ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសសិង្ហបុរី កំពុងដំណើរការ ការបោះឆ្នោតប្រធានាធិបតី

2023/09/01 09:19:22 pm        199
សិង្ហបុរី៖ ការបោះឆ្នោតប្រធានាធិបតី កំពុងដំណើរការ ខណៈដែលប្រជាជនសិង្ហបុរីនៅថ្ងៃសុក្រ(ទី១ ខែកញ្ញា) នេះ បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៩របស់ប្រទេសនេះ។បេក្ខជនបីរូបឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៣ ដែលជាការបោះឆ្នោតប្រកួតប្រជែងលើកដំបូង ចាប់តាំងពីឆ្នាំ ២០១១នោះ មានអតីតប្រធានផ្នែកវិនិយោគរបស់ GIC (មូលនិធិទ្រព្យសម្បត្តិរបស់សិង្ហបុរី) លោក Ng Kok Song ( ណឹង កុក សុង) អតីតទេសរដ្ឋមន្ត្រី លោក ថាម៉ាន សានមុហ្គារាត់ណាម (Tharman Shanmugaratnam) និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន NTUC Income លោក Tan Kin Lian។នាយកដ្ឋានរៀបចំការបោះឆ្នោតសិង្ហបុរី (ELD) បាននិយាយនៅថ្ងៃសុក្រនេះថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ប្រជាជនសិង្ហបុរី ១.៤០៦.១៨២នាក់ បានបោះឆ្នោតនៅស្ថានីយបោះឆ្នោតចំនួន ១២៦៤កន្លែងនៅ    ទូទាំងកោះនេះ ក្នុងយៈពេលនៃការបោះឆ្នោត៤ម៉ោងដំបូង។ ចំនួននេះគឺប្រហែល៥២ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ប្រជាជនសិង្ហបុរីជាង២.៧លាននាក់ ត្រូវបានរំពឹងថា នឹងបោះឆ្នោត ហើយស្ថានីយបោះឆ្នោតទាំងអស់ត្រូវបើករហូតដល់ម៉ោង៨យប់ ហើយក្រោយម៉ោងនេះ ការរាប់សន្លឹកឆ្នោត ចាប់ផ្តើម៕

ចិនជំរុញឲ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង

2023/09/01 09:16:26 pm        134
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយប្រកាន់ជំហរលើបញ្ហាអធិបតេយ្យភាពនៃប្រជុំកោះ និងថ្មប៉ប្រះទឹកនៅក្នុងតំបន់នោះ ដោយនិយាយថា អន្តរាគមន៍ពីសហរដ្ឋអាមេរិក កំពុងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានធ្វើអត្ថាធិប្បាយបែបនោះ នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង នៅពេលត្រូវបានសាកសួរអំពីសុន្ទរកថាបង្កហេតុដោយក្រុមមន្ត្រីយោធាជាន់ខ្ពស់អាមេរិកក្នុង ការគាំទ្រហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មេបញ្ជាការកងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា ការប្រើប្រាស់កាណុងបាញ់ទឹកដោយឆ្មាំល្បាតចិន ប្រឆាំងនឹងនាវាហ្វីលីពីន «ត្រូវតែមានការជំទាស់ និងត្រួតពិនិត្យ»។ លោកក៏បានធានាដល់ហ្វីលីពីនថា អាមេរិកគាំទ្រប្រទេសនេះជានិច្ច។លោក Wu បានរំលឹកឡើងវិញថា ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើប្រជុំកោះ Nansha និងដែនទឹកជាប់គ្នា រួមទាំងច្រកសមុទ្រ Ren'ai Jiao ផងដែរ។ លោកបាននិយាយថា ចំណាត់ការរបស់ភាគីហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ចិន និងរំលោភលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ហើយការឆ្លើយតបរបស់ឆ្មាំល្បាតឆ្នេររបស់ចិនគឺត្រឹមត្រូវ ស្របច្បាប់ វិជ្ជាជីវៈ និងត្រូវតាមស្តង់ដារផងដែរ៕

សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី និងប្រទេសចំនួន៥ទៀតធ្វើសមយុទ្ធសង្គ្រាម ខណៈមានការព្រួយបារម្ភពីចិន

2023/09/01 09:14:19 pm        222
អាមេរិក៖ ក្រុមទាហានមកពីសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសចំនួន៥ផ្សេងទៀតដូចជា អូស្ត្រាលី ជប៉ុន សិង្ហបុរី ចក្រភពអង់គ្លេស និងបារាំង បានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហ្វឺនប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) នៅលើកោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី ខណៈដែលការឈ្លានពានរបស់ចិនកំពុងបង្កើនការព្រួយបារម្ភ។ក្រុមទាហានអាមេរិក និងឥណ្ឌូនេស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត Super Garuda Shield តាំងពីឆ្នាំ២០០៩មក ហើយអូស្ត្រាលី ជប៉ុន និងសិង្ហបុរី ក៏បានចូលរួមសមយុទ្ធនោះកាលពីឆ្នាំមុនផងដែរ។ កងកម្លាំងចក្រភពអង់គ្លេស និងបារាំង កំពុងចូលរួមក្នុងសមយុទ្ធនៅឆ្នាំនេះ ដោយមានបុគ្គលិកសរុបប្រមាណ៥.០០០នាក់។ ចិនមើលឃើញសមយុទ្ធដែលបានពង្រីកនេះ ថាជាការគំរាមកំហែង ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានកសាងសម្ព័ន្ធភាពឥណ្ឌូប៉ាស៊ីហ្វិកស្រដៀងនឹងអង្គការណាតូ ដើម្បីដាក់កម្រិតឥទ្ធិពលយោធា និងការទូតដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។ប្រទេសប្រ៊ុយណេ ប្រេស៊ីល កាណាដា អាល្លឺម៉ង់ ឥណ្ឌា ម៉ាឡេស៊ី ហូឡង់ នូវែលហ្សេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន កូរ៉េខាងត្បូង និងទីម័រខាងកើត ក៏បានបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់សមយុទ្ធរយៈពេលពីរសប្តាហ៍នៅតំបន់ Baluran ដែលជាទីក្រុងឆ្នេរសមុទ្រក្នុងខេត្តជ្វា ភាគខាងកើតនេះផងដែរ។លោកឧត្តមសេនីយឯក Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប្រចាំប៉ាស៊ីហ្វិក បាននិយាយថា ប្រទេសចំនួន១៩ដែលចូលរួមក្នុងការហ្វឹកហ្វឺននេះ គឺជាការបង្ហាញដ៏មានឥទ្ធិពលនៃសាមគ្គីភាពពហុភាគី ដើម្បីការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ៕

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា

2023/09/01 09:11:49 pm        171
កូរ៉េខាងត្បូង៖ កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃព្រហស្បតិ៍ (៣១ សីហា) ដែលជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព Ulchi ដែលកំពុងបន្តរបស់ពួកគេ។ កងទ័ពអាកាសបាននិយាយថា យន្តហោះចម្បាំងប្រហែល៦០គ្រឿងរួមទាំងយន្តហោះ F-35A និងយន្តហោះF-15K ក៏ដូចជាយន្តហោះវាយប្រហារ A-10 ត្រូវបានចល័តសម្រាប់សមយុទ្ធ ជាមួយនឹងសេណារីយ៉ូនិមិត្ត ដែលពាក់ព័ន្ធនឹងការជ្រៀតចូលប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ព្រមទាំងកំណត់គោលដៅសត្រូវសំខាន់ៗផងដែរ។ប្រទេសទាំងពីរបានចាប់ផ្តើមសមយុទ្ធខែលការពារសេរីភាព Ulchi នៅថ្ងៃទី២១ ខែសីហា ដែលជាសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ត្រូវបានរចនាឡើងដើម្បីបង្កើនការឆ្លើយតបរបស់ពួកគេចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងតែងតែរិះគន់សមយុទ្ធយោធាប្រចាំឆ្នាំថាជាការហាត់សមសម្រាប់សង្គ្រាម ប៉ុន្តែសម្ព័ន្ធមិត្តទាំងនេះបានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺជាការការពារធម្មតាប៉ុណ្ណោះ៕

មនុស្ស១៦នាក់ បានស្លាប់ក្នុងអគ្គិភ័យរោងចក្រនៅប្រទេសហ្វីលីពីន

2023/09/01 09:08:58 pm        165
ហ្វីលីពីន៖ ក្រុមអាជ្ញាធរអគ្គិភ័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ថា អគ្គិភ័យនៅអាគារមួយដែលប្រើជាលំនៅដ្ឋាន និងឃ្លាំង បានសម្លាប់មនុស្ស១៦នាក់ និងបណ្ដាលឲ្យមនុស្ស៣នាក់របួស នៅក្នុងរដ្ឋធានីហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)។ គេនៅមិនទាន់ពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គិភ័យ ដែលបានចាប់ផ្ដើមទាំងព្រឹកព្រលឹម ហើយបានឆាបឆេះអាគារកំពស់ពីរជាន់ ដែលប្រើជាឃ្លាំង និងផ្ទះកម្មករ សម្រាប់អាជីវកម្មបោះពុម្ពអាវយឺត នេះនោះទេ។អ្នកនាំពាក្យការិយាល័យការពារអគ្គិភ័យ លោក Douglas Guiyab បានប្រាប់ស្ថានីយវិទ្យុ DZRH ថា មនុស្ស៣នាក់បានរួចរស់ជីវិតដោយការលោតពីលើជាន់ទីពីរនៃអាគារនេះ។ ប្រទេសហ្វីលីពីន មានកំណត់ត្រាមិនច្បាស់លាស់ក្នុងការពង្រឹងនិយ័តកម្មសុវត្ថិភាពអគ្គិភ័យនៅក្នុងអគារ លំនៅដ្ឋាន និងការិយាល័យ។ គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៧ អគ្គិភ័យនៅផ្សារទំនើបមួយនៅភាគខាងត្បូងទីក្រុង Davao បានសម្លាប់ភ្នាក់ងារទទួលព័ត៌មានតាមទូរស័ព្ទចំនួន៣៧នាក់ និងមន្រ្តីសន្តិសុខម្នាក់។ កាលពីខែឧសភា អគ្គិភ័យដ៏ធំមួយក៏បានឆាបឆេះអគារប្រវត្តិសាស្ត្រនៃការិយាល័យប្រៃសណីយ៍កណ្តាលរបស់ទីក្រុងម៉ានីល ផងដែរ៕

ប្រទេសចិនប្រឆាំងដាច់ខាតលើការដាក់ពង្រាយយោធារបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក

2023/09/01 09:06:31 pm        82
ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian( អ៊ូ ឈាន) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជំរុញឱ្យប្រទេសនេះធ្វើសកម្មភាពដើម្បីផលប្រយោជន៍នៃសន្តិភាព និងស្ថិរភាពក្នុងតំបន់។ការលើកឡើងរបស់លោក Wu បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកមានគម្រោងបង្កើតទីតាំងការពារដែនអាកាសចំនួន២០ទីតាំងបន្ថែមទៀត ដែលបំពាក់ដោយមីស៊ីលស្ទាក់ចាប់ពីដីទៅលើអាកាស រ៉ាដា និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀតនៅលើកោះ Guam សហរដ្ឋអាមេរិក ហើយសាងសង់វាទៅជា «តំបន់ការពារខ្លាំងបំផុតក្នុងពិភពលោក»។លោកWuបានបន្ថែមថា «ដោយស្ថិតក្រោមលេសនៃការគំរាមកំហែងដោយគ្មានមូលដ្ឋាន សហរដ្ឋអាមេរិកនៅតែបន្តជំរុញការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសផ្សេងៗ និងបង្កើនភាពតានតឹងក្នុងតំបន់ផងដែរ ហើយប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ»៕

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងពង្រីកសេវាថែទាំសុខភាពជូនពលរដ្ឋឱ្យបាន ជិត៩លាននាក់

2023/09/01 08:28:03 pm        268
កណ្ដាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ​នឹងពង្រីកសេវាថែទាំសុខភាពជូនពលរដ្ឋឱ្យបានជិត ៩លាននាក់ ។ក្នុងឱកាសអញ្ជើញបន្ត​ជួប​សំណេះសំណាល​ជាមួយកម្មករ ​និយោជិត រោងចក្រ​ សហគ្រាស នានា នៅក្នុងក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ​ឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ​ម៉ាណែត​ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ​បានចាប់ផ្ដើមអនុវត្តភ្លាម​ តាមគោលនយោបាយ ជា​អាទិភាពចំនួន៦ចំណុចរបស់ខ្លួនឱ្យបានរហ័ស ​ព្រោះ​គណបក្សប្រជាជនកម្ពុជា មិនចេះតែ​និយាយនោះទេ ​គឺធ្វើដោយ ប្រាកដប្រជាច្បាស់លាស់ ។សូមបញ្ជាក់ថា កម្មវិធីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល​ គឺការផ្តល់ការថែទាំ សុខ ភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់​សុខភាពជាសកល ​ដោយចាប់ផ្តើមពី (១). ការផ្តល់សេវាថែទាំ​សុខភាព ជូនគ្រួសារងាយរងហានិភ័យ ​ប្រមាណជាង៤៥ម៉ឺនគ្រួសារ, ស្មើនឹងសមាជិក​សរុបជាង ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល; និង (២). ការពង្រីករបបថែ​ទាំសុខភាព​របស់ ប.ស.ស ទាំងសម្រាប់កម្មករ-និយោជិត ​និងសម្រាប់មន្ត្រីសាធារណៈ ដែល​គ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ ​និងអ្នកនៅក្នុងបន្ទុក​ ប្រមាណជាង៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត ។ សរុបគម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជន​ប្រមាណ៧,៤លាននាក់ មានលទ្ធភាពទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវា ​ថែទាំសុខភាព ៕អត្ថបទ៖ មុត សុទ្ធ

ឯកឧត្តម ហ៊ុន ម៉ាណែត នឹងស្នើកែសម្រួលទីប្រឹក្សាដែលមានឋានៈស្មើ

2023/09/01 08:12:34 pm        640
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឱ្យដឹងថា នៅពេលខាងមុខនេះ នឹងស្នើសុំ កែសម្រួលទីប្រឹក្សា ដែលមានឋានៈស្មើ ។ឯកឧត្តមកិត្តិទេភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានខណៈអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ជិត២ម៉ឺននាក់ទៀត ធ្វើការនៅរោងចក្រ សហគ្រាសនានា នៅក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី ០១​ ខែកញ្ញា នេះ បានបកស្រាយពន្យល់ទៅកាន់អ្នករិះគន់អំពីការតែងតាំង​ជា​ហូរហែមកនេះ ជាពិសេស​ ដូចជាទីប្រឹក្សាក្រសួងជាដើម ​ដើម្បីក្នុងគោលបំណងបន្តលើកទឹកចិត្ត ក្នុង​គោលនយោបាយរក្សាចាស់​ បង្កើនថ្មី ​និងបានបង្ហើបអំពីកំណែទម្រង់ទៅលើមុខតំណែង និងងារ ដែល​មានឋានៈស្មើ ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ​ដែលមាន តួនាទី​ នឹងមិនត្រូវបានតែងតាំងជាទីប្រឹក្សាដែល​មានឋានៈស្មើនោះទេ។ ​ដោយឡែក មន្ត្រី​មុខងារ​នយោបាយ ដែលមានដូចជាអនុរដ្ឋលេខាធិការ ​រដ្ឋលេខាធិការ ​អាចជាទីប្រឹក្សា ដែលមាន​ឋានៈស្មើបាន។ ដោយឡែកអ្នកក្រៅក្របខណ្ឌ ​ដូចជាឧ​កញ៉ាជាដើម ​បើជា​ទីប្រឹក្សា ​អាចមាន​ឋានៈស្មើនេះ ស្មើនោះបាន ​ព្រោះមិនប៉ះពាល់ដល់ការងារស្ថាប័ន ៕អត្ថបទ៖ មុត សុទ្ធ

រដ្ឋបាលខណ្ឌ៧មករា បើកកិច្ចប្រជុំពាក់ព័ន្ធវិធានការជនអនាថា ជនប្រើប្រាស់គ្រឿងញៀន និងកុមារអនាថា

2023/09/01 07:56:30 pm        173
ភ្នំពេញ៖ រដ្ឋបាលខណ្ឌ ៧មករា ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំពាក់ព័ន្ធនិងនីតិវិធីបញ្ជូនជនអនាថា ជនប្រើប្រាស់គ្រឿងញៀន ជនវ័យចំណាស់គ្មានទីពឹង និងកុមារអនាថា ដើម្បីបញ្ជូនទៅ តាមជំនាញធ្វើការកែប្រែ និងអប់រំ ឱ្យបានត្រឹមត្រូវ។លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានស្នើសូមឲ្យអាជ្ញាធរ សមត្ថកិច្ចត្រូវធ្វើការកំណត់​អត្តសញ្ញាណ​ ឲ្យច្បាស់លាស់ ​ចំពោះ ជនអានាថា ត្រូវធ្វើលិខិតទៅមន្ទីរសង្គមកិច្ច ដើម្បីការកែប្រែ និងអប់រំ និងជនប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលបន្សាប ​គ្រឿងញៀន។ បើពុំដូចនោះទេជន​ដែល​ប្រើប្រាស់​គ្រឿងញៀន បញ្ជូន​ទៅមន្ទីរសង្គមកិច្ច ហើយពេលដែលពួកគាត់ចេញមកវិញ នៅតែបន្តប្រើប្រាស់គ្រឿងញៀនដដែល។លោកស្រី មុំ ចាន់ដានី បានបន្តថា ពាក់ព័ន្ធនឹងករណីជនមានពិការភាពដែលដាក់រទេះ និង​ភ្លេងច្រៀង​តាមភ្លើង​ស្តុប​ចរាចរណ៍សំខាន់ៗ ក៏ដូចគ្នានោះដែរ​គឺ​មាន​មេខ្យល់​ដែលដឹកជញ្ជូន​ជនមានពិការភាពទាំងនោះមកធ្វើការច្រៀង និងសុំលុយ​ ដើម្បី​ឧបត្ថម្ភ​ទៅ​ខាងនេះ​ទៅខាងនោះ ជាដើម ​នេះគឺជាករណីឆបោកយ៉ាងពិតប្រាកដ។ ចំណែកកុមារអាណាថា​ ក៏មានមេខ្យល់​ដើម្បី​ដឹកជញ្ជូន​កុមារអនាថា ទាំងនោះដាក់នៅតាមដងផ្លូវសាធារណៈដើម្បីសុំលុយផងដែរ។ ជាចុងក្រោយលោកស្រី ប្រធានមន្ទីរសង្គមកិច្ច ស្នើសុំដ៏អាជ្ញាធរពាក់ព័ន្ធជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញាមេខ្យល់ ដើម្បីធ្វើការអប់រំណែនាំ ​បើមិនរាងចាលទេ និងចាត់ការតាមនីតិវិធី។ក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល អភិបាល​នៃគណៈអភិបាលខណ្ឌ៧មករា​បានលើកឡើងថា ចំពោះបញ្ហា សូមឱ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលក៏ដូចជាសង្កាត់ទាំង០៨​ ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា ឲ្យយកចិត្តទុកដាក់ពីបញ្ហា ក្មេងអនាថា ​សុំទានតាមដងផ្លូវ ​ជនប្រើប្រាស់គ្រឿងញៀន ជនមានពិការភាព ដែលច្រៀងតាមភ្លើងស្តុបចរាចរណ៍សំខាន់ៗ ​តាមសួនច្បារសាធារណៈ ជាដើម។ លោកអភិបាល បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីកុមារអានាថា ដែលដើរសុំលុយតាមដង​ផ្លូវសាធារណៈ​គឺ​អាចបង្កគ្រោះថ្នាក់ចរាចរណ៍ ​និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈផងដែរ៕ អត្ថបទ៖ កុម្ភៈ

យោធាសហរដ្ឋអាមេរិកអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធគ្នានៅស៊ីរីភាគខាងកើត ហើយព្រមានថា វាអាចនាំឲ្យក្រុមISងើបឡើងវិញ

2023/09/01 07:50:19 pm        104
អាមេរិក៖ យោធាសហរដ្ឋអាមេរិក បានអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធជាច្រើនថ្ងៃរវាងក្រុមគូប្រជែងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីភាគខាងកើត កាលពីថ្ងៃព្រហស្បតិ៍ ដោយព្រមានថា វាអាចជួយដល់ការងើបឡើងវិញនៃក្រុមរដ្ឋឥស្លាមIS។ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃចន្ទ ហើយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងខេត្តដេអែលហ្សួ ( Deir el-Zour) ភាគខាងកើតដែលសម្បូរដោយប្រេង គឺជារឿងដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ប្រទេសស៊ីរីខាងកើតគឺជាកន្លែងដែលទាហានអាមេរិករាប់រយនាក់ បានឈរជើង តាំងពីឆ្នាំ ២០១៥ ដើម្បីជួយប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធIS។ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិភាគតិចឃើដប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមប្រឹក្សាយោធាដេអែលហ្សួ (Deir el-Zour) ដែលដឹកនាំដោយអារ៉ាប់និងកុលសម្ព័ន្ធអារ៉ាប់ក្នុងតំបន់មួយចំនួនដែលគាំទ្រពួកគេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេសកម្ពុជា
08/17/2026 09:08 AM
រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត
08/17/2026 08:08 AM
បេសកជនលោក Trump លោក Kushner ជួបជាមួយមេដឹកនាំហាម៉ាស ដើម្បីជំរុញផែនការសន្តិភាពហ្កាហ្សា
08/17/2026 08:08 AM
លោកTrump៖ អាមេរិកកាត់បន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក Kim Jong Un
08/17/2026 08:08 AM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/17/2026 08:08 AM
រដ្ឋមន្រ្តីកសិកម្មរម្លឹកជាថ្មីដល់មន្រ្តីកសិកម្មឃុំឱ្យបន្តជួយដោះស្រាយបញ្ហាផ្នែកបច្ចេកទេសដល់កសិករដើម្បីទទួលផលចំណេញខ្ពស់
08/17/2026 08:08 AM
មន្រ្តីជាន់ខ្ពស់ក្រសួងសង្គ្រាមអាមេរិកទៅទស្សនាប្រាសាទអង្គវត្ត បង្ហាញអំពីការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌កម្ពុជា និងអាមេរិក
08/17/2026 08:08 AM
ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM