ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

មជ្ឈមណ្ឌលតស៊ូជាតិ៖ ក្រុមទាហានស៊ីឈ្នួល Wagner ចាកចេញពីប្រទេសបេឡារុស ដោយសារប្រាក់ខែទាប

2023/08/21 05:36:00 pm        205
បេឡារុស៖ មជ្ឈមណ្ឌលតស៊ូជាតិ បានរាយការណ៍កាលពីថ្ងៃទី១៩ ខែសីហាថា ទាហានស៊ីឈ្នួលជាងមួយពាន់នាក់របស់Wagner Group បានចាកចេញពីប្រទេសបេឡារុស ដោយសារតែពួកគេមិនសប្បាយចិត្តនឹងប្រាក់ឈ្នួលរបស់ពួកគេ។ប្រភពជាច្រើននៅក្នុងប្រទេសបេឡារុស បានប្រាប់មជ្ឈមណ្ឌលនេះថា ចំនួនយុទ្ធជននៃក្រុមWagner បានធ្លាក់ចុះពី៥.៨០០នាក់ មកត្រឹម ៤.៤០០នាក់។យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល កង្វះមូលនិធិពីប្រទេសរុស្ស៊ី គឺជាមូលហេតុ។ ដោយមិនពេញចិត្តនឹងប្រាក់ចំណូលរបស់ពួកគេ ក្រុមទាហានស៊ីឈ្នួលWagner ដែលឈរជើងនៅក្នុងប្រទេសបេឡារុស បានចុះកិច្ចសន្យា ដើម្បីប្រយុទ្ធនៅក្នុងប្រទេសអាហ្វ្រិក ឬចាកចេញទៅវិស្សមកាល ដោយគ្មានចេតនាវិលត្រឡប់មកវិញទេ។រដ្ឋាភិបាលបេឡារុស បានបង្កើតភាពជាដៃគូជាមួយ Wagner Group ក្នុងខែកក្កដា នៅពេលដែលក្រុមហ៊ុនយោធាឯកជន (PMC) បានផ្លាស់ប្តូរទីតាំងទៅប្រទេសបេឡារុស បន្ទាប់ពីការបះបោរខែមិថុនារបស់មេដឹកនាំទាហានស៊ីឈ្នួល លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ។ ចាប់តាំងពីពេលនោះមក សមាជិករបស់ក្រុម Wagner បានបណ្តុះបណ្តាលទាហានបេឡារុសលើបច្ចេកទេសប្រយុទ្ធ៕

ក្រុមបាតុករប្រមូលផ្ដុំគ្នាគាំទ្ររដ្ឋប្រហារក្នុងប្រទេសនីហ្សេ បន្ទាប់ពីមេដឹកនាំព្រមានប្រឆាំងនឹងអន្តរាគមន៍ពីបរទេស

2023/08/21 05:33:15 pm        156
នីហ្សេ៖ មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅរដ្ឋធានីប្រទេសនីហ្សេ កាលពីថ្ងៃអាទិត្យ (២០ សីហា) ដើម្បីគាំទ្ររដ្ឋប្រហារយោធាកាលពីខែមុន ដោយមេដឹកនាំរបស់ពួកគេ បានព្រមានប្រឆាំងនឹងការអន្តរាគមន៍ពីខាងក្រៅ ខណៈពេលដែលរដ្ឋប្រហារេបានស្នើសុំការផ្លាស់ប្តូរអំណាចរយៈពេល៣ឆ្នាំ។ក្រុមបាតុករ បានស្រែកពាក្យស្លោកជាអរិភាព ចំពោះអតីតមហាអំណាចអាណានិគមបារាំង និងប្លុកតំបន់អាហ្វ្រិកខាងលិច ECOWAS ដែលកំពុងពិចារណាប្រតិបត្តិការយោធាដ៏មានសក្តានុពលមួយ ដើម្បីដាក់ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ឲ្យកាន់តំណែងឡើងវិញ ប្រសិនបើការចរចាជាមួយមេដឹកនាំរដ្ឋប្រហារបរាជ័យ។ មេដឹកនាំយោធាថ្មីរបស់ប្រទេសតំបន់ Sahel អាហ្វ្រិកដ៏ក្រីក្រមួយនេះ បានហាមឃាត់ជាផ្លូវការនូវបាតុកម្ម ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ក្រុមអ្នកដែលគាំទ្ររដ្ឋប្រហារ ត្រូវបានអនុញ្ញាត។ក្រុមបាតុករបានកាន់បដាដោយនិយាយថា «បញ្ឈប់ការធ្វើអន្តរាគមន៍យោធា» និង «និយាយថា ទេ ចំពោះទណ្ឌកម្ម» ដោយសំដៅលើការកាត់បន្ថយជំនួយហិរញ្ញវត្ថុ និងការរឹតបន្តឹងពាណិជ្ជកម្ម ដែលបានដាក់ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា មក។ការធ្វើបាតុកម្មគាំទ្ររដ្ឋប្រហារចុងក្រោយបំផុតនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំថ្មីនៅរដ្ឋធានី នីញ៉ាមេ លោកឧត្តមសេនីយ Abdourahamane Tiani បានព្រមានថា ការលុកលុយរបស់យោធាបរទេសចូលទៅក្នុងប្រទេសនីហ្សេ នឹងមិនមែនជា «ការដើរកម្សាន្ត» របស់ពួកគេនោះទេ៕

ព្រះមហាក្សត្រប្រទេសម៉ារ៉ុក លើកលែងទោសដល់អ្នកទោសចំនួន៦៥៣នាក់ ក្នុងខួបទិវាបដិវត្តន៍

2023/08/21 05:30:44 pm        134
ម៉ារ៉ុក៖ ក្រសួងយុត្តិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ព្រះមហាក្សត្រម៉ារ៉ុក Mohammed ទី៦ ទ្រង់បាលើកលែងទោសដល់អ្នកទោសចំនួន៦៥៣នាក់ ក្នុងថ្ងៃខួបនៃទិវាបដិវត្តន៍របស់ព្រះមហាក្សត្រ និងប្រជាជន។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា អ្នកទោសមួយចំនួនត្រូវបានផ្តល់សេរីភាព អ្នកខ្លះមានទោសជាប់ពន្ធនាគាររយៈពេលខ្លី ខណៈអ្នកផ្សេងទៀតត្រូវបានកាត់បន្ថយទោស ឬលុបចោលការផាកពិន័យ។សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកទោសចំនួន១៦នាក់ដែលត្រូវបានកាត់ទោស នៅក្នុងករណីជ្រុលនិយម និងអំពើភេរវកម្ម ក៏ត្រូវបានលើកលែងទោសផងដែរ។ អ្នកទោស៨នាក់ក្នុងចំណោមអ្នកទាំងនោះ នឹងត្រូវបានដោះលែង ហើយអ្នកទោសម្នាក់នឹងត្រូវលុបចោលការផាកពិន័យ និងដោះលែង ចំណែកអ្នកទោស៧នាក់ដែលនៅសល់នោះ ត្រូវបានកាត់បន្ថយទោស។ទិវាបដិវត្តន៍ព្រះមហាក្សត្រ និងប្រជាជន ដែលត្រូវបានប្រារព្ធនៅប្រទេសម៉ារ៉ុកនៅថ្ងៃទី២០ ខែសីហា ជារៀងរាល់ឆ្នាំ ជាទិវារំលឹកដល់ការតស៊ូរបស់រាជាណាចក្រ ដើម្បីឯករាជ្យភាពពីការគ្រប់គ្រងអាណានិគម៕

លោក Kim Jong Un ពិនិត្យមើលការសាកល្បងមីស៊ីលតម្រង់គោលដៅខណៈកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្ដើមសមយុទ្ធយោធា

2023/08/21 05:28:30 pm        183
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានពិនិត្យមើលការបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅជាយុទ្ធសាស្ត្រពីនាវាអង្គភាពកងទ័ពជើងទឹក ខណៈយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្ដើមសមយុទ្ធប្រចាំឆ្នាំដ៏ធំ ដែលកូរ៉េខាងជើង ចាត់ទុកថាជាការហាត់សមមុនការឈ្លានពាន ។  សេចក្ដីរាយការណ៍របស់កូរ៉េខាងជើងអំពីការបាញ់សាកល្បងមីស៊ីលនេះ បានកើតមានឡើង៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាពង្រីកទំនាក់សន្តិសុខនិងសេដ្ឋកិច្ច នៅជំនួបកំពូលមួយក្នុងសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាអំឡុងចុះពិនិត្យនៅលើនាវាជើងទឹក នៅតំបន់ឆ្នេរភាគខាងកើត លោក Kim បានជិះទូកល្បាតដើម្បីពិនិត្យឡើងវិញ នូវអាវុធ និងការត្រៀមសម្រាប់ការប្រយុទ្ធរបស់ខ្លួន ។ ក្រោយមកលោកបានពិនិត្យមើលកងទ័ពដែនសមុទ្ររបស់ខ្លួន ដែលកំពុងធ្វើសមយុទ្ធបាញ់មីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ ។  សារព័ត៌មាននេះពុំបាននិយាយទេថា ការបាញ់មីស៊ីលទាំងនេះ បានកើតឡើងនៅពេលណា ហើយរូបថតពីសារព័ត៌មានរដ្ឋ បានបង្ហាញលោក Kim កំពុងមើលការបាញ់មីស៊ីល ចេញពីកន្លែងមួយផ្សេងទៀត  មិនមែននៅលើទូកល្បាតទេ ។ ការប្រើពាក្យយុទ្ធសាស្ត្ររបស់សារព័ត៌មាន KCNA សំដៅដល់អាវុធដែលបានសាកល្បងបង្ហាញថាសុទ្ធតែ ជាប្រភទអាវុធដែលត្រូវបានផលិតឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕

ចំនួនអ្នកស្លាប់ពីចំហេះព្រៃកោះម៉ូអ៊ី ឡើងដល់១១៤នាក់ ខណៈប្រធានទីភ្នាក់ងារគ្រាអាសន្នលាលែងពីតំណែង

2023/08/21 05:25:48 pm        113
អាមេរិក៖ មនុស្សយ៉ាងហោចណាស់ ១១៤នាក់ បានបាត់បង់ជីវិតនៅក្នុងចំហេះព្រៃដ៏មហន្តរាយនៅកោះម៉ូអ៊ី រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ខណៈដែលក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន១.០០០នាក់ នៅក្នុងទីក្រុងដែលត្រូវបានបំផ្លាញដោយចំហេះនេះ។ការស្វែងរក និងកំណត់អត្តសញ្ញាណជនរងគ្រោះ នៅតែមានភាពយឺតយ៉ាវនៅឡើយ ដោយរហូតមកដល់ពេលនេះ ជនរងគ្រោះតែ១០នាក់ប៉ុណ្ណោះ ត្រូវបានគេកំណត់អត្តសញ្ញាណ។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បានប៉ាន់ប្រមាណថា អគារ និងលំនៅឋានចំនួន៣.០០០ខ្នង ត្រូវបានដុតបំផ្លាញ ឬត្រូវបានខូចខាត ហើយការខាតបង់មានចំនួនជិត៦ពាន់លានដុល្លារ។ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នកោះម៉ូអ៊ី បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមមន្ត្រីបានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើការឆ្លើយតបទៅនឹងចំហេះព្រៃដ៏មហន្តរាយនេះ។លោក Herman Andaya បានដាក់ពាក្យលាលែងពីតំណែង ត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកបានការពារការសម្រេចរបស់ខ្លួន ក្នុងការមិនប្រើស៊ីរ៉ែនជូនដំណឹងនៅខាងក្រៅ មុនពេលចំហេះបានគ្របដណ្ដប់លើសហគមន៍ប្រវត្តិសាស្រ្ត ទីក្រុងឡាហេណា។ លោក Andaya បានលើកឡើងពីហេតុផលសុខភាពដែលមិនបានបញ្ជាក់ច្បាស់លាស់ ក្នុងការលាលែងតំណែងនេះ។ជាមួយគ្នានេះដែរ ចំហេះព្រៃនៅរដ្ឋធានីវ៉ាស៊ីនតោន បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ កាលពីថ្ងៃសៅរ៍ (១៩សីហា) ដោយបានបំផ្លាញអាគារចំនួន១៩០ខ្នង ខណៈរដ្ឋ New Jersey ក៏ទទួលរងការវាយប្រហារពីចំហេះព្រៃកាលពីថ្ងៃអាទិត្យ (២០សីហា) ផងដែរ៕

បេសកកម្មទៅកាន់ភពព្រះចន្ទលើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេល៤៧ឆ្នាំបានបុកចូលភពព្រះចន្ទដោយពុំបានទទួលជោគជ័យ

2023/08/21 05:20:16 pm        152
រុស្ស៊ី៖ បេសកកម្មទៅកាន់ភពព្រះចន្ទលើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេល៤៧ឆ្នាំបានបរាជ័យ ពេលយានអវកាសLuna-25របស់ខ្លួនគ្រប់គ្រងលែងបាននិងធ្លាក់ចូលទៅក្នុងភពព្រះចន្ទបន្ទាប់ពីការរៀបចំសម្រាប់គន្លងវិថីមុនចុះចតមានបញ្ហាដោយបញ្ជាក់ពីការធ្លាក់ចុះក្រោយសម័យសូវៀតដែលធ្លាប់ជាកម្មវិធីអវកាសដ៏អស្ចារ្យ។សាជីវកម្មអវកាសរដ្ឋ Roskosmos បាននិយាយថា ខ្លួនបានបាត់បង់ការទាក់ទងជាមួយយានអវកាសនោះនៅម៉ោង ១១:៥៧ នាទី ម៉ោងសកល GMT កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហា ខណៈដែលយាននេះត្រូវបានបង្វែរចូលទៅក្នុងគន្លងមុនចុះចត។ការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាលត្រូវ បានគ្រោងទុកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ទីភ្នាក់ងារអវកាស Roskosmos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបករណ៍នេះបានផ្លាស់ប្តូរទៅក្នុងគន្លងដែលមិនអាចដឹងមុនបាន ហើយលែងកើតមានទៀតដោយសារតែការប៉ះទង្គិចជាមួយនឹងផ្ទៃភពព្រះចន្ទ ។ សេចក្ដីថ្លែងការណ៍ខាងលើនេះ បាននិយាយថាគណៈកម្មការអន្តរនាយកដ្ឋានពិសេសមួយត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតមូលហេតុនៅពីក្រោយការបាត់បង់យាន Luna-25 ដែលបេសកកម្មរបស់ពួកគេបានបង្កើនក្តីសង្ឃឹមនៅទីក្រុងម៉ូស្គូដែលថាប្រទេសរុស្ស៊ីនឹងត្រលប់ទៅរកការប្រណាំងប្រជែងទៅកាន់ភពព្រះចន្ទដែលមានថាឥទ្ធិពលដ៏ធំ។ការបរាជ័យនេះបានបញ្ជាក់ពីការធ្លាក់ចុះនៃអំណាចផ្នែកអវកាសរបស់រុស្ស៊ី ចាប់តាំងពី ថ្ងៃដ៏រុងរឿងនៃការប្រកួតប្រជែងក្នុងសង្គ្រាមត្រជាក់ នៅពេលដែលទីក្រុងម៉ូស្គូជាប្រទេសដំបូងគេដែលបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងផែនដី។ យានអវកាសដែលមានឈ្មោះថា Sputnik 1 កាលពីឆ្នាំ ១៩៥៧ និងអវកាសយានិកសូវៀតលោក Yuri Gagarin បានក្លាយជាបុរសដំបូងគេដែលធ្វើដំណើរទៅកាន់ទីអវកាស កាលពីឆ្នាំ ១៩៦១។ឧបទ្ទវហេតុនេះក៏កើតឡើងផងដែរស្របពេលសេដ្ឋកិច្ចទំហំ ២ សែនកោដិដុល្លាររបស់រុស្ស៊ីប្រឈម នឹងបញ្ហាខាងក្រៅដ៏ធំបំផុតរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ទន្ទឹមនឹងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច និងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមដីគោកដ៏ធំបំផុតនៅអ៊ុយក្រែនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕

ព្រះមហាក្សត្រមានជំនឿមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ

2023/08/21 04:06:32 pm        308
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាភាពមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៍ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ព្រះមហាក្សត្រ ទ្រង់មានព្រះរាជសុន្ទរកថាបែបនេះ ក្នុងឱកាស ព្រះអង្គទ្រង់ ធ្វើជាព្រះរាជធិបតីដ៏ខ្ពស់ខ្ពស់បំផុត បើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់មានព្រះរាជសុន្ទរកថាថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជា ត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់ព្រហ្មវិហារធម៌៤ គឺ មេត្ត ករុណា មុទិតា និងឧបេក្ខា។ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។ព្រះករុណា​ ព្រះមហាក្សត្រ ទ្រង់សម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសម្ដែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈ និងជំនឿទុកចិត្ត តាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ព្រះអង្គទ្រង់មានព្រះរាជបន្ទូលបញ្ជាក់ថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសជាតិមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ ។ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់បានប្រសិទ្ធពរ ដល់រដ្ឋសភានីតិកាលទី៧ មានដំណើរ ការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល៕

ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជវត្តមានដ៏មហាវិសេសវិសាលបើកសម័យប្រជុំលើកដំបូងរដ្ឋសភា នីតិកាលទី៧

2023/08/21 03:53:32 pm        236
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជវត្តមានដ៏មហាវិសេសវិសាលបើកសម័យប្រជុំលើកដំបូងរដ្ឋសភា នីតិកាលទី៧។ពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាល មួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់សម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសម្ដែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈ និងជំនឿទុកចិត្ត តាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។ព្រះករុណា ទ្រង់មានព្រះរាជបន្ទូលថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍គ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។ព្រះអង្គមានព្រះរាជបន្ទូលថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន៖ កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ៕

រដ្ឋសភានីតិកាលទី៧ បើកសម័យប្រជុំដំបូងនៅព្រឹកនេះ

2023/08/21 02:32:44 pm        128
ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំដំបូង នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាល មួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ៕

រដ្ឋសភានីតិកាលទី៧ នឹងបើកសម័យប្រជុំដំបូង និងលើកទី១នៅព្រឹកស្អែកនេះ

2023/08/21 12:14:27 am        605
ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧នឹងបើកសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១របស់ខ្លួន នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។បើតាមយោងតាមសេចក្ដីជូនដំណឹង ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងផ្ដើមការងារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បី៖ ១-សម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និង ២-អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី ៧។អគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជាក់ថា នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្ដល់សេចក្ដី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។បើយោងតាមកិច្ចប្រជុំដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប នៅវិមានរដ្ឋសភាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ គឺរដ្ឋសភាត្រៀមរួចរាល់សម្រាប់រៀបចំបើកសម័យនេះ។ ក្នុងកិច្ចប្រជុំនាពេលនេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា អមដោយអគ្គលេខាធិការរង អគ្គនាយក និងនាយកដ្ឋានជំនាញចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា បានធ្វើសេចក្តីរាយការណ៍លម្អិតអំពីការងារពាក់ព័ន្ធនឹងនីតិវិធីដំណើរការនៃការបើកសម័យប្រជុំដំបូង នីតិកាលទី៧ នៃរដ្ឋសភា ការងារពិធីការ ការការពារសន្តិសុខ សុវត្ថិភាព ការងារសម្របសម្រួល​អ្នក​សារព័ត៌មាន និងការងារជាច្រើនផ្សេងទៀត។អគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជាក់ថា៖«ជាលទ្ធផល មកទល់ពេលនេះ ដំណើរការនៃការត្រៀមរៀបចំបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា បាននិងកំពុងប្រព្រឹត្ត​ទៅដោយ​រលូន និងបានត្រៀមរួចជាស្រេចចំពោះការងារក្នុងអំឡុង​ពេលព្រឹត្តិការណ៍នាថ្ងៃបើក​កិច្ចប្រជុំនោះ»៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្ដីជាន់ខ្ពស់សមាគមអតីតយុទ្ធជនកម្ពុជាទទួលគ្រឿងឥស្សរយសជាន់ខ្ពស់ពីសមាគមអតីតយុទ្ធជនម៉ាឡេស៊ី
08/18/2026 04:08 PM
កម្ពុជាប្រាប់ទៅឯកអគ្គរាជទូតកាណាដាអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជាជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
08/18/2026 04:08 PM
​កម្ពុជានឹងបំបែកកំណត់ត្រានាំអង្ករចេញឱ្យបាន ១លានតោនក្នុងឆ្នាំ២០២៦នេះ ខណៈ៧ខែបាននាំចេញអង្ករចំនួន ៧០៧,៤៧១ តោនរួចហើយ
08/18/2026 04:08 PM
មេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោក មីន អោងឡាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមខែកញ្ញា
08/18/2026 04:08 PM
រយៈពេល១ឆ្នាំ៖ សមត្ថកិច្ចបញ្ជូនសំណុំរឿង Online Scams ជិត ៤០០ករណីទៅតុលាការ និងជនសង្ស័យជាង៤ពាន់នាក់
08/18/2026 04:08 PM
សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក
08/18/2026 04:08 PM
កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ
08/18/2026 03:08 PM
កងកម្លាំងប្រដាប់អាវុធយេម៉ែន ធ្វើប្រតិបត្តិការយោធា ១៣៣ លើក ប្រឆាំងនឹងទីតាំងរបស់ក្រុមហ៊ូទី ក្នុង រយៈពេល ២៤ម៉ោង
08/18/2026 03:08 PM
បេសកជន៖ អាហ្វហ្គានីស្ថានចង់ដោះស្រាយការខ្វែងគំនិតជាមួយប៉ាគីស្ថានតាមរយៈការចរចា ជាជាងប្រើកម្លាំង
08/18/2026 03:08 PM
[UPDATE] អ្នក​ស្លាប់​ដោយសារ​ការបាញ់ប្រហារ ក្នុង​វិទ្យាល័យនៅភាគខាងត្បូងហ្វីលីពីន កើន​ឡើង​ដល់ ៤នាក់
08/18/2026 03:08 PM