ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីដាស់តឿនរដ្ឋមន្ត្រីឱ្យបែងចែកភារកិច្ចជូនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមក្រសួងស្ថាប័នឱ្យរួចរាល់នៅសប្តាហ៍ក្រោយ

2023/09/03 08:49:26 pm        353
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដាស់តឿនដល់រដ្ឋមន្រ្តីដែលមិនទាន់បែងចែកភារកិច្ច ត្រូវប្រញាប់ប្រញាល់រៀបចំបែងចែកជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។យោងតាមសារតាមតេឡេក្រាមនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកដាស់តឿនដល់រដ្ឋមន្រ្តីក្រសួងណា ដែលមិនទាន់បែងចែកភារៈកិច្ចច្បាស់លាស់ជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សូមប្រញាប់បែកចែកជាបន្ទាន់ឲ្យរួចរាល់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាពទាំងលើការ ដឹកនាំ ទាំងលើការងារអនុវត្តន៍ការរបស់ក្រសួងស្ថាប័ន។សម្តេចបញ្ជាក់ថា ការបែងចែកតួនាទីភាគី ត្រូវធានាឱ្យបានច្បាស់លាស់ រវាងការដឹកនាំខាងនយោបាយ និងបច្ចេកទេស ដើម្បីធានាស្ថិរភាពស្ថាប័ន ជៀសវាងការលូកដៃចូលការងារជំនាញក្រសួងស្ថាប័ន ដោយមិនឆ្លង ឬរំលងឋានានុក្រុមបច្ចេកទេស។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ការរៀបចំតួនាទីមន្ត្រីត្រូវផ្អែកលើគោលការណ៍គ្រឹះចំនួនពីរ គឺ គោលការណ៍គុណាធិបតេយ្យ រួមមាន៖ គុណសម្បត្តិ ស្នាដៃ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌ និងគោលការណ៍គុណធម៌ ស្របតាម ទិសស្លោក «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង»៕

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំស្រុក

2023/09/03 06:29:20 pm        465
កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅទី០២ ខែកញ្ញា ម្សិលមិញនេះ បានជួបសំណេះសំណាល ពិសាអាហារសាមគ្គី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សកម្មជន យុវជនបក្ស និងប្រជាពលរដ្ឋ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំស្រុក លេខ៤ប្រចាំខេត្ត និងលេខ១៦ ទូទាំងប្រទេស នៃអត្រាកំនើនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ។ពិធីនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងថ្លែងអំណរអរគុណ​ចំពោះ​ថ្នាក់ដឹកនាំ សកម្មជន យុវជនបក្ស និងប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រ និងចូលរួមក្នុង​សកម្មភាព​គោលនយោបាយគណបក្ស នាពេលកន្លងមក ជាពិសេសបានបោះឆ្នោតជូន​គណបក្ស​ប្រជាជនកម្ពុជា ដោយទទួលបានជ័យជម្នះដ៏ត្រចេះត្រចង់ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងទិសដៅរក្សាឲ្យបាន នូវសុខសន្តិភាពនិងការអភិវឌ្ឍជូនជាតិមាតុភូមិ និង ការរស់នៅដោយសុខក្សេមក្សាន្តនិងសម្បូរសប្បាយរបស់ប្រជាជនកម្ពុជា។តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យឃើញថា ឃុំផ្តៅជុំ ស្រុកជើងព្រៃ មានកំនើនប្រជាពលរដ្ឋ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យឃុំផ្តៅជុំ ទទួលបានចំណាត់ថ្នាក់លេខ៤ ប្រចាំខេត្តកំពង់ចាម និងលេខ១៧ ទូទាំងប្រទេស នៃអត្រា​កំនើនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាឃុំមួយដែលមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំង និងបានបាត់បង់កៅអ៊ីមេឃុំទៅគណបក្សភ្លើងទៀនកាលពីបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ដោយបាត់បង់សម្លេងគាំទ្រចំនួន ២២០សម្លេង ប៉ុន្តែក្នុងការបោះឆ្នោត ឆ្នាំ២០២៣ សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា បានកើនឡើងចំនួន ១២២១សម្លេង ក្នុងអត្រាកំណើន ៣៧,០៣%។ជ័យជម្នះនេះ សម្រេចបានក៏អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​គណបក្សប្រជាជន​កម្ពុជាគ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឍដ្ឋាន ​ក្នុងនោះក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល បានអនុវត្តសកម្មភាពគោលនយោបាយគណបក្សយ៉ាងជាប់លាប់ ដែលបានធ្វើឲ្យសកម្មជន​គណបក្ស​ភ្លើងទៀន ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ចំនួន ១៨៦រូប​ (ក្នុងខែមិថុនា ឆ្នាំ២០២៣) មកចូលរួម​រស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួស្រុកជើព្រៃ តែងតែណែនាំ និង​លើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក ​សមាជិកាគណបក្សទាំងអស់ ធ្វើខ្លួនជាកម្លាំងចលករ​ក្នុងការ​ពង្រឹងការងារឃោសនាអប់រំគោលនយោបាយបក្ស​ និងបំផុសចលនាមហាជនក្នុងមូលដ្ឋាន ឲ្យមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន។ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយ​ស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្មដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕

សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្រ្តី ប្តេជ្ញាការពារដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

2023/09/03 06:07:38 pm        434
ភ្នំពេញ៖ តាមរយៈសារលិខិតថ្វាយថ្លែងអំណរព្រះរាជគុណដល់ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប្រកាសប្តេជ្ញា​បន្តធានាការពារ​ឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការពារដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជា​និយម​អាស្រ័យរដ្ឋធម្មនុញ្ញ​នៅកម្ពុជា, បន្តលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែប្រសើរ រួមទាំង​លើក​កម្ពស់​កិត្យានុភាព​ជាតិនៅលើឆាកអន្តរជាតិឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។យោងតាមសារលិខិតរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី២ ​ខែកញ្ញា ឆ្នាំ២០២៣នេះលើកឡើងថា«ទូលព្រះបង្គំខ្ញុំម្ចាស់ សូមព្រះរាជ​បរម​រាជានុញ្ញាតសម្តែង ថ្វាយនូវសេចក្តីអំណរព្រះមហាករុណាទិគុណជាអនេកប្បការ​ដ៏ស្មោះស្ម័គ្របំផុត ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវគោរមងារ «សម្តេចមហារដ្ឋសភាធិការធិបតី» ប្រកប​ដោយព្រះរាជ​ហឫទ័យ​ដ៏មហាប្រសើរ និងប្រកបដោយព្រះព្រហ្មវិហារធម៌​ដ៏ឧត្តុង្គឧត្ដម​ដល់ទូលព្រះបង្គំខ្ញុំម្ចាស់ ​ដែលជាព្រះរាជគុណដ៏មហាធំធេង មិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ»។សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់បន្ថែមទៀតថា« ទូលព្រះបង្គំខ្ញុំម្ចាស់ សូមប្តេជ្ញាខិតខំឱ្យអស់​ពី​សមត្ថភាព ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើនិង​ ការពារផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា​ មានស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រចំពោះរាជបល្ល័ង្ក ​ការពារនិង គោរព​ព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ​ដើម្បីនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា»។ដោយឡែកសារលិខិតរបស់សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាវិញ បានបញ្ជាក់យ៉ាងច្បាស់ថា« ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់​ព្រះករុណា​ជា​អម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទាន​ដល់ទូលព្រះបង្គំជាខ្ញុំនាឱកាសដ៏ថ្លៃថ្លានេះ​ ទូលព្រះបង្គំជាខ្ញុំ សូមប្តេជ្ញាខិតខំបំពេញ​បេសកកម្ម​ជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ​ ប្រកបដោយសេចក្តីស្មោះត្រង់ ​និងការទទួលខុសត្រូវខ្ពស់ ក្នុងការ​បម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ​ការបន្តធានាការពារឯករាជ្យជាតិ​ អធិបតេយ្យជាតិ និង ​បូរណភាពទឹកដី, ការធានាការពារជាដាច់ខាតនូវ រាជបល្ល័ង្ក និងរបបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ​និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យ ​មានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ​ក៏ដូចជាការបន្តលើកស្ទួយ កិត្យានុភាពជាតិនៅ​លើឆាកអន្តរជាតិ»។តាមរយៈសារលិខិតដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណដល់ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនេះដែរ សម្តេចប្រធានរដ្ឋសភា ​និង​សម្តេចនាយករដ្ឋ​មន្រ្តីក៏បាន ​សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ​ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ​ព្រះមហាក្សត្រិ​យានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធ ពរជ័យបវរសួស្តី មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន​ ព្រះជន្មាយុយឺនយូរ ​ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ​ជាមហាម្លប់ ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែង ​តរៀងទៅផងដែរ៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ សម្រេចមកប្រើប្រាស់Facebook វិញ ខណៈក្រុមហ៊ុននេះ ផ្តល់យុត្តិធម៌ជូនសម្ដេច

2023/09/03 05:42:43 pm        710
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមfacebook នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញ គួបផ្សំជាមួយtwitter,YouTube,TikTok Telegram ,instagram,បន្ទាប់ពីក្រុម ហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ។សម្តេចតេជោ ហ៊ុន សែន បានបន្តថា "ខ្ញុំសង្ឃឹម ថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវ​ក្រម​សីលធម៌​មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិន​ត្រូវបាន​ស្វាគមន៍​នៅកម្ពុជា​នោះឡើយ។ សង្ឃឹមថាក្រុមហ៊ុន Facebook ​នឹង​ទទួល​បានប្រាក់ចំណេញ​លើស​២០០លានដុល្លារ​ក្នុង​មួយឆ្នាំនៅកម្ពុជា​ឯរាជរដ្ឋាភិបាលទទួលបាន ​ ១០ភាគរយ​ដែលមានទឹកប្រាក់​លើស​២០​លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បាន​ចេញសេចក្តីប្រកាសទទួល​យកតំណាង​ក្រុមហ៊ុន​Facebook ​ឲ្យចូលមកធ្វើការ​នៅកម្ពុជាវិញ​តែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់​អនុសាសន៍​មិនត្រឹមត្រូវនោះឡើយ។សម្តចតេជោ បានបញ្ជាក់ថា ការសម្រេចប្រើ ឬមិនប្រើ Facebook ​គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen)។ ​ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញ​នៅគ្រប់បណ្តាញសង្គម​តែភាគច្រើនខ្ញុំ​នៅជាមួយTikTok និងTelegram ។ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន​ដែល​ប្រើ​ឈ្មោះ​សម្ដេច​បង្កើត Facebook, TikTokក្លែងក្លាយ សូ​មលុបចោល​ជា​បន្ទាន់​ដើម្បី​ជៀសវាង​ការ​ភ័ន្តច្រឡំ៕

ព្រះមហាក្សត្រ ត្រាស់បង្គាប់កំណត់គោរមងារជា«សម្តេច»ជូនឥស្សរជនជាន់ខ្ពស់ដែលមានមុខតំណែងជាប្រធានព្រឹទ្ធសភា,រដ្ឋសភា និងនាយករដ្ឋមន្ត្រី

2023/09/03 03:25:12 am        347
ភ្នំពេញ៖​ ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់កំណត់គោរមងារជា«សម្តេច»ជូនឥស្សរជនជាន់ខ្ពស់ដែលមានមុខតំណែងជាប្រធានព្រឹទ្ធសភា,រដ្ឋសភា និងនាយករដ្ឋមន្ត្រី។

ព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ ដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី

2023/09/03 03:21:23 am        362
ភ្នំពេញ៖ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។

ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារដល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»

2023/09/03 03:19:23 am        306
ភ្នំពេញ៖​ ព្រះករុណា ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារដល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»

ការផ្តល់បណ្ណក្រីក្រដល់បុគ្គលិកសេវាទេសចរណ៍ក្រៅប្រព័ន្ធនៅភ្នំពេញ នៅបន្តធ្វើតាមបណ្តាសង្កាត់

2023/09/01 10:08:41 pm        163
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ​មានមន្ទីរផែនការ ជាសេនាធិការ មកដល់ថ្ងៃទី០១ ខែកញ្ញានេះ បានគឺបញ្ចប់យុទ្ធនាការចុះសម្ភាសន៍ផ្តល់បណ្ណមូលនីធីសមធម៌ ​ឬបណ្ណក្រីក្រ ជូនបុគ្គលបម្រើការ នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ​ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅបណ្តាខ័ណ្ឌនានា ប៉ុន្តែ​សម្រាប់អ្នកបម្រើការតាមសេវាកម្សាន្តនេះ ​ដែលនៅមិនទាន់ទៅធ្វើ គឺអាចអញ្ជើញទៅផ្តល់ការ​សម្ភាសន៍​តាមសាលាសង្កាត់ដើម្បីបានបណ្ណក្រីក្រនោះ។លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានថ្លែងប្រាប់BTVនៅថ្ងៃទី០១ ខែកញ្ញានេះថា បច្ចុប្បន្ន​សាលាសង្កាត់ចាក់អង្រែក្រោម ក៏ដូចសង្កាត់នានាទៀត ​នៅក្នុងរាជធានីភ្នំពេញ គឺបាន​នឹងកំពុង​អនុវត្តការងារ២ គឺការធ្វើបច្ចុប្បន្នភាពផ្តល់បណ្ណសមធម៌ជូនពលរដ្ឋក្រីក្រ​នៅក្នុងមូលដ្ឋាន និងការផ្តល់បទសំភាសន៍ជូនបុគ្គលបម្រើការតាមសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ ដើម្បីឲ្យ​គាត់ទទួលបណ្ណមូលនីធិសមធម៌ ​ពិនិត្យថែទាំសុខភាព និងព្យាបាលជំងឺតាមមូលដ្ឋានសុខាភិបាល​ដោយមិនគិតថ្លៃ និងការទទួលអត្ថបទប្រយោជន៍នានាទៀត។ មន្ត្រីទទួលបន្ទុកការងារផ្តល់មូលនិធិសមធម៌សុខាភិបាល កញ្ញា ស៊ា ឧស្សាហ៍​ ថ្លែងថា បន្ទាប់​ពី​យុទ្ធនាការផ្តល់បទ​សម្ភាសន៍​ថ្នាក់ខ័ណ្ឌ ​បាន​បញ្ចប់​ទៅនៅពេលនេះ ការផ្តល់បទ​សម្ភាសន៍​យកបណ្ណមូល​នីធិសមធម៌ សម្រាប់អ្នកបម្រើការតាមសេវាកម្សាន្តទេសចរណ៍​ក្រៅប្រព័ន្ធ គឺបាន​នឹងកំពុងអនុវត្តបន្ត និងកំពុងរង់ចាំធ្វើនៅ​តាម​សាលាសង្កាត់ ហើយ​កញ្ញាក៏សូមអំពាវនាវ បុគ្គល​បម្រើការងារទេសចរណ៍ក្រៅប្រព័ន្ធ ​ដែលមានឈ្មោះនៅក្នុងបញ្ជីស្រាប់របស់មន្ទីរផែនការ គឺសូម​អញ្ជើញ​មកផ្តល់បទ​សម្ភាសន៍​ដើម្បី​ទទួល​បានបណ្ណសមធម៌នេះ។លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃ ​ក្រសួងផែនការ បានថ្លែងថា ក្រសួងផែនការ ​បាននឹងកំពុងបន្តយុទ្ធនាការចុះ​សម្ភាសន៍​ផ្តល់​បណ្ណមូលនីធិសមធម៌ ជូន​បុគ្គលបម្រើការ នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍​ ក្រៅប្រព័ន្ធ ​ដែលមានជីវភាពក្រីក្រ និងមាន​ឈ្មោះនៅក្នុងបញ្ជីស្រាប់ ​ដែលផ្តល់ដោយ អាជ្ញាធរមូលដ្ឋាន​ ឃុំសង្កាត់ ​អង្គការសង្គមស៊ីវិល និង​មន្ទីរទេសចរណ៍រាជធានីខេត្ត នៅតាមបណ្តាគោលដៅទេសចរណ៍នានាទូទាំងប្រទេស ហើយខេត្តរាជធានីណាដែលបានអនុវត្តយុទ្ធនាការចុះ​សម្ភាសន៍​ផ្តល់​បណ្ណសមធម៌នៅថ្នាក់ស្រុក ក្រុង ខ័ណ្ឌ ចប់ គឺត្រូវបន្តធ្វើជាប្រចាំថ្ងៃនៅតាមឃុំសង្កាត់នានាទៀត៕អត្ថបទ ស៊ុម សុខជា

ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បានជាង៣៥% ហើយ

2023/09/01 09:51:26 pm        1748
ភ្នំពេញ៖ គណៈប្រតិភូអន្តរក្រសួង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានចុះត្រួត​ពិនិត្យ​គុណភាព និងវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ ៤៨ ក្នុងគោលបំណងធ្វើការ​តាមដានការ​សាងសង់ ​ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស​ដែលបានកំណត់ សំដៅឱ្យខ្សែផ្លូវមានគុណភាពអាចប្រើប្រាស់​បានយូរអង្វែង។ គណៈប្រតិភូនេះ ដឹកនាំដោយ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ​ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិ​សហប្រតិបត្តិការអភិវឌ្ឍ​សេដ្ឋកិច្ច អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសរបស់​ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។ក្រសួងសាធារណការ ​និងដឹកជញ្ជូន បានឱ្យដឹងថា ជាលទ្ធផល គិតត្រឹមថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ ផ្លូវជាតិលេខ៤៨ ​សម្រេចការសាងសង់បានប្រមាណ ៣៥%ហើយ។ តួលេខនេះបង្ហាញឱ្យឃើញថា ​គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាព​យឺតយ៉ាវ​ជាងផែនការ​បន្តិចក៏ដោយ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ភាពយឺតយ៉ាវនេះបណ្តាលមកពី​កត្តា​ភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែមទំហំការងារមួយចំនួន។ ជាការឆ្លើយតប ទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។ ក្រសួងសាធារណការ និងដឹកជញ្ជូន​ ក៏បានក្រើនរលឹកដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេស ត្រូវអនុវត្តការងារសាងសង់គម្រោងឱ្យបានចប់រួចរាល់តាមផែនការដែលបានស្នើសុំ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចុះសិក្សាពិនិត្យលទ្ធភាពក្នុងការលើកកម្រិត​គុណភាព​កំណាត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ​ចាប់ពីគល់ស្ពានកោះកុង រហូត​ដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ និងគម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ដែលមានប្រវែងប្រមាណ ១៩០០មផងដែរ។សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋាន ​កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ​ខ្សែផ្លូវនេះមានប្រវែង ​១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ ​ចំការហ្លួង រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្រាស្លាប់របស់ប្រទេសជប៉ុន បានកើនឡើងនៅឆ្នាំ២០២១ ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ

2023/09/01 09:23:12 pm        221
ជប៉ុន៖ អត្រាស្លាប់របស់ប្រទេសជប៉ុន បានកើនឡើងនៅឆ្នាំ២០២១ ជាលើកដំបូងក្នុងរយៈពេលមួយទស្សវត្សរ៍ ដែលអាចបណ្តាលមកពីការរាតត្បាតនៃមេរោគឆ្លង។ ក្រុមអ្នកស្រាវជ្រាវមួយក្រុម នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវមហារីកប្រទេសជប៉ុន បានសិក្សាការផ្លាស់ប្តូរនៅក្នុងអត្រាមរណៈដោយផ្អែកលើទិន្នន័យប្រជាសាស្រ្ត ដែលចេញផ្សាយដោយរដ្ឋាភិបាលសម្រាប់រយៈពេល២៧ឆ្នាំរហូតដល់ឆ្នាំ២០២១។ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អត្រាមរណៈនៅឆ្នាំ២០២១ គឺមានកម្រិត៩៨៩,៦នាក់ក្នុងមនុស្ស១០០.០០០នាក់។ តួលេខនោះគឺកើនឡើងចំនួន២,២ភាគរយពីចំនួន៩៦៨,៤នាក់កាលពីឆ្នាំមុន។ អត្រាមរណភាពក្នុងចំណោមជនជាតិជប៉ុន បានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កំណើននៃឆ្នាំ២០២១ គឺជាការកើនឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១មក ខណៈអត្រានោះបានកើនឡើងដោយសារតែការរញ្ជួយដីដ៏ខ្លាំងក្លា និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារភាគខាងកើតប្រទេសជប៉ុន។ក្នុងចំណោមមូលហេតុនៃការស្លាប់ ដែលជំរុញឱ្យមានកំណើនអត្រាស្លាប់ក្នុងឆ្នាំ២០២១នោះ គឺបណ្ដាលមកពីជំងឺកូវីដ១៩ ជរាពាធ និងជំងឺបេះដូង។ ក្រុមស្រាវជ្រាវនោះបាននិយាយថា កំណើននេះគឺដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ និងការរឹតបន្តឹងសេវាវេជ្ជសាស្រ្តក្នុងអំឡុងពេលជំងឺរាតត្បាត។អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Tanaka Hirokazu នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវមហារីករបស់ជប៉ុនបាននិយាយថា លទ្ធផលនេះបង្ហាញពីផលប៉ះពាល់នៃជំងឺរាតត្បាតលើអត្រាមរណភាព។ លោកបានបន្ថែមថា ការពន្យារពេលក្នុងការព្យាបាលជំងឺមហារីក និងការផ្អាកការត្រួតពិនិត្យសុខភាព អាចមានឥទ្ធិពលលើអត្រាមរណភាពនៃជំងឺមហារីកនាពេលអនាគតផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេសកម្ពុជា
08/17/2026 09:08 AM
រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត
08/17/2026 08:08 AM
បេសកជនលោក Trump លោក Kushner ជួបជាមួយមេដឹកនាំហាម៉ាស ដើម្បីជំរុញផែនការសន្តិភាពហ្កាហ្សា
08/17/2026 08:08 AM
លោកTrump៖ អាមេរិកកាត់បន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក Kim Jong Un
08/17/2026 08:08 AM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/17/2026 08:08 AM
រដ្ឋមន្រ្តីកសិកម្មរម្លឹកជាថ្មីដល់មន្រ្តីកសិកម្មឃុំឱ្យបន្តជួយដោះស្រាយបញ្ហាផ្នែកបច្ចេកទេសដល់កសិករដើម្បីទទួលផលចំណេញខ្ពស់
08/17/2026 08:08 AM
មន្រ្តីជាន់ខ្ពស់ក្រសួងសង្គ្រាមអាមេរិកទៅទស្សនាប្រាសាទអង្គវត្ត បង្ហាញអំពីការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌កម្ពុជា និងអាមេរិក
08/17/2026 08:08 AM
ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM