ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេច ស ខេង គាំទ្រចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

2023/08/17 07:54:22 pm        907
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាស​គាំទ្រពេញ ចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីបន្ដអភិវឌ្ឍន៍​ប្រទេសកម្ពុជា​ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈការបង្កើតរាជដ្ឋាភិបាលថ្មី​នាពេលខាងមុខនេះ នឹងមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនស្ទើរតែទាំងស្រុងនោះ។នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្ដេច ស ខេង បានលើកឡើងថា សម្ដេច នឹងចាកចេញពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពេលឆាប់ៗនេះ ហើយសម្ដេច គាំទ្រចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មីផងដែរ។ សម្តេចបានបន្ថែមទៀតថា អាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុង ដោយមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មីនេះ ទទួលបានការសាទរជាខ្លាំង​ពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស។សម្តេចក្រឡាហោម បានបញ្ជាក់ថា «ខ្ញុំ គាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជម្នះបានបញ្ហាទាំងឡាយដែលបានកំពុងកើត ដើម្បីនាំកម្ពុជា មានសុខសន្ដិភាព ស្ថិរភាព និងមានការអភិវឌ្ឍបន្ដទៀត»។សម្តេចប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងផងដែរថា សម្រាប់មន្ដ្រីក្រសួងមហាផ្ទៃ អ្នកខ្លះផ្ទេរចេញកន្លែងថ្មី និងអ្នកខ្លះទៀតបន្ដការងារក្នុងក្រសួងមហាផ្ទៃដដែល។ យ៉ាងណាក៏ដោយសម្ដេចបន ផ្ដាំផ្ញើ និងរំលឹកដល់មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំប្រឹង​ធ្វើការងារបន្ដទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលថ្មី ក្នុងការបម្រើជាតិ និងប្រជាជនឲ្យ​កាន់តែរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀតផងដែរ។ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរអគុណចំពោះមន្រ្តីនៃក្រសួង មហាផ្ទៃទាំងអស់​ដែលបានសាមគ្គីគ្នាខិតខំបំពេញការងាររួមគ្នា ក្នុងការជួយរាជរដ្ឋាភិបាល​នាពេលកន្លងមករហូតដល់បច្ចុប្បន្ន ឲ្យមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ និង​ចូលរួមដោះស្រាយរាល់បញ្ហានានា ​ តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋទាំងមូលផងដែរ៕អត្ថបទបាន ចក់

មហាជនមើលឃើញថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាព និងទស្សនៈវិស័យច្បាស់លាស់

2023/08/17 07:35:26 pm        394
ភ្នំពេញ៖ មហាជននិងអ្នកជំនាញមើលឃើញថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា គឺមានសមត្ថភាព ​និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការដឹកនាំ​ប្រទេសកម្ពុជា ធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។ ខណៈនៅសល់រយៈប៉ុន្មានថ្ងៃទៀត រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងចាប់ផ្តើមជាផ្លូវការ ក្នុងនោះមហាជន ​និងអ្នកជំនាញសង្កេតឃើញថា អនាគតនាយករដ្ឋមន្រ្តីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនូវទស្សនៈទានអំពីការ​ទទួលខុសត្រូវ ដែលសំដៅដល់ការរៀបចំ​ចក្ខុ​វិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តខ្ពស់ និងការលះបង់ខ្ពស់ តាមទស្សនៈទានរបស់ឯកឧត្ដមលើការ ប្តេជ្ញាចិត្ត និងភាពជាអ្នកដឹកនាំដ៏ម៉ត់ចត់ ដែលមានទំនួលខុសត្រូវពិតប្រាកដ។ លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា លើកឡើងថា ភាពជាអ្នកនាំត្រូវ​មានទស្សនៈច្បាស់លាស់ ក្នុងនាមអ្នកបន្តវេន ដោយសារប្រជាពលរដ្ឋទន្ទឹងរង់ចាំនោះ គឺចង់ឃើញការដឹកនាំរក្សានូវអ្វីដែលមានស្រាប់ រួមទាំងកែលម្អរឲ្យកាន់តែប្រសើរឡើង និងបង្កើតនូវអ្វីដែលថ្មីសម្រាប់កម្ពុជា។ សូមជម្រាបថា មុនឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី សង្កេតឃើញមានមជ្ឈដ្ឋានមកពីស្ថាប័ន​ផ្សេងគ្នា​បានចេញមកសម្តែងការពេញចិត្ត និងគាំទ្រដ៏លើសលប់ទៅលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងដឹកនាំមាគ៌ាកម្ពុជាប្រកបដោយភាពរីកចម្រើនលើគ្រប់វិស័យ៕

ក្រុមអ្នកតវ៉ាបានសម្តែងការខកចិត្តចំពោះនគរបាលខេត្តផុនចាប ប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានការវាយប្រហារ

2023/08/17 07:34:14 pm        316
ប៉ាគីស្ថាន៖ នគរបាលបានល្បាតក្នុងទីក្រុង Jaranwala ប្រទេសប៉ាគីស្ថាន បន្ទាប់ពីហ្វូងប្រជាជនមូស្លីម បានវាយប្រហារសហគមន៍គ្រិស្តសាសនាកាលពីថ្ងៃពុធ (១៦ សីហា)។ ក្រុមនគរបាល និងមេដឹកនាំសហគមន៍បាននិយាយថា ហ្វូងមនុស្សគ្មានសណ្តាប់ធ្លាប់ បានបំផ្លិចបំផ្លាញព្រះវិហារជាច្រើនកន្លែង និងបានដុតបំផ្លាញលំនៅឋានជាច្រើនខ្នង បន្ទាប់ពីបានចោទប្រកាន់សមាជិកពីរនាក់របស់ពួកគេ ពីបទប្រមាថគម្ពីរកូរ៉ាន។កាលពីល្ងាចថ្ងៃដដែលនោះ ក្រុមអ្នកស្រុកឥស្លាមបានតវ៉ាប្រឆាំងនឹងការពន្យារពេលក្នុងការចាប់ខ្លួនជនសង្ស័យ ដែលចោទប្រកាន់ថាបានប្រព្រឹត្តការប្រមាថនេះ។ អ្នកនាំពាក្យនគរបាលលោក Naveed Ahmad បាននិយាយថា គ្រិស្តសាសនិកទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថមើលងាយ ដោយបន្ថែមថា ពួកគេ និងសមាជិកគ្រួសារបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ នគរបាលបាននិយាយថា ករណីប្រឆាំងនឹងគ្រិស្តបរិស័ទនេះ ទាក់ទងនឹងទំព័រនៃគម្ពីរកូរ៉ាន ដែលបានរកឃើញ ជាមួយនឹងពាក្យប្រមាថមួយចំនួនសរសេរជាពណ៌ក្រហមនៅលើនោះផងដែរ៕

ការវាយឆ្មក់របស់រុស្ស៊ីលើឆ្នេរសមុទ្រទួរគី ជាការសាកល្បងការតាំងចិត្តរបស់លោក អឺដូហ្គាន់

2023/08/17 07:31:24 pm        452
ទួរគី៖ ការវាយឆ្មក់របស់រុស្ស៊ី លើនាវាមួយនៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេសទួរគី នាំមកនូវការហៀរចេញពីសង្រ្គាមអ៊ុយក្រែន ទៅកាន់ព្រំដែននៃអង្គការណាតូ មួយផ្សេងទៀត ហើយបានបង្កើនហានិភ័យខណៈដែលទីក្រុងអង់ការ៉ា ព្យាយាមបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូ ឱ្យត្រលប់ទៅកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលនឹងធ្វើឱ្យសមុទ្រខ្មៅមានភាពស្ងប់ស្ងាត់ឡើងវិញ។កងម៉ារីនប្រដាប់អាវុធរុស្ស៊ី បានវាយឆ្មក់នាវាដែលមានមូលដ្ឋាននៅទួរគី តាមរយៈឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យចម្ងាយប្រហែល៦០គីឡូម៉ែត្រ (៣៧ម៉ាយល៍) ពីឆ្នេរសមុទ្រភាគពាយព្យនៃប្រទេសទួរគី ក្នុងដែនទឹកអន្តរជាតិ ប៉ុន្តែនៅជិតទីក្រុងអ៊ីស្តង់ប៊ុល ជាអ្វីដែលទីក្រុងម៉ូស្គូហៅថា អធិការកិច្ច មុនពេលខ្លួនធ្វើដំណើរទៅកាន់អ៊ុយក្រែន។ ប្រទេសទួរគី ដែលជាយោធាធំទីពីររបស់អង្គការណាតូ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីឧប្បត្តិហេតុ ដែលបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសសង្រ្គាម ដែលបានអូសបន្លាយរយៈពេលមួយឆ្នាំកន្លះនៅសមុទ្រខ្មៅខាងជើងនោះទេ។ក្រុមអ្នកវិភាគបាននិយាយថា នេះសាកល្បងការតាំងចិត្តរបស់ប្រធានាធិបតី ថាយីប អឺដូហ្គាន់ (Tayyip Erdogan) ក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលលោក អឺដូហ្គាន់ បានអញ្ជើញទៅកាន់ប្រទេសទួរគីក្នុងខែនេះ ដើម្បីពិភាក្សាអំពីការបន្តកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ក្នុងការការពារការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ចាប់តាំងពីរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅកាលពីខែមុនមក ទាំងរុស្ស៊ី និងអ៊ុយក្រែនបានចេញការព្រមាន និងការវាយប្រហារ លើនាវានៅឆ្នេរសមុទ្ររបស់ពួកគេ ដោយជំរុញឱ្យមានការព្រួយបារម្ភថាហានិភ័យនៃការដឹកជញ្ជូនពាណិជ្ជកម្មអាចកើនឡើងនៅទូទាំងសមុទ្រទាំងមូល៕

បេសកកម្មUN ជំរុញឲ្យប្រទេសលីបង់ និងអ៊ីស្រាអែល ចូលរួមកិច្ចចរចា ដើម្បីបញ្ចៀសឧប្បត្តិហេតុនៅព្រំដែន

2023/08/17 07:28:32 pm        313
UN៖ មេបញ្ជាការកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) លោក អារ៉ូលដូ ឡាហ្សារ៉ូ សាអែន (Aroldo Lazaro Saenz) កាលពីថ្ងៃពុធ បានជំរុញឲ្យប្រទេសលីបង់ និងអ៊ីស្រាអែលចូលរួមកិច្ចពិភាក្សា ដើម្បីជៀសវាងឧប្បត្តិហេតុនៅតាមខ្សែបន្ទាត់ពណ៌ខៀវ (Blue Line)។សេចក្តីថ្លែងការណ៍របស់UNIFIL បានដកស្រង់សម្តីលោកឡាហ្សារ៉ូ សាអែន ដោយបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំត្រីភាគីជាមួយមន្រ្តីជាន់ខ្ពស់មកពីកងកម្លាំងប្រដាប់អាវុធលីបង់ (LAF) និងកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅទីតាំងរបស់UN ក្នុងទីក្រុងរ៉ាស អាល់ ណាកូរ៉ា ( Ras al-Naqoura) ភាគខាងត្បូងប្រទេសលីបងថា៖«ប្រធាន UNIFIL បានអំពាវនាវឲ្យមានការចូលរួមនៅក្នុងកិច្ចពិភាក្សាអំពីខ្សែបន្ទាត់ពណ៌ខៀវ (Blue Line) ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន»។ នៅក្នុងកិច្ចប្រជុំនេះ លោក ឡាហ្សារ៉ូ សាអែន បានសម្តែងការព្រួយបារម្ភរបស់លោកចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ហើយបានអំពាវនាវឲ្យភាគីពាក់ព័ន្ធស្វែងរកការគាំទ្រពីUNIFIL ដើម្បីដោះស្រាយជម្លោះ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ប្រធាន UNIFIL បានជំរុញឲ្យភាគីនានា បន្តប្រើប្រាស់យន្តការទំនាក់ទំនង និងការសម្របសម្រួលរបស់UNIFIL ខណៈពេលដែលជៀសវាងសកម្មភាពឯកតោភាគី»។ខ្សែបន្ទាត់ពណ៌ខៀវ ដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០០ លាតសន្ធឹងចម្ងាយ ១២០ គីឡូម៉ែត្រ និងបម្រើដើម្បីផ្ទៀងផ្ទាត់ការដកកងកម្លាំងអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់។ វាជាខ្សែកំណត់ព្រំដែនបណ្ដោះអាសន្នរហូតដល់ប្រទេសទាំងពីរ បានបង្កើតព្រំដែនដីរបស់ខ្លួនជាផ្លូវការ៕

ចំហេះព្រៃនៅកោះ ថេនណឺរីហ្វ របស់អេស្ប៉ាញ បានរាលដាលពាសពេញភាគខាងជើងកោះ

2023/08/17 07:25:54 pm        283
អេស្ប៉ាញ៖ ចំហេះព្រៃដែលបានឆាបឆេះនៅក្នុងឧទ្យានជាតិភ្នំមួយនៅលើកោះ ថេនណឺរីហ្វ (Tenerife) របស់អេស្ប៉ាញកាលពីថ្ងៃពុធ បានរាលដាលដល់ផ្ទៃដីទំហំ១.៨០០ហិចតា ក្នុងរយៈពេល២៤ម៉ោង ខណៈដែលក្រុមពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ចំហេះ ស្របពេលមានស្ថានភាពដីទួលដ៏លំបាក។បរិវេណនៃចំហេះបានពង្រីកដល់ទំហំ២២គីឡូម៉ែត្រ (១៤ ម៉ាយល៍) ឆ្លងកាត់ព្រៃស្ងួតគ្របដណ្តប់លើគែមទាំងពីរនៃជ្រលងភ្នំដ៏ចោតនៅជិតភ្នំភ្លើង Mount Teide( ថេដេ) ជាកំពូលខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ ដែលរារាំងការចូលទៅកាន់តំបន់នោះ។ក្រុមអាជ្ញាធរបានដាក់បញ្ជូនយន្តហោះចំនួន១៤គ្រឿង ព្រមទាំងអ្នកពន្លត់អគ្គិភ័យចំនួន២៥០នាក់ និងបុគ្គលិកយោធាទៅកាន់ទីតាំងចំហេះផងដែរ។ យន្តហោះទម្លាក់គ្រាប់បែកទឹកបានទៅដល់កាលពីរសៀលថ្ងៃពុធពីដីគោក ហើយយន្តហោះពីរផ្សេងទៀតត្រូវបានគេរំពឹងថានឹងទៅដល់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។លោកស្រី Vicky Palma ទីប្រឹក្សាចំហេះព្រៃនៃក្រុមប្រឹក្សាកោះ Tenerife បានប្រាប់វិទ្យុ Canarias ថា ការធ្លាក់ចុះសីតុណ្ហភាពដែលរំពឹងទុកនៅពេលយប់ដល់ប្រហែល ២០អង្សាសេ (៦៨ហ្វារិនហៃ) ទំនងជានឹងបង្កើនកម្លាំងខ្យល់នៅក្នុងតំបន់ ដែលជាកត្តាជំរុញដល់ចំហេះនេះផងដែរ៕

អាជ្ញាធរខណ្ឌទួលគោក បន្តយកចិត្តទុកដាក់កែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន

2023/08/17 07:24:33 pm        378
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានបន្តការយកចិត្តទុកដាក់ក្នុងការជួសជុល និងកែលម្អដងផ្លូវសាធារណៈ ឱ្យប្រែក្លាយមកជាផ្លូវកៅស៊ូស្អាតល្អ ដើម្បីបម្រើដល់ការធ្វើដំណើរទៅមកជាប្រចាំរបស់ពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ។ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានប្រាប់BTVឱ្យដឹងថា ហេដ្ឋារចនាផ្លូវថ្នល់ជាច្រើន នៅក្នុងមូលដ្ឋាន ត្រូវបានរដ្ឋបាលខណ្ឌ បន្តសកម្មភាពជួសជុល និងស្ថាបនាជាបន្តបន្ទាប់ ដោយមិន បណ្តែតបណ្តោយឱ្យផ្លូវមានសភាពចាស់ទ្រុឌទ្រោមយូរនោះឡើយ។លោកបានបញ្ជាក់ថា ​សកម្មភាពទាំងនេះ ​គឺជាកាតព្វកិច្ច ដែលអាជ្ញាធរ ​ត្រូវបំពេញជូនពលរដ្ឋ ហើយក៏ជាការ​តបស្នង​ទៅនឹងសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបោះគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសទៅមុខទៀត ​ដើម្បីការអភិវឌ្ឍរីកចម្រើនបន្ថែម ។ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន​ខណ្ឌទួលគោក បានសម្តែងនូវក្តីរីករាយចំពោះរាជរដ្ឋាភិបាល​ តាមរយៈ អាជ្ញាធរមូលដ្ឋាន ​បានបន្ត ​និងនាំយកមកនូវការអភិវឌ្ឍឥតឈប់ឈរជាបន្តបន្ទាប់ សម្រាប់ពលរដ្ឋ និងសង្គមជាតិ ។នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​មានការអភិវឌ្ឍរីកចម្រើន ជាខ្លាំង ​ជាពិសេសតំបន់ជាយក្រុង​ ដែលបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទៅតាមបរិបទនៃការ អភិវឌ្ឍនោះដែរ ៕អត្ថបទ ៖ លីហេង 

បណ្ដាប្រទេស BRICS នឹងជួបប្រជុំគ្នានៅអាហ្រ្វិកខាងត្បូង ដើម្បីកាត់បន្ថយឥទ្ធិពលរបស់លោកខាងលិច

2023/08/17 07:23:27 pm        308
អាហ្រ្វិកខាងត្បូង៖ មេដឹកនាំ BRICS ជួបប្រជុំគ្នានៅអាហ្រ្វិកខាងត្បូងនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីមធ្យោបាយបង្វែរក្រុមប្រទេសវប្បធម៌ចម្រុះ ដែលមានចំនួនមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក ទៅជាកម្លាំងភូមិសាស្ត្រនយោបាយដែលអាចប្រឈមមុខនឹងការឥទ្ធិពលគ្រប់ដណ្តប់របស់ប្រទេសលោកខាងលិចក្នុងកិច្ចការពិភពលោក។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលប្រឈមមុខនឹងដីកាចាប់ខ្លួនអន្តរជាតិជុំវិញឧក្រិដ្ឋកម្មសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន នឹងមិនចូលរួមជាមួយបណ្ដាមេដឹកនាំមកពីប្រទេសប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនោះទេ ស្របពេលមានការខ្វែងគំនិតគ្នា អំពីថាតើត្រូវពង្រីកប្លុកដើម្បីរួមបញ្ចូលប្រទេសសកលខាងត្បូង រាប់សិបប្រទេសដែលកំពុងតម្រង់ជួរចូលរួម ឬយ៉ាងណា។ដោយរីកសាយភាយពាសពេញពិភពលោក ហើយជាមួយនឹងសេដ្ឋកិច្ចដែលដំណើរការតាមរបៀបផ្សេងៗគ្នាដ៏ទូលំទូលាយ កត្តាសំខាន់នៃការបង្រួបបង្រួមក្រុមប្រទេស BRICS គឺការមន្ទិលសង្ស័យពីសណ្តាប់ធ្នាប់ពិភពលោក ដែលពួកគេមើលឃើញថាបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តប្រទេសអ្នកមាន ដែលជាអ្នកលើកកម្ពស់បទដ្ឋានអន្តរជាតិដែលពួកគេអនុវត្ត ប៉ុន្តែពួកគេតែងតែមិនគោរពសណ្តាប់ធ្នាប់នោះ។ព័ត៌មានលម្អិតមួយចំនួនបានលេចចេញអំពីប្រធានបទដែលពួកគេគ្រោងនឹងពិភាក្សា ប៉ុន្តែការពង្រីកខ្លួនរបស់ប្លុកនេះ ត្រូវបានគេរំពឹងថានឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈ ខណៈដែលប្រទេសចំនួន៤០ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួម ទាំងផ្លូវការ ឬក្រៅផ្លូវការ នេះបើយោងតាមអាហ្រ្វិកខាងត្បូង។ ប្រទេសទាំងនោះរួមមាន អារ៉ាប៊ីសាអូឌីត អាហ្សង់ទីន និងអេហ្ស៊ីបផងដែរ៕

សហរដ្ឋអាមេរិក៖ មិនមានការគំរាមកំហែងច្បាស់លាស់ណាមួយចំពោះសម្ព័ន្ធមិត្តណាតូពីកងកម្លាំងWagner ទេ

2023/08/17 07:20:21 pm        375
អាមេរិក៖ អ្នកនាំពាក្យសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Kirby បាននិយាយកាលពីថ្ងៃពុធ (១៦ សីហា) ថា យោងតាមសហរដ្ឋអាមេរិក គេមិនច្បាស់ទេថា តើកងកម្លាំងទាហានស៊ីឈ្នួល Wagner បង្កការគំរាមកំហែងទឹកដីមួយណានៅក្នុងទ្វីបអឺរ៉ុប។នៅពេលសាកសួរអំពីចលនានៃកងកម្លាំងរបស់ក្រុមទាហានស៊ីឈ្នួល Wagner លោក Kirby បាននិយាយថា កងអនុសេនាធំមួយចំនួននៅតែដាក់ពង្រាយនៅក្នុងទ្វីបអាហ្រ្វិក ហើយខ្លះបានបញ្ជូនទៅកាន់ប្រទេសបេឡារុស្ស និងខ្លះទៀតអាចស្ថិតនៅក្នុង ឬនៅជិតប្រទេសអ៊ុយក្រែន។ លោកឧត្តមនាវីឯក Kirby បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់ចំពោះសកម្មភាពបង្កហេតុ និងវោហាសាស្ត្រដែលគួរឱ្យស្អប់ខ្ពើម ចេញពីរដ្ឋធានី Minsk របស់បេឡារុស្ស។កាលពីថ្ងៃពុធ រដ្ឋាភិបាលលីទុយអានី បានសម្រេចបិទច្រកព្រំដែនចំនួនពីរក្នុងចំណោមច្រកព្រំដែនចំនួនប្រាំមួយរបស់ប្រទេសនេះជាមួយប្រទេសបេឡារុស្ស ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ ប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner Group របស់រុស្ស៊ីបានជ្រកកោននៅក្នុងប្រទេសនេះ។រដ្ឋាភិបាលលីទុយអានី មិនបានពន្យល់ពីកាលៈទេសៈ និងការគំរាមកំហែងនៅក្នុងហេតុផលរបស់ខ្លួន សម្រាប់ការបិទព្រំដែនចាប់ពីថ្ងៃសុក្រ នៅចំណុចឆ្លងកាត់ជនបទទាំងពីរ ដែលមិនត្រូវបានប្រើប្រាស់ដោយរថយន្តពាណិជ្ជកម្មនោះទេ៕

អ្នកក្រុងអាត្លង់តា ប្រតិកម្មនឹងសំណុំរឿងរបស់លោក ដូណាល់ ត្រាំ ខណៈដែលរដ្ឋអាជ្ញាស្នើឲ្យមានការកាត់ទោសនៅខែមីនា ឆ្នាំ២០២៤

2023/08/17 07:17:09 pm        332
អាមេរិក៖ ខណៈដែលរដ្ឋអាជ្ញារដ្ឋ Georgia បានស្នើសុំកំណត់យកខែមីនា ឆ្នាំ២០២៤ ជាពេលវេលាសម្រាប់ការកាត់ទោសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជ្រៀតជ្រែកការបោះឆ្នោតនោះ អ្នកស្រុកដែលរស់នៅទីក្រុងអាត្លង់តា មានទស្សនៈលាយឡំគ្នាលើការចោទប្រកាន់ចុងក្រោយនេះ។លោក Samuel Huggins អ្នកស្រុកអាត្លង់តា វ័យ៧០ឆ្នាំបាននិយាយថា «ខ្ញុំមិនចង់ឃើញរឿងបែបនេះកើតឡើងលើនរណាម្នាក់នោះទេ។ និយាយការពិតទៅចុះ ក្នុងគំនិតរបស់ខ្ញុំ ខ្ញុំមិនចង់ឱ្យនរណាម្នាក់ត្រូវធ្វើទុកបុកម្នេញនោះទេ ជាពិសេសមេដឹកនាំនៃពិភពលោកសេរីមួយនេះ»។អ្នកស្រី Muriel Curtis វ័យ៧២ឆ្នាំ ជាអ្នករស់នៅទីក្រុងអាត្លង់តា បាននិយាយថា «ខ្ញុំគិតថាវាស័ក្តិសមណាស់ ព្រោះលោក ត្រាំ បានធ្វើកិច្ចការជាច្រើនពីក្រោយខ្នង និងមានឯកសារជាច្រើនដែលមិនបានប្រគល់ឱ្យរដ្ឋ។ វាដល់ពេលហើយដែលលោកត្រូវសងវិញ នូវអ្វីដែលលោកបានធ្វើ។ ប្រសិនបើអ្នកធ្វើខុស នោះអ្នកត្រូវតែទទួលខុសត្រូវ ហើយលុយមិនអាចទិញអ្វីគ្រប់យ៉ាងបាននោះទេ»។គណៈវិនិច្ឆ័យសហព័ន្ធ Fulton កាលពីថ្ងៃអង្គារ (១៦ សីហា) បានចោទប្រកាន់លោក ត្រាំ និងសហការីរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដោយចោទប្រកាន់អតីតប្រធានាធិបតីរូបនេះថា បានព្យយាមបង្វែរលទ្ធផលចាញ់ការបោះឆ្នោតឆ្នាំ២០២០ របស់ខ្លួនដាក់លើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។ក្រុមមេធាវីរបស់លោក ត្រាំ បានជំទាស់ក្នុងករណីឧក្រិដ្ឋកម្មផ្សេងទៀត ដោយថាការកាត់ក្ដីណាមួយលើលោក ត្រាំ ត្រូវតែកំណត់បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ រួច។ ការិយាល័យរដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិកលោក Jack Smith ក៏បានស្នើសុំចៅក្រមសហព័ន្ធវ៉ាស៊ីនតោន ឌីស៊ី ឲ្យកំណត់កាលបរិច្ឆេទចាប់ផ្តើមការជំនុំជម្រះនៅថ្ងៃទី២ ខែមករា លើការចោទប្រកាន់ដែលលោក ត្រាំ ពីបទរៀបចំផែនការបង្វែរលទ្ធផលការបោះឆ្នោតឆ្នាំ២០២០ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងទីប្រឹក្សារបស់លោក Trump ខ្វែង​គំនិត​គ្នា ជុំវិញ​​ការសម្លាប់ នៅហ្កាហ្សា
08/18/2026 05:08 PM
អ្នកតវ៉ាប្រឆាំងអន្តោប្រវេសន៍ ទាមទារឱ្យមានចំណាត់ការក្នុងតំបន់នៅអាហ្វ្រិកខាងត្បូង
08/18/2026 05:08 PM
កងទ័ពសូម៉ាលី វាយរុញច្រានកងជីវពលប្រឆាំងចេញពីទីក្រុង Baidoa បន្ទាប់ពីការប៉ះទង្គិចគ្នា
08/18/2026 05:08 PM
នាយករដ្ឋមន្ត្រីកាណាដា រំពឹងថានឹងជួបជាមួយលោក Trump នៅមុនថ្ងៃផុតកំណត់ដំឡើងពន្ធ ទី១៩ ខែសីហា
08/18/2026 05:08 PM
បទបញ្ជារបស់​លោក Trump ឱ្យ​បង្រួម​សមយុទ្ធជាមួយកូរ៉េខាងត្បូង ធ្វើឱ្យអ្នកជំនាញ និងអ្នកវិភាគបារម្ភ
08/18/2026 05:08 PM
គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ អញ្ជេីញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី​ និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង
08/18/2026 05:08 PM
កម្ពុជា​ធ្វើសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចសហគ្រិនស្រ្តីអាស៊ាន-ចិន ក្រោមមូលបទ “ការដោះស្រាយបញ្ហាប្រឈម និងជំរុញភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម”
08/18/2026 05:08 PM
UN ជំរុញឱ្យអ៊ីរ៉ង់ និងអាមេរិក បន្តការចរចា និងបន្ថយវោហាសាស្ត្រ ខណៈកាលកំណត់៦០ថ្ងៃខិតមកដល់
08/18/2026 05:08 PM
២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
08/18/2026 05:08 PM
Politico៖ លោក Xi នឹងជួបលោក Trump នៅសេតវិមាន តែនឹងមិនចូលរួមមហាសន្និបាត UN ឡើយ​
08/18/2026 05:08 PM