សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្រ្តីអូស្រ្តាលី ប្រកាសកាលបរិច្ឆេតសម្រាប់ការធ្វើប្រជាមតិជនជាតិដើមភាគតិច

2023/08/30 01:41:45 pm        393
អូស្រ្តាលី៖  នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយថា ការធ្វើប្រជាមតិជាប្រវត្តិសាស្រ្ត ដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញទទួលស្គាល់ជនជាតិដើមភាគតិចរបស់ប្រទេសមួយនេះ នឹងត្រូវព្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែតុលា ខាងមុខនេះ ។  ប្រជាពលរដ្ឋអូស្រ្តាលី នឹងត្រូវគេសួរឲ្យបោះឆ្នោតថាតើពួកគេគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញឬយ៉ាងណា ឲ្យរួមបញ្ចូល “សំឡេងសភា” ដែលជាគណៈកម្មាធិការជនជាតិដើមភាគតិច ដើម្បីណែនាំសភាសហព័ន្ធលើបញ្ហាប៉ះពាល់ជនជាតិភាគតិច អាប៊័ររិចនី និងប្រជាពលរដ្ឋរស់នៅលើកោះ Torres Strait ។  ទោះបីជាយ៉ាងណាក៏ដោយ អូស្រ្តាលី គ្មានសន្ធិសញ្ញាជាមួយជនជាតិដើមភាគតិចនោះទេ ដែលមានចំនួនស្មើនឹង ៣,២ភាគរយនៃចំនួនប្រជាពលរដ្ឋជិត ២៦លាននាក់របស់ពួកគេ ហើយនិងស្ថិតនៅពីក្រោមមធ្យមភាគជាតិនៃវិធានការសេដ្ឋកិច្ចសង្គមភាគច្រើន ។   ជនជាតិភាគតិចទាំងអស់នេះ មិនត្រូវបានអះអាងនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ បើទោះបីជាពួកគេបានរស់នៅលើទឹកដីអូស្រ្តាលីអស់រយៈពេលជាង ៦ម៉ឺនឆ្នាំក៏ដោយ ។  គួរឲ្យដឹងថា ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញណាមួយនៅអូស្រ្តាលី ត្រូវការការធ្វើប្រជាមតិថ្នាក់ជាតិ ហើយការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនៅប្រទេសអូស្រ្តាលី ពិតជាពិបាកខ្លាំងណាស់ ។   កាលពីមុន មាននូវសំណើរចំនួន ៤៤សម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ អំឡុងការធ្វើប្រជាមតិ ១៩លើក ហើយមានតែសំណើរចំនួន ៨ប៉ុណ្ណោះ នៅក្នុងចំណោមសំណើរទាំងអស់នេះ បានអនុម័ត ៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ជំរុញឲ្យមានទំនាក់ទំនងកាន់តែច្រើនជាងនេះជាមួយចិន

2023/08/30 01:39:25 pm        401
អាមេរិក៖រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Gina Raimondo និយាយនៅថ្ងៃពុធនេះថា ការទំនាក់ទំនងបន្ថែមទៀត ត្រូវការចាំបាច់រវាងចិន និងសហរដ្ឋអាមេរិក ហើយប្រទេសទាំង ២ បានយល់ព្រមចាប់ផ្តើមឲ្យក្រុមការងារបញ្ហាពាណិជ្ជកម្មជួបគ្នាច្រើនលើកនៅក្នុងឆ្នាំនេះ ។  ពេលផ្តល់អនុសាសន៍នៅកិច្ចប្រជុំសភាពាណិជ្ជកម្មអាមេរិកក្នុងទីក្រុងសៀងហៃ លោកស្រី Raimondo បន្តថា សហរដ្ឋអាមេរិក និងចិន មាននូវទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់ និងទ្រង់ទ្រាយធំ ។   លោកស្រី Raimondo គឺជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកដំបូងគេបំពេញទស្សនកិច្ចមកកាន់ចិនក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ហើយនិងជាមន្រ្តីចុងក្រោយគេរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ធ្វើដំណើរមកកាន់ប្រទេសមួយនេះ ដើម្បីពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របពេលដែលជម្លោះរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ធ្វើឲ្យរង្គោះរង្គើរដល់ទំនាក់ទំនងពាណិជ្ជកម្ម ។  លោកស្រី Raimondoនឹងបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកស្រីទៅកាន់ប្រទេសចិន ហើយកាលពីថ្ងៃចន្ទ លោកស្រីបានជួបជាមួយសមភាគីចិនលោក Wang Wentao នៅក្នុងទីក្រុងប៉េកាំង ៕

ក្រុមជួយសង្រ្គោះបង្កើនកិច្ចខិតខំជម្លៀសខ្លួន ពេលភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅតំបន់ភាគខាងកើត និងភាគកណ្តាលប្រទេសចិន

2023/08/30 01:37:17 pm        290
ចិន៖  ទូរទស្សន៍ CCTV រាយការណ៍ថា ក្រុមជួយសង្រ្គោះ បានបង្កើនកិច្ចខិតខំជម្លៀសខ្លួនមនុស្សរបស់ពួកគេនៅតំបន់ភាគខាងកើត និងតំបន់ភាគកណ្តាលប្រទេសចិន ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង បង្កភាពវឹកវរ និងធ្វើឲ្យកើតមានទឹកជំនន់ដ៏គំហក់ ។  រូបភាពវីដេអូឃ្លីបពី CCTV ឃើញក្រុមឆ្លើយតបសង្រ្គោះបន្ទាន់នៅក្នុងខេត្តហ៊ូប៉ី និងខេត្តជាំងហ្ស៊ី ដើរលុកទឹកដែលមានទឹកជំនន់ខ្ពស់ ទៅកាន់ប្រជាពលរដ្ឋដែលជាប់ខ្លួន មុនពេលជម្លៀសពួកគេតាមទូកពោង ហើយនិងតាមខ្សែពួរ ។  ប្រទេសចិន ទទួលរងការភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ស្របពេលដែលមានរដូវក្តៅសើមខុសពីធម្មតា ។ កាលពីចុងខែកក្កដា ព្យុះទីហ្វុង Dokusriបណ្តាលមានភ្លៀងធ្លាក់ខ្លាំងបំផុត មិនធ្លាប់ដែលមានក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ក្នុងនោះទីក្រុងប៉េកាំង មានភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល ១៤០ឆ្នាំ ។  រដ្ឋាភិបាលចិន បានអំពាវនាវផងដែរឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះទឹកជំនន់ ស្របពេលដែលព្យុះទីហ្វុង Saola បច្ចុប្បន្នបោកបក់ឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយការព្យាករណ៍ បង្ហាញវានឹងបោកបក់មកដល់ដីគោកខេត្តក្វាងទុងនៅថ្ងៃសុក្រខាងមុខនេះ ៕

ជប៉ុន ស្នើឲ្យប្រទេសចិនជំរុញឲ្យពលរដ្ឋបញ្ឈប់ការរំខានបន្ទាប់ពីការចាប់ផ្តើមបញ្ចេញទឹកសំណល់

2023/08/30 01:34:55 pm        237
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើសុំឲ្យប្រទេសចិនជំរុញឲ្យពលរដ្ឋរបស់ខ្លួនបញ្ឈប់សកម្មភាពរំខាន រួមមានការហៅទូរស័ព្ទពុំទំនង និងការគប់ដុំថ្មទៅលើអគារការទូតនិងសាលារៀនជប៉ុន ក្នុងការឆ្លើយតបទៅនឹងការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លាញ។ លោក Kishida និយាយថា «ខ្ញុំត្រូតែនិយាយថា «វាជារឿងគួឲ្យសោកស្តាយ»។លោក បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសលោក Masataka Okano បានកោះហៅឯកអគ្គរដ្ឋទូតចិនលោក Wu Jianghao ដើម្បីស្នើសុំថា ពលរដ្ឋចិនគួធ្វើសកម្មភាពស្ងប់ស្ងាត់ និងទទួលខុសត្រូវ។ ការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងសមុទ្រ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយត្រូវបានគេរំពឹងថានឹងបន្តជាច្រើនទសវត្សរ៍ ដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយក្រុមអ្នកនេសាទ និងបណ្តាប្រទេសជិតខាង។ ប្រទេសចិន បានដាក់បម្រាមភ្លាមៗលើការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ជាការឆ្លើយតប។នៅក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សរាប់ពាន់នាក់ បានចូលរួមប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីថ្កោលទោសការបញ្ចេញទឹកសំណល់នេះ។ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ប្រទេសជប៉ុន NHK បាននិយាយថាការហៅទូរស័ព្ទរំខានរាប់ពាន់លើកមកពីប្រទេសចិន បានដាក់គោលដៅលើការិយាល័យរដ្ឋាភិបាលខេត្ត Fukushima និងប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយនេះនិយាយថាអ្នកហៅទូរស័ព្ទ បានស្រែកជាភាសាចិន ហើយមួយចំនួនទៀតនិយាយខ្លាំងៗថា «ល្ងង់ណាស់» និងពាក្យជេប្រមាថផ្សេងៗទៀត៕

ទីភ្នាក់ងារអវកាសឥណ្ឌា បញ្ចេញរូបភាពយានរុករករបស់យានចម្លងចន្រ្តាយាន-៣ស្វែងរកមាត់ភ្នំភ្លើងលើផ្ទៃឋានព្រះច័ន្ទ

2023/08/30 01:32:39 pm        257
ឥណ្ឌា៖  ទីភ្នាក់ងារអវកាសឥណ្ឌា បានបញ្ចេញរូបភាពថ្មីនូវការរកឃើញចុងក្រោយគេរបស់យានរុករក Pragyaan នៃយានអវកាសចន្រ្តាយាន-៣(Chandrayaan-3) នៅលើផ្ទៃប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទកាលពីថ្ងៃចន្ទ ។  យោងតាមយានរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា(ISRO) យានរុករកនេះ ស្ថិតនៅក្នុងដំណើររបស់វារកឃើញមាត់ភ្នំភ្លើងដែលមានរង្វាស់ប្រវែង ៤ម៉ែត្រ ហើយយានរុករកនេះ ឈរលើទីតាំងចម្ងាយ ៣ម៉ែត្រនៅមុខទីតាំងរបស់វា ។  ទីភ្នាក់ងារអវកាសមួយនេះ និយាយថា យានរុករកដែលត្រូវបានបញ្ជាឲ្យស្វែងរកផ្លូវដោយ ISRO បច្ចុប្បន្នកំពុងធ្វើដំណើរដោយសុវត្ថិភាពឆ្ពោះទៅកាន់ផ្លូវថ្មី ។  បេសកកម្មនេះ ត្រូវបានគេយល់ព្រមឲ្យពិសោធន៍លើទីតាំងជាច្រើនកន្លែង ដែលការតាមដានកម្តៅផ្ទៃឋានព្រះច័ន្ទ ត្រូវបានបញ្ជូនទៅកាន់ ISRO ។  គួររំឭកថា យានអវកាស Chandrayaan -3បានចុះចតនៅតំបន់ប៉ូលខាងត្បូងដែលមិនទាន់រុករកនៅលើឋានព្រះច័ន្ទ ធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាប្រទេសលើកដំបូងគេ សម្រេចបានជោគជ័យធំមួយនេះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបេសកកម្ម Luna-25របស់រុស្ស៊ី បរាជ័យនៅក្នុងបេសកកម្មស្រដៀងគ្នា ៕

UN អំពាវនាវចំពោះបម្រាមសាកល្បងនុយក្លេអ៊ែរ ក្នុងក្តីបារម្ភកើនឡើងក្នុងការបែងចែកពិភពលោក

2023/08/30 01:29:54 pm        216
UN៖ អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានបម្រាមចំណងផ្លូវច្បាប់សម្រាប់ការសាកល្បងនុយក្លេអ៊ែរ និងបានព្រមានពីមហន្តរាយពិភពលោកនាំមកដោយអាវុធនុយក្លេអ៊ែរ។ នៅក្នុងសារមួយ នៅថ្ងៃទិវាអន្តរជាតិប្រឆាំងការសាកល្បងនុយក្លេអ៊ែរកាលពីថ្ងៃទី២៩ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និយាយថាបម្រាមសាកល្បងនុយក្លេអ៊ែរ ជាជំហានជាមូលដ្ឋានឆ្ពោះទៅរកពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាបម្រាមសាកសល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ទោះបីជាពុំទាន់ចូលជាធរមានក៏ដោយ នៅតែជាភស្តុតាងដ៏មានឥទ្ធិពលចំពោះឆន្ទៈមនុស្សជាតិ ដើម្បីដកចេញ មោលនៃមហន្តរាយនុយក្លេអ៊ែរពីពិភពលោករបស់យើងនិងជាស្ថាពរ។លោកបានព្រមានថា នៅឆ្នាំនេះ យើងប្រឈមមុខការកើនឡើងក្តីបារម្ភក្នុងមន្ទិលសង្ស័យ និងការបែងចែងពិភពលោក។ នៅពេលដែលមានអាវុធនុយក្លេអ៊ែរជិត១៣.០០០គ្រឿងត្រូវបានស្តុកទុកនៅជុំវិញពិភពលោក ហើយប្រទេសជាច្រើនកំពុងធ្វើការដើម្បីធ្វើឲ្យប្រសើរឡើងភាពជាក់លាក់របស់ពួកគេ នូវការឈានដល់និងឥទ្ធិពលបំផ្លាញ ដែលនេះជារូបមន្តសម្រាប់ការធ្វើឲ្យសាបសូន្យ។ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Csaba Korosi បានដឹកនាំកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ដើម្បីប្រារព្ធទីវាអន្តរជាតិប្រឆាំងការសកល្បងនុយក្លេអ៊ែរ ដែលគាំទ្រដោយសាររបស់លោក Guterres និងបានព្រមានអំពីមហន្តរាពិភពលោក នាំមកដោយអាវុធនុយក្លេអ៊ែរ៕

ក្រុមបាល់ទាត់កែភេទរបស់អាស៊ីជួយកុមារដែលរងការប៉ះទង្គិចផ្លូវចិត្តនៅរដ្ឋ Manipur ប្រទេសឥណ្ឌា

2023/08/30 01:27:19 pm        257
ក្លិបបាល់ទាត់កែភេទ Ya-All លើកដំបូងរបស់អាស៊ី បានរៀបចំជំរំហ្វឹកហាត់សម្រាប់កុមារនៅរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា ។ មនុស្សជាង ១៨០នាក់ ត្រូវបានសម្លាប់ ស្របពេលដែលមានការប៉ះទង្គិចជនជាតិភាគតិចរវាងសហគមន៍កុលសម្ព័ន្ធ Kuki និងសហគមន៍កុលសម្ព័ន្ធ Meitei នៅរដ្ឋ Manipur ចាប់តាំងពីខែឧសភារហូតមក ។ ក្រុមបាល់ទាត់មួយនេះ នឹងជួយកុមារងាកចេញពីភាពតានតឹងក្រោយការប៉ះទង្គិចផ្លូវចិត្ត បន្ទាប់ពីជម្លោះយ៉ាងយូររបស់ជនជាតិដើមភាគតិចនៅរដ្ឋមួយនេះ តាមរយៈការរៀបចំជំរំហ្វឹកហាត់បាល់ទាត់ក្នុងតំបន់ ។ អង្គប្រជុំរបស់សភានីតិបញ្ញត្តិរយៈពេល ១ថ្ងៃ ត្រូវបានកោះប្រជុំផងដែរ ដើម្បីពិភាក្សាលើជម្លោះដែលកំពុងកើតឡើង ។ សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភានីតិបញ្ញត្តិជាច្រើនរបស់សហគមន៍កុលសម្ព័ន្ធ Kuki បានធ្វើពហិការអង្គប្រជុំមួយនេះ ជាការតវ៉ានឹងការសម្លាប់កុលសម្ព័ន្ធនៅក្នុងរដ្ឋ ។ លោក Sadam Hanjabam គឺជាស្ថាបនិក និងជាប្រធានប្រតិបត្តិការក្លិប និយាយថា រឿងមួយដែលពួកយើងដឹង គឺក្មេងៗចង់លេងបាល់ទាត់ ផ្តល់កន្លែងដល់ពួកគេ ដើម្បីឲ្យពួកគេមិនប្រឈមនឹងការប៉ះទង្គិចផ្លូវចិត្ត ។ ពេលដែលពួកយើងរៀបចំជំរំហ្វឹកហាត់រយៈពេល ៧ថ្ងៃកន្លងមកនេះនៅភូមិ Sagolmang ពួកយើងបានមើលឃើញការផ្លាស់ប្តូរឥរិយាប និងកាយវិការនៅក្នុងចំណោមក្មេងៗ ។ លោកបន្តថា ឪពុកម្តាយរបស់ពួកគេក៏ចេញមកគាំទ្រពួកយើង និងក្មេងៗផងដែរ ។ ដូច្នេះហើយ ចាប់ពីពេលនេះទៅ ពួកយើងមានជំរំជួយសង្រ្គោះ ៥កន្លែងផ្សេងទៀត ហើយនិងផ្តល់ការហ្វឹកហាត់ដល់ក្មេងៗ ហើយមកទល់នឹងពេលនេះ ពួកយើងបានគាំទ្រក្មេងៗជាង ២០០នាក់ តាមរយៈបាល់ទាត់ ៕

យានរុករកអវកាសរស់ឥណ្ឌា បញ្ជាក់ពីវត្តមានសារធាតុស្ពាន់ធ័រនៅលើប៉ូលខាងត្បូង របស់ព្រះចន្ទ

2023/08/30 01:04:00 pm        375
ទីភ្នាក់ងារអវកាសរបស់ប្រទេសឥណ្ឌាបាននិយាយថា យានស្រាវជ្រាវព្រះចន្ទរបស់ប្រទេសឥណ្ឌា បានបញ្ជាក់ពីវត្តមានរបស់សារធាតុស្ពាន់ធ័រ នៅលើប៉ូលខាងត្បូងរបស់ព្រះចន្ទ។ កាលពីសប្តាហ៍មុន ឥណ្ឌាបានក្លាយជាប្រទេសដំបូងគេដែលបានចុះចតយាននៅជិតប៉ូលខាងត្បូងដែលមិនទាន់បានរុករក ហើយជាប្រទេសទី៤ដែលបានចុះចតនៅលើឋានព្រះចន្ទ។អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃច័ន្ទ (២៨ សីហា) ថា «ឧបករណ៍រុករក(LIBS) នៅលើយានរុករករបស់ចន្ត្រាយាម-៣ (Chandrayaan-3) បានធ្វើការវាស់វែងនៅក្នុងទីតាំងដំបូងគេ ហើយបញ្ជាក់ពីវត្តមានរបស់សារធាតុស្ពាន់ធ័រ នៅក្នុងតំបន់ដោយមិនច្បាស់លាស់ ជាអ្វីដែលមិនអាចធ្វើទៅរួចដោយឧបករណ៍នៅលើគន្លងគោចរ»។ការវិភាគវិសាលគម ក៏បានបញ្ជាក់ពីវត្តមានរបស់សារធាតុអាលុយមីញ៉ូម កាល់ស្យូម ដែក ក្រូមីញ៉ូម និងទីតាញ៉ូម នៅលើផ្ទៃព្រះចន្ទ ផងដែរ ដោយអង្គការ ISRO បានបន្ថែមថា ជាមួយនឹងការវាស់វែងបន្ថែមបានបង្ហាញពីវត្តមានសារធាតុម៉ង់ហ្គាណែស ស៊ីលីកូន និងអុកស៊ីហ្សែន។ កាលពីឆ្នាំ២០១៤ ឥណ្ឌាបានក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលដាក់យានចូលទៅក្នុងគន្លងជុំវិញភពព្រះអង្គារ ហើយគ្រោងនឹងបញ្ជូនយានអង្កេតឆ្ពោះទៅកាន់ព្រះអាទិត្យក្នុងខែកញ្ញា ខាងមុខនេះផងដែរ៕

ចិន៖ ការបើកឱកាសកាន់តែទូលំទូលាយចូលក្នុងទីផ្សារ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការលំបាកក្នុងការវិនិយោគ

2023/08/30 01:00:32 pm        258
ប្រទេសចិនបានការពារការអនុវត្តអាជីវកម្មរបស់ខ្លួន បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយថា បណ្ដាក្រុមហ៊ុនអាមេរិកបានប្រាប់លោកស្រីថា ប្រទេសចិនបានក្លាយទៅជា ទីផ្សារដែលមិនអាចវិនិយោគបាន និងគ្រោះថ្នាក់ខ្លាំងពេក។នៅពេលសាកសួរឲ្យឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកស្រី Raimondo ដែលធ្វើឡើងនៅក្នុងប្រទេសចិន អ្នកនាំពាក្យស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយថា ក្រុមហ៊ុនអាមេរិកភាគច្រើនក្នុងចំណោម៧០.០០០ក្រុមហ៊ុន ដែលធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ចង់បន្តនៅប្រទេសនេះតទៅទៀត ដែលក្រុមហ៊ុនជិត៩០% ទទួលបានផលចំណេញ ហើយទីក្រុងប៉េកាំងកំពុងធ្វើការដើម្បីសម្រួលដល់ការចូលទៅកាន់ទីផ្សារសម្រាប់ក្រុមហ៊ុនបរទេស។លោក Pengyu បាននិយាយថា «ប្រទេសចិនកំពុងជំរុញយ៉ាងសកម្ម ក្នុងការបើកចំហកម្រិតខ្ពស់របស់ខ្លួន និងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវបរិយាកាសធុរកិច្ច ដែលផ្តោតលើទីផ្សារលំដាប់ពិភពលោក ដែលគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ដ៏ត្រឹមត្រូវមួយ។ ប្រទេសចិន នឹងបើកទ្វារឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពខាងក្រៅបន្ថែមទៀត»។ លោកស្រី Raimondo កំពុងស្ថិតនៅទីក្រុងសៀងហៃនៅថ្ងៃពុធ (៣០សីហា)នេះ សម្រាប់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំមុនពេលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ នៅពេលត្រូវសាកសួរថា តើលោកស្រីមានការផ្ដាំផ្ញើអ្វីទៅកាន់អាជីវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិននោះ លោកស្រី Raimondo បាននិយាយថា «ការផ្ដាំផ្ញើនោះគឺ អ្នកត្រូវបន្តធ្វើអ្វីដែលអ្នកកំពុងធ្វើ ហើយយើងចង់ឱ្យអ្នកនៅទីនេះដើម្បីវិនិយោគ និងរីកចម្រើនបន្តទៀត»៕

ក្រុមអ្នកតវ៉ានៅសហរដ្ឋអាមេរិក ទាមទារឱ្យក្រុមហ៊ុន Google លុបចោលកិច្ចសន្យាសេវាផ្ទុកទិន្នន័យជាមួយអ៊ីស្រាអែល

2023/08/30 12:57:27 pm        306
ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅសន្និសីទរបស់ក្រុមហ៊ុន Google ទាក់ទងនឹងសេវាផ្ទុកទិន្នន័យឈ្មោះថា Google Cloud Next នៅសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៩ សីហា) ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចសន្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ជាមួយរដ្ឋាភិបាលអ៊ីស្រាអែលក្នុងការផ្តល់សេវាផ្ទុកទិន្នន័យសម្រាប់វិស័យសាធារណៈ និងយោធារបស់ប្រទេស។ក្រុមបាតុករទាំងនោះគឺជាផ្នែកមួយនៃយុទ្ធនាការ «គ្មានបច្ចេកវិទ្យាសម្រាប់ប្រទេសមានគោលនយោបាយរើសអើង» ដែលជាសម្ព័ន្ធបុគ្គិលបច្ចុប្បន្ននិងអតីតរបស់ក្រុមហ៊ុន Google ក៏ដូចជាសមាជិកសហគមន៍ និងសកម្មជនដទៃទៀតផងដែរ។ មនុស្សប្រមាណ១០០នាក់បានចូលរួមការតវ៉ានេះ ហើយគេមិនដឹងថា តើមានបុគ្គលិកបច្ចុប្បន្នរបស់ក្រុមហ៊ុន Google ប៉ុន្មាននាក់ចូលរួមក្នុងការតវ៉ានេះនោះទេ។ដំណាក់កាលទាំងបួននៃគម្រោងបច្ចេកវិទ្យានោះរួមមាន ការទិញ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យ ការបង្កើតគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់ការផ្លាស់ប្ដូរទៅកាន់ការផ្ទុកទិន្នន័យ ការធ្វើសមាហរណកម្ម និងការធ្វើបញ្ជូនទិន្នន័យ ព្រមទាំងការគ្រប់គ្រង និងការបង្កើនប្រសិទ្ធភាពនៃសកម្មភាពសេវាផ្ទុកទិន្នន័យផងដែរ។ក្រុមអ្នកតវ៉ាបាននិយាយថា បច្ចេកវិទ្យាផ្ទុកទិន្នន័យដែលបង្កើតឡើងដោយក្រុមហ៊ុន Google កំពុងត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន រួមទាំងសម្រាប់ការឃ្លាំមើល និងការបំបែកជាតិសាសន៍ផងដែរ។ ក្រុមហ៊ុន Google មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Amazon ចង្អុលបង្ហាញពីជំហានអភិរក្សទឹកនៅក្នុងប្រទេសឥណ្ឌា ចំពេលមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើមជ្ឈមណ្ឌលទិន្នន័យ
06/19/2026 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ុយក្រែនស្នើប្រធានាធិបតីប្រេស៊ីលឲ្យធ្វើជាអ្នកសម្របសម្រួលក្នុងការចរចាជាមួយ រុស្ស៊ី
06/19/2026 05:06 PM
ជំងឺអេបូឡាកំពុងរាលដាលជាថ្មីទៅកាន់ភាគខាងកើតកុងហ្គោ ស្របពេលមានជម្លោះ កង្វះវ៉ាកសាំង និងគ្មានទំនុកចិត្ត
06/19/2026 05:06 PM
ប្រធាន​ផ្នែក​ជំនួយ​របស់ UN ទាមទារ​ឲ្យផ្ដល់​​ «ភាពថ្លៃថ្នូរ» ដល់​​អ្នក​ស្រុកតំបន់​​ហ្កាហ្សា
06/19/2026 05:06 PM
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន
06/19/2026 05:06 PM
អាជ្ញាធរច្រកសមុទ្រអ៊ីរ៉ង់ សម្របសម្រួលផ្លូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz
06/19/2026 05:06 PM
រដ្ឋសមាជិក UN បរិហារការបំពានបទឈប់បាញ់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
06/19/2026 05:06 PM
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
06/19/2026 05:06 PM
មនុស្ស ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិកលើទូកគ្រឿងញៀនសង្ស័យនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក
06/19/2026 05:06 PM
ក្មេងៗរង់ចាំការសង្រ្គោះនៅក្នុងថ្នាក់រៀន ក្រោយអគ្គិភ័យឆាបឆេះសាលាបឋមសិក្សានៅទីក្រុងតូក្យូ
06/19/2026 05:06 PM