ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល

2023/09/01 02:44:18 pm        126
កណ្តាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកសារព័ត៌មានរៀនការពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម

2023/09/01 02:31:21 pm        178
អ្នកសារព័ត៌មានជិត១០០នាក់បានរៀនពីរបៀបការពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គមដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រ នាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គ បណ្តុះ បណ្តាលសម្រាប់អ្នកសារ ព័ត៌មាន លើកទី២ហើយក្នុងរយៈពេលពីរខែ លើប្រធានបទ “ការប្រើប្រាស់ ប្រព័ន្ធទំនាក់ទំនងសង្គមប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព” ដោយផ្តោសំខាន់ទៅលើ “ហានិភ័យថ្មីៗ និងការគំរាមគំហែង តាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និង បណ្ដាញ ព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ”។វគ្គបណ្តុះបណ្តាលខាងលើត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែង និងផ្តល់គ្រូឧទ្ទរសនាមជំនាញៗ ដើម្បីធានាថា ក្រោយសិក្សាចប់នឹងយកទៅអនុវត្តបានដោយប្រសិទ្ធភាព។លោក ពុយ គា បានថ្លែងថា “អ្នកសារព័ត៌មានប្រៀបបាននឹងកងទ័ពជួរមុខមួយ​ក្នុងការប្រើប្រាស់​បញ្តាញសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន”។ក្រៅពីជំនាញខាងលើ អ្នក សារ ព័ត៌មានក៏ត្រូវបានបំប៉ន បន្ថែមលើចំណេះដឹងក្នុងការប្រើប្រាស់​កម្មវិធីថត កាត់ត វីដេអូ តាមទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What's App ) ។ល។លោក ពុយ គា បានវាយតម្លៃខ្ពស់ទៅលើក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលលោកប្រៀប​ប្រដូចក្រសួងមួយនេះទៅនឹង “កូនក្រមុំដ៏ស្អាត” ដែលស្ថាប័នណាក៏ត្រូវ​ការចង់នែបនិត្យជាមួយ ក្នុងការប្រតិបត្តិការងារឱ្យលឿនរហ័ស និងប្រកប​ដោយសុវត្ថិភាពនាសម័យឌីជីថល។ដោយឡែកលោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានថ្លែងថា “បច្ចេកវិទ្យាឌីជីថលចេះតែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចំបង តម្រូវឱ្យអង្គភាព ស្ថាប័ននានា ជាពិសេសបុគ្គលខ្លួនឯងតែម្តង ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថល​ជាការចំបាច់ក្នុងជីវភាពការងារ និងការរស់នៅប្រចាំថ្ងៃ និងបន្តការយល់ដឹងបន្ថែម បើមិនដូច្នេះទេអ្វីដែលយើងចេះពីប៉ុន្មានឆ្នាំមុន ត្រូវបាត់បង់ទាំងអស់!”។លោក សុផាណារិទ្ធិ បានបន្ថែមទៀតថា “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន និង​កំពុងខិតខំរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់​បច្ចេកវិទ្យា និងផលប៉ះពាល់នានា ដែលកំពុងមានការគំរាមកំហែង និងហានិភ័យថ្មីៗនៅ​លើប្រព័ន្ធអ៊ីនធឺណិតដល់មន្រ្តីរាជការ នៅតាមស្ថាប័ននានា ក៍ដូចជាកម្មវិធីសិក្សាជាច្រើន​រួមទាំងការផ្តល់អាហារូបករណ៍សម្រាប់លើកទឹកចិត្តសិស្សានុសិស្សដើម្បីចាប់យកជំនាញនេះ ក្រសួងក៏បាននិងកំពុងរៀបចំផ្សព្វផ្សាយមាតិការអំពីការយល់ដឹងបច្ចេកវិទ្យាឌីជីថលដើម្បីប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន និងងាយស្រួលយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ”។អ្នកសារព័ត៌មានដែលមានបំណងចង់បន្ថែមចំណេះដឹង និងជំនាញលើការប្រើប្រាស់ ប្រព័ន្ធទំនាក់ ទំនងសង្គម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព អាចទំនាក់ទំនងមកក្លិបអ្នកកាសែតកម្ពុជា ដើម្បីក្លិបស្នើទៅលោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត ជា វ៉ាន់ដេត ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តទៀតដោយឥតគិតថ្លៃ៕

គ្រូពេទ្យមនី្ទរពេទ្យព្រះអង្គឌួង និងគ្រូពេទ្យជប៉ុន ផ្តល់ការវះកាត់ព្យាបាលអ្នកជំងឺ មានដុំសាច់មហារីកក្នុងច្រមុះ

2023/08/31 10:29:38 pm        1877
ភ្នំពេញ៖ ក្រុមគ្រូពេទ្យមនី្ទរពេទ្យព្រះអង្គឌួង នៃព្រះរាជាណាចក្រកម្ពុជា និងគ្រូពេទ្យនៃមន្ទីរពេទ្យ Jikei នៃទីក្រុងTokyo ប្រទេសជប៉ុន បានផ្តល់ការវះកាត់ព្យាបាលអ្នកជំងឺ មានដុំសាច់មហារីក ក្នុងច្រមុះដោយប្រើម៉ាស៊ីនអង់ដូស្តុបពី ដែលជាករណីពិបាកក្នុងការវះកាត់ ឲ្យជាសះស្បើយដោយឥតគិតថ្លៃ។លោកវេជ្ជបណ្ឌិត Kazuhiro Omura ឯកទេសត្រចៀក ច្រមុះ បំពង់ក និងវះកាត់បាតខួរក្បាល នៃមន្ទីរពេទ្យ Jikei នៃទីក្រុងTokyo ប្រទេសជប៉ុន គឺលោកបានមកកាន់ប្រទេសកម្ពុជា ជាង១០ឆ្នាំ​មកហើយ(ក្នុងឆ្នាំ២០០៩)។ ជាទូទៅលោកវេជ្ជបណ្ឌិត មកកម្ពុជា មួយឆ្នាំម្តងៗ ដើម្បីធ្វើការ​បណ្តុះបណ្តាលផ្នែកអង់ដូស្តុបពីជូនក្រុមគ្រូពេទ្យកម្ពុជា ជារៀងរាល់ឆ្នាំ។ ហើយក្រុមគ្រូពេទ្យកម្ពុជា ក៏បានអញ្ជើញទៅទទួលការបណ្តុះបណ្តាលផ្នែកអង់ដូស្តុបពីនេះ នៅប្រទេសជប៉ុនជាច្រើនរូបផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះ លោកវេជ្ជបណ្ឌិត Kazuhiro Omura បានថ្លែងប្រាប់BTV ព័ត៌មានថា លោកពិត​ជារីករាយណាស់បានមកជួយដល់ក្រុមគ្រូពេទ្យក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដើម្បីមាន​លទ្ធភាព​ក្នុងការវះកាត់អ្នកជំងឺដែលមានដុំសាច់មហារីក ក្នុងច្រមុះឲ្យជាសះស្បើយ និងមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយប្រើប្រាស់ម៉ាស៊ីនអង់ដូស្តុបពី សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋដែលមានជីវភាព​ខ្វះខាត និងមួយផ្នែកទៀត បានចូលរួមកាត់បន្ថយចំនួនប្រជាពលរដ្ឋ ដែលមានបំណង​ធ្វើដំណើរ​ទៅទទួលសេវាកម្មថែទាំសុខភាព នៅក្រៅប្រទេស។ ដោយកន្លងមកគ្រូពេទ្យ មិនមានលទ្ធភាពក្នុងការវះកាត់ព្យាបាលជំងឺ ប៉ុន្តែនៅពេលនេះ ក្រុម​ការងារគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង មានសមត្ថភាពខ្ពស់ ក្នុងការវះកាត់ព្យាបាលអ្នកជំងឺប្រភេទ​នេះឲ្យជាសះស្បើយ និងទទួលបានជោគជ័យ ដោយមានលោកវេជ្ជបណ្ឌិត ជួយគាំទ្រ។ចំណែកលោកវេជ្ជបណ្ឌិត ជិន មករា អនុប្រធានផ្នែកពិនិត្យ ពិគ្រោះជំងឺត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងថា ផ្នែកត្រចៀក ច្រមុះ បំពង់ក និងវះកាត់ផ្នែកអង់ដូស្តុបពី មានការរីកចម្រើនខ្លាំង។ ចំណែកប្រជាពលរដ្ឋមកទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ នៅផ្នែកខាងលើនេះ មានការកើនឡើងចន្លោះពី៤០០នាក់ ទៅជាង៦០០នាក់ក្នុងមួយថ្ងៃ។ ស្របពេលដែលប្រជាពលរដ្ឋបានផ្តល់ទំនុកចិត្តខ្ពស់មកកាន់ក្រុមគ្រូពេទ្យនៅមនី្ទរពេទ្យព្រះអង្គឌួង គឺលោកគ្រូពេទ្យ អ្នកគ្រូពេទ្យរបស់យើងបានខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឥតឈប់ឈរ ដើម្បីធ្វើការវះកាត់ប្រភេទដុំសាច់ ដែលជ្រៀតចូលក្នុងបាតខួរក្បាល។ ការផ្តល់សេវាប្រកបដោយគុណភាពនេះ គឺមានការជួយគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមនី្ទរពេទ្យ ព្រមទាំងគ្រប់គ្រងដឹកនាំផ្ទាល់​ពី​ឯកឧត្តម​សាស្រ្តាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យ បានផ្តល់ឱកាស ក៏ដូចជាបំពាក់នូវឧបករណ៍​ទំនើប ដែលមានប្រសិទ្ធភាពក្នុងការវះកាត់ដុំសាច់មហារីក ដោយយើងមានក្រុមគ្រូពេទ្យ​មកពី​ប្រទេសជប៉ុន ចូលរួមសហការគ្នាក្នុងការវះកាត់។ ដុំសាច់មហារីកនេះ គឺជាប្រភេទដុំសាច់កាចសាហាវ និងពិបាកក្នុងវះកាត់ ដោយក្រុមគ្រូពេទ្យ​ត្រូវមានជំនាញខ្ពស់ប្រើបច្ចេកវិទ្យា បកបាតខួរក្បាល និងឈានទៅ​យកដុំសាច់ក្នុងខួរក្បាលចេញ ដោយប្រើរយៈ១២ម៉ោងក្នុងការវះកាត់នេះ។ ដូច្នេះធ្វើឲ្យការវះកាត់ដុំសាច់មហារីកជូនអ្នកជំងឺ ទទួលបានជោគជ័យ។ជាចុងក្រោយលោកវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ Jikei នៃទីក្រុងTokyo ប្រទេសជប៉ុន បាន​កោតសរសើរ​ដល់ឯកឧត្តមសាស្រ្តាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យ និងថ្នាក់ដឹកនាំ បានធ្វើការ​អភិវឌ្ឍខ្លាំង​លើហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារវេជ្ជសាស្រ្ត ជាពិសេសផ្នែកត្រចៀក ច្រមុះ បំពង់ក អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ចាប់តាំងពីឆ្នាំ២០០៩មកដល់ពេលេនះ លោកបានបង្ហាត់បង្រៀនគ្រូពេទ្យកម្ពុជា ឲ្យមានចំណេះជំនាញ ឯកទេសច្បាស់លាស់ ចំនួនជាង១០នាក់ លើផ្នែកអង់ដូស្តុបពីនេះ។ ក្នុងនោះលោកមានគោលដៅច្បាស់លាស់ និងមានឆន្ទះជួយដល់ប្រជាជន និងគ្រូពេទ្យកម្ពុជា ឲ្យមានជំនាញឯកទេស និងការអភិវឌ្ឍ លើការប្រើប្រាស់ម៉ាស៊ីនអង់ដូស្តុបពី សម្រាប់ផ្តល់​សេវាជូនប្រជពលរដ្ឋ ឲ្យមានសុខភាពល្អ៕អត្ថបទ រដ្ឋា

តំណាងសហភាពអឺរ៉ុប៖ កម្ពុជាជាប្រទេសមានធនធាន និងសក្តានុពលជាងគេក្នុងតំបន់

2023/08/31 10:20:18 pm        197
ភ្នំពេញ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្លែងថា កម្ពុជា​ជា​ប្រទេសមានធនធាន និងសក្តានុពលជាងគេក្នុងតំបន់ទាក់ទង នឹងការស្វែងរកសន្តិភាព។ ការថ្លែងរបស់លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងពេលជួប​សម្តែង​ការគួរសម និងជម្រាបលាជាមួយ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ នាឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា ចំពោះតួនាទី​ក្នុងតំបន់ និងអន្តរជាតិ កម្ពុជាមិនមែនជាប្រទេសក្រីក្រទៀតទេ ទាំងធនធាន និងបទពិសោធន៍ ជាពិសេសកម្ពុជាជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាព​និងការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗដូចជាការកាត់សេចក្តីដោយជោគជ័យ​នៃរបបខ្មែរក្រហម។ លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានប្រសាសន៍ទៀតថា ហេតុដូចនេះ កម្ពុជាដែលមាន​អំណាចទន់ (Soft Power)ក្នុងដៃគប្បីមាន​មហិច្ឆតា​ និងដើរតួនាទីឱ្យកាន់តែសកម្មនិងនាំមុខ ដើម្បី​ចែករំលែកបទពិសោធន៍និងសមិទ្ធផលទាំងអស់របស់ខ្លួនទៅលើឆាកតំបន់និងអន្តរជាតិ។ ក្រៅពីនោះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ​របស់​សហភាពអឺរ៉ុបក្នុងរយៈពេល៤ឆ្នាំកន្លង ដែលបានរួមចំណែកដល់ដំណើរការកាត់​សេចក្ដីរបស់​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ (អ.វ.ត.ក.) ប្រកបដោយជោគជ័យ និងបន្តគាំទ្រដល់ការ​អនុវត្តមុខងារសេសសល់របស់​អ.វ.ត.ក និងលទ្ធផលរំពឹងទុកសម្រេចបានក្នុងរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៣ ដល់២០២៥ ដោយបានលើកឡើងអំពីសារៈសំខាន់​នៃការងារអប់រំ និងផ្សព្វផ្សាយ​បណ្ណសារនៃសំណុំរឿង ក៏ដូចជាដំណើរការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហមឱ្យ​បាន​ទូលំទូលាយ និងមានអត្ថន័យដល់សាធារណជន ​និងយុវជនជំនាន់ក្រោយ ព្រមទាំងនៅថ្នាក់តំបន់​និងអន្តរជាតិ ដែលជាសមិទ្ធផលនិងកេរ្ត៍ដំណែលរបស់ជាតិ។ ជាការឆ្លើយតប ឯកឧត្ដម កែវ រ៉េមី បានបញ្ជាក់ថា រដ្ឋបាលសាលាក្ដីខ្មែរក្រហមកំពុងតែមមាញឹក​ក្នុងការរៀបចំ ​និងកសាងបន្ទប់តាមស្ដង់ដារអន្តរជាតិសម្រាប់គ្រប់គ្រង និងរក្សាបណ្ណសារសំណុំរឿង ដែលមានជិត៤លានទំព័រ, កសាងបណ្ណាល័យ និងបន្ទប់សវនាការត្រាប់សម្រាប់បម្រើឱ្យ​ការងារ​ផ្សព្វផ្សាយ ស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ លើសពីនេះ ឯកឧត្តម កែវ រ៉េមី បានលើកឡើងទៀតថា ក្រោមគតិបណ្ឌិតដឹកនាំដ៏ឈ្លាសវៃរបស់​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុដាក់ខ្ពស់លើការងារ​អប់រំ និង ផ្សព្វផ្សាយក្នុងស្មារតីឱ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មាន​ពេញលេញលើ ប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព, ពង្រឹងដល់ការចងចាំ និងការមិនវិលត្រលប់ឡើងវិញនៃរបបឃោរឃៅបែបនេះនៅក្នុងសង្គមជាតិ។

សារធាតុអ៊ុយរ៉ានីញ៉ូមដែលជិតឈានដល់កម្រិតផលិតគ្រាប់បែករបស់អ៊ីរ៉ង់ គឺការផ្តោតការយកចិត្តទុកដាក់នៃរបាយការណ៍ឃ្លាំមើលបរិមាណូ

2023/08/31 09:33:56 pm        304
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ កំពុងបន្ថយអត្រានៃការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូដែលជិតឈានដល់កម្រិតផលិតសព្វាវុធដែលក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់UN ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅខែក្រោយ ដោយបន្ថែមការបន្ធូរបន្ថយភាពតានតឹងនៅឈូងសមុទ្រពែក្សដែលត្រូវបានគេមើលឃើញរួចហើយថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ពិភាក្សាអំពីការដោះលែងអ្នកទោស និងការបញ្ចេញប្រេងកាន់តែច្រើនឡើងលើទីផ្សារពិភពលោក។ ក្រុមអ្នកត្រួតពិនិត្យនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) កំពុងរៀបចំផ្សព្វផ្សាយរបាយការណ៍ការពារសុវត្ថិភាពស្តីពីអ៊ីរ៉ង់ប្រចាំត្រីមាសរបស់ខ្លួន មុនពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងវីយែន នៅថ្ងៃទី១១ ខែកញ្ញា។ មន្ត្រីនុយក្លេអ៊ែរមួយចំនួន ព្យាករថា ទិន្នន័យរបស់ IAEA នឹងបង្ហាញថា ប្រទេសអ៊ីរ៉ង់ កំពុងកាត់បន្ថយការផលិតសារធាតុអ៊ុយនីរ៉ាញ៉ូមដែលសម្បូរដោយសារធាតុគីមីកម្រិតខ្ពស់ ដែលជាសមាសធាតុសំខាន់នៃគ្រាប់បែកបរមាណូ។ ប្រទេសអ៊ីរ៉ង់ និយាយថា កម្មវិធីរបស់ខ្លួន គឺមានសន្តិភាព។លោក Ali Vaez ដែលប្រធាននៃក្រុមដោះស្រាយអន្តរជាតិ (International Crisis Group) បាននិយាយថា៖«ដោយសារតែជាសញ្ញាការទូតមួយ នេះនឹងជាការបង្ហាញពិតប្រាកដដំបូងនៃការបន្ថយកម្រិតមួយចំនួននៅលើផ្នែករបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីការបន្តការពង្រីករយៈពេលជាច្រើនឆ្នាំ។ «ដោយសារតែបញ្ហាបច្ចេកទេស ការថយចុះចំនួន៦០ភាគរយ នឹងមិនធ្វើឲ្យបានច្រើន ដើម្បីបំបាត់កង្វល់មិនរីកសាយភាយឡើយ»៕

ជប៉ុនស្វះស្វែងបង្កើនកញ្ចប់ថវិកាការពារជាតិ ក្នុងពេលមានភាពតានតឹងជាមួយប្រទេសចិន

2023/08/31 09:31:30 pm        273
ជប៉ុន៖ ក្រសួងការពារជាតិ របស់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានដាក់សំណើចំណាយដ៏ច្រើនមានទឹកប្រាក់ចំនួន៧,៧សែនកោដិយ៉េន ឬ៥២,៦៧ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ជាជំហានចុងក្រោយនៃផែនការដើម្បីជំរុញការចំណាយផ្នែកការពារជាតិដល់៤៣សែនកោដិយ៉េន នៅរយៈពេល៥ឆ្នាំទៀត។  យោងតាមសំណើរថវិកាបានឲ្យដឹងថា ក្រសួងការពារជាតិ មានផែនការកំណត់ដោយឡែកថវិកាជាង៩០០ពាន់លានយ៉េនឬ៦,១៦ ពាន់លានដុល្លារ ដើម្បីធានាបានគ្រាប់រំសេវ និងអាវុធ រួមមានទាំង មីស៊ីលបាញ់ពីនាវាទៅអាកាសថ្មី។សំណើនេះគឺសម្រាប់ឆ្នាំទី២នៃផែនការរបស់នាយករដ្ឋមន្ត្រីលោក Fumio Kishida ដើម្បីបង្កើនទ្វេដងការចំណាយផ្នែកការពារជាតិរបស់ប្រទេសដល់២ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០២៧ ខណៈប្រទេសនេះប្រឈមនឹងការកើនឡើងឥទ្ធិពលរបស់ចិន និងប្រទេសកូរ៉េខាងជើងដែលពុំអាចស្មានទុកជាមុនបាន។ សំណើនេះកើតមានឡើងខណៈទំនាក់ទំនងរបស់ទីក្រុងតូក្យូជាមួយទីក្រុងប៉េកាំង ធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនខ្លាំង ដោយប្រទេសជប៉ុនកាលពីសប្តាហ៍កន្លងទៅនេះ បានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមិនដំណើរការចូលទៅក្នុងសមុទ្រ។ ប្រទេសចិន បានថ្កោលទោសការបញ្ចេញទឹកសំណល់នេះ និងបានដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន៕

ព្រះចន្ទខៀវដ៏កម្របានរះឡើង និងធ្វើឱ្យអ្នកមើលផ្កាយជុំវិញពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង

2023/08/31 09:29:07 pm        354
ព្រះចន្ទពេញវង់ដ៏កម្រមួយដួងឈ្មោះថា ព្រះចន្ទខៀវ (Blue Moon) ដែលជាព្រះចន្ទពេញវង់ជិតបំផុតប្រចាំឆ្នាំ បានធ្វើឱ្យអ្នកមើលផ្កាយភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីយប់ថ្ងៃពុធ (៣០សីហា) ដោយវាបានរះឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់ហ្គាហ្សា សហរដ្ឋអាមេរិក អេស្ប៉ាញ ទីក្រុងហ្សេរុយសាឡឹម ប្រទេសក្រិក ឥណ្ឌា វៀតណាម ក៏ដូចជាប្រទេសជប៉ុនផងដែរ។ភពសៅរ៍បានចូលរួមជាមួយទស្សនីយភាពដ៏កម្រនោះ ដែលគេអាចមើលឃើញនៅជាប់នឹងព្រះចន្ទ ដោយសារផ្ទៃមេឃស្រឡះ។ នេះជាព្រះចន្ទពេញវង់ទីពីរនៃខែសីហានេះ ហើយត្រូវបានគេឲ្យឈ្មោះថា ព្រះចន្ទខៀវ ហើយវាស្ថិតនៅជិតផែនដីខុសពីធម្មតា ដូច្នេះហើយបានវាជាព្រះចន្ទពេញវង់ដ៏កម្រ។ព្រះចន្ទនេះហាក់ដូចជាធំជាង និងភ្លឺជាងធម្មតា ដោយសារវានៅជិតផែនដី ដោយស្ថិតត្រឹមតែ៣៥៧.៣៤៤គីឡូម៉ែត្រ ឬច្រើនជាងនេះពីផែនដីប៉ុណ្ណោះ។ ព្រះចន្ទពេញវង់កាលពីថ្ងៃទី១ ខែសីហា មានចម្ងាយជាង១៦០គីឡូម៉ែត្រឆ្ងាយជាងនោះទៀត។ ប្រសិនបើខកខានមិនបានមើលព្រះចន្ទខៀវកាលពីថ្ងៃពុធនេះទេ នោះនឹងត្រូវរង់ចាំរយៈពេលយូរទៀត ដោយសារព្រះចន្ទខៀវបន្ទាប់ គឺមិនរះឡើងទេរហូតដល់ឆ្នាំ២០៣៧ ប៉ុន្តែព្រះចន្ទពេញវង់ធម្មតាមួយទៀត នឹងរះនៅលើមេឃនៅចុងខែកញ្ញាខាងមុខនេះ ដែលជាព្រះចន្ទពេញវង់ចុងក្រោយនៅក្នុងឆ្នាំនេះផងដែរ៕

ស្ត្រីជនជាតិនីហ្សេ តវ៉ាចំពោះវត្តមានបារាំងដោយប្រើប្រាស់ឧបករណ៍ផ្ទះបាយ

2023/08/31 09:26:27 pm        347
នីហ្សេ៖ ក្រុមស្ត្រីជនជាតិនីហ្សេរាប់រយនាក់ បានតវ៉ានៅខាងក្រៅស្ថានទូតបារាំងកាលពីព្រឹកថ្ងៃពុធ (៣០ សីហា) ដោយអំពាវនាវឱ្យបារាំងដកកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួនចេញពីប្រទេសនេះ។ របបសឹកនីហ្សេ ដែលបានដណ្ដើមអំណាចដោយរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដា បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ចាកចេញពីប្រទេស ដោយសារទំនាក់ទំនងរវាងប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ និងអតីតម្ចាស់អាណានិគមរបស់ខ្លួន បានបន្តធ្លាក់ចុះ។ដូចជាការធ្វើរដ្ឋប្រហារនាពេលថ្មីៗនេះនៅប្រទេសជិតខាង បួរគីណាហ្វាសូ និងប្រទេសម៉ាលី ដែរ ការកាន់កាប់យោធានៅនីហ្សេ បានកើតឡើងស្របពេលមានកំណើនមនោសញ្ចេតនាប្រឆាំងនឹងបារាំង ដោយអ្នកស្រុកមួយចំនួនបានចោទប្រកាន់ប្រទេសអឺរ៉ុបមួយនេះថា បានជ្រៀតជ្រែកក្នុងកិច្ចការរបស់ពួកគេ។កាលពីថ្ងៃពុធ (៣០សីហា) ក្រុមស្ត្រីនៅមូលដ្ឋានបារាំងក្នុងរដ្ឋធានី នីញ៉ាមេ បានគោះឆ្នាំង ដោយបង្ហាញអាកប្បកិរិយាដូចជាកំពុងបោសសម្អាត និងស្រែកពាក្យស្លោកប្រឆាំងបារាំងផងដែរ។ ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុបកាលពីថ្ងៃពុធ បានចាត់វិធានការឆ្ពោះទៅរកការដាក់ទណ្ឌកម្ម ដើម្បីបន្ថែមពីលើការដាក់ទណ្ឌកម្មរួចមកហើយដោយបណ្ដាប្រទេសអាហ្វ្រិកខាងលិច ទៅលើប្រទេសនីហ្សេនេះ៕

រុស្សីមើលឃើញពីការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុតលើទឹកដីរបស់ខ្លួនចាប់តាំងពីមានការឈ្លានពានអ៊ុយក្រែន

2023/08/31 08:50:58 pm        341
រុស្សី៖ ប្រទេសរុស្ស៊ី បានមើលឃើញការវាយប្រហារដោយយានដ្រូទ្រង់ទ្រាយធំបំផុតនៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីខ្លួនបានចាប់ផ្តើមសង្គ្រាមលើអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូ បានសម្លាប់បុរសពីរនាក់នៅក្នុងការទម្លាក់គ្រាប់បែកស្ទើរព្រមៗគ្នាលើទីក្រុងគីវ ខណៈដែលភាពតានតឹងលើអាកាសនៃជម្លោះនេះ បានកើនឡើង។តំបន់ចំនួន៦របស់រុស្សី រួមទាំងទីក្រុងមូស្គូ បានរងការវាយប្រហារកាលពីព្រឹកថ្ងៃពុធ ខណៈដែលនៅក្នុងទីក្រុងប៉េស្កូវ( Pskov) ជិតព្រំដែនអេស្តូនី យន្តហោះដឹកជញ្ជូនជាច្រើន ត្រូវបានគេរាយការណ៍ថា បានរងការខូចខាត នៅពេលដែលយានដ្រូន បើកបានវាយប្រហារទៅលើអាកាសយានដ្ឋានមួយ។មន្ត្រីរុស្ស៊ី មិនបានរាយការណ៍ថា មានអ្នករបួស ឬស្លាប់ទេ ហើយអះអាងថា បានរារាំងការវាយប្រហារស្ទើរតែទាំងអស់។ពួកគេ បានអះអាងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី ក៏បានបាញ់ទម្លាក់មីស៊ីលរបស់អ៊ុយក្រែននៅលើតំបន់គ្រីម៉េភាគខាងកើត និងយ៉ាងហោចណាស់យានដ្រូនមួយគ្រឿងពីលើតំបន់ Bryansk ភាគខាងលិចប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ៕

រលករដ្ឋប្រហារនៅទ្វីបអាហ្រ្វិកបង្ហាញសញ្ញាតិចតួចនៃការបញ្ឈប់ ខណៈយោធាហ្គាបុងបានប្រកាសកាន់អំណាច

2023/08/31 08:48:44 pm        311
ហ្គាបុង៖ប្រធានាធិបតីហ្គាបុងដែលត្រូវបានគេបណ្តេញចេញពីតំណែង លោក Ali Bongo បានអំពាវនាវក្នុងវីដេអូមួយកាលពីថ្ងៃពុធ (៣០សីហា) ដល់សម្ព័ន្ធមិត្តឲ្យ «បញ្ចេញសំឡេងប្រឆាំង» ក្រោយការចូលកាន់កាប់យោធា។ ប្រសិនបើជោគជ័យ រដ្ឋប្រហារកាលពីថ្ងៃពុធនៅប្រទេសហ្គាបុងនោះ នឹងក្លាយជារដ្ឋប្រហារលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំ។ រដ្ឋប្រហារចំនួន៧ផ្សេងទៀតបានជួបប្រទះរឿងរ៉ាវដូចគ្នា គឺគ្មាននរណាម្នាក់បានចុះចាញ់នឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីផ្តួលរំលំពួកគេនោះទេ។ការថ្កោលទោសយ៉ាងទូលំទូលាយ ឬការគំរាមកំហែងនពីអន្តរាគមន៍យោធា មានឥទ្ធិពលតិចតួចចំពោះបណ្ដាមេដឹកនាំរដ្ឋប្រហារដែលមិនមានកៅអី នៅក្នុងប្រទេសម៉ាលី បួគីណាហ្វាសូ ហ្គីណេ នីហ្សេ និងឆាដ ចាប់តាំងពីឆ្នាំ២០២០មក។ ការដាក់ទណ្ឌកម្មលើប្រទេសមួយចំនួននោះ បានប៉ះពាល់ដល់ពលរដ្ឋសាមញ្ញ ហើយហាក់ដូចជាមានការតស៊ូប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅតែប៉ុណ្ណោះ ព្រមទាំងជំរុញការគាំទ្រដ៏ពេញនិយមសម្រាប់របបយោធាផ្សេងៗផងដែរ។ជាមួយនឹងមហាអំណាចពិភពលោកខ្វះគំនិតថ្មីៗ ព្រមទាំងរដ្ឋាភិបាលរបស់ហ្គាបុង បានរំលាយរួចហើយ និងបិទព្រំដែនរបស់ខ្លួននោះ ក្រុមអ្នកវិភាគសន្តិសុខមើលឃើញឱកាសតិចតួចប៉ុណ្ណោះ ដែលការអង្វររបស់លោក Bongo នឹងមានឥទ្ធិពលលើក្រុមមន្រ្តីយោធាទាំងនោះ។ ពួកគេនិយាយថា នោះអាចនឹងជាការជំរុញដល់ពួកអ្នកបះបោរយោធាផ្សេងទៀតនៅក្នុងតំបន់ទៀតផង។លោក Maja Bovcon អ្នកវិភាគជាន់ខ្ពស់អាហ្រ្វិកនៅក្រុមហ៊ុនហានិភ័យ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍្រ Verisk Maplecroft បាននិយាយថា «គ្រោះថ្នាក់នោះ គឺថាការធ្វើរដ្ឋប្រហារទាំងអស់នេះ បង្ហាញពីអសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុងការស្តារការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមិនមានសង្ឃឹមច្រើនទេដែលថាលើកនេះអ្វីៗនឹងដំណើរការខុសគ្នាពីរដ្ឋប្រហារមុនៗ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេច​ធិបតី៖ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដសូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋានដើម្បីទទួលបានដី ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ
08/17/2026 09:08 AM
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេសកម្ពុជា
08/17/2026 09:08 AM
រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត
08/17/2026 08:08 AM
បេសកជនលោក Trump លោក Kushner ជួបជាមួយមេដឹកនាំហាម៉ាស ដើម្បីជំរុញផែនការសន្តិភាពហ្កាហ្សា
08/17/2026 08:08 AM
លោកTrump៖ អាមេរិកកាត់បន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក Kim Jong Un
08/17/2026 08:08 AM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/17/2026 08:08 AM
រដ្ឋមន្រ្តីកសិកម្មរម្លឹកជាថ្មីដល់មន្រ្តីកសិកម្មឃុំឱ្យបន្តជួយដោះស្រាយបញ្ហាផ្នែកបច្ចេកទេសដល់កសិករដើម្បីទទួលផលចំណេញខ្ពស់
08/17/2026 08:08 AM
មន្រ្តីជាន់ខ្ពស់ក្រសួងសង្គ្រាមអាមេរិកទៅទស្សនាប្រាសាទអង្គវត្ត បង្ហាញអំពីការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌កម្ពុជា និងអាមេរិក
08/17/2026 08:08 AM
ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM