ប្រជាជាតិថា គ្មានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងអំពីការផ្គត់ផ្កង់អាវុធទៅកាន់ប្រទេសរុស្ស៊ីដែលត្រូវបានបង្ហាញថាជាការពិតនោះទេ។នៅក្នុងការអះអាងនោះ បានបង្កឲ្យមានជម្លោះការទូតដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វ្រិកខាងត្បូងលោក Reuben Brigety បានប្រាប់អ្នកសារព័ត៌មានក្នុងតំបន់ក្នុងសន្និសិទសារព័ត៌មានកាលពីខែឧសភាថា នាវាដឹកទំនិញរុស្ស៊ី Lady R បានផ្ទុកអាវុធនៅមូលដ្ឋានកងទ័ពជើងទឹកជិតទីក្រុង Cape Town កាលពីខែធ្នូកន្លងទៅ។ ការចោទប្រកាន់របស់សហរដ្ឋអាមេរិក បានបង្កើតសំនួរជាច្រើនជុំវិញជំហរទទួលស្គាល់របស់ប្រទេសអាហ្វ្រិកខាងត្បូងលើការគ្មានជាប់ពាក់ព័ន្ធ និងអព្យាក្រិតភាពជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងក្តីបារម្ភពីទណ្ឌកម្មរបស់លោកខាងលិចដែលអាចកើតមាន។ មន្ត្រីប្រទេសអាហ្វ្រិកខាងត្បូង បានច្រានចោលភ្លាមៗចំពោះការអះអាងនេះ ដោយរដ្ឋាភិបាលរបស់លោក Ramaphosa បានបើកការស៊ើបអង្កេតឯករាជ្យមួយដឹកនាំដោយចៅក្រមចូលនិវត្តន៍ម្នាក់៕

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា នឹងអវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន

2023/09/04 04:27:38 pm        305
ថៃ៖ ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃអាទិត្យ (៣កញ្ញា) ថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោកសេដ្ឋា ថាវីស៊ីន (Srettha Thavisin) នឹងខកខានកិច្ចប្រជុំថ្នាក់តំបន់នៃមេដឹកនាំអាស៊ីអាគ្នេយ៍នៅទីក្រុងហ្សាកាតា នៅសប្តាហ៍ក្រោយនេះ។ លោក សេដ្ឋា បានឈ្នះការបោះឆ្នោតសភាក្លាយជានាយករដ្ឋមន្ត្រីកាលពីខែមុន ហើយគណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានរាជានុម័តដោយព្រះមហាក្សត្រកាលពីថ្ងៃសៅរ៍។នាយករដ្ឋមន្ត្រីរូបនេះ និងគណៈរដ្ឋមន្ត្រីរបស់លោក នឹងធ្វើសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ មហា វិច្ចរ៉ាឡុងកន (Maha Vajiralongkorn) នៅថ្ងៃអង្គារ (៥កញ្ញា) ខាងមុខនេះ ហើយនឹងថ្លែងសុន្ទរកថាគោលនយោបាយនៅក្នុងសភា បន្ទាប់មកពួកគេអាចអនុវត្តភារកិច្ចរបស់ខ្លួនជាផ្លូវការបាន។ក្រសួងការបរទេសថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លេខាធិការអចិន្ត្រៃយ៍លោក Sarun Charoensuwan នឹងតំណាងប្រទេសថៃនៅក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់ថា ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីមិនចូលរួមក្នុងកិច្ចប្រជុំនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump៖ អាមេរិកកាត់បន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក Kim Jong Un
08/17/2026 08:08 AM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/17/2026 08:08 AM
រដ្ឋមន្រ្តីកសិកម្មរម្លឹកជាថ្មីដល់មន្រ្តីកសិកម្មឃុំឱ្យបន្តជួយដោះស្រាយបញ្ហាផ្នែកបច្ចេកទេសដល់កសិករដើម្បីទទួលផលចំណេញខ្ពស់
08/17/2026 08:08 AM
មន្រ្តីជាន់ខ្ពស់ក្រសួងសង្គ្រាមអាមេរិកទៅទស្សនាប្រាសាទអង្គវត្ត បង្ហាញអំពីការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌កម្ពុជា និងអាមេរិក
08/17/2026 08:08 AM
ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM