សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋអាមេរិក ត្រូវបានជំរុញឲ្យចាកចេញពីប្រទេសបេឡារុសជាបន្ទាន់

2023/08/22 11:20:22 am        310
បេឡារុស៖ រដ្ឋបាលលោកបៃដិន កំពុងជំរុញឲ្យពលរដ្ឋអាមេរិក នៅក្នុងប្រទេសបេឡារុស ចាកចេញពីប្រទេសនេះ ជាបន្ទាន់ ហើយបានព្រមានប្រឆាំងនឹងការធ្វើដំណើរនៅទីនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ។ការព្រមានអំពីការធ្វើដំណើរដែលបានធ្វើបច្ចុប្បន្នភាពកើតឡើង បន្ទាប់ពីប្រទេសជាប់ព្រំដែនលីទុយអានី ឡាតវី និងប៉ូឡូញ បានបង្កើនសន្តិសុខនៅតាមព្រំដែនជុំវិញការព្រួយបារម្ភអំពីកងកម្លាំងទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីដែលត្រូវបាននិរទេស នៅក្នុងប្រទេសនេះ។នៅក្នុងការព្រមានរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបានលើកទឹកចិត្តជនជាតិអាមេរិក ដែលនៅតែស្ថិតក្នុងប្រទេសបេឡារុស ឲ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ហើយចាត់ថ្នាក់ប្រទេសនេះ ជាហានិភ័យកម្រិតទី៤ ដែលជាការព្រមានផ្នែកសន្តិសុខកម្រិតខ្ពស់បំផុត។មេដឹកនាំដ៏យូររបស់ប្រទេសបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ដែលគេស្គាល់ថា ជាមេដឹកនាំផ្តាច់ការចុងក្រោយរបស់អឺរ៉ុប គឺជាអ្នកសម្របសម្រួលដ៏សំខាន់នៃសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅអ៊ុយក្រែន ហើយស្ថិតនៅក្នុងបញ្ជីនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះការរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់ផ្នែកនយោបាយប្រឆាំងនឹងប្រជាជនបេឡារុសដែលប្រឆាំងជំទាស់នឹងការអះអាងរបស់គាត់ក្នុងជ័យជម្នះនៃបោះឆ្នោតក្នុងឆ្នាំ២០២០៕

ប្រទេសកូរ៉េខាងជើង អាចនឹងព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មយោធា នៅប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីបរាជ័យកាលពីលើកមុន

2023/08/22 11:13:25 am        291
កូរ៉េខាងជើង៖ ក្រុមមន្ត្រីជប៉ុន បាននិយាយថា កូរ៉េខាងជើង បានប្រាប់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបមួយ នៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលអាចជាការព្យាយាមលើកទីពីរ ដើម្បីដាក់ផ្កាយរណបចារកម្មយោធាទៅកាន់គន្លងតារាវិថីរយៈពេលបីខែ បន្ទាប់ពីការប្រឹងប្រែងលើកដំបូងរបស់ខ្លួន បរាជ័យ។នៅចុងខែឧសភា គ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើងដែលផ្ទុកផ្កាយរណបចារកម្ម បានធ្លាក់ចូលទៅក្នុងសមុទ្រភ្លាមៗ បន្ទាប់ពីបានបាញ់បង្ហោះ ដែលបង្កជាឧបសគ្គដល់ការជំរុញរបស់មេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ដើម្បីបង្កើតប្រព័ន្ធឃ្លាំមើលដែលមានមូលដ្ឋានលើលំហរ ដើម្បីតាមដានសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកាន់តែប្រសើរឡើង។ ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាថា នឹងធ្វើការព្យាយាមលើកទីពីរ បន្ទាប់ពីបានសិក្សាពីអ្វីដែលខុសនឹងការបាញ់បង្ហោះ កាលពីលើកដំបូង។ឆ្មាំល្បាតឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយថា អាជ្ញាធរកូរ៉េខាងជើង បានជូនដំណឹងអំពីផែនការបាញ់បង្ហោះផ្កាយរណប ចាប់ពីថ្ងៃទី២៤ ខែសីហា និងចុងខែសីហា ថ្ងៃទី៣០។ អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរសមុទ្រ លោក Hiromune Kikuchi បាននិយាយថា សេចក្តីជូនដំណឹងនេះ មិនបានបញ្ជាក់ពីប្រភេទផ្កាយរណបដែលកូរ៉េខាងជើងមានបំណងបាញ់បង្ហោះនោះទេ។ ប៉ុន្តែលោកជឿថា វាអាចសំដៅទៅលើផ្កាយរណបមួយស្រដៀងនឹងផ្កាយរណបចារកម្ម ដែលបានបាញ់បង្ហោះ នៅខែឧសភា។សេចក្តីជូនដំណឹងរបស់កូរ៉េខាងជើង បានលើកឡើងពីតំបន់ដែនសមុទ្រចំនួនបី ដែលអាចរងផលប៉ះពាល់ដោយការបាញ់បង្ហោះរបស់ខ្លួន — នៅឆ្នេរសមុទ្រខាងលិចឧបទ្វីបកូរ៉េ នៅសមុទ្រចិនខាងកើត និងខាងកើតកោះLuzonរបស់ហ្វីលីពីន។ ប្រទេសជប៉ុន បានចេញការព្រមានសុវត្ថិភាពសម្រាប់នាវា ដែលឆ្លងកាត់តំបន់ទាំងបី នេះបើយោងតាមគេហទំព័ររបស់ឆ្មាំល្បាតឆ្នេរសមុទ្រជប៉ុន៕

កូរ៉េខាងជើងនិយាយថា កិច្ចព្រមព្រៀងរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អាចជំរុញឲ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ

2023/08/22 11:10:06 am        274
កូរ៉េខាងជើង៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងជើងបានរិះគន់សមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយព្រមានពីការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ពាក់ព័ន្ធកិច្ចព្រមព្រៀងត្រីភាគីថ្មីៗ ដើម្បីពង្រីកទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅរវាងក្រុមមេដឹកនាំ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅឧស្យានជាតិ Camp David ក្នុងរដ្ឋម៉ារីលែន (Maryland) សហរដ្ឋអាមេរិក។  កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើម សមយុទ្ធ រដូវក្ដៅ ដែលមានឈ្មោះថា អាល់ឈី ហ្វី្រឌឹម ស៊ៀល (Ulchi Freedom Shield)ឬហៅថាខែលការពារសេរីភាពអាល់ឈី កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ជាការឆ្លើយតបរួមគ្នាទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរនិង មីស៊ីលរបស់កូរ៉េខាងជើង ។ ទីក្រុងព្យុងយ៉ាង បានរិះគន់ ជាយូរមកហើយថា សមយុទ្ធនេះ គឺជាការហាត់សមមុនធ្វើសង្រ្គាម។ នៅក្នុងឯកសារមួយចេញផ្សាយដោយទីភ្នាក់ងារសាររព័ត៌មានកណ្ដាល KCNA កូរ៉េខាងជើងនិយាយថា ជំនួបកំពូលរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅវិមានសម្រាកលំហែប្រធានាធិបតី Camp Davidកាលពីថ្ងៃសុក្រសប្ដាហ៍មុន មានបំណងបង្កាត់ការបង្កហេតុសង្គ្រាមនុយក្លេអ៊ែរ។  នៅក្នុងកិច្ចប្រជុំឯកត្តជនលើកដំបូងរវាងមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប្រទេសទាំងបីបានព្រមព្រៀងគ្នាក្នុងការធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច ខណៈមេដឹកនាំទាំង៣ស្វែងរកការរួបរួមក្នុងការប្រឈមទៅនឹងការរីកលូតលាស់នៃអំណាចរបស់ប្រទេសចិន និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញមរតកបន្ត​គឺអ្នកបន្តវេន​បន្តរក្សាសន្តិភាព និងស្ថិរភាព​នយោបាយបន្តទៀត

2023/08/22 11:06:41 am        371
ក្នុងឱកាសអញ្ជើញចូលរួមបើកសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ នៅ​វិមានរដ្ឋសភា​នាព្រឹក​ថ្ងៃ​ទី២២សីហា និងក្រោយ​ពីសភា​បាន​ដំណើរ​ការ​ចប់សព្វ​គ្រប់​ក្រោមការ​ដឹកនាំ​ដោយ​សម្តេច​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក លើដំណើរការ​បោះឆ្នោត​ជា​កញ្ចប់​ផ្តល់​សេចក្តីទុក​ចិត្ត​ដល់​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មការ​ទាំង​១០​ និង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​រាជរដ្ឋាភិបាលថ្មី សម្តេចតេជោ ហ៊ុន សែន បានធ្វើនូវ​សន្និសីទ​សារព័ត៌មាន​ជាមួយ​បណ្តា​អ្នក​សារព័ត៌មានជាតិ និងអន្តរជាតិថា សម្តេច ចង់​ឃើញ​មរតក​បន្ត​គឺ​អ្នក​បន្ត​វេន​បន្ត​រក្សាសន្តិភាព និង​ស្ថិរភាពនយោបាយបន្តទៀត។សម្តេចតេជោ បានបញ្ជាក់ពី​មោទនភាព​ដែល​អ្នក​នយោបាយ​ជំនាន់​មុន​បាន​បន្សល់​ជា​មរតក​ សម្រាប់​អ្នក​ជំនាន់​ក្រោយបន្ត ជាពិសេសមរតកដែលគិតតាំងពីព្រះបិតា សម្តេចឪ សម្តេច​តា​ដែល​បាន​បន្សល់​មរតក​នៃ​ការ​ផ្សះផ្សារ​ជាតិ​ និង​មរតក​ដែល​សម្តេច​សន្សល់​ដល់​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​នៅ​ពេល​នេះ​ គឺសម្តេច​ច​ង់​ឃើញ​អ្នក​បន្ត​វេន​បាន​បន្ត​រក្សា​បាន​ល្អនូ​វ​សន្តិភាព​ និង​ស្ថិរភាព​ខាង​នយោបាយ​ជា​បន្តទៀត។ក្នុងសន្និសីទសារព័ត៌មាននេះសម្តេចក៏បានឆ្លើយនឹងអ្នកសារព័ត៌មានថា ក្រៅពីចង់​ឃើញ​អ្នក​បន្ត​វេន​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​ឱ្យ​បាន​ល្អ​ក៏ចង់​ឃើញ​អ្នក​បន្ត​វេន​អនុវត្ត​ឱ្យ​បាន​ជោគ​ជ័យ​​គឺ​ការ​ដឹកនាំ​ប្រទេស​ចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍ​តិចតួច​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កំរិតខ្ពស់ និង​ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្តង៕

នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ប្តេជ្ញាដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិឲ្យបានសម្រេចជោគជ័យបំផុត

2023/08/22 10:39:38 am        605
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងអះអាងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ឯកឧត្តមសូមសន្យា និង​ធ្វើ​ការប្តេជ្ញា ជាឱឡារិកថា នឹងប្តូរផ្តាច់ដឹកនាំនីតិប្រតិបត្តិរបស់ជាតិ ដែលជា​កម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលឲ្យខាងតែបាន និងជោគជ័យបំផុត។ការសន្យា និងការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ នៃ​រដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធាន នៃរដ្ឋសភា ប្រធាន​ និង​អនុប្រធានគណៈកម្មការជំនាញ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះនៅវិមានរដ្ឋសភា។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិ បាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមសូមសន្យា និងធ្វើការប្តេជ្ញា ជាឱឡារិក​ជូន​បង​ប្អូន​ជន​រួម ជាតិទូទាំងប្រទេសថា ឯកឧត្តម នឹងប្តូរផ្តាច់ ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានា​អនុវត្ត​ឲ្យបានសម្រេចជោគជ័យនូវ«កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការ​សន្យា​របស់​គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ នៅមុនការបោះឆ្នោតនាពេលកន្លងទៅនេះ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា «កម្ម​វិធី​នយោបាយ»​ របស់​រាជ​រដ្ឋាភិបាលដែលត្រូវបានបង្ហាញជូនរដ្ឋសភា និងតាមរយៈរដ្ឋសភា ជូនជនរួមជាតិ និង​សាធារណៈ ​មតិទូទៅនាពេលនេះ គឺឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្ត ដ៏​មុះមុត​របស់រាជរដ្ឋាភិ បាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ព្រម​ទាំង​បង្ហាញ​ច្បាស់​អំពីចក្ខុះវិស័យ និងគោលនយោបាយលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដើម្បី​បន្ត​ការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរក អនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និង​បំណង​ប្រាថ្នា​របស់​ប្រជាជនជាដើម៕ អត្ថបទ៖ បាន ចក់

ក្រុមមន្ត្រីកេនយ៉ាជួបជាមួយនគរបាលហៃទី ដើម្បីពិភាក្សាអំពីកម្លាំងប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល

2023/08/22 10:39:09 am        254
កេនយ៉ា៖ គណៈប្រតិភូកេនយ៉ាមួយក្រុម បានទៅដល់ប្រទេសហៃទី ហើយបាននិងកំពុងជួបជាមួយនគរបាលជាតិរបស់ប្រទេសនេះ ខណៈដែលខ្លួនវាយតម្លៃពីការដឹកនាំកម្លាំងសន្តិសុខពហុជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជួយនគរបាលប្រយុទ្ធប្រឆាំងនឹងសង្គ្រាមរបស់ក្រុមជនអន្ធពាល ដែលកំពុងកើន ឡើង។រដ្ឋាភិបាលនៃប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ បានអំពាវនាវជាលើកដំបូងសុំជំនួយសន្តិសុខអន្តរជាតិ កាលពីខែតុលាឆ្នាំមុន។ប្រមុខUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) ក៏បានអំពាវនាវជាយូរមកហើយឲ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្ររបស់ខ្លួន ហើយកាលពីខែមុននេះ ប្រទេសកេនយ៉ា បានក្លាយជាប្រទេសដំបូងដែលនិយាយថា ខ្លួនបានត្រៀមរៀបចំ ដើម្បីដឹកនាំកងកម្លាំងបែបនេះ។ប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមមន្ត្រីកេនយ៉ានៅទីស្នាក់ការនគរបាល នៅទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីថ្ងៃចន្ទ ជាទីដែលពួកគេបានជួបជាមួយលោក ហ្វ្រាន អែលបេ (Frantz Elbe) ប្រមុខនគរបាលជាតិរបស់ប្រទេសហៃទី។ ការពិភាក្សាគ្រោង នឹងបន្តនៅថ្ងៃអង្គារនេះ។ជាមួយនឹងធនធានដ៏ខ្សត់ខ្សោយ នគរបាលរបស់ប្រទេសហៃទី បាននិងកំពុងប្រយុទ្ធជាមួយនឹងក្រុមជនអន្ធពាល ដ៏ខ្លាំងក្លាដែលបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថា នឹងគ្រប់គ្រងផ្នែកធំៗនៃប្រទេស ដែលជាកន្លែងអ្នកស្រុកជួបប្រទះនឹងការខ្វះខាតស្បៀងអាហារដ៏ធ្ងន់ធ្ងរ ការសម្លាប់មនុស្សញឹកញាប់ ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទរីករាលដាលយ៉ាងខ្លាំង៕

នាយករដ្ឋមន្ត្រីចិនជំរុញឲ្យមានភាពស្មោះត្រង់ពីសហរដ្ឋអាមេរិកដើម្បីដោះស្រាយការលំបាកក្នុងទំនាក់ទំនងទ្វេភាគី

2023/08/22 10:33:21 am        285
ចិន៖ លោកនាយករដ្ឋមន្ត្រីចិន លី ឈាង (Li Qiang) កាលពីថ្ងៃចន្ទបានជំរុញឲ្យសហរដ្ឋអាមេរិកបង្ហាញភាពស្មោះត្រង់ដើម្បីដោះស្រាយការលំបាកក្នុងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។លោក លី បានថែ្លងបែបនេះ អំឡុងពេលកិច្ចប្រជុំជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងក្នុងការប្រារព្ធខួបលើកទី ៥០ របស់ខ្លួន។លោក Li បានប្រាប់លោក ម៉ាក ខាស្ព័រ (Marc Casper) ប្រធានក្រុមប្រឹក្សាភិបាល USCBC ថា ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ និងជាប្រទេសអភិវឌ្ឍន៍ធំជាងគេបំផុតនៅលើពិភពលោក មានភាពស៊ីសង្វាក់គ្នាជាងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។លោកនាយករដ្ឋមន្ត្រីចិនបាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះជាធម្មតា ហើយសេដ្ឋកិច្ចត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅ។  លោកបានបន្ថែមថា អ្វីៗស្ថិតនៅក្នុងផលប្រយោជន៍របស់ភាគីទាំងពីរដើម្បីការពារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងរក្សាទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។  លោកបាននិយាយថា ទ្វាររបស់ចិននឹងមិនបិទទេ ហើយនឹងនៅតែបើកកាន់តែទូលំទូលាយ ដោយបន្ថែមថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីការពារច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ពិភពលោក៕

ប្រទេសជប៉ុន នឹងបញ្ចេញសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រចាប់ពីថ្ងៃទី២៤ ខែសីហា ខាងមុខនេះ

2023/08/22 10:21:31 am        308
តូក្យូ៖ ជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មជាង១លានតោន ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលបានខូចខាត នៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ ដោយដាក់ចូលទៅក្នុងផែនការមួយ ដែលទទួលបានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ផែនការ ដែលត្រូវបានអនុម័តកាលពី២ឆ្នាំមុនដោយរដ្ឋាភិបាលជប៉ុន ដោយវាមានសារៈសំខាន់ក្នុងការរុះរើរោងចក្រ ដែលដំណើរការដោយក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ Tepco មួយនេះ ក៏បានប្រឈមមុខនឹងការរិះគន់ពីក្រុមអ្នកនេសាទក្នុងស្រុក ដែលភ័យខ្លាចពីបំពុលសមុទ្រ និងមានការគំរាមកំហែងដល់ជីវភាពរបស់ពួកគេ។ប្រទេសជប៉ុន បាននិយាយថា ការបង្ហូរទឹកនេះគឺមានសុវត្ថិភាព។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺផែនការនេះកាលពីខែកក្កដា ដោយនិយាយថា វាបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថាផលប៉ះពាល់ដែលវានឹងមានលើមនុស្ស និងបរិស្ថានគឺ «មានតិចតួចប៉ុណ្ណោះ»។ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជិតខាងមួយចំនួនបានសម្តែងការមន្ទិលសង្ស័យលើសុវត្ថិភាពនៃផែនការនេះ ដោយទីក្រុងប៉េកាំងបានចេញមុខជាអ្នករិះគន់ដ៏ធំបំផុត។ សកម្មជនកូរ៉េខាងត្បូងក៏បានតវ៉ាចំពោះផែនការនេះផងដែរ បើទោះបីជាទីក្រុងសេអ៊ូលបានសន្និដ្ឋានពីការសិក្សារបស់ខ្លួនថា ការបញ្ចេញសំណល់ទឹកត្រូវតាមស្តង់ដារអន្តរជាតិ និងបាននិយាយថាវាគោរពការវាយតម្លៃរបស់ទីភ្នាក់ងារ IAEA ក៏ដោយ៕

មនុស្ស២នាក់ស្លាប់ ក្នុងចំហេះព្រៃ ខណៈកម្លាំងខ្យល់ខ្លាំងជំរុញឲ្យមានអណ្ដាតភ្លើងកាន់តែគ្រោះថ្នាក់ទូទាំងប្រទេសក្រិក

2023/08/22 10:01:39 am        277
ក្រិក៖ ខ្យល់បក់បោកខ្លាំងជំរុញឲ្យអណ្តាតភ្លើងឆាបឆេះព្រៃឈើនៅទូទាំងប្រទេសក្រិកកាលពីថ្ងៃចន្ទ រួមទាំងអណ្តាតភ្លើងថ្មីៗជាង៤០កន្លែងដែលបានឆាបឆេះបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ស្របពេលអាកាសធាតុក្តៅ ស្ងួត និងខ្យល់បក់ខ្លាំង ដែលបានបឺតសំណើមពីរុក្ខជាតិ។ ជាមួយគ្នានេះ ការឆាបឆេះ ជិតមួយសប្តាហ៍ មកនេះ បានរាលដាលនៅកោះ កាណារី (Canary) របស់ប្រទេសអេស្ប៉ាញ។មន្ត្រីក្រិកបាននិយាយថា សាកសពបុរសម្នាក់ត្រូវបានគេរកឃើញនៅតំបន់មួយនៃតំបន់ វីអូទីយ៉ា( Viotia ) ភាគកណ្តាល ក្រោមការបញ្ជាឲ្យជម្លៀសពរដ្ឋ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះទំនងជាបានស្លាប់ដោយសារឆ្លក់ផ្សែង ខណៈកំពុងព្យាយាមជួយសង្គ្រោះចៀមរបស់លោក។ទូរទស្សន៍រដ្ឋ ERT បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា បុរសម្នាក់ទៀតត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងព្រៃដែលបានឆេះនៅតំបន់ អឺវើរ៉ូស(Evros)ភាគឦសាន ហើយក្រុមអាជ្ញាធរបាននិយាយថា អ្នកពន្លត់អគ្គិភ័យពីរនាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យដោយសាររបួសពេលលកំពុងព្យាយាមពន្លត់អណ្ដាតភ្លើង នៅក្នុងតំបន់ កាវ៉ាឡា (Kavala) ភាគខាងជើង។ក្រុមមន្ត្រីសហភាពអឺរ៉ុបបានស្តីបន្ទោសការប្រែប្រួលអាកាសធាតុចំពោះការកើនឡើងនូវភាពញឹកញាប់ និងដង់ស៊ីតេនៃភ្លើងឆេះព្រៃនៅក្នុងទ្វីបអឺរ៉ុប ដោយកត់សម្គាល់ថាឆ្នាំ ២០២២ កន្លងទៅ គឺជាឆ្នាំដ៏អាក្រក់បំផុតទីពីរសម្រាប់ការខូចខាតដោយសារចំហេះព្រៃក្នុងកំណត់ត្រាបន្ទាប់ពីឆ្នាំ២០១៧ ។  បញ្ជាឲ្យជម្លៀសត្រូវបានចេញសម្រាប់ភូមិនានាក្នុងតំបន់ភាគខាងជើងរបស់ប្រទេសក្រិក គឺ ភូមិ អាឡិចសាន់ដ្រូប៉ូលីស (Alexandroupolis) ភូមិកូម៉ូទីនី ( Komotini) ភូមិកាវ៉ាឡា ( Kavala) និងភូមិ អូរ៉េសធីយ៉ាដា (Orestiada) តំបន់ភាគកណ្តាលនៃ វី អូទីយ៉ា ( Viotia) និងកោះ អឺវីយ៉ា (Evia)។ នាយកដ្ឋានពន្លត់អគ្គិភ័យនៅទូទាំងប្រទេសត្រូវបានដាក់ការប្រុងប្រយ័ត្នជាទូទៅ៕

បែកធ្លាយ! មេក្លោងបាតុកម្មនៅកូរ៉េនិងជប៉ុនម្សិលមិញ រៀបចំបាតុកម្មប្រមូលលុយ

2023/08/21 07:38:54 pm        1217
ភ្នំពេញ៖​ ក្រុមបាតុករដែលចូលរួមបាតុកម្មនៅកូរ៉េខាងត្បូង និងជប៉ុនម្សិលមិញ គឺជាបាតុកម្មដើម្បីប្រមូលថវិកាចិញ្ចឹមមេបាតុករ និងគ្នីគ្នា ខណៈដែលនៅកូរ៉ខាងត្បូងប្រមូលបាន៥០០ដុល្លារ។ពលរដ្ឋខ្មែរម្នាក់ដែលនៅកូរ៉េខាងត្បូងដែលបានចូលរួមបាតុកម្មម្សិលមិញ បានបញ្ជាក់ថា មេបាតុករនិងគ្នីគ្នាបានរៀបចំការប្រមូលថវិកាប៉ុន្តែប្រើលេសបោកបញ្ឆោតអ្នកចូលរួមថាដើម្បីប្រទេសជាតិ និងការពារសិទ្ធិរបស់ពលករ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ អ្នកចូលរួមបាតុកម្មម្នាក់ដែលដែលសុំមិនបញ្ចេញឈ្មោះក្រោមរូបភាពសុវត្ថិភាព បានបង្ហោះសាវីដេរអូមកអ្នកសារព័ត៌មានថា បាតុកម្មរបស់បក្សប្រឆាំង គឺជាការប្រមូលថវិកាសម្រាប់ទុកឱ្យមេក្រុមបាតុករប្រើប្រាស់ផ្ទាល់ខ្លួន និងគ្នីគ្នាតែប៉ុណ្ណោះដោយមានអ្នកជំនិតម្នាក់ដើរគោះលុយពីអ្នកចូលរួម។ លោក បានអះអាងថា បានប្រមាណ៥០០ដុល្លារ។ ជាមួយហេតុផលជាតិនិងមាតុភូមិ លោក និងគ្នីគ្នាដែលខំធ្វើដំណើររាប់ម៉ោងពីតំបន់ផ្សេងមកសេអូលដើម្បីចូលរួមប៉ុន្តែនៅពេលឃើញមានការអំពាវនាវឱ្យចូលលុយដូចនេះ មានមនុស្សជាច្រើនសិបនាក់បានបដិសេធមិនចូលរួមបាតុកម្មវិញ។សូមបញ្ជាក់ថា ក្រុមចលនាប្រឆាំងនៅកូរ៉េខាងត្បូង និងជប៉ុនម្សិលមិញ បានរៀបចំដឹកនាំបាតុកម្មដែលមានមនុស្សប្រមាណ១០០នាក់ចូលរួមក្រោមលេសថា ការពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស និងប្រឆាំងការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែមែនទែនទៅវាគ្រាន់តែជាវិធីសាស្ត្រប្រមូលថវិកាប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែរដែលនៅជប៉ុន និងកូរ៉េខាងត្បូងចំនួន២រូបក៏បានបញ្ជាក់ដូចគ្នាថា ការប្រមូលថវិកានេះ មិនមែនជាលើកទី១របស់ក្រុមប្រឆាំងនៅកូរ៉េ និងជប៉ុននោះទេ។ លោកស្រី ស្រេង វួចនី ពាណិជ្ជករខ្មែរនៅកូរ៉េខាងត្បូង និងកញ្ញា ខោ សុផាន់ណារ៉ា ហៅ ស្រីពេជ្រ ជាអ្នកបកប្រែភាសាឱ្យពលករខ្មែរនៅក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានលើកឡើងព្រមគ្នាថា សម្រាប់អ្នកនៅកម្ពុជាមិនដឹងទេថា ក្រុមប្រឆាំងតែងតែយកការធ្វើបាតុកម្មនេះគឺជាការប្រមូលថវិកាដើម្បីប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួន ហើយក្រៅពីនេះ ក្រុមប្រឆាំងតែងតែប្រឌិតរឿងផ្សេងៗដើម្បីជាលេសបោកប្រាស់ពលករខ្មែរ និងពលរដ្ឋខ្មែរនៅជប៉ុន និងកូរ៉េ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស.ស.យ.ក រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ព ឥស្សរជនអ្នកស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម
06/21/2026 12:06 PM
សហគ្រាសក្នុងស្រុកគាំទ្រវិធានការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
06/21/2026 12:06 PM
អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សប្រាំនាក់ក្នុងទីក្រុង Zaporizhzhia
06/21/2026 12:06 PM
អភិបាលខេត្តកំពង់ឆ្នាំង ព្រមានដកតំណែងមន្ត្រីរូបណាពាក់ព័ន្ធនឹងបទល្មើសនេសាទ
06/21/2026 12:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ២០នាក់ទៀតនៅលីបង់ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់
06/21/2026 11:06 AM
ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អញ្ជើញបិទវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញានៅខេត្តបាត់ដំបង
06/21/2026 11:06 AM
ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២
06/21/2026 11:06 AM
សារព័ត៌មាន Observer៖ នាយករដ្ឋមន្ត្រីអង់គ្លេស Starmer ត្រូវគេរំពឹងថានឹងលាលែង​ពីតំណែង​នៅថ្ងៃចន្ទស្អែកនេះ
06/21/2026 10:06 AM
រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវា នៅមណ្ឌលសុខភាពក្បាលត្រាច ខេត្តក្រចេះ
06/21/2026 10:06 AM
កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់នឹងចាប់ផ្តើមនៅស្វីស ខណៈទីក្រុងតេអេរ៉ង់ថា ខ្លួនបានបិទច្រកសមុទ្រហ័រមូស
06/21/2026 10:06 AM