សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

មានការផ្ទុះប្រតិកម្មចំពោះការញ្ចេញសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន

2023/08/24 02:45:24 pm        143
ជប៉ុន៖ មានការផ្ទុះប្រតិកម្មជាច្រើនចំពោះការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចរបស់ប្រទេសជប៉ុន ពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលបានរងការខូចខាត នៅថ្ងៃព្រហស្បតិ៍ (២៤សីហា) នេះ។ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា «ការបញ្ចេញសំណល់ទឹកកខ្វក់ ហ្វ៊ូគូស៊ីម៉ា នេះ គឺជាបញ្ហាសុវត្ថិភាពនុយក្លេអ៊ែរដ៏សំខាន់ដែលមានផលប៉ះពាល់ឆ្លងព្រំដែន ហើយមិនមែនជារឿងឯកជនសម្រាប់ប្រទេសជប៉ុនតែឯងនោះទេ។ រដ្ឋបាលគយរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (២៤សីហា) នេះក្នុងការផ្អាកការនាំចូលផលិតផលជលផលទាំងអស់ របស់ប្រទេសជប៉ុនចាប់ពីថ្ងៃនេះតទៅ ហើយទីក្រុងហុងកុង និងម៉ាកាវក៏បានធ្វើដូចគ្នានេះដែរ។លោក HAN DUCK-SOO នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បាននិយាយថា «ថ្ងៃនេះ រដ្ឋាភិបាលរបស់យើងរំពឹង និងជំរុញឱ្យរដ្ឋាភិបាលជប៉ុន បញ្ចេញព័ត៌មានប្រកបដោយតម្លាភាព និងការទទួលខុសត្រូវក្នុងអំឡុងពេលដំណើរការបញ្ចេញទឺក ដែលនឹងបន្តសម្រាប់រយៈពេល៣០ឆ្នាំខាងមុខនេះ»។លោក MARK BROWN នាយករដ្ឋមន្រ្តីនៃប្រជុំកោះ Cook និងជាប្រធានប្រជុំកោះប្លុក PACIFIC បាននិយាយថា «ខ្ញុំជឿថាការបង្ហូរទឹកនេះ គឺត្រូវតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ ហើយលោកបន្ថែមថា បណ្ដាតំបន់នានាប្រហែលជាមិនយល់ស្របលើបញ្ហាស្មុគស្មាញនេះនោះទេ»។ទន្ទឹមនឹងនោះ ក្រុមបាតុករជប៉ុនរាប់សិបនាក់ សកម្មជនកូរ៉េខាងត្បូង និងប្រជាជនហុងកុង បានប្រមូលផ្តុំគ្នាតវ៉ាចំពោះការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះផងដែរ៕

ប្រតិបត្ដិករទេសចរណ៍កំពុងត្រៀមទទួលទេសចរ ខណៈព្រលានយន្ដហោះថ្មីបើកដំណើរនៅខែតុលា

2023/08/24 02:44:18 pm        211
ភ្នំពេញ៖ ប្រតិបត្តិករទេសចរណ៍ បាននឹងកំពុងរៀបចំខ្លួនបណ្ដើរ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកពីបណ្ដាប្រទេសនានាទាំងក្នុងតំបន់អាស៊ី និងអ៊ឺរ៉ុប ខណៈដែលព្រលាន​យន្តហោះថ្មី​នឹងបើកឱ្យដំណើរការជាផ្លូវការនៅពាក់កណ្ដាលខែតុលាខាងមុខ។ប្រធានសមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប ​លោក សែតកៅ ហ្វីលីព ថ្លែងថា បច្ចុប្បន្នអាជីវកម្មវិស័យ​ទេសចរណ៍ផ្នែកសណ្ឋាគារ បានបើកដំណើរការបានប្រមាណ ៦០ទៅ៧០ភាគរយហើយ ប៉ុន្ដែនៅ ៣០ភាគរយ ពួកគាត់កំពុងពិភាក្សាគ្នារិះរកម​ធ្យោបាយស្វែងរកគន្លឹះនៅក្នុងការទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្តនៅខេត្តសៀមរាបបានច្រើន និងឈានដល់បើកអាជីវកម្មទេសចរណ៍ឱ្យបានមួយរយភាគរយនាពេលខាងមុខ។ លោកបាសង្ឃឹមថា នៅចុងឆ្នាំ២០២៣នេះ ក្រោយពេលព្រលានយន្ដហោះអន្ដរជាតិសៀមអង្គរបានបើកដំណើរការ នឹងមានភ្ញៀវទេសចរច្រើនទៅកាន់ខេត្ដសៀមរាប ។បើតាមលោកហ្វីលីព សមាសភាពគណៈរដ្ឋមន្ត្រីថ្មីសុទ្ធសឹងតែជាបញ្ញាវ័ន្តវ័យក្មេង​ពោរពេញទៅដោយសមត្ថិភាព ដែលពួកគាត់អាចរួមគ្នាបញ្ចេញស្នាដៃក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន។ លោកជឿជាក់ថា នៅក្នុងការអនុវត្តការជំរុញកំណើតសេដ្ឋកិច្ចនេះ វិស័យទេសចរណ៍ ក៏ជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះដែរ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងឆមាសទី១ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណជាង ៣ លាននាក់ កើនឡើង ១៨២.០៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះមានអ្នកទេសចរបរទេសប្រមាណជា ៤០ ម៉ឺននាក់៕អត្ថបទៈ ឈិត សាវី

រុស្ស៊ី និងអ៊ុយក្រែន បន្តការវាយលុកគ្នាទៅវិញទៅមក

2023/08/24 02:41:15 pm        141
អ៊ុយក្រែន៖រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅនានារបស់អ៊ុយក្រែន រួមទាំងប៉ុស្តិ៍បញ្ជាការ ខណៈអ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីរាប់សិបគ្រឿង។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងរបាយការណ៍ស្តីពីដំណើរវិវឌ្ឍន៍ប្រចាំថ្ងៃនៃ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនថា កងកម្លាំងរុស្ស៊ីបានវាយទប់ការរវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Kupyansk តំបន់ Krasny Liman ទីក្រុង Donetsk និងទិសដៅផ្សេងទៀត ដោយវាយលុកគោលដៅរបស់សត្រូវរួមមានរថក្រោះ ប៉ុស្តិ៍បញ្ជាការ ស្ថានីយ៍រ៉ាដាសម្រាប់ការវាយបកក្នុងសមរភូមិ ព្រមទាំងកន្លែងសម្រាប់ស្វែងរក និងតាមដានគោលដៅអាកាសផងដែរ។ ក្រសួងបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ក៏បានស្ទាក់ចាប់រ៉ុកែតគ្រាប់ច្រើន ប្រភេទ HIMARS និងបានបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនចំនួន១៨គ្រឿងផងដែរ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា ការប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងយោធារុស្ស៊ី បានបន្តក្នុងទិសដៅរួមទាំងទីក្រុង Melitopol ផងដែរ។ក្រសួងបានបន្តថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងកម្លាំងរបស់អ៊ុយក្រែនបានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុមបុគ្គលិកយោធា សព្វាវុធ និងគ្រឿងយុទ្ធោបករណ៍។ ពួកគេក៏បានវាយប្រហារលើប៉ុស្តិ៍បញ្ជាការរបស់កងទ័ពរុស្ស៊ី និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ព្រមទាំងបានបំផ្លាញយានដ្រូនសត្រូវចំនួន ១២ គ្រឿងផងដែរ៕

គូប្រជែងបក្សសាធារណរដ្ឋចោទដាក់គ្នា ក្នុងការជជែកដេញដោយឆ្នាំ២០២៤ លើកដំបូង ដោយគ្មានវត្តមានលោក ដូណាល់ ត្រាំ

2023/08/24 02:38:51 pm        145
អាមេរិក៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋចំនួន៨រូប បានចោទដាក់នូវបញ្ហាជាច្រើនចាប់ពីបញ្ហាសេដ្ឋកិច្ច រហូតដល់បញ្ហាអាកាសធាតុ និងបញ្ហានៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ (២៣ សីហា) ក្នុងការប្រកួតប្រជែងសម្រាប់តំណែងបេក្ខជនប្រធានាធិបតី ដោយមិនមានវត្តមានរបស់លោក ដូណាល់ ត្រាំ ក្នុងការជជែកដេញដោលលើកដំបូងនៃឆ្នាំ២០២៤។ជជែកដេញដោលបឋមដំបូងនៃយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ បានបិទបញ្ចប់នៅទីក្រុង Milwaukee សហរដ្ឋអាមេរិក។ បេក្ខជនប្រធានាធិបតីទាំងប្រាំបីរូប កំពុងព្យាយាមបកស្រាយគុណសម្បត្តិរបស់ពួកគេ ថាហេតុអ្វីបានជាពួកគេជាជម្រើស ដែលអាចទទួលបានជោគជ័យបំផុតទល់នឹងបេក្ខជនជួរមុខលោក ដូណាល់ ត្រាំ។ ការជជែកដេញដោលគ្នានេះ បានធ្វើឡើងនៅចំពោះមុខហ្វូងមនុស្សប្រហែល៤.០០០នាក់នៅវេទិកា Fiserv ក្នុងទីក្រុង Milwaukee។ដោយគ្មានវត្តមានលោក ត្រាំ គូប្រជែងរបស់លោក បានវិះគន់គ្នាទៅវិញទៅមក ហើយក៏បានវាយប្រហារលោកប្រធានាធិបតី ចូ បៃដិន ផងដែរ ដើម្បីព្យាយាមលេចចេញជាជម្រើសបេក្ខជនដែលអាចទទួលបានជោគជ័យបំផុត នៅរយៈពេលប្រាំខែមុនពេលការប្រកួតជ្រើសរើសបេក្ខជនប្រធានាធិបតីនៅរដ្ឋ Iowa និង រយៈពេលជាង១៤ខែមុនការបោះឆ្នោត។គួររម្លឹកផងដែរថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ករណីដាច់ដោយឡែកពីគ្នា ហើយការជជែកដេញដោលនៅយប់នេះ បានកើតឡើងនៅមុនថ្ងៃនៃការចូលខ្លួនដែលរំពឹងទុករបស់លោកនៅក្នុងសំណុំរឿងព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតរដ្ឋ Georgia ឆ្នាំ២០២០៕

គូប្រជែងខាងគណបក្សសាធារណរដ្ឋភាគច្រើន និយាយថានឹងគាំទ្រលោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតី

2023/08/24 02:36:00 pm        151
អាមេរិក៖ កាលពីថ្ងៃពុធ (២៣សីហា) បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋចំនួន៦រូប ក្នុងចំណោម៨រូប នៅក្នុងការជជែកដេញដោលលើកដំបូងនៅឆ្នាំ២០២៤ របស់គណបក្សរបស់ពួកគេ បានបង្ហាញថាពួកគេនឹងគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីឆ្នាំ២០២៤ ទោះបីជាលោកត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋក៏ដោយ។ លោក ត្រាំ ដែលមិនបានចូលរួមការជជែកដេញដោលមួយនោះ បានត្រឹមតែព្យាយាមពង្រឹងការនាំមុខរបស់ខ្លួនក្នុងចំណោមអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋក្នុងការស្ទង់មតិ ទោះបីជាប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន៤កេណីដាច់ដោយឡែកពីគ្នាក៏ដោយ។អតីតអនុប្រធានាធិបតី លោក Mike Pence អភិបាលរដ្ឋហ្វ្លរីដា លោក Ron DeSantis អតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley សមាជិកព្រឹទ្ធសភាអាមេរិក លោក Tim Scott សហគ្រិនបច្ចេកវិទ្យា លោក Vivek Ramaswamy និងអភិបាលរដ្ឋ North Dakota លោក Doug Burgum ទាំងអស់ បានលើកដៃឡើងគាំទ្រលោក ត្រាំ។មានតែអតីតអភិបាលរដ្ឋ New Jersey លោក Chris Christie និងអតីតអភិបាលរដ្ឋ Arkansas លោក Asa Hutchinson ប៉ុណ្ណោះ ដែលបានវាយប្រហារលើកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ និងបានបដិសេធមិនលើកដៃនៅពេលសាកសួរនៅលើប្រព័ន្ធផ្សព្វផ្សាយ Fox News ថា តើពួកគេនឹងគាំទ្រលោក ត្រាំ ដែលត្រូវបានកាត់ទោសនោះដែរឬទេ៕

ក្រុមហ៊ុនថាមពលនៅប្រទេសន័រវែស បើកកសិដ្ឋានខ្យល់បណ្តែតទឹកធំបំផុតក្នុងពិភពលោក

2023/08/24 02:29:55 pm        137
ន័រវែស៖ ក្រុមហ៊ុនថាមពលន័រវែស ឈ្មោះ អេឃ្វីន័រ (Equinor) និងដៃគូរបស់ខ្លួន បានសម្ពោធកសិដ្ឋានខ្យល់បណ្តែតទឹកដ៏ធំបំផុតក្នុងពិភពលោកកាលពីថ្ងៃពុធ (២៣ សីហា) ដែលទិន្នផលពីកសិដ្ឋាននេះ នឹងផ្គត់ផ្គង់បណ្ដាញប្រេង និងឧស្ម័ននៅក្បែរនោះ ព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។កសិដ្ឋានខ្យល់ Hywind Tampen ដែលក្រុមហ៊ុន អេឃ្វីន័រ កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនប្រេងផ្សេងទៀត រួមមានក្រុមហ៊ុន OMV និងក្រុមហ៊ុនVaar Energi ដែលភាគច្រើនគ្រប់គ្រងដោយសម្ព័ន្ធ ENI បានចាប់ផ្តើមផលិតថាមពលនៅក្នុងខែវិច្ឆិកាឆ្នាំមុន ជាមួយនឹងទិន្នផលពេញលេញបានឈានដល់ដើមខែនេះផងដែរ។កសិដ្ឋានខ្យល់នេះ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដល់ទៅ២០០.០០០តោនក្នុងមួយឆ្នាំ ឬស្មើនឹង០,៤% នៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីត សរុបរបស់ប្រទេសន័រវេសក្នុងឆ្នាំ២០២២។ អ្នកបរិស្ថានខ្លះនិយាយថា វិធានការនេះគឺមានភាពវិជ្ជមាន ដោយសារវាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត របស់ប្រទេស ខណៈអ្នកផ្សេងទៀតនិយាយថា ប្រទេសន័រវេស គួរតែបញ្ឈប់ការផលិតប្រេង និងឧស្ម័នជំនួសវិញ ដើម្បីការពារបរិស្ថាន៕

ក្រុមអ្នកស្រុកនៅភាគខាងត្បូងប្រទេសស៊ីរី ឆ្មក់ចូលការិយាល័យគណបក្សកាន់អំណាច បិទផ្លូវ ខណៈដែលការតវ៉ាជុំវិញវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងឡើង

2023/08/24 02:08:23 pm        137
ស៊ីរី៖ ក្រុមបាតុករខឹងសម្បា បានឆ្មក់ចូលការិយាល័យក្នុងតំបន់របស់គណបក្ស Baath ដែលកំពុងកាន់អំណាចនៅខេត្តភាគខាងត្បូងប្រទេសស៊ីរី កាលពីថ្ងៃពុធ ខណៈដែលការតវ៉ាកាន់តែខ្លាំងឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រទេសក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្ងន់ធ្ងរដែលកំពុងវាយលុកប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។ក្រុមសកម្មជនប្រឆាំង បាននិយាយថា ក្រុមអ្នកតវ៉ា ក៏បានបិទផ្លូវមួយផ្នែកផងដែរ ដែលតភ្ជាប់ពីខេត្តស្វេដា (Sweida)ភាគច្រើនកាន់និកាយឌ្រូស(Druze) ទៅកាន់រដ្ឋធានីដាម៉ាស នៅក្នុងការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលដែលបានផ្ទុះឡើងកាលពីយប់ថ្ងៃអង្គារ។បាតុកម្មត្រូវបានបង្កឡើងដោយស្ថានភាពរស់នៅកាន់តែអាក្រក់ និងអតិផរណា ដែលបានកើនឡើង បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតី លោកបាសា អាសាដ(Bashar Assad) កាលពីសប្តាហ៍មុន ក្នុងការបង្កើនប្រាក់ឈ្នួល និងប្រាក់សោធនក្នុងវិស័យសាធារណៈទ្វេដង។បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរី បានព្រមានថា សេដ្ឋកិច្ចដែលដួលរលំរបស់ប្រទេសនេះ នឹងកាន់តែអាក្រក់ទៅៗ ដរាបណាជម្លោះជាង១២ឆ្នាំនៅតែបន្ត ហើយដំណោះស្រាយនយោបាយ នៅតែត្រូវបានរារាំងនោះ។

កងទ័ព៖ជនជាតិស៊ីរី៧០០នាក់ ត្រូវបានចាប់ខ្លួន នៅពេលដែលព្យាយាមចូលប្រទេសលីបង់កាលពីសប្តាហ៍មុន

2023/08/24 01:43:02 pm        128
លីបង់៖ ទីបញ្ជាការកងទ័ពលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កងទ័ពលីបង់កាលពីសប្តាហ៍មុន បានរារាំងជនជាតិស៊ីរីប្រហែល៧០០ មិនឲ្យចូលទៅក្នុងប្រទេសលីបង់ ដោយខុសច្បាប់។ទីបញ្ជាការនោះ បានដឹងទៀតថា ជនជាតិស៊ីរីទាំងនោះ ត្រូវបានស្ទាក់ចាប់នៅព្រំដែនលីបង់-ស៊ីរី តាមកាលបរិច្ឆេទផ្សេងៗគ្នា ក្នុងសប្តាហ៍  មុន។កងកម្លាំងសន្តិសុខលីបង់ បាននិងកំពុងព្យាយាមបង្ក្រាបការរត់ពន្ធមនុស្សនៅតំបន់ព្រំដែនជាមួយប្រទេសស៊ីរី ខណៈដែលរដ្ឋាភិបាល កំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកលើលំហូរនៃជនភៀសខ្លួនស៊ីរី។ដោយមានជនភៀសខ្លួនស៊ីរីប្រមាណ១,៥លាននាក់ ដែលរស់នៅក្នុងព្រំដែនរបស់ខ្លួន ប្រទេសលីបង់   ទទួលបន្ទុកនៃការផ្តល់ការស្នាក់នៅដល់ជនភៀសខ្លួនដ៏ច្រើនបំផុតក្នុងមនុស្សម្នាក់ៗ។ វត្តមានដ៏ធំនៃជនភៀសខ្លួនស៊ីរី បានធ្វើឲ្យមានភាពតានតឹងលើធនធានរបស់ប្រទេសលីបង់ និងបង្កើតឲ្យមានការមិនសប្បាយចិត្តដ៏ទូលំទូលាយ ក្នុងចំណោមពលរដ្ឋរបស់ខ្លួន៕

រលកកម្ដៅរបស់បារាំង ធ្វើឱ្យអ្នកឡើងភ្នំ ម៉ុងប្លង់ (Mont-Blanc) មានហានិភ័យខ្ពស់

2023/08/24 01:27:41 pm        144
បារាំង៖ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកឡើងភ្នំបាននិយាយកាលពីថ្ងៃពុធ (២៣ សីហា) ថា កំណើនសីតុណ្ហភាពរបស់អឺរ៉ុប ក៏កំពុងវាយប្រហារដល់កំពូលភ្នំខ្ពស់បំផុតក្នុងតំបន់ផងដែរ គឺភ្នំ Mont Blanc ជាមួយនឹងហានិភ័យខ្ពស់នៃការធ្លាក់ផ្ទាំងថ្ម និងស្នាមប្រេះថ្មីបើកនៅលើផ្ទាំងទឹកកករបស់ភ្នំនេះ។ ប្រទេសបារាំង បានប្រកាសអាសន្នពណ៌ក្រហមកាលពីថ្ងៃពុធ (២៣ សីហា) នៅពេលដែលទែម៉ូម៉ែត្រនៅទីក្រុង Ganges ( កងហ្ស៍) ភាគខាងត្បូង បានឡើងដល់កម្រិត៤១អង្សាសេ ខណៈដែលឱសថការីក្នុងតំបន់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សីតុណ្ហភាពបានឡើងដល់កម្រិត៤២អង្សារសេនៅមុននោះបន្តិច។ក្រុមអាជ្ញាធរបានពង្រីកការប្រកាសអាសន្នអំពីរលកកម្តៅសម្រាប់ភាគខាងត្បូងកាលពីថ្ងៃអង្គារ ហើយក្រុមមន្ត្រីបានជំរុញឱ្យអ្នកឡើងភ្នំមួយចំនួនពន្យារពេលសកម្មភាពរបស់ពួកគេ ខណៈដែលអ្នករើសផ្លែទំពាំងបាយជូរត្រូវបានណែនាំឱ្យចាប់ផ្តើម និងបញ្ចប់ការងាររបស់ពួកគេនៅពេលព្រឹក ដើម្បីជៀសវាងការប៉ះពាល់ពីរលកកម្ដៅដ៏ខ្លាំងនេះ៕

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិនិត្យឡើងវិញនូវវត្តមានយោធាបរទេស នៅក្នុងប្រទេសស៊ីរី

2023/08/24 01:24:55 pm        125
ស៊ីរី៖ វត្តមានយោធាបរទេសនៅក្នុងប្រទេសស៊ីរី និងស្ថានភាពផ្លាស់ទីលំនៅដែលកំពុងបន្តអស់រយៈពេលជាង១២ឆ្នាំ បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះស៊ីរី គឺជាប្រធានបទនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ (២៣ សីហា)។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បានទម្លាក់កំហុសលើប្រទេសរុស្ស៊ី ចំពោះការពន្យារពេលដំណើរការនៃគណៈកម្មាធិការធម្មនុញ្ញ ដែលកំពុងស្វែងរកការព្រាងរដ្ឋធម្មនុញ្ញថ្មីដែលនាំទៅដល់ការបោះឆ្នោត។ខណៈពេលដែលតំណាងរបស់អ៊ីរ៉ង់ លោក Amir Saied Iravani បាននិយាយថា ប្រទេសរបស់លោកបានថ្កោលទោសការឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី ពីសំណាក់អ៊ីស្រាអែល ទើបតែសប្តាហ៍នេះ អ៊ីស្រាអែល និងរុស្ស៊ីបានរាយការណ៍ពីការវាយប្រហារនៅក្នុងទឹកដីស៊ីរី ដែលបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់ ក្នុងប្រតិបត្តិការពីរផ្សេងគ្នា។កាលពីខែមុន ការផ្តល់ជំនួយដល់ស៊ីរី បានក្លាយជាសំណួរនៅពេលដែលមហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តសំខាន់របស់រដ្ឋាភិបាលស៊ីរី គឺប្រទេសរុស្ស៊ី បានបរាជ័យក្នុងការយល់ព្រមលើការបន្តអាណត្តិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ប្រតិបត្តិការនេះ។នៅដើមខែសីហានេះ អង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងបន្តការបញ្ជូនជំនួយទៅកាន់ប្រទេសស៊ីរីភាគពាយ័ព្យ ដែលគ្រប់គ្រងដោយពួកឧទ្ទាម តាមរយៈច្រកឆ្លងកាត់ដែលជាខ្សែជីវិតសម្រាប់តំបន់នេះ បន្ទាប់ពីបុគ្គលិកជំនួយបាននិយាយថា ទីក្រុង Damascus ហាក់ដូចជាបន្ធូរបន្ថយលក្ខខណ្ឌដែលនាំឱ្យមានការផ្អាកជំនួយរយៈពេលមួយសប្តាហ៍នោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM