ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ជណ្ដើរនៅប្រាសាទបន្ទាយសំរ៉ែ ត្រូវជួសជុលនិងកែលម្អឡើងវិញ

2023/08/31 06:44:40 pm        973
សៀមរាប៖ ថ្មីៗនេះ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍ ទេសចរណ៍អង្គរ និងវប្បធម៌ បានជួសជុលជណ្ដើរមួយកន្លែងនៅប្រាសាទបន្ទាយសំរ៉ែ។ លោក ប៊ូ ផានេត នៃក្រុមការងារ TSC បានឱ្យដឹងថា ជណ្ដើរដែលបានដំឡើងថ្មីនេះ មានទំហំ​បណ្ដោយ ៤.៥០ម៉ែត្រX១.៥០ម៉ែត្រ ស្ថិតនៅចំណុចវាលស្មៅខាងក្នុងប្រាសាទ​មុខកំពែងទី២ នៃប្រាសាទបន្ទាយសំរ៉ែ។លោក ប៊ូ ផានេត បានបញ្ជាក់ថា ​គោលបំណងនៃការរៀបចំខាងលើនេះ​ ដើម្បីការពារគ្រោះថ្នាក់ ផ្សេងៗ ​សម្រួលភ្ញៀវដើរទស្សនា ​ខណៈជណ្ដើរចាស់មានសភាពរង្គឺ ពុកផុយ និងមានភាពរអិល​ផងដែរ នារដូវវស្សានេះ៕

គ.ជ.ប ប្រជុំផ្សព្វផ្សាយស្ដីពីពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

2023/08/31 06:40:31 pm        320
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅទីស្ដីការ គ.ជ.ប នាព្រឹកទី៣១ ខែសីហា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

2023/08/31 06:35:49 pm        251
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុង សម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង។២- ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕

សហរដ្ឋអាមេរិកធ្វើការជាមួយរូម៉ានីនិងប្រទេសផ្សេងទៀត ដើម្បីបង្កើនការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈផ្លូវទន្លេDanube

2023/08/31 06:31:48 pm        266
អាមេរិក៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយរ៉ូម៉ានី និងម៉ុលដាវី ដើម្បីបង្កើនការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈទន្លេដានូបេ (Danube) ខណៈដែលខ្លួនស្វែងរកផ្លូវជំនួសសម្រាប់ការនាំចេញ បន្ទាប់ពីប្រទេសរុស្ស៊ី បានដកខ្លួនចេញពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។មន្ត្រីដែលថ្លែងក្នុងលក្ខខណ្ឌអនាមិក បានប្រាប់អ្នកសារព័ត៌មានថា៖«យើងកំពុងស្វែងរកការគាំទ្រផ្លូវជំនួសដែលលេចធ្លោជាងគេ គឺផ្លូវទន្លេដានូប។ ផ្លូវនោះ...ស្ថិតនៅក្នុងដែនទឹករបស់អង្គការណាតូ។ ដូច្នេះវាគឺជាផ្លូវមួយដែលទាក់ទាញណាស់សម្រាប់យើង ដោយសារផ្លូវនេះត្រូវរក្សាទុកច្រករបៀងដែលមានសុវត្ថិភាពជាងគេ។ មន្ត្រីរូបនេះ បានបន្តថា៖«ផ្លូវនោះអាចនាំមកនូវចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ យើងនឹងព្យាយាមបង្កើនចំនួនដឹកជញ្ជូនទ្វេដង»។មន្ត្រីដដែល បាននិយាយថា នឹងមានកិច្ចប្រជុំមួយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាមួយជនជាតិរ៉ូម៉ានី និងម៉ុលដាវី ដើម្បីពិភាក្សាអំពីរបៀបពង្រីកផ្លូវទន្លេដានូបឲ្យកាន់តែទូលំទូលាយ៕

ក្រសួងកសិកម្ម ប្តេជ្ញាជំរុញសេដ្ឋកិច្ចជាតិឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០

2023/08/31 06:30:07 pm        263
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​បើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងាររបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បី​អភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងគោលដៅចូលរួមជំរុញសេដ្ឋកិច្ច កម្ពុជា ឱ្យក្លាយជាប្រទេសដែលមាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២៣នេះ បានលើកឡើង​ក្នុងបណ្តាញសង្គមថា តាមរយៈកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យលទ្ធភាព និងកិច្ច​សហការគ្នារវាងក្រសួងកសិកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្នុងការសិក្សាអំពីស្ថានភាពរបស់កសិករទូទាំងប្រទេស ដោយមានការវិភាគសេដ្ឋកិច្ច នៃផលិតភាព​កសិកម្មធៀបនឹងផ្ទៃដី និងខ្សែច្រវាក់ផលិតកម្មគ្រប់ដំណាំទាំងអស់។ ចំពោះការងារទាក់ទងនឹងកម្មវិធីគំរូនវានុវត្តន៍ក្នុងវិស័យកសិកម្ម ឯកឧត្តម បានណែនាំវិទ្យាស្ថាន CDRI ឱ្យមានការសហការជាមួយសាកលវិទ្យាល័យកសិកម្មទាំង៣ ដើម្បីឱ្យសិស្សនិស្សិត​ទទួល​បាននូវគំនិតថ្មីៗបន្ថែមក្នុងការច្នៃប្រឌិតនេះ។បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជួយគាំទ្របច្ចេកទេស​ និងជំរុញឱ្យមានសហគមន៍កសិកម្មគំរូថ្មី ដែល​អាចមានលទ្ធភាពពង្រឹងខ្សែច្រវាក់តម្លៃ មានភាពម្ចាស់ការពិតប្រាកដ និងមានទុនគ្រប់គ្រាន់ ដើម្បី​បង្កើនផលិតភាព គុណភាព សុវត្ថិភាព ​កាត់បន្ថយថ្លៃដើម ​មានប្រសិទ្ធភាព និងនិរន្តរភាព​សេដ្ឋកិច្ច ដើម្បីសម្រេចនូវគោលនយោបាយ ​និងចក្ខុវិស័យរួម ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច​ប្រទេសកម្ពុជា​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

កម្មករ និងសហជីពត្រេកអរនៅពេលរដ្ឋមន្ត្រីក្រសួងការងារថ្មី ចុះពិនិត្យមើលស្ថានភាពធ្វើការ និងរស់នៅជាក់ស្តែងផ្ទាល់

2023/08/31 06:26:21 pm        397
ភ្នំពេញ៖ ក្រោយការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានផ្តើមយុទ្ធនាការចុះពិនិត្យកន្លែងធ្វើការងារនៅតាមរោងចក្រ ចុះហូបបាយ​ជាមួយ​កម្មករ​ដល់រោងចក្រ​ និងចុះពិនិត្យការរស់របស់កម្មករដល់កន្លែងស្នាក់នៅផ្ទាល់។ជាក់ស្នែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីបានចុះត្រួតពិនិត្យមើលកម្មករដែល​កំពុង​ធ្វើការនៅរោងចក្រម៉េងដានៅផ្លូវវ៉េងស្រេង​ និងកន្លែងស្នាក់នៅរបស់កម្មករនៅតំបន់ផ្ទះជួលម្តុំ​រោង​ចក្រ​ដំបូលខៀវ ក្នុងសង្កាត់ចោមចៅ ​ហើយមួយថ្ងៃក្រោយ ឯកឧត្តមរដ្ឋមន្ត្រីដដែលក៏បាន​ចុះពិនិត្យ​ស្ថានភាពរស់នៅរបស់កម្មករក្រោយម៉ោងធ្វើការនៅម្តុំផ្សារ​សាំហាន់ក្នុង ខណ្ឌឬស្សីកែវផងដែរ។ ជាមួយកាយវិការបែបនេះ កម្មករសំដែងសេចក្តីត្រេកអរនៅពេលដែលឃើញរដ្ឋមន្ត្រីក្រសួងការងារ​ដែល​ជាអាណាព្យាបាល​ បានចុះពិនិត្យផ្ទាល់ដល់ទីតាំងនៃកន្លែងធ្វើការ​ ទីតាំងហូបអាហារ និងកន្លែងស្នាក់នៅផ្ទាល់។ កម្មការិនី គល់ យ៉ា កម្មការិនី នៅរោងចក្រ ម៉េង ដា អះអាងថាខ្លួនរំភើបព្រោះមានថ្នាក់ដឹកនាំ​របស់ក្រសួង​មកទទួលទាន​អាហារបែបកម្មករ ​និងស្វែងយល់ពីជីវភាពពិតប្រាកដរបស់កម្មករ។លោកស្រីថា៖ “ខ្ញុំសប្បាយចិត្តជាខ្លាំងដោយបានរដ្ឋមន្ត្រីក្រសួងការងារចុះមកពិនិត្យ និងហូបបាយ​ផ្ទាល់ជាមួយយើងខ្ញុំដែលជាម្ហូបអាហារបែបកម្មករ ហើយក៏អរគុណដល់លោកដែលមកស្វែងយល់​ពីជីវភាព​កម្មករ មកមើលដល់បន្ទប់​ និងបានសាកសួរពីការតទឹក​ តភ្លើងរបស់រដ្ឋនិងតម្លៃរដ្ឋ”។ទន្ទឹមនឹងនេះ ​លោក ប៉ាវ ស៊ីណា​ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករនៅថ្ងៃទី៣០ ខែសីហានេះ​លើកឡើងថា ​ការចុះត្រួតពិនិត្យមើលជីវភាព​ និងស្ថានភាពការងារជាក់ស្តែងរបស់កម្មករទាំង​នៅ​ក្នុងរោងចក្រ ​និងនៅសន្លែងហូប​ អាហារ និងផ្ទះជួល បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋ​មន្ត្រីក្រសួង​ការងារ​ចំពោះកម្មករក្នុងនាមជាអាណាព្យាបាល ហើយលោកក៏មានចិត្តត្រេកអរ​ចំពោះកាយ​វិការដ៏សាមញ្ញរបស់រដ្ឋមន្ត្រីថ្មីរូបនេះផងដែរ។ សម្រាប់ប្រធានសម្ព័ន្ធសហជីពរូបនេះ ការចុះពិនិត្យតាំងពីដំបូងដៃយ៉ាងដូច្នេះនឹងធ្វើឱ្យរដ្ឋមន្ត្រីថ្មី​នឹងក្តាប់​បាននូវបញ្ហាប្រឈមជាក់ស្តែងដែលកម្មករបានជួបប្រទះដោយពិតប្រាកដ។ ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា​ ការចុះត្រួតពិនិត្យផ្ទាល់ដល់រោងចក្រ និងកន្លែងស្នាក់នៅនេះ គឺដើម្បីស្វែងយល់ពីការអនុវត្តអនុសាសន៍ទាំង១០​ចំណុច​របស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យតបណ្តាញទឹក ភ្លើងរបស់រដ្ឋជូន​កម្មករ​គ្រប់​កន្លែងស្នាក់នៅដោយតម្លៃរបស់រដ្ឋផ្ទាល់ ហើយក៏តាមដានមើលពីលក្ខខណ្ឌការងារដែលរោង​ចក្រ​បានអនុវត្តចំពោះកម្មករដែលមានចែងក្នុងច្បាប់៕  

អង្គការលើកលែងទោសអន្តរជាតិជំរុញឲ្យរដ្ឋអារ៉ាប់ចំនួន៤ ប្រាប់ការពិតអំពីមនុស្សដែលបាត់ខ្លួន

2023/08/31 06:14:17 pm        359
អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃពុធ បានអំពាវនាវដល់ប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយ៉េម៉ែន ឲ្យបង្ហាញពីជោគវាសនានៃមនុស្សដែលបាត់ខ្លួនក្នុងសង្គ្រាម និងភាពចលាចលជាច្រើនទសវត្សរ៍ ដើម្បីប្រារព្ធទិវាអន្តរជាតិសម្រាប់អ្នកដែលបាត់ខ្លួនទាំងនោះ។លោកស្រី អាយ៉ា ម៉ាហ្សូប (Aya Majzoub) មកពីអង្គការលើកលែងទោស បានប្រាប់សារព័ត៌មានAFP នៅក្នុងព្រឹត្តិការណ៍មួយជាមួយក្រុមគ្រួសារនៃអ្នកបាត់ខ្លួននៅទីក្រុងបេរូត(Beirut)ថា រដ្ឋមជ្ឈិមបូព៌ាចំនួន៤ មានចំនួនអ្នកបាត់ខ្លួន និងមនុស្សដែលបាត់ខ្លួនដ៏ច្រើន។ លោកស្រី បានបន្ថែមថា រដ្ឋាភិបាលនៃប្រទេសនីមួយៗ មិនបានចាត់វិធានការណាមួយ ដើម្បីធានាសិទ្ធិរបស់គ្រួសារទាំងនោះទេ។លោកស្រី ម៉ាហ្សូប បាននិយាយថា ទាំងនេះ ក៏ជាប្រទេសដែលក្រុមគ្រួសារខ្លួនឯង បានរៀបចំ និងដឹកនាំយុទ្ធនាការ និងការតស៊ូមតិទាមទារសិទ្ធិរបស់ពួកគេ»។នៅក្នុងប្រទេសអ៊ីរ៉ាក់ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សចន្លោះពី ២៥០.000នាក់ ទៅមួយលាននាក់ បានខ្លួន ចាប់តាំងពីឆ្នាំ១៩៦៨ ដែលធ្វើឲ្យវាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកបាត់ខ្លួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕

អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថាប្រទេសនេះនឹងប្រឈមនឹងការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសស៊ីរី

2023/08/31 06:04:18 pm        351
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងអាឡិបប៉ូរបស់ប្រទេសស៊ីរី ដោយនិយាយថា ការវាយប្រហារបែបនេះ នឹងប្រឈមមុខនឹងការសងសឹកជាយថាហេតុ។លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានធ្វើការអត្ថាធិប្បាយរបស់លោកក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីដាម៉ាស(Damascus) ប្រទេសស៊ីរី ជាទីដែលលោកកំពុងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។កាលពីថ្ងៃចន្ទ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្វើឲ្យខូចខាតដល់អាកាសយានដ្ឋានក្រុងអាឡិបប៉ូ (Aleppo) ដោយធ្វើឲ្យផ្លូវយន្តហោះរត់មិនដំណើរការ។ អាកាសយានដ្ឋាននេះ ត្រូវបានកំណត់គោលដៅជាច្រើនលើកក្នុងឆ្នាំនេះ រួមទាំងការវាយប្រហារចំនួនពីរកាលពីខែមីនា ដែលបានធ្វើឲ្យវាមិនអាចដំណើរការផងដែរ។អ៊ីស្រាអែលបានធ្វើការវាយប្រហាររាប់រយលើកទៅលើគោលដៅ នៅក្នុងផ្នែកនានាដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែប្រទេសនេះ កម្រនឹងទទួលស្គាល់ ឬពិភាក្សាអំពីប្រតិបត្តិការនេះ។ ជាញឹកញាប់ ការវាយប្រហារសំដៅទៅលើកងកម្លាំងយោធាស៊ីរី ឬក្រុមដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់៕

ទណ្ឌកម្មរបស់UN ក្នុងប្រទេសម៉ាលី នឹងបញ្ចប់ បន្ទាប់ពីរុស្ស៊ីរារាំងការអនុវត្តន៍បន្ត

2023/08/31 04:27:20 pm        472
UN៖ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី នឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរុស្ស៊ីបានប្រើសិទ្ធិវ៉េតូលើការអនុវត្តន៍បន្តដែលបានដាក់គោលដៅលើអ្នកដែលបំពានឬរារាំងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ ដែលបង្អាក់ការដឹកជញ្ជូនជំនួយ ប្រព្រឹត្តការបំពានសិទ្ធិឬការជ្រើសរើសទាហានកុមារ។ អង្គការឃ្លាំមើលទណ្ឌកម្មអង្គការសហប្រជាជាតិឯករាជ្យ បានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅខែនេះថា កងទ័ពម៉ាលី និងដៃគូសន្តិសុខបរទេសរបស់ខ្លួន ដែលត្រូវបានគេជឿថាជាក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុនWagner របស់រុស្ស៊ី កំពុងប្រើប្រាស់អំពើហិង្សាលើស្ត្រី និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀតដើម្បីធ្វើឲ្យរាលដាលភាពភ័យខ្លាច។ សមាជិកក្រុមប្រឹក្សា១៣រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ដែលបានពង្រាងដោយប្រទេសបារាំង និងអារ៉ាប់រួម ដើម្បីបន្ថែមទណ្ឌកម្ម និងការពិនិត្យដោយឯករាជ្យសម្រាប់រយៈពេលមួយឆ្នាំទៀត។ រុស្ស៊ីបានបោះឆ្នោតវ៉េតូ ខណៈប្រទេសចិនបោះឆ្នោតអនុប្បវាទ។ ក្រោយមក រុស្ស៊ី បានជំនួសការបន្ថែមពេលដែលបានស្នើសុំចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលីសម្រាប់រយៈពេល១ឆ្នាំចុងក្រោយ ខណៈជប៉ុនបានបោះឆ្នោតប្រឆាំង ហើយសមាជិក១៣រូបដែលនៅសល់ អនុប្បវាទ។អាណត្តិប្រចាំឆ្នាំបច្ចុប្បន្ន សម្រាប់របបការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការត្រួតពិនិត្យឯករាជ្យ នឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ៕

រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

2023/08/31 03:57:00 pm        615
ភ្នំពេញ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំចំនួន ៨៧រូប។របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង២- ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល ប្រគល់ការគ្រប់គ្រងតំបន់កាន់កាប់ West Bank ទៅឲ្យនគរបាលស៊ីវិល
08/17/2026 10:08 AM
អ៊ុយក្រែន វាយប្រហាររុស្ស៊ីដោយយានដ្រូនរាប់រយគ្រឿង ជាការវាយប្រហារដ៏ធំបំផុតមួយរបស់ទីក្រុងគីវ
08/17/2026 10:08 AM
រដ្ឋមន្ដ្រីទេសចរណ៍ កោតសរសើរឆន្ទៈកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ក្រោយរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយទេសចរណ៍ភ្នំដា
08/17/2026 10:08 AM
អ៊ីរ៉ង់ ប្រកាសផ្តល់រង្វាន់ចំនួន ៣០.០០០ ដុល្លារអាមេរិកសម្រាប់ការសម្លាប់ និងចាប់ខ្លួនទាហានអាមេរិក
08/17/2026 10:08 AM
សម្ដេច​ធិបតី៖ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដសូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋានដើម្បីទទួលបានដី ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ
08/17/2026 09:08 AM
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេសកម្ពុជា
08/17/2026 09:08 AM
រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត
08/17/2026 08:08 AM
បេសកជនលោក Trump លោក Kushner ជួបជាមួយមេដឹកនាំហាម៉ាស ដើម្បីជំរុញផែនការសន្តិភាពហ្កាហ្សា
08/17/2026 08:08 AM
លោកTrump៖ អាមេរិកកាត់បន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក Kim Jong Un
08/17/2026 08:08 AM
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
08/17/2026 08:08 AM