ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន៖ សម្ព័ន្ធមិត្តការពារជាតិអាមេរិក កូរ៉េខាងត្បូង ជប៉ុន បានបង្កើនភាពតានតឹងក្នុងតំបន់

2023/08/15 09:11:52 pm        283
បណ្ដាមេដឹកនាំរដ្ឋនៃសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅឯលំឋានលំហែកាយ Camp David នៅថ្ងៃសុក្រខាងមុខនេះ ហើយពួកគេត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាជាបន្តបន្ទាប់ ជាពិសេសលើបច្ចេកវិទ្យា និងការការពារជាតិ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។ជាការឆ្លើយតបទៅនឹងការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រសួងការបរទេសចិនបានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការយោធារវាងរដ្ឋ និងរដ្ឋ គួរតែអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយមិនគួរកំណត់គោលដៅលើភាគីទីបី ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីណាមួយឡើយ។ក្រសួងក៏បានបន្ថែមផងដែរថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះបណ្តាប្រទេសនៅក្រៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជ្រៀតជ្រែកក្នុងកិច្ចការអាស៊ី ហើយកូរ៉េខាងត្បូង និងជប៉ុន គួរតែបដិសេធមិនធ្វើអ្វីដែលធ្វើឱ្យខូចទំនុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសក្នុងតំបន់ ព្រមធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ។ក្រៅពីនេះ ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយសំណួរទាក់ទងតៃវ៉ាន់គឺជាផលប្រយោជន៍ស្នូលរបស់ចិន និងជាបន្ទាត់ក្រហមលេខមួយ ដែលមិនត្រូវឆ្លងកាត់ ហើយថាប្រទេសផ្សេងទៀតមិនគួរជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ៕

ការពង្រីកតំបន់ការពារបង្ហាញសញ្ញាវិជ្ជមាន ខណៈកម្ពុជាជាប់ក្នុងចំណោម១០ប្រទេសលើលោក ដែលសម្បូរតំបន់ការពារ

2023/08/15 07:32:46 pm        170
ភ្នំពេញ៖ នាយកអង្គការមូលនិធិសត្វព្រៃ (WWF) លើកឡើងថា ការពង្រីកតំបន់ការពារ និងតំបន់ធម្មជាតិបង្ហាញសញ្ញាវិជ្ជមានរបស់កម្ពុជា ខណៈកម្ពុជាជាប់ចំណាត់ថ្នាក់ល្អ ក្នុងចំណោម១០ប្រទេសលើសកលលោក ដែលសំបូរដោយតំបន់ការពារ។ បើតាម លោក សេង ទៀក នាយកអង្គការមូលនិធិសត្វព្រៃ (WWF) បានប្រាប់BTV News ឲ្យដឹង​នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា ក្នុងនាមអង្គការដៃគូដែលធ្វើកិច្ចការយ៉ាង​ជិតស្និទ្ធិ​ជាមួយ​រាជរដ្ឋាភិបាល ​ជាពិសេស​ជាមួយក្រសួងបរិស្ថាន ​អង្គការ WWF បានគាំទ្រទៅដល់​ការពង្រី​កនៃគ្រប់គ្រង​តំបន់ការពារទេសភាព​ តំបន់ការពារធម្មជាតិ​ តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់​ការពារសត្វព្រៃ ​គឺជាការគិតគូរដ៏មានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាលដល់ប្រជាជនកម្ពុជា និងសកលលោក។ លោក បន្តថា បច្ចុប្បន្ននៅកម្ពុជាបានពង្រីកវិសាលភាពតំបន់ចំនួនប្រមាណ៧០តំបន់ ដែលគ្រប់គ្រង​លើផ្ទៃដីជាង៧លានហិកតា ខណៈកម្ពុជាជាប្រទេសមួយក្នុងចំណោម១០ប្រទេស​លើសកលលោក​ដែលមានតំបន់ការពារច្រើនជាងគេ។ នាយកអង្គការមូលនិធិសត្វព្រៃ (WWF) បញ្ជាក់ថា ក្នុងពេលវិសាលភាពគ្រប់គ្រងកាន់តែធំ រាជ​រដ្ឋាភិបាល​មានភាព​ស្មុគស្មាញ​ជាងមុន ដែលទាមទារត្រូវឲ្យមានការកសាងសេដ្ឋកិច្ចផ្អែក​លើការអភិរក្ស ​តាមរយៈជំរុញការវិនិយោគ​។គួរបញ្ជាក់ថា កាលពីថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យជាបន្តបន្ទាប់ ​ដោយពង្រីក​ការ​គ្រប់គ្រង និងសម្រេចពង្រីកផ្ទៃដីបន្ថែមនៅដែនជម្រកសត្វព្រៃ​ តាមបណ្តាខេត្តមួយចំនួន ដូចជា ការបង្កើតតំបន់ការពារទេសភាពប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) នៅខេត្តព្រះវិហារ, ការកំណត់ភ្នំប្រាំពីរ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិ, ការពង្រីកផ្ទៃដី ដែន​ជម្រកសត្វព្រៃតាតៃ ​ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដើម្បីលើកកម្ពស់​នៃការ​ថែរក្សា​ការពារ​សត្វព្រៃ និងបរិស្ថាននៅតំបន់នោះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងការពង្រីក​ដែនជម្រកសត្វព្រៃព្រែកប្រសព្វជាង ១ពាន់ហិកតា នៅខេត្តក្រចេះផងដែរ៕ អត្ថបទ សេក ឧត្តម

គណបក្សភឿថៃ មានការលំបាកក្នុងការមិនដាក់បញ្ចូលគណបក្សគាំទ្រយោធា ខណៈវិបត្តិនយោបាយឈានដល់រយៈពេល៣ខែ

2023/08/15 07:24:51 pm        128
ថៃ៖ ប្រទេសថៃនៅតែគ្មាននាយករដ្ឋមន្ត្រីថ្មី រយៈពេល៣ខែបន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ដោយគណបក្សភឿថៃ ដែលជាគណបក្សទទួលបានសំឡេងឆ្នោតគាំទ្រលំដាប់លេខពីរក្នុងការបោះឆ្នោត មានការលំបាកក្នុងការមិនដាក់បញ្ចូលឥទ្ធិពលរបស់គណបក្សយោធា ខណៈដែលខ្លួនព្យាយាមបង្កើតរដ្ឋាភិបាលថ្មី។ភាពជាប់គាំងនយោបាយចុងក្រោយបង្អស់ ពាក់ព័ន្ធនឹងញត្តិមួយនៅមុនពេលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ ដែលអះអាងថា ការបដិសេធរបស់សភាកាលពីខែមុនលើសំណើសុំតែងតាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ផ្ទុយនឹងរដ្ឋធម្មនុញ្ញឬយ៉ាងណានោះ។ប្រទេសមួយនេះ កំពុងស៊ូទ្រាំនឹងការរង់ចាំដ៏យូរបំផុតរបស់ខ្លួនក្នុងរយៈពេលពីរទសវត្សរ៍ សម្រាប់ការជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីការបោះឆ្នោតសកលមួយ ដោយមិនមានភាពច្បាស់លាស់ថា តើនៅពេលណាដែលការបោះឆ្នោតសភាបន្ទាប់ ក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីថ្មី នឹងត្រូវធ្វើឡើង។គណបក្សគាំទ្រយោធាកំពុងខិតចូលមកជិតបក្សភឿថៃ។ សមាជិកសភាគណបក្សគាំទ្រយោធា Palang Pracharath លោក Pai Leeke បាននិយាយថា សមាជិកសភាជាន់ទាបទាំង៤០រូបមកពីគណបក្សរបស់ខ្លួន នឹងបោះឆ្នោតឱ្យបេក្ខជនបក្សភឿថៃ ដោយគ្មានលក្ខខណ្ឌ ដោយបង្ហាញថាខ្លួនមានឆន្ទៈចូលរួមជាមួយក្រុមចម្រុះ ប្រសិនបើគណបក្ស ភឿថៃ ស្នើសុំ។ចំណុចអារម្មណ៍មួយសម្រាប់គណបក្សភឿថៃ ប្រសិនបើខ្លួនចូលរួមជាមួយបណ្ដាបក្សគាំទ្រយោធានោះ គឺការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីដែលរស់នៅក្នុងនិរទេសភាពគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមេដឹកនាំគណបក្សនេះតាមជាក់ស្តែង ហើយការវិលត្រឡប់របស់លោក ថាក់ស៊ីន ត្រូវបានគេនិយាយថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយដើម្បីធ្វើការជាមួយក្រុមគាំទ្រយោធាផងដែរ៕

ជប៉ុនបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ស្តីពីសំណល់ទឹក ហ្វ៊គូស៊ីម៉ា

2023/08/15 07:21:44 pm        105
ជប៉ុន៖ តូក្យូ (១៥ សីហា)៖ ប្រទេសជប៉ុន បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់កូរ៉េខាងត្បូង អំពីឯកសារដែលត្រូវបានចោទប្រកាន់ថា ជាទូរលេខផ្លូវការរបស់ជប៉ុន ស្តីពីគម្រោងការបញ្ចេញសំណល់ទឹកដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលត្រូវបានខូចខាតលេខ១ ចូលទៅក្នុងសមុទ្រ។ ក្រសួងការបរទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា របាយការណ៍នោះមិនមានមូលដ្ឋាននៅក្នុងការពិតទេ ហើយឯកសារនោះគឺជាការក្លែងបន្លំទាំងស្រុង។យោងតាមក្រសួងបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃចន្ទថា ទូរលេខដែលត្រូវបានចោទប្រកាន់ដោយក្រសួង បានបញ្ជាក់ថាការវាស់ស្ទង់សំណល់ទឹក ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ផ្ទុកទុកក្នុងអាងក្រោមដី កាលថ្ងៃទី៨ ខែកក្កដារបស់ក្រុមហ៊ុន TEPCO បានបង្ហាញពីកម្រិតវិទ្យុសកម្មលើសពីតួលេខស្ដង់ដារយ៉ាងច្រើន។ របាយការណ៍នោះក៏បាននិយាយផងដែរថា ប្រទេសជប៉ុន កំពុងពិចារណាលើការបំពេញតាមស្តង់ដារសុវត្ថិភាពដោយសម្លាប់មេរោគពីទឹកដែលបានធ្វើប្រព្រឹត្តកម្មរួចបន្ថែមទៀត។ក្រុហ៊ុន TEPCO គ្រោងនឹងបញ្ចេញសំណល់ទឹកពីរោងចក្រថាមពល ហ្វ៊ូគូស៊ីម៉ា ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលបានរងការបំផ្លិចបំផ្លាញចំនួន៣ដងកាលពីខែមីនា ឆ្នាំ២០១១ ពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បន្ទាប់ពីបានធ្វើប្រព្រឹត្តកម្មតាមរយៈឧបករណ៍សម្អាត៕

កម្ពុជានឹងផ្លាស់ប្ដូរប្រើប្រាស់ឆ្នាំគោលគណនេយ្យជាតិឆ្នាំ ២០១៤ ដើម្បីដឹងពីស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន

2023/08/15 07:20:19 pm        327
ភ្នំពេញ៖ក្រសួងផែនការ រួមទាំងក្រសួងសេដ្ឋកិច្ច ​កំពុងប្រមូលធាតុចូលបន្ថែមពី ​គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅ​ផ្លាស់ប្ដូរ​ប្រើប្រាស់ឆ្នាំ​គោលគណនេយ្យជាតិថ្មី ឆ្នាំ ២០១៤។ ​គោលដៅផ្លាស់ប្ដូរ ឆ្នាំ​គោលគណនេយ្យជាតិពីឆ្នាំ ២០០០ ​ទៅឆ្នាំ ២០១៤ គឺក្នុងគោលដៅសំខាន់ពាក់ព័ន្ធសេដ្ឋកិច្ចជាតិ​កម្ពុជា។ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ ​បានលើកឡើងក្នុងការសិក្ខាសាលាថា ការ​ផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិម្ដងៗ​ គឺត្រូវរង់ចាំពេលវេលាដែលសមស្រប មានប្រភពទិន្នន័យ​គ្រប់គ្រាន់​ ទទួលបានពី ទិន្នន័យជំរឿន​ អង្កេត ​និងទិន្នន័យរដ្ឋបាលជាដើម។ ឯកឧត្តមថា កម្ពុជានឹង​ប្រើប្រាស់​ឆ្នាំគោលគណនេយ្យជាតិថ្មី នៅឆ្នាំ ​២០២៤ខាងមុខនេះ។ឯកឧត្តមបន្តថា ​ការផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ ​២០០០ ​មកប្រើប្រាស់ឆ្នាំគោល​គណនេយ្យ​ជាតិឆ្នាំ ២០១៤ ​ជារឿងត្រឹមត្រូវ ​ដោយវិទ្យាស្ថានជាតិស្ថិតិ ​មានជំរឿនសេដ្ឋឆ្នាំ ២០១១ ជំរឿន​កសិកម្មឆ្នាំ ២០១៣ អង្កេតពាក់​កណ្ដាល​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ ២០១៤ ​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ ២០១៤​ និង​ប្រភពរដ្ឋបាលផ្សេងទៀត ​ដូចជា ​ជញ្ជីង​ទូទាត់​របស់​ធនាគារជាតិ​នៃកម្ពុជា ស្ថិតិ​ហិរញ្ញវត្ថុរដ្ឋាភិបាលរបស់ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​ទិន្នន័យ​ពាណិជ្ជកម្មអន្តរជាតិ និង​ទិន្នន័យក្រសួង-ស្ថាប័នផ្សេងទៀត​ ក្នុងរាជរដ្ឋាភិបាលកម្ពុជា។ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិនេះ​ ឯកឧត្តម កែវ ចិត្រា ប្រធាននាយកដ្ឋាន​គណនេយ្យជាតិ ​នៃវិទ្យាស្ថានជាតិស្ថិតិ បញ្ជាក់ថែមថា ការ​ផ្លាស់ប្ដូរ​គឺផ្ដល់​ជាផលប្រយោជន៍​ជាច្រើន​។ ​ផលប្រយោជន៍គឺបង្ហាញពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ​បង្ហាញពីការ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច កំណើន​សេដ្ឋកិច្ចត្រឹមត្រូវ ​ក៏ដូចជាផ្លាស់ប្ដូរចំណាត់ថ្នាក់សកម្មភាពសេដ្ឋកិច្ចពីជំនាន់​ ៣.១ មកជំនាន់ ៤.០ ស្របតាមបរិបទថ្មី និងបង្កើនគុណភាពស្ថិតិគណនេយ្យជាតិ ​និងសង្គតិភាពជាមួយ​ស្ថិតិ​ម៉ាក្រូសេដ្ឋកិច្ច​ដទៃទៀត ​និងធ្វើឱ្យប្រសើរការប្រៀបធៀប​ជាអន្តរជាតិ។ក្នុងការធ្វើបទបង្ហាញ ​ឯកឧត្តម ​​ក៏បានសំណូមពរសុំឱ្យមានការផ្ដល់​ជាទិន្នន័យ​ យោបល់ រឺ​សំណូម​ពរនានាពី​​​​     វិស័យរ៉ែ វិស័យម្ហូបអាហារ​ វិស័យភស្តុភារ​ វិស័យ​ផលិតស៊ីម៉ងត៍ វិស័យ​អចលនទ្រព្យ វិស័យ​ទូរគមន​គមន៍​ និងវិស័យផ្សេងៗ​ទៀត៕ ​អត្ថបទ៖គឹមហុក

ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសឥណ្ឌា កើនឡើងដល់ជិត៦០នាក់ហើយ

2023/08/15 07:19:06 pm        122
ឥណ្ឌា៖មនុស្សយ៉ាងហោចណាស់៥៨នាក់ បានបាត់បង់ជីវិត ដោយមនុស្ស៩នាក់ក្នុងចំណោមនោះបានស្លាប់នៅក្នុងការរលំវិហារសីវៈ ហើយមនុស្សជាច្រើននាក់ទៀត ត្រូវគេបារម្ភថា បានបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសឥណ្ឌា នេះបើតាមក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ (១៤ សីហា) ។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានហូរនាំទៅនូវយានយន្ត បំផ្លាញអគារ និង ស្ពានជាច្រើន នៅភាគខាងជើងនៃរដ្ឋ Himachal Pradesh និងរដ្ឋ Uttarakhand ក្នុងប្រទេសឥណ្ឌា។ទឹកជំនន់ និងបំណាក់ដីជារឿងធម្មតា ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយក្នុងអំឡុងរដូវមូសុងរបស់ប្រទេសឥណ្ឌា ប៉ុន្តែអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងររបស់គ្រោះធម្មជាតិទាំងនោះ។ នៅរដ្ឋ Himachal Pradesh មនុស្ស៥០នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលក្នុងនោះមានយ៉ាងហោចណាស់៩នាក់ បានស្លាប់នៅក្នុងការដួលរលំនៃវិហារសីវៈរបស់សាសនាហិណ្ឌូ ក្នុងរដ្ឋធានី Shimla នៃរដ្ឋនេះ។ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៨នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរចាប់តាំងពីថ្ងៃសុក្រនៅក្នុងរដ្ឋ Uttarakhand ដែលនៅជិតខាងនោះ។ មនុស្សរាប់ពាន់នាក់ត្រូវបានជាប់គាំង ដោយផ្លូវសំខាន់ៗ បណ្តាញអគ្គិសនី និងបណ្តាញទំនាក់ទំនង ត្រូវបានរំខាន៕

អតិផរណាលក់រាយរបស់ឥណ្ឌា កើនឡើងលើតម្លៃម្ហូបអាហារ ដែលជាបញ្ហាប្រឈមរបស់រដ្ឋាភិបាលលោក Modi

2023/08/15 07:14:27 pm        151
ឥណ្ឌា៖ អតិផរណាលក់រាយប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌា ក្នុងខែកក្កដា បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ខែ ដោយសារតម្លៃបន្លែ និងគ្រាប់ធញ្ញជាតិបានកើនឡើងយ៉ាងខ្លាំង ដែលលើសពីការរំពឹងទុករបស់ទីផ្សារទាំងអស់ និងបានដាក់សម្ពាធលើរដ្ឋាភិបាលឱ្យចាត់វិធានការដើម្បីកាត់បន្ថយតម្លៃ។អតិផរណាលក់រាយប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌាបានកើនឡើងយ៉ាងខ្លាំងដល់៧,៤៤% នៅក្នុងខែកក្កដា ពីអត្រា៤,៨៧% កាលពីខែមុន។ ការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ លើអ្នកសេដ្ឋវិទូចំនួន៥៣នាក់ បានព្យាករណ៍អត្រាអតិផរណាលក់រាយចំនួន៦,៤០%។ តួលេខនេះគឺខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២២មក។អតិផរណាម្ហូបអាហារ ដែលមានចំនួនជិតពាក់កណ្តាលនៃកញ្ចប់តម្លៃទំនិញប្រើប្រាស់ទាំងមូល បានឈានដល់កម្រិត១១,៥១% នៅក្នុងខែមិថុនា។ អតិផរណាម្ហូបអាហារលក់រាយ គឺស្ថិតនៅកម្រិតខ្ពស់បំផុតចាប់តាំងពីខែមករាឆ្នាំ២០២០មក។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលនៃប្រទេសឥណ្ឌា (RBI) បានបង្កើនការព្យាករណ៍អតិផរណារបស់ខ្លួនសម្រាប់ហិរញ្ញវត្ថុប្រចាំឆ្នាំនាពេលបច្ចុប្បន្ន ដល់៥,៤% ពីអត្រា៥,១% នៅរយៈពេលមុននោះ ដោយសំអាងដល់បញ្ហាតម្លៃម្ហូបអាហារ។រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រហែលជាត្រូវនាំចូលស្រូវសាលីក្នុងប៉ុន្មានខែខាងមុខ ដើម្បីកាត់បន្ថយតម្លៃអាហារក្នុងស្រុក នៅមុនការបោះឆ្នោតរដ្ឋសំខាន់ៗ និងការស្ទង់មតិថ្នាក់ជាតិនៅឆ្នាំ២០២៤ខាងមុខនេះ៕

ក្រុមទូកនេសាទកូរ៉េខាងត្បូង ធ្វើបាតុកម្មប្រឆាំងផែនការបង្ហូរទឹកសំណល់របស់ជប៉ុន

2023/08/15 07:08:30 pm        83
ជប៉ុន៖ ទូកនេសាទកូរ៉េខាងត្បូងមួយក្រុមកាលពីថ្ងៃចន្ទ បានធ្វើព្យុហយាត្រាតាមសមុទ្រនៅក្នុងដែនទឹកពីទីក្រុងកំពង់ផែ Incheon ភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងប៉ុន្មានខែថ្មីៗនេះដោយអ្នកនេសាទក្នុងស្រុក ដើម្បីបង្ហាញពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ពួកគេ ចំពោះគម្រោងបង្ហូរទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រ។ទូកនេសាទជាង៥០គ្រឿង បានចេញដំណើរពីផែក្នុងទីក្រុង Incheon ក្នុងការធ្វើដំណើរស្របគ្នា ដោយជិះជុំវិញប្រហែលមួយម៉ោងកន្លះ ជាមួយនឹងផ្ទាំងបដានៅលើនាវាដែលសរសេរថា «ប្រើទឹកសំណល់ ហ្វ៊ូគូស៊ីម៉ា ជាទឹកផឹកនៅក្នុងប្រទេសជប៉ុនទៅ» និង «មហាសមុទ្រមិនមែនជាកន្លែងសម្រាប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចោលនោះទេ»។ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននឹងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់ ដែលមានមេរោគនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ កាលពីខែមីនា ឆ្នាំ២០១១។មុនពេលបាតុកម្មនោះ អ្នកនេសាទជាង១៥០នាក់ ក៏បានប្រមូលផ្តុំគ្នានៅលើដីគោក ប្រឆាំងនឹងផែនការបង្ហូរទឹករបស់ប្រទេសជប៉ុន នេះដែរ ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានរងគ្រោះពីការថយចុះនៃការប្រើប្រាស់អាហារសមុទ្រក្នុងស្រុក បណ្តាលមកពីការបង្ហូរទឹកសំណល់វិទ្យុសកម្ម ដែលបានគ្រោងទុកពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា នេះ៕

សាកសពមនុស្សយ៉ាងហោចណាស់ចំនួន១៣នាក់ ត្រូវបានគេរកឃើញនៅក្នុងរដ្ឋ Veracruz របស់ប្រទេសម៉ិកស៊ិក

2023/08/15 07:04:59 pm        130
ម៉ិកស៊ិក៖ ក្រុមអាជ្ញាធរក្នុងតំបន់ បាននិយាយ កាលពីថ្ងៃចន្ទថា នគរបាលបានរកឃើញសាកសពមនុស្សយ៉ាងហោចណាស់១៣នាក់ ដែលត្រូវបានរុំដាក់ក្នុងទូរទឹកកក នៅអគារមួយចំនួនក្នុងរដ្ឋ Veracruz របស់ប្រទេសម៉ិកស៊ិក ដោយបន្ថែមថារហូតមកដល់ពេលនេះ ជនសង្ស័យចំនួន៦នាក់នៅក្នុងឧក្រិដ្ឋកម្មដ៏សាហាវនេះ ត្រូវបានឃុំខ្លួន។អគ្គមេធាវីរបស់រដ្ឋ Veracruz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្តតាមទីតាំង និងមន្ទីរពិសោធន៍ កំពុងបន្តដើម្បីកំណត់ចំនួនអ្នកពាក់ព័ន្ធ និងអត្តសញ្ញាណរបស់ពួកគេ។រដ្ឋ Veracruz គឺជារដ្ឋសម្បូរប្រេងនៅតាមបណ្តោយឆ្នេរឈូងសមុទ្រម៉ិកស៊ិក ដែលធ្លាប់ជាមជ្ឈមណ្ឌលសម្រាប់ការជួញដូរមនុស្ស និងគ្រឿងញៀន ក៏ដូចជាសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា មនុស្សជាង៤០០នាក់ ត្រូវបានសម្លាប់ នៅក្នុងរដ្ឋ Veracruz ក្នុងអំឡុងពេលឆមាសដំបូងនៃឆ្នាំនេះ៕

ជប៉ុន ប្រារព្ធខួបលើកទី៧៨ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២

2023/08/15 07:01:37 pm        130
ជប៉ុន៖ ប្រជាជននៅក្នុងប្រទេសជប៉ុនកំពុងប្រារព្ធខួបលើកទី៧៨ដ៏សំខាន់ នៅថ្អៃងង្គារនេះ។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ សេចក្តីថ្លែងការណ៍មួយមកពី ព្រះចៅអធិរាជ Showa ត្រូវបានផ្សព្វផ្សាយតាមវិទ្យុ ដែលប្រកាសថា ប្រទេសនេះ បានចុះចាញ់នៅក្នុងសង្គ្រាមលោកលើកទី២។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលជប៉ុន បានរៀបចំពិធីមួយនៅក្នុងទីក្រុងតូក្យូ ដើម្បីរំលឹកដល់ប្រជាជនប្រមាន៣,១ លាននាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាម។  នាយករដ្ឋមន្ត្រី លោក Kishida Fumio នឹងថ្លែងសុន្ទរកថា ។ នៅពេលរសៀល ក្រុមអ្នកចូលរួម នឹងធ្វើពិធីស្មឹងស្មាធិ៍១នាទី។ ព្រះចៅអធិរាជ Naruhito នឹងថ្លែងព្រះរាជសុន្ទរកថា។ សាច់ញាតិជនរងគ្រោះមួយចំនួន ត្រូវបានអញ្ជើញឲ្យមកចូលរួមពិធីនៅឆ្នាំនេះជាពិធីធំបំផុត ចាប់តាំងពីវីរុសកូរ៉ូណា បានចាប់ផ្តើមរាលដាល។ ប្រជាជនមកពី ខេត្តចំនួន៤៧ ត្រូវបានកំណត់ពេលចូលរួមជាលើកដំបូង ក្នុងរយៈពេល៤ឆ្នាំមកនេះ។ប៉ុន្តែក្រសួងសុខាភិបាល និងសុខមាលភាព និយាយថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ សាច់ញាតិមកពីខេ្តចំនួន៩ បានសម្រេចចិត្តមិនចូលរួមដោយសារតែព្យុះទីហ្វុង Lan។ សាច់ញាតិអ្នកដែលបានស្លាប់ដោយសង្គ្រាមជាង៧៥ភាគរយ ដែលមានផែនការចូលរួមក្នុងពិធីនេះ គិតត្រឹមល្ងាចថ្ងៃអាទិត្យ មានអាយុ៧០ឆ្នាំឬចាស់ជាងនេះ។ ប្រទេសជប៉ុន ជួបនឹងបញ្ហាប្រឈមដ៏ធំដែលបានឆ្លងកាត់បទពិសោធន៍សង្គ្រាមរហូតដល់មនុស្សជំនាន់ក្រោយ ខណៈអ្នកនៅរស់រានមានជីវិត ដែលធ្លាប់បានឆ្លងកាត់សង្គ្រាម មានចំនួនថយចុះ។ ព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត ដើម្បីឆ្លុះបញ្ចាំងពីសន្តិសភាព នឹងត្រូវធ្វើឡើងផងដែរ នៅទូទាំងប្រទេសនៅថ្ងៃនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចផ្ទះសម្បែង និងដងផ្លូវនៅរដ្ឋធានី Lima របស់ប្រទេសប៉េរូ
08/18/2026 06:08 PM
អ្នកចរចាអ៊ីរ៉ង់ថា ច្រកសមុទ្រហ័រមូសនឹងមិនបើកឡើយ រហូតដល់សហរដ្ឋអាមេរិកបំពេញតាមការទាមទាររបស់ទីក្រុងតេអេរ៉ង់
08/18/2026 06:08 PM
តុលាការស៊ីរី កាត់ទោសប្រហារជីវិតបងប្អូនជីដូនមួយរបស់អតីតមេដឹកនាំ Bashar al-Assad
08/18/2026 06:08 PM
ប្រធានសេដ្ឋវិទូរុស្ស៊ី ត្រូវបានដកតំណែង ក្រោយព្រមានពីការចំណាយកើនឡើងដោយសារសង្រ្គាមអ៊ុយក្រែន
08/18/2026 06:08 PM
អ្នកនាំពាក្យ៖ ក្រសួងបានត្រៀមការងារថ្មីជូនកម្មករនៃរោងចក្រ៣នៅបន្ទាយមានជ័យដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧»​ និង «ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ»
08/18/2026 06:08 PM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្ស ១០នាក់ នៅតំបន់ Kharkiv របស់អ៊ុយក្រែន
08/18/2026 06:08 PM
ប្រភព៖ អឺរ៉ុបចាប់ផ្តើមទទួលស្គាល់ពីតម្រូវការក្នុងការចូលរួមកិច្ចសន្ទនាជាមួយរុស្ស៊ី
08/18/2026 06:08 PM
UKMTO៖ នាវាមួយគ្រឿងរងការវាយប្រហារដោយកាំជ្រួចផ្លោងនៅច្រកសមុទ្រ Hormuz
08/18/2026 06:08 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះដឺប៉ូស្តុកប្រេងមួយកន្លែងនៅជិតទីក្រុង Sulaimaniyah ប្រទេសអ៊ីរ៉ាក់
08/18/2026 06:08 PM
តុលាការកំពូលប៉ាគីស្ថានបញ្ជាឲ្យផ្ទេរអតីតនាយករដ្ឋមន្រ្តី Imran Khan ពីពន្ធនាគារទៅកាន់មន្ទីរពេទ្យ
08/18/2026 06:08 PM