ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្ស៤នាក់ បានស្លាប់នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងអំពើហិង្សាពាក់ព័ន្ធនឹងអគ្គិភ័យ

2023/09/04 06:44:13 pm        251
អាមេរិក៖ ក្រុមអាជ្ញាធរបាននិយាយថា មនុស្សពេញវ័យ២នាក់ និងកុមារ២នាក់ ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុង «កន្លែងកើតហេតុនៃអំពើហឹង្សា» ពាក់ព័ន្ធនឹងអគ្គិភ័យនៅលំនៅឋានមួយ ក្នុងទីក្រុង Seattle ( ស៊ីអាតថល) រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ (២កញ្ញា)។ នាយនគរបាល លោក Adrian Diaz បាននិយាយថា នៅម៉ោង៨:៤១នាទីព្រឹក (ម៉ោងក្នុងស្រុក) នាយកដ្ឋាននគរបាលទីក្រុង Seattle បានទទួលទូរស័ព្ទពីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ដែលនិយាយថា មានមនុស្សស្លាប់នៅក្នុងផ្ទះរបស់ខ្លួន។លោក Diaz បាននិយាយថា ក្រុមមន្រ្តីបានទៅដល់កន្លែងកើតហេតុក្នុងរយៈពេល៥នាទី ហើយបានឃើញទ្វារខាងមុខមានរបាំង និងមានអគ្គិភ័យនៅខាងក្នុងផ្ទះ។ បន្ទាប់មក ក្រុមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ នៃទីក្រុង Seattle ត្រូវបានហៅឱ្យជួយប្រតិបត្តិការណ៍។ លោក Diaz បន្តថា ក្មេងស្រីអាយុ១១ឆ្នាំនោះ រត់គេចចេញតាមបង្អួច និងបានទូរស័ព្ទហៅនគរបាលពីផ្ទះអ្នកជិតខាងរបស់ខ្លួន ហើយក្រុមអាជ្ញាធរកំពុងធ្វើការដើម្បីរកសមាជិកគ្រួសារផ្សេងទៀតរបស់កុមារីនោះ។ឈ្មោះ និងអាយុនៃអ្នកស្លាប់ មិនត្រូវបានគេបញ្ចេញឡើយ ហើយលោក Diaz បន្ថែមថា មូលហេតុនៃការស្លាប់ កំពុងត្រូវបានកំណត់ដោយគ្រូពេទ្យ។ នគរបាលបាននិយាយថា ពួកគេស្គាល់មនុស្សដែលរស់នៅផ្ទះនោះ ប៉ុន្តែពួកគេកំពុងធ្វើការដើម្បីកំណត់ថា តើអ្នកទាំងនោះជាជនរងគ្រោះ ឬយ៉ាងណា៕

បឹងជ្រៅបំផុតក្នុងពិភពលោករបស់អាមេរិកខាងត្បូង កំពុងរីងស្ងួត

2023/09/04 06:42:07 pm        267
អាមេរិកខាងត្បូង៖ នីវ៉ូទឹកនៅបឹង Titicaca ដែលជាបឹងដែលអាចវាស់វែងបានថាជ្រៅបំផុតក្នុងពិភពលោក និងធំជាងគេនៅអាមេរិកខាងត្បូង កំពុងធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីរលកកម្ដៅរដូវរងាដែលមិនធ្លាប់មានពីមុនមក។ការធ្លាក់ចុះនៃកម្រិតទឹកបឹងគួរឱ្យភ្ញាក់ផ្អើលនោះ កំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ នេសាទ និងកសិកម្ម ដែលជាការពឹងពាក់អាស្រ័យអ្នកស្រុក ក្នុងការប្រកបរបរចិញ្ចឹមជីវិត។ អ្នកទេសចរណ៍ជាច្រើនត្រូវបានទាក់ទាញដោយសារទឹកពណ៌ខៀវ និងផ្ទៃមេឃដ៏ធំល្វឹងល្វើយនៃបឹងដ៏ធំបំផុតរបស់អាមេរិកខាងត្បូង ដែលលាតសន្ធឹងលើផ្ទៃដីជាង៨.២០០ម៉ែត្រក្រាឡា ឆ្លងកាត់ព្រំដែននៃប្រទេសប៉េរូ និងបូលីវីមួយនេះ។ប្រជាជនជាងបីលាននាក់រស់នៅជុំវិញបឹងនេះ ដោយពឹងផ្អែកលើទឹករបស់វាដើម្បីនេសាទ ធ្វើស្រែចម្ការ និងទាក់ទាញភ្ញៀវទេសចរ ដែលជំរុញដល់សេដ្ឋកិច្ចនៃតំបន់ដែលនៅមានការខ្វះខាតនេះ។ ឥឡូវនេះ បឹងនោះមានហានិភ័យក្នុងការបាត់បង់ភាពទាក់ទាញរបស់វា។ខណៈពេលដែលនីវ៉ូទឹក ត្រូវបានគេដឹងថាប្រែប្រួលជារៀងរាល់ឆ្នាំ ការផ្លាស់ប្តូរទាំងនេះកាន់តែធ្ងន់ធ្ងរទៅ ដោយសារវិបត្តិអាកាសធាតុ។ យោងតាមអ្នកឧតុនិយមរបស់សារព័ត៌មាន CNN លោក Taylor Ward បានឱ្យដឹងថា រលកកម្ដៅរដូវរងាដ៏ខ្លាំងក្លា បាននាំឱ្យមានកំណើននៃការហួតហែង និងការថយចុះកម្រិតទឹកក្នុងបឹង ដែលបណ្ដាលឲ្យស្ថានភាពនីវ៉ូទឹកកាន់តែអាក្រក់ឡើងមកពីគ្រោះរាំងស្ងួត៕

សភាអាហ្រ្វិកខាងត្បូង នឹងបើកការស៊ើបអង្កេតលើអគ្គិភ័យដែលបានសម្លាប់មនុស្ស៧៧នាក់ នៅទីក្រុងចូហានណេសប៊ឺក

2023/09/04 06:38:53 pm        96
អាហ្វ្រិកខាងត្បូង៖សភាអាហ្វ្រិកខាងត្បូងបាននិយាយថា ខ្លួននឹងបើកការស៊ើបអង្កេតលើអគ្គិភ័យដ៏មហន្តរាយនៅទីក្រុងចូហានណេសប៊ឺក (Johannesburg) ។ អគ្គិភ័យដែលបានលេបត្របាក់អគារកម្ពស់ប្រាំជាន់នៅទីក្រុងចូហានណេសប៊ឺក កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៧៧នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស។សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយសភាអាហ្រ្វិកខាងត្បូងកាលពីថ្ងៃសៅរ៍ (២កញ្ញា) បាននិយាយថា គណៈកម្មាធិការត្រួតពិនិត្យពាក់ព័ន្ធនៃសភា នឹងត្រូវបានចាត់តាំងភ្លាមៗដើម្បី «ត្រួតពិនិត្យទាំងកិច្ចខិតខំប្រឹងប្រែងភ្លាមៗ និងរយៈពេលវែងក្នុងសាខាផ្សេងៗនៃរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ»។លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «គណៈកម្មាធិការដែលត្រូវបានចាត់តាំងក៏នឹងស៊ើបអង្កេតលក្ខខណ្ឌនៃអគារឯកជន និងរបស់រដ្ឋាភិបាលផងដែរ ដោយផ្តោតលើការអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពរបស់ពួកគេ»។ ជាថ្មីម្តងទៀត សភាអាហ្រ្វិកខាងត្បូងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្លួនចំពោះគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងសោកនាដកម្មនោះផងដែរ៕

រន្ទះបាញ់បានសម្លាប់មនុស្ស១០នាក់នៅរដ្ឋ Odisha ប្រទេសឥណ្ឌា

2023/09/04 06:35:16 pm        131
ឥណ្ឌា៖ មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរដ្ឋរបស់ប្រទេសឥណ្ឌាម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ(៣កញ្ញា) ថា មនុស្សយ៉ាងហោចណាស់១០នាក់ បានស្លាប់ និង៣នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា ដោយសារតែការវាយប្រហារដោយរន្ទះ ពេលកំពុងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។យោងតាមមន្ត្រីជាន់ខ្ពស់រូបនោះបានឲ្យដឹងថា ការវាយប្រហារដោយរន្ទះបានសម្លាប់មនុស្ស៤នាក់នៅក្នុងស្រុក Khurda និងសម្លាប់មនុស្ស២នាក់នៅស្រុក Bolangir មនុស្ស៤នាក់ទៀតបានស្លាប់នៅក្នុងស្រុកផ្សេងៗទៀតរបស់រដ្ឋនេះ។ លោកបានបន្ថែមថា មនុស្សបីនាក់នៅទីក្រុង Khurda ក៏បានរងរបួសក្នុងការវាយប្រហារដោយរន្ទះផងដែរ។ តំបន់ឆ្នេរនៃរដ្ឋ Odisha រួមទាំងទីក្រុងភ្លោះ Bhubaneswar និងទីក្រុង Cuttack ក៏មានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ផងដែរ។នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករណ៍ថា ស្ថានភាពស្រដៀងគ្នានឹងបន្តនៅក្នុងផ្នែកខ្លះនៃរដ្ឋក្នុងរយៈពេល៥ថ្ងៃខាងមុខទៀត។ ទីភ្នាក់ងារ IMD ក៏បានណែនាំប្រជាជនឱ្យជ្រកនៅកន្លែងមានសុវត្ថិភាពក្នុងពេលមានព្យុះផ្គររន្ទះផងដែរ៕

អាមេរិក រំពឹងថានឹងជំរុញទំនាក់ទំនងជាមួយវៀតណាម ខណៈប្រឈមនឹងការផ្ទុះកំហឹងពីប្រទេសចិន

2023/09/04 06:18:00 pm        141
អាមេរិក៖ សហរដ្ឋអាមេរិក រំពឹងថានឹងជំរុញកាន់តែប្រសើរនូវទំនាក់ទំនងការទូតរបស់ខ្លួនជាមួយអតីតសត្រូវ វៀតណាមឲ្យឈានដល់កម្រិតខ្ពស់ ខណៈប្រធានាធិបតីលោក Joe Biden ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយក្នុងសប្តាហ៍នេះ ជាចំណាត់ការមួយដែលអាចធ្វើឲ្យប្រទេសចិនមានកំហឹង និងជាមួយការអនុវត្តន៍ពាណិជ្ជកម្មមិនច្បាស់លាស់។ ដោយមានការព្រួយបារម្ភពីប្រតិកម្មដ៏ខ្លាំងក្លាពីប្រទេសជិតខាងធំមួយរបស់ខ្លួន ប្រទេសវៀតណាមបានបង្ហាញការប្រុងប្រយ័ត្នជាចម្បងអំពីការជំរុញទំនាក់ទំនងនេះ។ បញ្ហានេះបាននាំឲ្យរដ្ឋបាលរបស់លោក Biden បង្កើនកិច្ចប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រួមទាំងតាមរយៈដំណើរទស្សនកិច្ចច្រើនលើកពីសំណាក់សមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោក Biden បាននិយាយជាសាធារណៈកាលពីខែកក្កដា ហើយមន្ត្រីនៅក្នុងប្រទេសទាំងពីរ បានសម្តែងសុទិដ្ឋិនិយមមិនផ្លូវការអំពីការជំរុញជំហាននេះ ទោះបីជាគ្មានសេចក្តីថ្លែងការណ៍ផ្លូវការ ត្រូវបានចេញផ្សាយពីរដ្ឋាភិបាលទាំងពីរក៏ដោយ។ ប្រហែលជាការព្យាយាមដើម្បីធ្វើឲ្យទីក្រុងប៉េកាំងមានភាពធូស្រាល ប្រទេសវៀតណាមកំពុងពិភាក្សាអំពីដំណើរទស្សនកិច្ចកម្រិតខ្ពស់មកកាន់ទីក្រុងហាណូយ ភ្លាមៗមុនពេលការមកដល់របស់លោក Biden នៅថ្ងៃទី១០ ខែកញ្ញា ដោយមន្ត្រីជាច្រើន និយាយថា ប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីលោក Li Qiang អាចជួបមេដឹកនាំវៀតណាមនៅក្នុងប៉ុន្មាថ្ងៃឬសប្តាហ៍ខាងមុខនេះ។ក្រសួងការបរទេសចិន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិបាយនោះទេនៅថ្ងៃចន្ទនេះ។ លោក Le Hong Hiep មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថាន Iseas–Yusof Ishak របស់ប្រទេសសឹង្ហបុរី បាននិយាយថា ហានីភ័យដែលការជំរុញទ្វេដងថាទីក្រុងវ៉ាស៊ីនតោន មិនអាចធ្លាក់ចុះនោះទេនៅក្នុងទីក្រុងប៉េកាំង ដែលនៅតែមានខ្ពស់ប៉ុន្តែមេដឹកនាំកុម្មុយន្នីសវៀតណាមអាចប៉ាន់ប្រមាណពីពេលវេលាដ៏ល្អបំផុតសម្រាប់សកម្មភាពនាពេលបច្ចុប្បន្ន ខណៈទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសចិនទំនងជាយ៉ាប់យ៉ឺនខ្លាំងនៅពេលអនាគត៕

នាយករដ្ឋមន្ត្រីអាមេនី៖ការពឹងផ្អែកលើរុស្ស៊ីតែមួយគត់សម្រាប់សន្តិសុខ គឺជាកំហុសយុទ្ធសាស្ត្រ

2023/09/04 06:12:20 pm        103
អាមេនី៖នាយករដ្ឋមន្ត្រីអាមេនី បានថ្លែងថា គោលនយោបាយរបស់ប្រទេសខ្លួនដែលពឹងផ្អែកតែលើរុស្ស៊ី ដើម្បីធានាសន្តិសុខរបស់ខ្លួន គឺជាកំហុសយុទ្ធសាស្ត្រមួយ ដោយសារទីក្រុងមូស្គូ មិនអាចផ្តល់ឲ្យបាន ហើយកំពុងស្ថិតក្នុងដំណើរការកាត់បន្ថយតួនាទីរបស់ខ្លួន នៅក្នុងតំបន់ទូលំទូលាយនេះ។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីតាលី La Repubblica ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បានចោទរុស្ស៊ីថា បានខកខានក្នុងការធានាសន្តិសុខរបស់ប្រទេសអាមេនីចំពោះមុខអ្វីដែលលោកបាននិយាយថា ជាការឈ្លានពានពីប្រទេសជិតខាង អាស៊ែបៃហ្សង់ជុំវិញតំបន់បែងចែកគ្នាណាហ្គ័រណូ-ការ៉ាបាក់ ( Nagorno-Karabakh)។លោកប៉ាស៊ីនយ៉ាន បានបញ្ជាក់ថា ទីក្រុងមូស្គូដែលមានកតិកាសញ្ញាការពារជាតិជាមួយអាមេនី និងមូលដ្ឋានទ័ពនៅទីនោះ មិនបានចាត់ទុកប្រទេសរបស់លោកថា ជាប្រទេសគាំទ្ររុស្ស៊ីគ្រប់គ្រាន់ទេ ហើយបាននិយាយថា លោកជឿថា រុស្ស៊ីកំពុងស្ថិតក្នុងដំណើរការចាកចេញពីតំបន់កូកាស (Caucasus) ខាងត្បូងដ៏ធំនោះ។លោកបាននិយាយថា ដូច្នេះទីក្រុងយ៉េរ៉េវ៉ាន់ ( Yerevan) កំពុងព្យាយាមពង្រីករៀបចំសន្តិសុខរបស់ខ្លួន ដែលជាការយោងជាក់ស្តែងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់។

ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញានេះ

2023/09/04 05:55:44 pm        80
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គឹម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ​ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។នៅក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ គ្រោង នឹងមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ​នៃព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍៖ ចូលជួប​សម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ប្រមុខរដ្ឋស្តីទី។ចូលជួបសម្តែងការគួរសមជាមួយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមផ្ទាល់ព្រះមហាក្សត្រ។ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឧត្ដមប្រឹក្សា និងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ៕

ព្យុះភ្លៀងនៅសហរដ្ឋអាមេរិក បានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់នៅក្នុងពិធីបុណ្យ Burning Man

2023/09/04 05:53:41 pm        114
អាមេរិក៖ មនុស្សរាប់ម៉ឺននាក់ដែលចូលរួមពិធីបុណ្យ Burning Man ប្រចាំឆ្នាំ ត្រូវបានរងផលប៉ះពាល់ បន្ទាប់ពីមានព្យុះភ្លៀងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ ជាមួយនឹងទីតាំងនៃពិធីបុណ្យត្រូវបានបិទ អ្នកចូលរួមជាច្រើនត្រូវបានស្នើសុំឱ្យជ្រកកោននៅនឹងកន្លែង ព្រមទាំងផ្ដល់ជូនអាហារ និងទឹកផងដែរ។ កាលពីថ្ងៃអាទិត្យ (៣ កញ្ញា) ក្រុមអាជ្ញាធររដ្ឋ Nevada បាននិយាយថាពួកគេកំពុងស៊ើបអង្កេតការស្លាប់មួយករណី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យតម្រួតក្នុងតំបន់បាននិយាយថា ការស្លាប់នោះបានកើតឡើងក្នុងអំឡុងពេលព្យុះភ្លៀងកាលពីថ្ងៃសៅរ៍ ហើយពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់ ឬបញ្ចេញអត្តសញ្ញាណរបស់អ្នកស្លាប់នោះទេ។ យោងតាមការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថា ការចូលទៅកាន់ និងចាកចេញពីទីក្រុង Black Rock ដែលជាទីតាំងព្រឹត្តិការណ៍នៃពិធីបុណ្យ Burning Man នោះត្រូវបានបិទ។យោងតាមគេហទំព័ររបស់ព្រឹត្តិការណ៍នេះបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ អ្នកចូលរួមជាង៦០.០០០នាក់ធ្វើដំណើរទៅ និងមកពីតំបន់ដាច់ស្រយាលនៅភាគពាយព្យនៃរដ្ឋ Nevada មួយនេះ។ អ្នកចូលរួមប្រមូលផ្តុំនៅក្នុងទីក្រុងបណ្តោះអាសន្ននោះដើម្បីធ្វើសិល្បៈ រាំ និងរីករាយជាមួយសហគមន៍ ដោយចំណាយអស់៥៧៥ដុល្លារក្នុងមនុស្សម្នាក់ សម្រាប់តម្លៃសំបុត្រធម្មតា៕

ការអង្គុយតវ៉ារបស់ពលរដ្ឋនីហ្សេ នៅមូលដ្ឋានទ័ពបារាំង ទាមទារឲ្យដកកងទ័ពចេញឈានចូលដល់យប់ទី២

2023/09/04 05:25:04 pm        275
នីហ្សេ៖ ពលរដ្ឋនីហ្សេរាប់រយនាក់ បានច្រៀង និងរាំ ខណៈពួកគេបានបន្តអង្គុយតវ៉ាចូលដល់យប់ទី២ កាលពីថ្ងៃអាទិត្យទី៣ខែកញ្ញា នៅមូលដ្ឋានទ័ពបារាំងនៅក្នុងរដ្ឋធានីញ៉ាម៉េ (Niamey)។  ការអង្គុយតវ៉ានេះ កើតឡើងបន្ទាប់ពីការតវ៉ាដ៏ធំទាមទារឱ្យមានការដកកងទ័ពបារាំង ជាលទ្ធផលនៃរដ្ឋប្រហារយោធាដ៏ពេញនិយមដែលទីក្រុងប៉ារីសបដិសេធមិនទទួលស្គាល់។ រដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា ដែលជារដ្ឋប្រហារមួយក្នុងចំណោមរដ្ឋប្រហារចំនួន៨ នៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ ២០២០ បានធ្វើឲ្យមហាអំណាចពិភពលោកព្រួយបារម្ភអំពីការផ្លាស់ប្តូរទៅជាការគ្រប់គ្រងដោយយោធានៅទូទាំងតំបន់។ការប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺប្រទេសបារាំងដែលឥទ្ធិពលលើអតីតអាណានិគមរបស់ខ្លួនបានធ្លាក់ចុះនៅអាហ្វ្រិកខាងលិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កងកម្លាំងរបស់ខ្លួនត្រូវបានបណ្តេញចេញពីប្រទេសជិតខាងរបស់ម៉ាលី និងបួគីណាហ្វាសូ ចាប់តាំងពីមានរដ្ឋប្រហារនៅក្នុងប្រទេសទាំងនោះ ដោយកាត់បន្ថយការត្រួតពិនិត្យរបស់ខ្លួនលើការប្រយុទ្ធទូទាំងតំបន់ ដើម្បីយកឈ្នះលើក្រុមបះបោរអ៊ីស្លាមនិយម។សកម្មភាពប្រឆាំងប្រទេសបារាំង បានកើនឡើង ចាប់តាំងពីរដ្ឋប្រហារមក ប៉ុន្តែ បានរំជួបរំជួបបន្ថែមទៀត កាលពីសប្ដាហ៍មុន នៅពេលប្រទេសបារាំងមិនអើពើទៅនឹងបញ្ជារបស់របបសឹក តម្រូវឲ្យឯកអគ្គរដ្ឋទូតចាកចេញពីប្រទេសនវ ។ នីហ្សេ ក៏បានកាត់ផ្ដាច់ការសម្របសម្រួលខាងយោធាជាមួយកងកម្លាំងរបស់ប្រទេសបារាំង៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សាទរប្រធានាធិបតីជាប់ឆ្នោតប្រទេសសឹង្ហបុរី

2023/09/04 05:21:50 pm        275
ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim បានសាទរអតីតរដ្ឋមន្ត្រីជាន់ខ្ពស់លោកTharman Shanmugaratnam បន្ទាប់ពីជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីសឹង្ហបុរី កាលពីថ្ងៃសុក្រទី១ ខែកញ្ញា។ លោក Anwar បាននិយាយនៅលើការបង្ហោះតាមបណ្តាញសង្គម facebook កាលពីថ្ងៃអាទិត្យថា «សូមអបអរសាទរចំពោះលោក Tharman Shanmugaratnam ជាប្រធានាធិបតីថ្មីរបស់សាធារណៈរដ្ឋសឹង្ហបុរី»។លោកបានសម្តែងពីបំណងរបស់លោកថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសម៉ាឡេស៊ីនិងសឹង្ហបុរី នឹងបន្តក្នុងស្មារតីជាគ្រួសារមួយ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសទាំងពីរ។ លោក Anwar សង្ឃឹមថាសឹង្ហបុរី នឹងបន្តទទួលបានជោគជ័យក្រោមការដឹកនាំរបស់លោក Tharman។ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសុក្រ លោក Tharman ទទួលបានសំឡេងឆ្នោត៧០,៤ភាគរយ បន្ទាប់មក លោក Ng Kok Song អតីតប្រធានការិយាល័យវិនិយោគក្រុមហ៊ុន GIC ទទួលបានសំឡេងឆ្នោត១៥.៧២ភាគរយ និងអតីតប្រធានក្រុមហ៊ុនធានារ៉ាប់រង NTUC លោក Tan Kin Lian ទទួលបានសំឡេងឆ្នោត១៣.៨៨ ភាគរយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/17/2026 08:08 AM
រដ្ឋមន្រ្តីកសិកម្មរម្លឹកជាថ្មីដល់មន្រ្តីកសិកម្មឃុំឱ្យបន្តជួយដោះស្រាយបញ្ហាផ្នែកបច្ចេកទេសដល់កសិករដើម្បីទទួលផលចំណេញខ្ពស់
08/17/2026 08:08 AM
មន្រ្តីជាន់ខ្ពស់ក្រសួងសង្គ្រាមអាមេរិកទៅទស្សនាប្រាសាទអង្គវត្ត បង្ហាញអំពីការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌កម្ពុជា និងអាមេរិក
08/17/2026 08:08 AM
ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM